Sunday, November 4, 2012

សេចក្តីថ្លៃងអំណរគុណ

គណៈកម្មការមូលនិធិខ្មែរសម្រាប់ជួយទុរគតជន
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសន្តាចិត្តដ៏ល្អប្រពៃនៃសប្បុរសជនគឺលោក ញឹម ស្រស់ និងលោក ស្រី សុធន់ រស់នៅតំបន់គូមី(구미시)ដែលផ្ញើជាបច្ច័យចំនួន៦០០០០វ៉ុនដើម្បីចូលរួមជួយដល់ទុរគតជនខ្មែរ។
  គណៈកម្មការយើងខ្ញុំនឹងចាត់ចែងនូវថវិកាដ៏សប្បុរ
សរបស់លោកទាំងពីរនាក់ឲ្យមានតម្លាភាពតាមតម្រូវការពិតនៃទុរគតជនខ្មែរយើង។
ពរទាំង៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈនិង បដិភាណៈចូលកើតមានដល់លោកទាំងពីរ កុំបីឃ្លាង
ឃ្លាតឡើយ។សូមអរគុណ
​​​​​​​​​​​​​​​​​​​​​​​​​​
សេអ៊ូលថ្ងៃទី៤ ខែ វិច្ឆិកា ឆ្នាំ ២៥៥៦ .២០១២

(ជួសគណៈកម្មការ)រិនសារ៉ូ




គណៈកម្មការមូលនិធិខ្មែរសម្រាប់ជួយទុរគតជន

គណៈកម្មការមូលនិធិខ្មែរសម្រាប់ជួយទុរគតជនបានសម្រេចជាឯកច្ឆ័ន្ទជូននូវថវិកាចំនួន១៥០០០០វ៉ុន(១២០$)ប្រចាំខែ១០ឆ្នាំ២០១២ដល់លោកតាលោកយាយពីរនាក់ដែលកំពុងរស់នៅយ៉ាងត្រដាបត្រដួសវេទនាខ្វះទីពឹងពំនាក់ហើយមានជំងឺប្រចាំកាយទៀតលោកតាលោកយាយទាំងពីរនាក់នោះកំពុងស្នាក់និងរស់នៅភូមិព្រៃមាស ឃុំកំពុងឬស្សី ស្រុកពារាំង ខេត្តព្រៃវែង។
   សូមបញ្ជាក់ថាថវិកាដែលបានផ្ញើជូននោះតាមរយៈលោកមានសំណាងដែលកំពុងស្នាក់នៅ ឯតំបន់អាន់សាន(경기도안산시)ហើយតាមដឹងមកលោកបានបន្ថែមថវិកាផ្ទាល់ខ្លួនលោករួមចំណែ
កជាមួយពួកយើងផងដែរ។ គណៈកម្មការ៖ ព្រះ តេជគុណ ពៅ សុភ័ក្តិ ព្រះតេជគុណ រិនសារ៉ូ លោក ហុងស៊ីទិត្យ លោក សុខផល្លី លោក មៀច សុខលី លោក រស់ សុវណ្ណៈ លោក វង្សមុនីរ័ត្ន លោក ស៊ុយ ចំរើន លោក រី កៅលោកប្រាក់ទីន។ គណៈកម្មការយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសន្តាចិត្តដ៏ល្អប្រពៃនៃសប្បុរសជនទាំងអស់គ្នាដែលបានជួយសម្រាលនៅទុក្ខលំបាកវេទនានៃជនរួមជាតិយើង។សូមពរទាំង៥
ប្រការ អាយុ វណ្ណៈ សុខៈ ពលៈនិង បដិភាណៈចូលកើតមានដល់សាធុសប្បុរសជនទាំងអស់គ្នា
កុំបីឃ្លាងឃ្លាតឡើយហើយគណៈកម្មការយើងខ្ញុំសូមស្វាគមន៍ជំពោះអស់លោកអ្នកដែលមានសទ្ធាចង់ចូលរួមដោយក្តីរីករាយ។ សូមអរគុណ