សរសេរដោយ អ្នកស្រាវជ្រាវ ឯកសារអេឡិចត្រូនិច ប៉ាន មូលដ្ឋានីយកម្មអក្ខរក្រម
ថ្ងៃពុធ, ០៣ មិថុនា ២០០៩ ០៣:៤១
តាមសៀវភៅវប្បធម៌ទូទៅភាគ២របស់លោក ឡុង សារិន បានបង្ហាញថា ក្នុងមួយជីវិតរស់
នៅរបស់មនុស្ស ត្រូវបានបែងចែកជា១០វ័យគឺ៖
នៅរបស់មនុស្ស ត្រូវបានបែងចែកជា១០វ័យគឺ៖
. ទីមួយ ចាប់ពីពេលកើតរហូតដល់ អាយុ១០ឆ្នាំ ហៅថា មន្តទសកៈ ដែលប្រែមកថាជាវ័យកំពុងសុខស្រួល។
. ទីពីរ ចាប់ពីអាយុ១១ឆ្នាំ រហូតដល់អាយុ២០ឆ្នាំ គឺ ខិឌ្ឌទសកៈ ដែលប្រែមកថា ជាវ័យល្បែង ពោលគឺវ័យ ដែលកំពុងភ្លើតភ្លើន ពុំសូវចេះគិតពិចារណាបានដិតដល់ ច្រើនប្រព្រឹត្តនូវទោសកំហុស។
. ទីបី គឺវណ្ណទសកៈ ចាប់ពីអាយុ២១ឆ្នាំ ដល់អាយុ៣០ឆ្នាំ ដែលប្រែមកថាជាវ័យល្អ។
.ទីបួន ចាប់ពីអាយុ៣១ឆ្នាំដល់អាយុ៤០ឆ្នាំ គឺវ័យ ពលទសកៈ ដែលប្រែមកថាជាវ័យ ខ្លាំងក្លា។ វ័យនេះហើយដែលមនុស្សមានកាយសម្បទាមាំមួនទាំងចិត្តគំនិត និងប្រាជ្ញាស្មារតី។
. ទីប្រាំ ចាប់ពីអាយុ៤១ឆ្នាំរហូតដល់អាយុ៥០ឆ្នាំគឺបញ្ញាទសកៈ ដែលមានន័យថាជាវ័យពិចារណា។ មនុស្ស ឋិតក្នុងវ័យនេះអាចពិចារណារកហេតុផលច្បាស់លាស់ជាងវ័យណាទាំងអស់ ដោយផ្អែកលើបទពិសោធន៍ និងការច្នៃប្រឌិតបន្ថែម។
. ទីប្រាំមួយ គឺចាប់ពីអាយុ៥១ឆ្នាំដល់៦០ឆ្នាំ ជាវ័យហានិទសកៈ ប្រែមកថាវ័យទន់។ មនុស្សចាប់ផ្ដើមទ្រុឌទ្រោមបន្តិចម្ដងៗទាំងកាយសម្បទា និងចិត្តគំនិតអារម្មណ៍។
. ទីប្រាំពីរ ចាប់ពីអាយុ៦១ឆ្នាំដល់៧០ឆ្នាំ គឺ បពា្ភរទសកៈ ដែលមានន័យថាជាវ័យជរា។ ដល់វ័យនេះភាពទ្រុឌ ទ្រោមកាន់តែញ៉ាំញីដល់មនុស្សគ្មានល្ហែ ឈឺក៏ច្រើន ធ្វើការងារពុំសូវបានពេញលេញ។
. ទីប្រាំបី ចាប់ពីអាយុ៧១ឆ្នាំដល់៨០ឆ្នាំ ជាវ័យកោង ឬហៅថាវ័យ វង្កាទសកៈ។
. ទីប្រាំបួន ចាប់ពីអាយុ៨១ឆ្នាំដល់៩០ឆ្នាំ មនុស្សចាប់ផ្ដើមភ្លេចភ្លាំងច្រើន ជាវ័យភ្លេច ឬវ័យមោមូហទសកៈ។
. ទីដប់ ចាប់ពីអាយុ៩១ឆ្នាំរហូតដល់១០០ឆ្នាំ គឺវ័យដេក ឬសយនទសកៈ។
(សូមបញ្ជាក់ថានេះជាពុទ្ធដីកាដែលមានក្នុងព្រះត្រៃបិដក)
No comments:
Post a Comment