Sunday, November 4, 2012

សេចក្តីថ្លៃងអំណរគុណ

គណៈកម្មការមូលនិធិខ្មែរសម្រាប់ជួយទុរគតជន
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសន្តាចិត្តដ៏ល្អប្រពៃនៃសប្បុរសជនគឺលោក ញឹម ស្រស់ និងលោក ស្រី សុធន់ រស់នៅតំបន់គូមី(구미시)ដែលផ្ញើជាបច្ច័យចំនួន៦០០០០វ៉ុនដើម្បីចូលរួមជួយដល់ទុរគតជនខ្មែរ។
  គណៈកម្មការយើងខ្ញុំនឹងចាត់ចែងនូវថវិកាដ៏សប្បុរ
សរបស់លោកទាំងពីរនាក់ឲ្យមានតម្លាភាពតាមតម្រូវការពិតនៃទុរគតជនខ្មែរយើង។
ពរទាំង៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈនិង បដិភាណៈចូលកើតមានដល់លោកទាំងពីរ កុំបីឃ្លាង
ឃ្លាតឡើយ។សូមអរគុណ
​​​​​​​​​​​​​​​​​​​​​​​​​​
សេអ៊ូលថ្ងៃទី៤ ខែ វិច្ឆិកា ឆ្នាំ ២៥៥៦ .២០១២

(ជួសគណៈកម្មការ)រិនសារ៉ូ

គណៈកម្មការមូលនិធិខ្មែរសម្រាប់ជួយទុរគតជន

គណៈកម្មការមូលនិធិខ្មែរសម្រាប់ជួយទុរគតជនបានសម្រេចជាឯកច្ឆ័ន្ទជូននូវថវិកាចំនួន១៥០០០០វ៉ុន(១២០$)ប្រចាំខែ១០ឆ្នាំ២០១២ដល់លោកតាលោកយាយពីរនាក់ដែលកំពុងរស់នៅយ៉ាងត្រដាបត្រដួសវេទនាខ្វះទីពឹងពំនាក់ហើយមានជំងឺប្រចាំកាយទៀតលោកតាលោកយាយទាំងពីរនាក់នោះកំពុងស្នាក់និងរស់នៅភូមិព្រៃមាស ឃុំកំពុងឬស្សី ស្រុកពារាំង ខេត្តព្រៃវែង។
   សូមបញ្ជាក់ថាថវិកាដែលបានផ្ញើជូននោះតាមរយៈលោកមានសំណាងដែលកំពុងស្នាក់នៅ ឯតំបន់អាន់សាន(경기도안산시)ហើយតាមដឹងមកលោកបានបន្ថែមថវិកាផ្ទាល់ខ្លួនលោករួមចំណែ
កជាមួយពួកយើងផងដែរ។ គណៈកម្មការ៖ ព្រះ តេជគុណ ពៅ សុភ័ក្តិ ព្រះតេជគុណ រិនសារ៉ូ លោក ហុងស៊ីទិត្យ លោក សុខផល្លី លោក មៀច សុខលី លោក រស់ សុវណ្ណៈ លោក វង្សមុនីរ័ត្ន លោក ស៊ុយ ចំរើន លោក រី កៅលោកប្រាក់ទីន។ គណៈកម្មការយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសន្តាចិត្តដ៏ល្អប្រពៃនៃសប្បុរសជនទាំងអស់គ្នាដែលបានជួយសម្រាលនៅទុក្ខលំបាកវេទនានៃជនរួមជាតិយើង។សូមពរទាំង៥
ប្រការ អាយុ វណ្ណៈ សុខៈ ពលៈនិង បដិភាណៈចូលកើតមានដល់សាធុសប្បុរសជនទាំងអស់គ្នា
កុំបីឃ្លាងឃ្លាតឡើយហើយគណៈកម្មការយើងខ្ញុំសូមស្វាគមន៍ជំពោះអស់លោកអ្នកដែលមានសទ្ធាចង់ចូលរួមដោយក្តីរីករាយ។ សូមអរគុណ

