Wednesday, June 23, 2010

ព្រះពុទ្ធសាសនា និង​យុត្តិធម៌​


ព្រះពុទ្ធសាសនា និង​យុត្តិធម៌​
៙ យុត្តិធម៌​ជា​ពាក្យ​ស័ក្តសិ​ទ្ធ ព្រោះ​អាច​អោយ​គេ​ឈ្នះ ចាញ់ រស់ ឬ ស្លាប់ បាន​ យើង​គប្បី​ចាប់ផ្តើម​ដោយ​ការសិក្សា​ពាក្យ​ថា រាជា ( King ) ។ បើ​តាម​សៀវភៅ​ឈ្មោះ​ព្រះបាទ​ធម្មិក​បាន​អះអាង ថា​ពាក្យ ថា​“​រាជា​”​នេះ ជា​សម្រែក​របស់​មហាជន​ស្រែក​សំដែង​នូវ​ក្តីរីករាយ អំណរ​សាទរ ចំពោះ​បុគ្គល​ណា​ម្នាក់​ដែល​បាន​បំពេញ​ការងារ​ជា​ប្រយោជន៍ ឬ​ការពារ​ពួកគេ​រហូត​ដល់​ពួកគេ​ពេញចិត្ត​,ពេញ​ប្រមាត់ មិន​អាច​ទប់​ចិត្ត បាន ហើយ​បញ្ចេញ​សំលេង​ថា “ រាជា ! រាជា ! ” ដែល​មានន័យថា “ ពេញចិត្ត​ហើយ ! ពេញចិត្ត​ហើយ​! ” ឬថា​“ ពេញចិត្ត​ណាស់ ! ពេញចិត្ត​ណាស់ ! ” ។​ ដោយ​ឃើញ​ថា បុគ្គល​នោះ​មាន​សមត្ថភាព និង​គុណធម៌​លើស​គេទាំងពួង ធ្វើអោយ​ពួកគេ​ពេញចិត្ត ទុកចិត្ត ស្រលាញ់​ចូលចិត្ត​,​ទើប​ពួកគេ​ប្រគល់​នូវ​នាទី​អោយ​បុគ្គល​នោះ​ជា​អ្នក​មើល​ ការខុសត្រូវ​លើ​ពួកគេ​ជា​អ្នក​សម្រេច​លើ​ជោគវាសនា​របស់​ពួកគេ នាំ​ពួក គេ​ទៅណា ពួកគេ​នឹង​ទៅតាម​។ ពេល​មាន​វិវាទ​កើតឡើង​ម្តងៗ បុគ្គល​នោះ​ជា​អ្នក សម្រេច​ថា ពួកគេ​មួយ​ណា​ជា​អ្នក​ខុស និង​មួយណា​ជា​អ្នក​ត្រូវ និង​សម្រេចចិត្តថា​បុគ្គល​ណា​គួរ​ដល់​នូវ​ការលើក​តំកើង​បុគ្គល​ណា​គួរ​ដល់​ នូវ​ការ​ផ្ចាញ់ផ្ចាល ។ បុគ្គល​នោះ ត្រូវបានគេ​ហៅថា “ រាជា ” ដែល​មានន័យថា “​បុគ្គល​ជា​ទី​ពេញចិត្ត ជាទី​ទុកចិត្ត​” ។ ប្រការ​នេះ​ក៏​មានចែង​នៅក្នុង​សៀវភៅ​កប្បក​ដ្ឋា​ដែល​និយាយ ពី​ការវិវត្តន៍​ដំបូងៗ​របស់​មនុស្ស និង​ពិភពលោក​ផងដែរ ។​ រាប់ពាន់​ឆ្នាំ​ក្រោយមក បុគ្គល​ជា​រាជា​”​នោះ មិនសូវ​បំពេញការងារ​អោយ​ជាទី​ពេញ ចិត្ត​របស់​ពួកគេ ដូចជា លំអៀង , ឃោ​ឃៅព្រៃ​ផ្សៃ និង​ភាព​ល្មោភ​ជាដើម ។ ចាប់ពី ពេលនោះ​មក តំណែង​ជា​រាជា ជាតំណែង​ដែល​ភាគច្រើន បាន​មក​ដោយ​ការដណ្តើម​គ្នា ។ បុគ្គល​ខ្លះ​មាន​សមត្ថភាព​ដណ្តើមយក​តំណែង​នេះ​ហើយ​ក៏​ធ្វើអោយ​មនុស្ស​ ស្រលាញ់​ចូលចិត្តបាន​ច្រើន ចំណែក​អ្នកខ្លះ​មិន​មាន​គុណធម៌ មិន​មាន​យុត្តិធម៌ ក៏​ប្រើ​សិទ្ធិប្រើ​អំណាច​របស់​ខ្លួន​ក្នុង​នាម​ជា​“​រាជា​”​នោះ ដើម្បី​ប្រព្រឹត្ត​ធ្វើ​អំពើ​សាហាវ ព្រៃផ្សៃ ជិះជាន់ កាប់សំលាប់ រឹបអូស​យក​របស់​ណា​ដែល​ខ្លួន​ចង់​បាន​តាមទំនើងចិត្ត ហើយ​ចង់​សម្រេច ដាក់ទោស​ទណ្ឌកម្ម​បុគ្គ​ល​ណា អោយ​បុគ្គល​ណាស្លាប់ ឬ​រស់​តាមតែ​អណ្តាត​របស់ខ្លួន ដោយ​ពុំ​គិត​ពី​គុណធម៌ ឬ យុត្តិធម៌​ជា​ដើម ។ ពាក្យ​ថា រាជា ក៏​ក្លាយទៅជា​ពាក្យ​គេ​សំគាល់​លើ​បុគ្គល​ដែល​មាន​សិទ្ធិអំណាច​ជាង​គេ​ជាង ឯង គឺ​ស្តេច ប៉ុន្តែ​គេ​មិន សូវ​បាន​គិត​ដល់​អត្ថន័យ នៃពាក្យ​នេះឡើយ ។​ នៅក្នុង​មហា​បទុម​ជាត៌​ក ព្រះពុទ្ធ​បាន​សំដែង​អំពី​គោល​ធម៌​សម្រាប់​បុគ្គល​ជា​ស្តេច​ប្រតិបត្តិ ដែល​ត្រូវបាន​គេ​ស្គាល់​ថា ទសពិធ​រាជធម៌ គឺ ធម៌ ឬ​គោលការណ៍ ១០ យ៉ាង​សម្រាប់​ស្តេច ឬ​បុគ្គល​ដែល​ជា​អ្នកដឹកនាំ​។​ បច្ចុប្បន្ននេះ រាជា ឬ ស្តេច បាន​សាបរលាប​អស់​ពី​ប្រទេស​មួយចំនួន បើ​ទោះជា​នៅ​ក៏ រាជា នោះ មិនសូវ​មាន​កាតព្វកិច្ច ច្រើន​ដូច​ពី​អតីតកាល​ដែរ ។ ជា​តួយ៉ាង​នៅ​ប្រទេស​កម្ពុជា ព្រះរាជា ទ្រង់​គង់​ជា​ម្លប់ តំណាង​ឯករាជ​ជាតិ អធិបតេយ្យភាព និង ឯកភាព​ជាតិ ប៉ុន្តែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ ។ សិទ្ធិអំណាច និង​កាតព្វកិច្ច​ភាគច្រើន​របស់​ព្រះរាជា ពី​អតីតកាល បាន​ត្រូវ​គេ​ប្រគល់​ទៅអោយ​បុគ្គល​ម្នាក់​ផ្សេង​ទៀត​ដែល​នៅ​ប្រទេស​ខ្លះ​គេ​ ហៅថា នាយករដ្ឋមន្ត្រី ( Prime Minister) , ប្រធានាធិបតី (President) , អធិការបតី ( Chancellor) ឬ​អគ្គលេខាធិការ ( General Secretary) ជាដើម ដែល​ជា​សរុប​ទៅ​បុគ្គល​ទាំង នោះ​គេ​ហៅថា អ្នកដឹកនាំ ( leader ) ។​ ដោយមិន​ចង់​ដើរ​ជាន់​ដាន​ចាស់ ទើប​កាតព្វកិច្ច​មួយ​ចំនួន ជា​តួយ៉ាង​សិទ្ធ , អំណាច និង​កាតព្វកិច្ច​នៃ​ការសម្រេច​ថា​អ្នកណា​ខុស អ្នក​ណា​ត្រូវ និង​កំណត់​ថា អ្នកណា​មាន ទោស ឬ​មិន​មាន​ទោស ពោល​គឺ​ការ​វែកញែក​រក​យុត្តិធម៌ ( Rights to provide justice ) នោះ​ត្រូវបាន​ដក​ហូត​ចេញពី នាយករដ្ឋមន្ត្រី , ប្រធានាធិបតី , អធិការបតី ឬ​អគ្គលេខា ធិការ​ជា​ដើម​នោះ​ទៀត ហើយ​ប្រគល់​ទៅអោយ​បុគ្គល​ម្នាក់​ទៀត​ដែល​គេ​ហៅថា ចៅ ក្រម ឬ តុលាការ ( Judge ) ដែល​មានន័យថា ជា​អ្នកអារកាត់​ដោយ មាន​ការថ្លឹងថ្លែង​អោយ​ស្មើភាព ឬ​យុត្តិធម៌​ដោយ​យក​ច្បាប់​ជាកត្តា​វាស់វែង ( Balanced Judge) ។​ ទោះជា​សម័យ​បច្ចុប្បន្ន បុគ្គល​ជា​ចៅក្រម ឬ តុលាការ​នោះ​មាន​លក្ខន្តិកៈ​ការងារ​តឹងរឹង​យ៉ាងណាក្តី ក៏​ជារឿយៗ​គេ​ឮ​ការ ឧទ្ទាន​ឡើង​ថា “ អយុត្តិធម៌​ណាស់ ! តុលាការ​លំអៀង​....! ” នៅក្នុង​គម្ពីរ​សុត្តន្តបិដក ទីឃ​និកាយ បាដិ​កវគ្គ មាន​កត់ត្រា​អំពី​គោល​ធម៌​សម្រាប់​បុគ្គល​ដែល​មាន​នាទី​ជា​អ្នក សម្រេច​សេចក្តី ឬ វិនិច្ឆ័​យក្តី ជៀសវាង​អោយ​ខាងតែបាន ។ ដូច្នេះ​ពេល​នេះ​បញ្ហា​នៅត្រង់ថា តើ​គេ​ព្រម​អនុវត្ត​ដែរ​ឬ​អត់ ។ ព្រះពុទ្ធ​មិនមែន ជា​អ្នក​អង្កេត​ការណ៍​នៅក្នុង​តុលាការ​ទេ បុ​ន្តែ​ព្រះអង្គ​ទ្រង់​បាន​ជ្រាប​បញ្ហា​នេះ​យ៉ាង​ច្បាស់ ហើយ​បាន​រកឃើញ​ដំណោះស្រាយ​ពី ឫស គល់ នៃ​បញ្ហា​នេះ​ទៀត​ផង​។ ព្រះពុទ្ធ​បាន​ហៅ​បញ្ហា​នេះ​ថា អគតិ ពោល​គឺ​ការ​លំអៀង​ហើយ​វា​មាន​ឫសគល់ ឬ​ប្រភព ៤ យ៉ាង​គឺ​: ១- លំអៀង ឬ​អគតិ​ព្រោះ​ស្រលាញ់ ( ឆន្ទាគតិ​= Prejudice of love or desire: partiality): បុគ្គល​ជា​ សាច់ញាតិ ជា​គ្រួសារ ជា​ជន​ជាទី​ស្រលាញ់​របស់​ខ្លួន ជា​បក្ខពួក​របស់​ខ្លួន ឬ​ត្រូវគេ​សូកប៉ាន់​ដោយ​ការផ្តល់​អោយនូវ​ប្រយោជន៍​អ្វីមួយ​ជាដើម នៅពេល​ដែល​បុគ្គល​ទាំងនោះ​ប្រព្រឹត្ត​ខុស ពេលត្រូវ​គេ​ប្តឹង ក៏​តាំង​មើលរំលង​ទោសានុទោស​នោះៗ ហើយ​រំលប់ រំលាយ រំសាយកំហុស​ទាំងនោះ រួចហើយ​ក៏​សម្រេច​អោយ​បុគ្គល​ទាំងនោះ​រួច​ខ្លួន ។ មួយ​វិញ​សោត បុគ្គល​ទាំងនោះ​ប្រព្រឹត្ត​ខុស​មាន​ទំហំធំធេង ដូចជា​វាយដំ ធ្វើ បាប​អ្នកទន់ខ្សោយ រឹបអូស​ទ្រព្យសម្បត្តិ​គេ បំពារបំពាន​លើ​អ្នកដទៃ ចាប់រំលោភ ឬ​កាប់​សំលាប់​គេ​ជា​ដើម នៅពេល​មាន​ភស្តុតាង និង​សាក្សី​ជាក់ស្តែង​ពេក ក៏​បែរជា​អោយ​ត្រឹមតែ​សារភាព​កំហុស សុំ​ទោស​ជា​ដើម​ក៏​ចប់​ទៅ ។ តើ​ភាគី​ជនរងគ្រោះ​អាច​ទទួលយក​បាន​ទេ ? សម្រែក​អយុត្តិធម៌​ប្រាកដ​ជា​លាន់ឮ​ឡើង ។២- លំអៀង ឬ អគតិ​ព្រោះ ស្អប់ ឬ ខឹង ( ទោសាគតិ = Prejudice of hatred or enmity): ដោយហេតុបុគ្គល​ នោះ ក្រុម​នោះ ជា​មនុស្ស ឬ​ជា​ក្រុម​គូបដិបក្ខ ឬ​មាន​និន្នាការ​ផ្សេង​ពី​ក្រុម​ខ្លួន​, ជា​មនុស្ស ឬ​ក្រុម​ដែល​ខ្លួន​មិន​ពេញចិត្ត ឬ ធ្លាប់​មាន​គំនុំជាមួយ​ខ្លួន​ជាដើម ។ ពេល​បុគ្គល​នោះ ក្រុម​នោះ​មាន​បញ្ហា​ក្តីក្តាំ​ក៏​កាត់ក្តី​អោយ​ចាញ់ ឬ​បើ​មាន​កំហុស​តិចតួច ក៏ ធ្វើអោយ​មាន​ទោស​ធ្ងន់​ជាដើម ។​ ៣- លំអៀង​ឬ​អគតិ​ព្រោះ​វង្វេង ឬ ល្ងង់ខ្លៅ ( មោហាគតិ​= Prejudice of delusion or stupidity):ដោយ ហេតុ​ខ្វះ​ការប្រុងប្រយ័ត្ន ទើប​ទទួលបាន​ភស្តុតាង និង​សាក្សី​ដែល​គេ​ក្លែង បំភ័ន្ត ព័ត៌មាន​មិន​ពិត ទើប​កាត់ក្តី​ខុស ។ ភាព​មិន​ឆ្លៀវឆ្លាស ក្នុង​កិច្ច​អង្កេត និង​ថ្លឹងថ្លែង​ហេតុ ការណ៍ ក៏​មិន​អាច​វិនិច្ឆ័​យក្តី​អោយបាន​សុក្រឹត ។​ ៤- លំអៀង ឬ អគតិព្រោះ​ភ័យខ្លាច ( ភយាគតិ = Prejudice of fear):បុគ្គល ( ឬ សាច់ញាតិ បក្សពួក​របស់​បុគ្គល ) ដែល​មាន​ឋានៈ បុណ្យស័ក្ត ឬ ទ្រព្យ សម្បត្តិ​ជាដើម ដឹង​ថា​បុគ្គល​ទាំងនោះ​ប្រព្រឹត្តល្មើស​ហើយ ប៉ុន្តែ​នៅតែ មិន​ហ៊ាន​ផ្តន្ទាទោស​ទៅតាម​និយាម​ច្បាប់​ដែល​បាន​កំណត់​រួចហើយ ដោយហេតុតែ​ខ្លាច​ឋានៈ បុណ្យស័ក្ត​បុគ្គល​នោះ​ជា​ដើម ។​ បុគ្គល​ជា​អ្នក​កាន់​ច្បាប់ ឬ ចៅក្រម តុលាការ​ត្រូវ​តែ​ជៀសវាង​អោយ​ខាងតែបាន​នូវ​អគតិ​ទាំង ៤ នេះ ទើប​អាច​ធានាបាន​ថា យុត្តិធម៌ ( Justice ) នឹង​ប្រព្រឹត្តទៅ​ចំពោះមនុស្ស​ទូទៅ ។ ព្រះពុទ្ធ​បាន​បង្រៀន​ថា គេ​អាច​លះបង់​ទ្រព្យសម្បត្តិ ដើម្បី​រក្សា​អវៈ យវៈ លះបង់​អវៈយវៈ ដើម្បី​រក្សា​ជីវិត ប៉ុន្តែ​ក្នុង​ករណី​ខានមិនបាន សុខចិត្ត​លះបង់​ជីវិត ( ឬ មុខតំណែង​) ដើម្បី​រក្សា​ធម៌ ។ ធម៌ គឺ​អ្វី​ដែល​ពិត មិន​លំអៀង ឬ យុត្តិធម៌​នេះ​ឯង ។​ ចំណែក​អ្នក​ដឹកនាំ ត្រូវតែ​ប្រយ័ត្ន​អោយ​មែនទែន​កុំអោយ​ធ្លោយ​ធ្លា​ន់​ខ្លួន​ចូល​ទៅក្នុង​អគតិ ណាមួយ​ជា​ដាច់ខាត ។ ជា​អ្នកដឹកនាំ​គេ ជារឿយៗ​រមែង​មាន​មនុស្ស​ប្លម អែបអប រណែបរណប ចាក់​ចេក ចាក់​ស្ករ ញុះញង់ ក្លែងបន្លំ​ការពិត ( ជាពិសេស មនុស្ស​នៅ​ក្បែរ​ខ្លួន ) ដែល​ប្រការ​ទាំងនេះ​ឯង ធ្វើអោយអ្នកដឹកនាំ​ក្លាយ​ជា​ជន​អគតិ ខ្វះ​យុត្តិធម៌ ខ្វះ​គុណធម៌​ដោយ​មិន​ដឹង​ខ្លួន ឬ ដោយ​ចេតនា​ក៏សឹងមាន ៕ (ដកស្រង់ពីecn news)rinsaro

Sunday, June 20, 2010

សេចក្តីជូនដំណឹង



មជ្ឈមណ្ឌលព្រះពុទ្ធសាសនាសូមជូនដំណឹងដល់ប្រធានគណៈកម្ម
ការនិងសមាជិកសមាជិកាមជ្ឈមណ្ឌលព្រះពុទ្ធសាសនាទាំងអស់ឪ្យ
បានជ្រាបថា៖ មជ្ឈមណ្ឌលយើងមានរៀបចំកម្មវិធីប្រជុំពិភាក្សាប្រ
ចាំឆ្នាំដើម្បីរិះរកចំណុច ខ្សោយចំណុចខ្លាំងនៃការប្រព្រឹត្តទៅរបស់
មជ្ឈមណ្ឌលរបស់យើងទាំងអស់គ្នា។ ហេតុដូចជំរាបជូនខាងសូម
អញ្ជើញបងប្អូនប្រធានអនុប្រធានគណៈកម្មការ ទាំងអស់ចូលរួម
ប្រជុំកែលម្អដើម្បីជាប្រយោជន៍រួមនិងការអភិវឌ្ឍន៍ឪ្យមាន
នូវនិរន្តរភាពតទៅមុខ។កម្មវិធីប្រជុំថ្ងៃអាទិត្យទី២៧ខែមិថុនា
ព.ស​២៥៥៤ ឆ្នាំ២០១០នៅគឹមចង់។
សូមអរគុណ



សទ្ធាក្នុងព្រះពុទ្ធសាសនា

ពាក្យថាសទ្ធាមានន័យច្រើនយ៉ាងអាស្រ័យទៅលើលទ្ធិសាសនានីមួយៗ។សទ្ធាក្នុងព្រះពុទ្ធសាសនាមានន័យថាជាជំនឿដែលអាស្រ័យដោយការយកបញ្ញាមកពិចារណារួចហើយសុំជឿ។ព្រះពុទ្ធបរមគ្រូទ្រង់ត្រាស់ថា៖​ម្នាលភិក្ខុទាំងឡាយអ្នកចូលចូលមកស្តាប់តថាគតហើយពិចារណារួចហើយប្រតិបត្តិឪ្យឃើញថាបានលទ្ធផលហើយសុំអ្នកទាំយឡាយជឿចុះ។អ្នកទាំងឡាយត្រូវយកបញ្ញាមករិះគិតឪ្យបានសព្វគ្រប់ចំពោះពាក្យដែលអ្នកទាំងអស់គ្នាបានស្តាប់បានលឺពីសំណាក់បុគ្គលណាម្នាក់។បើអ្នកទាំងឡាយចេះតែជឿដោយគ្មានការពិចារណានោះលទ្ធផលនៃការជឿរបស់អ្នកនឹងទៅជាអាសារឥតការជាកើជាមិនខានឡើយ។​ការដែលអ្នកទាំងឡាយជឿខុសនឹងមកនូវការយល់ខុសការយល់ខុសនឹងនាំមកនូវការពិចារណាត្រិះរិះគិតក៏ខុសផងដែរ​ការត្រិះរិះខុសនឹងនាំមកនូវការនិយាយខុស​ការនិយាយខុសនឹងនាំមកនូវការធ្វើក៏ខុសដែរ​ការចិញ្ចឹមជីវិតក៏ខុស ​ការព្យាយាមក៏ខុស​ការតាំងចិត្តក៏ខុស​ការធ្វើសមាធិក៏ខុសរហូតដល់ការប្រឹងប្រែរបស់អ្នកទាំងឡាយក៏ដល់នូវការខាតបង់ពេលវេលានិងធនធានទៀតផង។សទ្ធាក្នុងព្រះពុទ្ធសាសនាមានន័យថាការជឿទៅលើហេតុផលដែលសមរម្យមានតិកតាងច្បាស់លាស់មិនលាក់លៀមបន្លំផ្សំនិងការបោកប្រាស់។តើសទ្ធាយ៉ាងម៉េចដែលចំជាសទ្ធារបស់ព្រះពុទ្ធសាសនា?សទ្ធាក្នុងព្រះពុទ្ធសាសនាមាន៤យ៉ាងគឺ៖​១​កម្មសទ្ធា​ការជឿទៅលើទង្វើសព្វបែបយ៉ាងរបស់ខ្លួនឯងទាំងខាងផ្លូវកាយ​ផ្លូវវាចានិងផ្លូវចិត្ត។​ទោះជាកម្មធ្វើនៅទីកំបាំឬទីវាលក៏ដោយតែកម្មទាំងនោះវាចូលទៅជ្រកក្នុងមនោវិញ្ញាណរបស់យើងហើយអាស្រ័យនៅក្នុងខួរក្បាលយើងរហូតដល់អសង្ខ័យជាតិមិនបាត់បង់ទៅណាតាមរូបរាង្គកាយយើងឡើយ​មានឪកាសកម្មនៅចេញមកឪ្យផលតាមសមគួរនិងទង្វើររបស់ខ្ឡួនដោយគ្មាននណម្នក់ប្រគល់ឪ្យឡើយ។២​វិបាកសទ្ធា​​ការជឿទៅលើលទ្ថផលដែលយើងទទួលបានទោះជាអក្រក់ល្អ​មានក្រ​ខ្វះខាតក៏យើងមិនមានអាក់អន់ស្រពន់ចិត្តអ្វីចំពោះអ្នកណាដែរមានឪពុក​ម្តាយ ឬក៏អាទិទេពណាមួយនោះទេអ្វីៗគឺកើតមានកំណើតអំពីខ្លួនឯងទាំងអស់​មានតែការខំព្យាយាមបំពេញការងាររៀនសូត្រនិងសេចក្តីល្អដើម្បីកែឆ្នៃនិងត្រួសត្រាយផ្លូវទៅរកសេចក្តី។៣​កម្មសកតាសទ្ធា​គឺកម្មជារបស់ខ្លួនគ្មាននណាចែកឬផ្តល់ឪ្យនោះទេគឺថាខ្លួនយើងអ្នកធ្វើគឺខ្លួនយើងអ្នកទទួល។មាតាបុតាគ្រន់តែបានផ្តល់ឪ្យយើងបានត្រឹមតែរូបកាយ​តែចិត្តវិញ្ញាណវាសនាកម្មផ្សេងៗគឺជាកំណប់ព្រេងដែលយើងបានសន្សំទុកអស់កាលដ៏យូរមកហើយបូកផ្សំនិងបច្ចុប្បន្នកម្មរបស់យើងផងរួមបញ្ចូលគ្នាចេញជាលទ្ធផលឪ្យយើងឃើញក្នុងពេលឥឡូវនេះ។៤​តថាគតពោធិសទ្ធ​​ការជឿការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធជាម្កុដត្រៃភពថាជាបគ្គលឯកជាបរមគ្រូក្នុងលោករកបុគ្គលណាមួយមកប្រៀបពុំបាន។ព្រោះដោយសារព្រះអង្គទ្រង់ត្រាស់សំដែងនូវមគ្គបដិបទាជាផ្លូវឆ្លងចាលលោកទាំង៣គឺ៖​កម្មលោក(លោកដែលជោគជាំទៅដោយកម្មគុណទាំង៥​មានរូប​សម្លេង ​ក្លិន​រស ផោតព្វ​និង ធម្មារម្មណ៍)​រូបលោក(លោកដែលជាប់ជំពាក់ដោយរូបមានព្រហ្មលោកជាដើម)​អរូបលោក(សភាពឬទីស្ថានដែលមិនមានរូបសំដល់មនោគតិដែលត្រាចរង្គត់រកទីជំរកគ្មាន អរូបព្រហ្ម)។​ព្រះពុទ្ធបរមគ្រូព្រះអង្គបានរកឃើញនូវផ្លូវដ៏ប្រសើរឆ្ពោះទៅដល់ការអស់ទៅនូវកងកិលេសាសវកសព្វបែបយ៉ាងចំពោះព្រះអង្គហើយសំដែងនូវមគ្គធម៌ទាំងធ្វើឪ្យសត្វលោក១ភាគធំបានរួចចាកទុក្ខនិង២ភាគធំទៀតកំពុងព្យាយាមតាមមគ្គារបស់ព្រះអង្គហើយនិងបានរួចចាកទុក្ខក្នុងពេលបច្ចុប្បន្ននិងអនាគត។ អ្នកប្រាជ្ញពិភពលោកមួយចំនួនធំកំពុងតែស្រាវជ្រាវរាវរកនិងដកពិសោធន៍ចំពោះពុទ្ធដិការដែលជាបរមពុទ្ធោវាទដ៏មានអត្ថន័យខ្លឹមសារលក្ខណៈវិទ្យាសាស្រ្តនិយមនិងដល់សត្វលោកក្នុងពេលបច្ចប្បន្ននិងទៅអនាគតយ៉ាងមានប្រសិទ្ធិភាពបំផុតសម្រាប់សន្តិភាពនិងស្ថេរភាពក្នុងពិភពលោកយើងទាំងមូលនេះ។ព្រោះអ្នកស្រវជ្រាវទាំងបានពន្យល់និងអត្ថាធិប្បាយថាព្រះពុទ្ធសាសនាមិនដែលមានប្រវត្តិសង្រ្គាមសំលាប់រង្គាលដោយសារបុព្វហេតុសាសនាឡើយ។សទ្ធាក្នុងព្រះពុទ្ធសាសនានេះមានបរិយាយវែងឆ្ងាយណាស់ក្នុងគុម្ពីរព្រះត្រៃបិដកតែទីនេះគ្រាន់តែជាចំណែកដ៏សែនតូចមួយប៉ុណ្ណឹង។(រិន​សារ៉ូ​កូរ៉េខាងត្បូង)

Wednesday, June 2, 2010

រូបថតដំណើរកំសាន្តជាក្រុមទៅវត្តឆន់ទឹងសា

ដើម្បីជាការលើកកម្ពស់តម្លៃជាតិសាសន៍និងការផ្សព្វផ្សាយអំពីតម្លៃ
វប្បធម៌ខ្មែរក្នុងចំណោមប្រជាជាតិនានានោះនៅថ្ងៃទី៣០ខែមិថុនា
ឆ្នាំព.ស២៥៥៤,២០១០។មជ្ឈមណ្ឌលពុទ្ធសាសនាខ្មែរបានដឹកនាំ
ក្រុមសីល្បៈទៅចូលរួមសម្តែងក្នុងកម្មវិធីបង្ហាញវប្បធម៌និងមិត្តភ័ក្តិ
អាសី​​​​​ដែលរៀបចំនៅវត្តឆន់ទឹងសាកាំហ្វាទ។
រូបថតនៅក្នុងបរិវេណវត្តនិងក្បែរោងកម្មវិធី

គណៈអធិបតីនិងព្រះសង្ឃបរទេសចូលរួមក្នុងកម្នវិធី

ចូលរួមក្នុងកម្មវិធីអបអរ​បុណ្យចូលឆ្នាំថ្មី

សីល្បៈការិនីខ្មែរឡើងសំដែងរបាំអប្សរាជូនភ្ញៀវអន្តរជាតិទស្សនា


ទិដ្ឋភាពនៃកម្មវិធី

Tuesday, June 1, 2010

ភាសាខ្មែរ​ជា​ភាសា​ទី២ក្នុង​វិញ្ញាសា​ប្រលង​មួយ​ នៅ​ប្រទេស​បារាំង

ភ្នំពេញ៖ ភាសាខ្មែរ​បាន​ក្លាយ​ជា​ភាសា​ទី២ បន្ទាប់​ពី​ភាសា​អង់គ្លេស​ក្នុង​វិញ្ញាសា​ប្រលង​បាក់ឌុប​នៅ​ទីក្រុង​ប៉ារីស និង​តំបន់​ជុំវិញ​ទីក្រុង​នេះ​ក្នុង​ប្រទេស​បារាំង។
លោក​សាស្ត្រាចារ្យ​បណ្ឌិត ច័ន្ទ សំណព្វ អនុប្រធាន​គណៈកម្មាធិការ​ភាសាខ្មែរ​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ក្នុង​ពិធី​ជួបជុំ​សិស្សានុសិស្ស​ ត្រៀម​ចូល​រៀន​នៅ​កម្រិត​ឧត្ដមសិក្សា​កាល​ពី​ព្រឹក​ថ្ងៃអង្គារ ទី២៤ ខែ​ឧសភា​កន្លង​មក​ថា ភាសាខ្មែរ​បាន​ក្លាយ​ជា​វិញ្ញាសា​ប្រលង​នៅ​ទីក្រុង​ និង​ជុំវិញ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ដោយ​គេ​អនុញ្ញាត​ឲ្យ​ទាំង​កូន​ខ្មែរ​និង​កូន​បារាំង​ជ្រើសរើស​យក​ការ​ប្រឡង​ភាសា​បរទេស​ទី១ ជា​ភាសា​អង់គ្លេស​ និង​ភាសាទី២ ជា​ភាសា​ខ្មែរ​នៅ​ក្នុង​ការ​ប្រឡង​បាក់ឌុប​របស់​ខ្លួន។
លោក​បន្ត​ថា បន្តិច​ទៀត​ការ​ដាក់​ភាសា​ខ្មែរ​ក្នុង​ការ​ប្រឡង​នៅ​ពាសពេញ​ប្រទេស​បារាំង​ទាំងមូល​ដោយសារ​បច្ចុប្បន្ន​គេ​ខ្វះ​គ្រូ មិន​មាន​គ្រូ​ភាសាខ្មែរ​នៅ​ក្នុង​ប្រទេស​បារាំង ដែល​គេ​មិន​អាច​រក​គ្រូ​ភាសាខ្មែរ​ទៅ​ដាក់​បាន។ ហេតុ​នេះ​ទើប​ការ​ដាក់​ភាសាខ្មែរ​នៅ​ក្នុង​ការ​ប្រឡង​ក្នុង​នាម​ជា​ភាសា​បរទេស​មាន​តែ​នៅ​ទីក្រុង​ប៉ារីស និង​តំបន់​ជុំវិញ។ លោក​បន្ត​ថា បច្ចុប្បន្ន​រាល់​ឆ្នាំ​យើង​បាន​បញ្ជូន​សាស្ត្រាចារ្យ​ភាសាខ្មែរ​មួយ​រូប​ទៅ​បង្រៀន​នៅ​សាកលវិទ្យាល័យ​ប៉ារីស​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ភាសាខ្មែរ​ពី​ឆ្នាំ​ទី១ដល់ឆ្នាំទី៤។
លោក​បណ្ឌិត​ច័ន្ទ សំណព្វ​បាន​បន្ត​ថា "តើ​មូលហេតុ​អី​បាន​ជា​យើង​ចង់​ជំរុញ​ខ្លួន​យើង​ឲ្យ​ក្លាយ​ជា​អ្នក​ទទួល​យក​ភាសា​បរទេស​យក​មក​ជំនួស​ភាសា​របស់​យើង ហើយ​ជា​ភាសា​ឈាន​មុខ​សម្រាប់​ជីវិត​យើង​ទៅ​វិញ នៅ​ពេល​យើង​កើត​មក​មាន​ត្រកូល​ជា​ខ្មែរ"។ លោក​បណ្ឌិត​បន្ថែម​ថា"យើង​មាន​ភាសា​មួយ​ធ្លាប់​ល្បីល្បាញ​នា​សម័យ​អង្គរ មាន​វប្បធម៌ អក្សរសាស្ត្រ​រីក​ត្រចះ​ត្រចង់​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍"។
