Friday, April 30, 2010
Wednesday, April 28, 2010
សេចក្តីថ្លែងអំណរគុណ
តាមការប៉ាន់ប្រមាណមានប្រជាពុទ្ធបរស័ទខ្មែរប្រមាណជា ជិត៧០០
នាក់ បានមកចូលរួមក្នុងកម្មវិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំខាលទោស័ក

ព ស២៥៥៤។សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត
ចំពោះការគាំទ្រចំពោះមជ្ឈ មណ្ឌលព្រះពុទ្ធសាសនាខ្មែរនៅ
ប្រទេសកូរ៉េ។ តូចតែមានតម្លៃ មានន័យខ្លាំងណាស់ចំពោះអ្វីដែល
មាន។សូមឪ្យប្រជាជនខ្មែរគ្រប់ទិសទីក្នុងប្រ ទេសនិងក្រៅប្រទេស
ជួបប្រទះ តែសុភមង្គលវិបុលសុខនិងការអភិវឌ្ឍន៍។
ភិក្ខុ ជយរក្ខិតោ រិនសារ៉ូ rinsaro
ភិក្ខុ ជយរក្ខិតោ រិនសារ៉ូ rinsaro
Tuesday, April 27, 2010
Khmer New Year(2554)
តាមការប៉ាន់ប្រមាណមានប្រជាពុទ្ធបរិស័ទខ្មែរប្រមាណជា៦០០នាក់
បានចូលរួមក្នុងកម្មវិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំខាល ទោស័ក ព ស ២៥៥៤និងពិធីបុណ្យពិសាខបូជា។
ប្រវតិ្តបុណ្យវិសាខបូជា
ពិធីបុណ្យវិសាខបូជា គឺជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា រាប់ថា ជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សំរាប់រំលឹកដល់ព្រះពុទ្ធសមណគោត្ដមបរមគ្រូ នាថ្ងៃពេញបូណ៌មី (គីថ្ងៃ១៥កើត) ខែពិសាខ ដែលពុទ្ធសាស និកទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ ។ ការដែលប្រារឰពិធីបូជានាថ្ងៃ១៥ កើត ខែពិសាខ នេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនា បានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គល អភិ លក្ខិតកាល គឺជាថ្ងៃមហាមង្គល ត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ ៖១-ទ្រង់ប្រសូតចាកឧទរមាតា២-ទ្រង់ត្រាស់ដឹងអនុត្ដរសម្មាសម្ពោធិញ្ញាណ ៣-ទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វានសម្ដេចព្រះបរមសាស្ដ្រាចារ្យរបស់យើង ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន សុទ្ធតែក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ ទាំងអស់ប្លែក តែឆ្នាំប៉ុណ្ណោះ ។ ព្រោះហេតុនោះហើយបានជាអ្នកប្រាជ្ញចងក្រងជាគាថាទុកដូច្នេះថា ៖អាសាឡ្ហបុណ្ណមោក្កន្ដោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិឰុតោសេចក្ដីថា ៖ ព្រះពុទ្ធយាងចុះកាន់គភ៌នៃព្រះវរមាតា ក្នុងថ្ងៃពេញបូណ៌មី ខែអាសាធ ទ្រង់ប្រសូតក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ បានត្រាស់ដឹងជាព្រះពុទ្ធក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ និងទ្រង់ចូលបរិនិព្វាន ក៏ថ្ងៃពេញបូណ៌មី ខែពិសាខ (ផ្សេងតែឆ្នាំ) ។ ជាប្រពៃណី ពិធីវិសាខបូជា គេតែងនាំគ្នា ធ្វើក្នុងវេលារាត្រី ព្រោះតម្រូវទៅតាមពាក្យថា “បុណ្ណមី” មានសេចក្ដីថា ខែពេញបូណ៌មី ។
ម្យ៉ាងទៀតការប្រារឰពិធីក្នុងពេលរាត្រី អាស្រ័យដោយលក្ខណៈងាយស្រួល២យ៉ាង គឺម្យ៉ាងដើម្បីនឹងបានឱកាសអុជគ្រឿងប្រទីប ជ្វាលា បូជាភ្លើងអគ្គិសនីឱ្យភ្លឺរុងរឿងរន្ទាល ច្រាលឆ្អៅផង និងម្យ៉ាងទៀតដើម្បីបើកឱកាសឱ្យពុទ្ធបរិស័ទបានជួបជុំគ្នាដ៏ច្រើនកុះករទាំងប្រុស ទាំងស្រី អាចបំពេញកុសលកម្មនេះ ដោយសប្បាយរីករាយ ព្រោះពេលយប់ជាវេលាទំនេរផង ។ ពិធីវិសាខបូជាចាត់ទុកថា ជាបុណ្យដ៏ធំ ដោយមានមហាជនប្រជាជន ចាស់ ក្មេង ប្រុស ស្រី នៅជុំគ្នាអ៊ូអូរ ដោយនាំទៅជាមួយនូវគ្រឿងសក្ការបូជា មានទៀន ធូប ផ្កា ភ្ញី និងប្រទីបជ្វាលាតូច-ធំ អុជបំភ្លឺព្រោង ព្រាត នៅគ្រប់វត្ដអារាម ។ និយាយរួមការធ្វើបុណ្យវិសាខបូជាគឺដើម្បីរំលឹកដល់ថ្ងៃដែលជាមហាមង្គលអភិលក្ខិតកាលទាំង៣ ដូចពោលខាងលើ ។ រីឯ ពិធីដែលធ្វើកំណត់ថា ត្រឹមត្រូវ គឺត្រូវមាន ការសម្ដែងរឿងពុទ្ធប្បវត្ដិ តាំងអំពីដើមរហូត ដល់ចប់ ដើម្បីជាគ្រឿងបណ្ដុះបសាទសទ្ធាឱ្យ កើតមាន ក្នុងគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឱ្យខ្លាំងក្លាឡើង ។ ពិធីដែលប្រជាជនខ្មែរយើងធ្លាប់ធ្វើរួចហើយចាត់ទុកជាបែបដែលល្អ និងសមស្របទៅនឹងប្រពៃណីពីបុរាណ ។ ប្រភពកំណើតនៃវិសាខបូជា-តើប្រទេសណាជាអ្នកចាប់ផ្ដើមធ្វើ បុណ្យវិសាខបូជានេះមុនគេ?-តើប្រទេសកម្ពុជាយើងចាប់ផ្ដើមធ្វើ បុណ្យវិសាខបូជាពីត្រឹមពេលណាមក?នៅពេលដែលពុទ្ធបរិស័ទក្នុងប្រទេសគោរពប្រតិបត្ដិពុទ្ធសាសនាទាំងឡាយបានជ្រួតជ្រាបអំពីអភិលក្ខិតកាលនិយម គឺថ្ងៃ ប្រសូត ត្រាស់ដឹង និងបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធថា សុទ្ធតែនៅថ្ងៃពេញបូណ៌មី ខែ វិសាខ ហើយក៏នាំគ្នាធ្វើពិធីវិសាខបូជាជារៀងរហូតតាំងពីបុរាណកាលមក ។ តាមការស្រាវជ្រាវឃើញថា ការធ្វើពិធីវិសាខបូជានេះ ពុំមែនធ្វើក្រោយព្រះពុទ្ធបរិនិព្វានទៅថ្មីៗនោះទេ គឺធ្វើក្រោយពេលដែលព្រះពុទ្ធបរមគ្រូទ្រង់បរិនិព្វានកន្លងទៅជាច្រើនរយឆ្នាំ ។ បញ្ជាក់ ៖ បុណ្យវិសាខបូជាត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ចំពោះបណ្ដាប្រទេសកាន់ព្រះពុទ្ធសាសនាលើសាកលលោក ក្នុងនោះមានប្រទេសកម្ពុជាផងដែរ តាំងពីឆ្នាំ២០០០មកម្ល៉េះ ។
ចំណែកប្រទេសកម្ពុជា ដែលមានព្រះពុទ្ធសាសនា បានមកប្រតិស្ឋានតាំងពីដំបូង ហើយស្ថិតនៅជាប្រទេសមានឥស្សរភាពជាយូរណាស់មកហើយ តែបើតាមការស្រាវជ្រាវ ពិនិត្យមើលក្នុងព្រះរាជពង្សាវតារ ឬក្នុងសេចក្ដីកំណត់ហេតុផ្សេងៗតាំងពីសម័យនគរភ្នំ “ហ្វូណន” រហូតមកដល់សម័យក្រុងលង្វែក មិនប្រាកដថា មានទំនៀមធ្វើវិសាខ បូជាឡើយ ។ តែបើយោងទៅលើសេចក្ដីថា ព្រះពុទ្ធសាសនាលទ្ធិលង្កា បានផ្សាយចូលមក កម្ពុជរដ្ឋក្នុងសម័យជាមួយគ្នានឹងក្រុងសុខោ ទ័យ គួរសន្និដ្ឋានបានថា មានទំនៀមធ្វើវិសាខ បូជារួចមកហើយ ដូចជាប្រទេសថៃដែរ តែ កម្ពុជាយើងពុំឃើញមានឯកសារជាភស្ដុតាង ឬក៏មានដែរ តែត្រូវរលាយសាបសូន្យអស់ ទៅ ។ លុះចំណេរយូរលង់មក គឺក្នុងសម័យក្រុង អយុធ្យាខាងថៃ និងក្នុងសម័យក្រុងលង្វែក ខាងខ្មែរ ទំនៀមទំលាប់ធ្វើវិសាខបូជា ត្រឡប់ជាសាបសូន្យទៅវិញ ដូចជា ភ្លេច សូន្យឈឹងទាំងស្រុង ព្រោះមិនមានប្រាកដ ក្នុងឯកសារណាមួយថា បានធ្វើឡើយ ។ ទាំងនេះព្រោះហេតុអ្វី?តាមការសន្និដ្ឋានឃើញថា ១-ព្រោះព្រះសង្ឃអំពីលង្កានោះផុត រលត់អស់ទៅ ២-ព្រោះរឿងបឋមសម្ពោធិកថា ស្ដ្ដីពី រឿងពុទ្ធប្រវត្ដិក្នុងពេលនោះ មានតែភាសា បាលី ហើយនៅរាត់រាយក្នុងគម្ពីរព្រះត្រៃបិដក ខ្លះក្នុងអដ្ឋកថា ខ្លះពុំទាន់ចងក្រងរួបរួម និងពុំទាន់បានប្រែរៀបរៀងជាភាសាសំរាប់ជាតិនៅឡើយ ។ រីឯអ្នកស្រុកក៏ពុំទាន់ជ្រួតជ្រាបជាទូទៅគ្រប់គ្នា មានតែព្រះសង្ឃ ដែលចេះភាសាបាលី ទើបអាចដឹងបានខ្លះ ព្រោះហេតុនេះហើយទើបពិធីបុណ្យវិសាខបូជា ត្រូវបានសាបសូន្យទៅវិញ ។ ចំណេរក្រោយមកប្រទេសថៃក្នុងសម័យ ក្រុងទេព “បាងកក” តាមសេចក្ដីដែលមានក្នុងសៀវភៅព្រះរាជពិធីស៊ិបសងដឿនថា ក្នុងរជ្ជកាលទី២ ក្នុងឆ្នាំឆ្លូវ នព្វស័ក ពុទ្ធសក រាជ២៣៦០ គ្រិស្ដសករាជ១៨១៧ ទើបកើតមានពិធីវិសាខបូជា ដោយពេលនោះ មានសម្ដេចព្រះសង្ឃរាជ១ព្រះអង្គព្រះនាម “មី” នៅវត្ដរាជបូរណៈមកថ្វាយព្រះពរសុំឱ្យទ្រង់ធ្វើវិសាខបូជាជាដំបូង ។ ឯរបៀបធ្វើពិធីក៏ប្រហាក់ប្រហែលគ្នានឹងរបៀបធ្វើនៅក្នុងក្រុងសុខោទ័យ ប៉ុន្ដែមិនសូវជាអធិកអធមដូចគ្រានោះទេ ។ ចំណែកនៅប្រទេសកម្ពុជាវិញ ក្នុងសម័យជាមួយគ្នានេះ ប្រហែលជាមិនទាន់មានទំនៀមធ្វើនៅឡើយ ដោយហេតុថា ការធ្វើ វិសាខបូជានៅប្រទេសថៃក្នុងជំនាន់នោះនៅមិនទាន់មាំមួននៅឡើយ ទាំងគម្ពីរបឋមសម្ពោធិ ដែលសំរាប់ប្រើប្រាស់ក្នុងការនេះ ក៏មិនទាន់មាននៅឡើយដែរ ហើយទំនងជាមិនទាន់បានជ្រួតជ្រាបដល់ប្រជាជនខ្មែរផង ។ ឯគម្ពីរបឋមសម្ពោធិជារឿងពុទ្ធប្រវត្ដិដំណាលរឿងចាប់ផ្ដើមតាំងពីព្រះអង្គចុះចាកតុសិតទេវលោក មកយកកំណើតជាព្រះរាជបុត្រព្រះបាទសុទ្ធោទនៈ និងព្រះនាងមហាមាយានៅនគរកបិលពស្ដុ ក្នុងមជ្ឈិមប្រទេសរៀងរាបដរាបដល់ទ្រង់បានត្រាស់ជាអង្គព្រះពុទ្ធប្រោសសត្វ ហើយស្ដេចទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វានជាទីបំផុត ។
គម្ពីរបឋមសម្ពោធិនេះ អ្នកប្រាជ្ញតែងឡើងសំរាប់ប្រើប្រាស់ទេសនានៅក្នុងបុណ្យវិសាខបូជា ។ ព្រោះថាការដែលនាំយកប្រវត្ដិរបស់រឿងនេះមកសម្ដែង ដើម្បីជាភស្ដុតាងបញ្ជាក់ឱ្យដឹងថា វិសាខបូជាកើតឡើងពិតប្រាកដនោះពីត្រឹមពេលដែលកើតគម្ពីរនេះឡើង ។ គម្ពីរនេះកើតមានប្រាកដឡើងនៅប្រទេសថៃ ក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះណាំងក្លៅ “រជ្ជកាលទី៣” ជាដំបូង ហើយក្នុង ជំនាន់នោះគម្ពីរនេះមាន២ប្រភេទគឺ ៖១-បឋមសម្ពោធិសង្ខេបមាន២០បរិច្ឆេទ មិនមានឈ្មោះអ្នកនិពន្ធពិតប្រាកដទេ ប្រហែលជានិពន្ធឡើងក្នុងរជ្ជកាលទី២ ។ ២-បឋមសម្ពោធិវិត្ថារ ជាភាសាមគធៈមាន២១ខ្សែ ឬ៣០បរិច្ឆេទទាំងជាភាសាបាលី និងសម្រាយ ។ ព្រះបាទសម្ដេចព្រះណាំងក្លៅ ទ្រង់អារាធនាសម្ដេចក្រុមព្រះបរមានុជិត ជិនោរស សង្ឃរាជនៅវត្ដព្រះជេតព័ន ក្នុងក្រុងទេពឱ្យនិពន្ធឡើង ។ សម្ដេចក្រុមព្រះអង្គនេះបាន រួបរួមសេចក្ដីចេញពីគម្ពីរផ្សេងៗ និងនិពន្ធ បន្ថែមឡើងខ្លះក្នុងពុទ្ធសករាជ២៣៨៧ គ្រិស្ដ សករាជ១៨៤៥ ។ ចំណែកប្រទេសខ្មែរយើង គម្ពីរបឋម សម្ពោធិជាភាសាមគធៈ មាន២១ខ្មែរ ឬ៣០ បរិច្ឆេទ ។ គម្ពីរជាសំរាយមាន៣បែបគឺ១ ហៅថា បឋមសម្ពោធិសង្ខេប ឬហៅថា “បឋមត្រាស់” មាន៥-៦ខ្សែ ឬមួយខ្សែចប់ ពណ៌នាសេចក្ដីតាំងពីព្រះអង្គយាងចុតិចាកតុសិត មកចាប់បដិសន្ធិជាឱរសព្រះបាទសុទ្ធោ ទនៈ និងព្រះនាងសិរិមហាមាយា រហូតមកត្រឹមព្រះអង្គចេញទ្រង់ព្រះផ្នួស បានត្រាស់ជាព្រះពុទ្ធ ។ អត្ថបទនេះមិនដឹងជាអ្នកណាជា អ្នកនិពន្ធ ហើយនិពន្ធពីក្នុងពុទ្ធសករាជណា ទេ ។ តែតាមការសង្កេតមើលពាក្យពេចន៍ ក្នុងគម្ពីរនោះ ឃើញថា មិនជាចាស់ណាស់ ណាទេ យ៉ាងយូរណាស់ត្រឹមសម័យក្រុងឧដុង្គ ខាងដើម ។ គម្ពីរនេះគេច្រើនប្រើសំរាប់ ទេសនាក្នុងពិធីបុណ្យអភិសេកព្រះពុទ្ធរូប ផង ។ គម្ពីរទី២ ហៅថា បឋមសម្ពោធិវិត្ថារ មាន៣០បរិច្ឆេទ ។ គម្ពីរនេះសម្ដេចព្រះ មហាសុមេធាធិបតី ព្រះសង្ឃរាជជួន ណាត (កាលនៅជាសង្ឃនាយក) បានមានថេរដីកា ថា មហាណាក មហាភូ និងអាចារ្យសន ។ល។ នៅខេត្ដបាត់ដំបង បានប្រែចេញពី បឋមសម្ពោធិវិត្ថាររបស់សម្ដេចក្រុមព្រះ បរមានុជិត ជិនោរស ក្នុងសម័យព្រះយ៉ាកថា ថន “តទាធរ” ឈុម ធ្វើជាចៅមឿងបាត់ ដំបង ហើយដែលបានផ្សព្វផ្សាយ ។ នៅប្រទេសកម្ពុជា បុណ្យវិសាខបូជា តាមដែលចាស់ទុំអ្នក មុខអ្នកការទាំងឡាយតំណាលតៗគ្នាបានឱ្យ ដឹងថា គេបានផ្ដើមធ្វើក្នុងរជ្ជកាលព្រះបាទ សម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី “ព្រះ អង្គឌួង” ដែលគង់នៅក្នុងឧដុង្គជាដំបូងព្រោះ ថា កាលក្នុងពុទ្ធសករាជ២៣៩៧ គ្រិស្ដសក រាជ១៨៥៤ សម្ដេចព្រះអង្គឌួង ទ្រង់សព្វព្រះ រាជហឫទ័យស្នើសុំទូទៅក្នុងកម្ពុជរដ្ឋ ។ គម្ពីរទី៣ ហៅថា “បឋមសម្ពោធិកថា” គឺ បឋមសម្ពោធិវិត្ថារនោះឯងដែលព្រះឥន្ទមុនី “ប៉ែន” គង់នៅវត្ដបទុមវតី ក្រុងភ្នំពេញ ប្រែ និងរៀបរៀងចេញពីច្បាប់របស់សម្ដេចព្រះ មហាសង្ឃរាជ “សា” ក្នុងរជ្ជកាលព្រះបាទ សម្ដេចព្រះស៊ីសុវត្ថិ មាន៣០បរិច្ឆេទ ដូច ច្បាប់ដើម ។ គម្ពីរនេះមានជាបែបបទសំរាប់ ទេសនាក្នុងថ្ងៃវិសាខបូជា ក្នុងវត្ដគណៈធម្ម យុត្ដិកនិកាយទូទាំងប្រទេសខ្មែរ ។ ការធ្វើវិសាខបូជា ក្នុងសម័យរជ្ជកាលទី២ នោះ ប្រហែលជាមានធ្វើតែក្នុងក្រុង មិនទាន់ បានផ្សព្វផ្សាយទៅគ្រប់វត្ដអារាមនៅឡើយ ទេ ហើយក៏មិនទាន់មានភាពឱឡារិកអធិក អធមដែរ ។ ពុទ្ធសាសនិកប្រទេសថៃ បានអះអាងថា ប្រពៃណីធ្វើវិិសាខបូជាដែលត្រឹមត្រូវតាម លក្ខណៈ កើតមានឡើងតាំងពីត្រឹមរជ្ជកាលទី ៤ ដោយព្រះរាជាអង្គនេះជាអ្នកប្រាជ្ញក្នុងផ្លូវ ព្រះពុទ្ធសាសនា ទ្រង់ចេះគម្ពីរព្រះត្រៃបិដក ជ្រៅជ្រះ ទ្រង់បានផ្ដើមធ្វើវិសាខបូជាតាំងពី កាលទ្រង់ព្រះផ្នួសនៅឡើយ ។ លុះដល់ទ្រង់ ដាក់ព្រះផ្នួសមកទទួលរាជសម្បត្ដិក៏ទ្រង់នៅ តែបន្ដធ្វើវិសាខបូជារៀងដរាបមក រហូតដល់ ទ្រង់បញ្ជាឱ្យរៀបចំគម្ពីរសំរាប់ទេសនាក្នុង ពិធីបុណ្យនេះដូចបានពោលខាងលើ ។ ព្រះ មហាប៉ាន គឺសម្ដេចព្រះសុគន្ធាធិបតី ជាគណៈ ធម្មយុត្ដិកនិកាយនៅក្រុងទេព “បាងកក” អំពីព្រះបាទសម្ដេចព្រះចមក្លៅ “រជ្ជកាលទី៤” ។ បន្ទាប់មកក្រោយនោះមួយឆ្នាំគឺក្នុងពុទ្ធ សករាជ២៣៩៨ ព្រះមហាប៉ាន ទើបនិមន្ដមក អំពីក្រុងទេព ព្រះបាទសម្ដេចព្រះហរិរក្ស ទ្រង់មានព្រះរាជហឫទ័យសោមនស្សណាស់ ហើយបាននិមន្ដឱ្យគង់នៅជាចៅអធិការវត្ដ សាលាគូ ហៅវត្ដអម្ពិលបី នៅក្រុងឧដុង្គ តរៀងមក ។ ដោយហេតុថា ព្រះមហាថេរ អង្គនេះ កាលដែលលោកគង់នៅទីក្រុងទេព ធ្លាប់ធ្វើវិសាខបូជារួចមកហើយ ហើយកាល បានគង់នៅប្រទេសខ្មែរ ព្រមទាំងបានធ្វើជាធំ ក្នុងគណៈធម្មយុត្ដិកនិកាយផង លោកក៏ផ្ដើម ឡើងតាមដែលធ្លាប់ធ្វើកន្លងមក ។ ប៉ុន្ដែ យើងពុំបានដឹងច្បាស់ថា នៅពេលដំបូងនោះ តើលោកចាប់ផ្ដើមធ្វើក្នុងឆ្នាំណា សករាជ ប៉ុន្មាននោះទេ ព្រោះគ្មានឯកសារជាក់ស្ដែង គ្រាន់តែមានសេចក្ដីអះអាងពីអ្នកមុខអ្នកការ ទាំងឡាយថា ប្រាកដជាមានធ្វើវិសាខបូជា តាំងពីក្នុងពេលដែលលោកគង់នៅក្រុងឧដុង្គ មកម្ល៉េះ ។ លុះដល់ពេលលោកមកគង់នៅវត្ដ បទុមវតី ក្រុងភ្នំពេញ ក្នុងពុទ្ធសករាជ២៤០៨ ក៏បានប្រារឰវិសាខបូជារហូតដល់អស់ព្រះជន្ម ។ ពិធីវិសាខបូជាត្រូវបានផ្សព្វផ្សាយ ទូទៅនៅគ្រប់វត្ដគណៈធម្មយុត្ដិកនិកាយជាប់ ជាទំនៀមរហូតមក ។ ចំណែកវត្ដខាងមហានិកាយ ទើបមានធ្វើ ក្នុងសម័យក្រុងភ្នំពេញ ក្នុងរជ្ជកាលព្រះ ស៊ីសុវត្ថិ ។ តាមដែលសម្ដេចព្រះមហាសុមេ ធាធិបតីព្រះសង្ឃរាជជួន ណាត “កាលនៅ ព្រះសង្ឃនាយក” ដំណាលថា ក្នុងឆ្នាំមួយ នោះលោកគ្រូព្រះវនរ័ត ចន្ទ គង់នៅវត្ដឧណ្ណា លោម បាននិមន្ដទៅក្រុងទេព ឃើញព្រះ សង្ឃនៅក្រុងនោះ ទាំងគណៈធម្មយុត្ដិកនិ កាយ ទាំងគណៈមហានិកាយ ធ្វើវិសាខបូជា ក៏កើតជ្រះថ្លានៅពេលនិមន្ដត្រឡប់មកវិញ បានក្រាបបង្គំទូលសម្ដេចព្រះមហាសង្ឃរាជ “ព្រះនាមទៀង” សុំឱ្យធ្វើវិសាខបូជា សម្ដេច ព្រះមហាសង្ឃរាជទៀង ក៏ទ្រង់បានព្រះរាជា នុញាតតាមសំណូមពរ ទើបវិសាខបូជាត្រូវ បានធ្វើជាបន្ដបន្ទាប់រៀងដរាបមក ។ ប៉ុន្ដែ ពេលនោះក៏ពុំទាន់បានធ្វើគ្រប់វត្ដនៅឡើយ គឺមានធ្វើចំពោះតែវត្ដនៅក្នុងក្រុង ។ ឯវត្ដ នៅតាមខេត្ដក្រៅមានធ្វើតែវត្ដធំៗ វត្ដតូចៗ ច្រើនពុំបានធ្វើនៅឡើយ ។ ចំណែកព្រះមហាក្សត្រដែនដី តាំងពីរជ្ជ កាលព្រះបាទសម្ដេចព្រះហរិរក្ស “ព្រះអង្គ ឌួង” មកសុទ្ធតែទ្រង់ជ្រះថ្លាបានទទួលធ្វើ គ្រប់ៗព្រះអង្គ ។ តាមឯកសារបានលើកសរសើរព្រះគុណ សម្បត្ដិ ព្រះបាទសម្ដេចព្រះហរិរក្ស ដែលជា អ្នកផ្ដួចផ្ដើមធ្វើវិសាខបូជាឡើងជាដំបូង ព្រោះរាជាអង្គនេះទ្រង់ធ្លាប់ទៅគង់នៅក្រុង ទេព “បាងកក” និងទ្រង់ធ្លាប់សាងព្រះផ្នួស នៅទីនោះ ។ ទ្រង់បានសិក្សាព្រះបរិយត្ដិធម៌ ជ្រួតជ្រាបគម្ពីរព្រះត្រៃបិដកជ្រៅជ្រះ ។ នៅ ពេលដែលទ្រង់បានឡើងសោយរាជសម្បត្ដិ ក៏ទ្រង់ផ្ដើមធ្វើពិធីបុណ្យនេះតាមដែលទ្រង់ ធ្លាប់បានជ្រួតជ្រាប និងធ្លាប់បានទតឃើញ របៀបបែបផែន ដែលគេធ្វើនៅក្រុងទេព ទើបជាប់ជាប្រពៃណីរហូតមកដល់សព្វថ្ងៃ ៕ (ដកស្រង់ចេញពីសៀវភៅគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិ)ដកស្រង់

ពីកោះសន្តិភាព
ពុទ្ធប្បវត្ដិសង្ខេបរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូ
ព្រះសុវណ្ណកោដ្ឋ តម្កល់ព្រះបរមសារីរឹកធាតុព្រះសម្មាសម្ពុទ្ធ
មុនសម័យពុទ្ធកាល ប្រទេសឥណ្ឌា មានឈ្មោះថា ជម្ពូទ្វីប ចែកជាពីរផ្នែក ។ ផ្នែកខាងក្នុងហៅថា មជ្ឈិមប្រទេស និងផ្នែកខាងក្រៅហៅថា បច្ចន្ដប្រទេស ។ ប្រទេសនេះមានរាជាណាចក្រច្រើនតូច-ធំ ។ ខ្លះជារាជាធិបតេយ្យ ខ្លះជាសន្ដតិវង្សច្រើនរួមគ្នា ។បណ្ដានគរទាំងឡាយដែលតាំងក្នុងមជ្ឈិមប្រទេស ក្រុងកបិលពស្ដុ ជារាជាណាចក្រមួយ ស្ថិតនៅតំបន់ជើងភ្នំហេមពាន្ដ គ្រប់គ្រង និងដឹកនាំដោយព្រះបាទសុទ្ធោទនៈ និងព្រះអគ្គមហេសី ព្រះនាងសិរិមហាមាយា ។
កាលមុនពុទ្ធសករាជ៨០ឆ្នាំ នៅពេលដែលទ្រង់គភ៌គ្រប់១០ខែហើយ ព្រះនាងសិរិ មហាមាយា ក៏បានស្នើសុំព្រះបរមរាជានុញ្ញាតពីស្វាមី ដើម្បីយាងទៅប្រសូតបុត្រនៅ ទីក្រុងទេវទហៈ ដែលជាទីក្រុងកំណើតរបស់ព្រះនាងតាមប្រពៃណីនៃជនជាតិឥណ្ឌានាពេលនោះ។នៅចន្លោះក្រុងកបិលពស្ដុ និងក្រុងទេវទ ហៈ មានសួនឧទ្យានមួយឈ្មោះថា ឧទ្យាន លុម្ពិនី ។ ការយាងទៅក្រុងទេវទហៈរបស់ព្រះនាងសិរិមហាមាយា ត្រូវឆ្លងកាត់សួនឧទ្យានលុម្ពិនីនោះ ។ នៅពេលដែលយាងទៅដល់សួនឧទ្យានលុម្ពិនី ព្រះនាងសិរិមហាមាយា ក៏ត្រូវដល់ពេលកំណត់ប្រសូតព្រះរាជបុត្រ ។ ព្រះនាងក៏ប្រសូតបានព្រះរាជបុត្រ មួយអង្គមានលក្ខណៈគ្រប់គ្រាន់ ជាមហាបុរិសលក្ខណៈ ។ ប្រសូតហើយ ពេលយាងចុះពីដៃស្រីស្នំ ព្រះរាជឱរសបានយាងដោយព្រះបាទបាន៧ ជំហាន ហើយទ្រង់ឈប់ឈរនឹង រួចបែរព្រះភ័ក្ដ្រទៅទិសឧត្ដរ ទ្រង់បន្លឺព្រះវាចាថា “ខ្លួន យើងជាកំពូលនៃលោក ជាបុគ្គលប្រសើរជាង គេក្នុងលោកជាចម្បងជាងគេទាំងអស់ក្នុងលោកជាតិនេះជាកំណើតចុងបំផុតរបស់ យើងអំណើះតទៅមុខ យើងលែងកើតទៀតហើយ” ។
ព្រះអង្គកើតក្នុងត្រកូលពួកជនជាតិអរិយកៈ ក្នុងមជ្ឈិមជនបទនៃជម្ពូទ្វីប ដែលសក្កៈ ត្រកូលក្សត្រសាក្យៈ ជាគោតមគោត្រ ។ - ព្រះបិតាព្រះនាមសុទ្ធោទនៈ ជាព្រះ រាជបុត្រព្រះបាទសីហហនុរាជ គង់នៅក្រុង កបិលពស្ដុ ។ - ព្រះមាតាព្រះនាមព្រះនាងសិរិមហាមាយា គង់នៅក្រុងទេវទហៈ ជាព្រះរាជបុត្រី នៃព្រះបាទអញ្ជនៈ ក្នុងក្រុងទេវទហៈ ។ បន្ទាប់ពីប្រសូតព្រះរាជបុត្រហើយ ព្រះ នាងសិរិមហាមាយា ក៏យាងត្រឡប់មកក្រុង កបិលពស្ដុវិញ ។ ជាមួយគ្នានេះ មានតាបស ម្នាក់អាយុចំណាស់បន្ដិច មានស្រុកកំណើត ស្ថិតនៅជិតក្បែរតំបន់កបិលពស្ដុនោះដែរ គាត់ជាអ្នកចេះមើលលក្ខណៈមនុស្សយ៉ាង ស្ទាត់ជំនាញ ។ តាបសនោះក៏ចូលទៅមើល ព្រះរាជបុត្រ ដោយពិនិត្យយ៉ាងល្អិតល្អន់ នូវ លក្ខណសម្បត្ដិរបស់ព្រះរាជឱរស ហើយ ពោលថា “នេះជាមហាបុរសពិតប្រាកដមែន” ។ ៥ថ្ងៃក្រោយមក ព្រះបាទសុទ្ធោទនៈ ក៏ បានអញ្ជើញព្រាហ្មណ៍១០៨នាក់ មកទាយ លក្ខណៈព្រះរាជឱរស និងថ្វាយព្រះនាម ។ ក្នុងបណ្ដាព្រាហ្មណ៍ទាំង១០៨នាក់ ជ្រើសរើស ចម្រាញ់យកបានតែព្រាហ្មណ៍៨នាក់ប៉ុណ្ណោះ ដើម្បីថ្វាយព្រះនាមព្រះរាជបុត្រ ។ ព្រាហ្មណ៍ ទាំងអស់ក៏បានសំរេចថ្វាយព្រះនាមថា សិទ្ធត្ថ ដែលមានន័យថា ជាអ្នកធ្វើឱ្យសំរេច ប្រយោជន៍ដល់មនុស្សសត្វទូទៅ ។ ព្រាហ្មណ៍ ទាំងនេះ មិនត្រឹមតែជ្រើសរើសព្រះនាម ប៉ុណ្ណោះទេ ថែមទាំងបានទស្សន៍ទាយនូវ និស្ស័យផ្សេងៗថែមទៀតរបស់ព្រះរាជឱរស ផង ។ ព្រាហ្មណ៍ជាច្រើនបានទាយថា “ព្រះ រាជឱរស បើនៅជាគ្រហស្ថ នឹងបានជាស្ដេច ចក្រពត្ដិ បើទ្រង់ចេញបំពេញផ្នួសនឹងបាន ត្រាស់ដឹងជាព្រះពុទ្ធ ។ ចំណែកព្រាហ្មណ៍ទី៨ គឺកោណ្ឌញព្រាហ្មណ៍ ដែលនៅក្មេងជាងគេ បានលើកដៃតែមួយឡើង ហើយទាយតែ ម្យ៉ាងថា ព្រះមហាបុរសនឹងទ្រង់ព្រះផ្នួស ហើយបានត្រាស់ជាព្រះពុទ្ធពិតប្រាកដ” ។ ២ថ្ងៃក្រោយ ថ្ងៃដែលពួកព្រាហ្មណ៍បាន ថ្វាយព្រះនាមព្រះរាជឱរសមក ព្រះនាងសិរិ មហាមាយា ក៏ទ្រង់សោយព្រះទិវង្គត ។ ព្រះបាទសុទ្ធោទនៈ ក៏ទ្រង់ផ្ទុកផ្ដាក់ការ ចិញ្ចឹមបីបាច់ថែរក្សាព្រះរាជឱរសឱ្យទៅព្រះ នាងបជាបតិគោតមី ដែលត្រូវជាប្អូនបង្កើត ព្រះនាងសិរិមហាមាយា និងជាព្រះស្នំមួយ ព្រះអង្គដ៏ពិសេស ព្រមទាំងជាអ្នកមេដោះ ដ៏ ជិតស្និទ្ធបំផុតផង ។ - ប្រសូត - ព្រះសមណគោតមបរមគ្រូ ទ្រង់ប្រសូត នៅថ្ងៃសុក្រ ពេញបូណ៌មី ខែពិសាខ ឆ្នាំច នា ឧទ្យានលុម្ពិនីវន ក្រោមដើមសាលព្រឹក្ស ស្ថិត នៅត្រង់ព្រំប្រទល់ដែនកបិលពស្ដុ និងទេវ ទហៈនាវេលាថ្ងៃត្រង់ ។ - ក្នុងថ្ងៃព្រះសិទ្ធត្ថប្រសូត មានសហជាត វត្ថុ៧យ៉ាង កើតក្នុងថ្ងៃនោះដែរ គឺព្រះនាង ពិម្ពាយយសោធរា១, អនន្ទ១, ឆន្ទអាមាត្យ ១, កណ្ឌកៈជាអាជានេយ្យ១, កាឡុទាយី អាមាត្យ១, មហាពោធិព្រឹក្ស១ និងកំណប់ ទ្រព្យទាំងបួន១ ។ - អភិសេក ព្រះសិទ្ធត្ថ ព្រះជន្ម១៦ព្រះវស្សា ទ្រង់ អភិសេកជាមួយព្រះនាងពិម្ដាយសោធរា នៅ ថ្ងៃអាទិត្យ ពេញបូណ៌មី ខែកត្ដិក ឆ្នាំឆ្លូវ ។ សោយរាជ្យបាន១៣ឆ្នាំ ទ្រង់បានព្រះរាជ បុត្រមួយព្រះអង្គ ព្រះនាមរាហុលកុមារ ក្នុង ព្រះជន្មគំរប់២៩ព្រះវស្សា ។ - សាងព្រះផ្នួស ព្រះជន្ម២៩វស្សា ព្រះសិទ្ធត្ថ ទ្រង់ចេញ សាងព្រះផ្នួស នៅថ្ងៃព្រហស្បតិ៍ ពេញបូណ៌មី ខែអាសាធ ឆ្នាំថោះ នាឆ្នេរស្ទឹងអនោមា គឺ ក្នុងថ្ងៃដែលព្រះរាហុលកុមារប្រសូតនោះឯង ។ - ត្រាស់ដឹងព្រះសមណគោតម