Monday, October 12, 2009

សេចក្តីជូនដំណឹងកម្មវិធីអកអំបុក

ព្រះរាជាណាចក្រកម្ពុជា

ជាតិសាសនាព្រះមហាក្សត្ស


មជ្ឈមណ្ឌលព្រះពុទ្ធសាសនាខ្មែរ

((99))

សេចក្តីជូនដំណឹង

​​​យើងខ្ញុំទាំងអស់គ្នាជាគណៈកម្មាការនៃមជ្ឈមណ្ឌលព្រះពុទ្ធសាសនាខ្មែរមានកិត្តិយសសូម

ជំរាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យបានជ្រាបថាមជ្ឈមណ្ឌលយើងខ្ញុំមានរៀបចំកម្មវិធីអបអរសាទរថ្ងៃបុណ្យអ៊ុំទូកអកអំបុកឡូយប្រទីបនិងសំពះព្រះខែ។

កាលបរិច្ឆេទ

​​​ថ្ងៃ ១៤ កើត ខែ កត្តិកស ២៥៥៣ ត្រូវនឹងថ្ងៃ អាទិត្យ​ ទី​ 0១ ខែ វិច្ឆិកា ឆ្នាំ២០០៩។

១- វេលាម៉ោង ១១:០០ ព្រឹក: ជួបជុំគ្នារៀបចំកម្មវិធីអកអំបុក

២- វេលា​ម៉ោង ១:០០ រសៀល: កម្មវិធីជ្រើសរើសអ្នកច្រៀងពិរោះ​និងអ្នកមានថ្វីមាត់​ (នឹងជូនរង្វាន់ពីលេខ​ ១ ដល់លេខ )

៣- វេលា​ម៉ោង​​ ២:៣០ រសៀល: កម្មវិធីរាំលេងកំសាន្តសប្បាយ។

៤- កម្មវិធីចាប់រង្វាន់ផ្សងសំណាង (លេខ១:ទទួលទឹកប្រាក់ ១០ ម៉ឺន​ វ៉ុន(10만원), លេខ២:ទទួលទឹកប្រាក់៧​ ម៉ឺន​ វ៉ុន(7만원)​ និង​លេខ៣​: ទទួលទឹកប្រាក់​ ៥ ម៉ឺន​ វ៉ុន (5만원) និងសម្ភារៈដទៃទៀត។

ទីកន្លែង

경기도 안산시 당원구 원국동

안산시외국인주민센터(មជ្ឈមណ្ឌលជនបរទេសក្រុងអាន់សានអាគារជាន់ទី៣)

សូមបញ្ជាក់ថា បើបងប្អូនណាមានចំណាប់អារម្មណ៍ចង់ឡើងច្រៀងសូមទាក់ទងមកយើងខ្ញុំឲ្យបានមុន១សប្តាហ៍តាមរយៈលេខទូរស័ព្ទដូចខាងក្រោមៈ

010-5784-4681, 010-4964-6963, 010-8060-4269,

010- 4952-0892, 010-9789-7011, 010-3142-0591

សូមអរគុណ

Wednesday, October 7, 2009

ឧកញ៉ា​សុត្តន្តប្រីជា​ឥន្ទ​,​កវីនិពន្ធ​ខ្មែរ​ដ៏​មហិមា

[ឈ្មោះ]​ ឥន្ទ
[គោ​រម្យងារ]​ ឧកញ៉ា​សុត្តន្ត​ប្រីជា
[កំណើត] ២២ កក្កដា ១៨៥៩
[​ទី​កំណើត] ខែត្រ​មុខកំពូល
[មរណភាព] ០៨ វិច្ឆិកា ១៩២៤ (៦៥​ឆ្នាំ)
[ឋានៈ] កវី​និពន្ធ

បន្ទាត់

ឧកញ៉ា​សុត្តន្ត​ប្រីជា ឥន្ទ [អាន​ថា៖ អិន] គឺ​ជា​កវី​និពន្ធ​ខ្មែរ​ដ៏​មហិមា ក្នុង​ជំនាន់​ហ្លួង ព្រះសិរីសុវត្ថិ

| ប្រវត្តិ |

ឧកញ៉ា​សុត្តន្ត​ប្រីជា ឥន្ទ ប្រសូត​នៅ​ថ្ងៃ​ច័ន្ទ ខែ​អាសាធ ឆ្នាំ​វក ព.ស.​២៤០៣ ត្រុវ​នឹង​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​១៨៥៩ នៅ​​ភូមិ​រកា​កោង ខែត្រ​មុខ​កំពូល (សព្វ​ថ្ងៃ​ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល)។ មាតា​ឈ្មោះ ម៉ុម បិតា​ឈ្មោះ បញ្ចង់កែ។

| ការ​សិក្សា |

នៅ​គ្រាន​អាយុ​១០​ឆ្នាំ កុមារ ឥន្ទ បាន​ចូល​រៀន​ប្រែ​ព្រះ​ត្រៃ​បិដក និង​បាន​បួស​ជា​សាមណេរ​មួយ​វស្សា នៅ​គ្រា​អាយុ​១៥​ឆ្នាំ ក្នុង​សំណាក់​វត្ត​ព្រែក​ពោធិ៍។

ក្រោយ​មក​លោក​បាន​ចាក​ភេទ​សាមណេរ ទៅ​រៀន​នៅ​ស្រុក​ព្រះ​ត្រពាំង ហើយ​នៅ​អាយុ​១៨​ឆ្នាំ បាន​មក​រៀន​នៅ​សំណាក់​ព្រះ​គ្រូ​ព្រះ​ពុទ្ធ​ឃោសាចារ្យ ប្រាក់ ក្នុង​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ។

