Tuesday, August 28, 2012

សេចក្តីជូនដំណឹង

សេចក្តីជូនដំណឹង
មមមមមមមមមមមមម
     ខ្ញុំព្រះករុណាអត្មាភាពព្រមទាំងប្រធានគណៈកម្មការទាំងអស់នៃមជ្ឈមណ្ឌលព្រះពុទ្ធ
សាសនាខ្មែរបានរួបរួមគ្នាជាឯកច្ឆ័ន្ទដើម្បីប្រារព្ភពិធីបុណ្យកាន់បិណ្ឌនិងពិធីបុណ្យភ្ជុំបិណ្ឌតាមនៀមទំលាប់ប្រពៃណីពុទ្ធសាសនាខ្មែរដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការី
ជនមានមាតាបិតាញាតិការគ្រប់ជំនាន់។ហេតុដូចបានពិតប្រគេនជំរាបជូនខាងលើសូមអារាធនានិមន្តព្រះតេជគុណអញ្ជើញ​ឯឧត្តម​ លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាបង
ប្អូនខ្មែរយើងចូលរួមឲ្យបានច្រើនកុះករ។
            ​                                            កាលបរិច្ឆេទ
ថ្ងៃអាទិត្យ ១៤រោច ​​ខែភទ្របទ ឆ្នាំរោង ចត្វាស័កព.ស ២៥៥៦​ ត្រូវនិងថ្ងៃទី ១៤ ខែ ១០                 ឆ្នាំ២០១២។
v  ម៉ោង៩:០០: ជួបជុំគ្នាចាប់ផ្តើមកម្មវិធីនមស្សការសមាទានសីលសូត្រមន្តរាប់បាត
ដារឆ្លងបុណ្យភ្ជុំបិណ្ឌ។
v  ម៉ោង១២:០០:អ្នកចូលរួមទទួលទានអាហារថ្ងៃត្រង់(នុំបញ្ចុក)។
v  ម៉ោង១២:៣០: និមន្តព្រះសង្ឃសំដែងធម៌ទេសនា។
v  ម៉ោង១:៣០:ប្រកាសសមាសភាពនិងការបោះឆ្នោតជ្រើសរើសប្រធានគណៈកម្មការសមាគមខ្មែរនៅប្រទេសកូរ៉េ។
                                                ទីកន្លែង
ក្យង់គីដូគឺនប៉ូស៊ី សង្លាត់សានប៉ុនតុង មជ្ឈមណ្ឌលកាយសម្ព័ន្ធស៊ីមីនឆែអ៊ីលឆែ
យុកក្វាន់ពហុកីឡាដ្ឋាន(군포시민체육광장)។
                                      ​​     មធ្យោបាយធ្វើដំណើរ
រថភ្លើងក្រោមដីខ្សែលេខ៤ចំណតសានបុនបន្ទាប់ពីគឺមចង់១ចំណតផ្លូវចេញលេខ១ដើរប្រហែល៥នាទីនិងឃើញកីឡាដ្ឋាន។(전철 4호선 산본역1출입구)
v  ពត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទៈ ០១០​៤៩៩៧ ១៦៥០.០១០​ ៤៩៩៦ ៦០៦៥. ០១០​ ៤៩៩៧ ៣៨៧២. ០១០ ៧២១៤ ០៥៩១។
                                                 សូមអរគុណ

Wednesday, August 15, 2012

លិខិតប្រគេនពរ


ខ្ញុំព្រះករុណាមិនដែលបានចូលរួមក្នុងបុណ្យចំរើនព្រះជន្មាយុរបស់
ព្រះមហាវិមលធម្មដែលជាគ្រូសោះតាំងពីដើមរហូតមក។មិនដឹងជា
ខ្ញុំករុណាមានបុណ្យតិចឬក៏មិនមានឪកាសនោះទេ។តែយ៉ាងណា
ក៏សូមក្រាបថ្វាយបង្គំប្រគេនពរព្រះតេជគុណពីចម្ងាយក្នុងនាមកូន
សិស្សអកតញ្ញូដែលតេជគុណផ្តល់សេចក្តីទុកចិត្តមួយរូប។សូមតេជ
គុណមានព្រះជន្មាយុយឺនយូរសុខភាពល្អបរិបូណ៌ដើម្បីជួយតម្រង់
ផ្លូវដល់យើងខ្ញុំតទៅទៀត។

