Thursday, June 18, 2009

សមាជិកសមាជិកាមជ្ឈមណ្ឌល

ព្រះរាជាណាចក្រកម្ពុជា
ជាតិ​​​ សាសនា ព្រះមហាក្សត្រ

រចនាសម្ព័ន្ធមជ្ឈមណ្ឌលព្រះពុទ្ធសាសនានិងពុទ្ធិកសមាគមខ្មែរ

ប្រធានប្រតិបត្តិ

ព្រះភិក្ខុ ជយរក្ខិតោ រិន សារ៉ូ

ប្រធានគណៈកម្មាការ

លោក អាន សារិទ្ធ​ ​​ (ទទួលបន្ទុកឃោសនាការ)
លោកស្រី កេត ភីរម្យ (ទទួលបន្ទុកភោជកិច្ច)
លោក អេង សំណាង ​ (ទទួលបន្ទុកអប់រំ និងសិក្សាធិការ)
លោក សុខ ផល្លី (ទទួលបន្ទុកពិធីការ)

សហប្រធាន
(មើលការខុសត្រូវក្នុងមជ្ឈមណ្ឌល)​

លោក ប៉ូ គឹមស្រស់ និង លោក ​ញឹម ឌីរ៉ាម៉ា

ជំនួយការទូទៅ

លោក រី កៅ ​ លោក សំ ចាន់សី លោក ​សេង រតនា​​
លោក ចាន់ សុភាព លោក វង្ស មុនីរ័ត្ន លោក ឃៀង ដែង
កញ្ញា នួន សូដា​ លោក គង់ រ៉ាវុធ លោក អឿ គក់
លោក ព្រាប សុភ័ក្ត លោក អួន ចាន់ធី លោក ញែម ណារុង
លោក អៀង ដាវុធ លោក ​ញែម ចន្ថា លោក ​ឃន វ៉ាន់ឌី

សមាជិកសកម្មជួយថវិការទ្រទ្រង់មជ្ឈមណ្ឌលប្រចាំខែ

១. លោក​ សេង ​​រតនៈ ឧបត្ថម្ភ ១០០០០ វ៉ុន
២. លោក កែវ កុសល ឧបត្ថម្ភ ១០០០០ វ៉ុន
៣. លោក​ យុន​ និមល ឧបត្ថម្ភ ១០០០០ វ៉ុន
៤. លោក ​កែវ ប៉ូរ៉ាត់ ឧបត្ថម្ភ ១០០០០ វ៉ុន
៥. លោក​ កង ចាន់ឆៃយ៉ា ឧបត្ថម្ភ ១០០០០ វ៉ុន
៦. លោក ​សេង ​សមសិត ឧបត្ថម្ភ ១០០០០ វ៉ុន
៧. លោក​ ឃន ​វ៉ាន់ឌី ឧបត្ថម្ភ ១០០០០ វ៉ុន
៨. លោក ហ៊ុន ​ធូ ឧបត្ថម្ភ ១០០០០ វ៉ុន
៩. លោក អាន សារិទ្ធ ឧបត្ថម្ភ ២០០០០ វ៉ុន
១០. លោក ប៉ូ គឹមស្រស់ ឧបត្ថម្ភ ២០០០០ វ៉ុន
១១. អ្នកស្រី ​កេត ភិរម្យ ឧបត្ថម្ភ ២០០០០ វ៉ុន
១២. លោក​ ញឹម ឌីរ៉ាម៉ា និងកញ្ញា នួន សូដា ឧបត្ថម្ភ ៥០០០០ វ៉ុន
១៣. លោក ម៉ាឡៃ ឧបត្ថម្ភ ២០០០០ វ៉ុន
១៤. លោក ​វស្សា សិរីវឌ្ឍន៍ ឧបត្ថម្ភ ២០០០០ វ៉ុន
១៥. លោក វង្ស ​មុនីរត្ត័ ឧបត្ថម្ភ ២០០០០ វ៉ុន
១៦. លោក សំ ចាន់សី ឧបត្ថម្ភ ១០០០០ វ៉ុន
១៧. លោក រី កៅ ឧបត្ថម្ភ ១០០០០ វ៉ុន
១៨. ប៊ុន ដានី ឧបត្ថម្ភ ១០០០០ វ៉ុន
១៩. អ្នកដា / បងដា ឧបត្ថម្ភ ២០០០០ វ៉ុន
២០. លោក គង្គ ដាវុធ ឧបត្ថម្ភ ១០០០០ វ៉ុន
២១. លោក ចាន់ សុភាព ឧបត្ថម្ភ ៥០០០ វ៉ុន
២២. លោក សុខ ផល្លី ឧបត្ថម្ភ ១៥០០០ វ៉ុន
២៣. លោក សៀង រតនា ឧបត្ថម្ភ ១០០០០ វ៉ុន
២៤. លោក​ លន់ ចិត្រ ឧបត្ថម្ភ ១៥០០០ វ៉ុន
២៥. លោក ព្រាប សុភ័ក្ត ឧបត្ថម្ភ ២០០០០ វ៉ុន
២៦. លោក អេង សំណាង ឧបត្ថម្ភ ២០០០០ វ៉ុន
២៧. លោក ប្រាក់ ប៉ុន​ធឿន ឧបត្ថម្ភ ២០០០០ វ៉ុន
២៨. លោក ណុប រ៉េត ឧបត្ថម្ភ ២០០០០ វ៉ុន
២៩. លោក អឿ គក់ ឧបត្ថម្ភ ២០០០០ វ៉ុន
៣០. លោក ឃីម គឿន ឧបត្ថម្ភ ២០០០០ វ៉ុន
៣១. លោក ចិន ស៊ុងហេង ឧបត្ថម្ភ ២០០០០ វ៉ុន
៣២. លោក ​នួន ​ប៊ុន ឧបត្ថម្ភ ១០០០០ វ៉ុន
៣៣. លោក ឃៀង ដែង ឧបត្ថម្ភ ១៥០០០ វ៉ុន
៣៤. លោក ជិន សិន ឧបត្ថម្ភ ១០០០០ វ៉ុន
៣៥. លោក ចាន់ ដារ៉ា ឧបត្ថម្ភ ១០០០០ វ៉ុន
៣៦. លោក ចៅ នឿន ឧបត្ថម្ភ ១០០០០ វ៉ុន
៣៧. លោក ឯក សំណាង ឧបត្ថម្ភ ២០០០០ វ៉ុន
៣៨.​​ លោក ភឿន សុភាព ឧបត្ថម្ភ ១០០០០ វ៉ុន
៣៩. លោក សាំង សៀក ឧបត្ថម្ភ ១០០០០ វ៉ុន
៤០. លោក គង់ ម៉េងហ៊ួ ឧបត្ថម្ភ ​១០០០០ វ៉ុន
៤១. លោក និម​ សំអាត ឧបត្ថម្ភ ១០០០០ វ៉ុន
៤២. លោក ឌី ណា ឧបត្ថម្ភ ១០០០០ វ៉ុន
៤៣. លោក អេង សាត ឧបត្ថម្ភ ១០០០០ វ៉ុន
៤៤. លោក សាំង ទិន ឧបត្ថម្ភ ១០០០០ វ៉ុន
. . . . . .

Monday, June 15, 2009

ទីកន្លែងសំខាន់ៗរបស់ពុទ្ទសាសនា

ពុទ្ធគយា

កន្លែងព្រះពុទ្ធបានត្រាស់ដឹង


រៀបរៀងដោយ ឱម ខែម

ព្រះមហាបុរសមួយរូប អ្នកមានវិចារណ្ណញ្ញាណដ៏ជ្រាលជ្រៅបានរាវរក
ឃើញសេចក្តីប្រតិបត្តិដែលមានខ្លឹមសារវិសេស អាចធ្វើមនុស្សគ្រប់
ឋានៈអោយរួចចាកភ្លើងកិលេស ហើយបានប្រកាសផ្សាយទុក រហូត
ដល់សព្វថ្ងៃនេះ គឺ ព្រះសម្មា សម្ពុទ្ធរបស់យើងហ្នឹងឯង ។ កាលដែល
ព្រះសម្មាសម្ពុទ្ធទ្រង់ស្វែង រកសេចក្តីប្រតិបត្តិ ដែលមានខ្លឹមសារ
វិសេសនោះ ពុំមែនទើបនឹងស្វែងរកក្នុងមួយជាតិទីបំផុតនេះទេ គឺ
ស្វែងរកអស់កាលជាច្រើនជាតិណាស់ ដូចមានប្រវត្តិដែលអ្នកបា្រជ្ញ
ទាំងឡាយបានចារឹកក្នុងគម្ពីរ ជាច្រើន មានគម្ពីរបឋមសម្ពោធជា
ដើម ដែលមានសេចក្តីដំណាលថា កាលព្រះបរមគ្រូ នៃយើងនៅក្នុង
ឋានៈជាពោធិសត្វមាននាមថា សុមេធបណ្ឌិត បានបំពេញបារមីធម៌
ទាំងឡាយមានទានជាដើម អំណឹះពីនោះមកសូម្បីសោយព្រះជាតិ
ជាអ្វី ទោះបីជាតិជាមនុស្សក្តី ជាអមនុស្សក្តី ជាតិរច្ឆានក្តី សុទ្ធតែបាន
បំពេញបារមីគ្រប់ៗ ជាតិ ដើម្បីស្វែងរកមោក្ខធម៌ (ធម៌ចម្លងសត្វឲ្យ
ចេញផុតចាកលោក) តែម៉្យាងអស់ច្រើនអស់ច្រើនអសង្ខេយ្យកប្ប
រហូតដល់ បច្ឆិមជាតិដែលមាននាមថា សិទ្ធត្ថ-គោតម ទើបបាន
ជួបប្រទះនឹងខ្លឹមសារនៃមាគ៌ារំដោះទុក្ខ ពោលគឺមោក្ខធម៌ ។
ព្រះសិទ្ធត្ថ-គោតម ទ្រង់ប្រសូតនៅថ្ងៃសុក្រ ១៥កើត ខែវិសាខ ឆ្នាំច
ព្រះវររាជបិតាព្រះនាម សុទ្ធោទនៈ-គោតម ព្រះវររាជ មាតាព្រះនាម
សិរិមហាមាយា ជាព្រះចៅក្រុងកបិលពស្តុនៃដែនសក្កៈ ។

លុះព្រះជន្មាយុបាន ១៦ព្រះវស្សា ព្រះសិទ្ធត្ថទ្រង់ទទួលរាជាភិសេកជា
ព្រះចៅក្រុងកបិលពស្តុ ដោយមានព្រះនាងយសោ ធរាពិម្ពាទេវីជាព្រះ
អគ្គមហេសី ហើយទ្រង់មានព្រះរាជបុត្រមួយព្រះអង្គ ព្រះនាមរាហុល
កុមារ ។ ដល់ព្រះជន្មាយុ ២៩ ព្រះ វស្សា ក្រោយពេលដែលទ្រង់យល់
នូវទេវទូតទាំង៤ គឺៈ ជរា-ព្យាធិ-មរណៈ និងអ្នកបួស ព្រះសិទ្ធត្ថទ្រង់
នឿយណាយក្នុង ភេទជាឃរាវាស ក៏ទ្រង់យាងចេញ ពីព្រះរាជវាំងទាំង
អធ្រាត្រទៅបំពេញបព្វជ្ជាស្វែងរកនូវមោក្ខធម៌ នៅតំបន់ឧរុវេលា ។
ក្រោយពេលនៃការស្វែងរកសច្ចធម៌ដោយវិធីទាំង៤គឺៈ ឈានវិធី,
អត្តកិលមត្ថានុយោគវិធី, ទុក្ករកិរិយាវិធី និងមជ្ឈិម បដិបទាវិធី អស់
ពេលដ៍យូរ ៦ឆ្នាំមក, ព្រះសិទ្ធត្ថៈបានទៅដល់គោលដៅដែល ទ្រង់
បានគិតទុកគឺ មោក្ខធម៌ (ការរួចផុតទុក្ខ) ឬនិព្វាន នៅថ្ងៃពុធ ១៥កើត
ខែវិសាខ ឆ្នាំរកា វេលារាត្រី ទៀបភ្លឺ មុនគ្រឹស្តសករាជ ៥៨៨ ឆ្នាំ ក្នុង
ព្រជន្មាយុ ៣៥ វស្សា នៅ ពោធិមណ្ឌលគឺពុទ្ធគយានេះឯង ។

គួរគប្បីរំលឹកថា ការស្វែងរកសច្ចធម៌ដោយវិធីផ្សេងៗ ជាពិសេស វីធីទី២
និងទី៣ មិនបានធ្វើឲ្យ សមណៈសិទ្ធត្ថបាន សម្រេចអ្វីសូម្បីបន្តិចបន្តួច
ឡើយ, ផ្ទុយទៅវិញ បានត្រឹមតែធ្វើអោយព្រះអង្គទទួល រងទុក្ខវេទនា,
មានសរីរាវយវៈគ្រប់ ចំណែកទ្រុឌទ្រោម នៅសល់តែស្បែកដណ្តប់ឆ្អឹង,
ស្ទើរតែមិនយល់ ថាជាសរីរៈរបស់មនុស្សផង តែទ្រង់តាំងសតិ សម្បជញ្ញៈ
ទុកបាន ។ ពេលនោះ ព្រះសិទ្ធត្ថទ្រង់យល់ ច្បាស់ថា ការប្រព្រឹត្តធ្វើតបៈ
តឹងរ៉ឹងហួសវិស័យ ដែលគ្រាន់តែជា សេចក្តីព្យាយាមធ្វើខ្លួនឲ្យលំបាកនោះ មិនមែនជាឧបាយនាំឲ្យសម្រេចលោកុត្តរធម៌នោះទេ ។ ព្រះសិទ្ធត្ថពោធិ
សត្វ ខំត្រដរ យាងចេញពី ឧរុវេលាឆ្ពោះទៅពុទ្ធគយាដើម្បីរកមោក្ខធម៌តាមវិធីផ្សេង ។ ព្រះអង្គទ្រង់ព្រះតម្រិះថា «ក្នុងអតីតកាលកន្លង ហើយដ៏យូរក្តី ក្នុងអនាគតដ៏យូរទៅខាងមុខក្តី ឬក្នុងបច្ចុប្បន្ននេះក្តី សមណព្រាហ្មណ៍ ដែលបានសោយទុក្ខវេទនាយ៉ាង ឈឺចាប់ខ្លោចផ្សារ ព្រោះការបំពេញព្យាយាមយ៉ាងខ្លាំងក្លាដូចព្រះអង្គ ធ្វើនេះពុំមានទេ ព្រោះព្រះអង្គបំពេញមក ៦ឆ្នាំ ហើយក៏មិនបានសម្រេចធម៌ដ៏ប្រសើរបំផុតតាមរបៀប ដ៏លំបាកឈឺចាប់នេះបាន» ។ ទ្រង់គិតថា ផ្លូវនេះ ឬវិធីនេះ ពិតជា ពុំអាចទៅដល់ទេ ប្រាកដជាមានផ្លួវ ផ្សេងទៀតពុំខាន ។

ពេលនោះ សតិសម្បជញ្ញៈរបស់ព្រះអង្គក៏រលឹកនឹកឃើញដល់សិល្បៈនៃការប្រគំតន្ត្រី មានឧបករណ៍ពិណជាដើមដែល ទ្រង់ ធ្លាប់បានជួបកាលនៅពីគ្រហស្ថថា «ខ្សែពិណដែលរឹតធូរពេក សំឡេងមិនពីរោះ, ខ្សែពិណដែលរឹតតឹងពេក សំឡេង ក៏ឈ្លើយ ហើយបើរឹតតឹងថែមទៀតប្រាកដជា ដាច់ ។ ឯខ្សែពិណដែលរឹតល្មម តែងមានសំលេងពីរោះ ប្រគំទៅឮរងំជាទី គាប់ចិត្ត» ។ ព្រះអង្គប្រៀប ធៀបមកនឹងការព្យាយាមរបស់ព្រះអង្គថា ជនដែលមានរាងកាយស្គាំងស្គមនិងស្រេកឃ្លានបែប ព្រះអង្គនេះ នឹងពុំអាចសម្រេចធម៌បានឡើយ (១), សត្វទាំងឡាយមានរាងកាយរស់នៅ និងមានកំលាំង ពលំ ពឹងផ្អែកលើ អាហារ និងយល់ថាបដិបទានិងអ្វីៗទាំងអស់គឺគេមិនដែលបានមកដោយសារអត់ អាហារ ឬដោយធ្វើអោយរាងកាយទ្រុឌ ទ្រោមឈឺចាប់នោះទេ ហើយអ្នកដែលជ្រមុជជ្រមុលនឹងកាម បរិភោគ ក៏នឹងមិនមានថ្ងៃអាចសម្រេចធម៌បានដែរ ។
ដោយព្រះតម្រិះនេះ, ព្រះអង្គក៏ផ្លាស់កម្មវិធីមកទទួលភោជនាហារតាមប្រក្រតីវិ លុះត្រាតែមាន សុខភាពបរិបូណ៌ដូចដើម ។ ព្រះអង្គបានងាកមកតម្រង់ជីវិតរបស់ព្រះអង្គតាមផ្លូវកណ្តាល ដែលហៅ ថា មជ្ឈិមាបដិបទា (គឺអដ្ឋង្គិកមគ្គ) ព្រមជាមួយនឹង ការដុសសំអាតចិត្តឲ្យកាន់តែស្អាតផូរផង់ថែមទៀតគឺៈ

១- តម្រង់ទិដ្ឋិឲ្យបានត្រឹមត្រូវ (សម្មាទិដ្ឋិ)
២- តម្រង់ការត្រិះរិះឲ្យបានត្រឹមត្រូវ (សម្មាសង្កប្បៈ)
៣- តម្រង់វាចាឲ្យបានត្រឹមត្រូវ (សម្មាវាចា)
៤- តម្រង់សកម្មភាពឲ្យបានត្រឹមត្រូវ (សម្មាកម្មន្តៈ)
៥- តម្រង់ការចិញ្ចឹមជីវិតឲ្យបានត្រឹមត្រូវ (សម្មាអាជីវៈ)
៦- តម្រង់សេចក្តីព្យាយាមឲ្យបានត្រឹមត្រូវ (សម្មាវាយាមៈ)
៧- តម្រង់សតិឲ្យបានត្រឹមត្រូវ (សម្មាសតិ)
៨- តម្រង់ចិត្តឲ្យបានត្រឹមត្រូវ (សម្មាសមាធិ) ។

ផ្លូវកណ្តាល ឬវិធីទាំង ៨ នេះ ព្រះអង្គបានធ្វើសមាហរណកម្ម ឬធ្វើវិធិសំយោគច្របាច់បញ្ចូល គ្នា ជាមួយការពិសោធន៍ ច្រើនលើកច្រើនគ្រា រហូតទីបំផុតក៏បានឃើញច្បាស់ថា នេះពិតជាមាគ៌ានៃ ជីវិតនាំឆ្ពោះទៅរកការត្រាស់ដឹងមែន ។
ថ្ងៃនោះ នៅវេលាព្រឹក ព្រះពោធិសត្វបានទទួលចង្ហាន់ជាមធុបាយាស លាយដោយទឹកដោះ គោ (នំមៈឡាអ៊ី ឬ សាល្ហី របស់ឥណ្ឌាសព្វថ្ងៃ) អំពីនាងសុជាតា ស្ត្រីអ្នកស្រុកសេនានិគម, តំបន់ឧរុវេលា, ឆាន់ទាល់តែអស់មធុបាយាសទាំង ៤៩ ពំនូត ហើយក៏បណ្តែតភាជន៍ក្នុងស្ទឹងនេរញ្ជរា (ស្ទឹងផល្គុ បច្ចុប្បន្ន) ដែលនៅជិតទីនោះ ជាមួយនឹងវចីភេទថា ៖«ប្រសិនបើអាត្មាអញ នឹងបានត្រាស់ជា ព្រះពុទ្ធក្នុងថ្ងៃនេះ សូមអោយភាជន៍នេះអណ្តែតច្រាស់ទឹក បើមិនបានត្រាស់ទេ សូមឲ្យភាជន៍អណ្តែត បណ្តោយទឹកទៅ» ។ វេលានោះ ភាជន៍ក៏អណ្តែតច្រាសទឹកបានចម្ងាយ ៨០ ហត្ថ ហើយលិចទៅក្នុង ទឹកចូលទៅក្នុងវិមានកាឡនាគរាជត្រួតលើភាជន៍ដែលព្រះពុទ្ធបានត្រាស់មុនៗ ។ បន្ទាប់មក ព្រះអង្គ ក៏ឆ្លងកាត់ស្ទឹងផល្គុ ត្រង់ឆ្ពោះទៅកាន់ពុទ្ធគយា ។ ទៅដល់ទីនោះ ឈើមួយដើមដែលដុះក្នុងទីទាប ហាក់ដូចជាស្រែក្រាបទូលអំពីចម្ងាយថា សូមព្រះអង្គយាងមកគង់ក្នុងទីនេះដើម្បីសម្រេច ពោធិញ្ញាណ។ ព្រះសិទ្ធត្ថយកស្បូវភ្លាំង ៨ ចាប់ ដែលអ្នកច្រូតស្បូវម្នាក់ ឈ្មោះសោត្ថយៈបានប្រគេន ទៅក្រាលជាកម្រាល ហើយគង់យ៉ាងស្រួលក្រោមដើម ឈើនោះបែរព្រះភក្រ្តឆ្ពោះ ទៅទិស ខាងកើត ដោយតាំងព្រះទ័យយ៉ាងមុតមាំថា «អាត្មាអញនឹងមិនក្រោកពីអាសនៈនេះ ដរាបណាអាត្មាអញរកមិន ឃើញ មាគ៌ារំដោះទុក្ខទេនោះ» ។ តាំងអធិដ្ឋានរួចព្រះអង្គក៏សង្រួមព្រះទ័យតាំងសមាធិដ៏ជ្រាលជ្រៅ ឆ្ពោះទៅរកមោក្ខធម៌ តទៅ ទៀត ។

នៅដើមរាត្រីដែលស្ងប់ស្ងាត់ ក្រោមពន្លឺដួងចន្ទ និងខ្សែវាយោបក់រំភើយនៃខែឧសភា ដួងចិត្ត សមណៈសិទ្ធត្ថបានស្ងប់ស្ងាត់ ស្អាត និងបរិសុទ្ធ ហើយក៏កាន់តែស្ងប់ទៅៗ ស្អាតទៅៗ បរិសុទ្ធទៅៗ ។ ពេលដែលចិត្តស្ងប់ហើយ បញ្ញាញាណក៏កើតឡើង ក្នុងយាមទាំង ៣ នៃរាត្រីនោះដោយលំដាប់គឺៈ

ក/ ក្នុងបឋមយាម (យាមទី១) ព្រះសមណៈសិទ្ធត្ថ រលឹកនឹកឃើញនូវជាតិកំណើតរបស់ព្រះ អង្គពីមុនៗមកទាំងអស់បាន ។ ព្រះញាណនេះឈ្មោះថា បុព្វេនិវាសានុស្សតិញ្ញាណ ។

ខ/ ក្នុងមជ្ឈិមយាម (យាមទី២) ព្រះអង្គជ្រាបច្បាស់នូវការកើត ស្លាប់ របស់សត្វទាំងឡាយថា សត្វដែលមានជីវិតរស់នៅ ល្អ ឬអាក្រក់នោះៗ ក៏ព្រោះអំណាចរបស់កម្ម ។ ព្រះញាណនេះឈ្មោះថា ចុតូបបាតញ្ញាណ, ជួនកាលហៅថា ទិព្វញ្ញាណ ដែលប្រែថា មានសេចក្តីដឹងដូចភ្នែកទិព្វ (ទិព្វចក្ខុ) ។

គ/ ក្នុងបច្ឆិមយាម (យាមទី៣) ទ្រង់សម្រេចបានអាសវក្ខយញ្ញាណ គឺជ្រាបច្បាស់នូវធម៌ដែល មានចំណងទាក់ទងគ្នាដូច ជាច្រវាក់ (បដិច្ចសមុប្បាទ) ដែលកើតមានឡើងដោយសារបច្ច័យទាក់ទង តៗគ្នាដូចជា សង្ខារកើតមានឡើងព្រោះ មាន អវិជ្ជាជាបច្ច័យ, វិញ្ញាណកើតមានឡើង ព្រោះមានសង្ខារ ជាបច្ច័យ ឬថា អវិជ្ជាជាបច្ច័យអោយកើតសង្ខារ, សង្ខារជាបច្ច័យ អោយកើតវញ្ញាណ ។-ល-។

នៅទីបំផុត គឺពេលជិតភ្លឺនៃរាត្រី ១៥កើត ខែវិសាខនោះ ព្រះអង្គបានកំចាត់អស់អាសវក្កិលេស មិនមានសេសសល់, ព្រះអង្គបានរកឃើញដំណោះស្រាយគឺហេតុនៃសេចក្តីទុក្ខ និងវិធីកំចាត់ទុក្ខ ។ ព្រះអង្គបានទទួលព្រះឋានៈជាពុទ្ធៈ គឺអ្នក ត្រាស់ដឹងនូវអរិយសច្ច ៤ គឺៈ សច្ចៈនៃទុក្ខ (ទុក្ខសច្ចៈ), សច្ចៈអំពីហេតុនៃទុក្ខ (ទុក្ខសមុទយសច្ចៈ), សច្ចៈអំពីការបញ្ចប់ទុក្ខ (ទុក្ខនិរោធសច្ចៈ) និងសច្ចៈអំពីផ្លូវ នាំទៅរកការបញ្ចប់ទុក្ខ (មគ្គសច្ចៈ), ទ្រង់ជាសព្វញ្ញូពុទ្ធក្នុងលោក ក្រោមដើមអស្សត្ថព្រឹក្ស ក្បែរមាត់ ស្ទឹងនេរញ្ជរា (ស្ទឹងផល្គុ បច្ចុប្បន្ន) ហើយទ្រង់បន្លឺជ័យជំនះរបស់ព្រះអង្គ ដោយឧទានកថាដូចនេះថាៈ

អនេកជាតិសំសារំ សទ្ធាវិស្សំ អនិព្វិស្សំ
គហការំ គវេសន្តោ ទុក្ខា ជាតិ បុនប្បុនំ
គហការក ទិដ្ឋោសិ បុនគេហំ ន កាហសិ
សព្វា តេ ផាសុកា ភគ្គា គហកូដំ វិសង្ខតំ
វិសង្ខារកតំ ចិត្តំ តណ្ហានំ ខយមជ្ឈគា ។

អាត្មាអញ កាលមិនទាន់បានជួបប្រទះ (ពោធិញ្ញាណ) នៅឡើយ រវល់តែស្វែងរកនូវជាងផ្ទះគឺ តណ្ហា អ្នកធ្វើផ្ទះគឺអត្តភាព ហើយអន្ទោលទៅកាន់សង្សារមានជាតិមិនតែមួយ, ជាតិគឺការកើតរឿយៗ រមែងនាំមកនូវសេចក្តីទុក្ខ, នែជាងផ្ទះគឺតណ្ហា (ឥឡូវនេះ) យើងបានឃើញអ្នកច្បាស់ហើយ, អ្នកឯង នឹងធ្វើនូវផ្ទះគឺអត្តភាព(នេះ) អោយយើងទៀតពុំបានឡើយ, ឆ្អឹងជំនីគឺកិលេសទាំងអស់របស់អ្នកឯង យើងបានបំបាក់ចោលហើយ ទាំងកំពូលនៃផ្ទះ គឺអវិជ្ជារបស់អ្នកឯងសោតទៀត យើងក៏បានបំបាក់ ចោលហើយដែរ, ចិត្តរបស់យើងបានដល់នូវព្រះនិព្វានដែលមានសង្ខារទៅប្រាសហើយ, យើងបាន ដល់នូវព្រះអរហត្ត គឺការអស់ទៅនៃតណ្ហាទាំងឡាយហើយ ។ បន្ទាប់ពីការបំពេញករណីយកិច្ចក្នុងឋានៈ ជាព្រះពុទ្ធដើម្បី សត្វលោក អស់រយៈកាល ៤៥ ឆ្នាំ មក ព្រះអង្គបានចាកលោកនេះដោយស្ងៀមស្ងាត់ ។ គឺនៅឆ្នាំទី ៨០ នៃព្រះជន្មាយុ ដែលត្រូវនឹងថ្ងៃ អង្គារ ១៥ កើត ខែវិសាខ ឆ្នាំម្សាញ់ នពស័ក ព្រះអង្គបានយាងចូលកាន់បរិនិព្វាន នៅក្រោមសាលព្រឹក្ស ទាំងគូ នៃទីក្រុងកុសិនារា មុនពុទ្ធសករាជ ១ ថ្ងៃ គិតមកដល់ឆ្នាំ ២០០០ នេះបាន ២៥៤៤ ឆ្នាំ ហើយ ។ (បើគិតដល់ឆ្នាំ ២០០៩ នេះបាន ២៥៥២ ឆ្នាំហើយ) ។

ពុទ្ធគយាគឺជាសំវេជនីយស្ថានទី២ របស់ពុទ្ធបរិស័ទទូទៅ ។ ទោះបីមានជនអ្នកបដិបក្ខជាច្រើន បានព្យាយាមបំផ្លិចបំផ្លាញ ជាច្រើនដងក៏ដោយ, ពោធិមណ្ឌលជាកន្លែងផ្សាយចេញនៃសច្ចធម៌ ក៏នៅតែ មានជីវិតរស់នៅអស់កាលជាង ២៥ សតវត្ស មកហើយ ហើយនឹងនៅតែបន្តជីវិតរាប់ពាន់ឆ្នាំតទៅមុខទៀត ។


សំវេជនីយស្ថាន ៤ តំបន់ ជាទីគួរឃើញគួរសង្វេគ គឺៈ

១- តំបន់ ឬស្ថានដែលព្រះពុទ្ធសក្យមុនីទ្រង់ប្រសូត (ឧទ្យានលុម្ពិនី),
២- តំបន់ ឬស្ថានដែលព្រះពុទ្ធបានត្រាស់ដឹង (ពុទ្ធគយា),
៣- តំបន់ ឬស្ថានដែលព្រះពុទ្ធទ្រង់សំដែងធម្មចក្រ (សារនាថ),
៤- តំបន់ ឬស្ថានដែលព្រះពុទ្ធទ្រង់ចូលបរិនិព្វាន (កុសិនារា) ។
.....................................
(១) ចំណុចត្រង់នេះ មានអត្ថន័យស្របនឹងយោបល់របស់អ្នកប្រាជ្ញគរុកោសល្យបារាំងម្នាក់ដែលអះអាងថា ប្រាជ្ញាល្អរមែងរស់ នៅក្នុងរាងកាយដែលមានសុខភាពដ៏ប្រពៃ ( Une ame saine vit dans un corps saint)
.....................................


ឯកសារពិគ្រោះ
- ល្វី ហ្វីណូត៍ៈ អំពីព្រះពុទ្ធសាសនា, បោះពុម្ពលើកទី៣ ពុទ្ធសាសនបណ្ឌិត្យឆ្នាំ ១៩៦៤
- ព្រះត្រៃបិដកៈ សុត្តន្តបិដក ទីឃនិកាយ, បោះពុម្ពឡើងវិញ ឆ្នាំ ១៩៩៤
- ឥន្ទប្បញ្ញោភិក្ខុៈ មគ្គុទ្ទសក៍ជីវិត, បោះពុម្ពផ្សាយចែកជាធម្មទាន
- បណ្ឌិត ឱម ណាគ្រីៈ ពុទ្ធប្បវត្តិនិទាន, បណ្ណគារ ជឹង ហួនហួត ភ្នំពេញ, ១៩៤៥
- សម្តេច ជួន ណាតៈ វចនានុក្រមខ្មែរ, បោះពុម្ពលើកទី៥ ពុទ្ធសាសនបណ្ឌិត្យ ១៩៦៧-១៩៦៨
- សម្តេច ហួត តាតៈ ពុទ្ធសាសនាសង្ខេប, បោះពុម្ពផ្សាយដោយពុទ្ធិកសមាគមកម្ពុជរដ្ឋ

Thursday, May 21, 2009

មហាសន្និបាតវិសាខបូជាអន្តរជាតិនៃអង្គការសហប្រជាតិលើកទី ៦ នៅថៃឡងដ៍


ដោយ ថាច់ ប្រីជា គឿន

ថ្ងៃទី ០៤-០៥-០៦ ខែឧសភា ឆ្នាំ ២០០៩ មហាសន្និបាតវិសាខបូជាអន្តរជាតិ នៃអង្គការសហ ប្រជាជាតិ (ICUNDV) ព.ស.២៥៥៣ គ.ស.២០០៩ បានប្រារព្ធឡើងនៅក្រុងបឹងកក់ ប្រទេសថៃ ដោយ មានការចូលរួមពីសមាជិកជាមេដឹកនាំព្រះពុទ្ធសា សនា និស្សិត អ្នកស្រាវជ្រាវ ភិក្ខុ និង ភិក្ខុនីជាដើម ប្រមាណជិត ១.៧០០ អង្គ និង រូប បាមនិមន្ត និង អញ្ជើញមកពីប្រទេសចំនួន ៨០ នៅជុំវិញសកល លោក ។មហាសន្និបាតនេះ បានប្រព្រឹត្តទៅជាកិត្តិយស ក្រោមអធិបតីភាពព្រះពុទ្ធចរិយាជាសម្តេចព្រះសង្ឃ រាជ
និងគណៈមន្ត្រីសង្ឃ រាជបុត្រី ឧបនាយករដ្ឋមន្ត្រី និងនា
យករដ្ឋមន្ត្រីនៃប្រទេសថៃ រួមជាមួយ ថ្នាក់ដឹកនាំនៃប្រទេស
មួយចំនួនផ្សេងទៀត ។ ក្រៅពីនេះ ក៏មានការចូលរួមពីសំណាក់ព្រះសង្ឃ និងពុទ្ធបរិស័ទថៃប្រមាណជាង ២០០០ អង្គ និងរូប ទៀតផង ។
ព្រះពុទ្ធចរិយា ជាសម្តេចសង្ឃរាជនៃព្រះរាជាណាចក្រថៃ មហាសន្និបាតថ្ងៃទីមួយបានចាប់ផ្តើមប្រារព្ធដោយមានការស្វាគមន៍
នូវព្រះរាជដំណើរយាងចូលជាអធិបតីនៃព្រះសង្ឃរាជនិង
រាជបុត្រីនៃរាចរង្សថៃយ៉ាងអធិកអធ័ម ។ បន្ទាប់មក
តំណាងឲ្យគណៈ សង្ឃ នៃព្រះពុទ្ធសាសនាថៃបាន
និមន្តឡើងសម្តែងនូវសុន្ទរកថាបើកកម្មវិធីមហាសន្និបាត
សម្តេចសង្ឃ រាជនៃព្រះរាជាណាចក្រថៃ បានបញ្ជាក់ថា ៖
«ព្រះ ពុទ្ធសាសនាបានឋិតនៅក្នុងលោករាប់ពាន់ឆ្នាំ
ក៏អាស្រ័យដោយមានមេត្តាធម៌ និង សច្ចធម៌ ជាគោល
ការណ៍ ដែលពុទ្ធបានមានព្រះទ័យពន្យល់ដល់ពុទ្ធ បរុស័ទ និងពុទ្ធបរិស័ទនៅជុំវិញសកលលោកតែងតែ លើកត
ម្កើងដោយការប្រតិបត្តិតាម មានការរួម វិភាគទានយ៉ាង
ច្រើនក្នុងការធ្វើឲ្យមានសន្តិភាពពិភពលោក ។ ដោយហេតុនេះហើយបានជាអង្គការសហប្រជាជាតិបាន
ផ្តើមចាត់តាំងឲ្យមានពិធីបុណ្យវិសាខបូជានេះឡើងដើម្បី
គោរពដល់ការប្រតិបត្តិ ដ៏អស្ចារ្យរបស់មនុស្សជាតិនិងជា
ការរំឮកដល់ថ្ងៃដែលព្រះពុទ្ធសមណគោត្តមទ្រង់ប្រសូត
បានត្រាស់និងការយាងចូលបរិនិព្វាន»។ឆ្នាំនេះ ការប្រារព្ធ
មហាសន្និបាតវិសាខបូជា អន្តរជាតិនៃអង្គការសហប្រជាជាតិ
ស្របជាមួយពិភពលោកមានការប្រែប្រួល ផ្នែកបរិស្ថាន
ធម្មជាតិវិបត្តិសេដ្ឋកិច្ច និង វិបត្តិនយោបាយសកល ។
ហេតុនេះ បានជាវិសាខបូជាអន្តរជាតិ នៃអង្គការសហ
ប្រជាជាតិ ព.ស.២៥៥៣គ.ស.២០០៩ (ICUNDV)
ជាឱកាលមួយសម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធនៅ
ជុំវិញពិភពលោកធ្ចើការជួបជុំគ្នា ដើម្បីរកដំណោះស្រាយ
ផលវិបត្តិនេះ ។ «យើងទាំងអស់ គ្នានិយាយដោយឡែក
និងសត្វលោកទាំងអស់និយាយរួមគឺជា ញាតិនឹងគ្នា
ដែលកំពុងរស់នៅលើផែនដីនេះសុទ្ធតែចង់
បានសេចក្តីសុខ ចម្រើន ។ ស្ថានភាពបច្ចុប្បន្ន ឃើញថា
មានការឈ្លោះប្រកែក តណ្តើម ប្រឆាំងគ្នា ធ្វើឲ្យកើតទុក្ខ
ទៅវិញទៅមក ។ល។ ឥឡូវនេះយើង ទាំងអស់គ្នាមកទីនេះ
ដើម្បីរកដំណោះស្រាយ និង ប្រតិបត្តិតាមពាក្យប្រៀន
ប្រដៅរបស់ព្រះពុទ្ធដែលបានបន្សល់មកជាង ២០០០
ឆ្នាំកន្លងហើយ » សម្តេចសង្ឃរាជនៃប្រទេសមាន
សង្ឃដីកាអំពាវនាវយ៉ាងនេះ ។
ព្រះធម្មឃោសាចារ្យ
ប្រធានមហាសន្និបាតវិសាខបូជានៃអង្គសហប្រជាជាតិ
តំណាងឲ្យគណៈកម្មការ រៀបចំមហាសន្និ បាតវិសាខបូជាអន្តរជាតិ
(ICUNDV) និង ជាប្រធាន គណៈកម្មការនេះ ព្រះតេជព្រះគុណ ធម្ម
ឃោសាចារ្យបានមានសង្ឃដីកាបញ្ជាក់នៅក្នុងរបៀបវារៈនៃមហាសន្និ
បាតនេះថា មហាសន្និបាតធ្វើយ៉ាងណា ដើម្បីយកពុទ្ធសាសនា ទៅ
ដោះស្រាយដល់វិបត្តិពិភពលោក ដូចជា បរិស្ថានសេដ្ឋកិច្ច និង នយោបាយ ។
ក្រៅពីនេះ ក៏មានកិច្ចពិភាក្សាស្តីពីការ បោះពុម្ភសៀវភៅ
ធម៌ព្រះពុទ្ធសាសនាមួយឲ្យឯកភាពជាសកល ។
មហាសន្និបាតវិសាខបូជាអន្តរជាតិនៃអង្គការសហប្រជាជាតិ ព.ស.
២៥៥៣ គ.ស.២០០៩ បានប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី
០៤ ដល់ ថ្ងៃទី ០៥-០៦ ខែឧសភា ឆ្នាំ ២០០៩ នៅ មណ្ឌលទាំង ៣ គឺ
ពុទ្ធមណ្ឌលពុទ្ធសាសនា (Buddhamonthon) ,មហាវិទ្យាល័យ Maha
chulalongkorn និងមជ្ឈមណ្ឌលមហាសន្និបាតនៃអង្គសហប្រជាប្រ
ទេសថៃ ។ មហាសន្និបាតនេះបានលើកប្រធានបទ «ពុទ្ធសាសនាជា
មួយវិបត្តិសកល» រួមមាន ៦ ចំ ណុចគឺ ៖· ពុទ្ធសាសនាជាមួយវិបត្តិបរិស្ថាន· ពុទ្ធសាសនាជាមួយវិបត្តិសេដ្ឋកិច្ច· ពុទ្ធសាសនាជាមួយវិបត្តិនយោបាយ
សន្តិភាព និង អភិវឌ្ឍន៍· សន្និបាតរបស់បណ្តាសាលាមហាវិទ្យាល័យ
ពុទ្ធសាសនាជាសមាជិក នៃក្រុម IABU ។· ពិភាក្សាពីគំរោងរបស់
ពុទ្ធសាសនា ក្នុងការផ្តល់ ព័ត៌មានតាមអន្តរ
ប្រព័ន្ធ (Internet) ។· ការធ្វើឲ្យឯកភាពពុទ្ធវចនៈជាសកល
ការបិទកម្មវិធី៖មហាសន្និបាតនេះ បានត្រូវបិទកម្មវិធី ថ្ងៃទី ០៦
ខែឧសភា ២០០៩ នៅ អាគារសន្និសីទ នៃអង្គ ការសហប្រជាជាតិ
ប្រចាំតំបន់អាស៊ីភាគអា គ្នេយ៍ (UNITED NATIONS) នាទីក្រុងបឹងកក់
ប្រទេសថៃក្រោយពី កិច្ចខិតខំប្រឹងប្រែង យ៉ាងមមាញឹកអស់
រយៈពេល ៣ ថ្ងៃមក ដោយមាន ការចូលរួមពីសំ ណាក់ព្រះសង្ឃ និងពុទ្ធបរិស័ទ
អ្នកស្រាវជ្រាវ មេដឹក នាំព្រះពុទ្ធសាសនា ជាដើម ប្រមាណជាង ១.៣០០ អង្គ និង រូប ។
ការបិទកម្មវិធីនេះ មានការនិមន្តចូលរួមប្រកាសសារបិទកម្មវិធីពីព្រះ
ពុទ្ធចរិយាជាសម្តេចសង្ឃរាជនៃប្រទេសថៃ និង ការអញ្ជើញ ចូលរួមអប
អរសាទរពីសំណាក់លោក អភិសិទ្ធិ វេជ្ជាជីវៈនាយករដ្ឋមន្ត្រីនៃប្រទេស
ថៃផងដែរ ។ ព្រះសង្ឃចូលរួមថតរូបអនុស្សាវរីយ៍
មហាសន្និបាតវិសាខបូជានៃអង្គសហប្រជាជាតិ បានបញ្ចប់ដោយមាន
ការប្រកាសសរុបពីលទ្ធផលរបស់មហាសន្និបាតទាំង ៣ ថ្ងៃ ដែលមាន
៦ ប្រធានបទ ត្រូវបានលើឡើងជជែក គឺ ៖· ព្រះពុទ្ធសាសនា នឹងការ
ប្រែប្រួលបរិស្ថានធម្មជាតិសកល ។· ព្រះពុទ្ធសាសនា នឹងវិបត្តិសេដ្ឋកិច្ចសាកល ។· ព្រះពុទ្ធសាសនានឹងវិបត្តិនយោបាយសកល សន្តិភាព
និងការអភិវឌ្ឃន៍។· សន្និសីទរបស់បណ្តាសាលាមហាវិទ្យាល័យនៃក្រុម IABU ។· គំរោងរបស់ព្រះពុទ្ធសាសនា និង ប្រភពនៃការផ្សព្វផ្សាយតាមព្រះ
ពុទ្ធសាសានារយៈអន្តរបណ្តាញ (Internet) ។· ការធ្វើឲ្យឯកភាពពុទ្ធវចនៈជាសកល
សរុបកិច្ចពិភាក្សារយៈពេល ៣ ថ្ងៃមក ឃើញ ថា ស្ថានភាពការប្រែប្រួល
ពិភពលោក និងវិបត្តិសកល ថ្ងៃនេះពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធកាន់
តែមានតួនាតីយ៉ាងសំខាន់ ក្នុងការរំដោះទុក្ខសោករបស់សត្វលោក
ដើម្បីនាំមកនូវសុភមង្គល សេចក្តីសុខ ចម្រើន និង សន្តិភាព តាមរយៈ
ការប្រតិបត្តិ និងការភ្ញាក់រឮករបស់មនុស្សគ្រប់រូបតាមរយៈព្រះពុទ្ធ
សាសនា ។
មហាសន្និបាតវិសាខបូជានៃអង្គសហប្រជាជាតិ ថ្ងៃទី ៣ នៅ
អាគារនៃអង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីភាគអាគ្មេយ៍
ទីក្រុងបឹងកក់ ប្រទេសថៃ
ក្នុងឱកាសបិទកម្មវិធីនេះ សេចក្តីប្រកាស ក្រុងបឹងកក់ របស់មហាសន្និ
បាតនៃអង្គការសហប្រជាជាតិ ព.ស.២៥៥៣ ដោយមានការអបអរសាទរ​យ៉ាងក្រៃលែងពីសំណាក់អ្នកចូលរួម ។ សេចក្តីប្រកាសក្រុងបឹងកក់មាន
៩ ចំណុច ដែលបានត្រូវគេ​មើលឃើញថា ជាមូលដ្ឋាននៃការយល់ដឹង
និងស្មារតីរួបរួមក្នុងការផ្សព្វផ្សាយតាមអង្គការ,ការចាត់តាំងឯកជន ,ទី
ភ្នាក់ងារព័ត៌មាន ,សង្គម ។ល។ តាមរយៈធម្មសាកច្ឆា រវាងព្រះមហាថេរ
ជាមេដឹកនាំព្រះពុទ្ធសាសនា និងអ្នកប្រាជ្ញខាងពុទ្ធសាសនា បានប្តេជ្ញា
ថា នឹងនាំគ្នាផ្សព្វផ្សាយសារសន្តិភាពដោយផ្អែកលើមារគារមេត្តា និង
បញ្ញា របស់ព្រះពុទ្ធ ដើម្បីធ្វើការស្រាវជ្រាវបញ្ហាដែលទាក់ទិននឹងព្រះពុទ្ធ
សាសនា និង វិបត្តិសកល ។
សេចក្តីប្រកាសរបស់ទីក្រុងបឹងកក់ ក៏បានបញ្ជាក់អំពី ការប្រារព្ធ មហា
សន្និបាតវិសាខបូជា នៃអង្គការសហប្រជាជាតិ ឆ្នាំក្រោយ ព.ស.២៥៥៤
គ.ស.២០១០ នឹងត្រូវបានប្រទេសជប៉ុន និង ថៃ ជាអ្នកឈរឈ្មោះរៀប
ចំកម្មវិធីនៅមជ្ឈមណ្ឌលសន្និសីទនៃអង្គការសហប្រជាជាតិ ប្រចាំតំបន់
អាស៊ីភាគអាគ្នេយ៍ នាទីក្រុងបឹងកក់ ប្រទេសថៃ ។
សូមរំឭកថា​ពិធីបុណ្យវិសាខបូជា បានត្រូវ អនុម័តដោយអង្គការសហ
ប្រជាជាតិ កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៩ ដោយបានចាត់ទុកថា ថ្ងៃ
បុណ្យអន្តរជាតិ ។ ចាប់តាំងពីថ្ងៃនោះមកត្រូវបានប្រារព្ធមហាមហាសន្និ
បាតវិសាខបូជាអន្តរជាតិ នៃ អង្គការសហប្រជាជាតិនេះបាន ៦ លើក
ហើយ គឺ ៖ លើកដំបូង បានប្រារព្ធ ឆ្នាំ ២០០០ ក្នុងទី ស្នាក់ ការនៃ អ.ស.ប. នាបុរី
New York, USA ដោយមានការចូលរួមពីព្រះមហាថេរ មេដឹកនាំព្រះពុទ្ធ
សាសនាចំនួន ៣៤ ប្រទេស ។លើកទី ២ បានប្រារព្ធនៅទីក្រុង ម៉ុមបាយ
ប្រទេសឥណ្ឌា នៅខែមេសា ឆ្នាំ ២០០៥ ។ និង នៅមជ្ឈមណ្ឌល
ព្រះពុទ្ធសាសនាអន្តជាតិ BuddhaMonthon ប្រទេសថៃឡងដ៍
ចាប់ពីថ្ងៃទី ១៨ ដល់ ថ្ងៃទី ២១ ខែឧសភា ឆ្នាំ
២០០៥ ដោយមានការ​ចូល រួមពីតំណាងចំនួន ៤២ ប្រទេស ។លើកទី ៣ បានប្រារព្ធនៅសាលាមហាវិទ្យា ល័យមហាចុលាឡុងកន
(Mahachu lalongkom) ប្រ ទេសថៃឡងដ៍ ចាប់តាំងពីថ្ងៃទី ០១ ដល់ថ្ងៃ
ទី ១០ ខែ ឧសភា ឆ្នាំ ២០០៦ ។លើកទី ៤ បានប្រារព្ធនៅសាលាមហាវិទ្យា
ល័យមហាចុលាឡុងកន (Mahachula longkom)
ប្រ ទេសថៃឡងដ៍ដដែល ចាប់តាំងពីថ្ងៃទី ២៦
ដល់ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០០៧ ដោយមាន ការ ចូលរួមពី ៥០០
ក្រុមនៃព្រះពុទ្ធសាសនា តំណាង ទៅពីប្រទេសចំនួន ៦២ ។លើកទី ៥ ត្រូវបានប្រារព្ធនៅវៀតណាមនាទី ក្រុងហាណូយចាប់ផ្តើម
កម្មវិធី នៅថ្ងៃទី ១៤ ខែ ឧសភា ដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០០៨ ។
លើកទី ៦ នៅទីក្រុងបឹងកក់ ប្រទេសថៃ ចាប់ពី ថ្ងៃទី ០៤ ដល់ ទី ០៦
ខែឧសភា ព.ស. ២០០៩ គ.ស.២០០៩ ។
បុណ្យវិសាខបូជាពុទ្ធសាសនិកទូទាំងពិភព លោកមូលមតិគ្នារំឭកដល់
ព្រឹត្តិការណ៍សំខាន់ ៣ ដែលបានកើតឡើងក្នុងថ្ងៃ ១៥ កើតខែវិសាខ
ដូចគ្នា ទាក់ទងនឹងប្រវត្តិរបស់ព្រះពុទ្ធសមណគោត្តមដែល ជាមេដឹក
នាំនៃព្រះពុទ្ធសាសនា ។ ព្រឹត្តិការណ៍សំ ខាន់ទាំងបីនោះ គឺ​ការប្រ
សូតចាកគភ៌ព្រះវររាជមា តានៃព្រះសិទ្ធត្ថកុមារដែលជាតួព្រះពុទ្ធអង្គ
មួយ,ការបានត្រាស់ដឹងជាព្រះពុទ្ធរបស់ព្រះអង្គមួយ និងការយាងចូល
ព្រះបរិនិព្វាន ពោលគឺថ្ងៃ អស់ជិវិតនៃតួព្រះពុទ្ធព្រះអង្គនោះមួយ ៕

Tuesday, May 12, 2009

សាររបស់អគ្គលេខាធិការអ.ស.បក្នុងថ្ឡៃបុណ្យពិសាខបូជា


ក្នុង​ថ្ងៃ​វិសាខ​បូជា
ដោយ ហាស់ សាន
2009-05-10
អគ្គលេខាធិការ​អ.ស.ប លោក បាន គីមូន បាន​ធ្វើ​សារ​ផ្ញើ​ជូន​មនុស្ស​លោក​ទូទាំង​សកលលោក​នៅ​ថ្ងៃ​ប្រារព្ធ​បុណ្យ​អន្តរជាតិ​វិសាខ​បូជា​ដែល​ជា​ថ្ងៃ​ព្រះពុទ្ធ​អង្គ​ទ្រង់​ប្រសូត ទ្រង់​ត្រាស់​ដឹង និង​ទ្រង់​ចូល​បរិនិព្វាន​នោះ ឲ្យ​ចេះ​មាន​ធម៌​មេត្តា​ករុណា​មាន​សាមគ្គី​ភាព​រវាង​គ្នា​និង​គ្នា។
លោក​ថា វិបត្តិ​ហិរញ្ញវត្ថុ ការផ្លាស់ប្តូរ​ធាតុ​អាកាស ជំងឺ​រាតត្បាត អំពើ​ភេរវកម្ម និង​ការគំរាម​កំហែង​ផ្សេងៗ​ទៀត​ដែល​មនុស្ស​កំពុង​ប្រឈម​មុខ​សព្វ​ថ្ងៃ​នេះ បញ្ជាក់​ច្បាស់​ថា ជោគ​វាសនា​របស់​មនុស្ស​គ្រប់​រូប​ប្រទាក់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បើ​ថា​គេ​មិន​ធ្វើ​អ្វី​មួយ​រួម​គ្នា​ទេ គេ​ពិត​ជា​បរាជ័យ​រៀងៗ​ខ្លួន។
លោក​រំឭក​អំពី​ព្រះពុទ្ធ​ឱវាទ​ដែល​ប្រៀន​ប្រដៅ​ថា រូប​មនុស្ស​យើង​ម្នាក់ៗ​មិន​អាច​សប្បាយ​រីករាយ​តែ​ឯកឯង​បាន​ទេ បើ​ដរាប​ណា​អ្នក​ដទៃ​មាន​ទុក្ខ​នោះ៕