Sunday, October 16, 2011

សេចក្តីជូនដំណឹង

ខ្ញុំព្រះករុណាអត្មាភាពព្រមទាំងប្រធានគណៈកម្មាការទាំងអស់នៃមជ្ឈមណ្ឌលព្រះពុទ្ធសាសាខ្មែរបានរួបរួមគ្នាជាឯកច្ឆ័ន្ទដើម្បីប្រារព្ភពិធីអបអរសាទរបុណ្យប្រពៃណីជាតិខ្មែរអ៊ុំទូក អកអំបុកលយប្រទីនិងសំពះព្រះខែ។
កាលបរិច្ឆេទ


ថ្ងៃអាទិត្យ ២រោច ខែកត្តិក ឆ្នាំថោះត្រីស័ក ព.ស ២៥៥៥ត្រូវនិងថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០១១។ម៉ោង ១០ៈ៣០ជួបជុំគ្នាម៉ោង១១ៈ០ប្រារព្ភកម្មវិធីបុណ្យ។ហេតុដូចបានជំរាបជូនខាងលើសូមអារាធនានិមន្ត អញ្ជើញឯកឧត្តម លោកជំទាវលោកលោកស្រីបងប្អូនប្រជាពលជនខ្មែរយើងចូលរួមឲ្យបានច្រើនកុះការ

។កម្មវិធីនេះនិងមានការប្រឡងសាកល្បងសំលេងតាមរយៈបទចម្រៀងខ្មែរថងដែរ។អ្នកចូលរួមសូមមេត្តាកាន់មកជាមួយនូវផ្លែឈើមានផ្លែចេកជាដើមដើម្បីទទួលទានជាមួយនិងអំបុក។
សេចក្តីបញ្ជាក់បងប្អូនដែលមានបំណងចូលរួមប្រឡងចំរៀងសូមមេត្តាទាក់ទងដាក់ពាក្យឲ្យបានមុន១សប្តាហ៍។


អាន់សានស៊ី​វីគុកគីនឈូមីនសិនធឺ
안산시 외국인주민센터
មធ្យោបាយធ្វើដំណើរ
រថភ្លើងក្រោមដីខ្សែលេខ៤ចំណតអាន់សាន
전철 4호선 안산역(안산시 외국인주민센터)
សូមអរគុណ