លោក​បន្ត​ថា "ខ្ញុំ​មិនមែន​ថា​ភាសា​បរទេស​គ្មាន​តម្លៃ​ទេ នោះ​ជា​តម្លៃ​ទីពីរ​បន្ទាប់​ពី​ភាសា និង​អក្សរសាស្ត្រខ្មែរ ហើយ​មាន​វិសាលភាព​រីក​ចម្រើន​ទៅ​ៗ​ដោយសារ​នរណា"។ លោក​បន្ថែម​ដោយ​លើក​ជា​សំណួរ​ថា ដោយសារ​យើង​ជា​ខ្មែរ ជា​និស្សិត សាស្ត្រាចារ្យ​ទាំងអស់​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​នានា ហើយ​បាន​ចូលខ្លួន​ឲ្យ​ពិភពលោក​ទាំងមូល​ស្គាល់​អត្តសញ្ញាណ​របស់​ខ្លួន​តាម​រយៈ​ការ​បង្រៀន វិភាគ​វែកញែក​ពី​ភាសា និង​អក្សរសាស្ត្រ​របស់​យើង​ឲ្យ​គេ​ស្គាល់​។
លោក​បណ្ឌិត​ច័ន្ទ សំណព្វ​បាន​បន្ត​ដោយ​បដិសេធ​ពី​ការ​ផ្សព្វផ្សាយ​របស់​វិទ្យុ​គេ​តែង​និយាយ​ថា ភាសា​ខ្មែរ​មួយ​ចំនួន​ធ្លាក់​ដុនដាប​ទៅៗ ដោយ​សារ​គេ​យល់​ឃើញ​ថា មាន​អ្នក​សរសេរ​អក្សរ និង​អ្នក​និយាយ​ភាសា​ខ្មែរ​មួយ​ចំនួន​មិន​ត្រឹមត្រូវ។ លោក​បន្ត​ថា "ប៉ុន្តែ​ក្នុង​នាម​ជា​អ្នក​ភាសា​វិទ្យា ខ្ញុំ​យល់​ឃើញ​ថា ការ​និយាយ​នោះ​ប្រហែល​ជា​មិន​ត្រឹមត្រូវ​ទេ ផ្ទុយ​ទៅ​វិញ​ខ្ញុំ​យល់ថា​ភាសា និង​អក្សរខ្មែរ​នេះ មាន​ការ​រីក​ចម្រើន​ជាង​សម័យ​ណាៗ​ទាំងអស់"។
បច្ចុប្បន្ន​យើង​មាន​វិទ្យុ​ផ្សព្វផ្សាយ​សំឡេង​សហរដ្ឋអាមេរិក​ដល់​ទៅ​ពីរ​ផ្សាយ​ជា​ភាសា​ខ្មែរ​មាន VOA និងRFA វិទ្យុ​ហ្វីលីពីន ចិន បារាំង​ អូស្ត្រាលី​។ល។
លោក​សាស្ត្រាចារ្យ​បណ្ឌិត​បាន​បន្ត​ថា ភាសាខ្មែរ​ធំធេង​ណាស់ ដូចជា លោក​បណ្ឌិត​គណិតវិទ្យា​ដែល​និពន្ធ​ចំណោទ ដោះស្រាយ​ចំណោទ លទ្ធផល​វិទ្យាសាស្ត្រ​ពិត​ខាង​គណិតវិទ្យា​ក៏​ត្រូវការ​ភាសាខ្មែរ ព្រោះ​ត្រូវ​សរសេរ​យ៉ាង​ម៉េច​ឲ្យ​គេ​យល់ ទើប​គេ​ដោះស្រាយ​ចំណោទ​របស់​យើង​បាន ដូច្នេះ​ខ្ញុំ​គិត​ថា ទាំង​វិទ្យាសាស្ត្រ​ពិត និង​ភាសាខ្មែរ​សុទ្ធ​តែ​មាន​សារសំខាន់ មិន​អាច​ចោល​មួយ​ណា​បាន​ឡើយ។
មិន​ត្រឹម​តែ​ភាសា​ខ្មែរ​នោះ​ទេ ដែល​គួរ​ជា​មោទនភាព​សម្រាប់​កម្ពុជា បើ​តាម​លោក​សាស្ត្រាចារ្យ​បណ្ឌិត​សុខ ទូច បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មាន​តែ​ប្រទេស​ខ្មែរ និង​ចិន​ទេ​ដែល​មាន​ប្រតិទិន​ផ្ទាល់​ខ្លួន។ ប្រទេស​ថៃ ឡាវ ភូមា ស្រីលង្កា ប្រើ​ប្រតិទិន​របស់​ខ្មែរ។ វៀតណាម កូរ៉េ ជប៉ុន​ប្រើ​របស់​ចិន។
និយាយ​ពី​វប្បធម៌​ខ្មែរ​វិញ លោក​សាស្ត្រាចារ្យ​បាន​មាន​ប្រសាសន៍​ថា"យើង​មាន​ភាព​សម្បូរ​បែប​នូវ​វប្បធម៌​របស់​យើង​គ្រាន់​តែ​ម៉ូត​សក់​អប្សរា​យើង​មាន​១.៧០០បែប​ខុស​ៗ​គ្នា ដូច្នេះ​ហេតុ​អី​យើង​ធ្វើ​តាម​ថៃ កូរ៉េ។ លោក​បន្ថែម​ថា "យើង​ត្រូវ​ឲ្យ​អ្នក​មាន​វប្បធម៌​អន់​ជាង​យើង​មក​គោរព​យើង មក​សុំ​រៀន​ពី​យើង​ទើប​ត្រូវ"៕ (ដកស្រង់ពីKhmer Buddhist)