Sunday, June 20, 2010

សទ្ធាក្នុងព្រះពុទ្ធសាសនា

ពាក្យថាសទ្ធាមានន័យច្រើនយ៉ាងអាស្រ័យទៅលើលទ្ធិសាសនានីមួយៗ។សទ្ធាក្នុងព្រះពុទ្ធសាសនាមានន័យថាជាជំនឿដែលអាស្រ័យដោយការយកបញ្ញាមកពិចារណារួចហើយសុំជឿ។ព្រះពុទ្ធបរមគ្រូទ្រង់ត្រាស់ថា៖​ម្នាលភិក្ខុទាំងឡាយអ្នកចូលចូលមកស្តាប់តថាគតហើយពិចារណារួចហើយប្រតិបត្តិឪ្យឃើញថាបានលទ្ធផលហើយសុំអ្នកទាំយឡាយជឿចុះ។អ្នកទាំងឡាយត្រូវយកបញ្ញាមករិះគិតឪ្យបានសព្វគ្រប់ចំពោះពាក្យដែលអ្នកទាំងអស់គ្នាបានស្តាប់បានលឺពីសំណាក់បុគ្គលណាម្នាក់។បើអ្នកទាំងឡាយចេះតែជឿដោយគ្មានការពិចារណានោះលទ្ធផលនៃការជឿរបស់អ្នកនឹងទៅជាអាសារឥតការជាកើជាមិនខានឡើយ។​ការដែលអ្នកទាំងឡាយជឿខុសនឹងមកនូវការយល់ខុសការយល់ខុសនឹងនាំមកនូវការពិចារណាត្រិះរិះគិតក៏ខុសផងដែរ​ការត្រិះរិះខុសនឹងនាំមកនូវការនិយាយខុស​ការនិយាយខុសនឹងនាំមកនូវការធ្វើក៏ខុសដែរ​ការចិញ្ចឹមជីវិតក៏ខុស ​ការព្យាយាមក៏ខុស​ការតាំងចិត្តក៏ខុស​ការធ្វើសមាធិក៏ខុសរហូតដល់ការប្រឹងប្រែរបស់អ្នកទាំងឡាយក៏ដល់នូវការខាតបង់ពេលវេលានិងធនធានទៀតផង។សទ្ធាក្នុងព្រះពុទ្ធសាសនាមានន័យថាការជឿទៅលើហេតុផលដែលសមរម្យមានតិកតាងច្បាស់លាស់មិនលាក់លៀមបន្លំផ្សំនិងការបោកប្រាស់។តើសទ្ធាយ៉ាងម៉េចដែលចំជាសទ្ធារបស់ព្រះពុទ្ធសាសនា?សទ្ធាក្នុងព្រះពុទ្ធសាសនាមាន៤យ៉ាងគឺ៖​១​កម្មសទ្ធា​ការជឿទៅលើទង្វើសព្វបែបយ៉ាងរបស់ខ្លួនឯងទាំងខាងផ្លូវកាយ​ផ្លូវវាចានិងផ្លូវចិត្ត។​ទោះជាកម្មធ្វើនៅទីកំបាំឬទីវាលក៏ដោយតែកម្មទាំងនោះវាចូលទៅជ្រកក្នុងមនោវិញ្ញាណរបស់យើងហើយអាស្រ័យនៅក្នុងខួរក្បាលយើងរហូតដល់អសង្ខ័យជាតិមិនបាត់បង់ទៅណាតាមរូបរាង្គកាយយើងឡើយ​មានឪកាសកម្មនៅចេញមកឪ្យផលតាមសមគួរនិងទង្វើររបស់ខ្ឡួនដោយគ្មាននណម្នក់ប្រគល់ឪ្យឡើយ។២​វិបាកសទ្ធា​​ការជឿទៅលើលទ្ថផលដែលយើងទទួលបានទោះជាអក្រក់ល្អ​មានក្រ​ខ្វះខាតក៏យើងមិនមានអាក់អន់ស្រពន់ចិត្តអ្វីចំពោះអ្នកណាដែរមានឪពុក​ម្តាយ ឬក៏អាទិទេពណាមួយនោះទេអ្វីៗគឺកើតមានកំណើតអំពីខ្លួនឯងទាំងអស់​មានតែការខំព្យាយាមបំពេញការងាររៀនសូត្រនិងសេចក្តីល្អដើម្បីកែឆ្នៃនិងត្រួសត្រាយផ្លូវទៅរកសេចក្តី។៣​កម្មសកតាសទ្ធា​គឺកម្មជារបស់ខ្លួនគ្មាននណាចែកឬផ្តល់ឪ្យនោះទេគឺថាខ្លួនយើងអ្នកធ្វើគឺខ្លួនយើងអ្នកទទួល។មាតាបុតាគ្រន់តែបានផ្តល់ឪ្យយើងបានត្រឹមតែរូបកាយ​តែចិត្តវិញ្ញាណវាសនាកម្មផ្សេងៗគឺជាកំណប់ព្រេងដែលយើងបានសន្សំទុកអស់កាលដ៏យូរមកហើយបូកផ្សំនិងបច្ចុប្បន្នកម្មរបស់យើងផងរួមបញ្ចូលគ្នាចេញជាលទ្ធផលឪ្យយើងឃើញក្នុងពេលឥឡូវនេះ។៤​តថាគតពោធិសទ្ធ​​ការជឿការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធជាម្កុដត្រៃភពថាជាបគ្គលឯកជាបរមគ្រូក្នុងលោករកបុគ្គលណាមួយមកប្រៀបពុំបាន។ព្រោះដោយសារព្រះអង្គទ្រង់ត្រាស់សំដែងនូវមគ្គបដិបទាជាផ្លូវឆ្លងចាលលោកទាំង៣គឺ៖​កម្មលោក(លោកដែលជោគជាំទៅដោយកម្មគុណទាំង៥​មានរូប​សម្លេង ​ក្លិន​រស ផោតព្វ​និង ធម្មារម្មណ៍)​រូបលោក(លោកដែលជាប់ជំពាក់ដោយរូបមានព្រហ្មលោកជាដើម)​អរូបលោក(សភាពឬទីស្ថានដែលមិនមានរូបសំដល់មនោគតិដែលត្រាចរង្គត់រកទីជំរកគ្មាន អរូបព្រហ្ម)។​ព្រះពុទ្ធបរមគ្រូព្រះអង្គបានរកឃើញនូវផ្លូវដ៏ប្រសើរឆ្ពោះទៅដល់ការអស់ទៅនូវកងកិលេសាសវកសព្វបែបយ៉ាងចំពោះព្រះអង្គហើយសំដែងនូវមគ្គធម៌ទាំងធ្វើឪ្យសត្វលោក១ភាគធំបានរួចចាកទុក្ខនិង២ភាគធំទៀតកំពុងព្យាយាមតាមមគ្គារបស់ព្រះអង្គហើយនិងបានរួចចាកទុក្ខក្នុងពេលបច្ចុប្បន្ននិងអនាគត។ អ្នកប្រាជ្ញពិភពលោកមួយចំនួនធំកំពុងតែស្រាវជ្រាវរាវរកនិងដកពិសោធន៍ចំពោះពុទ្ធដិការដែលជាបរមពុទ្ធោវាទដ៏មានអត្ថន័យខ្លឹមសារលក្ខណៈវិទ្យាសាស្រ្តនិយមនិងដល់សត្វលោកក្នុងពេលបច្ចប្បន្ននិងទៅអនាគតយ៉ាងមានប្រសិទ្ធិភាពបំផុតសម្រាប់សន្តិភាពនិងស្ថេរភាពក្នុងពិភពលោកយើងទាំងមូលនេះ។ព្រោះអ្នកស្រវជ្រាវទាំងបានពន្យល់និងអត្ថាធិប្បាយថាព្រះពុទ្ធសាសនាមិនដែលមានប្រវត្តិសង្រ្គាមសំលាប់រង្គាលដោយសារបុព្វហេតុសាសនាឡើយ។សទ្ធាក្នុងព្រះពុទ្ធសាសនានេះមានបរិយាយវែងឆ្ងាយណាស់ក្នុងគុម្ពីរព្រះត្រៃបិដកតែទីនេះគ្រាន់តែជាចំណែកដ៏សែនតូចមួយប៉ុណ្ណឹង។(រិន​សារ៉ូ​កូរ៉េខាងត្បូង)

No comments: