Sunday, March 29, 2020

វត្តខ្មែរនៅកូរ៉េ (khmer temple in korea)

បិត ឬ បន្តបើក កុដិ

មជ្ឈមណ្ឌលព្រះពុទ្ធសាសនាខ្មែរនៅកូរ៉េ (kbckr)ឬហៅ
ថាវត្តគឹម ចង់ ! បន្ទាប់ពីមានសកលវិទ្យាល័យ និងវត្តអារា
មព្រះពុទ្ធសាសនាកូរ៉េគេផ្តល់អាហារូបករណ៍ និងបានទទួ
លការជ្រើសរើសដោយផ្ទាល់ពីព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែមដែលជាគ្រូ។

ខ្ញុំព្រះករុណាបានចូលមកប្រទេសកូរ៉េនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០០៦ (ត្រូវនិងថ្ងៃចូលឆ្នាំខ្មែរ)។ហើយបានចូលរៀនវគ្គភាសាកូរ៉េចំនួនកំរិតនៅសាកលវិទ្យាល័យដុងគុគ និងបន្តសិ
ក្សាថ្នាក់មហាវិទ្យាល័យ ២ឯកទេសក្នុងពេលតែមួយ (មហាវិ
ទ្យាល័យពុទ្ធសាសនា និងមហាវិទ្យាល័យអក្សរសាស្ត្រកូរ៉េ)
។ ហើយបន្តថ្នាក់បរិញ្ញាប័តជាន់ខ្ពស់ថ្នាក់អប់រំភាសាបរទេស
និងថ្នាក់បណ្ឌិតសង្គមសាស្ត្របន្តរហូតមកដល់សព្វថ្ងៃ។
បន្ទាប់ពីបាន ស្គាល់ និងប្រាស្រ័យទាក់ទងជាមួយបង ប្អូនខ្មែរយើងមួយចំនួន ចង់មានកន្លែងជួបជុំ កន្លែងទាក់ទងគ្នា
កន្លែងធ្វើបុណ្យទានម្តងម្កាល និងកន្លែងសម្រាប់បង ប្អូរដូរ
ការងារ ឬមានបញ្ហាផ្សេងៗអ្នកចូលមកសម្រាកបាន។ពេល
នោះ បង អេង សំណាង បងកេត ភិរម្យ បង រឹទ្ធិ និងបងប្អូន
មួយចំនួនទៀត បានប្រមូលថវិកាបាន៥លានវ៉ុនមករកជួល
អាការជាន់ក្រោមដីដើម្បីរៀបចំជាមជ្ឈមណ្ឌលសាសនានៅថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០០៨ដោយសារជាន់ក្រោមដីមាន
ផលលំបាកច្រើន នៅបាន១ឆ្នាំ  ក៏រើមកកាន់កន្លែងបច្ចុប្បន្នដោយបន្ថែមថវិកា៥លានទៀតដែលបានពីការចូលរួមរបស់បង ប្អូនយើងកាលពីពេលនោះ បូកទៅបាន១០លានវ៉ុនស
ម្រាក់កក់គេ។ ថ្ងៃបង់ថ្លៃកុដិប្រចាំខែ ទឹក ភ្លើង គាស និងការ
ចំណាយផ្សេងៗបានពីបង ប្អូនយកមកប្រគេន ពឹងពាក់ចំរើ
នបរិត្ត និងថវិកាបានពីបុណ្យទានម្តងៗ ជូនកាលខ្វះខាតអត្មាដកយកថវិកាអាហារូបករណ៍ផ្ទាល់ខ្លួនទៅប្រើដើម្បីបំពេ
ញបន្ថែម។
 កំណត់សម្គាល់

១. តាំងពីថ្ងៃចាប់ផ្តើមឆ្នាំ២០០៨ រហូតមកដល់ឆ្នាំ២០១៨
អត្មាភាពមិនដែលបានមករស់នៅកុដិគឹម ចង់ជាអចិន្ត្រៃយ៍
ទេ មកតែចុងសប្តាហ៍(ថ្ងៃសោរិ៍ ឬថ្ងៃអាទិត្យ) កុដិនេះប្រើស
ម្រាប់ឲ្យបង  ប្អូនខ្មែរទាំងបុរស ស្ត្រីរស់នៅពេលប្តុរការងារ ឈឺជា ឬពេលមានបញ្ហាផ្សេងៗ។ ចាប់តាំងពីបើកទ្វារដំបូង
រហូតមកដល់បច្ចុប្បន្ន មិនដែលមានពេលណាមួយ អត់មា
នបង ប្អូនយើងស្នាក់នៅ និងប្រើប្រាស់ទេ តិច ច្រើនជាប្រចាំ
២០០៨ > ២០២០។

២. មិនមានតម្រូវឲ្យបង់ប្រាក់ កាស វិភាគទានអ្វីទេ( ថ្ងៃកុដិ)
ទឹក ភ្លើង គាស អង្ករ។ល។) តែបង ប្អូនត្រូវរៃថវិកាគ្នាទិញប
ន្លែ ត្រីសាច់ទុកដាក់ហូបខ្លួនឯង។

៣. កុដិគឹម ចង់ មិនដែលបានទទួលការឧបត្ថម្ភ ជ្រោមជ្រែង
ឬគាំពារជាថវិកា ឬធនធានពីខាងអង្ការ សមាគម ភ្នាក់ងាររដ្ឋ
ឬឯកជនណាទេ(រស់ដោយពឹងចំណូលតិចតួចតាមសទ្ធា)។

៤. មិនមានការចាត់តាំង តែងតាំង ឬទទួលស្គាល់ពីស្ថាប័ន
សាសនា ឬរដ្ឋាភិបាលខ្មែរទេ តែមានការមើលការខុស ត្រូវ
ទទួលស្គាល់ ពីអាជ្ញាធរកូរ៉េ។

៥. កុដិគឹម ចង់ដំណើរបានដោយមានការជួយជ្រោមជ្រែង
ពីបង ប្អូនខ្មែរយើងខ្លះ ហើយដំណើរការបានដោយឆន្ទះ ម
នសិការ ការស្ម័គ្រចិត្ត និងតាមលទ្ធភាព។ អស់លទ្ធភាពពេ
លណា មានតែតាមយថាកម្ម។

៧. ដោយមើលឃើញពីតម្រូវការកន្លែងសម្រាប់ធ្វើបុណ្យសុ
ន្ទរទាន ជួប ស្នាក់អាស្រ័យ អត្តសញ្ញាណ វប្បធម៌សាសនា
គណៈកម្មការកុដិ ក៏បង្កើតឲ្យមានគណៈកម្មការកសាងជាវត្ត
អារាមតាមបែបខ្មែរមួយ។ហើយគណៈកម្មការនេះ ក៏បានទទួ
លថវិកាមួយចំនួនធំមកហើយ។ហើយក៏បានសំឡឹងឃើញទី
តាំងសមរម្យមួយដើម្បីជាវសម្រាក់ធ្វើជាកន្លែងកសាងវត្តខ្មែរ
តែយើងនៅមានការខ្វះខាតថវិកាមិនទាន់គ្រប់ចំនួននៅឡើ
យ ក៏បង្អង់ចាំមើលបន្តិចទៀតដើម្បីមើលស្ថានការណ៍ទូទៅ។

៨. កុដិគឹម ចង់អាចស្ថិតស្ថេរនៅបានសម្រាប់បម្រើឧត្តមប្រ
យោជន៍សាសនា វប្បធម៌ និងសហគមន៍ខ្មែរបាន វាចាំបាច់
ឲ្យមានការគាំទ្រ ជ្រោមជ្រែង ហើយវត្តខ្មែរអាចចេញរូបរសង្គ
បានឆាប់ ក៏អាស្រ័យលើទឹក ចិត្ត បង ប្អូនខ្មែរគ្រប់ទិសទីផង
ដែរ។ អត្មាមានតែឆន្ទៈ និងកម្លាំងដើម្បីរត់ តែមិនមានលទ្ធភា
ពខាងធនធានទេ។ បើបង ប្អូនខ្មែរយើងគិតថា មិនចាំបាច់មា
នមជ្ឈមណ្ឌលព្រះពុទ្ធសាសនាខ្មែរ ឬ វត្តខ្មែរនៅក្នុងប្រទេស
កូរ៉េទេ វាងាយណាស់ ក្នុងការបិត ឬបញ្ឈប់។ គ្មានឧបសគ្គអ្វី
ទេ !អត្មាបានប្រើអស់កម្លាំងកាយ ចិត្ត និងធនធានធ្វើប្រយោ
ជន៍សម្រាប់មនុស្សច្រើនកន្លងមកហើយ ទោះគ្មានអ្នកដឹង ក៏
អត្មាបានដឹង និងចងចាំយ៉ាងច្បាស់សម្រាប់ខ្លួនឯង។ ហើយ
តាមពិត វាល្មមដល់ពេលចូលរុឺត្រែតហើយ តែចង់ឃើញមា
នវត្តខ្មែរសម្រាប់ឲ្យព្រះសង្ឃ បងប្អូនខ្មែរប្រើប្រាស់១មុននឹង
ត្រឡប់ទៅស្រុកកំណើតវិញ។

(២០០៦.០៤. ១៤ > ២០២០.០៤.១៤)

No comments: