Sunday, December 4, 2011

សេចក្តីជូនដំណឹង

សៀមរាប ថ្ងៃទី២ ធ្នូ ព.ស២៥៥៥ ឆ្នាំ២០១១
ខ្ញុំព្រះករុណាសូមនមស្ការព្រះតេជគុណ ជយរក្ខិតោ រិន សារ៉ូ
កាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១១នេះ ព្រះតេជគុណ ជុំ គឹមឡេង
បាននិមន្តទៅទទួលប្រាក់ ចំនួន ២៥០០ ដុល្លារ រួចហើយពីធនាគារ ។
ខ្ញុំព្រះករុណា តំណាងឲ្យ ព្រះមហាវិមលធម្ម និងក្រុមការងារស្ថានីយវិទ្យុ
​ផ្សាយសំឡេងព្រះពុទ្ធសាសនាកម្ពុជរដ្ឋ សូមសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ
ចំពោះព្រះតេជគុណ ជយរក្ខិតោ និងសមាជិកសមាជិការបស់ព្រះអង្គ ព្រមទាំងពុទ្ធបរិស័ទ
នៅប្រទេសកូរ៉េ ទាំងអស់ដែលមានសទ្ធាជ្រះថ្លា ឧបត្ថម្ភ ការកសាងសាលាឆាន់ថ្មី
និងគាំទ្រចំពោះវិទ្យុព្រះពុទ្ធសាសនា ។
សូមព្រះតេជគុណ ទទួលនូវគារវកិច្ច គោរពរាប់អាន ពីខ្ញុំព្រះករុណាដោយមេត្រីធម៌ ។
ស៊ុម សិរីវិបុល