Tuesday, February 26, 2013

សេចក្តីថ្លែងអំណរគុណ






សេចក្តីថ្ងែអំណរគុណ

លោក ក្អោប រ៉ន ចៅសង្កាត់ជា្រវក្រុងសៀមរាបខេត្តសៀមរាបបាននាំយកអំណោយរបស់មូនិធិខ្មែរសម្រាប់ជួយទុរគតជនចំនួន១០០ដុល្លាទៅចែកជូនគ្រួសារក្រីក្រគ្មានទីពឹងនិងមានជម្ងឺរ
បេងគ្រួសារនៅភូមិតាចេកសង្កាត់ជ្រាវ ក្រុងសៀមរាប
               
                  គណៈកម្មការ
 ព្រះ តេជគុណ ពៅ សុភ័ក្តិ ព្រះតេជគុណ រិនសារ៉ូ
 លោក
ហុងស៊ីទិត្យ លោក សុខផល្លី លោក មៀច សុខលី លោក រស់ សុវណ្ណៈ លោក ស៊ុយ ចំរើន
លោក រី កៅលោកប្រាក់ទីន លោក សុខ ជាតិ
 គណៈកម្មការយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសន្តាចិត្តដ៏ល្អប្រពៃនៃសប្បុរសជនទាំងអស់គ្នាដែលបានជួយសម្រាលនៅទុក្ខលំបាកវេទនានៃជនរួមជាតិយើង។សូមពរទាំង៥ប្រការ
អាយុ វណ្ណៈ សុខៈ ពលៈនិង បដិភាណៈចូលកើតមានដល់សាធុសប្បុរសជនទាំងអស់គ្នាកុំបីឃ្លាងឃ្លាតឡើយហើយគណៈកម្មការយើងខ្ញុំសូមស្វាគមន៍ជំពោះអស់លោកអ្នក
ដែលមានសទ្ធាចង់ចូលរួមដោយក្តីរីករាយ។


Sunday, February 24, 2013

សេចក្តីជូនដំណឹង



សេចក្តីជូនដំណឹង
       ខ្ញុំព្រះករុណាអត្មាភាពព្រមទាំងប្រធានគណៈកម្មការទាំងអស់នៃមជ្ឈមណ្ឌលព្រះពុទ្ធសាសនាខ្មែរ
បានរួបរួមគ្នាជាឯកច្ឆ័ន្ទប្រារព្ភពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំម្សាញ់បញ្ចស័កព.ស២៥៥៧ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនមានមាតាបិតាញាតិការគ្រប់ជំនាន់។ ហេតុដូចបានពិតប្រគេន
ជំរាបជូនខាងលើសូមអារាធនានិមន្តព្រះតេជគុណអញ្ជើញ ឯកឧត្តម លោកជំទាវ លោក  លោកស្រី  អ្នកនាងកញ្ញាបងប្អូនខ្មែរយើងចូលរួមឲ្យបានច្រើនកុះករ។
កាលបរិច្ឆេទ
ថ្ងៃអាទិត្យ ១២រោច ​​ខែផល្លគុណ ឆ្នាំម្សាញ់ បញ្ចស័កព.ស ២៥៥៧​ ត្រូវនិងថ្ងៃទី ៧ ខែ មេសាឆ្នាំ២០១៣
ម៉ោង៩:០០     :ជួបជុំគ្នាចាប់ផ្តើមកម្មវិធីនមស្សការសមាទានសីលសូត្រមន្តរាប់បាតដារឆ្លងឆ្នាំថ្មី
ម៉ោង១២:០០  :អ្នកចូលរួមទទួលទានអាហារថ្ងៃត្រង់(នុំបញ្ចុក)
ម៉ោង១២:៣០ : និមន្តព្រះសង្ឃសំដែងធម៌ទេសនា
ម៉ោង១:៣០   : ​ដង្ហែរទេវតាឆ្នាំថ្មី ស្រង់ព្រះពុទ្ធបដិមា លេងល្បែងប្រជាប្រិយ រាំងវង់កំសាន្តតាមប្រពៃណី
ទីកន្លែង
경기도 군포시 산본동(군포시민체육광장)
​​     មធ្យោបាយធ្វើដំណើរ
រថភ្លើងក្រោមដីខ្សែលេខ៤ចំណតសានបុនបន្ទាប់ពីគឺមចង់១ចំណតផ្លូវចេញលេខ១ដើរប្រហែល៥នាទីនិងឃើញកីឡាដ្ឋាន។(전철 4호선 산본역1출입구)
ពត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទៈ
 ០១០​ ២៦៦០ ៣១៣៧(រិនសារ៉ូ).០១០៤៩៩៧ ១៦៥០(ចំរើន). ០១០ ៥៥៤៥ ៩១៩២(សុជាតិ).
០១០ ៦៨៦៩ ៩០៧៤(ឆុន្នា) ០១០ ៤៩៦៧ ០២៦៥(សំណាង) ០១០ ៤៩៩៧ ២២៥៤(ប្រាក់ទីន)
សូមអរគុណ

សេចក្តីជូនដំណឹង