Wednesday, February 11, 2009

មុននឹងយល់ព្រមត្រូវពិនិត្យ្ឪឲបានច្បាស់

ការ​ពិត​នៃ​ជំនឿ និង ការទុកចិត្ត ត្រូវតែ​ពិនិត្យ​ឡើងវិញ​

ដោយ : ​ដោយ : Raoul Marc JENNAR បណ្ឌិត​នៃ​ការសិក្សា​ខ្មែរ​ (ថ្ងៃទី 19 ធ្នូ 2008)

តាំង​ពី​ភាពអន់ថយ​នៃ​អ​ណា​ចក្រភព​អង្គរ​នា​សតវត្សរ៍​ទី ១៣ ដែល​គ្របដណ្តប់​ប្រទេស​
សៀមទាំងមូលនាពេល​បច្ចុប្បន្ន​នេះ ប្រទេស​សៀម​តាំងពី​ពេលនោះ​មក គេ​មិន​បាន​ស្រាកស្រាន្តក្នុងការទឹកដី
ប្រទេស​ខ្មែរ​ឡើយ ។ ​​ ប្រទេស​បារាំង​ដែល​មាន​អំណាច​ជា​អាណា​ព្យាបាល​កម្ពុជា ជា​អ្នក​បញ្ចប់​​នយោបាយ​វាត​ទីនេះ គឺ​នៅ​ឆ្នាំ ១៩០៤ ដោយ​ប្រទេស​បារាំង​និង​សៀម​បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​ដើម្បី​កំណត់​ព្រំដែន​រវាង​កម្ពុ​ជា​និង​សៀម​ឱ្យ បាន​ចប់សព្វគ្រប់​។ នៅ​ឆ្នាំ​១៩០៧ សន្ធិសញ្ញា​បារាំង​-​សៀម បានប្រគល់​ខេត្ត​ខ្មែរ​៣ ពី​ការកាន់កាប់​របស់​សៀម មក ឱ្យ​កម្ពុជា​។​សន្ធិសញ្ញា​នេះ​បាន​គូសបញ្ជាក់យ៉ាងច្បាស់​បន្ថែមទៀត​នូវ​អនុសញ្ញា​ឆ្នាំ​១៩០៤ កំណត់​ពី​វិធី ការ​កំណត់​ព្រំ ដែន​និង​ការបោះបង្គោល​។​នៅ​ឆ្នាំ ១៩០៨ គណៈកម្មការ​រួម​បារាំង​-​សៀម ដែល​កើតចេញ​ពី​សន្ធិសញ្ញា​នេះ​មាន​តួនា ទី​កំណត់ព្រំដែន​នៅក្នុង​ជួរ​ភ្នំ​ដងរ៉ែក ហើយ​បាន​កំណត់​យ៉ាងច្បាស់​ថា ប្រាសាទ​ព្រះវិហារ​និង​តំបន់​ជុំវិញ​ប្រាសាទ ស្ថិត នៅក្នុង​ទឹកដី​កម្ពុជា តាមរយៈ​ផ្ទាំង​ផែនទី​ភ្នំ​ដងរ៉ែក ។
ដោយ​ទទួលបាន​ការការពារ​អស់​ពេល​យ៉ាង​យូរ​ពី​អាណា​ព្យាបាល​បារាំង ប្រទេស​សៀម​បាន​ទទួលស្គាល់​គំនូស ព្រំដែន​រួម​នៃ​កិច្ចព្រមព្រៀង​រួមគ្នា​នេះ​។ នៅ​ឆ្នាំ​១៩២៥ ប្រទេស​បារាំង និង​សៀម បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មិត្ត ភាព ដែល​មាត្រា ២ ចែងថា “​ភាគី​ហត្ថលេខី​ទទួលស្គាល់ និង​ធានា​ការគោរពទៅវិញទៅមក នូវ​គំនូស​ព្រំដែន ដែល បាន​គូស​នៅក្នុង​ទឹកដី ដែល​អនុលោម​និង​ដោយ​យោង​លើ​ខ្លឹមសារនៃកិច្ចព្រមព្រៀង ដែល​បាន​ចែង​រួចហើយ កាលពី ពេលមុន​” ។ នៅ​ឆ្នាំ ១៩២៦ អនុសញ្ញា​ទន្លេមេគង្គ ចែង​នៅក្នុងមាត្រា ២ បញ្ជាក់​ឡើងវិញ នៃ​សន្ធិសញ្ញា នៃ​ឆ្នាំ ១៩២៥ ។ នៅ​ឆ្នាំ ១៩៣៧ សន្ធិសញ្ញា​មិត្តភាព​ថ្មី​មួយទៀត​បាន​ចែង​ឡើងវិញ​ពី​ខ្លឹមសារ​នៃ​សន្ធិសញ្ញា​នា ឆ្នាំ​១៩២៥ ទាក់ទង​ទៅនឹង​ព្រំដែន​។​នៅក្នុង​សង្គ្រាមលោកលើកទី​២ នៅ​ឆ្នាំ ១៩៤៦ បន្ទាប់​ពី​ប្រទេស​សៀម ដែល​ជា​បក្សសម្ព័ន្ធ​ជា មួយ​ប្រទេស​ជប៉ុន បានកាន់កាប់​ខេត្ត​៣​របស់​ខ្មែរ​វិញ​។ កិច្ចព្រមព្រៀង​នៃ​ដំណោះស្រាយ បារាំង​-​សៀម បន្ទាប់មក​ក៏ ទទួលស្គាល់​សន្ធិសញ្ញា​នៅ​ឆ្នាំ ១៩៣៧ ។ គណៈកម្មការ​សំរបសំរួល​បារាំង​-​សៀម បាន​ចាត់ទុកថា កិច្ចព្រមព្រៀង ឆ្នាំ ១៩០៧ ស្តី​ពី​ព្រំ​ដែង​រវាង​សៀម និង​កម្ពុជា មិន​ត្រូវ​ធ្វើ​ការសើរើ​ឡើងវិញ​ឡើយ ។ ​
ឆ្នាំ ១៩៥៤ នៅពេល​ដែល​កម្ពុជា​បាន​ទទួលឯករាជ្យ យោធា​សៀម​បាន​ចូល​មក​កាន់កាប់​ប្រាសាទ​ព្រះវិហារ និង តំបន់​ជុំវិញ​ប្រាសាទ ។ ខែមិថុនា ឆ្នាំ​១៩៦២ តុលាការ​យុត្តិធម៌​អន្តរជាតិ តាម​ការស្នើសុំ​ពី​កម្ពុជា បាន​កាត់ក្តី​និង​បាន បញ្ជាក់​ឡើងវិញ​ពី​អធិបតេយ្យភាព​កម្ពុជា​ទាក់ទង​ទៅនឹង​ប្រាសាទ​ព្រះវិហារ​និង​តំបន់​ជុំវិញ​ប្រាសាទ​ដោយ​អនុលោម ទៅ​លើ​បន្ទាត់​ព្រំដែន​ដែល​បានចែង​កន្លងមក ហើយ​ក៏​ត្រូវបាន​ទទួល​ស្គាល់​សា​ឡើង​វិញ​ជាថ្មី​ម្តងទៀត​តាមរយៈ​សន្ធិ សញ្ញា​បន្តបន្ទាប់ ហើយ​រហូត​មកដល់ពេលនេះ​មិន​ដែល​មាន​ការទាមទារ​តវ៉ា​អ្វី​ឡើយ​ពី​ប្រទេស​សៀម​។ “​តុលាការ យល់​ថា​អនុលោម​ទៅលើ​ការពន្យល់​នៃ​សន្ធិសញ្ញា​និង​ការប្រកាស​អនុលោម​ទៅ​លើ​បន្ទាត់​ព្រំដែន ដែល​បាន​ចែង​នៅ លើ​ផែនទី​ចំពោះ​តំបន់​ជម្លោះ (​ទំព័រ​ទី ៣៥ នៃ​សាលក្រម​)” ហើយ​សាលក្រម​បញ្ជាក់ថា ប្រទេស​សៀម​ត្រូវ​ដក កម្លាំង​ទាហាន​និង​ប៉ូលីស​ទាំងអស់​ឬ​ឆ្មាំ​ទាំងឡាយ​ដែល​ខ្លួន​បាន​បញ្ជូន​មក​បោះទីតាំង​នៅក្នុង​ប្រាសាទ​និង តំបន់​ជុំវិញ ក្នុង​ទឹកដី​កម្ពុជា (​ទំព័រ​ទី ៣៧)​នៃ​សាលក្រម ។ ​​
នៅ​ខែ​កក្កដា ឆ្នាំ ១៩៦២ ប្រទេស​សៀម​យល់ព្រម​តាម​សាលក្រម​នៃ​តុលាការ​យុត្តិធម៌​អន្តរជាតិ ហើយ​មិន បាន​ប្តឹង​ឧទ្ធរណ៍​ក្នុង​កំឡុងពេល ១០ ឆ្នាំ ដែល​ជា​រយៈពេល ដែល​ប្រទេស​សៀម​អាច​ប្តឹង​តវ៉ា​បាន ។ នៅ​ខែ កក្កដា ឆ្នាំ ១៩៦៧ លោក Thanat Khonnan រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សៀម​ប្រកាសថា​” “​ប្រទេស​សៀម​មិនទាមទារ​អ្វី​ទាំងអស់ ទាក់ទង​ទៅនឹង​ដែនដី​នៃ​កម្ពុជា ។ ជំហរ​របស់​សៀម​ជានិច្ចកាល​តែងតែ​និយាយថា គឺវា​មិន​មាន​ជម្លោះ​នៅលើ​ព្រំប្រទល់ ជាមួយ​កម្ពុជា​ក្នុង​ន័យ​ដែលថា សៀម​បាន​គោរព​ជា​ប្រចាំ​សន្ធិសញ្ញា​ចុះហត្ថលេខា​ជាមួយ​បារាំង​នា​សម័យ​កាលដែល​ប្រទេស បារាំង​ដែល​មាន​អំណាច​ជា​អាណាព្យាបាល​កម្ពុជា​” ។​​​
ខែ មិថុនា ឆ្នាំ ២០០០ កម្ពុជា និង​សៀម​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ស្តីពី​ការកំណត់​ព្រំ​សី​ម៉ា និង ការបោះបង្គោល​ព្រំដែនរ​វា​ង​ប្រទេស​ទាំង​ពីរ ដោយ​ឈរ​លើ​ស្មារតី​នៃ​ការគោរព​សន្ធិសញ្ញា និង​អនុសញ្ញា​ដែល​បាន ចុះហត្ថលេខា និង​រាល់​ផែនទី​ដែល​បាន​បោះពុម្ព ដោយ​អនុវត្ត​ទៅ​លើ​សន្ធិសញ្ញា និង​អនុសញ្ញា​នេះ (​មាត្រា ១​ច ) ។ ឆ្នាំ ២០០១ ប្រទេស​កម្ពុជា​ស្នើសុំ​ជា​ផ្លូវការ​ចុះបញ្ជី​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជីបេ​តិក​ភ័ណ្ឌ​ពិភពលោក​របស់​យូណេស្កូ (UNESCO) ។ ខែ ឧសភា ឆ្នាំ ២០០៣ កម្ពុជា និង​សៀម ចុះហត្ថលេខា​លើ​ឯកសារ​ដែល​មាន​ចំណងជើង​ថា “ Terms of reference and Master plan for the joint survey and demarcation of land Boundary between the kingdom of cambodia and the kingdom of thailand ”(TOR) ។ ឯកសារ​នេះ​ធ្វើឡើង​ដោយ​យោងទៅលើ អនុសញ្ញា​ឆ្នាំ ១៩០៤ សន្ធិសញ្ញា​ឆ្នាំ ១៩០៧ និង​យោង​លើ​ផែនទី​ទាំងឡាយ និង​យោង​លើ​អនុសារណៈ​យោគយល់ គ្នា​នា​ខែ មិថុនា ឆ្នាំ ២០០០ ។ បើ​យើង​និយាយ​អំពី​កិច្ចសន្យា​នៃ MOU និង​កិច្ចសន្យា​នៃ TOR នេះ ផ្ទុយទៅវិញ ប្រទេស​សៀម បាន​បោះពុម្ព​ផែនទី​ជា​ឯកតោ​ភាគី ជាមួយនឹង​គំនូសព្រំប្រទល់​ដែល​ផ្ទុយប្រឡះ​ពី​គំនូស​ផែនទី ដែល​បាន ចូល​ជា​ធរមាន កាលពី​ឆ្នាំ ១៩០៨ ហើយ​ដែល​គូស​ចូលក្នុង​បរិវេណ​នៃ​ប្រាសាទ​ព្រះវិហារ ។ ​​
ថ្ងៃ ១៨ ខែ មិថុនា ឆ្នាំ ២០០៨ កម្ពុជា និង​សៀម បាន​ចុះហត្ថលេខា​លើ​ការប្រកាស​រួម​មួយ​ថា ថៃ​គាំទ្រ​ការ ស្នើ​សុំ​របស់​កម្ពុជា​ក្នុង​ការចុះបញ្ជី​ប្រាសាទ​ព្រះវិហារ​ជាបេ​តិកភ័​ណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ ហើយថា ការចុះ បញ្ជី​នេះ​ធ្វើ​ឡើង​មិន​ទាក់ទង​ទៅនឹង​ការងារ​ខណ្ឌ​ព្រំ​សី​ម៉ា ដែល​ចែង​ឡើង​ដោយ MOU នៅ​ឆ្នាំ ២០០០​និង​ក្នុង​ទ្រឿ ក្នុង​ឆ្នាំ ២០០៣ ឡើយ ។ ​