Thursday, August 9, 2012

សប្បុរសជន ខ្មែរនៅកូរ៉េ ជួយឧបត្ថម្ភ លោកយាយទុរគត នៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់



ភ្នំពេញៈ ដោយមើលឃើញ ពីទុក្ខលំបាកវេទនា របស់លោកយាយ ម៉ា មួយ ដែលរស់នៅ តែម្នាក់ឯង នៅ ក្នុងភូមិពោធិ៍កំបោរ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយគ្មានកូនចៅ ជាទីពុំនាក់អាស្រ័យនោះ សម្បុរជនខ្មែរ នៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១២ កន្លងទៅ បាននាំយក ថវិកា មួយចំនួន តាមរយៈព្រះតេជគុណ មួយអង្គ គង់នៅវត្តឧណ្ណាលោម ដើម្បីឧបត្ថម្ភដល់ លោកយាយកំសត់៕
ថវិកាទាំងអស់ មានចំនួន១០០ដុល្លារ ដែលជាការរ៉ៃអង្គៀស របស់ព្រះសង្ឈ និងសប្បុរជនខ្មែរ នៅប្រទេសកូរ៉េ រួមមាន ព្រះតេជគុណ រិន សារ៉ូ ព្រះតេជគុណ ពៅ សុភ័ក្តិ ព្រះតេជគុណ តក់ តី (គង់នៅវត្តឧណ្ណាលោម) លោក ហុង ស៊ីទិត្យ លោក ម៉ាច សុលី លោក រិទ្ធ ធូ លោក សុខ ម៉េង លោក រស់ សុវណ្ណ លោក ឆិន ឆេង លោក សុខ ផល្លី លោក រី កៅ លោក ស៊ុយ ចំរើន និងលោក វង្ស មុនីរ័ត្ន ។
គួរបញ្ជាក់ថា លោកយាយម៉ា មួយ អាយុ៧៥ឆ្នាំ រស់នៅតែម្នាក់ឯង គ្មានទីពឹង នៅភូមិពោធិ៍កំបោរ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយលំបាកវេទនា ក្នុងខ្ទមកម្សត់ទំហំ១ម៉ែត្រកន្លះ បួនជ្រុងប៉ុណ្ណោះ និង ពុំសូវមានអាហារ បរិភោគគ្រប់គ្រាន់ឡើយ ។ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មាន ពីមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ក៏មានសប្បុរសជនមួយចំនួន បានចូលរួមឧបត្ថម្ភ ក្នុងនោះមានដូចជា លោកស្រី យឹម ណារ៉េត ប្រធានអគ្គិសនីខេត្តពោធិ៍សាត់ ផ្តល់ជាថវិកា សម្រាប់ផ្គត់ផ្គង់ ជីវភាព ១០ម៉ឺនរៀល ជារៀងរាល់ខែ ចៅក្រមសាលាដំបូង ខេត្តសៀមរាប លោក ហុក ពៅ បានផ្តល់ ថវិកាចំនួន ៤០ដុល្លារផងដែរ និងសប្បុរសជនមួយចំនួនទៀត។
យោងតាម សម្តី លោកស្រី ពិន សុភាព អាយុ៣៧ឆ្នាំ ជាអ្នករស់នៅជិតខាងខ្ទម លោកយាយ ទុរគត ខាងលើ បានថ្លែងថា លោក យាយ ម៉ា មួយ សព្វថ្ងៃ មានអាយុ៧៥ឆ្នាំ គាត់គ្មានកូនចៅ នោះទេ។ ហើយគាត់សព្វថ្ងៃ ប្រៀបបីដូចជា អ្នកពិការអីចឹង។ គាត់នៅក្នុងខ្ទម តែម្នាក់ឯង ហើយការទទួលទាន អាស្រ័យទៅលើអ្នកជិតខាង ជាអ្នកហុចបាយសម្លរ បង្អែម ជាដើម។ នៅពេលពួកគាត់ មានជំងឺ ដង្កាត់ផ្សេងៗ គឺអ្នកជិតខាង ដូចជាលោកស្រី និងក្រុមគ្រួសារ ជាអ្នកទិញ ថ្នាំសង្កូវជូនលោកយាយ ដើម្បីព្យាបាលជំងឺ ប្រចាំកាយរបស់គាត់ ៕

Thursday, July 5, 2012

ព្រះសង្ឈ និងសប្បុរសជនខ្មែរ នៅកូរ៉េ ចូលរួមឧបត្ថម្ភ ដល់ លោកយាយ មុំ បឹង ដែលគ្មានទីពឹង





ព្រៃវែងៈបន្ទាប់ពី មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានចុះផ្សាយ ពីជីវិតគ្មាន ទីពឹង របស់លោកយាយ មុំ បឹង ដែលមានវ័យ៦៨ឆ្នាំ និងមានជំងឺជាប់កាយ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅនោះ នាពេលនេះ មានសប្បុរសជាច្រើន បានមកជួយឧបត្ថម្ភជាបន្តបន្ទាប់ ។
ជាក់ស្តែងនាព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១២ មូលនិធិបច្ច័យ ចំនួន១០០ដុល្លារ ដែលជាទឹកចិត្ត ជួយ ឧបត្ថម្ភ រួមគ្នា របស់ព្រះសង្ឃ និងសប្បុរសជនខែ្មរ រស់នៅសាធារណរដ្ឋកូរ៉េ រួមមាន ភិក្ខុ រិន សារ៉ូ, ភិក្ខុ ពៅ សុភ័ក្តិ , លោក ហុង ស៊ីទិត្យ, លោក ម៉ាច សុលី, លោករិទ្ធ ធូ, លោក សុខ ម៉េង, លោក រស់ សុវណ្ណ , លោក ឆិន ឆេង , លោក សុខ ផល្លី, លោក រី កៅ , លោកស៊ុយ ចំរើន និងលោក វង្សមុនីរ័ត្ន ត្រូវបាន ចូលរួម និងនាំយក តាមរយៈព្រះតេជគុណ តក់ តី គង់នៅវត្តឧណ្ណាលោម មកឧបត្ថម្ភដល់ លោកយាយ កំសត់ ដែលកំពុងដង្ហោយរកជំនួយ តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល (DAP)។
គួរបញ្ជាក់ថា ដូនចាស់ មុំ បឹង មានជីវភាពយ៉ាងក្រលំបាក  ដោយរស់នៅ កំព្រាតែម្នាក់ឯង នៅក្នុងភូមិ កោះពាមរាំង ឃុំកោះចេក ស្រុកពាមជ ខេត្ដព្រៃវែងគ្មានទីពឹងច្បាស់លាស់ ដោយសារតែ កូនស្រីបង្កើត តែម្នាក់គត់ របស់គាត់ ឈ្មោះ សាន សៀម អាយុ ៣៨ឆ្នាំ បានទៅធ្វើការ ជាកម្មករនៅ ប្រទេសម៉ាឡេស៊ី តាំងពី២ឆ្នាំមុន ហើយបាត់ដំណឹងសូន្យឈឹង តែម្តង។
យោងតាមមេឃុំកោះចេក លោក មិល គិរី បានមានប្រសាសន៍ថា លោកយាយ មុំ បឹង ដែលរស់នៅ តែម្នាក់ឯង កំពុងតែមានជំងឺទៀតផង ហើយបច្ចុប្បន្នបានប្រជាពលរដ្ឋនៅក្បែរខាង និងក្រុមការងារ គណបក្ស ប្រជាជន ជួយឧបត្ថម្ភមួយចំនួនដល់លោកយាយ។ យ៉ាងណាក៏ដោយ លោកយាយ ដែល បច្ចុប្បន្នរស់នៅក្នុងខ្ទមចាស់ទ្រុឌទ្រោម សូមអំពាវនាវស្វែងរកជំនួយ និង ការឧបត្ថម្ភពីសប្បុរសជននានា សម្រាប់ ការរស់នៅប្រចាំថ្ងៃ ៕