Tuesday, December 22, 2009

សមុទយសច្ច(ហេតុនាំឲកើតទុក្ខ)

តើសេចក្តីទុក្ខកើតឡើងដោយសាអ្វី?
ព្រះពុទ្ធបរមគ្រូជាម្វាស់ទ្រង់បានត្រាស់ថា៖
សត្វលោកមានទុក្ខដោយសារមិនស្គាល់សេចក្តីទុក្ខពិត
សេចក្តីទុក្ខសពបែបយ៉ាងកើតឡើងដោយហេតុតែ៣យ៉ាងគឺ៖
១.អវិជ្ជា=សេចក្តីល្ងង់ខ្លៅមិនស្គាល់នូវសភាវពិតរបស់ជីវិត។
២.តណ្ហា=ការជាប់រឺការញៀនញាមនិងត្រេកត្រអាលខុសគន្លងធម៌។
៣.ឧបាទាន=ការប្រកាន់ជាប់ដោះខ្លួនមិនបាន។
១.អវិជ្ជានាំឲកើតសង្ខារ(ការប្រជុំបាបបុណ្យគុណទោសនាំឲមានជាតិកំណើត)
២.សង្ខារនាំឲកើតវិញ្ញាណ(ការដឹងនូវអារម្មណ៍)
៣.វិញ្ញាណនាំឲកើតនាមនិងរូប(ខន្ធ៥)
៤.នាមនិងរូបនាំឲកើតសឡាយតន(អណ្តូងជាទីធ្លាក់ចុះនៃអារម្មណ៍)
៥.សឡាយតននាំឲកើតផស្ស(ការបះពាល់ត្រូវដោយអារម្មណ៍)
៦.ផស្សនាំឲកើតវេទនា(ការសោយអារម្មណ៍)
៧.វេទនានាំឲកើតតណ្ហា(ការត្រេកត្រអាលក្នុងអារម្មណ៍)
៨.តណ្ហានាំឲកើតឧបាទាន(ការប្រកាន់ជាប់ថាជារបស់ខ្លួន)
៩.ឧបាទាននាំឲកើតភព(ទីកើត)
១០.ភពនាំឲកើតជាតិ(កំណើត)
១១.ជាតិនាំឲកើតជរាព្យាធិមរណ(ទុក្ខសោកសបបែបយ៉ាងគណនាមិនអស់ក្នុង១ជីវិត)។

Monday, December 21, 2009

ប្រយោជន៍៣យ៉ាងរបស់ពុទ្ធសាសនា

ព្រះពុទ្ធបរមគ្រូជាម្ចាស់កាលពីព្រះអង្គគង្គព្រះធរមាននៅឡើយ
តែងបានទូន្មានប្រៀនប្រដៅសត្វលោកនូវប្រយោជន៍
ទាំងឡាយ៣យ៉ាងគឺ៖​១,ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
២,សម្បរាយិកត្ថ(ប្រយោជន៍បរលោក)​៣,បរមត្ថប្រយោជន៍
(ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន.
១.ទិដ្ឋធម្មកត្ថប្រយោជន៍៖
១.ឧដ្ឋានសម្បទា=ការឧស្សាព្យាយាម។
២.អារក្ខសម្បទា=ការថែរក្សារបស់របរសពបែបយ៉ាងដែលខិតខំរកបាន។
៣.កល្យាណមិត្តតា=ការមានមិត្តល្អ។
៤.សមជីវិតា=ការរស់នៅឲបានសមស្របទៅតាមសម័យកាល។
២.សម្បរាយិកត្ថប្រយោជន៍
១.សទ្ធាសម្បទា=មានសទ្ធាប្រកបដោយញ្ញាណសម្បយុត្ត
(ជឿកម្ម,ជឿផល,ជឿកម្មផល,ជឿការត្រាស់ដឹងរបស់ព្រះពុទ្ធ)
២.សីលសម្បទា=បរិបូណ៍ដោយសីល។
៣.ចាគសម្បទា=លះបង់ចែករំលេកជួយតាមលទ្ធភាពដែលអាចជួយបាន។
៤.បញ្ញាសម្បទា=ការសែ្វងរកនិងសន្សំបញ្ញា។
៣.បរមត្ថប្រយោជន៍
១.ទុក្ខសច្ច=ការកំណត់ដឹងនូវទុក្ខទាំង១២កង។
២.សមុទយសច្ច=ហេតុនាំឲកើតទុក្ខ(កិលេសតណ្ហាឧបាទាន)។
៣.និរោធសច្ច=ព្រះនិពា្វនគឺជាទីរំលត់ចាកទុក្ខ។
៤.មគ្គសច្ច=ផ្លូវទៅកាន់ទីរំលត់ទុក្ខគឺ៖(១.យល់ត្រូវ.២.គិតត្រូវ.៣.និយាយត្រូវ.៤.ការងារត្រូវ
៥.ព្យាយាមត្រូវ.៦.ចិញ្ចិមជីវិតត្រូវ.៧.តាំងស្មារតីត្រូវ.៨.តម្កល់ចិត្តត្រូវ)
ប្រយោជន៍ទាំង៣នេះជាផ្លូវប្រតិបត្តិដ៏សម្ខាន់បំផុតរបស់ពុទ្ធបរិស័ទ។
បើតាំងខ្លួនថាជាពុទ្ធបរិស័ទត្រូវតែប្រតិបត្តិឲបានជាប់ជួន។

Wednesday, December 16, 2009

វត្តរាជបូណ៌ (វត្តបូ)

វត្តរាជបូណ៌ (វត្តបូ) ស្ថិតនៅក្នុងភូមិវត្តបូ ឃុំសាលាកំរើក ស្រុកសៀមរាប
ខេត្តសៀម រាប។ វត្តនេះត្រូវបានគេស្គាល់ភាគច្រើនក្នុងខេត្តសៀមរាប
ព្រោះថាវត្តនេះជាវត្តបូរាណ មាន អាយុកាលច្រើនណាស់មកហើយផង និងជាវត្តដែលមានមជ្ឈមណ្ឌលសិក្សាច្រើនផ្នែកផង។ ព្រះវិហារវត្តរាជបូណ៌
ត្រូវបានការពារនិងថែរក្សា ដោយអង្គការ Unesco ព្រោះព្រះ វិហារនេះ
មានអាយុកាលជាង១០០ឆ្នាំហើយ។ ឯកំណត់ត្រាអំពីការកសាងវត្តនេះ
ពុំមាន លក្ខណៈច្បាស់លាស់ បើតាមការចាំរបស់ចាស់ៗ វត្តនេះមាន
ព្រះគ្រូចៅអធិការច្រើនអង្គច្រើន ដំណរមកហើយ តែចំាបានតែប៉ុន្នាន
ព្រះអង្គចុងក្រោយដូចជា ព្រះចៅអធិការព្រះនាម សមេ្តច ចៅព្រាប
បន្ទាប់មក ព្រះគ្រូចៅអធិការព្រះនាម សម្តេចចៅ ប្រាក់ បន្ទាប់មកទៀត
ព្រះគ្រូហ៊ីន បន្ទាប់មក សម្តេចចៅទៀង បន្ទាប់មកសម្តេចចៅមិញ
បន្ទាប់មកព្រះគ្រូញ៉ុក បន្ទាប់មកព្រះគ្រូ ហ៊ីង ម៉ៅ (ព្រះគ្រូឧបជ្ឃាយ៍
បំបួសសម្តេចព្រះមហាសង្ឃរាជបច្ចុប្បន្ន) បន្ទាប់មកព្រះគ្រូ ថាត់ ប៉ិន
និងព្រះគ្រូចៅអធិការបច្ចុប្បន្នព្រះនាម មៀន ពេជ្រ។ វត្តរាជបូណ៌ជា
វត្តដែលសំបូរទៅ ដោយអ្នកប្រាជ្ញ និងមន្រ្តីសង្ឈដែលមានឋានានុក្រម
ខ្ពស់ៗគង់នៅដូចជាព្រះមហាវិមលធម្ម ពិន សែម ព្រះរាជាគណៈថ្នាក់ទោ
ព្រះពុទ្ធឃោសា ចារ្យ ខៀវ ណឺយ (លោកតាណឺយ) ព្រះរាជាគណៈ
ថ្នាក់ទោជាដើម។ វត្តរាជបូណ៌នេះផងដែរ ជាវត្តកំណើតរបស់សម្តេច
ព្រះអគ្គមហាសង្ឃរាជ ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះ
រាជាណាចក្រកម្ពុជា ដែលព្រះអង្គសាងព្រះផ្នួសនៅវត្តនេះតាំងពី
សាមណេរតមក ហើយ សម្តេចធ្លាប់មានតួរនាទីជាព្រះគ្រូសូត្រស្តាំ
ក្នុងវត្តរាជបូណ៌នេះផងដែរ។ និយាយអំពីការអប់រំក្នុងវត្តរាជបូណ៌
វត្តនេះបានបើកសាលាពុទ្ធវិទ្យាល័យដែលផ្តល់ ឲ្យព្រះសង្ឃក្នុង
ខេត្តដ៏ដូចជាព្រះសង្ឃមកពីបណ្តាខេត្តនានា មានឱកាសរៀននូវចំណេះដឹង ទាំងខាងពុទ្ធសាសនាក៏ដូចជាចំណេះដឹងទូទៅមានគណិតវិទ្យា
វិទ្យាសាស្រ្ត និងភាសា បរទេសជាដើម។ ជាមួយគ្នានោះផងដែរ
វត្តមានមជ្ឈមណ្ឌលវប្បធម៌និងសិល្បះ ដែលមាន បង្រៀននូវចំណេះ
ដឹងខាងផ្នែករបាំ ផ្នែកដាប់ឆ្លាក់ ផ្នែកគំនូរ ផ្នែកភ្លេងបូរាណ
មានទាំងស្បែក តូច ស្បែកធំ ភ្លេងពិណពាទ្យ ភ្លែងប្រពៃណី(ភ្លេងការ)…..។
ផងដែរភ្ញៀវទាំងបរទេសទាំងក្នុង ស្រុកតែងតែមកទស្សនាវត្តមិនសូវដាច់ឡើយ
ព្រោះថាក្នុងវត្តមានទាំងវត្ថុបូរាណ និងតន្រ្តី បូរាណសំម្រាប់លំហែ។
អ្វីដែលនាំឲ្យគេស្គាល់វត្តនេះកាន់តែច្រើននោះ ដោយហេតុថាវត្តនេះ
បានដំឡើង វិទ្យុពុទ្ធសាសនាកម្ពុជរដ្ឋ FM106.25MHz ដែល
ផ្សព្វផ្សាយអំពីព្រះពុទ្ធសាសនា អំពីវប្បធម៌ អារ្យធម៌ខ្មែរជាប្រចាំថ្ងៃ។
(ដកស្រង់ពីវត្តខ្មែររបស់ព្រះគ្រូបញ្ញានុរក្ខវង្សា ម៉ៅជី ចាន់ណា)

Tuesday, December 8, 2009

ពុទ្ធសាសនានិងដែនសុវណ្ណភូមិ

១. កម្ពុជា
ក. ទីតាំង
ប្រទេសកម្ពុជាស្ថិតនៅទ្វីបអាស៊ីអាគ្នេយ៍ ត្រង់ភាគខាងត្បូងនៃឧបទ្វីបឥណ្ឌូចិន ចន្លោះខ្សែ
ស្របទី១០និងទី ១៥ នៃរយៈទទឹងខាងជើង និងចន្លោះខ្សែបណ្តោយទី ១០២ និងទី១០៨
នៃរយៈបណ្តោយខាងកើត ។ ដូចនេះ ប្រទេសកម្ពុជានៅក្នុងតំបន់ត្រូពិក ត្រង់អឌ្ឍគោល
ខាងជើងដែលជាតំបន់មានជីជាតិហើយមាន អំ ណោយផលដល់ការលូតលាស់នៃរុក្ខជាតិ
និងដំណាំផ្សេងៗគ្រប់ប្រភេទ។ កម្ពុជាមានរាងជាពហុកោណស្ទើរស្មើជ្រុង មានព្រំប្រទល់
ខាងជើងជាប់ប្រទេសថៃហើយមួយភាគធំជាប់នឹងប្រទេសឡាវខាងកើតនិងខាងត្បូង
មួយភាគជាប់នឹងប្រទេសវៀតណាមខាងត្បូង មួយភាគទៀតជាប់នឹងឈូងសមុទ្រថៃ
ខាងលិចជាប់នឹងឈូងសមុទ្រថៃ ហើយមួយភាគទៀតជាប់នឹងប្រទេសថៃ ។
ខ. ផ្ទៃដី
ប្រទេសកម្ពុជាមានផ្ទៃក្រឡា ១៨១.០៣៥ គីឡូម៉ែត្រការេ ។
គ. ប្រជាជន
ចំនួនប្រជាជននៅកម្ពុជា តាមអ្នកប្រាជ្ញខាងជាតិពន្ធុវិទ្យាបានសន្និដ្ឋានថា ពួក អូស្ត្រាលីអ៊ីដ
និងពួកមេឡានេស៊ី សម្បុរខ្មៅ បានមកនៅឥណ្ឌូចិនតាំងពីច្រើនស.វ. មុនគ.ស ម៉្លេះ ។
បន្ទាប់មក មានពួកឥណ្ឌូនេស៊ី ជាជនជាតិស្បែកលឿងចូលមកនៅលាយឡំនឹងប្រជាជន
ចាស់ បង្កបង្កើតឡើងជាជនជាតិសាសន៍មន-ខ្មែរ។ ក្រោយមក មានពួកឥណ្ឌាជាអ្នកជំនួញ
ជាអ្នកភៀសខ្លួនពីសង្គ្រាមនិងជាអ្នកផ្សាយសាសនា បានមករស់នៅលាយឡំជាមួយម្ចាស់
ស្រុកដើម បង្កបង្កើតបានជាអរិយធម៌មួយ ។ តែពួកកុលសម្ព័ន្ធខ្លះ ពុំព្រមទទួលយកនូវបញ្ហា
ទាំងនេះ ។ ក្រោយមកទៀតមានជាតិសាសន៍ផ្សេងៗបានមករស់នៅជាបន្តបន្ទាប់ ដូចជា
ជាតិជ្វា ព្រាហ្មណ៍ (ស.វ.ទី៨) ជាតិចិន (ស.វ.ទី ១៣) រៀតណាម ឡាវ ចាម ភូមា ជាដើម។ ហេតុនេះបានជាគេឃើញមានមនុស្សផ្សេងៗគ្នាជាច្រើន រស់នៅលើទឹកដីកម្ពុជា។
ស្ថិតិប្រជាជនកម្ពុជាក្នុងឆ្នាំ ១៩៦២ មានចំនួន៩.៧២៨.៧៧១ នាក់ ក្នុងពេលនោះមានជន
ជាតិខ្មែរប្រហែលជា ៥ ភាគ ៦។
ឃ. ជនជាតិផ្សេង ក្រៅពីជនជាតិខ្មែរមាន
-ពួកកុលសម្ព័ន្ធ មានច្រើនក្រុម ដូចជាពួកព័រ ស្អូច សំរ៉ែ កួយ ស្ទៀង ព្នង ។ ពួកគេរស់នៅ
ដាច់ស្រយាលពីគេ, ប្រកបអាជីវកម្មប្រមាញ់ នេសាទ និងកសិកម្មនៅព្រៃដុត ។
-ពួកចំណូលស្រុក ឬខ្មែរចូលជាតិ ជាប្រជាជនដែលមករស់នៅក្នុងប្រទេសកម្ពុជាជាយូរយារ
ណាស់មកហើយ មានសិទ្ធិ និងកាតព្វកិច្ចដូចខ្មែរដែរ ។ ជនជាតិទាំងនេះមានចាម ជ្វា ឡាវ
វៀតណាម និងភូមា…។
២. តើខ្មែរជានរណា?
ជាយូរយារណាស់មកហើយ អ្នកធ្វើការសិក្សាស្រាវជ្រាវខ្មែរ បានខិតខំដោះស្រាយបញ្ហា
កំណើតខ្មែរនេះ ។ ពួកគេបានបញ្ចេញយោបល់ប្លែកៗគ្នា ហើយជួនកាលផ្ទុយស្រឡះ
តែម្តង ។ ប៉ុន្តែយោបល់ទាំងនោះអាចចែកជាពីរក្រុមគឺៈ
ក- យោបល់ទី១
ពួកគេទទួលថាជាតិខ្មែរ ជាជាតិប្រវេសន៍ (Race immigré) ចេញពីប្រទេសឥណ្ឌាហើយ
បានលុកលុយដណ្តើមយកទឹកដីរបស់ជនជាតិដើមមួយ (Race Autochtone) គឺជនជាតិ
ក្នុងអំបូរម៉ាឡាយូប៉ូលីនេស៊ីយ៉េន (Race Malayopolynésienne) នេះឯង ។ ទស្សនៈនេះ
ត្រូវបានបង្កើតឡើងដោយលោក Hendrike Kerne ។ បន្ទាប់មកទៀត ក៏មានអ្នកស្រាវជ្រាវ
ខ្លះយល់ស្របតាមដូចជាលោកAdhémard Leciére និងលោក Pierre Gourou ជាដើម។
លោក Pierre Gourou បានបញ្ជាក់ថាជនជាតិខ្មែរប្រហែលជាត្រូវពួក ទ្រាវិឌ ឬពួកអារ្យ
ច្រានចេញពីឥណ្ឌា ហើយដោយមានសេសសល់ក្រុមខ្លះដូចជាពួកមុណ្ឌ បានមកលុកលុយ
ប្រទេសភូមាប្រទេសសៀមនិងប្រទេសកម្ពុជា ។ លោកEtienne Aymonier ដែលយល់ថា
ក្រុម មន-ខ្មែរ មណ្ឌុមានតាំងពីដើមនៅជើងភ្នំទីបេត៍ ហើយក្រោយមកបានបំបែកជាពីរក្រុម
គឺ មន-ខ្មែរ ចូលមកតាំងនៅភូមិភាគអាស៊ីអាគ្នេយ៍ ឯមួយក្រុមទៀតគឺមណ្ឌុ ចូលទៅក្នុង
ប្រទេសឥណ្ឌារហូតដល់សព្វថ្ងៃនេះ ។
ខ-យោបល់ទី២
ទទួលស្គាល់ថា ជនជាតិខ្មែរជាជនជាតិមួយស្ថិតនៅក្នុងក្រុម មន-ខ្មែរ ហើយបានកើតឡើង
នៅភូមិភាគអាស៊ីអាគ្នេយ៍នេះ តាំងពីបុរាណមក ។ នេះគឺជាយោបល់របស់លោក Bernard
Philiffe Groslier បច្ចុប្បន្នជាអភិរក្សអង្គរ និងលោក Mace Talahot ជាដើម ។
លោកទាំងពីរនេះបានយល់ឃើញថា ក្នុងសម័យឌុណូ ប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មក
ហើយ មានមនុស្សជាច្រើនក្រុមបានធ្វើដំណើរពីខាងជើងចុះមកភាគអាស៊ីអាគ្នេយ៍ដូចពួក
អូស្ត្រាឡូអ៊ីដ (Autraloïdes)មេឡានេស៊ីយាង (Mélanésiens) ។ អំបូរមន-ខ្មែរបានកើត ឡើងដោយការកាត់ផ្សំរវាងពួកឥណ្ឌូនេស៊ីយាងនិងមេឡានេស៊ីយាង ហើយបានរស់នៅរាយ ប៉ាយលើទឹកដីដែលលាតសន្ធឹងពីឥណ្ឌូចិនជ្រោយម៉ាឡាយូ រហូតដល់ព្រំប្រទល់ប្រទេស
ឥណ្ឌា ។ គួរកត់សម្គាល់ថា យោបល់នៃក្រុមទាំងពីរនេះ មានលក្ខណៈស្របទៅនឹងទស្សនៈ
របស់ខ្មែរ ពីព្រោះបើយើងសំអាងទៅលើរឿងព្រេងខ្មែរ ដោយសារតែមាននាងនាគនៅស្រុក
ខ្មែរនេះឯង ទើប ព្រះថោងដែលគេថាមកពីស្រុកឥណ្ឌា បានជួបប្រភពគ្នាហើយបានគ្រប់
គ្រងស្រុកគោកធ្លកនេះឯង ។ បានសេចក្តីថា លុះត្រាតែមានជនជាតិខ្មែនៅលើកោះគោក
ធ្លកនេះដែរ ទើបឥណ្ឌាអាចផ្សាយអរិយធម៌របស់ខ្លួនបានខ្លះចូលស្រុកខ្មែរ ។
សេចក្តីក្នុងរឿងព្រេងនេះសរឲ្យឃើញថា ចំពោះខ្មែរយើង ជាតិខ្មែរមានប្រភពនៅស្រុកខ្មែរ
នេះឯង ។ ចំពោះបញ្ហាដើមកំណើតនៃជាតិសាសន៍ខ្មែរនេះ អ្នកប្រាជ្ញអន្តរជាតិបានបញ្ចេញ
សម្មតិកម្មច្រើនបែបយ៉ាងណាស់ ។ តែលោកបានស្របយោបល់គ្នាត្រង់ចំណុចដែលថា
ខ្មែរជាជនជាតិមួយស្ថិតនៅក្នុងអំបូរពិសេសមួយគឺអំបូរ មន-ខ្មែរ ឬខមនេះឯង។ថ្មីៗនេះ
លោក
បណ្ឌិត មីសែល ត្រាណេ លោកជាអ្នកស្រាវជ្រាវវប្បធម៌ខ្មែរ ស្នាដៃរបស់លោកសមស្រប
ជាមួយមតិទី២ គឺលោកបានបញ្ជាក់ថា ខ្មែរមានជីវិតលើទឹកដីខ្មែរតាំងពី ៦៨០.០០០ឆ្នាំមុន
គ.ស មកដល់ សតវត្សទី១ នៃគ.ស ។ សម័យនេះ ជាសម័យថ្មគ្រួសបំបែក ដែលមាន
អាយុ ៦៨០.០០០ ដល់ឆ្នាំ១២០.០០០ ឆ្នាំមុនគ.ស ។ យុគនេះអាចជាការចាប់ផ្តើមនៃ
អរិយធម៌ខ្មែរ ហើយការចងក្រងទំព័រប្រវត្តិសាស្រ្តកម្ពុជា ត្រូវស្ថិតនៅលើសម្ភារៈវប្បធម៌
កម្ពុជាដំបូងបង្អស់ ជាមូលដ្ឋាន។ វប្បធម៌ អរិយធម៌ខ្មែរ ដូចបានបញ្ជាក់ជូនខាងលើ
ក៏អាចបង្ហាញឲ្យអ្នកសិក្សាស្រាវជ្រាវវិភាគបានពីប្រភពព្រះពុទ្ធសាសនា នៅកម្ពុជាដែរ ។
៣- ប្រភព និង កាលបរិច្ឆេទព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា
ដូចយើងបានបញ្ជាក់ខាងលើរួចមកហើយថា ព្រះពុទ្ធសាសនាមានដើមកំណើតនៅ
ប្រទសឥណ្ឌាហើយត្រូវផ្សព្វផ្សាយនៅលើបណ្តាប្រទេសនានានៅលើពិភពលោក
ជាពិសេសនៅលើបណ្តាប្រទេសមួយចំនួននៃភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ ។
ប្រទេសកម្ពុជាយើង ព្រះពុទ្ធសាសនាបានចូលមកតាំងពីយូរអង្វែងណាស់មកហើយ
ហើយមានការរីកចំរើនយ៉ាងខ្លាំងក្លាព្រមទាំងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅក្នុងក្រអៅបេះ
ដូងនៃចិត្តគំនិតទំនៀមទម្លាប់ ប្រពៃណីសិល្បៈវប្បធម៌នៃមនុស្សខ្មែរយើង ។
ចំពោះកាលបរិច្ឆេទនៃការចូលមកដល់ ឬវត្តមានព្រះពុទ្ធសាសនាកម្ពុជាជាបញ្ហាមួយ
ដែលអ្នកសិក្សាប្រវត្តិសាស្ត្រ ក៏ដូចជាអ្នកសិក្សាអក្សរសាស្រ្តនិងវប្បធម៌ទូទៅតែងតែ
ចោទសួរថា តើព្រះពុទ្ធសាសនាបានមកដល់ប្រទសកម្ពុជាតាំងពីពេលណា?
បញ្ហាបរិច្ឆេទនៃការចូលមកដល់នៃលទ្ធិពុទ្ធសាសនានេះ យើងគួរសិក្សាឲ្យបានដឹង
ច្បាស់ព្រោះបញ្ហានេះ វាបានឆ្លុះបញ្ចាំងទៅលើការរីកចំរើន របៀបរបបការរស់នៅ
និងនិន្នាការរបស់សង្គមខ្មែរយើងនៅគ្រប់ដំណាក់កាលប្រវត្តិសាស្រ្តរបស់ខ្លួនរយៈកាល
កន្លងមក ។ បញ្ហានេះ អ្នកសិក្សាជាច្រើនបានស្រាវជ្រាវឃើញកាលបរិច្ឆេទខុសៗគ្នាៈ
- មានអ្នកសិក្សាខ្លះបកស្រាយថា ព្រះពុទ្ធសាសនាបានចូលមកដល់ប្រទេសកម្ពុជា
យើងតាំងពីស.វទី៣ ឬទី២ មុនគ.ស ដោយសំអាងទៅលើប្រវត្តិសាស្រ្តនៃព្រះបាទធម្មា
សោកនៃប្រទេសឥណ្ឌា ដែលព្រះអង្គជាមហាពុទ្ធសាសនិកជនមួយរូប គោរពព្រះ
ពុទ្ធសាសនាថេរវាទ បានឧបត្ថម្ភការបញ្ជូនសមណទូតពីរអង្គគឺសោណត្ថេរនិងឧត្តរត្ថេរ មកផ្សព្វផ្សាយព្រះពុទ្ធសាសនានៅលើដែនដីសុវណ្ណភូមិ ។ បញ្ជាក់ដោយសម្តេចព្រះ
មហាសុមេធាធិបតី ហួត តាត វិជិរប្បញ្ញោ ព្រះសង្ឃនាយកគណៈមហានិកាយ ក្នុងស្នា
ព្រះហស្តរបស់ព្រះអង្គស្តីពី « ព្រះពុទ្ធសាសនានៅកម្ពុជាសង្ខេប » បោះពុម្ពលើកទី២
នៅគ.ស. ១៩៧០ ទំព័រទី ១ ថា «ព្រះពុទ្ធសាសនាផ្សាយចូលមកកម្ពុជាជាមុនដំបូង
តាមគម្ពីរពុទ្ធសាសនាសាមន្តបាសាទិកាអដ្ឋកថា វិន័យបិដកជាភាសាបាលីបានប្រាប់
ពត៌មានថា កាលក្រោយដែលធ្វើតតិយ-សង្គាយនារួចហើយនៅក្នុងជម្ពូទ្វីប គឺក្នុង
ប្រទេសឥណ្ឌាក្នុងព.ស.ទី៣ ព្រះមហាថេរមួយព្រះអង្គ នាមព្រះមោគ្គលិបុត្តតិស្សៈបាន
ចាត់ចែងបញ្ជូនព្រះថេរៈពីរអង្គ គឺព្រះសោណត្ថេរនិងព្រះឧត្តរត្ថេរចេញពីជម្ពូទ្វីប
(ឥណ្ឌា) មកផ្សាយព្រះពុទ្ធសាសនា នៅសុវណ្ណភូមិ ក្នុងព្រះរាជូបត្ថម្ភនៃព្រះមហាក្សត្រ
នាមធម្មាសោក» ។ អ្នកសិក្សាខ្លះទៀត បានរកឃើញព្រះពុទ្ធសាសនាចូលមកដល់
ប្រទសខ្មែរយើងនៅស.វ.ទី២ នៃគ.ស.ទៅវិញ ។ បញ្ហានេះ អ្នកស្រីត្រឹង ងា បាន
សរសេរនៅក្នុងស្នាដៃអរិយធម៌ខ្មែរ បោះពុម្ពនៅឆ្នាំ១៩៧៣ ទំព័រ៨០ ថា « តាមសិលា
ចារឹកវ៉ូកាញ់ (នៅវៀតណាមខាងត្បូង) ទំនងជាព្រះពុទ្ធសាសនាចូលមកប្រតិស្ថានក្នុង
ស្រុកខ្មែរ នៅស.វ.ទី២ នៃគ.ស. ក្នុងរជ្ជកាលព្រះបាទស្រីមារៈ ឬ ហ្វានចេម៉ាន់ ។
ទស្សនៈបែបនេះគេបានពន្យល់ថាព្រះពុទ្ធសាសនាមានកំណើតក្រោយព្រហ្មញ្ញ
សាសនា ប្រហែលនឹងអាចចូលមកដល់ប្រទេសកម្ពុជាក្រោយការចូលមកដល់នៃលទ្ធិ
ព្រាហ្មណ៍សាសនា ។
- មានអ្នកខ្លះឲ្យយោបល់ថា ព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនាបានចូលមកដល់
ប្រទេសកម្ពុជាយើងក្នុងដំណាក់កាលប្រហាក់ប្រហែលគ្នា ឬក៏មុនក្រោយបន្តិចបន្តួច
ប៉ុណ្ណោះ ។ គេបានពន្យល់ថា បញ្ហានេះគ្មានឯកសារណាមួយបញ្ជាក់ឲ្យបានច្បាស់
លាស់ទេ ព្រោះគេហាក់ដូចជាពុំទាន់មានជំនឿចំពោះទស្សនៈរបស់អ្នកសិក្សាឯទៀត
ដែលយល់ថាសាសនានេះ ឬសាសនានោះមកដល់មុននោះឡើយ ។ យោប់ស្តីពី
វត្តមាននៃការហូរចូលនៃលទ្ធិព្រះពុទ្ធសាសនា មានច្រើនដូចខាងលើដែលយើងពិបាក
នឹងកំណត់ឲ្យបានច្បាស់លាស់ណាស់ ។ ប៉ុន្តែ ពិនិត្យជារួម ទោះបីយ៉ាងណាក៏ដោយ
ក៏យោបល់មតិទាំងអស់នោះជាពន្លឺនៃការសិក្សារបស់យើង ។ យើងពិនិត្យឃើញថា
យោបល់ទាំងអស់ហាក់ដូចជាមានការឯកភាពគ្នាមួយនៅត្រង់ព្រះពុទ្ធសាសនាក៏ដូច
ជាព្រហ្មញ្ញសាសនា បានចូលមកដល់ប្រទេសកម្ពុជាយើង តាំងពីយូរយារណាស់មក
ហើយ ។ ផ្អែកលើទស្សនៈខាងលើ យើងជាអ្នកសិក្សាស្រាវជ្រាវគួរតែត្រិះរិះពិចារណា
រកហេតុផលឲ្យមានលក្ខណៈច្បាស់លាស់ និងសមស្របដើម្បីកំណត់ពីបញ្ហានេះ ។
យើងគួរលើកយកពីប្រវត្តិសាស្រ្តនៃព្រះបាទធម្មាសោកដែលឲ្យពត៌មានថា «ព្រះពុទ្ធសាសនាបានផ្សព្វផ្សាយចូលមកដល់ដែនដីសុវណ្ណភូមិនៅស.វ.ទី៣ឬទី២ មុន
គ.ស.» យកមកត្រិះរិះពិចារណាដើម្បីកំណាត់កាលបរិច្ឆេទនៃការចូលមកដល់របស់
លទ្ធិពុទ្ធសាសនានៅកម្ពុជាយើង ។ បញ្ហាចោទនោះ គឺដែនសុវណ្ណភូមិជាដែនដីរបស់
ប្រទេសណា? ប្រទេសខ្មែរយើងឬជាប្រទេសណាទៀត? ដែនដីសុវណ្ណភូមិនេះ ត្រូវបាន
គេយល់ឃើញដោយឡែកៗ ហើយម្នាក់ៗសុទ្ធតែអះអាងថា ដែនដីសុវណ្ណភូមិ ជាដែនដី
របស់ខ្លួនម្នាក់ៗ ។ ឧទាហរណ៍ដូចជាខ្លះថាដែនដីនេះជារបស់ភូមា ខ្លះថាជាដែនដីឥណ្ឌូ
នេស៊ី ខ្លះថាម៉ាឡេស៊ី ខ្លះថាកម្ពុជា ខ្លះថាថៃ ខ្លះថាចាម ខ្លះថាវៀតណាម…។
យោបល់ដោយឡែកៗខាងលើរបស់ជនជាតិនីមួយៗ សុទ្ធតែមានការអះអាង ព្រមទាំង
ប្រកាន់យកនូវមហិច្ឆតាជាតិរបស់ខ្លួនជានិច្ច ។ មកដល់ត្រឹមនេះ យើងជាជនជាតិខ្មែរក៏ពុំទាន់
ហ៊ានអះអាងថាដែនដីសុវណ្ណភូមិជាដែនដីរបស់យើងឡើយ ។ តែយើងត្រូវចោទសួរបន្ត
ទៀតតើបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍នេះ ប្រទេសណាដែលបានទទួល និងគោរពព្រះ
ពុទ្ធសាសនាមានចំណាស់ជាងគេ? បើយើងពិនិត្យទៅលើប្រវត្តិសាស្ត្រ និងពិនិត្យលើការ
ជាក់ស្តែងឃើញថានៅអាស៊ីអាគ្នេយ៍នេះ ប្រទេសដែលគោរពព្រះពុទ្ធសាសនាមានចំណាស់
ជាងគេ គឺមានតែប្រទេសកម្ពុជាយើងនេះឯង។ ចំពោះបណ្តាប្រទេសដទៃទៀត ឃើញថា
មានប្រទេស មួយចំនួន គេគោរពព្រះពុទ្ធសាសនាដូចយើងដែរ តែគេគោរពនោះស្ថិតនៅក្នុង
ដំណាក់កាលក្រោយយើង ។ ឧទាហរណ៍ ដូចជាករណីប្រទេសថៃ ចាប់ពី ស.វ.ទី ១ រហូត
មកដល់ដើម ស.វ.ទី ៩ ក្នុងពេលដែលប្រទេសយើងបានកសាងជាប្រទេសមានអធិបតេយ្យ
និងមានវប្បធម៌រឹងមាំរួចទៅហើយនោះ ប្រទេសនេះកំពុងស្ថិតនៅជាកុលសម្ព័ន្ធ ឬជាជនជាតិ
ភាគតិច ឬជាជនជាតិបញ្ញើក្អែក គ្មានឯកភាពនៅក្នុងខេត្តយូណាន់នៃប្រទេសចិន ពោលគឺ
មិនទាន់កើតជារដ្ឋនៅឡើយទេ។ លុះមកដល់ស.វ.ទី៩ ទើបជនជាតិនេះបានជ្រៀតចូលមក
ក្នុងឥណ្ឌូចិន តាមខ្សែទឹកនៃទន្លេមេណាម ធ្វើដំណើរពីជើងចុះមករកទិសត្បូង ដោយដណ្តើម
ទឹកដីពីជនជាតិខ្មែរយើងខ្លះពីជនជាតិ មនខ្លះ…រួចកសាងរដ្ឋឯករាជ្យរបស់ខ្លួនមួយនៅស.វ
ទី១៣។ ដូចនេះ ជនជាតិថៃពុំបានទទួលព្រះពុទ្ធសាសនាដោយផ្ទាល់ពីជនជាតិឥណ្ឌា
ដូចជាជនជាតិខ្មែរយើងទេ ។ ព្រះពុទ្ធសាសនានៅក្នុងប្រទេសថៃនាពេលសព្វថ្ងៃនេះ ត្រូវ
បាននាំបញ្ចូលពីប្រទេសកម្ពុជា ឬជាសាសនាដែលបានចាក់ឫសនៅលើទឹកដីនោះតាំងពីយូរ
ពោលគឺ តាំងពីទឹកដីនោះជាទឹកដីរបស់ខ្មែរមុនការចូលមកដល់នៃជនជាតិថៃម៉្លេះ ។ ចំពោះ
ជនជាតិវៀតណាម ក្នុងដំណាក់កាលពីស.វ.ទី១ ដល់ស.វ.ទី៩ ពុំទាន់រំដោះខ្លួនចេញពី
អាណានិគមចិននៅឡើយដែរ ។ លុះមកដល់ស.វ.ទី១០ ទើបជនជាតិនេះរំដោះខ្លួនចេញពី
អាណារួចកសាងប្រទេសរបស់ខ្លួន។ ព្រះពុទ្ធសាសនាមហាយាន ដែលជនជាតិវៀតណាម
គោរពនាពេលសព្វថ្ងៃនេះ ជាសាសនាដែលហូរចូលមកពីប្រទេសចិន តាំងពីនៅក្រោម
អាណានិគមចិនម៉្លេះ ។ ចំណែកប្រទេសដទៃទៀតដែលនៅក្នុងដំបន់នេះមានប្រទេសខ្លះ
គោរពតាមព្រះពុទ្ធសាសនាដែរ តែក្នុងដំណាក់កាលក្រោយ ឬគេពុំគោរពព្រះពុទ្ធសាសនា
តែម្តង ដោយគោរពសាសនាដទៃទៀត។ បើសរុបមកឃើញថា ប្រទេសកម្ពុជាយើងជា
ប្រទេសមួយមានអធិបតេយ្យចំណាស់ជាងគេ ហើយទទួល និងគោរពព្រះពុទ្ធសាសនាមុត
មាំជាងគេ ដែលសក្តិសមជាដែនដីសុវណ្ណភូមិ ដែលទទួលការផ្សព្វផ្សាយព្រះពុទ្ធសាសនា
ដោយផ្ទាល់ពីសមណទូតពីរព្រះអង្គព្រះនាម សោណត្ថេរនិងឧត្តរត្ថេរ ក្រោមព្រះរាជូបត្ថម្ភនៃ
ព្រះបាទធម្មាសោក នាសតវត្សទី ៣ ឬទី ២ មុនគ.ស.នេះណាស់ ។
ដកស្រង់ពីអត្ថបទ ស្មារតីខ្មែរ និង ព្រះពុទ្ធសាសនា
របស់ បណ្ឌិត ខ្លួត ធីតា
នាយិការងនៃមហាវិទ្យាល័យទស្សនៈវិជ្ជា
(សកលវិទ្យាល័យភូមិន្ទ ភ្នំពេញ ២)