Friday, August 21, 2009

កំណត់ហេតុវត្តដូសុនសា


선묵스님의 캄보디아 불교문화체헙기
“전쟁과 가난 딛고 전통유산 간직”
라자보사원 스님들과 탁발에 나선 선묵스님(오른쪽 첫번째)
국민의 96% 이상이 불교를 신봉하고, 불교를 중심으로 종교·교육정책이 이루어지는 전통불교국가 캄보디아. 오렌지색 가사와 슬리퍼를 신고 탁발에 나서는 승려들을 쉽게 만날 수 있는 곳. 그 곳에서 삼각산 도선사 주지 선묵 혜자스님이 체험한 불교문화체험기 《캄보디아》가 나왔다.
스님은 그 곳에서 겪은 사원생활과 세계 7대 불가사의 중 하나인 앙코르와트 유적의 복원현장, 축제분위기가 나는 장례식 광경, 공산혁명이라는 소용돌이 안에서 수백만명이 학살당했던 킬링필드의 현장을 에세이 형식의 글과 사진으로 담아냈다. 스님의 체험내용은 지난 5월 23일 KBS 2TV의 ‘도전 지구탐험대’를 통해 시청자들의 안방을 찾아가기도 했다.
남방불교를 체험하기 위해 방문한 라지보 사원. 선묵스님은 출가한지 40년만에 ‘초발심’으로 돌아가는 삭발의식을 치른다. 받아 든 오렌지색 남방가사를 입고 캄보디아 말로‘번밧’이라 불리는 탁발공양에 나선다. 신도들이 줄지어 기다렸다가 승려들에게 가난하지만 정성스레 준비한 공양을 올린다. 탁발로 받은 음식을 먹는 사시공양이 사원에서의 유일한 식사이다. 그래서 일까. 남방불교 스님들은 안쓰러울 정도로 마른 모습이다.
절 한쪽에는 일반인들이 교육을 받을 수 있는 학교가 있다. 캄보디아 헌법에는‘국가가 빠알리어 학교와 불교교육기관을 보급하고 발전시킨다’라고 규정하고 있을 정도로 교육정책에도 불교가 중심에 있다. 특히 빨리어는 주로 승려들과 왕실에서 사용하고, 일반인들은 공용어인 크메르어를 사용하고 있다.
방문 4일째 되는 날 찾아간 앙코르와트의 복원현장. 9∼12세기에 이르는 동안 과거 크메르 왕들이 건설한 거대한 수도 앙코르사원. 이곳은 현재 유네스코 관리하에 일본, 프랑스, 이태리, 독일, 미국, 중국 등이 복원작업에 참여하고 있다. 저자는 복원현장에서 만난 중국청년과의 대화를 통해“많은 경비를 투자하면서까지 중국이 복원현장에 참여하는 것은 자신들의 유적발굴과 복원능력을 축척하는데 목적이 있기 때문”이라며 “우리도 우리의 귀중한 문화유산 복원기술을 향상시키기 위해 투자를 해야한다”고 책 속에서 당부한다.
스님은 서문을 통해“평화롭고 자유스럽게 탁발하는 수행승들, 동족상잔의 비극을 몸소 느끼며 아파하던 지뢰마을 피해자들, 자신의 직업을 천직이양 묵묵히 최선을 다하던 톤레삽 호수의 사람들, 이들은 모두 거대한 우주에서 생성과 소멸을 되풀이하는 제행무상의 도리를 가르쳐 주었다”고 말한다.
1953년 프랑스로부터 독립한 이후 현재까지 숱한 전쟁과 가난 속에서도 묵묵히 살아가는 캄보디아 사람들. 그들의 꺼지지 않는 생명력은 아마도‘요람에서 무덤까지’그들과 늘 함께 하는 부처님 법이 있기 때문이리라.
(ដកស្រង់ទាំងស្រុងពីទស្សនាវដ្តីប្រចាំឆ្នាំ)

Tuesday, August 11, 2009

Buddha

ព្រះ​សារី​រិក​ធាតុ​ត្រូវ​បាន​ដង្ហែ​ពី​ប្រទេស​ស្រី​
លង្កា​មក​កាន់​វត្ត​មួយ​នៅ​អាមេរិក
ដោយ កេសរណ្ណីយ្យា
2009-08-09
ព្រះ​ភិក្ខុ​ធម្ម​ត្ថេរោ ជុំ វិចិត្រ ជំនួយការ​ពិសេស​របស់​ព្រះ​ចៅ​អធិការ ញាណ​សារោ ម៉ឹង សាង នៃ​វត្ត​មុនី​សូតា​រាម ក្នុង​រដ្ឋ​មិនី​សុតា សហរដ្ឋ​អាមេរិក ឲ្យ​ដឹង​ថា ប្រតិភូ​ប្រជា​ពុទ្ធ​បរិស័ទ​ដឹកនាំ​ដោយ​ព្រះ​គ្រូ ម៉ឹង សាង ឥទ្ធិមុនី រា​ជា​គណៈ​ថ្នាក់​កិត្តិយស នឹង​ដង្ហែ​ព្រះ​សារី​រិក​ធាតុ​ព្រះ​សក្យ​មុនី​គោត្តម​ពី​ប្រទេស​ស្រី​លង្កា មក​ដល់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​នៃ​ទីក្រុង​ភ្លោះ មីនាអាប៉ូលីស​-សេនផល រដ្ឋ​មុនីសូតា នា​ប៉ុន្មាន​ម៉ោង​ខាង​មុខ​នេះ ដែល​ត្រូវ​នឹង​ម៉ោង ១០​កន្លះ​យប់ ថ្ងៃ​អាទិត្យ​នេះ ម៉ោង​នៅ​កម្ពុជា។
ព្រះ​ភិក្ខុ​ធម្មត្ថេរោ ជុំ វិចិត្រ បន្ត​ថា ក្នុង​ទស្សនកិច្ច​របស់​ព្រះអង្គ ក្នុង​ប្រទេស​ស្រីលង្កា រយៈពេល​មួយ​សប្តាហ៍​មក​នេះ ព្រះ​គ្រូ​ចៅ​អធិការ ញាណសារោ ម៉ឹង សាង មាន​ក្តី​រំភើប​យ៉ាង​ខ្លាំង​ចំពោះ​ការ​យក​ព្រះ​ទ័យ​និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ប្រជា​ពុទ្ធ​បរិស័ទ​ទាំង​ព្រះ​សង្ឃ​និង​គ្រហស្ថ​ក្នុង​ប្រទេស​ស្រី​លង្កា ដែល​បាន​ប្រារព្ធ​ពិធី​ប្រគល់​ព្រះ​សារី​រិក​ធាតុ​ជា​ផ្លូវការ​យ៉ាង​អ៊ឹកធឹក ដល់​គណៈ​ប្រតិភូ​ពុទ្ធ​បរិស័ទ​ខ្មែរ​ពី​សហរដ្ឋ​អាមេរិក យ៉ាង​មិន​នឹក​ស្មាន​ដល់។
ព្រះ​ភិក្ខុ​ធម្មត្ថេរោ ជុំ វិចិត្រ មាន​ពុទ្ធ​ដីកា​យ៉ាង​ដូច្នេះ ៖ «មន្រ្តី​សង្ឃ និង​គណៈកម្មការ​ខាង​គ្រប់គ្រង​និង​ថែ​រក្សា​ព្រះ​សារី​រិក​ធាតុ​ហ្នឹង គេ​បាន​រៀបចំ​ធ្វើ​បុណ្យ​ប្រគល់​ព្រះ​សារី​រិក​ធាតុ​ហ្នឹង​ដល់​គណៈ​ប្រតិភូ​មាន​ព្រះ​គ្រូ​ចៅ​អធិការ​ជា​អធិបតី​ហ្នឹង ហើយ​គេ​រៀប​ចំ​ហ្នឹង​មាន​ពិធី​ដង្ហែ មាន​ស្លៀក​ស​ពាក់​ស ពុទ្ធ​បរិស័ទ​គេ​ហ្នឹង ៤០០​-៥០០​នាក់​ដែរ។ ពុទ្ធ​បរិស័ទ​គេ​មាន​ចូលរួម​ច្រើន ប៉ុន្តែ​ពេល​វេលា​ម៉ោង​ដង្ហែ​ហ្នឹង​ប្រហែល​ជា ៤០០​-៥០០​នាក់ ព្រោះ​អី​រៀបចំ​ដង្ហែ​តាំង​ពី​ខ្លោង​ទ្វារ​វត្ត រហូត​ទៅ​ដល់​ទី​កន្លែង​ដែល​តម្កល់​ព្រះ​សារី​រិក​ធាតុ​នៅ​ស្រី​លង្កា។ ហើយ​ពិធី​ហ្នឹង​យើង​អត់​បាន​ដឹង​មុន​ទេ លោក​ភ្ញាក់ ហើយ​រំភើប​រីក​រាយ​មែន​ទែន ដូច​ថា​គេ​ធ្វើ​បុណ្យ​អធិក​អធម មិន​ខុស​ពី​យើង​រៀបចំ​នៅ​ខាង​នេះ​ទេ»។
ព្រះ​ភិក្ខុ​ធម្មត្ថេរោ ជុំ វិចិត្រ ឲ្យ​ដឹង​ថា ការ​យាង​មក​ដល់​ប្រទេស​អាមេរិក​នៃ​ព្រះ​អដ្ឋិ​ធាតុ​របស់​ព្រះ​សក្យ​មុនី​គោត្តម នឹង​ត្រូវ​ទទួល​គារវ​កិច្ច ដល់​អាកាស​យាន​ដ្ឋាន​នៃ​សហគមន៍​អ្នក​កាន់​ពុទ្ធ​សាសនា​អន្តរជាតិ​ច្រើន​ក្រុម ដើម្បី​យាង​ព្រះ​អដ្ឋិ​ធាតុ​ទៅ​គង់​ក្នុង​មហា​វត្ត​ខ្មែរ​មិនីសូតា​រាម ជា​បណ្តោះ​អាសន្ន​មុន​ការ​កសាង​រួច​ស្រេច​បាច់​នៃ​សំណង់​ព្រះ​សក្យ​មុនី​ចេតិយ។
ព្រះ​អង្គ​ឲ្យ​ដឹង​ទៀត​ថា សហគមន៍​ប្រជា​ពុទ្ធ​បរិស័ទ​អន្តរជាតិ​នៃ​រដ្ឋ​មិនី​សូតា នឹង​ប្រារព្ធ​ពិធី​ដ៏​ឱឡារិក​រយៈពេល​បី​ថ្ងៃ ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​សុក្រ ទី​១៤ រហូត​ដល់​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​សីហា ចុង​សប្តាហ៍​នេះ។ ព្រះ​អង្គ​បញ្ជាក់​ថា ការ​ប្រារព្ធ​ពិធី​នេះ មាន​បំណង​ធំៗ​បី គឺ​ដើម្បី​បញ្ចុះ​បឋម​សិលា​កសាង​ព្រះ​សក្យ​មុនី​ចេតិយ តម្កល់​ព្រះ​សារី​រិក​ធាតុ ផង ជា​ការ​ប្រារព្ធ​ខួប​ឆ្នាំ​ទី​២១ នៃ​កំណើត​វត្ត​មិនី​សូតា​រាម នេះ​ផង ព្រម​ទាំង​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ផ្កា អង្គៀស​ប្រាក់​កសាង​ព្រះ​សក្យ​មុនី​ចេតិយ​យក​តាម​លំនាំ​នៃ​ព្រះ​សក្យ​មុនី​ចេតិយ ដែល​ទើប​នឹង​បាន​សាង​ឡើង​នៅ​លើ​កំពូល​ភ្នំ​អតីត​រាជ​ធានី​ឧដុង្គ​ផង ដែល​គេ​រំពឹង​ថា នឹង​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​មួយ​លាន​ដុល្លារ​អាមេរិក​នោះ៕

Wednesday, August 5, 2009

ដំណាក់កាលវិវត្តន៍វ័យរបស់មនុស្ស

សរសេរដោយ អ្នកស្រាវជ្រាវ ឯកសារអេឡិចត្រូនិច ប៉ាន មូលដ្ឋានីយកម្ម​អក្ខរក្រម

ថ្ងៃពុធ, ០៣ មិថុនា ២០០៩ ០៣:៤១

តាម​សៀវភៅ​វប្បធម៌​ទូទៅ​ភាគ២របស់លោក ឡុង សារិន បាន​បង្ហាញថា ក្នុង​មួយជីវិត​រស់
នៅ​របស់​មនុស្ស ត្រូវបាន​បែងចែក​ជា១០វ័យ​គឺ៖

. ទីមួយ​ ចាប់ពី​ពេល​កើត​រហូតដល់ អាយុ១០ឆ្នាំ ហៅថា មន្ត​ទសកៈ ដែល​ប្រែ​មក​ថា​ជា​វ័យ​កំពុង​សុខ​ស្រួល។

. ទីពីរ ​ចាប់ពី​អាយុ១១ឆ្នាំ រហូតដល់​អាយុ២០ឆ្នាំ គឺ ខិ​ឌ្ឌ​ទសកៈ ដែល​ប្រែ​មក​ថា ជា​វ័យ​ល្បែង ពោលគឺ​វ័យ ដែល​កំពុង​ភ្លើតភ្លើន ពុំ​សូវ​ចេះ​គិតពិចារណា​បាន​ដិតដល់ ច្រើន​ប្រព្រឹត្ត​នូវ​ទោសកំហុស។

. ទី​បី​ គឺ​វណ្ណ​ទសកៈ ចាប់ពី​អាយុ២១ឆ្នាំ ដល់​អាយុ៣០ឆ្នាំ ដែល​ប្រែ​មក​ថា​ជា​វ័យ​ល្អ។

.ទីបួន ​ចាប់ពី​អាយុ៣១ឆ្នាំ​ដល់​អាយុ៤០ឆ្នាំ គឺ​វ័យ ពល​ទសកៈ ដែល​ប្រែ​មក​ថា​ជា​វ័យ ខ្លាំងក្លា។ វ័យ​នេះហើយ​ដែល​មនុស្ស​មាន​កាយសម្បទា​មាំមួន​ទាំង​ចិត្តគំនិត និង​ប្រាជ្ញា​ស្មារតី។

. ទី​ប្រាំ​ ចាប់ពី​អាយុ៤១ឆ្នាំ​រហូតដល់​អាយុ៥០ឆ្នាំ​គឺ​បញ្ញា​ទសកៈ ដែល​មានន័យថា​ជា​វ័យ​ពិចារណា។ មនុស្ស ឋិត​ក្នុង​វ័យ​នេះ​អាច​ពិចារណា​រកហេតុ​ផល​ច្បាស់លាស់​ជាង​វ័យ​ណា​ទាំងអស់ ដោយ​ផ្អែកលើ​បទពិសោធន៍ និង​ការច្នៃប្រឌិត​បន្ថែម។

. ទីប្រាំមួយ ​គឺ​ចាប់ពី​អាយុ៥១ឆ្នាំ​ដល់៦០ឆ្នាំ ជា​វ័យ​ហា​និ​ទសកៈ ប្រែ​មក​ថា​វ័យ​ទន់។ មនុស្ស​ចាប់ផ្ដើម​ទ្រុឌទ្រោម​បន្តិចម្ដងៗទាំង​កាយសម្បទា និង​ចិត្តគំនិត​អារម្មណ៍។

. ទី​ប្រាំពីរ ចាប់ពី​អាយុ៦១ឆ្នាំ​ដល់៧០ឆ្នាំ គឺ ប​ពា្ភ​រ​ទសកៈ ដែល​មានន័យថា​ជា​វ័យ​ជរា។ ដល់​វ័យ​នេះ​ភាព​ទ្រុឌ ទ្រោម​កាន់តែ​ញ៉ាំ​ញី​ដល់​មនុស្ស​គ្មាន​ល្ហែ ឈឺ​ក៏​ច្រើន ធ្វើការ​ងារ​ពុំ​សូវ​បាន​ពេញលេញ។

. ទី​ប្រាំបី ចាប់ពី​អាយុ៧១ឆ្នាំ​ដល់៨០ឆ្នាំ ជា​វ័យ​កោង ឬ​ហៅថា​វ័យ វង្កា​ទសកៈ។

. ទី​ប្រាំបួន​ ចាប់ពី​អាយុ៨១ឆ្នាំ​ដល់៩០ឆ្នាំ មនុស្ស​ចាប់ផ្ដើម​ភ្លេចភ្លាំង​ច្រើន ជា​វ័យ​ភ្លេច ឬ​វ័យ​មោ​មូ​ហ​ទសកៈ។

. ទីដប់ ចាប់ពី​អាយុ៩១ឆ្នាំ​រហូតដល់១០០ឆ្នាំ គឺ​វ័យ​ដេក ឬ​សយន​ទសកៈ។

(សូមបញ្ជាក់ថានេះជាពុទ្ធដីកាដែលមានក្នុងព្រះត្រៃបិដក)

ប្រវត្តអ្នកភិរម្យ​ភាសាអ៊ូហៅក្រមង៉ុយ

អ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​ក្រម​ង៉ុ​យ ដែល​ខ្មែរ​គ្រប់រូប​ទទួលស្គាល់ថាជា​អ្នកបង្កើត​ច្បាប់​ប្រៀនប្រដៅ ដាស់​តឿន ដល់​កូន​ខ្មែរ និង​បង្កើតវោហារ​ស័​ព្ឋ​ខ្មែរ។ គាត់​កើត​នៅ​ឆ្នាំ ១៨៦៥ ឃុំ​កំពូល ស្រុក​ភ្នំពេញ ដោយ​សព្វថ្ងៃ​ហៅថា​ស្រុក អង្គស្នួល ក្នុង​ខេត្តកណ្តាល មាន​នាម​ដើម អ៊ុក អ៊ូ ប៉ុន្តែ​មាតាបិតា​លោក​ហៅ​ក្រៅ​ថា​ង៉ុយៗជាប់​នាម​នេះ​រហូតមក ហើយ​បានទទួល​អនិច្ចកម្ម​ទៅវិញ​ក្នុង​ឆ្នាំ ១៩៣៩ ជន្មាយុ​៧១ឆ្នាំ។

បិតា​លោក​នាម អ៊ុក ធ្វើ​មេឃុំ នៅ​ឃុំ​កំបូល មាន​គោ​រម្យ​ងារ​ថា ចៅពញា​ធម្ម​ធា​រា ហើយ​ឯ​មាតា​លោក​ជា​កូនរបស់​ពញា​ម៊ុ​ក មេឃុំ​ស្ពានថ្ម ស្រុក ខេត្ត​ជាមួយគ្នា ដែល​មាតាបិតា​ត្រូវ​បង្អូន​ជីទួតមួយ​គ្នា។

កាលពី​កុមារ អ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​ក្រម​ង៉ុ​យ​បាន​ទៅ​សំណាក់​រៀន នឹង​ជាមួយ​ចៅអធិការ​វត្ត​អង្គ​បឹង​ចក ដែល​ស្រុកកំណើត​របស់លោក​ផ្ទាល់ ដោយ​​គាត់​ជា​ក្មេង​ឧស្សា​ហ៏​រៀនសូត្រ បាន​បួស​ជា​សាមណេរ ចេះ​ធ​ម៏​អា​ថ៏ ជ្រៅជ្រះ ហើយ​កាល​ពេញវ័យ២១ឆ្នាំ​សាមណេរ ក៏​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ ដែល​បាន​សិក្សា​ធ​ម៍​អា​ថ៍ ស្វះស្វែង រៀន​ប្រែ​ព្រះ​ត្រ័យបិដក​ដំបូង ក្នុង​សំណាក់​លោកគ្រូ​អាចារ្យ​ទិ​ត្យ​គង់​វត្ត​បឹង​ចក ភូមិ​បែក​ស្គរ ឃុំ​បែក​ចាន ស្រុក​ភ្នំពេញ ខេត្តកណ្តាល។ បន្ទាប់ពី​ប្រែ​ព្រះ​ត្រ័យបិដក ភិក្ខុ ង៉ុ​យ ស្វែង​រៀន​ឧ​បស្ស​នា​កម្មដ្ឋាន ក្នុង​សំណាក់​ព្រះ​អាចារ្យ​ជាច្រើន កន្លែង​ទៀត។

ក្រោយពី​បាន​ចាក់​សិក្ខាបទ​មកជា​គ្រ​ហស្ត លោក​បាន​រៀប​អា​ពា​ហ៏​ពិ​ពា​ហ៏ នៅ​ឃុំ​បែក​ចាន ស្រុក​ភ្នំពេញ ហើយ​ប្រកប​អ្នកស្រែ​ជាធម្មតា​ក្នុងស្រុក​នោះ។ លោក​មានកូន ៦នាក់​ឈ្មោះ​អាចារ្យ ចុង ដែលជា​កវី​មានឈ្មោះ​ល្បី ខាង​សំនួនវោហារ បានទទួល​អ​និកម្ម​ក្នុង​គុក​នយោបាយ​នៅ​ឆ្នាំ ១៩៥៥ ពេញ​បោះឆ្នោត​គណៈបក្ស​ប្រជា​ធិ​តេ​យ្យ ប្រកួតប្រជែង និង​បក្ស​សង្គមរាស្ត្រនិយម។

ក្នុងការ​រស់នៅ​ជា​កសិករ តា​ង៉ុ​យ​មាន​ប្រជាប្រិយ​ភាពខ្លាំង​ខាង​វោហារ និង​ល្បិច​លើក​កំណាព្យភ្លាមៗ ច្រៀង ឡើង និង​សំនៀង​សាដៀវ​យ៉ាង​ពិ​រោះ ព្រមទាំង​ចំណេះ​ខាង​ធ​ម៏​អា​ថ៍​យ៉ាង​ខ្ពង់ខ្ពស់ ដែល​ធ្វើ​ឧ្យ​កសិករ​ឯទៀត​រាប់អាន ស្រឡាញ់​ទុក​លោក​ជា​អ្នកប្រាជ្ញ​ក្នុងភូមិ​ស្រុក ហើយ​អ្នកស្រុក​ហៅ​លោ​កថា ភិរម្យ ង៉ុ​យ។ បន្ទាប់មក​រដ្ឋអំណាច បាន​តាំង​លោក​ជា ( ក្រម ) គឺជា​ភារៈ​ជន ដែល​ធ្វើ​ទំនាក់ទំនង​ទាក់ទង​រវាង​រដ្ឋបាល និង​ប្រជាជន​ក្នុង​ឃុំ។

ពេល​រដូវរំហើយ ក្រោយពី​កិច្ចការ​ច្រូតកាត់​អ្នក​ប្រា​អក្សរសាស្ត្រ​ខ្មែរ​ក្រម​ង៉ុ​យ តែងតែ​ទេរ​សនា​ប្រៀនប្រដៅ ច្រៀង​កំណាព្យ​បន្ទ​ដោយ​សំនៀង​សាដៀវ​ដ៏​ក្រលួច​ពី​ភូមិ​មួយ ដោយ​យំ​ស្រណោះ​អាណិត​ខ្មែរ​គ្នាឯង ពី​ភាព ខ្សត់ខ្សោយ ក្រីក្រ ល្ង​ង​ខ្លៅ ឈ្លោះ​គ្នាឯង​បែកបាក់​សា​ម្គី។ ល ។ ផ្ទុយ​នឹង​ទម្ងន់​ព​ន្ឋ​ដារ​នៃ​រដ្ឋអំណាច​បារាំង ភាពរហ័សរហួន​ឆ្លាត​ការកេងបន្លំ​ជន​បរ ទេស មាន​ចិន យួន ជាដើម។ សំ​នូរ​ល្បីល្បាញ​ពី​កវី​សិល្បករ​នេះ លេចឮ​ដល់ទី​ក្រុង ហើយ​សម្តេច​ចក្រី​បាន​ហៅ​ឧ្យ ទៅ​ច្រៀង​ថ្វាយ​ស្តេច​ស៊ី​សុ​វ​ត្តិ​ពេញ​ព្រះទ័យ​បាន​ឧ្យ​រង្វាន់​ជា ប្រាក់កាស និង​គោ​រម្យ​ងារ​ជា ព្រះ​ភិរម្យ​ភាសា។

សំ​នូរ​ល្បីល្បាញ​តា​ង៉ុ​យ​នេះ​ដឹង​ដល់​លោក​សឺ ដេ​ស សមាជិក​សាលា​បារាំង​ចុង​បូ​ពា៏​ប្រទេស​នាំទៅ​ជួប​អ្នក ស្រី​ស៊ុ​សាន​កា​ពេ​លេស នាយក​វិជ្ជាឋាន ពុ​ទ្ឋ​សាសន​បណ្ឌិត្យ​បាន​បោះ​ពុ​ម្ភ​កំណាព្យ តា​ង៉ុ​យ ជា​កូនសៀវភៅ​បួន។ អ្នក​ស្រិ​កា​ពេ​លេស​បាន​ឧ្យ​កំ​រែ​ជា​ប្រាក់១រៀល​ជំនាន់​នោះ។ ប្រាក់១រៀល​តិច​មែនពិត តែ​អំណោយ​នេះ​សឹងតែ​ទុក ជា​កិច្ច​ប្រវត្តិសាស្ត្រ បង្ហាញ​ឧ្យ​ឃើញថា​បារាំង​ទាំងអស់ មិនមែន​សុ​ទ្ឋ​តែ​អ្នក​អាណានិគម​មក​ជិះជាន់​ខ្មែរ គឺមាន​អ្នកប្រាជ្ញខ្លះៗស្រឡាញ់​រាប់អាន​វប្ប​ធ​ម៏​ខ្មែរ​ចង់​រក្សា​ទុកជា​ស្នាដៃ​មនុស្ស​ធ​ម៏។ នៅពេល​អ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ ក្រម ង៉ុ​យ​ទទួលអនិច្ចកម្ម​ទៅ គាត់​បាន​បន្សល់​ស្នាដៃ​ចុងក្រោយជា​បណ្តាំ​ក្រម ង៉ុ​យ បង្ហាញ​ពី​ភាពល្ងង់ខ្លៅ និង​ការ​ខ្ចិ​ល ច្រអូស​នៃ​ជនជាតិ​យើង នៅមុខ​ភាពរហ័សរហួន​ឆ្លាត​កេង​ប្រ​វ័​ញ​នៃ​ជនបរទេស​មាន ចិន យួន​ជាដើម។

ធ្វើការ​ដកស្រង់​ចេញពី​សៀវភៅ អក្សរសិល្ប៍​ខ្មែរ​សតវត្ស​ទី២០