Thursday, April 16, 2009

រូបថតថតនៅថ្ងៃប្រារព្ធបុណ្យចូលឆ្នាំ























សួស្តីឆ្នាំថ្មី



Happy Cambodian New Year!



새해복을 많이 받으시 바라겠습니다!



((°))

ប្រវត្តិ​ពិធី​ស្រង់​ព្រះ​ពុទ្ធ​បដិមា​នៅ​ក្នុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ


ប្រវត្តិ​ពិធី​ស្រង់​ព្រះ​ពុទ្ធ​បដិមា​នៅ​ក្នុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

ដោយ កេសរណ្ណីយ្យា
2009-04-16

នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ពុទ្ធ​សាសនិក​ទាំង​ព្រះសង្ឃ​និង​គ្រហស្ថ តែង​ជួប​ជុំ​គ្នា​រៀប​ចំ​ពិធី​ស្រង់​ទឹក​ព្រះ​ពុទ្ធ​បដិមា​តូច​ធំ​នៅ​តាម​ទី​វត្ត​អារាម​នានា។

សៀវភៅ​«ព្រះរាជ​ពិធី​ទ្វារ​ទសមាស» ច្បាប់​បោះ​ពុម្ព​ផ្សាយ​ក្នុង​ឆ្នាំ ១៩៦៩ ដែល​និពន្ធ​ចង​ក្រង​ដោយ​លោក​ឧកញ៉ា ទេពពិទូរ ក្រសេម, បណ្ឌិត​ទី​១ នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ បាន​សរសេរ​កត់​ត្រា​ថា ព្រះរាជ​ពិធី​ផ្សេងៗ ជា​ពិធី​សម្រាប់​ប្រចាំ​ខែ​ទាំង​១២ តាម​ទំនៀម​ក្នុង​ព្រះបរម​រាជ​វាំង​នា​ជំនាន់​ដើម មើល​ទៅ​សុទ្ធ​តែ​ជា​ពិធី​ដែល​ប្រារព្ធ​ធ្វើ​តាម​លទ្ធិ​ព្រាហ្មណ៍​ទាំង​អស់។ លុះ​ក្រោយ​មក​នៅ​ពេល​ដែល​ខ្មែរ​ត្រឡប់​ចូល​កាន់​ពុទ្ធ​សាសនា ហើយ​ក៏​បាន​នាំ​យក​ពិធី​នានា​មក​រួប​រួម​ធ្វើ​ជា​មួយ​គ្នា​នឹង​ទំនៀម​ការ​កុសល​ក្នុង​ព្រះពុទ្ធ​សាសនា រួម​មាន​ទាំង​ព្រះរាជ​ពិធី​សង្រ្កាន​ឆ្នាំ​ថ្មី​ផង​នោះ ដោយ​លំដាប់​តាំង​ពី​ខែ​ចែត្រ​ជាដើម​ទៅ។

ភិក្ខុ គូ សុភាព វជិរប្បញ្ញោ គង់​នៅ​វត្ត​«និគ្រោធវ័ន» ក្នុង​ឃុំ​ព្រែក​ថ្មី ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល បាន​មាន​ថេរដីកា​ទាក់​ទង​នឹង​ពិធី​ស្រង់​ព្រះ​តាម​ប្រពៃណី​ពុទ្ធ​សាសនា ដែល​ព្រះ​មហាក្សត្រ​ខ្មែរ បាន​ប្រារព្ធ​ធ្វើ​តៗ​ជំនាន់​តាំង​ពី​សម័យ​មហា​នគរ​មក។

ភិក្ខុ គូ សុភាព វជិរប្បញ្ញោ មាន​ថេរដីកា​ដូច្នេះ ៖ «ក្នុង​កម្មវិធី​បុណ្យ​ចូល​ឆ្នាំ​ហ្នឹង ពិធី​ស្រង់​ព្រះ​ហ្នឹង​ជា​ពិធី​មួយ​សំខាន់ ហើយ​តាម​ពិត​ពិធី​ស្រង់​ព្រះ​នេះ បរម​បុរាណ​យើង​ធ្វើ​តាំង​ពី​សម័យ​យូរ​យារ​ណាស់​មក​ហើយ។ ឯកសារ​សៀវភៅ​ទំនៀម​ទម្លាប់​ខ្មែរ​បញ្ជាក់​ថា​នៅ​សម័យ​មហា​នគរ ព្រះបាទ​ជយវរ្ម័ន​ទី​៧ បាន​អារតនា​នូវ​ព្រះពុទ្ធ​រូប ព្រះ​ពុទ្ធ​បដិមា ២៥​អង្គ ជា​តំណាង​ខេត្ត​នីមួយៗរបស់​មហា​នគរ​ហ្នឹង​ចូល​មក​ក្នុង​រាជធានី​អង្គរ​ដើម្បី​ធ្វើ​ពិធី​ស្រង់​ព្រះ​នៅ​ក្នុង​ពេល​ចូល​ឆ្នាំ​នេះ​ផង​ដែរ ដើម្បី​បាន​នូវ​សិរី​សួស្ដី​កម្មវិធី​ចូល​ឆ្នាំ។ ហើយ​ពេល​ដែល​ចប់​កម្មវិធី​បុណ្យ​ស្រង់​ព្រះ​នេះ​ហើយ ក៏​អារតនា​ព្រះ​ពុទ្ធ​រូប​មួយ​ព្រះអង្គ​តាម​បណ្ដា​ខេត្ត​មួយៗ​ហ្នឹង​ត្រឡប់​ទៅ​កាន់​ខេត្ត​នីមួយៗ​វិញ»។

ភិក្ខុ គូ សុភាព វជិរប្បញ្ញោ ដែល​ព្រះអង្គ​បាន​ស្ម័គ្រ​បម្រើ​ការ​ជា​ប្រធាន​គណៈកម្មការ​បច្ចេកទេស នៃ​ពុទ្ធិក​បណ្ឌិត្យ​សភា នៃ​សកល​វិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា ដោយ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គម្រោង​កម្មវិធី​នានា​ផ្នែក​ព្រះពុទ្ធ​សាសនា តាម​រយៈ​ការ​បោះ​ពុម្ព​សៀវភៅ​និង​ផ្សព្វផ្សាយ​តាម​វិទ្យុ​ជា​ដើម​នោះ បាន​មាន​សង្ឃ​ដីកា​បន្ថែម​អំពី​ប្រវត្តិ​នៃ​ពិធី​ស្រង់​ព្រះ​ក្នុង​ទិវា​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ។

ភិក្ខុ គូ សុភាព វជិរប្បញ្ញោ​មាន​សង្ឃ​ដីកា​បន្ថែម​ដូច្នេះ ៖ «ក្នុង​សាស្រ្តា​ស្លឹក​រឹត​និង​សៀវភៅ​ទំនៀម​ទម្លាប់​ខ្មែរ​ដែល​យើង​ដក​ស្រង់​មក​ហ្នឹង បាន​រៀប​រាប់​ប្រាប់​ថា ព្រះ​បាទ បសេន ទីកោសល ដែល​សោយ​រាជ្យ​នៅ​ក្នុង​ជំនាន់​ព្រះ​សម្មា​សម្ពុទ្ធ ក្នុង​ពេល​ដែល​ចូល​ឆ្នាំ​មក​ដល់​ហ្នឹង ក៏​អារតនា​ព្រះ​សម្មា​សម្ពុទ្ធ​ជាមួយ​នឹង​ព្រះភិក្ខុ​សង្ឃ ស្រង់​ព្រះ និង​ស្រង់​ព្រះ​ភិក្ខុ​សង្ឃ​ផង​ដែរ ដើម្បី​បាន​សិរី​សួស្ដី​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ហ្នឹង។ ឯ​ក្នុង​ឯកសារ​ដើម​ទាក់​ទង​នឹង​គម្ពីរ​ព្រះ​ត្រៃ​បិដក​នោះ ដែល​មាន​ចារ​ជា​ភាសា​ខ្មែរ​យើង​ចំនួន ១១០​ពាក្យ​ហ្នឹង ខ្ញុំ​ករុណា​អាត្មាភាព​ស្វះ​ស្វែង​រក​ជា​គោលការណ៍​សំខាន់​ដែរ ប៉ុន្តែ​ដូច​ជា​មិន​ទាន់​ឃើញ​ច្បាស់​លាស់​ថា​មាន​នៅ​ក្នុង​ព្រះ​សូត្រ​មួយ​ណា ព្រះ​វិន័យ​មួយ​ណា ឬ​ក៏​ព្រះ​អភិធម្ម​មួយ​ណា​ទេ»។

ចំណែក​ភិក្ខុ​មួយ​អង្គ​ទៀត​ព្រះ​នាម អ៊ឹម ឡុង លង្កិសរធម្មោ ដែល​ជា​ព្រះ​វិន័យ​ធរ និង​ព្រះគ្រូ​ធម្មាចារ្យ​ ខាង​ផ្នែក​វិបស្សនា​ធុរៈ គង់​នៅ​វត្ត​«នន្ទមុនី» ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ បាន​មាន​ថេរដីកា​អំពី​គោល​គំនិត​របស់​ដូន​តា​ចាស់​ទុំ និង​អ្នក​ប្រាជ្ញ​បណ្ឌិត​ខាង​ពុទ្ធ​សាសនា​ខ្មែរ ដែល​រៀប​ចំ​ដាក់​បញ្ចូល​ពិធី​ស្រង់​ព្រះ​ពុទ្ធ​បដិមា​ទៅ​ក្នុង​ទិវា​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ជាតិ។

ភិក្ខុ​ព្រះ​នាម អ៊ឹម ឡុង លង្កិសរធម្មោ មាន​ថេរដីកា​ដូច្នេះ ៖ «ពិធី​ស្រង់​ព្រះ​ពុទ្ធ​បដិមា​ក្នុង​បុណ្យ​ប្រពៃណី​ជាតិ​ចូល​ឆ្នាំ​នេះ ធ្លាប់​ចូល​ទៅ​ក្នុង​ធម៌​កតញ្ញូ​កតវេទី។ ពាក្យ​ថា​កតញ្ញូ​កតវេទី​ហ្នឹង​មាន​សេចក្ដី​ថា​បុគ្គល​ហ្នឹង​អ្នក​ដឹង ដឹង​នូវ​ឧបការគុណ អ្នក​ដែល​ធ្វើ​ពី​មុន​ហើយ បាន​ធ្វើ​តប​ទៅ​វិញ។ ហើយ​ចំណែក​ខាង​ដូច​ជា​មាតា​បិតា ឬ​ក៏​ព្រះសម្មា​សម្ពុទ្ធ​អ៊ីចឹង គឺ​ជា​ឧបការី​ជន ជន​ដែល​មាន​គុណ​បំណាច់​មក​លើ​យើង​ទាំង​អស់​គ្នា​ខាង​ដើម។ ដល់​អ៊ីចឹង​ហើយ​បុគ្គល​ត្រូវ​ដឹង​គុណ​ដល់​អ្នក​ដែល​មាន​គុណ ក៏​ដូច​ជា​នៅ​ក្នុង​សង្គម​មនុស្ស​ទាំង​មូល​ហ្នឹង​ដើម្បី​ឲ្យ​បាន​ការ​សាមគ្គី​គ្នា ឲ្យ​ជា​អ្នក​ដឹង​គុណូបការៈ​របស់​បុព្វការី​ជន​ហ្នឹង អាហ្នឹង​បាន​ប្រយោជន៍​នៅ​ត្រង់​ហ្នឹង​ឯង ហើយ​ក៏​ជា​ការ​សង្រ្គោះ​ទៅ​ដល់​គ្នា​និង​គ្នា​ឲ្យ​កើត​មហា​សាមគ្គី​ហ្នឹង»។

ភិក្ខុ អ៊ឹម ឡុង លង្កិសរធម្មោ បាន​មាន​សង្ឃ​ដីកា​បញ្ជាក់​បន្ថែម​អំពី​អត្ថន័យ​នៃ​ពិធី​ស្រង់​ព្រះ ក្នុង​នោះ​រួម​មាន​ទាំង​ការ​ប្រតិបត្តិ​ថែ​ទាំ​ផ្គត់ផ្គង់​លោក​អ្នក​មាន​គុណ គឺ​មាតា​បិតា​ដែល​ជា​ព្រះ​រស់ នៃ​កូន​ចៅ​ប្រុស​ស្រី​ដែល​បុត្រ​ធីតា​គប្បី​ធ្វើ​ជា​ប្រចាំ។

ភិក្ខុ​ព្រះ​នាម អ៊ឹម ឡុង លង្កិសរធម្មោ មាន​សង្ឃដីកា​បន្ថែម​ដូច្នេះ ៖ «ពិធី​ស្រង់​ព្រះ​ហ្នឹង​គឺ​ជា​ការ​មួយ​ដែល​ត្រូវ​សម្អាត ត្រូវ​តប​គុណ ត្រូវ​សង​គុណ។ តាម​ពិត​មិន​ចាំ​បាច់​ដល់​ទៅ​ពេល​ចូល​ឆ្នាំ​ហ្នឹង​បាន​ធ្វើ​ទេ ត្រូវ​តែ​សម្អាត​ជា​រៀង​រហូត​ព្រោះ​ជា​ទី​សក្ការៈ​ដែល​ត្រូវ​រំឭក​ដល់​គុណ​ហ្នឹង​ដូច​ជា​មាតា​បិតា​ហ្នឹង សូម្បី​តែ​គាត់​នៅ​រស់​ក្ដី គាត់​នៅ​ក្មេង​ក្ដី​ក៏​ត្រូវ​តែ​ធ្វើ​ត​អ៊ីចឹង។ ប៉ុន្តែ​ដោយសារ​តែ​ទំនៀម​ទម្លាប់​យក​ទៅ​ភ្ជាប់​នឹង​ខាង​ចូល​ឆ្នាំ​មួយ​ឆ្នាំ​ម្ដង​អ៊ីចឹង ក៏​យក​ពេល​ហ្នឹង​ធ្វើ​ពិធី​ស្រង់​ព្រះ ហើយ​ព្រះ​អង្គ​ទ្រង់​សម្ដែង​ដូច​ជា​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ដល់​មាតា​បិតា​អ៊ីចឹង គឺ​យក​ពិធី​ស្រោច​ទឹក​ហ្នឹង ដែល​ពាក្យ​ថា​អភិសេក។ ហើយ​ភិសេកៗ​ហ្នឹង​ប្រែ​ថា​ពិធី​ស្រោច​ស្រព​តម្កុំ​តម្កើង​លើក​ឡើង​ប្រសិទ្ធី​ឲ្យ​មាន​តម្លៃ លើក​ឡើង​ជា​ទី​សក្ការៈ ទី​គោរព​អ៊ីចឹង​ទៅ​មក»។

នៅ​ក្នុង​សៀវភៅ​«ព្រះរាជ​ពិធី​ទ្វារ​ទសមាស» ដែល​ជា​ការ​បោះ​ពុម្ព​ផ្សាយ​លើក​ទី​១៣ របស់​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​ខ្មែរ លោក​ឧកញ៉ា ទេពពិទូរ ក្រសេម បាន​សរសេរ​បង្ហាញ​អំពី​ទំនៀម​ជា​រាជកិច្ច​របស់​ព្រះមហាក្សត្រ​ខ្មែរ​ជា​ច្រើន​ជំនាន់ ដែល​តែង​តែ​ប្រារព្ធ​ពិធី​ស្រង់​ទឹក​ប្រគេន​ព្រះសង្ឃ​នៅ​ក្នុង​បរិវេណ​ព្រះបរម​រាជ​វាំង​នា​វេលា​ម៉ោង​ប្រមាណ ២ រសៀល ក្នុង​ថ្ងៃ​ទី​២ នៃ​ពិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី។

ក្រៅ​ពី​នោះ លោក​ឧកញ៉ា ទេពពិទូរ ក្រសេម ក៏​បាន​ដក​ស្រង់​ពី​គម្ពីរ​បុរាណ​ទាក់​ទង​នឹង​ពុទ្ធសាសនា ដែល​មាន​ចែង​រហូត​ដល់​ការ​ផ្ងូត​ទឹក​ជូន​មាតា​បិតា គ្រូ​ឧបជ្ឈាយ៍ និង​គ្រូ​អាចារ្យ​ជាដើម ក្នុង​ឱកាស​នៃ​ពិធី​សង្ក្រាន្ត​នៃ​ការ​ផ្តាច់​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី​នោះ ដែល​ចាត់​ទុក​ថា​ជា​ការ​ប្រព្រឹត្ត​អំពើ​ល្អ ដែល​ជា​បុណ្យ​កុសល ជា​ការ​សង្គ្រោះ​ដ៏​ប្រពៃ ដោយ​ការ​បរិច្ចាគ​ទាន​ជា​ទឹក ដែល​ជីវិត​មនុស្ស​សត្វ​ត្រូវ​ការ​ជា​ចាំបាច់៕
ប្រភព: វិទ្យុអាស៊ីសេរី

Wednesday, April 15, 2009

សួស្តីឆ្នាំថ្មី

សួស្តីឆ្នាំថ្មី!​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំថ្មីសិរីសួស្តីជយមង្គលវិបុលសុខគ្រប់ប្រការ

ចូលមានដល់ប្រជាជនខ្មែរទាំងអស់ដែលនៅ

គ្រប់ច្រកល្ហកនៃពិភពលោកសូមបានជួបប្រទះ

តែពុទ្ធពរទាំង៤ប្រការគឺ៖អាយុ​​​​វណ្ណុះសុខពល

និង​បដិភាណុះកុំបីឃ្លៀងឃ្លាតឡើយ។

សូមឲវត្ថុស័កសិទ្ធិមានរឹទ្ធិបារមីទាំងអស់

ក្នុងលោកជួយបីបាច់ថែរក្សាសត្វលោកឲ

បានជួបប្រទុះសុភមង្គលនិងការអភិវឌ្ឃន៍រួច

ចាកផុតពីភាពក្រីក្រនិងការអត់ឃ្លាន។


(សេអ៊ូល​​​​​ភិក្ខុជយរក្ខិតោ​​​​​​​​រិនសារ៉ូ)

Tuesday, April 14, 2009

តុល្យការនៃបញា​និង​ករុណាធម៌

បញ្ញាត្រូវថ្លឹងឲ្យស្មើនឹងករុណាធម៌ជានិច្ច ។ តែករុណាធម៌ត្រូវថ្លឹងឲ្យស្មើ

នឹងបញ្ញាដែរ ។ យើងមិនអាចមានសន្តិភាពប្រសិនបើយើងមិន

បានថ្លឹងថ្លែងធម៌ទាំងពីរនេះអោយមានតុល្យភាពគ្នា ខ្ញុំនឹងលើករឿងបីមកឆ្លុះបញ្ចាំងជូនៈថ្ងៃមួយមានស្តេចនាគកំណាចមួយ បានជួបព្រះពោធិសត្វតាមដងផ្លូវ ។ ព្រះពោធិសត្វបានទូន្មានស្តេចនាគថា

«ម្នាលកូនប្រុស! ចូរអ្នកកុំសម្លាប់សត្វ អ្នកត្រូវរក្សាសីល៥ អស់មួយជីវិត

អ្នកនឹងបានជួបសេចក្តីសុខ» ។ កាលបើបានស្តាប់នូវដំបូន្មានខ្លះៗ

ពីព្រះពោធិសត្វហើយ ស្តេចនាគកំណាចនោះក៏ប្រែទៅជាសត្វស្លូតបូត ។ពួកក្មេងគង្វាលគោនៅតាមជើងភ្នំហិម៉ាល័យ តែងតែមានការភ័យ

ខ្លាចសត្វនាគនោះជានិច្ច ប៉ុន្តែនៅពេលពួកគេដឹងថាស្តេចនាគនោះ

បានប្រែទៅជាសត្វស្លូតបូត គេលែងភ័យខ្លាចអ្វីទៀតហើយ ។ រំពេចនោះពួកក្មេងគង្វាលគោខ្លះនាំគ្នាឡើងជិះស្តេចនាគលេង

ខ្លះទៀតទាញកន្ទុយ ហើយក្មេងខ្លះទៀតយកដុំថ្ម-ដីខ្សាច់-អាចម៍គោ ញាត់ក្នុងមាត់នាគជាល្បែងលេងនិងហ៊ោរកញ្ច្រៀវសើចសប្បាយ។

នាគមិនអាចស៊ីចំណី សើចសប្បាយកើតក៏ធ្លាក់ខ្លួនទៅជាឈឺ។

ថ្ងៃក្រោយមក ស្តេចនាគបានជួបព្រះពោធិសត្វម្តងទៀត ក៏ស្រែកសួរថាៈ

«នែលោកដ៏ចម្រើន! ថ្ងៃមុនលោកបានប្រាប់ខ្ញុំឲ្យខំរក្សាសីល ហើយ

ចម្រើនករុណាធម៌ផង នឹងបានជួបសេចក្តីសុខ ។ ប៉ុន្តែឥឡូវនេះមាន

ឃើញសេចក្តីសុខឯណា? ឃើញតែសេចក្តីទុក្ខទៅវិញ! » ព្រះពោធិសត្វតបថា

« ម្នាលកូនប្រុស! ប្រសិនបើឯងមានករុណា មានសីល មានមេត្តា ឯងត្រូវតែមានបញ្ញានិងការឈ្លាសវៃផងដែរ ។ នេះជាមធ្យោបាយការពារខ្លួន ។ ថ្ងៃក្រោយបើពួកក្មេងទាំងនោះ វាមកធ្វើទុក្ខបុកម្នេញឯងទៀត

ចូរឯងព្រួសភ្លើងតាមមាត់ អោយវាឃើញទៅពិតជាវាខ្លាច

លែងហ៊ានមកធ្វើទុក្ខបុកម្នេញឯងទៀតហើយ ។នរណានឹងបាន

ដឹងនូវអំពើឃោរឃៅដូចម្តេចខ្លះ ប្រសិនបើស្តេចនាគប្រើតែ

បញ្ញាមួយមុខប៉ុណ្ណោះ? ស្តេចនាគឬក្មេងគង្វាលគោ

ដែលត្រូវទទួលរងគ្រោះនូវសេចក្តីទុក្ខទោសគ្រោះថ្នាក់ ?

ជញ្ជីងសម្រាប់ថ្លឹងបញ្ញា និង ករុណា ហៅថា មជ្ឈិមបដិបទា

«ផ្លូវកណ្តាល» ។មាននិទានមួយទៀតថាៈ គ្រាមួយនោះ

មានកសិករចំណាស់ម្នាក់ បានប្រទះឃើញសត្វពស់មួយ

មានរាងកាយ ស្គាំងស្គម ជិតនឹងស្លាប់ព្រោះអត់អាហារកំពុង

ដេកក្នុងស្រែរបស់គាត់ ។ គាត់អាណិតណាស់បានរើសយក

ពស់សំគមនោះទៅផ្ទះ ហើយក៏យកទឹកដោះមានរសជាតិឆ្ងាញ់

ពិសាដែលទើបចំអិនហើយថ្មីៗ ឲ្យជាចំណី ។ គាត់យកភួយដែល

មានសម្ផស្សដ៏ទន់ដណ្តប់ឲ្យវា រួចយកទៅដាក់ឲ្យដេកក្នុងកន្លែង

ល្អមួយជិតគ្រែរបស់គាត់ ។រាត្រីនោះកសិករចំណាស់ក៏សម្រាន្តលង់លក់ ។

ស្រាប់តែព្រឹកស្អែកឡើង គេឃើញកសិករនោះស្លាប់ដោយពស់ចឹក ។

ហេតុអ្វីក៏កសិករនោះស្លាប់? ពីព្រោះគាត់ប្រើតែករុណាធម៌មួយប៉ុណ្ណោះ ហើយមិនបានប្រើបញ្ញាប្រកបជាមួយផង ។ ប្រសិនបើអ្នករើសយក

ពស់នោះមក វានឹងចឹកអ្នកស្លាប់ តែអ្នកអាចរកមធ្យោបាយផ្សេងទៀត

សម្រាប់ជួយពស់សំគមនោះ ដោយកុំយកវាមកជាមួយខ្លួន ។ អ្នកត្រូវថ្លឹងថ្លែងករុណានិងបញ្ញាឲ្យបានស្មើគ្នា អ្នកក៏បានសេចក្តីសុខ ឯសត្វពស់ក៏បានសេចក្តីសុខដូចគ្នាដែរ ។ហើយនេះជារឿងទីបីនិទានថាៈ

មានកសិករម្នាក់ បានចូលទៅក្នុងព្រៃដើម្បីកាប់ឧសជាមួយសម្លាញ់របស់គាត់ ។ ពេលកសិករនោះកំពុងយារដឹងកាប់ ស្រាប់តែប៉ះលើសំបុកឃ្មុំមួយយ៉ាងធំសម្បើម ។ ហ្វូងឃ្មុះកំណាចហើរចេញព្រុល ហើយដេញទិចគាត់ ។ ឯសម្លាញ់កសិករនោះជាមនុស្សមានករុណាធម៌

ពេលនោះគាត់បានកញ្ឆក់យកដឹងពីដៃមិត្តរបស់គាត់ ហើយដេញសម្លាប់ឃ្មុំយ៉ាងរហ័សធ្វើឲ្យឃ្មុំស្លាប់គ្មានសល់ ។

ជាអកុសល គាត់សំលាប់ទាំងកសិករដែលជាមិត្តផងដែរ ។ ករុណាធម៌គ្មានបញ្ញាអាចបណ្តាលអោយកើតសេចក្តីទុក្ខដ៏ធំសម្បើម ។

យើងតែងតែនិយាយថា «សត្រូវមានបញ្ញា ប្រសើរជាងមិត្តល្ងង់ » ។

បញ្ញា និង ករុណា ត្រូវដើរទន្ទឹមគ្នា ។ មានតែមួយហើយខ្វះមួយ

ប្រៀបដូចការដើរជើងម្ខាង ដើរមិនបានឆ្ងាយទេ ហើយក៏មិនបានយូរដែរ

អ្នកនឹងដួលមិនខានឡើយ ។ ដើម្បីថ្លឹងឲ្យស្មើ បញ្ញា និង ករុណា

អ្នកគួរដើរសន្សឹមៗ ឲ្យបានស្មើៗ...ម្តងមួយជំហាន ! ម្តងមួយជំហាន !

Step by Step ! ។«សម្តេចព្រះមហាឃោសានន្ទ»(សៀវភៅ មួយជំហានម្តង)

ជនកុហកនឹងមិនចំរើនក្នុងអរិយវិន័យនេះទេ



កុហា ថទ្ធា លបា សិង្គី ឧន្នឡា បាសមាហិតា, ន តេ ធម្មេ

វិរូហន្តិ សម្មាសម្ពុទ្ធទេសិតេ ។ពួកជនណាកុហក រឹងត្អឹង

និយាយអែបអប មានកិលេសដូចស្នែង តម្លើងមានះ

មានចិត្តមិនតាំងមាំ, ពួកជននោះរមែងមិនលូតលាស់

ក្នុងធម៌ដែលព្រះសម្មាសម្ពុទ្ធសំដែងហើយ ។«អង្គុត្តរនិកាយ

ចតុក្កនិបាត»អធិប្បាយពាក្យថា «កុហក» ប្រែថាសំដីមិនពិត,
សំដីមិនមែន, បានខាងអំពើដែលនិយាយវៀចវេរ គឺខ្លួន
មិនឃើញថា
ឃើញ មិនឮថាឮ មិនដឹងថាដឹង ដោយគំនិតប្រុង
នឹងឲ្យគេចូលចិត្តខុស ទោះបីអ្នកដែលស្តាប់នោះគេជឿក្តី
មិនជឿក្តីក៏ហៅថាសំដីវៀចវេរទាំងអស់ ។ សំដីខ្លះធ្វើអ្នក
ដទៃឲ្យវិនាសជីវិតក៏មាន ឲ្យវិនាសទ្រព្យសម្បត្តិក៏មាន ឲ្យ
កើតសេចក្តីលំបាកផ្សេងៗក៏មាន ។ សំដីកុហកនេះទុកជា
អ្នកស្តាប់មិនជឿ មិនធ្វើតាម ខ្លួនឯងក៏ឈ្មោះថានិយាយវៀច ហើយជាហេតុនាំឲ្យអ្នកដទៃគេមិនជឿពាក្យសំដីរបស់ខ្លួន
ទៅទាំងអស់ បើគេដឹងថាអ្នកនោះធ្លាប់និយាយកុហកហើយ ថ្ងៃក្រោយសូម្បីនិយាយត្រង់ក៏គេមិនសូវជឿ ។ សំដីកុហកនេះ បើមានកំលាំងច្រើនក៏អាចឃើញទោសក្នុងបច្ចុប្បន្ន ដូចនាងចិញ្ចាមាណវិកាដែលពោលបង្កាច់ព្រះបរមសាស្តា
ហើយធរណីស្រូបអោយធ្លាក់ទៅកើតក្នុងអវិចីមហានរក
ដូច្នោះឯង ។ពាក្យថា «រឹងត្អឹង» បានដល់អាកប្បកិរិយា
របស់មនុស្សជំពូកខ្លះដែលមិនមានរបៀបរៀបរយមិនជឿ
ស្តាប់ដំបូន្មាន មិនមិនប្រព្រឹត្តតាម មិនអើពើ, មិនយកចិត្ត
ទុកដាក់, មិនសិក្សារៀនសូត្រ ។ បើផ្នែកខាងគ្រហស្ថបាន
ដល់អ្នកដែលមិនប្រព្រឹត្ត ឬមិនធ្វើតាមរាជបញ្ញត្តិ ។ បើផ្នែកខាងបព្វជិតវិញបានដល់ភិក្ខុដែលរប៉ិញរបុញមិន
ប្រព្រឹត្តតាមពុទ្ធប្បញ្ញត្តិ ឬក៏សង្ឃប្បញ្ញត្តិប៉ុណ្ណេះជាដើម
ហៅថារឹងត្អឹង ។ពាក្យថា «និយាយអែបអប»
បានដល់ចរិយារបស់មនុស្សជំពូកខ្លះដែលចូលចិត្ត
និយាយចាក់បណ្តោយលើកជើងបញ្ជោរអួតសេរសើរ
ចំពោះបុគ្គលណាមួយក្នុងទីចំពោះមុខ ហើយនិយាយ
បន្តុះបង្អាប់ដល់គុណសម្បត្តិរបស់អ្នកដទៃ,ឧទាហរណ៍ ដូចជាបុគ្គលណាម្នាក់ដែលមានទ្រព្យសម្បត្តិនិងយសសក្តិបរិវារ ហើយមានបុគ្គលរូបណាម្នាក់ផ្សេងទៀតបាននិយាយថា
មានតែតេជគុណនេះទេដែលគេស្រលាញ់ គេសរសើរ
មានមេត្តាធម៌ដល់អ្នកដទៃ ជួយសង្គ្រោះគេ គឺជួយផ្ចុងផ្តើមគេ គឺនិយាយលលើកាប់ក្រោមបញ្ជោរអួតសរសើរ
យ៉ាងនេះហៅថា និយាយអែបអប ។ពាក្យថា
«មានកិលេសដូចជាស្នែង» បានដល់និស្ស័យរបស់មនុស្សជំពូកខ្លះ ដែលច្រលើសបើសច្រឡោងខាមខ្មាំងមឹលស៊ីមឹង
ទទឹងទាស់ ជាទុព្វច្ចជាតិកៈ ប្រដៅក្រ មិនធ្វើតាមមិន
ប្រព្រឹត្តតាម មិនចុះសម្រុង គឺជាមនុស្សល្ងង់
មនុស្សបំព្រៃលោក ជាមនុស្សច្រងេងច្រងាងចម្រូងចម្រាស
ទទឹងទាស់ក្នុងពួកបក្ស គណៈ ក្រុម សង្គម បន ហ្វូង,
ប៉ុណ្ណេះជាដើមហៅថាមានកិលេសដូចជាស្នែង ។
ពាក្យថា «តម្លើងមានះ» បានដល់មនុស្សប្រភេទខ្លះដែល
ប្រកាន់ឬកពារក្រអឺតក្រទមទៅរកបុគ្គលដែលមាន
បុណ្យសក្តិតូចតាច ឬអ្នកក្រីក្រ ដោយលើយកចំណេះវិជ្ជា
ឬគោត្រត្រកូល ឬក៏ទ្រព្យសម្បត្តិមកជាត្រីមុខ,
អ្នកណាប្រកាន់យកមានះធម៌នេះ តែងនាំមកនូវ
សេចក្តីវិនាសគ្រប់យ៉ាង សមដូចព្រះពុទ្ធដីកា
ក្នុងបរាភវសូត្រថា៖ជាតិត្ថទ្ធោ ធនត្ថទ្ធោ
គោតត្ថទ្ធោ ច យោ នរោ, សញ្ញាតឹ អតិមញ្ញេតិ តំ បរាភវតោមុខំ ។
អ្នករឹងរូសប្រកាន់ជាតិទ្រព្យត្រកូល ហើយមើលងាយ
ញាតិសន្តានរបស់ខ្លួន (ដោយអាងខ្លួនមាន) នោះជា
ប្រធាននៃសេចក្តីវិនាស ។ម្យ៉ាងទៀត ពាក្យថា«មានះ»
ស័ព្ទនេះប្រែថា ការប្រកាន់ខ្លួន, ការរឹងរូស, ការប្រព្រឹត្តចចេស,
ការឆ្មើងឆ្មៃ, ការប្រកាន់ឬកក្រអឺតក្រទម ។
សេចក្តីប្រកាន់ខ្លួនថាជាអ្នកលើសគេ ជាអ្នកស្មើនឹងគេ
ជាអ្នកថោកទាបជាងគេនោះ កំណត់ដោយជាតិ
គោត្រត្រកូល រូបសម្បត្តិ ទ្រព្យសិល្បវិទ្យាជាដើមហៅថា
«មានះ» ។ មានះនេះលោករាប់ថាជាកិលេសមួយដែលអាច
ញ៉ាំងចិត្តរបស់មនុស្សឲ្យមានសេចក្តីសៅហ្មងក្នុងរវាងគ្នានឹងគ្នា ជាហេតុនាំឲ្យបែកសាមគ្គីធម៌របស់ជនរួមជាតិក្តីរបស់ជនជាតិបរទេសក្តី ជាកិលេសប្រព្រឹត្តទៅដើម្បីបង្ខូចនូវប្រយោជន៍របស់ជាតិ សាសនា
បានដោយពិត ។ មានះទាំងនេះចាត់ជាបហាតព្វធម៌ គឺជាផ្នែកខាង
ធម៌ដែលត្រូវលះបង់ឲ្យស្រឡះចេញ ។ពាក្យថា «មានចិត្តមិនតាំងមាំ» បានដល់បុគ្គលដែលមានចិត្តមិននឹងន, មានចិត្តមិនតាំងស៊ប់ សំដៅយកបុគ្គលដែលប្រកបកិច្ចការមិនពិតប្រាកដ ។
ពួកជនណាកុហក រឹងត្អឹង និយាយអែបអប មានកិលេសដូចជាស្នែង
តម្លើងមានះមានចិត្តមិនតាំងមាំ ពួកជននោះរមែងមិនលូតលាស់ មិនចម្រើនក្នុងធម្មវិន័យដែលព្រះសម្ពុទ្ធទ្រង់សំដែងហើយ
(ដកស្រង់ពីព្រះអង្គធម្មានន្ទ)

Monday, April 13, 2009

សេចក្តីថ្លែងអំណរគុណ

តាងនាមប្រធានគណកម្មការមជ្ឈមណ្ឌល

ពុទ្ធសាស នា ខ្មែរខ្ញុំករុណាអាត្មាភាពសូម
ថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជាទីបំផុត
ចំពោះបងប្អូនខ្មែរយើងទាំង អស់ដែលអព្ជើាញ
មកចូលរួមក្នុងកម្មវិធីបុណ្យចូលឆ្នាំ ថ្មីប្រពៃណី
ជាតិខ្មែរដែលបានប្រារព្ភនៅថ្ញៃអាទិត្យ​៣រោច
ខែចេត្រ​​​ព.ស.២៥៥៣។មកប្រកបដោយក្តី
សប្បាយរីករាយនិង សោមន្សភាតរភាព
ស្និទ្ធស្នាលរាក់ទាក់។ក្នុងឪកាសចូលឆ្នាំថ្មី
នេះសូមឲបងប្អូនខ្មែរ គ្រប់ទិសទីក្នុងសាកល
លោកជួបប្រទះតែពុទ្ធពរទាំង៤ការគឺ៖
អាយុ​វណ្ណ​​​​​​​​សុខពល​និងបដិភាណកុំបី
ក្លៀងឃ្លាតឡើយ​​សូមវត្ថុស័កសិទ្ធិទាំង
អស់ដែលមនុស្សលោកជឿថាមានមហិទ្ធិរិទ្ធ
ជួយបីបាច់ថែរក្សា សត្វទាំងអស់ឲបានជួប
ប្រទះតែនិងសុភមង្គលវិបុលសុខនិងរួចផុត
ទុក្ខទោសទាំងអស់។
​​​​​​​​​​​​​​​​​​​​​​ ភិក្ខុជយរក្ខិតោរិនសារ៉ូ
​​​​​​​​​​​​​​​​​​​​​​​​​​​

Friday, April 10, 2009

캄보디아의 설

안녕하세요
한국에 있는 동안에 명절 때마다 고향을 생각나고 또는 가족들도 보고 싶은데 일 때문에 고향에 갈 생각도 못 하고 친척들도 못 보고, 그렀기 때문에 우리들은 캄보디아인들을 모이고 서로 이야기하기 위해서 캄보디아 설을 진행하려고 했고, 여러분께서 관심이 있으면 참석해 주시기 바랍니다.


행사일 : 불기:2553, 서기:2009년 4월 12일 일요일.
장소 : 경기도 군포시 삼본동 (군포 시민체육관장).
가는 길 : 지하철 4호선 산본역 금정역 한 정류장 지나고 4번 출입구 5분만 걸러서 간다.
행사 시간 : 10시 30분 시작
후원 문의 :110-242-546852
고맙습니다.