Sunday, September 12, 2010

កម្មវិធីបុណ្យភ្ជុំបិណ្ឌ


ខ្ញុំព្រះករុណាអត្មាភាពព្រមទាំងប្រធាន គណៈកម្មការទាំងអស់

នៃមជ្ឈមណ្ឌលព្រះពុទ្ធសាសនាខ្មែរបានរួបរួមគ្នាជាឯកច្ឆ័ន្ទដើម្បី

ប្រារព្ភពិធីបុណ្យកាន់បិណ្ឌនិងពិធីបុណ្យភ្ជុំបិណ្ឌ។

កាលបរិច្ឆេទ

ថ្ងៃអាទិត្យ ៩កើត ខែភទ្របទឆ្នាំខាល ទោស័ទព.ស ២៥៥៤

ត្រូវនិងថ្ងៃទី១៧ខែ តុលាឆ្នាំ២០១០។

ម៉ោង៩ៈ០០ជួបជុំគ្នា ម៉ោង១០ៈ៣០នាទីចាប់ផ្តើមកម្មវិធី

នមស្សការសមាទានសីលសូត្រមន្តរាប់បាតដារឆ្លងបុណ្យភ្ជុំបិណ្ឌ។

ម៉ោង១២អ្នកចូលរួមទទួលទានអាហារថ្អៃត្រង់(នុំបញ្ចុក)។

ហេតុដូចបានជំរាបជូនខាងលើនិមន្តព្រះតេជគុណអញ្ជើញ

ឯឧត្តម លោកជំទាវ លោក លោកស្រីអ្នកនាងកញ្ញាបងប្អូន

ខ្មែរយើងចូលរួមចាប់កុសលផលនិងបង្សុកូលឧទ្ទិសគម្គផល

ជូនដល់បុព្វការីជនតាមប្រប្រពៃណីជាតិឪ្យបានច្រើនកុះករ។

ពេលកម្មវិធីចប់សព្វគ្រប់និងមានការរាំលេងកំសាន្តនិងលេង

ល្បែងប្រពៃណីរហូតដល់ម៉ោង៦ល្ងាច។

សេចក្តីបញ្ជាក់

កាន់បិណ្ឌ១ថ្ងៃអាទិត្យ១០រោចខែភទ្របទព.ស២៥៥៤ត្រូវនិង

ថ្ងៃទី៣ ខែតុលាឆ្នាំ២០១០(금정)។

ទីកន្លែង

ក្យង់គីដូគឺនប៉ូស៊ី សង្លាត់សានប៉ុនតុង មជ្ឈមណ្ឌលកាយសម្ព័ន្ធ

ស៊ីមីនឆែអ៊ីលឆែយុកក្វាន់ពហុកីឡាដ្ឋាន

군포시민체육광장

មធ្យោបាយធ្វើដំណើរ

រថភ្លើងក្រោមដីខ្សែលេខ៤ចំណតសានប៉នបន្ទាប់ពីគឺមចង់១ចំណត

ផ្លូវចេញលេខ១ដើរប្រហែល៥នាទីនិងឃើញកីឡាដ្ឋាន។

(전철 4호선산본역1출입구)

សូមអរគុណ

1 comment:

Anonymous said...

ជាបឋមខ្ញុំព្រះករុណាខ្ញុំបាទសូម​ធ្វើគារវគោរពពីចំងាយចំពោះព្រះភិក្ខុនិងលោកប្រធានគណៈកម្មការទាំងអស់នៃមជ្ឈមណ្ឌលព្រះពុទ្ធសាសនាខ្មែរ​នៅប្រទេសកូរ៉េជាទីគោរព​និង​សូមអភ័យទោសផងដែរ​ដោយខ្ញុំយល់ថាប្រហែលអស់លោកច្រទ្បំដោយអចេតនាចំពោះកាលបរិច្ឆេទនៃកម្មវីធីបុណ្យភ្ជុំបិណ្ឌព្រោះថាថ្ងៃអាទិត្យទី១៧តុលា២០១០គឺត្រូវនិងថ្ងៃអាទិត្យទី៩កើតមែនហើយតែខែមិននៅក្នុងភទ្របទទៀតទេនេះបើតាមខ្ញុំព្រះករុណា​ខ្ញុំបាទពិនិត្យទៅតាមប្រតិទិនពីស្រុកខ្មែរ។​ដូច្នេះគួរពុំគួរសូមខន្តីអភ័យទោស​​​​​ដោយការគោរពដ៏ស្មោះពីខ្ញុំព្រះករុណាខ្ញុំបាទC.S.H ពីប្រទេសបារាំង