Friday, May 28, 2010

សេចក្តីជូនដំណឹង



មជ្ឈមណ្ឌលព្រះបុទ្ធសាសនាខ្មែរមានកិត្តិយសសូមជំរាបជូន
ដំណឹងដល់បងប្អូនដែលបានចុះឈ្មោះទៅដើរលេងកម្សាន្ត

នៅទីក្រុងអិនឆុនម៉ាត់សមុទ្រតាមរយៈវត្តឆុនទឹងសាឪ្យ

បានជ្រាបថា៖ ឡាននិងមកដល់មជ្ឈមណ្ឌលនៅវេលា

ម៉ោង៩ព្រឹក។ ហេតុនេះសូមអញ្ជើញមកឪ្យបានមុនម៉ោង៩។

ព្រោះដល់ម៉ោង៩ឡាននិងចេញដំណើរ។

សូមអរគុណ

ជយរក្ខិតោ ភិក្ខុ រិនសារ៉ូ

Saturday, May 22, 2010

រូបថតចូលរួមកម្មវិធីផ្សេងៗ

សូមអបអរសាទរនិងអនុមោទនាជំពោះពិធីបុណ្យពិសាខ
បូជារបស់ជន ជាតិកូរ៉េជាពុទ្ធបរិស័ទទាំងជាង២០លាននាក់។​
សូមឪ្យពិភពលោកទាំង មូលប្រកបដោយសុខសន្តិភាព
និងវិបុលភាពកុំបីឃ្លាងឃ្លាតឡើយ។






Sunday, May 9, 2010

សេចក្តីជូនដំណឹង

មជ្ឈមណ្ឌលព្រះពុទ្ធសាសនាខ្មែរនៅប្រទេសកូរ៉េមានកិត្តិយសសូម
ជំរាបជូនដំណឹងដល់ប្រជាពុទ្ធបរិស័ទ ខ្មែរនៅប្រទេសកូរ៉េទាំងអស់
ឪ្យបានជ្រាបថា៖មជ្ឈមណ្ឌលបានទទួលការអញ្ជើញឪ្យចូលរួម
ការដាក់តាំង ពិពណ៌ព្រះពុទ្ធសាសនាអន្តរជាតិនៅទីក្រុងសេអ៊ូល។
អាស្រ័យហេតុនេះសូនគោរពនិមន្តអញ្ជើញព្រះតេជព្រះគុណ
ឯកឧត្តម លោកជំទាវអស់លោកលោកស្រីអ្នកនាងកញ្ញាបង
ប្អូនខ្មែរទាំងអស់ចូលរួមឪ្យបានច្រើនកុះការ ដើម្បីជាការលើក
មុខលើកមាត់ព្រះពុទ្ធសាសនានិងប្រជាជាតិខ្មែរទាំងមូលផង។
កម្មវិធីបុណ្យ
ថ្ងៃអាទិត្យ ៣​ កើត ខែ ជេស្ឋ ព.ស ២៥៥៤ត្រូវនិងថ្ងៃ ទី​១៦ខែ
ឧសភាឆ្នាំ ២០១០។ ចាប់ពីម៉ោង ៩ព្រឹករហូតដល់ម៉ោងយប់់។
ហើយខ្មែរយើងមានការឡើងរាំរបាំបូរាណប្រពៃណីជាតិជូន
ភ្ញៀវជាតិអន្តរជាតិទស្សនាកំសាន្តសប្បាយ មានដូចជា
របាំអប្សរា របាំជូនពរ របាំទេពមនោរម្យជាដើម។ល។។
ទីកន្លែង
ប្រារព្ភធ្វើនៅមុខវត្តជួកេសាក្រុងសេអ៊ូល ក្បែរតំបន់អីនសាដុង។
조계사앞에서 인사동( 전철 3 호선 안국역 6번 출입구
나오면 조계사 앞길에서 진행하는 것이다.ព័ត៌មានបន្ថែមសូមទាក់ទងមក
សកម្មជនស្ម័គ្រចិត្តមានលេខទូរស័ព្ទៈ(010 -8689-3474,
010-3142-0591, 010-4952-0892,010-8062-5169, 010
-8060-4269, 010-5784-4681,010-9553-3161)

សូមអរគុណ

Sunday, May 2, 2010

លិខិតថ្លែងអំណរគុណ

មជ្ឈមណ្ឌលព្រះពុទ្ធសាសនាខ្មែរនៅប្រទេសកូរ៉េសូមថ្លែងអំណរគុណ
យ៉ាងជ្រាលជ្រៅបំផុតចំពោះលោកគ្រូ ហួន ថាវរៈ(បេក្ខជនបណ្ឌិតនៃ
សាកលវិទ្យាល័យជាតិឆុននាន)ដែលបានរបនានូវផ្ទាំងបដាអបអរ
សាទរ ឆ្នាំថ្មី ព​.ស២៥៥៤យ៉ាងស្រស់ស្អាតជូនចំពោះ
មជ្ឈមណ្ឌលយើងខ្ញុំ។
ភិក្ខុ ជយរក្ខិតោ រិន​​ សារ៉ូ