Tuesday, October 23, 2012

ការផ្សាយពុទ្ធសាសនាទៅលោកខាងលិច

ការផ្សាយពុទ្ធសាសនាទៅលោកខាងលិច
ចំពេលដែលព្រះពុទ្ធសាសនាសាយភាយឧត្តុងឧត្តមនៅអាស៊ី ផ្ទុយទៅវិញ សាសនាដ៏សំខាន់មួយនេះ មិនត្រូវបានគេស្គាល់ទេនៅអឺរ៉ុប ក៏ដូចជាទ្វីបផ្សេងទៀត ក្រៅពីអាស៊ី។ គេត្រូវរង់ចាំរហូតមកដល់ សម័យទំនើប ដែលប្រពន្ធសាយភាយដំណឹង ចែករំលែកទៅពិភ
ពលោកដោយមិនបាច់ចាំមានអ្នកនាំ ទៅឲ្យដោយផ្ទាដៃ ទើបព្រះពុទ្ធសាសនា ចាប់ផ្តើមដឹងដល់សង្គមអឺរ៉ុប តាមរយៈប្រពន្ធបច្ចេកវិទ្យាទំ នើប។

កាលពីព្រះពុទ្ធសាសនាផ្សព្វផ្សាយខ្លាំងក្លាដំបូង ដោយមហារាជ អសោកា ក៏បានទៅដល់អឺរ៉ុបតែ តែមិនខ្លាំងក្លាមាំមួនដូចអាស៊ីទេ គឺគ្រាន់តែចូលមួយឆាវ ទើបក្រោយពីនោះមក ព្រះពុទ្ធសាសនាត្រូវ បានជាជាតិអឺរ៉ុបបំភ្លេចឈឹង។

ការសាយភាយចំណេះដឹងព្រះពុទ្ធសាសនាទៅអឺរ៉ុប ធ្វើឡើងតាមរយៈក្រុមជនបីប្រភេទ ទីមួយគឺអ្នក ប្រាជ្ញទស្សនៈវិជ្ជាល្បីៗនៅអឺរ៉ុប ទីពីរតាមរយៈអ្នកនិពន្ធល្បីៗ និងទីបីតារយៈចលនាអន្តោប្រវេសនៃ ប្រជាជនដែលគោរពស្រឡាញ់ពុទ្ធសាសនានៅអាស៊ី។ ជនអន្តោប្រវេសអាស៊ី បាននាំទម្រង់ជាច្រើន នៃព្រះពុទ្ធសាសនាទៅគ្រប់ច្រក់ល្ហក់នៃលោកខាងលិច ដូចជា ទៅអឺរ៉ុប អាមេរិកខាងជើង អូស្ត្រាលី ជាដើម។ ការចូលទៅដល់ និងឥរិយាបទថ្លៃថ្នូររបស់បុព្វជិតព្រះពុទ្ធសាសនា បានទាក់ទាញយ៉ាងខ្លាំង ពីសំណាក់ជនជាតិលោកខាងលិច។ អ្នកផ្សព្វផ្សាយព្រះពុទ្ធសាសនា មិនទាមទារឲ្យជឿទេ តែពួក លោកខាងលិច ដើរតាមដំបូលមានរបស់ព្រះពុទ្ធ តាមរយៈការសាកល្បងគោលគំនិត និងការពិចារ ណារកហេតុផលជាចម្បង។ ដូចជាការធ្វើសមាធិ ឬក៏ការពិចារណាទ្រឹស្តីដ៏ជ្រាលជ្រៅរបស់ព្រះពុទ្ធជា ដើម។

ការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយបច្ចេកវិទ្យា ក៏ជាការផ្តល់លទ្ធភាពងាយស្រួលដល់ពលរដ្ឋលោកខាង លិច ក្នុងការស្វែងរកសិក្សាសាសនានានៅលើពិភពលោក ក្នុងនោះមានព្រះពុទ្ធសាសនាផងដែរ។ ដោយគោលគំនិតជ្រាលជ្រៅនៃព្រះពុទ្ធសាសនា នាំឲ្យពួកគេជក់ចិត្ត ហើយក៏ទទួលស្គាល់ព្រះពុទ្ធសាសនា ហើយក៏ប្រតិបត្តិ។ ដំណឹងស្តីអំពីការទទួលស្គាល់ប្រតិបត្តិពេញពិភពលោក ពិសេសនៅអឺរ៉ុប ធ្វើឲ្យជនជាតិអឺរ៉ុបផ្សេងទៀត កាន់តែពេញចិត្ត ក្នុងការទទួលព្រះពុទ្ធសាសនា ពិសេសអ្នកដែលចូល ចិត្តសិក្សាស្រាវជ្រាវ។

នៅមានចំណុចមួយទៀត គឺឥរិយាបទ និងគោលគំនិតសន្តិភាពនិយម បានផ្តល់ការយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះពលរដ្ឋអឺរ៉ុបមកលើព្រះពុទ្ធសាសនា សន្តិភាពដែលពិភពលោកកំពុងតែមានកង្វល់ពី ភាពផុយស្រួយរបស់វា។ ព្រះពុទ្ធសាសនាជឿថា អ្វីនៅលើលោកនេះ មិនអាចគ្រប់គ្រងបាន ដូចជា ផែនដី ភពនានា ក៏ដូចជាជីវិតសត្វលោកនានា មានមនុស្សផងដែរ។

ព្រះពុទ្ធសាសនា ត្រូវបានគេបង្រៀន២៥០០ ប៉ុន្តែសម្រាប់អឺរ៉ុប និងអាមេរិក គឺថ្មីថ្មោងបំផុត ពោលគឺ ប្រមាណ៥0ឆ្នាំកន្លងទៅប៉ុណ្ណោះ ដែលផុសផុល។ ដោយឡែក ប្រទេសលោកខាងលិច ដែលមានវត្ត មានពុទ្ធសាសនាជាងមួយសតវត្ស មានតែប្រទេសមួយចំនួនប៉ុណ្ណោះ ដូចជា បារាំង ចក្រភពអង់គ្លេស ហូឡង់ជាដើម។

ទោះបីជាព្រះពុទ្ធសាសនា ទើបតែចូលទៅក្នុងអឺរ៉ុប និងអាមេរិក តែមានស្ថាប័នព្រះពុទ្ធសាសនារាប់ ពាន់បានករកើត ហើយមានមជ្ឈមណ្ឌលអវត្តទ្រឹស្តីព្រះពុទ្ធសាសនាមួយចំនួនធំ កើតនៅប្រទេសដែល មានពុទ្ធសាសនាចាស់ទំជាងគេនៅអឺរ៉ុប ដូចជាប្រទេសអង់គ្លេស និបារាំង ឬហូឡង់។

ជារួមមកដល់ពេលនេះ ពុទ្ធសាសនា មានចំនួនជិត២ភាគរយនៃពលរដ្ឋលោកខាងលិចទាំងមូល។

ដកស្រង់ចេញពី ៖ http://www.buddhanet.net/

សម្បត្តិខ្មែរ

No comments: