Saturday, August 3, 2019

ពុទ្ធិកសមាគមខ្មែរនៅប្រទេសកូរ៉េ


                                ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនាព្រះមហាក្សត្រ
ពុទ្ធិកសមាគមខ្មែរនៅប្រទេសកូរ៉េ
លក្ខន្តិក
គណៈកម្មការកសាងវត្តខ្មែរនៅប្រទេសកូរ៉េ(វត្តខ្មែរកូរ៉េខេមរារាម)



ជំពូក១
ការបង្កើតគណៈកម្មការកសាងវត្តខ្មែរនៅប្រទេសកូរ៉េ

មាត្រា ១
​​គណៈកម្មការកសាងវត្តខ្មែរនៅប្រទេសកូរ៉េ ជាបណ្តាញពុទ្ធបរិស័ទ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការងារ រៀនសូត្រ និងប្រកបអាជីវកម្មនៅក្នុងប្រទេសកូ​​រ៉េ។គណៈកម្មការនេះត្រូវបានបង្កើតឡើងនៅថ្ងៃអាទិត្យ ៣កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនិងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ដោយមានឈ្មោះថា “គណៈកម្មការកសាងវត្តខ្មែរនៅក្នុងប្រទេសកូរ៉េ”ដែលសរសេរជាអក្សរកាត់ថា “គ.ក.វ.ខ.ក”គ.ក.វ.ខ.ក ជាបណ្តាញស្ម័គ្រចិត្ត អព្យាក្រិត្យ មិនរកប្រាក់ចំណេញ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងមិនធ្វើនយោបាយ។ គ.ក.វ.ខ.ក បំពេញការងារដោយឈរលើគោលការស្ម័គ្រចិត្ត សទ្ធា សប្បុរស សន្តោស អនុគ្រោះក្នុងគោលបំណងរួបរួមសាមគ្គី និងប្រកបដោយទំនួលខុសត្រូវខ្ពស់។
មាត្រា ២
 គ.ក.វ.ខ.ក មានរូបសញ្ញា និងត្រាដោយឡែកសំរាប់សម្គាល់ដែលមានចែងក្នុងបទបញ្ជាផ្ទៃក្នុង។
មាត្រា ៣ 
គ.ក.វ.ខ.ក មានគេហទំព័រ: http://kbckr.blogsport.com/ email: cbakkorea@gmail.com និងFace
bookpage:https://www.facebook.com/វត្តខ្មែរកូរ៉េខេមរារាម/វត្តខ្មែរខេមរារាម/Jaya Raketo
មាត្រា ៤
អាសយដ្ឋាន ទីស្នាក់ការគណៈកម្មការគ.ក.វ.ខ.ក (경기도 군포시 금산로 60, 302(산본동)

ជំពូកទី២
ចក្ខុវិស័យ និង គោលដៅ
មាត្រា ៥ :  គ.ក.វ.ខ.ក មាន
.​ចក្ខុវិស័យ
អំពាវនាវ ប្រមូល កៀងគរ រួបរួមពុទ្ធបរិស័ទ ប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េ នៅប្រទេសកម្ពុជា និងនៅជុំវិញសកលលោកដែលមានឆន្ទៈ មនសិការ គោលបំណងចង់ឲ្យមានវត្តអារាមខ្មែរសម្រាប់គោរពបូជាព្រះពុទ្ធសាសនា ធ្វើបុណ្យទានតាមបែបប្រពៃណី បានជាកន្លែងជួបជុំអ្នកមានសទ្ធាក្នុងព្រះពុទ្ធសាសនា បានជាទីតាំងបង្ហាញពីវប្បធម៌ អត្តសញ្ញាណជាតិខ្មែរ និងបានជាកន្លែងសម្រាប់ស្នាក់អាស្រ័យរបស់បង ប្អូនខ្មែរក្នុងពេលប្តូរការងារ​ ឬសំរាប់បម្រើឲ្យសង្គមខ្មែរនៅលើទឹក ដីកូរ៉េ។
.គោលដៅ
v  បង្កើត ផ្សព្វផ្សាយ និងពង្រីកបណ្តាញទំនាក់ទំនងរវាងពុទ្ធបរិស័ទខ្មែរ ប្រជាពលរដ្ឋខ្មែរនៅសាធារណរដ្ឋកូរ៉េ ពុទ្ធបរិស័ទខ្មែរ ប្រជាពលរដ្ឋខ្មែរនៅប្រទេសកម្ពុជា ដើម្បីរួបរួមកម្លាំងជាមហាសាមគ្គី​​​   ជាមួយប្រជាជនខ្មែរនៅជុំវិញសកលលោកកសាងជាវត្តអារាមបែបខ្មែរនៅលើទឹកដីនៃសាធារណៈកូរ៉េ។
v  ស្វែងរកទីតាំងសមរម្យដើម្បីបង្កើតវត្តខ្មែរសម្រាប់បំរើដល់ប្រយោជន៍ពុទ្ធសាសនា វប្បធម៌ អត្តសញ្ញាណ និងសង្គមខ្មែរនៅក្នុងប្រទេសកូរ៉េ។
v  បង្កើត ផ្សព្វផ្សាយ កៀងគរ  អង្គៀស ស្វែងរកថវិកាជាជំហានៗដើម្បីយកមកអនុវត្តការងារកសាងវត្តខ្មែរនៅក្នុងប្រទេសកូរ៉េនេះឲ្យទទួលបានជោគជ័យដើម្បីទុកជាប្រយោជន៍ពុទ្ធសាសនា ប្រយោជន៍ជាតិខ្មែរ និងទុកជាកេរដល់កូនចៅជំនាន់ក្រោយទៀត។
v  បានបច្ច័យ ថវិកាសមល្មមហើយ នឹងយកទៅជាវដីដែលបានស្វែករកក្នុងពេលកន្លងទៅ ហើយចាប់ផ្តើមគំរោងកសាងវត្តខ្មែរកូរ៉េជាជំហ៊ានៗតាមកម្លាំង និងសមត្ថភាព។

  ជំពូកទី៣
រចនាសម្ព័ន្ធគ្រប់គ្រង
មាត្រា ៦
គ.ក.វ.ខ.កត្រូវបានគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាលដែលមានសមាជិកយ៉ាងតិច៦(ប្រាំមួយ)រូប និងគណៈកម្មាធិការប្រតិបត្តិដែលមានប្រធានគណៈកម្មការ១(មួយ)រូប ប្រធានអនុគណៈកម្មការ(ប្រាំ)រូប ដែលមានសមាជិកយ៉ាងតិត២៥(ម្ភៃប្រាំ)រូប ដែលមានសមាសភាពមកពីបណ្តាញពលករ សមាគមខ្មែរ អាជិវករ អ្នកមានគ្រួសារកូរ៉េ សិស្សនិស្សិត​ខ្មែរ និងសប្បុរសជននានា។ហើយនិងមានបង្កើតអនុគណៈកម្មការចំនួន៥គឺ៖ ១. អនុគណៈកម្មការរដ្ឋបាល និងហិរញ្ញកិច្ច ២. អនុគណៈកម្មការពត៌មាន និងការផ្សព្វផ្សាយ ៣. អនុណៈកម្មការទំនាក់ទំនងក្នុងប្រទេសកូរ៉េ ៤. អនុគណៈកម្មការទំនាក់ទំនងក្រៅប្រទេស ៥. អនុគណៈកម្មការវិធីការ វប្បធម៌ និងសាសនា និងមានលេខាធិការ និងហិរញ្ញិកជាជំនួយការផងដែរ។
មាត្រា ៦
រចនាសម្ព័ន្ធនៃគ.ក.វ.ខ.ក ត្រូវបានបង្ហាញដោយអង្គការលេខដូចខាងក្រោម៖

 

















មាត្រា ៧ : ក្រុមប្រឹក្សាភិបាល
​ក្រុមប្រឹក្សាភិបាលមានសមាសភាពដូចខាងក្រោមៈ ប្រធានក្រុមប្រឹក្សាភិបាលជាព្រះសង្ឃដែលគង់នៅក្នុងប្រទេសកូរ៉េ និងសមាជិកជាប្រធានបណ្តាញពលករ ប្រធានសមាគមខ្មែរ អាជីវករ អ្នកមានគ្រួសារកូរ៉េ សិស្សនិស្សិត និងសប្បុរសជននានា។ក្រុមប្រឹក្សាភិបាលមានតួនាទី ផ្តល់ការប្រឹក្សាយោបល់ ចង្គុលបង្ហាញ ត្រួតពិនិត្យ តាមដាន ណែនាំដល់គណៈកម្មការប្រតិបត្តិឲ្យអនុវត្តតាមចក្ខុវិស័យ គោលដៅ និងកោះប្រជុំតាមកាលវេលាចាំបាច់ ហើយមានសិទ្ធិមិនគាំទ្រ ឬបោះឆ្នោតទំលាក់ប្រធានគណៈកម្មការប្រតិបត្តិនិងប្រធានអនុគណៈកម្មការប្រតិបត្តិបានផងដែរ។

មាត្រា ៨ : ប្រធានគណៈកម្មការប្រតិបត្តិ  
ប្រធានគណៈកម្មការប្រតិបត្តិត្រូវប្រគេនដល់ព្រះសង្ឃដែលគង់នៅក្នុងប្រទេសកូរ៉េ។ហើយត្រូវជ្រើសរើសដោយមានការយល់ព្រមពីប្រធានក្រុមប្រឹក្សាភិបាល ប្រធានអនុណៈកម្មការ និងសមាជិក សមាជិកាទាំងអស់។ ប្រធានគណៈកម្មការប្រតិបត្តិមានតួនាទី គ្រប់គ្រង់ ដឹកនាំរាល់សកម្មភាពទាំងមូលរបស់គណៈកម្មការ និងបង្កើតគោលនយោបាយរយៈពេលខ្លី និងវែងឲ្យស្របតាមចក្ខុវិស័យ និងគោលបំណងរបស់គណៈកម្មការ។ ហើយប្រធានគណៈកម្មការប្រតិបត្តិមានសិទ្ធិស្នើសុំកោះប្រជុំសាមញ្ញ និងវិស្សាមញ្ញក្នុងករណីចាំបាច់។ ហើយមានសិទ្ធិស្នើសុំដកបេក្ខភាពប្រធានអនុគណៈកម្មការ និងសមាជិក សមាជិកាក្នុងករណីចាំបាច់។
មាត្រា៩ : ប្រធានអនុគណៈកម្មការ
ប្រធានអនុគណៈកម្មការ ត្រូវជ្រើសរើសដោយប្រធានគណៈកម្មការប្រតិបត្តិ និងមានការយល់ព្រមពីសមាជិក សមាជិកាទាំងមូល។ ហើយមានតួនាទីសហការជាមួយប្រធាន ត្រួតពិនិត្យ ដឹកនាំ និងបង្កើតគោលនយោបាយសម្រាប់ដឹកនាំអនុគណៈកម្មការរបស់ខ្លួនឲ្យមានសកម្មភាព វិវឌ្ឍ រីកចំរើនទាន់សភាពការជាក់ស្តែង។
មាត្រា ១០ : សមាជិក សមាជិកា 
សមាជិក សមាជិកា មានសមាសភាពមកពីបណ្តាញពលករ សមាគមខ្មែរ អាជិវករ អ្នកមានគ្រួសារកូរ៉េ សិស្សនិស្សិត សប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស។ហើយសមាជិក​ សមាជិកា មានតួនាទីជួយការងារប្រធាន និងប្រធានអនុគណៈកម្មការ ឧបត្ថម្ភ ជ្រោមជ្រេង ផ្សព្វផ្សាយ ត្រួតពិនិត្យរាល់សកម្មភាពការងាររបស់គណៈកម្មការផងដែរ។
មាត្រា ១១ :  លេខាធិការ
លេខធិការត្រូវជ្រើសដោយប្រធានគណៈកម្មការ។មានតួនាទីជួយប្រធាន កត់ត្រា ធ្វើកំណត់ហេតុប្រជុំ ធ្វើបញ្ជីរស្នាមផ្សេងៗ។
មាត្រា ១២ : ហិរញ្ញិក    
ហិរញ្ញិកត្រូវជ្រើសដោយប្រធានគណៈកម្មការប្រតិបត្តិ និងមានការយល់ព្រមពីប្រធានអនុគណៈកម្មការ និងសមាជិក សមាជិកា។ មានតួនាទីកត់ត្រា ទុកដាក់ថវិកា និងគណនាពីចំណូល ចំណាយហើយរាយការណ៍ជូនប្រធានគណៈកម្មការ ប្រធានអនុគណៈកម្មការ និងសមាជិក សមា
ជិកាបានដឹង ​ឮ។ 


ជំពូកទី
ចំណូល និងចំណាយ
មាត្រា ១៣
ដំណើរការនៃ គ.ក.វ.ខ.ក ទទួលបានការជ្រោមជ្រេង ឧបត្ថម្ភ គាំទ្រពីសំណាក់ ពុទ្ធបរិស័ទខ្មែរ ប្រជាជនខ្មែរនៅគ្រប់ទិសទីនៅក្នុងប្រទេសកូរ៉េ នៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញសកលលោក  និងសប្បុរសជន អង្គការ សមាគម ស្ថាប័នរដ្ឋ និងឯកជននានា។
មាត្រា ១៤ ​:​ អំពីចំណូល
រាល់ថវិកាដែលទទួលបានពីសប្បុរសជនត្រូវដាក់ចូលក្នុងគណៈនេយ្យធនាគារដែលមានឈ្មោះ“សមាគមខ្មែរនៅប្រទេសកូរ៉េ”។ហើយត្រូវកត់ត្រាឲ្យបានជាក់លាក់ ហើយរាយការណ៍ជូនប្រធាន គណៈកម្មការនិង ប្រធានអនុគណៈកម្មការ និងផ្សព្វផ្សាយឲ្យគ្រប់សមាជិក សមាជិកាបានដឹង និងជ្រាបគ្រប់ៗគ្នា។ ហើយបញ្ជូនឈ្មោះសប្បុរសជនឲ្យខាងអនុគណៈកម្មការរដ្ឋបាល និងអនុគណៈកម្មការផ្សព្វផ្សាយបានកត់ឈ្មោះសប្បុរសជនទុកដាក់ឲ្យបានត្រឹមត្រូវ និងចេញជាលិខិតថ្លែងអំណរគុណ និង ប័ណ្ណសរសើរជូនដល់សប្បុរសជនវិញ។
មាត្រា ​​​១៥ : អំពីចំណាយ
 រាល់សកម្មភាពរបស់ គ.ក.វ.ខ.ក ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្តដូចនេះរាល់ការចំណាយ ត្រូវធ្វើឡើង អោយចំគោលដៅរបស់ គ.ក.វ.ខ.ក ហើយត្រូវត្រួតពិនិត្យ រាយការជូនក្រុមប្រឹក្សាភិបាល ប្រធានគណៈកម្មការ ប្រធានអនុគណៈកម្មការ និងសមាជិក សមាជិកាឲ្យដឹងឮរៀងរាល់ខែអំពីចំណូល និងចំណាយផ្សេងៗ។

មាត្រា ១៦
រាល់ចំណូលចំណាយរបស់សមាគមត្រូវកត់ត្រាដោយហិរញ្ញិក និងទទួលស្គាល់ដោយប្រធានគណៈកម្មការព្រមទាំងបង្ហាញកំណត់ត្រារៀងរាល់ដំណាច់ខែដល់ក្រុមប្រឹក្សាភបាល ប្រធានអនុគណៈកម្មការនិងសមាជិក សមាជិកាឲ្យបានដឹង។ រាល់ថវិកាចំណាយ ត្រូវមានវិក័យប័ត្រ។ ក្នុងករណីការចំណាយគ្មានវិក័យប័ត្រ ត្រូវមានកំណត់​ត្រាតាមទម្រង់ចំណាយរបស់​ គ.ក.វ.ខ.ក និងមានការទទួលស្គាល់ដោយហិរញ្ញិក។





                ព្រះរាជាណាចក្រកម្ពុជា
          ជាតិ  សាសនា  ព្រះមហាក្សត្រ
                                          ee]ff

                                            បទបញ្ជាផ្ទៃក្នុង
                         ពុទ្ធិកសមាគមខ្មែរនៅប្រទេសកូរ៉េ
                  គណៈកម្មការកសាវត្តខ្មែរនៅប្រទេសកូរ៉េ
ជំពូក១
បទបញ្ញត្តិទូនៅ
មាត្រា ១ :  បទបញ្ជាផ្ទៃក្នុងនេះមានវិសាលភាពគ្របដណ្តប់លើការគ្រប់គ្រង និងការប្រតិបត្តិរបស់គ.ក.វ.ខ.ក
មាត្រា ២​ : សមាជិកគ.ក.វ.ខ.ក ទាំងអស់ត្រូវគោរពតាមបញ្ជាផ្ទៃក្នុងនេះ។

ជំពូក២
រូបសញ្ញានិងត្រារបស់សមាគម

មាត្រា ៣
និមិត្តសញ្ញារបស់គ.ក.វ.ខ.ក មានរូបប្រាសាទអង្គរវត្តដែលជាអត្តសញ្ញាណតំណាងឲ្យភាពរុងរឿងនៃអរិយធម៌ខ្មែរតម្កល់លើផ្កាឈូកនៅចំកណ្តាល។ហើយនៅផ្ទៃខាងក្រៅព័ទ្ធរូបប្រសាទអង្គរវត្តមា
នរូបអដ្ឋង្គិកមគ្គមានអង្គប្រាំបី(៨)ដែលជាតំណាងមគ្គាដ៏ត្រចះត្រចង់ឆ្ពោះត្រង់ទៅរកទីឋានសុខស្ង
ប់ សន្តិភាព ព្រះនិព្វាន ហើយត្របកផ្កាឈូកនៅខាងក្រៅ ដំណាងឲ្យភាព ស្អាត បរិសុទ្ធិ ស្មោះត្រង់។ ហើយនៅផ្នែកខាងក្រៅ ប៉ែកខាងលើមានសរសេរអក្សរជាភាសាខ្មែរថា៖ វត្តខ្មែរកូរ៉េខេមរារាម ហើយផ្នែកខាងក្រោមមានសរសេរជាភាសាអង់គ្លេសថា៖ Cambodian Buddhist Temple in Korea
មាត្រា ៤  
ត្រាសំរាប់ប្រើប្រាស់តំណាងគណៈកម្មការកសាង មានសណ្ឋាន ទ្រង់ទ្រាយ និងអត្ថន័យដូចរូបសញ្ញាដែរ។

ជំពូក៣
សមាជិកគណៈកម្មការកសាងខ្មែរនៅប្រទេសកូរ៉េ

មាត្រា ៥
សមាជិកគ.ក.វ.ខ.ក ប្រចាំអាណត្តិទី១ ឆ្នាំ២០១៩មានចំនួនសាមសិបប្រាំបី(៣៩)រូបដែលមារាយនាមដូចខាងក្រោម៖
១.
២.
៣.
៤.
៥.
៦.
មាត្រា ៦
ទីប្រឹក្សាកិត្តិយសរបស់គ.ក.វ.ខ.ក គឺជាបុគ្គលដែលគាំទ្រ ឧបត្ថម្ភ គ.ក.វ.ខ.ក ទាំងខាងផ្លូវចិត្ត ផ្តល់គំនិតយោបល់ និងធ្វើអំណោយទានដល់គ.ក.វ.ខ.ក។ ប៉ុន្តែការផ្តល់សមាជិកកិត្តិយសនេះត្រូវធ្វើឡើងដោយការសម្រេចពីប្រធានគណៈកម្មការប្រតិបត្តិ ប្រធានអនុគណៈកម្មការ និងមានការឯកភាពពីក្រុមប្រឹក្សាភិបាល។

ជំពូក៤
ក្រុមប្រឹក្សាភិបាល និងប្រធានប្រតិបត្តិ ប្រធានអនុគណៈកម្មការ

មាត្រា ៧ : គ.ក.វ.ខ.ក មានក្រុមប្រឹក្សាភិបាលដែលមានសមាជិកចំនួនប្រាំមួយ(៦)រូប៖
v   ប្រធានក្រុមប្រឹក្សាភិបាល ១រូប
v   សមាជិកក្រុមប្រឹក្សាភិបាល ៥រូប
v   ប្រធានគណៈកម្មការប្រតិបត្តិ ១រូប
v   ប្រធានអនុគណៈកម្មការ៥រូប
មាត្រា ៨ :   គ.ក.វ.ខ.ក មានក្រុមទីប្រឹក្សាយោងទៅតាមការចាំបាច់ មិនកំណត់ចំនួន។

ជំពូក៦
វិន័យការងារ

មាត្រា ១០
ការប្រជុំគណៈកម្មាធិការ ត្រូវធ្វើឡើងរៀងរាល់៤ខែម្តង ប៉ុន្តែការប្រជុំវិស្សាមញ្ញដែលស្នើសុំដោយប្រធានប្រតិបត្តិមិនមានចំនួនកំណត់ទេ។​​រាល់ការប្រជុំដើម្បីសម្រេសកម្មភាពសមាគមយ៉ាងហោចណាស់ត្រូវមានការយល់ព្រមដោយសំឡេង៥០+១នៃអនុគណៈកម្មកាធិការអចិន្ត្រៃយ៍។
មាត្រា ១១
 របាយការណ៍រៀងរាល់ការប្រជុំ ត្រូវរៀបចំឡើងដោយលេខាធិការ និងមានការពិនិត្យយល់ព្រមពីប្រធានគណៈកម្មការប្រតិបត្តិ និងរាយការណ៍ជូនក្រុមប្រឹក្សាភិបាលយ៉ាងយូរ៤៨ម៉ោងសម្រាប់របាយការណ៍សកម្មភាព និង៦២ម៉ោងសម្រាប់របាយការណ៍ហិរញ្ញវត្ថុ។ របាយការណ៍ប្រចាំឆ្នាំត្រូវធ្វើឡើងរៀងរាល់ឆមាស ដែលរៀបចំដោយប្រធានប្រតិបត្តិ និងបង្ហាញពីសកម្មភាពរបស់កម្មការដល់សមាជិក។
មាត្រា ១២
រាល់ចំណូលចំណាយរបស់គណៈកម្មការកសាងត្រូវកត់ត្រាដោយហិរញ្ញិក និងទទួលស្គាល់ដោយប្រធានគណៈកម្មការ ព្រមទាំងបង្ហាញកំណត់ត្រារៀងរាល់ដំណាច់ត្រីមាសដល់ក្រុមប្រឹក្សាភិបាល។ រាល់ថវិកាចំណាយ ត្រូវមានវិក័យប័ត្រ។ ក្នុងករណីការចំណាយគ្មានវិក័យប័ត្រ ត្រូវមានកំណត់​ត្រាតាមទម្រង់ចំណាយរបស់​ គ.ក.វ.ខ.ក និងមានការទទួលស្គាល់ដោយហិរញ្ញិក។
មាត្រា ១៣
លិខិតបញ្ជាក់នឹងត្រូវផ្ដល់ជូនដល់សមាជិកទាំងឡាយណាដែលបានចូលរួមការ ប្រជុំនិងជួយសកម្មភាពនានារបស់គណៈកម្មការ។

No comments: