ខ្ញុំព្រះករុណាអត្មាភាពព្រមទាំងប្រធាន គណៈកម្មការទាំងអស់
នៃមជ្ឈមណ្ឌលព្រះពុទ្ធសាសនាខ្មែរបានរួបរួមគ្នាជាឯកច្ឆ័ន្ទដើម្បី
ប្រារព្ភពិធីបុណ្យកាន់បិណ្ឌនិងពិធីបុណ្យភ្ជុំបិណ្ឌ។
កាលបរិច្ឆេទ
ថ្ងៃអាទិត្យ ៩កើត ខែភទ្របទឆ្នាំខាល ទោស័ទព.ស ២៥៥៤
ត្រូវនិងថ្ងៃទី១៧ខែ តុលាឆ្នាំ២០១០។
ម៉ោង៩ៈ០០ជួបជុំគ្នា ម៉ោង១០ៈ៣០នាទីចាប់ផ្តើមកម្មវិធី
នមស្សការសមាទានសីលសូត្រមន្តរាប់បាតដារឆ្លងបុណ្យភ្ជុំបិណ្ឌ។
ម៉ោង១២អ្នកចូលរួមទទួលទានអាហារថ្អៃត្រង់(នុំបញ្ចុក)។
ហេតុដូចបានជំរាបជូនខាងលើនិមន្តព្រះតេជគុណអញ្ជើញ
ឯឧត្តម លោកជំទាវ លោក លោកស្រីអ្នកនាងកញ្ញាបងប្អូន
ខ្មែរយើងចូលរួមចាប់កុសលផលនិងបង្សុកូលឧទ្ទិសគម្គផល
ជូនដល់បុព្វការីជនតាមប្រប្រពៃណីជាតិឪ្យបានច្រើនកុះករ។
ពេលកម្មវិធីចប់សព្វគ្រប់និងមានការរាំលេងកំសាន្តនិងលេង
ល្បែងប្រពៃណីរហូតដល់ម៉ោង៦ល្ងាច។
សេចក្តីបញ្ជាក់
កាន់បិណ្ឌ១ថ្ងៃអាទិត្យ១០រោចខែភទ្របទព.ស២៥៥៤ត្រូវនិង
ថ្ងៃទី៣ ខែតុលាឆ្នាំ២០១០(금정)។
ទីកន្លែង
ក្យង់គីដូគឺនប៉ូស៊ី សង្លាត់សានប៉ុនតុង មជ្ឈមណ្ឌលកាយសម្ព័ន្ធ
ស៊ីមីនឆែអ៊ីលឆែយុកក្វាន់ពហុកីឡាដ្ឋាន
군포시민체육광장
មធ្យោបាយធ្វើដំណើរ
រថភ្លើងក្រោមដីខ្សែលេខ៤ចំណតសានប៉នបន្ទាប់ពីគឺមចង់១ចំណត
ផ្លូវចេញលេខ១ដើរប្រហែល៥នាទីនិងឃើញកីឡាដ្ឋាន។
(전철 4호선산본역1출입구)
សូមអរគុណ
1 comment:
ជាបឋមខ្ញុំព្រះករុណាខ្ញុំបាទសូមធ្វើគារវគោរពពីចំងាយចំពោះព្រះភិក្ខុនិងលោកប្រធានគណៈកម្មការទាំងអស់នៃមជ្ឈមណ្ឌលព្រះពុទ្ធសាសនាខ្មែរនៅប្រទេសកូរ៉េជាទីគោរពនិងសូមអភ័យទោសផងដែរដោយខ្ញុំយល់ថាប្រហែលអស់លោកច្រទ្បំដោយអចេតនាចំពោះកាលបរិច្ឆេទនៃកម្មវីធីបុណ្យភ្ជុំបិណ្ឌព្រោះថាថ្ងៃអាទិត្យទី១៧តុលា២០១០គឺត្រូវនិងថ្ងៃអាទិត្យទី៩កើតមែនហើយតែខែមិននៅក្នុងភទ្របទទៀតទេនេះបើតាមខ្ញុំព្រះករុណាខ្ញុំបាទពិនិត្យទៅតាមប្រតិទិនពីស្រុកខ្មែរ។ដូច្នេះគួរពុំគួរសូមខន្តីអភ័យទោសដោយការគោរពដ៏ស្មោះពីខ្ញុំព្រះករុណាខ្ញុំបាទC.S.H ពីប្រទេសបារាំង
Post a Comment