Wednesday, August 26, 2009
Friday, August 21, 2009
កំណត់ហេតុវត្តដូសុនសា
선묵스님의 캄보디아 불교문화체헙기
“전쟁과 가난 딛고 전통유산 간직”
라자보사원 스님들과 탁발에 나선 선묵스님(오른쪽 첫번째)
국민의 96% 이상이 불교를 신봉하고, 불교를 중심으로 종교·교육정책이 이루어지는 전통불교국가 캄보디아. 오렌지색 가사와 슬리퍼를 신고 탁발에 나서는 승려들을 쉽게 만날 수 있는 곳. 그 곳에서 삼각산 도선사 주지 선묵 혜자스님이 체험한 불교문화체험기 《캄보디아》가 나왔다.
스님은 그 곳에서 겪은 사원생활과 세계 7대 불가사의 중 하나인 앙코르와트 유적의 복원현장, 축제분위기가 나는 장례식 광경, 공산혁명이라는 소용돌이 안에서 수백만명이 학살당했던 킬링필드의 현장을 에세이 형식의 글과 사진으로 담아냈다. 스님의 체험내용은 지난 5월 23일 KBS 2TV의 ‘도전 지구탐험대’를 통해 시청자들의 안방을 찾아가기도 했다.
남방불교를 체험하기 위해 방문한 라지보 사원. 선묵스님은 출가한지 40년만에 ‘초발심’으로 돌아가는 삭발의식을 치른다. 받아 든 오렌지색 남방가사를 입고 캄보디아 말로‘번밧’이라 불리는 탁발공양에 나선다. 신도들이 줄지어 기다렸다가 승려들에게 가난하지만 정성스레 준비한 공양을 올린다. 탁발로 받은 음식을 먹는 사시공양이 사원에서의 유일한 식사이다. 그래서 일까. 남방불교 스님들은 안쓰러울 정도로 마른 모습이다.
절 한쪽에는 일반인들이 교육을 받을 수 있는 학교가 있다. 캄보디아 헌법에는‘국가가 빠알리어 학교와 불교교육기관을 보급하고 발전시킨다’라고 규정하고 있을 정도로 교육정책에도 불교가 중심에 있다. 특히 빨리어는 주로 승려들과 왕실에서 사용하고, 일반인들은 공용어인 크메르어를 사용하고 있다.
방문 4일째 되는 날 찾아간 앙코르와트의 복원현장. 9∼12세기에 이르는 동안 과거 크메르 왕들이 건설한 거대한 수도 앙코르사원. 이곳은 현재 유네스코 관리하에 일본, 프랑스, 이태리, 독일, 미국, 중국 등이 복원작업에 참여하고 있다. 저자는 복원현장에서 만난 중국청년과의 대화를 통해“많은 경비를 투자하면서까지 중국이 복원현장에 참여하는 것은 자신들의 유적발굴과 복원능력을 축척하는데 목적이 있기 때문”이라며 “우리도 우리의 귀중한 문화유산 복원기술을 향상시키기 위해 투자를 해야한다”고 책 속에서 당부한다.
스님은 서문을 통해“평화롭고 자유스럽게 탁발하는 수행승들, 동족상잔의 비극을 몸소 느끼며 아파하던 지뢰마을 피해자들, 자신의 직업을 천직이양 묵묵히 최선을 다하던 톤레삽 호수의 사람들, 이들은 모두 거대한 우주에서 생성과 소멸을 되풀이하는 제행무상의 도리를 가르쳐 주었다”고 말한다.
1953년 프랑스로부터 독립한 이후 현재까지 숱한 전쟁과 가난 속에서도 묵묵히 살아가는 캄보디아 사람들. 그들의 꺼지지 않는 생명력은 아마도‘요람에서 무덤까지’그들과 늘 함께 하는 부처님 법이 있기 때문이리라.
(ដកស្រង់ទាំងស្រុងពីទស្សនាវដ្តីប្រចាំឆ្នាំ)
Tuesday, August 11, 2009
Buddha
ដោយ កេសរណ្ណីយ្យា
2009-08-09
ព្រះភិក្ខុធម្មត្ថេរោ ជុំ វិចិត្រ ជំនួយការពិសេសរបស់ព្រះចៅអធិការ ញាណសារោ ម៉ឹង សាង នៃវត្តមុនីសូតារាម ក្នុងរដ្ឋមិនីសុតា សហរដ្ឋអាមេរិក ឲ្យដឹងថា ប្រតិភូប្រជាពុទ្ធបរិស័ទដឹកនាំដោយព្រះគ្រូ ម៉ឹង សាង ឥទ្ធិមុនី រាជាគណៈថ្នាក់កិត្តិយស នឹងដង្ហែព្រះសារីរិកធាតុព្រះសក្យមុនីគោត្តមពីប្រទេសស្រីលង្កា មកដល់អាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងភ្លោះ មីនាអាប៉ូលីស-សេនផល រដ្ឋមុនីសូតា នាប៉ុន្មានម៉ោងខាងមុខនេះ ដែលត្រូវនឹងម៉ោង ១០កន្លះយប់ ថ្ងៃអាទិត្យនេះ ម៉ោងនៅកម្ពុជា។
ព្រះភិក្ខុធម្មត្ថេរោ ជុំ វិចិត្រ បន្តថា ក្នុងទស្សនកិច្ចរបស់ព្រះអង្គ ក្នុងប្រទេសស្រីលង្កា រយៈពេលមួយសប្តាហ៍មកនេះ ព្រះគ្រូចៅអធិការ ញាណសារោ ម៉ឹង សាង មានក្តីរំភើបយ៉ាងខ្លាំងចំពោះការយកព្រះទ័យនិងការយកចិត្តទុកដាក់របស់ប្រជាពុទ្ធបរិស័ទទាំងព្រះសង្ឃនិងគ្រហស្ថក្នុងប្រទេសស្រីលង្កា ដែលបានប្រារព្ធពិធីប្រគល់ព្រះសារីរិកធាតុជាផ្លូវការយ៉ាងអ៊ឹកធឹក ដល់គណៈប្រតិភូពុទ្ធបរិស័ទខ្មែរពីសហរដ្ឋអាមេរិក យ៉ាងមិននឹកស្មានដល់។
ព្រះភិក្ខុធម្មត្ថេរោ ជុំ វិចិត្រ មានពុទ្ធដីកាយ៉ាងដូច្នេះ ៖ «មន្រ្តីសង្ឃ និងគណៈកម្មការខាងគ្រប់គ្រងនិងថែរក្សាព្រះសារីរិកធាតុហ្នឹង គេបានរៀបចំធ្វើបុណ្យប្រគល់ព្រះសារីរិកធាតុហ្នឹងដល់គណៈប្រតិភូមានព្រះគ្រូចៅអធិការជាអធិបតីហ្នឹង ហើយគេរៀបចំហ្នឹងមានពិធីដង្ហែ មានស្លៀកសពាក់ស ពុទ្ធបរិស័ទគេហ្នឹង ៤០០-៥០០នាក់ដែរ។ ពុទ្ធបរិស័ទគេមានចូលរួមច្រើន ប៉ុន្តែពេលវេលាម៉ោងដង្ហែហ្នឹងប្រហែលជា ៤០០-៥០០នាក់ ព្រោះអីរៀបចំដង្ហែតាំងពីខ្លោងទ្វារវត្ត រហូតទៅដល់ទីកន្លែងដែលតម្កល់ព្រះសារីរិកធាតុនៅស្រីលង្កា។ ហើយពិធីហ្នឹងយើងអត់បានដឹងមុនទេ លោកភ្ញាក់ ហើយរំភើបរីករាយមែនទែន ដូចថាគេធ្វើបុណ្យអធិកអធម មិនខុសពីយើងរៀបចំនៅខាងនេះទេ»។
ព្រះភិក្ខុធម្មត្ថេរោ ជុំ វិចិត្រ ឲ្យដឹងថា ការយាងមកដល់ប្រទេសអាមេរិកនៃព្រះអដ្ឋិធាតុរបស់ព្រះសក្យមុនីគោត្តម នឹងត្រូវទទួលគារវកិច្ច ដល់អាកាសយានដ្ឋាននៃសហគមន៍អ្នកកាន់ពុទ្ធសាសនាអន្តរជាតិច្រើនក្រុម ដើម្បីយាងព្រះអដ្ឋិធាតុទៅគង់ក្នុងមហាវត្តខ្មែរមិនីសូតារាម ជាបណ្តោះអាសន្នមុនការកសាងរួចស្រេចបាច់នៃសំណង់ព្រះសក្យមុនីចេតិយ។
ព្រះអង្គឲ្យដឹងទៀតថា សហគមន៍ប្រជាពុទ្ធបរិស័ទអន្តរជាតិនៃរដ្ឋមិនីសូតា នឹងប្រារព្ធពិធីដ៏ឱឡារិករយៈពេលបីថ្ងៃ ដែលនឹងចាប់ផ្តើមពីថ្ងៃសុក្រ ទី១៤ រហូតដល់ថ្ងៃអាទិត្យ ទី១៦ ខែសីហា ចុងសប្តាហ៍នេះ។ ព្រះអង្គបញ្ជាក់ថា ការប្រារព្ធពិធីនេះ មានបំណងធំៗបី គឺដើម្បីបញ្ចុះបឋមសិលាកសាងព្រះសក្យមុនីចេតិយ តម្កល់ព្រះសារីរិកធាតុ ផង ជាការប្រារព្ធខួបឆ្នាំទី២១ នៃកំណើតវត្តមិនីសូតារាម នេះផង ព្រមទាំងដើម្បីប្រារព្ធពិធីបុណ្យផ្កា អង្គៀសប្រាក់កសាងព្រះសក្យមុនីចេតិយយកតាមលំនាំនៃព្រះសក្យមុនីចេតិយ ដែលទើបនឹងបានសាងឡើងនៅលើកំពូលភ្នំអតីតរាជធានីឧដុង្គផង ដែលគេរំពឹងថា នឹងត្រូវចំណាយប្រាក់ប្រមាណមួយលានដុល្លារអាមេរិកនោះ៕
Wednesday, August 5, 2009
ដំណាក់កាលវិវត្តន៍វ័យរបស់មនុស្ស
នៅរបស់មនុស្ស ត្រូវបានបែងចែកជា១០វ័យគឺ៖
. ទីមួយ ចាប់ពីពេលកើតរហូតដល់ អាយុ១០ឆ្នាំ ហៅថា មន្តទសកៈ ដែលប្រែមកថាជាវ័យកំពុងសុខស្រួល។
. ទីពីរ ចាប់ពីអាយុ១១ឆ្នាំ រហូតដល់អាយុ២០ឆ្នាំ គឺ ខិឌ្ឌទសកៈ ដែលប្រែមកថា ជាវ័យល្បែង ពោលគឺវ័យ ដែលកំពុងភ្លើតភ្លើន ពុំសូវចេះគិតពិចារណាបានដិតដល់ ច្រើនប្រព្រឹត្តនូវទោសកំហុស។
. ទីបី គឺវណ្ណទសកៈ ចាប់ពីអាយុ២១ឆ្នាំ ដល់អាយុ៣០ឆ្នាំ ដែលប្រែមកថាជាវ័យល្អ។
.ទីបួន ចាប់ពីអាយុ៣១ឆ្នាំដល់អាយុ៤០ឆ្នាំ គឺវ័យ ពលទសកៈ ដែលប្រែមកថាជាវ័យ ខ្លាំងក្លា។ វ័យនេះហើយដែលមនុស្សមានកាយសម្បទាមាំមួនទាំងចិត្តគំនិត និងប្រាជ្ញាស្មារតី។
. ទីប្រាំ ចាប់ពីអាយុ៤១ឆ្នាំរហូតដល់អាយុ៥០ឆ្នាំគឺបញ្ញាទសកៈ ដែលមានន័យថាជាវ័យពិចារណា។ មនុស្ស ឋិតក្នុងវ័យនេះអាចពិចារណារកហេតុផលច្បាស់លាស់ជាងវ័យណាទាំងអស់ ដោយផ្អែកលើបទពិសោធន៍ និងការច្នៃប្រឌិតបន្ថែម។
. ទីប្រាំមួយ គឺចាប់ពីអាយុ៥១ឆ្នាំដល់៦០ឆ្នាំ ជាវ័យហានិទសកៈ ប្រែមកថាវ័យទន់។ មនុស្សចាប់ផ្ដើមទ្រុឌទ្រោមបន្តិចម្ដងៗទាំងកាយសម្បទា និងចិត្តគំនិតអារម្មណ៍។
. ទីប្រាំពីរ ចាប់ពីអាយុ៦១ឆ្នាំដល់៧០ឆ្នាំ គឺ បពា្ភរទសកៈ ដែលមានន័យថាជាវ័យជរា។ ដល់វ័យនេះភាពទ្រុឌ ទ្រោមកាន់តែញ៉ាំញីដល់មនុស្សគ្មានល្ហែ ឈឺក៏ច្រើន ធ្វើការងារពុំសូវបានពេញលេញ។
. ទីប្រាំបី ចាប់ពីអាយុ៧១ឆ្នាំដល់៨០ឆ្នាំ ជាវ័យកោង ឬហៅថាវ័យ វង្កាទសកៈ។
. ទីប្រាំបួន ចាប់ពីអាយុ៨១ឆ្នាំដល់៩០ឆ្នាំ មនុស្សចាប់ផ្ដើមភ្លេចភ្លាំងច្រើន ជាវ័យភ្លេច ឬវ័យមោមូហទសកៈ។
. ទីដប់ ចាប់ពីអាយុ៩១ឆ្នាំរហូតដល់១០០ឆ្នាំ គឺវ័យដេក ឬសយនទសកៈ។
(សូមបញ្ជាក់ថានេះជាពុទ្ធដីកាដែលមានក្នុងព្រះត្រៃបិដក)
ប្រវត្តអ្នកភិរម្យភាសាអ៊ូហៅក្រមង៉ុយ
អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរក្រមង៉ុយ ដែលខ្មែរគ្រប់រូបទទួលស្គាល់ថាជាអ្នកបង្កើតច្បាប់ប្រៀនប្រដៅ ដាស់តឿន ដល់កូនខ្មែរ និងបង្កើតវោហារស័ព្ឋខ្មែរ។ គាត់កើតនៅឆ្នាំ ១៨៦៥ ឃុំកំពូល ស្រុកភ្នំពេញ ដោយសព្វថ្ងៃហៅថាស្រុក អង្គស្នួល ក្នុងខេត្តកណ្តាល មាននាមដើម អ៊ុក អ៊ូ ប៉ុន្តែមាតាបិតាលោកហៅក្រៅថាង៉ុយៗជាប់នាមនេះរហូតមក ហើយបានទទួលអនិច្ចកម្មទៅវិញក្នុងឆ្នាំ ១៩៣៩ ជន្មាយុ៧១ឆ្នាំ។ បិតាលោកនាម អ៊ុក ធ្វើមេឃុំ នៅឃុំកំបូល មានគោរម្យងារថា ចៅពញាធម្មធារា ហើយឯមាតាលោកជាកូនរបស់ពញាម៊ុក មេឃុំស្ពានថ្ម ស្រុក ខេត្តជាមួយគ្នា ដែលមាតាបិតាត្រូវបង្អូនជីទួតមួយគ្នា។ កាលពីកុមារ អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរក្រមង៉ុយបានទៅសំណាក់រៀន នឹងជាមួយចៅអធិការវត្តអង្គបឹងចក ដែលស្រុកកំណើតរបស់លោកផ្ទាល់ ដោយគាត់ជាក្មេងឧស្សាហ៏រៀនសូត្រ បានបួសជាសាមណេរ ចេះធម៏អាថ៏ ជ្រៅជ្រះ ហើយកាលពេញវ័យ២១ឆ្នាំសាមណេរ ក៏បំពេញឧបសម្បទាជាភិក្ខុ ដែលបានសិក្សាធម៍អាថ៍ ស្វះស្វែង រៀនប្រែព្រះត្រ័យបិដកដំបូង ក្នុងសំណាក់លោកគ្រូអាចារ្យទិត្យគង់វត្តបឹងចក ភូមិបែកស្គរ ឃុំបែកចាន ស្រុកភ្នំពេញ ខេត្តកណ្តាល។ បន្ទាប់ពីប្រែព្រះត្រ័យបិដក ភិក្ខុ ង៉ុយ ស្វែងរៀនឧបស្សនាកម្មដ្ឋាន ក្នុងសំណាក់ព្រះអាចារ្យជាច្រើន កន្លែងទៀត។ ក្រោយពីបានចាក់សិក្ខាបទមកជាគ្រហស្ត លោកបានរៀបអាពាហ៏ពិពាហ៏ នៅឃុំបែកចាន ស្រុកភ្នំពេញ ហើយប្រកបអ្នកស្រែជាធម្មតាក្នុងស្រុកនោះ។ លោកមានកូន ៦នាក់ឈ្មោះអាចារ្យ ចុង ដែលជាកវីមានឈ្មោះល្បី ខាងសំនួនវោហារ បានទទួលអនិកម្មក្នុងគុកនយោបាយនៅឆ្នាំ ១៩៥៥ ពេញបោះឆ្នោតគណៈបក្សប្រជាធិតេយ្យ ប្រកួតប្រជែង និងបក្សសង្គមរាស្ត្រនិយម។ ក្នុងការរស់នៅជាកសិករ តាង៉ុយមានប្រជាប្រិយភាពខ្លាំងខាងវោហារ និងល្បិចលើកកំណាព្យភ្លាមៗ ច្រៀង ឡើង និងសំនៀងសាដៀវយ៉ាងពិរោះ ព្រមទាំងចំណេះខាងធម៏អាថ៍យ៉ាងខ្ពង់ខ្ពស់ ដែលធ្វើឧ្យកសិករឯទៀតរាប់អាន ស្រឡាញ់ទុកលោកជាអ្នកប្រាជ្ញក្នុងភូមិស្រុក ហើយអ្នកស្រុកហៅលោកថា ភិរម្យ ង៉ុយ។ បន្ទាប់មករដ្ឋអំណាច បានតាំងលោកជា ( ក្រម ) គឺជាភារៈជន ដែលធ្វើទំនាក់ទំនងទាក់ទងរវាងរដ្ឋបាល និងប្រជាជនក្នុងឃុំ។ ពេលរដូវរំហើយ ក្រោយពីកិច្ចការច្រូតកាត់អ្នកប្រាអក្សរសាស្ត្រខ្មែរក្រមង៉ុយ តែងតែទេរសនាប្រៀនប្រដៅ ច្រៀងកំណាព្យបន្ទដោយសំនៀងសាដៀវដ៏ក្រលួចពីភូមិមួយ ដោយយំស្រណោះអាណិតខ្មែរគ្នាឯង ពីភាព ខ្សត់ខ្សោយ ក្រីក្រ ល្ងងខ្លៅ ឈ្លោះគ្នាឯងបែកបាក់សាម្គី។ ល ។ ផ្ទុយនឹងទម្ងន់ពន្ឋដារនៃរដ្ឋអំណាចបារាំង ភាពរហ័សរហួនឆ្លាតការកេងបន្លំជនបរ ទេស មានចិន យួន ជាដើម។ សំនូរល្បីល្បាញពីកវីសិល្បករនេះ លេចឮដល់ទីក្រុង ហើយសម្តេចចក្រីបានហៅឧ្យ ទៅច្រៀងថ្វាយស្តេចស៊ីសុវត្តិពេញព្រះទ័យបានឧ្យរង្វាន់ជា ប្រាក់កាស និងគោរម្យងារជា ព្រះភិរម្យភាសា។ សំនូរល្បីល្បាញតាង៉ុយនេះដឹងដល់លោកសឺ ដេស សមាជិកសាលាបារាំងចុងបូពា៏ប្រទេសនាំទៅជួបអ្នក ស្រីស៊ុសានកាពេលេស នាយកវិជ្ជាឋាន ពុទ្ឋសាសនបណ្ឌិត្យបានបោះពុម្ភកំណាព្យ តាង៉ុយ ជាកូនសៀវភៅបួន។ អ្នកស្រិកាពេលេសបានឧ្យកំរែជាប្រាក់១រៀលជំនាន់នោះ។ ប្រាក់១រៀលតិចមែនពិត តែអំណោយនេះសឹងតែទុក ជាកិច្ចប្រវត្តិសាស្ត្រ បង្ហាញឧ្យឃើញថាបារាំងទាំងអស់ មិនមែនសុទ្ឋតែអ្នកអាណានិគមមកជិះជាន់ខ្មែរ គឺមានអ្នកប្រាជ្ញខ្លះៗស្រឡាញ់រាប់អានវប្បធម៏ខ្មែរចង់រក្សាទុកជាស្នាដៃមនុស្សធម៏។ នៅពេលអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ ក្រម ង៉ុយទទួលអនិច្ចកម្មទៅ គាត់បានបន្សល់ស្នាដៃចុងក្រោយជាបណ្តាំក្រម ង៉ុយ បង្ហាញពីភាពល្ងង់ខ្លៅ និងការខ្ចិល ច្រអូសនៃជនជាតិយើង នៅមុខភាពរហ័សរហួនឆ្លាតកេងប្រវ័ញនៃជនបរទេសមាន ចិន យួនជាដើម។ ធ្វើការដកស្រង់ចេញពីសៀវភៅ អក្សរសិល្ប៍ខ្មែរសតវត្សទី២០ |