បានត្រាស់ដឹងអនុត្ដរ សម្មាសម្ពេ្ពាធិញាណ ក្នុងព្រះជន្មាយុ៣៥ព្រះ វស្សា នៅថ្ងៃពុធ ពេញបូណ៌មី ខែពិសាខ ឆ្នាំ រកា ក្រោមដើមពោធិព្រឹក្ស ១ដើម ខាងលិច ស្ទឹងនេរញ្ចនា នាមណ្ឌលគយា សព្វថ្ងៃហៅ ពុទ្ធគយា ។ - សំដែងធម្មចក្កប្បវត្ដនសូត្រព្រះសម្មាសម្ពុទ្ធទ្រង់សំដែងបឋមទេសនា ធម្មចក្កប្បវត្ដនសូត្រនៅថ្ងៃពេញបូណ៌មី ខែ អាសាធ ឆ្នាំរកា ប្រោសបញ្ចវគ្គិយភិក្ខុនៅឥសិបតនមិគទាយវន ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់បំពេញពុទ្ធកិច្ចទាំង ៥យ៉ាងអស់៤៥ព្រះវស្សា គឺ ៖១-ពេលព្រឹកទ្រង់ត្រាច់ចរបិណ្ឌបាត ២-ពេលរសៀលទ្រង់សំដែងព្រះធម៌ ប្រោសសត្វ៣-ពេលព្រលប់ ទ្រង់ប្រទានឱវាទដល់ ពួកភិក្ខុ៤-ពេលអធ្រាត្រទ្រង់ដោះស្រាយបញ្ហា ទេវតា៥-ពេលបច្ចូសសម័យ ទ្រង់ប្រមើលមើល ឧបនិស្ស័យសព្វសត្វ ។ ព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុ សង្ខារ ថ្ងៃពេញបូណ៌មី ខែមាឃ ។ - បរិនិព្វានព្រះសម្មាសម្ពុទ្ធ ទ្រង់បរិនិព្វាននៅថ្ងៃ អង្គារ ពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់ ក្រោមដើមពោធិព្រឹក្សទាំងគូនៅខាងលិច កុសិនារា ។ រយៈកាល៤៥ព្រះវស្សា ចាប់ពីក្រោយ បានត្រាស់ដឹងនូវអនុត្ដរសម្មាសម្ពោធិញាណ មក ព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់បានសំដែង ព្រះធម៌ទេសនាប្រោសវេនេយ្យសត្វ បើគិត ជាធម្មក្ខន្ធមាន៨៤.០០០ព្រះធម្មក្ខន្ធ ដែល ចែកជាព្រះសូត្រ ព្រះវិន័យ និងព្រះអភិធម្ម ។ ពាក្យសង្ខេបងាយចាំចុ. រ. អា.ព្រ ប្រ.ច. ពិ. សុរា. ឆ្លូ. ក. អា បូស. ថោះ. អា. ព្រត្រា. រ.ពិ. ពុ និ. ស្សា. ពិ. អង្គ ។ ខ្លឹមសារនៃការកសាងព្រះសក្យមុនី ចេតិយ- សំវេជនីយដ្ឋាន៤កន្លែងមូលហេតុដែលនាំឱ្យកើតសំវេជនីយដ្ឋាន មានរឿងកើតឡើងក្នុងកាលដែលព្រះសម្មា សម្ពុទ្ធ ទ្រង់ប្រឈួនខ្លាំង ទៀបស្ដេចរំលត់ខ័ន្ធ ចូលកាន់បរមនិព្វាន ។ គ្រានោះមានព្រះ អានន្ទជាពុទ្ធុបដ្ឋាកៈ ដែលនៅជាសេក្ខបុគ្គល នៅឡើយ បានក្រាបបង្គំទូលប្រារឰថា “ពី ដើមរៀងមក ពួកភិក្ខុពុទ្ធសាវ័កតែងតែមក គាល់ ធ្លាប់ឃើញព្រះអង្គជាញឹកញយ គេមាន ចិត្ដជ្រះថ្លារីករាយណាស់ តែកាលណាព្រះ អង្គទ្រង់បរិនិព្វានទៅហើយ មិនបានឃើញ ព្រះអង្គដូចដើម គេនឹងស្រងេះស្រងោច ណាស់” ។ ព្រះអង្គក៏ទ្រង់អនុញាតនូវសំវេជនីយ ដ្ឋាន៤កន្លែង សំរាប់ពុទ្ធសាវ័កណាប្រាថ្នាចង់ ឃើញព្រះអង្គទៅពិចារណាធម្មសង្វេគនៅ ទីកន្លែងទាំង៤នោះណាមួយ “ក៏ទុកដូចបាន ជួបឃើញតថា គតផ្ទាល់ដែរ និងនាំឱ្យបានមគ្គ ផលច្រើនណាស់” ។ - សំវេជនីយដ្ឋាន៤កន្លែងនោះគឺ ៖១-កន្លែងដែលតថាគតប្រសូតនាព្រៃ លុម្ពិនី នគរកបិលពស្ដុ ។ ២-កន្លែងដែលតថាគតត្រាស់ដឹងនូវអនុត្ដរសម្មាសម្ពោធិញាណ នាមណ្ឌលពោធិ ព្រឹក្ស តំបន់ពុទ្ធគយា ។ ៣-កន្លែងដែលតថាគតប្រទានបឋម ទេសនា នាព្រៃឥសិបតនមិគទាយវ័ននគរ ពារាណសី ។ ៤-កន្លែងដែលតថាគតបរិនិព្វាន នាសាល វ័នឧទ្យាន នគរកុសិនារា ។ ពួកជនណាមួយនឹងបានដើរមកកាន់ទីចា រឹកនៃសំវេជនីយដ្ឋាន៤កន្លែងនេះ ណាមួយ ក៏មានចិត្ដជ្រះថ្លា កើតសង្វេគ ហើយគោរព បូជា ប្រសិនណាជាធ្វើមរណកាលទៅ ពួកជន នោះនឹងបានទៅសោយសុខ ក្នុងឋានមនុស្ស និងឋានសួគ៌ ។ - គារវវត្ថុ៥យ៉ាងព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ទ្រង់ បានប្រតិស្ឋានទុកនូវគារវវត្ថុ៥យ៉ាងដើម្បីបាន ជាស្រែបុណ្យដ៏ប្រសើររបស់វេនេយ្យសត្វ និង មានប្រព័ន្ធគាថា ដូចតទៅនេះ ៖និព្វុតេ លោកនាថម្ហិ សម្ពុទ្ធេ អគ្គ បុគ្គលេ បដិមា ពោធិរុក្ខា ច ថូបា ច ជិនធាតុយោ ចតុរាសីតិសហស្ស ធម្ម ក្ខន្ធា សុទេសិតា អគ្គប្បវត្ដនដ្ឋានេ ឋបិតា ហោន្ដិ បាណិនំ កាលព្រះសម្មាសម្ពុទ្ធជាអគ្គបុគ្គល ជាទី ពឹងនៃសត្វលោកបរិនិព្វានទៅហើយ ព្រះបដិ មាផង ព្រះពោធិព្រឹក្សផង ព្រះស្ដូបផង ព្រះ ជិនធាតុផង ព្រះធម៌៨ម៉ឺន ៤ពាន់ ព្រះធម្មក្ខន្ធ ដែលព្រះអង្គទ្រង់សំដែងហើយ ដោយប្រពៃ ផង ជាវត្ថុគឺព្រះសម្មាសម្ពុទ្ធទ្រង់ប្រតិស្ឋាន ទុកក្នុងឋានដ៏ប្រព្រឹត្ដទៅ ដើម្បីបុញខេត្ដដ៏ ប្រសើររបស់សត្វទាំងឡាយ ។ ប្រវត្ដិព្រះសក្យមុនីចេតិយ- ព្រះសក្យមុនីចេតិយ នៅរាជធានីភ្នំពេញ មុខស្ថានីយរាជាយស្ម័យយាន -នៅថ្ងៃ២រោច ខែអស្សុជ ឆ្នាំរោង ចត្វា ស័ក ពុទ្ធសករាជ២៤៩៥ ត្រូវនឹងថ្ងៃអាទិត្យ ទី៥ តុលា ឆ្នាំ១៩៥២ ព្រះរាជាណាចក្រ កម្ពុជា បានទទួលព្រះបរមសារីរិកធាតុ និង ព្រះអរហន្ដធាតុ គឺព្រះអដ្ឋិធាតុនៃព្រះសារី បុត្ដ និងព្រះមោគ្គលាន ព្រមជាមួយកូនពោធិ ព្រឹក្សពីរដើម ដែលនាំមកពីប្រទេសឥណ្ឌា ។ ពិធីទទួលព្រះបរមសារីរិកធាតុ និងព្រះ អរហន្ដធាតុនៅព្រលានយន្ដហោះអន្ដរជាតិ ភ្នំពេញ បានប្រព្រឹត្ដទៅយ៉ាងមហោឡារិក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្ដេចព្រះ នរោត្ដម សីហនុ ជាទីសក្ការៈ ។ អស់រយៈពេល៧ថ្ងៃ គឺនៅថ្ងៃទី១១ តុលា ឆ្នាំ១៩៥២ មានប្រារឰពិធីជូនដំណើរដង្ហែដ៏ មហោឡារិក ដូចពេលទទួលដែរ ។ បច្ច័យដែលកើតឡើងពីការបូជាក្នុងពិធីបុណ្យ៧យប់៧ថ្ងៃនេះ បានចំនួន ១.៦៦៧.៣០៩រៀល ។ បច្ច័យទាំងនេះបែង ចែកជាពីរផ្នែក៩០០.០០០រៀល សំរាប់យក ទៅកសាងមន្ទីរពេទ្យសំរាប់ព្រះសង្ឃ ដែល ក្រោយមកមានឈ្មោះថា មន្ទីរពេទ្យព្រះ កុសុមៈ ។ បច្ច័យ២០០.០០០រៀល សំរាប់ យកទៅចាត់ការស្ថាបនាព្រះមហាចេតិយនៅមុខស្ថានីយរាជាយស្ម័យយាន តម្កល់ព្រះបរម សារីរិកធាតុ ព្រោះហេតុនេះហើយបានជា ព្រះមហាចេតិយនេះមានឈ្មោះថា “ព្រះ សក្យមុនីចេតិយ” ។ ព្រះសក្យមុនីចេតិយនេះ ត្រូវបានប្រារឰ ពិធីសម្ពោធជាមួយគ្នានឹងបុណ្យគម្រប់ ២.៥០០ព្រះវស្សានៃព្រះពុទ្ធសាសនា (បុណ្យ ពាក់កណ្ដាលសាសនា) ដែលប្រព្រឹតឡើង អស់រយៈពេល៧យប់ ៧ថ្ងៃ គឺចាប់ពីថ្ងៃ អាទិត្យ ១៤ កើត ខែពិសាខ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥០០ ត្រូវនឹងថ្ងៃទី១២ ឧសភា ឆ្នាំ១៩៥៧ រហូតដល់ថ្ងៃ៥ រោច ខែពិសាខ ត្រូវនឹងថ្ងៃទី១៨ ឧសភា ឆ្នាំ១៩៥៧ ក្រោម ព្រះរាជូបត្ថម្ភនៃព្រះករុណាជាអម្ចាស់ជីវិត លើត្បូង សម្ដេចព្រះមហាក្សត្រិយានី សម្ដេច ព្រះឧបយុវរាជ និងក្នុងការទំនុកបំរុងសម្ដេច ព្រះសង្ឃនាយកទាំងពីរគណៈ ។
រីឯព្រះបរមសារីរិកធាតុតម្កល់ក្នុងព្រះ សក្យមុនីចេតិយនាថ្ងៃបុណ្យគំរប់២.៥០០ព្រះ វស្សានេះ គឺជាព្រះបរមអដ្ឋិធាតុខ្នាតកណ្ដាល មួយព្រះអង្គ ដែលប្រទេសសិរីលង្កាថ្វាយមក ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ក្នុងឱកាសដែលព្រះអង្គជាព្រះរាជ ប្រតិភូតំណាងព្រះមហាក្សត្រកម្ពុជា ទ្រង់ យាងទៅចូលរួមក្នុងពិធីបុណ្យពុទ្ធជយន្ដិ គឺ បុណ្យគំរប់២៥០០ព្រះវស្សានៃព្រះពុទ្ធ សាសនានៅប្រទេសសិរីលង្កា ដែលប្រារឰ ឡើងកាលពីក្នុងខែឧសភា ឆ្នាំ១៩៥៦ ។ ព្រះបរមសារីរិកធាតុដែលគង់ប្រថាប់ក្នុង ព្រះសក្យមុនីចេតិយនោះ ត្រូវបានតម្កល់ទុក នៅក្នុងព្រះកាញ្ននកោដ្ឋ (កោដ្ឋមាស) តូច រួចហើយតម្កល់កោដ្ឋមាសនៅក្នុងព្រះសក្យ មុនី ចេតិយស្ដូបរ័ត្ន (ស្ដូបសំរឹទ្ធិិ) រួចទើបយក ស្ដូបសំរឹទ្ធិទៅតម្កល់នៅក្នុងព្រះសក្យមុនី ចេតិយ ។ ព្រះសក្យមុនីចេតិយមុខស្ថានីយរាជាយ ស្ម័យយានរាជធានីភ្នំពេញ ត្រូវបានគណៈ កម្មាធិការប្រជាជនរាជធានីភ្នំពេញ ជួសជុល ឡើងវិញ នៅឆ្នាំ១៩៨៨ ។ - ព្រះសក្យមុនីចេតិយ នៅភ្នំព្រះរាជ ទ្រព្យ (ឧដុង្គ) -ថ្ងៃពុធ ១១រោច ខែជេស្ឋ ពុទ្ធសករាជ ២៥៤០ ត្រូវនឹងថ្ងៃទី១២ មិថុនា ឆ្នាំ១៩៩៦ ពិធីក្រុងពាលីដ៏ធំមួយ (តាមបែបបុរាណ) សុំ ទីតាំងសាងសង់ក៏ត្រូវប្រព្រឹត្ដទៅនៅក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេច ជា ស៊ីម ប្រមុខ រដ្ឋស្ដីទី ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះ ករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេច ព្រះរាជអគ្គមហេសី ជាទីសក្ការៈ ។ -ថ្ងៃព្រហស្បតិ៍ ៩រោច ខែទុតិយាសាធ ពុទ្ធសករាជ២៥៤០ ត្រូវនឹងថ្ងៃទី៨ សីហា ឆ្នាំ ១៩៩៦ ពិធីបញ្ចុះបឋមសិលានៅទីតាំងសាង សង់ព្រះសក្យមុនីចេតិយថ្មី ក្រោមព្រះរាជា ធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចព្រះរាជអគ្គ មហេសី នរោត្ដម មុនិនាថ សីហនុ ជាព្រះរាជ តំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ជាអម្ចាស់ ជីវិតលើត្បូង ។ -ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ពុទ្ធ សករាជ២៥៤៦ ត្រូវនឹងថ្ងៃទី២៩ សីហា ឆ្នាំ ២០០២ គណៈកម្មការសាងសង់បានធ្វើការ ត្រួតពិនិត្យគុណភាពសំណង់ជាទូទៅ និងបាន ប្រគល់ជូនទៅក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ ដើម្បីទទួលគ្រប់គ្រងថែរក្សា ។ -ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ពុទ្ធ សករាជ២៥៤៦ ត្រូវនឹងថ្ងៃទី១៩ ធ្នូ ឆ្នាំ ២០០២ ប្រារឰពិធីសម្ពោធជាផ្លូវការ ក្រោម ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះរាជ អគ្គមហេសី ជាទីសក្ការៈ ដោយមានការយាង និមន្ដ និងអញ្ជើញចូលរួមពីសម្ដេចព្រះសង្ឃ រាជទាំងពីរគណៈ មន្ដ្រីសង្ឃជាន់ខ្ពស់ ព្រះ សង្ឃជាច្រើនពាន់អង្គ សីលវន្ដ សីលវតី ថ្នាក់ ដឹកនាំជាន់ខ្ពស់ជាតិ ឯកអគ្គរាជទូត ឯកអគ្គ រដ្ឋទូត មន្ដ្រីរាជការ អ្នកមុខ អ្នកការ និង ប្រជាពលរដ្ឋជាពុទ្ធសាសនិកដ៏ច្រើនកុះករ ណែនណាន់តាន់តាប់មកពីគ្រប់ទិសទី ក្នុងទូទាំងប្រទេស ៕(ដកស្រង់ពីកាសែតកោះសន្តិភាព)

កម្ពុជារៀបចំពិធីបុណ្យពុទ្ធសាសនាអន្តរជាតិ
ពិធីបុណ្យពុទ្ធសាសនាអន្តរជាតិរៀបចំនៅខេត្តសៀមរាប
ប្រទេសកម្ពុជាបានធ្វើជា ម្ចាស់ផ្ទះ ក្នុងការរៀបចំពិធីបុណ្យព្រះពុទ្ធ សាសនាដ៏ធំ ដែលមានឈ្មោះលំអាន អរិយធម៌ និងទស្សនីយភាព ចាប់ពី ថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០១០។ ពិធីបុណ្យវិសាខបូជា ដែលធ្វើឡើងនៅលើទឹកដីអង្គរវត្ត ខេត្តសៀមរាប មានការចូលរួមពី ពុទ្ធសាសនិក និងព្រះសង្ឃរាប់ពាន់អង្គ មកពី ប្រទេសចិន ជប៉ុន កូរ៉េ ឥណ្ឌា និងបណ្តាប្រទេសអាស៊ានទាំង ១០។
សេចក្តីរាយការណ៍របស់លី ម៉េងហួរពីទីក្រុងភ្នំពេញ
ប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍សាសនា ជាលក្ខណៈអន្តរជាតិ។ ពិធីបុណ្យ លំអានអរិយធម៌ និងទស្សនីយភាព នៅទឹកដីខេត្តសៀមរាប ដែលជាប៉ូលទេសចរណ៍ទី១របស់កម្ពុជា នាពេលនេះ គឺជាការប្រារព្ធពិធីបុណ្យវិសាខបូជា។ ពិធីបុណ្យព្រះពុទ្ធសាសនានេះ ជាការឧទ្ទិសដល់ខួប នៃថ្ងៃព្រះពុទ្ធ ទ្រង់ប្រសូត្រ (កើត) ថ្ងៃព្រះពុទ្ធត្រាស់ដឹង និងចូលបរិនិពាន្វ នាថ្ងៃ ១៥ កើត ខែពិសាខ។ នៅឆ្នាំនេះ ត្រូវចំថ្ងៃទី២៨ ខែមេសា។
ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រអន្តរជាតិនេះ ក្រុមសិល្បៈមកពីបណ្តាប្រទេសចិន ជប៉ុន កូរ៉េ ឥណ្ឌា និងប្រទេសអាស៊ាន ដែលកាន់ព្រះពុទ្ធសាសនា រួមទាំងកម្ពុជាផង នឹងសម្តែងរបាំប្រពៃណី ព្រមទាំងសម្តែងរឿងទាក់ទងនឹងពុទ្ធប្រវត្តិ។ កម្ពុជា នឹងសម្តែងត្រង់ឆាក ព្រះពុទ្ធត្រាស់ដឹង និងវគ្គផ្ចាញ់មា។ នៅថ្ងៃទី២៨ ខែមេសា ចំថ្ងៃប្រារព្ធបុណ្យវិសាខបូជា នៅទឹកដីសៀមរាបអង្គរ នឹងមានពិធីដង្ហែក្បួនរថយន្ត ដែលមានរៀបចំតែងលម្អរបៀបប្រវត្តិរបស់ព្រះពុទ្ធ និងមានពិធីសូត្រធម៌។ លោកឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ព្រឹត្តិការណ៍ជួបជុំសាសនិកជនព្រះពុទ្ធសាសនា នៅសៀមរាប ពេលនេះ ក្រៅតែពីការលើកតម្កើង ផ្នែកព្រះពុទ្ធសាសនា ព្រឹត្តិការណ៍រយៈពេល ៥ ថ្ងៃនេះ ក៏ដើម្បីបញ្ជាក់ថា កម្ពុជា ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍ ដែលអាចឲ្យអ្នកទេសចរ ចូលទស្សនាកម្ពុជា។ ចំណែកលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានលើកឡើងថា ការជួបជុំរវាងអ្នកកាន់ព្រះពុទ្ធសាសនា នៅទឹកដីសៀមរាបអង្គរ គឺជាកិច្ចសហការវិស័យវប្បធម៌ និងវិស័យទេសចរណ៍ ដើម្បីជម្រុញការទាក់ទាញភ្ញៀវទេសចរ ក្នុងតំបន់ ពិសេសបង្កើតការហោះហើរ ពីគោលដៅទេសចរសាសនា ដើម្បីធ្វើជាកញ្ចប់ទស្សនៈកិច្ចមួយ នៅក្នុងតំបន់អាស៊ី។ សូមរម្លឹកថា ក្រៅពីព្រឹត្តិការណ៍នៅទឹកដីអង្គរខេត្តសៀមរាប ពិធីបុណ្យវិសាខបូជា នាថ្ងៃ១៥កើត ខែពិសាខ ក៏មានប្រារព្ធពិធីបុណ្យ តាមបែបព្រះពុទ្ធសាសនា នៅគ្រប់វត្តអារាមនានាទូទាំងប្រទេស ពិសេសនៅភ្នំព្រះរាជទ្រព្យ ហៅភ្នំឧដុង្គ ដែលជាកន្លែងតម្កល់ព្រះសរីរធាតុ។ កម្ពុជាតែងតែប្រារព្ធពិធីបុណ្យធំ ជារៀងរាល់ឆ្នាំ នៅទីនោះ ចាប់តាំងពីព្រះសក្យមុនីចេតិយ ត្រូវបានកសាងរួចរាល់នាឆ្នាំ២០០២៕(ដកស្រង់ពីវិទ្យុបារាំងអន្តរជាតិ)

Thursday, April 15, 2010
Khmer New Year(2554)
Invitation Letter
This is an invitation from Cambodian Buddhist Center in Korea
Have pleasure to invite all of you to participate the Cambodia traditional festival
"Chol Chnam Khmer (Khmer New Year) ".
I hope all of you will participate to the festival a lot.

The schedule of ceremony may as follows:
Date: 25th April 2554/2010 (Sunday)
Time: 11:30 a.m starting to do ceremony,
Followers and monks respect the Buddha, Dharma, and Sanga chanting and
Special Dharma- talks and will to play traditional dancing and game.
Place
Citizen physical training square(군포시민체육광장) Keunpo city, Kyeongkido, South Korea(Near Sanpondong Station, Railway4 gate 1),
❖For more information:
E-mail: jayaraketorinsaro@yahoo.com
www.kbckr.blogspot.com
010 -8689-3474, 010-3142-0591, 010-4952-0892,
010-8062-5169, 010-8060-4269, 010-5784-4681,
010-9553-3161
Thank you.

캄보디아 설날을 축하합니다
ប្រវត្តិសង្ខេប ឧកញ៉ា មហាឧបាសិកា ញ៉ឹក ប៊ុនថា
ឈ្មោះ ញ៉ឹក ប៊ុនថា ជាអក្សរឡាតាំង Nhek Buntha ភេទ ស្រី សញ្ជាតិ
កម្ពុជា កើតនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ១៩៥៣ នៅភូមិស្វាយជ្រុំ ឃុំអូរ
ដំបង ស្រុកសង្កែ ខេត្ត បាត់ដំបង បច្ចុប្បន្នជា បេក្ខជនបណ្ឌិតផ្នែក
ទស្សនវិជ្ជាពុទ្ធសាសនា បច្ចុប្បន្នមាន អាស័យដ្ឋាន # ៦៩១ វិថីព្រះ
មុនីវង្ស សង្កាត់បឹងកេងកង៣ ខ័ណ្ឌចំការមន រាជធានី ភ្នំពេញ ។
លោកឪពុកឈ្មោះ ញ៉ឹក អឿ (ស្លាប់ ) និងអ្នកម្តាយឈ្មោះ ស សាលី (ស្លាប់ ) ។ប្រវត្តិការសិក្សាកន្លងមក ពីឆ្នាំ ១៩៥៩ ដល់ ១៩៦៦ រៀននៅ
សាលាបឋមសិក្សាវត្តអន្លុងវិល ស្រុកសង្កែ ខេត្តបាត់ដំបង
ពីឆ្នាំ ១៩៦៦ ដល់ ១៩៧០ រៀននៅ វិទ្យាល័យ នេត្រយង់ ខេត្ត
បាត់ដំបង ពីឆ្នាំ ១៩៧១ ដល់ ១៩៧៤ រៀននៅ វិទ្យាល័យ អ៊ាប
ឃុត ខេត្តបាត់ដំបង ពីឆ្នាំ ២០០៥ ដល់ ២០០៧ រៀនថ្នាក់ អនុបណ្ឌិត
ផ្នែកទស្សនវិជ្ជានិង វិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យ
ពហុចម្រើនវិជ្ជា នៅភ្នំពេញ ។ ពីឆ្នាំ ២០០៧ ដល់ បច្ចុប្បន្ន
ជាបេក្ខជន បណ្ឌិត ផ្នែកទស្សនវិជ្ជាព្រះពុទ្ធសាសនា នៅរាជបណ្ឌិត
សភាកម្ពុជាការសិក្សាស្រាវជ្រាវ បានសិក្សាស្រាវជ្រាវ
គម្ពីព្រះត្រៃបិដកខ្មែរ និងបាលី ចំនួន១១០ក្បាល អាននិងស្វែង
យល់ស៊ី ជម្រៅ ក្នុងការ ប្រតិបត្តិធម៌ក្នុងព្រះពុទ្ធសាសនាតាមគម្ពីរ
នេះអស់ រយៈពេល ១០ឆ្នាំ ១៩៩០-២០០០
បច្ចុប្បន្ន កំពុងសិក្សាស្រាវជ្រាវ លើសៀវភៅ គម្ពីរ និង ឯកសារ
នានាដែលទាក់ទងនឹងទ្រឹស្តីព្រះពុទ្ធ សាសនា
ឋានៈតួនាទីដែលធ្លាប់បានទទួលកន្លងមករហូតដល់បច្ចុប្បន្ន
ពីឆ្នាំ ១៩៨០ ដល់ ១៩៨៣ជាអនុប្រធាន ការិយាល័យគយ នៃក្រសួងពាណិជ្ជកម្ម
ពីឆ្នាំ ១៩៨៣ ដល់ ១៩៩០ជាប្រធាន ការិយាល័យ រដ្ឋភណ្ឌ គយ នៃក្រសួង ពាណិជ្ជកម្ម
ពីឆ្នាំ ២០០១ ដល់ បច្ចុប្បន្នជាប្រធាន ក្រុមប្រឹក្សាភិបាល ជាមួយសមាគមយុវជនកម្ពុជរដ្ឋ
ពីឆ្នាំ ២០០១ ដល់ ២០០៥ ជាសមាជិក ពុទ្ធិកសមាគមកម្ពុជរដ្ឋ
ពីឆ្នាំ ២០០៣ ដល់ បច្ចុប្បន្ន បានទទួល គោរម្យងារជា «ឧកញា» តាមព្រះរាជក្រិត្យកាលពី ថ្ងៃទី ០៨ ខែមករា ឆ្នាំ២០០៣។
ពីឆ្នាំ ២០០៣ ដល់ បច្ចុប្បន្នជាអ្នកដឹកនាំ ការសន្ទនាធម៌ សម្រាប់នាទីឈ្វេងយល់ព្រះពុទ្ទសាសនា
ពីឆ្នាំ ២០០៥ ដល់ ២០០៧ជា អនុប្រធាន ពុទ្ធិកសមាគមកម្ពុជរដ្ឋ
ពីឆ្នាំ ២០០៥ ដល់ បច្ចុប្បន្ន ជាប្រធាន ក្រុមប្រឹក្សាភិបាល ជាមួយសមាគមដូនជីកម្ពុជរដ្ឋ
ពីឆ្នាំ ២០០៥ ដល់ ២០៩ជាសាស្ត្រចារ្យ ឧទ្ធេសមេរៀន ផ្នែកពុទ្ធសាសនា ប្រគេនព្រះសង្ឃ នៅសាកលវិទ្យាល័យ ពុទ្ធិកសីហនុរាជភ្នំពេញ។
ពីឆ្នាំ ២០០៦ ដល់ បច្ចុប្បន្ន ជាឧត្តមប្រឹក្សា សម្តេចអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា
ពីឆ្នាំ ២០០៧ ដល់ ២០១០ជាប្រធាន ពុទ្ធិកសមាគមកម្ពុជរដ្ឋ ទទួលបន្ទុកផ្នែកអប់រំសីលធម៌ វប្បធម៌ខ្មែរ សន្តិភាព និងទ្រឹស្តីពុទ្ធសាសនា ។
ពីឆ្នាំ ២០០៧ ដល់ បច្ចុប្បន្ន ជាសមាជិក គណៈកម្មាធិការនៃបណ្តាញអន្តរសាសនាប្រចាំអាស៊ី ប៉ាស៊ីហ្វិក និងជា ជាឯកអគ្គរាជទូតសន្តិភាព ប្រចាំអាស៊ី ប៉ាស៊ីហ្វិក[...]អានបន្ត (ដកស្រង់ពីពុទ្ធិកសមាគមកម្ពុជរដ្ឋ)ដោយសាធ្លាប់ប្រាស្រ័យទាក់ទងគ្នាកន្លងមក(rinsaro)

Monday, April 12, 2010
Sunday, April 11, 2010
អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិព ស ២៥៥៤
ខ្ញុំព្រះករណាអត្មាភាពសូមប្រសិទ្ធពរបវរ មហាប្រសើរជូន
ចំពោះជនរួមជាតិខ្មែរទាំងអស់ក្នុងប្រទេសកម្ពុជានិង
ក្នុងពិភពលោកសូមបានជួបប្រទះ តែពុទ្ធពរទាំងឡាយ
៤ប្រការគឺ៖ អាយុ វណ្ណ សុខ ពល និងបដិភាណៈ
កុំបីឃ្លាតក្លាយទៅជាបការដ៏ទៃ ឡើយ។សូមឲប្រទេស
កម្ពុជាជួបប្រទះតែនិងការអភិវឌ្ឍន៍ និងការរីកចំរើន
ដុះដាលវាលគុំចំរុងចំរើន និងមានសុខសន្តិភាពជា
រៀងដរាបតទៅ។សូមឲពិភពលោកជៀសផុតពីក្តី
អន្តរាយដោយអំណាច នៃអកុសលចិត្តមាន លោភៈ
ទោសៈ និង មោហៈជាដើម។សូមឲសត្វលោកមាន
នូវពុទ្ធសីលទាំង
ឡាយ៥ប្រការគឺ៖
១ -ការមិនសម្លាប់ជីវិរមនុស្សនិងសត្វ(បាណាតិបាតា....)
២ -ការមិនកាន់យកនូវរបស់គេមិនបានឲ(អទិន្នានា.....)
៣ -ការមិនប្រព្រឹត្តខុសក្នុងកាមគុណមានលួចដណ្តើមប្តី

ប្រពន្ធកូនអ្នកដទៃជាដើម(កាមេសុមិច្ឆារ..)
៤ -ការមិននិយាយាភូត ភរ កុហក បោកប្រាស់ ញុះញង់

មូលបង្កាច់ជាដើម(មុសាវាទា...)
៥ -ការមិនសេពសុរា ជក់អាភៀន ញៀនកញ្ឆានិងគ្រឿង

ស្រវឹងផ្សេងៗ(សុរាមេរយ.....)
ឆ្នាំថ្មីសិរីស្តី និងការគិតថ្មីៗជាប្រយោជន៍ខ្លួនឯង ប្រទេស

ជាតិនិងប្រយោជន៍អ្នកដទៃ។
ភិក្ខុ ជយរក្ខិតោ រិនសារ៉ូ
ភិក្ខុ ជយរក្ខិតោ រិនសារ៉ូ
Tuesday, April 6, 2010
សេចក្តីជូនដំណឹង
មជ្ឈមណ្ឌលព្រះពុទ្ធសាសនាខ្មែរនៅប្រទេសកូរ៉េមាន
កិត្តិយសសូមជូនដំណឹងដល់ប្រជាពុទ្ធបរិស័ទនិងប្រជា
ពលរដ្ឋកម្ពុជាដែលកំពុងស្នាក់នៅក្នុងប្រទេសកូរ៉េទាំង
អស់ឲបានជ្រាបថា៖ មជ្ឈមណ្ឌលព្រះពុទ្ធសាសនាខ្មែរ
និងមានរៀបចំកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃ
ណីជាតិខ្មែរនិងបុណ្យវិសាខបូជា។ហេតុដូចបានជំរាប
ជូនខាងលើសូមនិមន្ត យាង អញ្ជើញព្រះតេជព្រះគុណ
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីបងប្អូនប្រជា
ពុទ្ធបរិស័ទនិងប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមដោយមេត្រីធម៌។
កាលបរិច្ឆេទ
ថ្ងៃអាទិត្យ ១២កើត ខែពិសាខពុទ្ធសករាជ២៥៥៤ត្រូវ
នឹងថ្ងៃទី២៥ ខែមេសាឆ្នាំ២០១០។វេលាម៉ោង ១០ ៈ
ជួបជុំគ្នាប្រារព្ភៈកម្មវិធីនមស្សការស្មាទានសីលរាប់
បាតដល់ព្រះសង្ឃនិងសូត្រមន្តដារឆ្លងបុណ្យចូលឆ្នាំថ្មី។
កម្មវិធីបន្ទប់និងមានការជួបសំណៈសំណាលដោយ
ឯកឧត្តមឯកអគ្គរាជទូតនៃព្រះរាជាំណាចក្រកម្ពុជាំប្
រចាំប្ប្រទេសកូរ៉េ ហើយទទួលទានអាហារថ្ងៃត្រង់។
ហើយនឹងមានការលេងល្បែងប្រជាប្រិយ៍រាំលេងកំសាន្ត
រហូតដល់ម៉ោង៦ល្ងាច។
ទីកន្ឡែង
ប្រារព្ភៈនៅមជ្ឈមណ្ឌលកាយសម្ព័ន្ធក្រុងកុនផូ
(경기도 군포시 시민체육광장)
មធ្យោបាយ
រថភ្លើងក្រោមដីខ្សែលេខ៤ផ្លូវចេញលេខ១ដើរប្រហែល៧នាទី
(전철 4호선 1번출입구 7분걷에 는다)
សូមបញ្ជាក់ពិធីនេះមានការរាប់បាតដល់ព្រះសង្ឃហេតុនេះ
បើមានសម្ភារៈដូចជាម្ហូបអាហារឫក៏ផ្លែឈើបច្ច័យប្រាក់កាស
ជាដើមសូមនាំមកឲបានទាន់ពេល។
ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខទូរស័ទខាងក្រោម៖
대표 전화번호
010 -8689-3474, 010-3142-0591, 010-4952-0892,
010-8062-5169, 010-8060-4269, 010-5784-4681,
010-9553-3161
សូមអរព្រះគុណនិងអរគុណ
Subscribe to:
Posts (Atom)