ប្រវត្តិសង្ខេបពុទ្ធិកសមាគមខ្មែរនៅប្រទេសកូរ៉េ
ពុទ្ធិកសមាគមខ្មែរនៅប្រទេសកូរ៉េ គឺជាសមាគមក្រៅរដ្ឋាភិបាលដែល មិនពាក់ព័ន្ធជាមួយនយោបាយ ព្រមទាំងមិនប្រកាន់ពូជសាសន៍ ភេទ និងជំនឿសាសនា។ សមាគមនេះបង្កើតឡើងនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០០៨ ដោយសុឆន្ទៈរបស់ព្រះសង្ឃ ពលករ ពលការិនី សិស្ស និងនិស្សិតខ្មែរដែលកំពុងបំពេញការងារ ឬសិក្សារៀនសូត្រ នៅក្នុង ប្រទេសកូរ៉េខាងត្បូង។
បេសកកម្ម
ពុទ្ធិកសមាគមខ្មែរនៅប្រទេសកូរ៉េ មានបេសកកម្មជួយលើកស្ទួយ សេចក្តីសុខ សន្តិភាព សាមគ្គីភាពរវាងខ្មែរ និងខ្មែរដែលកំពុងរស់ នៅសាធារណរដ្ឋកូរ៉េ តាមរយៈការថែរក្សាវប្បធម៌ ប្រពៃណី និង ព្រះពុទ្ធសាសនាខ្មែរ។
គោលបំណង

១. ស្វែងរកកន្លែងសំរាប់ប្រារព្ធពិធីបុណ្យប្រពៃណីខ្មែរ និងកន្លែងជួប ជុំគ្នាសំរាប់ប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅក្នុងប្រទេសកូរ៉េ។
២. ផ្តល់នូវសេវាកម្មបណ្តុះបណ្តាលភាសាកូរ៉េ និងកម្មវិធីអប់រំវប្បធម៌ សាសនា ទំនៀមទំលាប់ ប្រពៃណីខ្មែរដល់សមាជិកសមាជិកា ទាំងអស់។
៣. ផ្សព្ធផ្សាយនូវវប្បធម៌សាសនាទំនៀមទំលាប់ប្រពៃណីខ្មែរដល់ ប្រជាជនទាំងអស់នៅលើពិភពលោក ជាពិសេសប្រជាជនកូរ៉េ។
៤. ជួយឧបត្ថម្ភគាំទ្រជាថវិកា ឬជាសេវាកម្មផ្សេងៗដល់ទុរគតជន ក្រីក្រ និងកុមារកំព្រានៅប្រទេសកម្ពុជា។

1 comment:
ខ្ញុំព្រះករុណាអាត្មាភាពសែនសប្បាយចិត្តនៅពេល បានឃើញសកម្មភាពរបស់កូនខ្មែរនៅទឹកបរទេស។ ខ្ញុំព្រះករុណាអាត្មាភាពភិក្ខុបញ្ញាវរោ ស៊ុយ សុវណ្ណ សូមធ្វើនូវគារវភក្តីភាពដល់ព្រះករុណា និងបងប្អូន ប្រុសស្រីទាំងអស់ដោយសោមនស្សរីករាយពីចម្ងាយ។ សូមព្រះករុណា និងបងប្អូនជូបតែនឹងសេចក្តី សុខចម្រើនគ្រប់ពេលវេលា។
Post a Comment