Tuesday, October 23, 2012

ធ្វើបុណ្យរំលឹកគុណព្រះវរមហាក្សត្រ

ថ្ងៃនេះបានទៅចូលរួមការរៀបចំគោរពវិញ្ញាណខ័ន្ធរបស់ព្រះ
បិតាជាតិខ្មែរនៅឯក្រុងអ៊ូយចង់ប៊ូក្បែរក្រុងសេអ៊ូលដែលកម្ម
វិធីនេះរៀបចំដោយសហគមពលករស្ម័គ្រចិត្តដែលមានលោ
កហុងស៊ីទិត្យនិងមានបង់ប្អូនខ្មែរយ៉ាងច្រើនកុះករបានមកចូល
រួមគោរពវិញ្ញាណខ័ន្ធផងដែរ។오늘은 의정부시에서 위대한 
국민어버지의 추모행사에 참석했습니다. 그 행사는 의정부시, 파주시, 서울시등에 거주하고 있는 캄보디아인들이 많이 참여했습니다. 참석했던 캄보디아친구들이 국민아버지의 시하누그 전 왕를 극락세계에서 왕생함을 기원했습니다.그는 선행했던 여러 재산들이 후손의 머리속에 지속하고 그의 발자국에 따라가겠다고 결심했다.

ការផ្សាយពុទ្ធសាសនាទៅលោកខាងលិច

ការផ្សាយពុទ្ធសាសនាទៅលោកខាងលិច
ចំពេលដែលព្រះពុទ្ធសាសនាសាយភាយឧត្តុងឧត្តមនៅអាស៊ី ផ្ទុយទៅវិញ សាសនាដ៏សំខាន់មួយនេះ មិនត្រូវបានគេស្គាល់ទេនៅអឺរ៉ុប ក៏ដូចជាទ្វីបផ្សេងទៀត ក្រៅពីអាស៊ី។ គេត្រូវរង់ចាំរហូតមកដល់ សម័យទំនើប ដែលប្រពន្ធសាយភាយដំណឹង ចែករំលែកទៅពិភ
ពលោកដោយមិនបាច់ចាំមានអ្នកនាំ ទៅឲ្យដោយផ្ទាដៃ ទើបព្រះពុទ្ធសាសនា ចាប់ផ្តើមដឹងដល់សង្គមអឺរ៉ុប តាមរយៈប្រពន្ធបច្ចេកវិទ្យាទំ នើប។

កាលពីព្រះពុទ្ធសាសនាផ្សព្វផ្សាយខ្លាំងក្លាដំបូង ដោយមហារាជ អសោកា ក៏បានទៅដល់អឺរ៉ុបតែ តែមិនខ្លាំងក្លាមាំមួនដូចអាស៊ីទេ គឺគ្រាន់តែចូលមួយឆាវ ទើបក្រោយពីនោះមក ព្រះពុទ្ធសាសនាត្រូវ បានជាជាតិអឺរ៉ុបបំភ្លេចឈឹង។

ការសាយភាយចំណេះដឹងព្រះពុទ្ធសាសនាទៅអឺរ៉ុប ធ្វើឡើងតាមរយៈក្រុមជនបីប្រភេទ ទីមួយគឺអ្នក ប្រាជ្ញទស្សនៈវិជ្ជាល្បីៗនៅអឺរ៉ុប ទីពីរតាមរយៈអ្នកនិពន្ធល្បីៗ និងទីបីតារយៈចលនាអន្តោប្រវេសនៃ ប្រជាជនដែលគោរពស្រឡាញ់ពុទ្ធសាសនានៅអាស៊ី។ ជនអន្តោប្រវេសអាស៊ី បាននាំទម្រង់ជាច្រើន នៃព្រះពុទ្ធសាសនាទៅគ្រប់ច្រក់ល្ហក់នៃលោកខាងលិច ដូចជា ទៅអឺរ៉ុប អាមេរិកខាងជើង អូស្ត្រាលី ជាដើម។ ការចូលទៅដល់ និងឥរិយាបទថ្លៃថ្នូររបស់បុព្វជិតព្រះពុទ្ធសាសនា បានទាក់ទាញយ៉ាងខ្លាំង ពីសំណាក់ជនជាតិលោកខាងលិច។ អ្នកផ្សព្វផ្សាយព្រះពុទ្ធសាសនា មិនទាមទារឲ្យជឿទេ តែពួក លោកខាងលិច ដើរតាមដំបូលមានរបស់ព្រះពុទ្ធ តាមរយៈការសាកល្បងគោលគំនិត និងការពិចារ ណារកហេតុផលជាចម្បង។ ដូចជាការធ្វើសមាធិ ឬក៏ការពិចារណាទ្រឹស្តីដ៏ជ្រាលជ្រៅរបស់ព្រះពុទ្ធជា ដើម។

ការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយបច្ចេកវិទ្យា ក៏ជាការផ្តល់លទ្ធភាពងាយស្រួលដល់ពលរដ្ឋលោកខាង លិច ក្នុងការស្វែងរកសិក្សាសាសនានានៅលើពិភពលោក ក្នុងនោះមានព្រះពុទ្ធសាសនាផងដែរ។ ដោយគោលគំនិតជ្រាលជ្រៅនៃព្រះពុទ្ធសាសនា នាំឲ្យពួកគេជក់ចិត្ត ហើយក៏ទទួលស្គាល់ព្រះពុទ្ធសាសនា ហើយក៏ប្រតិបត្តិ។ ដំណឹងស្តីអំពីការទទួលស្គាល់ប្រតិបត្តិពេញពិភពលោក ពិសេសនៅអឺរ៉ុប ធ្វើឲ្យជនជាតិអឺរ៉ុបផ្សេងទៀត កាន់តែពេញចិត្ត ក្នុងការទទួលព្រះពុទ្ធសាសនា ពិសេសអ្នកដែលចូល ចិត្តសិក្សាស្រាវជ្រាវ។

នៅមានចំណុចមួយទៀត គឺឥរិយាបទ និងគោលគំនិតសន្តិភាពនិយម បានផ្តល់ការយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះពលរដ្ឋអឺរ៉ុបមកលើព្រះពុទ្ធសាសនា សន្តិភាពដែលពិភពលោកកំពុងតែមានកង្វល់ពី ភាពផុយស្រួយរបស់វា។ ព្រះពុទ្ធសាសនាជឿថា អ្វីនៅលើលោកនេះ មិនអាចគ្រប់គ្រងបាន ដូចជា ផែនដី ភពនានា ក៏ដូចជាជីវិតសត្វលោកនានា មានមនុស្សផងដែរ។

ព្រះពុទ្ធសាសនា ត្រូវបានគេបង្រៀន២៥០០ ប៉ុន្តែសម្រាប់អឺរ៉ុប និងអាមេរិក គឺថ្មីថ្មោងបំផុត ពោលគឺ ប្រមាណ៥0ឆ្នាំកន្លងទៅប៉ុណ្ណោះ ដែលផុសផុល។ ដោយឡែក ប្រទេសលោកខាងលិច ដែលមានវត្ត មានពុទ្ធសាសនាជាងមួយសតវត្ស មានតែប្រទេសមួយចំនួនប៉ុណ្ណោះ ដូចជា បារាំង ចក្រភពអង់គ្លេស ហូឡង់ជាដើម។

ទោះបីជាព្រះពុទ្ធសាសនា ទើបតែចូលទៅក្នុងអឺរ៉ុប និងអាមេរិក តែមានស្ថាប័នព្រះពុទ្ធសាសនារាប់ ពាន់បានករកើត ហើយមានមជ្ឈមណ្ឌលអវត្តទ្រឹស្តីព្រះពុទ្ធសាសនាមួយចំនួនធំ កើតនៅប្រទេសដែល មានពុទ្ធសាសនាចាស់ទំជាងគេនៅអឺរ៉ុប ដូចជាប្រទេសអង់គ្លេស និបារាំង ឬហូឡង់។

ជារួមមកដល់ពេលនេះ ពុទ្ធសាសនា មានចំនួនជិត២ភាគរយនៃពលរដ្ឋលោកខាងលិចទាំងមូល។

ដកស្រង់ចេញពី ៖ http://www.buddhanet.net/

សម្បត្តិខ្មែរ

Wednesday, October 17, 2012

សេចក្តីថ្វាយ និង ជូនដំណឹង របស់រាជរដ្ឋាភិបាល

សាររំលេកទុក្ខ

ទោះព្រះរូបព្រះកាយឃ្លាតចាកចេញទៅតែទង្វើទស្សនៈគំនិតស្មារតី
នឹងនៅដក់ជាប់ក្នុងក្រអៅបេះដូងកូនចៅជាអមតៈតរៀងទៅ។
ទោះបីយើងដឹងហើយថាសង្ខារធម៌មិនមានអ្វីស្ថិតស្ថេរចេរកាល
ក៏ពិតមេនតែនៅតែចង់ឃើញព្រះវត្តមាននៃសម្តេចឪគង់ប្រថាប់
នៅជាមួយកូនចៅតទៅទៀត។

បរាភវសូត្រ

Monday, October 15, 2012

លិខិតថ្លែងអំណរគុណ

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសមាជិកសមាជិកា
នៃមជ្ឈមណ្ឌលពុទ្ធសាសនាដែលបានជួយរៀបចំកម្មវិធីបុណ្យភ្ជុំបិណ្ឌ
ប្រពៃណីជាតិឲ្យប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ។ហើយក៏សូមថ្លែង
អំណរព្រះគុណអរគុណចំពោះបងប្អូនជនរួមជាតិទាំងអស់បានចូល
រួមបុណ្យយ៉ាងច្រើនកុះករដើម្បីជាការលើកទឹកចិត្តដល់យើងខ្ញុំ។សូម
បងប្អូនទាំងអស់គ្នាជួបប្រទះតែពុទ្ធពរ៤ប្រការ។សូមអរគុណ

រូបថតថ្ងៃបុណ្យភ្ជុំបុណ្ឌថ្ងៃទី១៤ខែ១០ឆ្នាំ២៥៥៦.២០១២

សេចក្តីជូនដំណឹង

សូមជម្រាបជូនដំណឹងដល់បងប្អូនគណៈកម្មការមូនិធិខ្មែរសម្រាប់
ជួយជនក្រីក្រខ្មែរទាំងអស់គ្នាឲ្យជ្រាប់ថាកាលពីថ្ងៃបុណ្យភ្ជុំបិណ្ឌ
ម្សិលមិញមានបងប្អូនខ្មែរយើងបានចូលរួមថវិកាក្នុងមូលនិធិបាន
ចំនួន៨៥៧០០០វ៉ុន១៥ដុល្លានិង៤៥០០០រៀនបូកនិងថ្ងៃកាន់បិណ្ឌ
នៅគូមី៣៧៥០
០០ផងបានចំនួន១២៣២០០០វ៉ុននិង១៥ដុល្លា៤៥០
០០រៀល។សូមបងប្អូនទាំងអស់ជ្រាបជាដំណឹងហើយយើងចាត់ចែង
ដូចដែលបានព្រមព្រៀងគ្នាកន្លងមក។សូមជូនបុណ្យកុសលដល់
អ្នកដែលមានសទ្ទាចូលរួមគ្រប់គ្នាជួបតែពរទាំងឡាយ៥ប្រការ។
ហើយគណៈកម្មការយើងខ្ញុំសូមប្តេជ្ញាថានឹងចាត់ចែងនូវថវិកាទាំង
ឲ្យមានតម្លាភាពនិងជាប្រយោជន៍ដល់អ្នកដែលមានការខ្លះខាត
ពិតប្រាកដ។សូមអរព្រះគុណនិងអរគុណ

Tuesday, August 28, 2012

Invitation Letter

Cambodian Buddhist Center

Invitation Letter

This is an invitation from Cambodian Buddhist Center in Korea
Have pleasure to invite all of you to participate the Cambodian traditional
Ceremony "BON PCHUM BEN(Khmer Traditional Ancestors Recollection)"
                  I hope all of you will participate to the ceremony a lot.
The schedule of ceremony may as follows
Date: 14/10/2556,2012(SUNDAY)
Time: 11:00 starting to do ceremony.
Followers, participants and monks respect the Buddha, Dharma, Sanga, chanting and Special Dharma talks and will to play traditioal dancing and game.
Place
Citizen physical training square(군포시민체육광장)Keunpo city, Kyeongkido, southkorea.
(Near Sanpon station Raiway4 gate 1)
For more information
010 2660 3137, 010 4997 1650.
010 4996 6065,010 4997 3872
010 7214 0591
Thank you

សេចក្តីជូនដំណឹង

សេចក្តីជូនដំណឹង
មមមមមមមមមមមមម
     ខ្ញុំព្រះករុណាអត្មាភាពព្រមទាំងប្រធានគណៈកម្មការទាំងអស់នៃមជ្ឈមណ្ឌលព្រះពុទ្ធ
សាសនាខ្មែរបានរួបរួមគ្នាជាឯកច្ឆ័ន្ទដើម្បីប្រារព្ភពិធីបុណ្យកាន់បិណ្ឌនិងពិធីបុណ្យភ្ជុំបិណ្ឌតាមនៀមទំលាប់ប្រពៃណីពុទ្ធសាសនាខ្មែរដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការី
ជនមានមាតាបិតាញាតិការគ្រប់ជំនាន់។ហេតុដូចបានពិតប្រគេនជំរាបជូនខាងលើសូមអារាធនានិមន្តព្រះតេជគុណអញ្ជើញឯឧត្តមលោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាបង
ប្អូនខ្មែរយើងចូលរួមឲ្យបានច្រើនកុះករ។
                                                        កាលបរិច្ឆេទ
ថ្ងៃអាទិត្យ ១៤រោច ​​ខែភទ្របទ ឆ្នាំរោង ចត្វាស័កព. ២៥៥៦​ ត្រូវនិងថ្ងៃទី ១៤ ខែ ១០                 ឆ្នាំ២០១២។
v  ម៉ោង៩:០០: ជួបជុំគ្នាចាប់ផ្តើមកម្មវិធីនមស្សការសមាទានសីលសូត្រមន្តរាប់បាត
ដារឆ្លងបុណ្យភ្ជុំបិណ្ឌ។
v  ម៉ោង១២:០០:អ្នកចូលរួមទទួលទានអាហារថ្ងៃត្រង់(នុំបញ្ចុក)
v  ម៉ោង១២:៣០: និមន្តព្រះសង្ឃសំដែងធម៌ទេសនា។
v  ម៉ោង១:៣០:ប្រកាសសមាសភាពនិងការបោះឆ្នោតជ្រើសរើសប្រធានគណៈកម្មការសមាគមខ្មែរនៅប្រទេសកូរ៉េ។
                                                ទីកន្លែង
ក្យង់គីដូគឺនប៉ូស៊ី សង្លាត់សានប៉ុនតុង មជ្ឈមណ្ឌលកាយសម្ព័ន្ធស៊ីមីនឆែអ៊ីលឆែ
យុកក្វាន់ពហុកីឡាដ្ឋាន(군포시민체육광장)
                                      ​​     មធ្យោបាយធ្វើដំណើរ
រថភ្លើងក្រោមដីខ្សែលេខ៤ចំណតសានបុនបន្ទាប់ពីគឺមចង់១ចំណតផ្លូវចេញលេខ១ដើរប្រហែល៥នាទីនិងឃើញកីឡាដ្ឋាន។(전철 4호선 산본역1출입구)
v  ពត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទៈ ០១០​៤៩៩៧ ១៦៥០.០១០​ ៤៩៩៦ ៦០៦៥. ០១០​ ៤៩៩៧ ៣៨៧២. ០១០ ៧២១៤ ០៥៩១។
                                                 សូមអរគុណ

Wednesday, August 15, 2012

លិខិតប្រគេនពរ

ខ្ញុំព្រះករុណាមិនដែលបានចូលរួមក្នុងបុណ្យចំរើនព្រះជន្មាយុរបស់
ព្រះមហាវិមលធម្មដែលជាគ្រូសោះតាំងពីដើមរហូតមក។មិនដឹងជា
ខ្ញុំករុណាមានបុណ្យតិចឬក៏មិនមានឪកាសនោះទេ។តែយ៉ាងណា
ក៏សូមក្រាបថ្វាយបង្គំប្រគេនពរព្រះតេជគុណពីចម្ងាយក្នុងនាមកូន
សិស្សអកតញ្ញូដែលតេជគុណផ្តល់សេចក្តីទុកចិត្តមួយរូប។សូមតេជ
គុណមានព្រះជន្មាយុយឺនយូរសុខភាពល្អបរិបូណ៌ដើម្បីជួយតម្រង់
ផ្លូវដល់យើងខ្ញុំតទៅទៀត។

Thursday, August 9, 2012

សប្បុរសជន ខ្មែរនៅកូរ៉េ ជួយឧបត្ថម្ភ លោកយាយទុរគត នៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់

ភ្នំពេញៈ ដោយមើលឃើញ ពីទុក្ខលំបាកវេទនា របស់លោកយាយ ម៉ា មួយ ដែលរស់នៅ តែម្នាក់ឯង នៅ ក្នុងភូមិពោធិ៍កំបោរ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយគ្មានកូនចៅ ជាទីពុំនាក់អាស្រ័យនោះ សម្បុរជនខ្មែរ នៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១២ កន្លងទៅ បាននាំយក ថវិកា មួយចំនួន តាមរយៈព្រះតេជគុណ មួយអង្គ គង់នៅវត្តឧណ្ណាលោម ដើម្បីឧបត្ថម្ភដល់ លោកយាយកំសត់៕
ថវិកាទាំងអស់ មានចំនួន១០០ដុល្លារ ដែលជាការរ៉ៃអង្គៀស របស់ព្រះសង្ឈ និងសប្បុរជនខ្មែរ នៅប្រទេសកូរ៉េ រួមមាន ព្រះតេជគុណ រិន សារ៉ូ ព្រះតេជគុណ ពៅ សុភ័ក្តិ ព្រះតេជគុណ តក់ តី (គង់នៅវត្តឧណ្ណាលោម) លោក ហុង ស៊ីទិត្យ លោក ម៉ាច សុលី លោក រិទ្ធ ធូ លោក សុខ ម៉េង លោក រស់ សុវណ្ណ លោក ឆិន ឆេង លោក សុខ ផល្លី លោក រី កៅ លោក ស៊ុយ ចំរើន និងលោក វង្ស មុនីរ័ត្ន ។
គួរបញ្ជាក់ថា លោកយាយម៉ា មួយ អាយុ៧៥ឆ្នាំ រស់នៅតែម្នាក់ឯង គ្មានទីពឹង នៅភូមិពោធិ៍កំបោរ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយលំបាកវេទនា ក្នុងខ្ទមកម្សត់ទំហំ១ម៉ែត្រកន្លះ បួនជ្រុងប៉ុណ្ណោះ និង ពុំសូវមានអាហារ បរិភោគគ្រប់គ្រាន់ឡើយ ។ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មាន ពីមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ក៏មានសប្បុរសជនមួយចំនួន បានចូលរួមឧបត្ថម្ភ ក្នុងនោះមានដូចជា លោកស្រី យឹម ណារ៉េត ប្រធានអគ្គិសនីខេត្តពោធិ៍សាត់ ផ្តល់ជាថវិកា សម្រាប់ផ្គត់ផ្គង់ ជីវភាព ១០ម៉ឺនរៀល ជារៀងរាល់ខែ ចៅក្រមសាលាដំបូង ខេត្តសៀមរាប លោក ហុក ពៅ បានផ្តល់ ថវិកាចំនួន ៤០ដុល្លារផងដែរ និងសប្បុរសជនមួយចំនួនទៀត។
យោងតាម សម្តី លោកស្រី ពិន សុភាព អាយុ៣៧ឆ្នាំ ជាអ្នករស់នៅជិតខាងខ្ទម លោកយាយ ទុរគត ខាងលើ បានថ្លែងថា លោក យាយ ម៉ា មួយ សព្វថ្ងៃ មានអាយុ៧៥ឆ្នាំ គាត់គ្មានកូនចៅ នោះទេ។ ហើយគាត់សព្វថ្ងៃ ប្រៀបបីដូចជា អ្នកពិការអីចឹង។ គាត់នៅក្នុងខ្ទម តែម្នាក់ឯង ហើយការទទួលទាន អាស្រ័យទៅលើអ្នកជិតខាង ជាអ្នកហុចបាយសម្លរ បង្អែម ជាដើម។ នៅពេលពួកគាត់ មានជំងឺ ដង្កាត់ផ្សេងៗ គឺអ្នកជិតខាង ដូចជាលោកស្រី និងក្រុមគ្រួសារ ជាអ្នកទិញ ថ្នាំសង្កូវជូនលោកយាយ ដើម្បីព្យាបាលជំងឺ ប្រចាំកាយរបស់គាត់ ៕

Thursday, July 5, 2012

ព្រះសង្ឈ និងសប្បុរសជនខ្មែរ នៅកូរ៉េ ចូលរួមឧបត្ថម្ភ ដល់ លោកយាយ មុំ បឹង ដែលគ្មានទីពឹង

ព្រៃវែងៈបន្ទាប់ពី មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានចុះផ្សាយ ពីជីវិតគ្មាន ទីពឹង របស់លោកយាយ មុំ បឹង ដែលមានវ័យ៦៨ឆ្នាំ និងមានជំងឺជាប់កាយ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅនោះ នាពេលនេះ មានសប្បុរសជាច្រើន បានមកជួយឧបត្ថម្ភជាបន្តបន្ទាប់ ។
ជាក់ស្តែងនាព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១២ មូលនិធិបច្ច័យ ចំនួន១០០ដុល្លារ ដែលជាទឹកចិត្ត ជួយ ឧបត្ថម្ភ រួមគ្នា របស់ព្រះសង្ឃ និងសប្បុរសជនខែ្មរ រស់នៅសាធារណរដ្ឋកូរ៉េ រួមមាន ភិក្ខុ រិន សារ៉ូ, ភិក្ខុ ពៅ សុភ័ក្តិ , លោក ហុង ស៊ីទិត្យ, លោក ម៉ាច សុលី, លោករិទ្ធ ធូ, លោក សុខ ម៉េង, លោក រស់ សុវណ្ណ , លោក ឆិន ឆេង , លោក សុខ ផល្លី, លោក រី កៅ , លោកស៊ុយ ចំរើន និងលោក វង្សមុនីរ័ត្ន ត្រូវបាន ចូលរួម និងនាំយក តាមរយៈព្រះតេជគុណ តក់ តី គង់នៅវត្តឧណ្ណាលោម មកឧបត្ថម្ភដល់ លោកយាយ កំសត់ ដែលកំពុងដង្ហោយរកជំនួយ តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល (DAP)។
គួរបញ្ជាក់ថា ដូនចាស់ មុំ បឹង មានជីវភាពយ៉ាងក្រលំបាក  ដោយរស់នៅ កំព្រាតែម្នាក់ឯង នៅក្នុងភូមិ កោះពាមរាំង ឃុំកោះចេក ស្រុកពាមជ ខេត្ដព្រៃវែងគ្មានទីពឹងច្បាស់លាស់ ដោយសារតែ កូនស្រីបង្កើត តែម្នាក់គត់ របស់គាត់ ឈ្មោះ សាន សៀម អាយុ ៣៨ឆ្នាំ បានទៅធ្វើការ ជាកម្មករនៅ ប្រទេសម៉ាឡេស៊ី តាំងពី២ឆ្នាំមុន ហើយបាត់ដំណឹងសូន្យឈឹង តែម្តង។
យោងតាមមេឃុំកោះចេក លោក មិល គិរី បានមានប្រសាសន៍ថា លោកយាយ មុំ បឹង ដែលរស់នៅ តែម្នាក់ឯង កំពុងតែមានជំងឺទៀតផង ហើយបច្ចុប្បន្នបានប្រជាពលរដ្ឋនៅក្បែរខាង និងក្រុមការងារ គណបក្ស ប្រជាជន ជួយឧបត្ថម្ភមួយចំនួនដល់លោកយាយ។ យ៉ាងណាក៏ដោយ លោកយាយ ដែល បច្ចុប្បន្នរស់នៅក្នុងខ្ទមចាស់ទ្រុឌទ្រោម សូមអំពាវនាវស្វែងរកជំនួយ និង ការឧបត្ថម្ភពីសប្បុរសជននានា សម្រាប់ ការរស់នៅប្រចាំថ្ងៃ ៕