បន្ទាប់​ពី​រៀន​នៅ​ក្នុង​សំណាក់ លោក​គ្រូ​ព្រះ​អាចារ្យ​នៅ​វត្ត​កែវ ខែត្រ​បាត់ដំបង បាន​មួយ​ឆ្នាំ, នៅ​អាយុ​២០​ឆ្នាំ លោក​បាន​បួស​ជា​ភិក្ខុ​នៅ​ទីនោះ​មួយ​វស្សា ទើប​លា​ព្រះ​ឧបជ្ឈាយា​ចារ្យ​ទៅ​រៀន​នៅ​បាងកក​អស់​រយៈពេល​៧​ឆ្នាំ ក៏​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ហើយ​បន្ត​បួស​នៅ​វត្ត​កណ្តាល ស្រុក​បាត់ដំបង​រយៈពេល​១០​ឆ្នាំ​ទៀត​។ ​ជា​រួម​លោក​ឧកញ៉ា​បាន​ចំណាយពេល​រៀនសូត្រ​ពី​មជ្ឈដ្ឋាន​ព្រះពុទ្ធសាសនា​អស់ ​រយៈពេល​ជិត​២០​ឆ្នាំ​ឯណោះ​។

| ជីវិត​គ្រួសារ |

អាយុ​៣៧​ឆ្នាំ ព្រះ​តេជ​ព្រះ​គុណ ឥន្ទ បាន​​លាចាក​សិក្ខាបទ និង​មាន​ភរិយា​នៅ​ភូមិ​ឈ្វា​ធំ ខេត្ត​បាត់ដំបង​។

| ការងារ​ |

ជា​បន្តបន្ទាប់ លោក​ឥន្ទ​បាន​តែង​និពន្ធ​នូវ​ស្នាដៃ​ជាច្រើន ទាំង​ជា​បាលី ទាំង​ជា​ខ្មែរ​ដោយ​កាព្យ​ផង​ដោយ​សម្រាយ​ផង រួមមាន​៤៤​ស្នាដៃ ហើយ​អាស្រ័យ​ដោយ​ការ​តែង​និពន្ធ​នោះ បាន​ធ្វើឱ្យ​ឈ្មោះ​លោក​ល្បី​រន្ទឺ​ដល់​រាជការ​ក្រុងភ្នំពេញ។

នៅ​អាយុ​៥៥​ឆ្នាំ លោក​បាន​ចូល​មក​ធ្វើការ​នៅ​ពុទ្ធសាសនបណ្ឌិត្យ​ខាង​តែង​វចនានុក្រម និង​ផ្ទៀងផ្ទាត់​គម្ពីរ​ដីកា ហើយ​រាជការ​ក្រុងភ្នំពេញ បាន​ផ្តល់​ងារ​ជា “​ឧកញ៉ា​សុត្តន្ត​ប្រីជា​”​ ចាប់ពីពេលនោះ​មក ដើម្បី​ឱ្យ​លោក​ជួយ​តែង​សព្វវចនាធិប្បាយ​ខ្មែរ​នៅ​សាលា​បាលី។

នៅ​អាយុ​៦៥​ឆ្នាំ លោក​បាន​លា​រាជការ​វិល​មក​នៅ​ស្រុក​បាត់ដំបង​វិញ​។

| ស្នាដែ |

តាម​កំណត់​ត្រា​របស់​ពុទ្ធសាសនបណ្ឌិត្យ ស្នាដៃ​ល្បីៗ​របស់​លោក​ឧកញ៉ា​រួមមានៈ

១-​គតិ​លោក ឬ​ច្បាប់​ទូន្មាន​ខ្លួន (១០​ភាគ​)
២-​កាព្យ​និរាស​អង្គរ ឬ​និរាស​នគរវត្ត
៣-​រឿង “​អំបែង​បែក​” (​សាស្ត្រា​ស្លឹករឹត​)
៤-​បឋម​សម្ពោធិ (​ជា​ក្រាំង​)
៥-​លោកនីតិ​បក​រណ៍ (​ពាក្យ​កាព្យ​)
៦-​សុភាសិត​ច្បាប់ស្រី
៧-​ក្បួន​មេកាព្យ

ក្នុងចំណោម​ស្នាដៃ​ទាំងអស់នេះ “​គតិ​លោក​” ឬ “​ច្បាប់​ទូន្មាន​ខ្លួន​” បាន​បោះពុម្ព​នា​ពុទ្ធសករាជ​២៥០៨ (១៩៦៥) ដោយ​ពុទ្ធសាសនបណ្ឌិត្យ​មាន​ភាពល្បីល្បាញ និង​មាន​ការទទួលស្គាល់​ជាទូទៅ​ច្រើនជាងគេ​ពី​សំណាក់​អ្នកសិក្សា​ខ្មែរ ជំនាន់​ក្រោយៗ ជា​ពិសេស​អ្នកសិក្សា​ពី​អក្សរសិល្ប៍។

នៅក្នុង​សៀវភៅ “​គតិ​លោក​” ឬ “​ច្បាប់​ទូន្មាន​ខ្លួន​”​ទាំង​១០​ភាគ មាន​រឿង​ខ្លីៗ​ជាច្រើន​បញ្ចូល​គ្នា ដែល​បង្ហាញ​ពី​ការអប់រំ​ទូន្មាន និង​បញ្ហា​គ្រប់​ប្រភេទ​ដែល​មាន​ក្នុង​ដំណើរ​ជីវិត​មនុស្ស ។

| អច្ឆរិយ |

ស្នាដៃ​និពន្ធ​ទាំងអស់​របស់​លោក​ឧកញ៉ា​បាន​បង្ហាញឱ្យឃើ​ញ​ថា លោក​មាន​ទេពកោសល្យ​តែង​និពន្ធ ទាំង​បញ្ហា​ពុទ្ធចក្រ និង​អាណាចក្រ ពោល​គឺជា​តម្រូវកា​ររ​បស់​មនុស្សលោក ជាពិសេស​ជនជាតិខ្មែរ​នា​សម័យកាល​នោះ និង​សម័យកាល​ក្រោយមក ដែល​ចង់ដឹង​ជា​ចាំបាច់ ដើម្បី​រៀបចំ​ជីវិត​ប្រកបដោយ​សេចក្តីសុខ​។ ​អ្វី​ដែល​លោក​តែង​និពន្ធ​នោះ​ក៏​ នៅតែ​មាន​តម្លៃ​សម្រាប់​ការប្រតិបត្តិ​ជាក់ស្តែង​រហូតមកដល់​ពេល​សព្វថ្ងៃ​នេះ ផងដែរ​។

| មរណភាព |

លុះ​ថៃ្ងអាទិត្យ​១២​កើត ខែ​ក​ក្តិក ឆ្នាំ​ជូត ឆ​ស័ក លោក​បាន​ទទួល​អនិច្ចកម្ម​នៅវេលា​ម៉ោង​៨​ព្រឹក ត្រូវ​នឹង​ថៃ្ង​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​១៩២៤ ក្នុង​ជន្មាយុ​៦៥​ឆ្នាំ​នោះ​តែម្តង​។

| ព័ត៌មាន​ទាក់ទង |

Tuesday, October 6, 2009

បុណ្យកថិន

ភ្នំពេញ: ​ច្រើន​ឆ្នាំ​មក​ហើយ​មាន​ពាក្យ​ច​ចាម​អារាម​ថា ធ្វើ​បុណ្យ​កឋិន ធ្វើអោយ​“​ដាក់ខ្លួន​” ប្រកប​មុខរបរ​មិន​កាក់កប មាន​បញ្ហា​តូចធំ​មិនចេះចប់ ធ្លាក់​ខ្លួន​ក្រ​ជា​លំដាប់ ហើយ​ជាងនេះ ទៅទៀត​នោះ គឺ​ធ្វើអោយ​អាយុ​ខ្លី អ្នក​ខ្លះ​អះអាង​ថា “​បើ​ធ្វើ​កឋិន​នៅ​បន្ទាប់ពី​វ័យ​៥០​ឆ្នាំ​ឡើង​ទៅ មិន​មាន​បញ្ហា​ទាំង​នេះ​ឡើយ​” ។ ទស្សនៈ​នេះ មាន​តែ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ ហើយ​មាន​តែ​នៅ​តំបន់​ខ្លះ​ទេ ជាពិសេស​នៅ​ភ្នំពេញ ចំណែក​នៅ​បណ្តា​ប្រទេស​ដទៃ ដែល​ធ្វើ​កឋិន​ដែរ​ដូចជា​ប្រទេស ថៃ និង ភូមា ជា​ដើម​នោះ មិន​មាន​ពាក្យ​ច​ចា​អារាម​នេះ​ទេ ។ ទោះជា​វា​គ្មាន​ប្រភព និង តឹកតាង​ច្បាស់លាស់​ក្តី ក៏​វា​បាន​ធ្វើ អោយ​អ្នក​ដែល​មាន​ការយល់ដឹង​សើរៗ​អំពី​ព្រះពុទ្ធសាសនា មានការ​ក្រែង​រអា​ជា​ខ្លាំង​ចំពោះ​ការ​ធ្វើ​បុណ្យ​កឋិន ។
​ ​ពាក្យ កឋិន មានន័យ​ថា “​កម្រ​” ដែល​មាន​សេចក្តី​ប្រៀបធៀប​ដូចជា​មែកឈើ ដែល​គេ​កាត់​ចេញពី​ដើម យក​ទៅ​ដោត​ក្នុង​ដី រមែង​ចាប់ប្ញ​ស ដុះ​មែក លាស់​ត្រួយ​បាន​ដោយ​កម្រ​ណាស់ យ៉ាងណាមិញ ឯ​កឋិន ក៏​ជា​កិច្ច​មួយ​ដែល​គេ​ធ្វើ​បាន​ដោយ​កម្រ​យ៉ាង​នោះ ដែរ ។
កឋិន ជា​កិច្ច​មួយ​ដែល​មានចែង​នៅក្នុង​វិន័យ​បញ្ញត្តិ គឺ​មិន​មែ​ជា​ប្រភេទ​បុណ្យប្រពៃណី​របស់​អ្នក​គោរព​រាប់អាន​ព្រះពុទ្ធសាសនា​ដូចជា​បុណ្យ​ភ្ជុំបិណ្ឌ និង បុណ្យផ្កា​ជា​ដើម ឡើយ ។ ទោះយ៉ាងណា គេ​ឃើញ​ថា កិច្ច​នៃ​កឋិន​នេះ ក៏​បាន​ក្លាយ​ជា​បុណ្យ​មួយ​ផង​ដែរ ។ កឋិន ជា​បុណ្យ និង ជា​កិច្ច​ដែល​មាន​ធ្វើ​តែ​នៅក្នុង​បណ្តា​ប្រទេស​គោរព​រាប់អាន ព្រះពុទ្ធសាសនា និកាយ​ថេរវាទ (​ហីណ​យាន ) ប៉ុណ្ណោះ ចំណែក​នៅក្នុងមហា សង្ឃិកៈ (​មហា​យាន ) មិន​មាន​ធ្វើ​ឡើយ ។
​កឋិន​ជា​ប្រភេទ​បុណ្យ​ចីវរ​ប្បច្ច័យ​ម្យ៉ាង​ដែរ ប៉ុន្តែ​ជា​បុណ្យ​ដែល​មាន​លក្ខណៈ​ពិសេស​ជាង​បុណ្យ​ចីវរ​ប្បច្ច័យ ឯទៀតៗ ដោយហេតុ​បុណ្យកឋិន ត្រូវតែ​ប្រកបដោយ​អង្គ​ពិសេសៗ​ជាច្រើន ហើយ​មិន​អាច​ខ្វះ​មួយណា​បានឡើយ បើ​មាន​ខ្វះ​ចំណុច​ណាមួយ កិច្ច​នៃ​បុណ្យ​នោះ មិន​អាច​ឡើង​ជា​កឋិន​ឡើយ ។ ឯ​ធាតុ​សំខាន់ៗ​នោះ​គឺ​៖
​-​ចីវរ​៖ ចីវរ ត្រូវតែ​មាន​លក្ខណៈសម្បត្តិ​ត្រឹមត្រូវ​តាម​ពុទ្ធ​ប្បញ្ញត្តិ មិន​អាច​ធ្វើ​លំៗ​បានឡើយ ។​
​ ​-​អ្នកទទួល​៖ អ្នកទទួល អ្នក​ក្រាល​គ្រង និង អនុ​មោទនា ត្រូវតែ​ជា​ភិក្ខុ រីឯ​សាមណេរ មិន​អាច​ទទួល​កឋិន​បានឡើយ​។​
​ ​-​ភិក្ខុ​៖ ភិក្ខុ​អ្នកទទួល ត្រូវតែ​ជា​ភិក្ខុ​ដែល​បាន​គង់​ចាំ​វស្សា​រយៈពេល​៣​ខែ​ពេញលេញ​បរិ​បូរ យ៉ាង​ត្រឹមត្រូវ តាម​ពុទ្ធ​ប្បញ្ញត្តិ មិនបាន​ធ្វើ​អោយ​ដាច់​វស្សា ហើយ​ជា​ភិក្ខុ​មិន​មាន​ការទាស់ទែង​ខ្វែងគំនិត​គ្នា ជា​ភិក្ខុ ចូល​បរិ​មិក​វស្សា គឺ​ចូល​វស្សា​លើក​ទី​១​នៃ​ឆ្នាំ​។
​ ​-​ចំនូ​ន​នៃ​ការទទួល​៖ សម្រាប់​ភិក្ខុ​មួយរូប អាច​ទទួល​កឋិន​បាន​តែ​ម្តង​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ខុស​ពី​បុណ្យ ចីវរ​ប្បច្ច័យ​ដទៃទៀត ដែល​ភិក្ខុ​អាច​ទទួល​នៅ​ពេល​ណា​ក៏បាន ហើយ​ទទួល​ប៉ុន្មាន​ដង​ក៏បាន​។​
-​ចំនួន​នៃ​ការធ្វើ​៖ សម្រាប់​វត្ត​មួយ​អាច​ធ្វើ​កឋិន​បាន​តែ​ម្តង​ប៉ុណ្ណោះ ក្នុង​១​ឆ្នាំ ។​
​ ​-​រយៈពេល​ធ្វើ​៖ រយៈពេល​ដែល​គេ​អាច​ធ្វើ​កឋិន​បាន មាន​ត្រឹមតែ​២៩​ថៃ្ង​ប៉ុណ្ណោះ​សម្រាប់​រយៈពេល​១​ឆ្នាំ គឺ ចាប់ពី​ថៃ្ង​មួយ​រោច​ខែ​អស្សុជ ដល់​ថៃ​១៥​កើត​ខែកត្តិក (​ចន្លោះ​ពី​ខែតុលា និង វិច្ឆិកា )​។​
​កឋិន​ត្រូវបានធ្វើ​តាំងពី​សម័យ​ពុទ្ធកាល គឺ​នៅក្នុង​មច្ឆឹមពោធិកា​ល​មកម្ល៉េះ ។ នៅក្នុង​គម្ពីរ​វិន័យ​បិដក​ភាគ​៨ មហា​វគ្គ តិតិ​យ​ភាគ កឋិន​ក្ខ​ន្ធ​កៈ មាន​ដំណាល​អំពី​មូលហេតុ​ដែលនាំអោយ​ជា​កឋិន​នេះ​ថា មាន​ភិក្ខុ​៣០​រូប​បាន​នាំគ្នា និមន្ត​ទៅ​ចូលគាល់ ថ្វាយបង្គំ​ព្រះពុទ្ធ​ដែល​គង់នៅ​ក្នុង​វត្ត​ជេតពន ជិត​ក្រុង​សា​វត្ថី ។ ប៉ុន្តែ​មិន​ទាន់​បាន​ទៅ​ដល់​ផង ក៏​ដល់ពេល​ចូល​វស្សា ។ ពួក​ភិក្ខុ​ទាំងនោះ បាននាំគ្នា​បវរ​ណា​ចូល​វស្សា នៅ​ពាក់ កណ្តាល​ផ្លូវ ដោយ​មានក្តី​អផ្សុ​កដោយ គិត​ថា​ពួកខ្លួន​បាន​មក​ជិត​ដល់​ទៅហើយ គឺ​នៅ​ចំងាយ​ពី​ព្រះពុទ្ធ​តែ​៦​យោជន៍​ទៀត​ប៉ុណ្ណោះ ។ លុះ​ពេល​ចេញ​វស្សា ក៏​បាន​នាំគ្នា​និមន្ត​បន្តដំណើរ ។ ដោយហេតុ​បន្ទាប់ពី​ពេលចេញ​វស្សា​ភ្លាម ជា​រដូវ​ដែលមាន​ភ្លៀង​ធ្លាក់​នៅ​ឡើយ ហើយ​ពួក​ភិក្ខុ​ទាំងនោះ ដោយហេតុតែ​ចង់​ចូលគាល់​ព្រះពុទ្ធ​ពេក ក៏​ចូល​គាល់​ព្រះអង្គ​ទាំង​ចីវរ​ទទឹកជោគ និង រងារ​ញ័រញាក់ ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​បានធ្វើ​សេចក្តី​រាក់ទាក់​ចំពោះ​ពួក​ភិក្ខុ​ទាំងនោះ ដោយ​ការសាកសួរ​សុខទុក្ខ​....​។ រួច​ទើប​ព្រះអង្គ​ត្រិះរិះ​ថា បើ​តថាគត បាន​អនុញ្ញាត្ត​អោយ​មាន​កឋិន​នោះ ម្ល៉េះ​សម​ភិក្ខុ​ទាំងឡាយ​នឹង​បាន​ធូរ ស្រាល​បន្តិច ។ ​ព្រះអង្គ​ក៏​បាន​ប្រមើល​មើល​បវេណី​របស់​ព្រះពុទ្ធ​មុនៗ​មក ក៏​បាន​ឃើញ​ថា ព្រះពុទ្ធ​មុនៗ ក៏​សុទ្ធតែ​បាន អនុញ្ញាត្ត​អោយ​មាន​កឋិន​ដែរ ទើប​ព្រះអង្គ​ត្រាស់​ហៅ​ពួក​ភិក្ខុ​ទាំងឡាយ​មក​ជួបជុំគ្នា ហើយ​ទ្រង់​ប្រកាសថា ម្នាល​ភិក្ខុ ទាំងឡាយ​តថាគត​អនុញ្ញាត្ត​អោយ​ពួក​ភិក្ខុ​ទាំងឡាយ​ដែល​បាន​នៅ​ចាំ​វស្សា​ហើយ ក្រាលកឋិន​បាន ។ ម្នាល​ភិក្ខុ​ទាំងឡាយ កាល​បើ​អ្នក​ទាំងឡាយ បាន​ក្រាលកឋិន​ហើយ នឹង​សម្រេច​អានិសង្ស​៥​យ៉ាង​គឺ ៖
​ ​ក​- ភិក្ខុ​អាច​ត្រាច់​ទៅណា ដោយ​ពុំ​ចាំបាច់​លា​ភិក្ខុ​ផង​គ្នា​
​ ​ខ​- ភិក្ខុ​ត្រាច់​ទៅណា ដោយ​ពុំ​ចាំបាច់​យក​ត្រៃចីវរ​គ្រប់​ប្រដាប់​
​ ​គ​- ឆាន់​គណ​ភោជន៍​បាន​
​ ​ឃ​- ទុកដាក់​អតិរេកចីវរ​បាន​តាម​ត្រូវការ​
​ ​ង​- ចីវរ​ដែល​កើតឡើង​នៅក្នុង​អា​វាសណា ចីវរ​នោះ មាន​ដល់​ភិក្ខុ​ទាំងនោះ (​ដើម្បី​អោយដឹងថា តើ​អានិសង្ស​នេះ មាន​សារសំខាន់​យ៉ាងណា​នោះ ចូរ​សិក្សា​មើល​នៅ​ក្នុង​សៀវភៅ ភិក្ខុ​បាតិមោក្ខ ) ។​
​អានិសង្ស​ទាំង​៥​យ៉ាងនេះ ជាហេតុ​ជួយ​សម្រាល​ដល់​បន្ទុករ​បស់​បព្វជិត គឺ​អ្នកបួស​ក្នុង​ព្រះពុទ្ធសាសនា បាន​ខ្លះ ហើយ​អានិសង្ស​នេះ​មាន​រយៈពេល​៥​ខែ គិត​ចាប់ថៃ្ង​ដែល​បាន​ទទួល​កឋិន​រហូតដល់​ថៃ​១៥​កើត​ខែផល្គុណ ។
លោក​អ្នកប្រាជ្ញ​ទាំងឡាយ​រមែង​ពោល​សរសើរ​នូវ​កឋិន ថា​ជា​វិនយ​កិច្ច និង ជា​ទាន​ពិសេស និង ធ្វើ​បាន​ដោយ​កម្រ ជាពិសេស​អាច​ជួយ​សម្រាល​បន្ទុក​ដល់​ភិក្ខុសង្ឃ​បាន​ផង បែបនេះ ទើប​កឋិន​ជា​ទាន​មាន​អានិសង្ស​ច្រើន ជាង​ចីវរ​ទាន​ឯទៀតៗ ។
​អ្នកខ្លះ​បាន​លើកឡើង​ថា ប្រសិន​បើ​វត្ត​ណា​មិន​មាន​ការ​ហែរ​កឋិន​ចូល​រយៈពេល​៣​ឆ្នាំ នោះ​នឹង​ត្រូវ​រំលាយ​វត្ត​នោះ​ចោល ។ រឿងនេះ យើង​មិន​មាន​ឃើញ​ចែង​នៅក្នុង​គម្ពីរ​ណាមួយ​នៃ​ព្រះពុទ្ធសាសនា​ទេ ។
​ព្រះ​ភិក្ខុ ព្រះ​ញាណវង្ស ឃឹម សន បាន​មាន​ព្រះ​ថេរ​ដីកា​ថា “​ចំពោះ​វត្ត​ណា​មិន​មាន​ការ​ហែរ​កឋិន​ចូល ឬ មិន​មាន​ធ្វើ​កឋិន (​ទោះ​រយៈពេល​ប៉ុន្មនា​ឆ្នាំក៏ដោយ )​ក៏​គ្មាន​បញ្ហា​អ្វី​ដែរ គ្រាន់​តែ​ព្រះសង្ឃ​ដែល​គង់​នៅក្នុង​អារាម​នោះ មិន​បាន​ទទួល​អានិសង្ស ៥ (​ដូចដែល​បាន​រៀបរាប់​មក​ខាង​ដើម ) តែប៉ុណ្ណោះ​”​។
​ពាក្យ​ច​ចាម​អារាម​ខ្លះ​ដែល​មិន​គួរ​មើលរំលង​បាន​លើកឡើង​ថា អ្នក​ធ្វើ​បុណ្យ​កឋិន ធ្វើអោយ​“​ដាក់ខ្លួន​” និង មាន​អាយុ​ខ្លី ឬ ឆាប់​ស្លាប់ ។ យើង​មិន​ហ៊ាន​អះអាង​យ៉ាង​ណា​នៅឡើយ​ទេ ប៉ុន្តែ​បើ​តាម​ការបង្រៀន​របស់​ព្រះពុទ្ធសាសនា ទស្សនៈ​នេះ​មិន​ត្រឹមត្រូវ​ទេ​។ អ្នកខ្លះ​យល់​ថា គំនិត​ខាងលើនេះ ជា​ទស្សនៈ​របស់​មនុស្ស​ដែល​មានទុ​ទិដ្ឋិ​ចំពោះ​ព្រះពុទ្ធសាសនា ប្រឌិត​ឡើង​សំដៅ​បន្ទុច​បង្អាក់​អ្នក​ជ្រះថ្លា​ចំពោះ​ព្រះពុទ្ធសាសនា​តែប៉ុណ្ណោះ ។
ទស្សនវិជ្ជា​ដ៏​សំខាន់​មួយ​ក្នុងចំណោម​ទស្សនៈ​គ្រឹះ​របស់​ព្រះពុទ្ធ​បាន​បង្រៀន​ថា​“​សង្ខារ​ធម៌ ទាំងឡាយ ជា​របស់​មិន​ទៀងទាត់​”​។ ហេតុ​នេះ​តាម​ការពិត សេចក្តីស្លាប់​រមែង តែងតែ​នៅ​ក្បែរ​ខ្លួន​មនុស្ស​ចំងាយ មិន​ដល់​មួយ​គ្រាប់ស្រូវ​ផង​ទេ ហើយ​វា​តែងតែ​កើត ឡើង​ចំពោះ​មនុស្ស មិន​រើសមុខ មិន​រង់ចាំ​កាល មិន​ដែល​គិតថា​បុគ្គល​ចាស់ ក្មេង​ពេក អ្នក​បាន​ធ្វើ​កឋិន ឬ មិនបាន​ធ្វើ​ឡើយ ។ សេចក្តីស្លាប់​អាច​កើតឡើង​គ្រប់​វិនាទី គ្រប់​ដង្ហើម ចេញចូល គឺថា ប្រសិនបើ​ខ្យល់​ដកដង្ហើម​ចូលក្នុង​ខ្លួន​ហើយ មិន​ចេញ​មក​វិញ ឬ ចេញ​ហើយ​មិន​ចូល​ទៅ​វិញ​ទេនោះ ក៏​មុខជា​ស្លាប់ ។ ​តើ​នរណា​ទៅ​ហ្ន៎ ដឹងថា សេចក្តី ស្លាប់​កើតឡើង​ចំពោះ​បុគ្គល​ណា នៅពេលណា និង ដោយ​របៀប​ណា​នោះ ។ នេះ​យើង​មិនទាន់​គិតដល់​សេចក្តីស្លាប់​ដែល​កើតឡើង​ដោយ​ជំងឺ ដោយ​គ្រោះថ្នាក់​ផ្សេងៗ និង ដោយ​ការ​បៀតបៀន​គ្នា​ផង​ទេ ។ ​បើ​តាម​ទស្សនៈ​ព្រះពុទ្ធសាសនា គួរតែ​និយាយថា បុគ្គល​ធ្វើ​កឋិន នឹង​មាន​អាយុ​យឺនយូរ ព្រោះ​បាន​សាង​បុណ្យ​កុសល ជា ហេតុ​ធ្វើអោយ​ព្រះ​ភិក្ខុសង្ឃ​ដែល​ជា​អ្នកទ្រទ្រង់​សីល មាន​ការធូរស្រាល និង ជួយ​លើក​តំកើង​សម្បត្តិ​វប្បធម៌​ជាតិ និង នាំមក​នូវ​មោទនភាព​ជាតិ​ផង​....​។
​រាប់រយ​ពាន់​ឆ្នាំ​មកហើយ យើង​បានដឹង​តៗ​គ្នា និង បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ថា អ្នក​ធ្វើ​បុណ្យ​កឋិន មាន​អាយុ​យឺនយូរ រក​ទទួលទាន​មានបាន កាក់កបសុខសាន្ត ត្រាណ ជួបជុំ​គ្រួសារ​រហូត​ចាស់​សក់ស្កូវ ។​
​លោក​ជ័យ សុវត្ថិ ជា​សាស្ត្រាចារ្យ​ផ្នែក​អក្សរសាស្ត្រ និង សាសនា នៃ​ពុទ្ធិកវិទ្យាល័យ ប៊ូរ គ្រី បាន​មានប្រសាសន៍ថា​“​ទស្សនៈ​ដែលថា ធ្វើ​កឋិន​មាន​អាយុ​ខ្លី ឬ ដាក់​ខ្លួន​នោះ ជា​ការយល់​ច្រឡំ​ចំពោះ​ទស្សនៈ​ចាស់​បុរាណ ពី​សំណាក់​មនុស្ស​ក្រោយៗ​មក និង មនុស្ស​បច្ចុប្បន្ន​នេះ​តែប៉ុណ្ណោះ ”​។
​ស្រដៀង​គ្នា​នេះដែរ លោក សៀង ណាត ជា​អតីតៈសមណ​និស្សិត​បញ្ចប់​បរិញ្ញាប​ត្រ ផ្នែក​ទស្សនវិជ្ជា​ព្រះពុទ្ធសាសនា នៃ ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ និង បរិញ្ញាបត្រ​នីតិសាស្ត្រ នៃ សាកលវិទ្យាល័យ បៀ​ល​ប្រា​យ បាន​ពន្យល់ថា​“​កាល​ពី​បុរាណ ស្រុក​ខ្មែរ​យើង​មិន​ទាន់​ជឿនលឿន ហេតុ​នេះ​បើ​គេ​ចង់​ធ្វើ​បុណ្យ​កឋិន​នោះ គេ​ត្រូវ​ជំនះ​នូវ​ក្តី​នឿយ​លំបាក​យ៉ាងច្រើន ដូចជា​ត្រូវ​ធ្វើដំណើរ​ទៅ​ទិញ​កំណាត់ វាស់វែង​កំណាត់ កាត់ ដេរ​ជា​ស្បង់​ចីពរ ហើយ​ត្រូវ​ស្វែងរក​សួរនាំ​ពី​លោក​អ្នកចេះដឹង ដើម្បី​ដេរ​អោយ​ត្រឹមត្រូវ​តាម​ខ្នាត តាម​ទំហំ ជ្រលក់ ពណ៌​..... រហូត​ដល់​ប្រមែប្រមូល​សាច់ញាតិ មិត្តភក្តិ​ពី​គ្រប់ទិសទី និង ទិញ​សម្ភារៈ​ផ្សេងៗ​មាន​បាត្រ ឆ័ត្រ និង គ្រែ​ជា​ដើម ដែល​ប្រការ​នេះ ត្រូវ​ចំណាយ ពេលវេលា​រាប់​ខែ ក្នុង​ការគិតគូរ ផ្ចុងផ្តើម ផ្គូរ​ផ្គង និង ចាត់ចែង​ទាំង​កំលាំងកាយ ភាព​អត់ធ្មត់ និង ក្តីព្យាយាម​យ៉ាង​ខ្ជាប់ខ្ជួន ហត់នឿយ​ស្ទើរតែ​ដេក​មិន​លក់ មិន​បាន​សម្រាក ហើយ​ការងារ​ទាំងនេះ មិនមែន​បុគ្គល​ណា​តែ​ម្នាក់ឯង​អាចធ្វើ​បាន​ឡើយ គឺ​តែងតែ​ប្រមូល​គ្នីគ្នា​ជួយ​ទើប​អាច​សម្រច​ទៅ​រួច និង ចំណាយធនធាន​ផ្សេងៗ​យ៉ាងច្រើន ។ គេ​ត្រូវ​ចំណាយ​ទ្រព្យសម្បត្តិ ធនធាន​ដែល​មាន​ស្រាប់ និង រវល់​មិនបាន​ប្រកប​ការងារ​មុខរបរ​ដើម្បី​រក​ទ្រព្យ​ថ្មី ជាហេតុ​ធ្វើអោយ​គេ​ចាត់ទុកថា “​ដាក់ ខ្លួន​” ព្រួយ នឿយ​លំបាក អ្នកខ្លះ​ដោយហេតុតែ​ផ្តោតអារម្មណ៍​ខ្វល់​នឹង​កឋិន​ពេក​រហូត​ដេក​មិន​លក់ នាំ​អោយ​ខ្សោយ​សុខភាព ជាហេតុ​ធ្វើអោយ គេ​ចាត់ទុកថា អាយុ​ខ្លី​” ។
​ថ្វី​ត្បិត​ការបកស្រាយ​ខាងលើ​នេះ មិនទាន់មាន​ឯកសា​រយោង​អោយបាន​ច្បាស់ លាស់ ហើយ​យើង​ក៏​មិន​ទាន់​ហ៊ាន​អះអាង​ថា ត្រឹមត្រូវ​មួយ​រយ​ភាគរយ​ក៏​ពិតមែន ប៉ុន្តែ​យើង​យល់ថា ជា​ការ​គួរអោយ​យក​គតិ​គ្រឹះ​សម្រាប់ វិនិច្ឆ័យ​ចំពោះ​ពាក្យ​ចា​ចាម​អារាម​អកុសល​នេះ​ដែរ ។ តាមរយៈ​ការបកស្រាយ​នេះ យើង​ក៏​បាន​ឃើញ​ផងដែរ​ថា ការ​នឿយ​លំបាក​យ៉ាង​ធ្ងន់​ធរ​នេះ ជា​រឿង​អតីតកាល ចំណែក​បច្ចុប្បន្ននេះ យើង​មិន​សូវ​នឿយ​លំបាក​បែប​នោះ​ទៀត​ឡើយ ត្បិត​មាន​សម្ភារៈ​នានា​ដូចជា​សំពត់​កឋិន​គឺ​ស្បង់​ចីព​រ​ជាដើម​សុទ្ធតែ​មាន​លក់​ស្រាប់ ហើយ​ការទំនាក់ទំនង​ទៀតសោត ក៏​ងាយស្រួល​ច្រើន​ជាង​មុន​ដែរ ។ ហេតុនេះ​សប្បុរស​ទាំងឡាយ​គួរតែ​គ្មានអ្វី​ព្រួយ​រឿង​“​ដាក់ខ្លួន​” និង “​អាយុ​ខ្លី​”​ទៀត​ទេ ។ យើង​មិន​ហ៊ា​បដិសេធទេ ប៉ុន្តែ​យើង​បាន​ពិចារណា​សព្វ​ទិស​ទៅ ក៏​នៅ​រក​មិនឃើញ​សោះ​ឡើយ​ថា ការ​ធ្វើ​បុណ្យ​កឋិន កាត់​លាភ និង ថយ​អាយុ​នោះ ។​
​ ​ ​ផលប្រយោជន៍ នៃ កឋិន​
​ ​កឋិន ជា​កិច្ច​មួយ​ដ៏​សំខាន់​ក្នុង​ព្រះពុទ្ធសាសនា ហេតុនេះ លោកអ្នក​សប្បុរស​ទាំង​ឡាយ​ណា បាន​ធ្វើ​កឋិន ,ចូលរួមចំណែក ឬ ជួយ​ខ្នះខ្នែង​ក្នុង​កឋិន សុទ្ធតែ​ជា​អ្នក​មាន​ឈ្មោះ​ថា​បាន​ចូលរួមចំណែក​ក្នុង​ការថែរក្សា កា​ពារ និង ​លើក​តំកើង​ព្រះពុទ្ធសាសនា​អោយ​ស្ថិតស្ថេរ គង់វង្ស និង រុងរឿង ។
ដោយហេតុតែ​ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ ហើយ​ព្រះពុទ្ធសាសនា ជា​មរតក​វប្បធម៌​ជាតិ​ខ្មែរ​ផង​នោះ ទើប​ការរក្សា លើក​តំលៃ​ព្រះពុទ្ធសាសនា មានន័យ​ថា ជា​ការការពារ និង លើក​តំកើង អោយ​តម្លៃ​សម្បត្តិ​រដ្ឋ​ផង និង សម្បត្តិ​វប្បធម៌​ជាតិ​ផង ដែល​ប្រការ​នេះ​នឹង​បាន​ជា​មោទនភាព​ជាតិ​ខ្មែរ​ទាំងមូល គឺ​មិនមែន​មោទនភាព​តែ​ព្រះសង្ឃ ឬ ចំពោះតែ​ពុទ្ធសាសនិក​ឡើយ រួម​ទាំង​ខ្មែរ​ដែល​ជា​សាសនិក​របស់​សាសនា​ផ្សេង​ដូចជា អ៊ីស្លាម​សាសនិក គ្រិស្ត​បរិស័ទ និង ព្រហ្ម​ញ្ញ និង ខ្មែរ​ទាំងឡាយ ណា​ដែល​គិតថា​ខ្លួនឯង​មិនមែន​ជា​សាសនិក​របស់​សាសនា​ណា​មួយ​ផង ព្រោះ​វប្ប ធម៌​របស់​ជាតិ​សាសន៍​មួយ មិនមែន​ជា​របស់​បុគ្គ​ល ឬ ក្រុម​ណាមួយ​ឡើយ ប៉ុន្តែ​វា​ជា​របស់​ប្រជាជាតិ​នោះ​ទាំងមូល​។​​ពេល​ធ្វើ​កឋិន ក្រៅ​អំពី​សំពត់​កឋិន​ទៅ នៅ​មាន​សម្ភារៈប្រើប្រាស់ អាហារ និង ថវិកា ជា​ដើម​ផង ។ សម្ភារៈ​ទាំងនោះ​នឹង​បាន​ជា​ប្រយោជន៍​ដល់​ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ ក្មេង​វត្ត និង ជន​ឥត​ទីពឹង​ពំនាក់​ផ្សេងទៀត ប្រើប្រាស់ ហើយ​មនុស្ស​ទាំងនោះ មិនមែន​ជា​អ្នក​ណា​ក្រៅតែពី បងប្អូន កូនក្មួយ សាច់ញាតិ ដូនតា ឬ ជា​ជន​រួម​ឈាម​ជាមួយ​យើង​ឡើយ ។ ក្រៅ​ពី​ប្រើប្រាស់ និង ចាត់ចែង​ក្នុង​វត្ត​ទៅ នៅ​មាន​វត្ត​ជា​ច្រើន បាន​យក​របស់​ទាំងនោះ ទៅប្រើ​ដើម្បី​ជា​ប្រយោជន៍​សាធារណៈ ដូចជា សាង​សាលារៀន ស្ពាន ថ្នល់ សាលា​សំណាក់ និង អាគារ​ពេទ្យ​ជាដើម ផងដែរ ទោះយ៉ាងណា ក្នុង​រយៈពេល​ប្រមាណ​ជា​១​ទសវត្ស៍​ចុង​ក្រោយ​នេះ វត្ត​អារាម​មួយចំនួន​កំពុង​ទទួល​រង​ការ​រិះ គន់​ពី​មតិ​សាធារណៈ​ថា បាន​ប្រើប្រាស​ធនធាន​ច្រើនពេក​សម្រាប់​ជា​ការ​សំញែង​នូវ​ថាវរវត្ថុ​ក្នុង​វត្ត​ដូចជា​ព្រះវិហារ​ជា ដើម ហើយ​ថា​មិនសូវ​អើពើ​ចំពោះ​សង្គម ខណៈ​ដែល​ប្រទេសជាតិ​កំពុង​ធ្វើ​ដំណើរ​ពុះពា​ឆ្លងកាត់​ភាពក្រីក្រ​។​
ការរក្សា​ការពារ និង លើក​តំកើង​ព្រះពុទ្ធសាសនា មានន័យ​ថា រក្សា​ការពារ​វប្បធម៌​សន្តិភាព វប្បធម៌​អហឹង្សា វប្បធម៌​គំនិត​ប្រាជ្ញា និង ហេតុផល​និយម (​មិនមែន​ង​ប់ង​ល់ នឹង ទស្សនៈ និង ជំនឿ​... ) និង ការគោរព​សិទ្ធិមនុស្ស ។
​កឋិន ក៏​ជា​កិច្ច និង បុណ្យ​មួយ​ដែល​ជួយ​កាត់បន្ថយ​នូវ​បញ្ហា​អវិជ្ជមាន​ក្នុង​សង្គម​ផង​ដែរ ព្រោះថា ទម្រាំ​បានចេញ​ជា​កឋិន គេ​បាន​ចំណាយ​ចិត្ត និង ប្រមែប្រមូល​ធនធាន ញាតិ​មិត្រ​មកជួបជុំ​គ្នា សាងក្តី​ល្អ​ជាមួយគ្នា សាង​អំពើ ជា​មេត្រីភាព​ជាមួយគ្នា ដែល​ការណ៍​នេះ​ជា​វប្បធម៌​ចែករំលែក​គ្នា​ផង ជា​ពេល​សោយសុខ​ដែល​កើតចេញ​ពី​សន្តិភាព​ផង និង មិនបាន​ធ្វើ​អំពើ​ដែល​នាំអោយ​រំខាន​សង្គម​ផង ។ ​កត្តា​គួរអោយ​សោកស្តាយ​បំផុត​នោះ គឺ​មាន​ការ​សេពសុរា​នាពេល​បុណ្យ​នេះ ហើយ​លើសពីនេះ​ទៀត​នោះ​គឺ មាន ការ​ប្រឈ្លោះ ប្រកាប់ប្រចាក់​គ្នា​នៅ​ពេល​បុណ្យទាន​នេះ ជាទូទៅ គឺ​ពួក​យុវជន​មួយ​សា​វៗ​៕

Monday, October 5, 2009

ដំណើរទស្សនាចរជាក្រុមនៅថ្ងៃបុណ្យឆូសក់


រូបថតនៅលើនាវា

បងប្អូនកំពុងទស្សនាទីក្រុង
កំពុងទទួលទានអាហារក្នុងភោជនីយដ្ឋាន

សូមបញ្ជាក់ថាដំណើរកំសាន្តត្រូវចំណាយថវិកាដោយមជ្ឈមណ្ឌលព្រះពុទ្ធសាសនាខ្មែរ