នៅ​ថ្ងៃ​ទី ២១ ខែ មិថុនា ឆ្នាំ ២០០៨ ឧត្តមសេនីយ៍ Prem Tinsulatnonda ទីប្រឹក្សា​ឯកជន​នៃ​ស្តេច​សៀម បញ្ជាក់​គាំទ្របាតុករ​សៀម ដែល​ប្រឆាំង​ការចុះបញ្ជី​ប្រាសាទ ។ នៅ​ថ្ងៃ​ទី ១ ខែ កក្កដា ឆ្នាំ ២០០៨ រដ្ឋាភិបាល​សៀម បាន ដកការគាំទ្រ​របស់​ខ្លួន​ចំពោះ​ការចុះបញ្ជី ។ នៅ​ថ្ងៃ​ទី ៧ ខែ កក្កដា ឆ្នាំ ២០០៨ គណៈកម្មការ​បេតិក​ភ័ណ្ឌ​ពិភពលោក បាន​ចុះបញ្ជី​ប្រាសាទ​ជាបេ​តិកភ័​ណ្ឌ​ពិភពលោក រដ្ឋមន្ត្រីការបរទេស​សៀម បាន​ខិតខំ​បដិសេធ​ការចុះបញ្ជី​នេះ ប៉ុន្តែ​ទីបំផុត ថៃ​ទទួល​ត្រូវ​បរាជ័យ ។ នៅ​ថ្ងៃ​ទី ១៥ ខែ កក្កដា ឆ្នាំ ២០០៨ យោធា​ថៃ​រំលោភ​បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា ហើយ ក្នុងន័យនេះ គឺ​រំលោភ​សន្ធិសញ្ញា អនុសញ្ញា និង​ឯកសារ​រួមគ្នា​ដែល​បាន​ចុះហត្ថលេខា​ដោយ​ប្រទេស​ថៃ ។ ​
ចាប់តាំងពី​ពេលនោះ​មក កងទ័ព​សៀម​ដែល​មាន​ចំនួន និង​កម្លាំង​ច្រើន មានប្រៀប​ជាង​កំលាំង​ទ័ព​កម្ពុជា ឆ្ងាយ​ណាស់ បាន​បង្កហេតុ និង ញុះញង់​ប្រដាប់អាវុធ ជា​ច្រើនលើក​ច្រើនសារ​ដោយ​ឆ្លងកាត់​ព្រំប្រទល់ ជាច្រើន​ដង នៅ​ច្រើន​ចំណុច​ក្នុង​ទឹកដី​កម្ពុជា​។​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ បាន​បញ្ចៀស​នូវ​មហន្តរាយ​រហូត មកទល់ពេលនេះ ក៏ប៉ុន្តែ​មិន​បាន​ដោះស្រាយ​អ្វី​ទាល់តែសោះ ។ ​​
តាំង​ពី​រដ្ឋប្រហារ​យោធា​សៀម​ឆ្នាំ ២០០៦ ដែល​ជា​រដ្ឋប្រហារ​លើក​ទី ១៨ ក្នុង​រយៈពេល ៨០ ឆ្នាំ ប្រទេស​សៀម​បាន ឆ្លងកាត់​នូវ​វិបត្តិ​ដ៏​ជ្រៅ​នៅក្នុង​បរិយាកាស​នៃ​ការបញ្ចប់​រជ្ជកាល ឬ ក្នុង​បរិយាកាស​នៃ​ការទាមទារ​របស់​អ្នក​ជាតិនិយម ដែល ជា​ធាតុ​ផ្សំ​នៃ​ការប្រមូលផ្តុំ​ប្រជាជាតិ​មួ​យ​និង​អ្នកនយោបាយ​មួយក្រុម​ផងដែរ ដែល​កំពុង​តែ​បែកបាក់​ផ្ទៃក្នុង​យ៉ាងជ្រៅ​។ ប្រ ទេស​កម្ពុជា​ដែល​បាន​បង្ហាញ​ខ្លួន​យ៉ាង​យឺតៗ​ក្នុង​រយៈពេល​៣០​ឆ្នាំ​គឺជា​ចំណាប់ខ្មាំង​ដ៏​ងាយស្រួល​មួយ​របស​'​សៀម ដែលមាន ប្រជា ជន​រហូតដល់​ទៅ ៧០ លាន​នាក់ ហើយ​ដែល​បាន​បង្ហាញ​ឆន្ទៈ​មើលងាយ​ចំពោះ​ប្រទេស​តូច ដូច​កម្ពុជា​នេះ ដែល​មាន​ប្រជាជន តិចជាង ៥ ដង ។ ​​
ឯកសារ​ទាំងឡាយ​ដែល​បាន​រៀបរាប់​ខាងលើនេះ គឺ​ពិតជា​បានដឹង​ឮ​នៅតាម​ស្ថានទូត​នានា ។ ប្រទេស​ជា ច្រើន​ដែល​ជា​ប្រទេស​ហត្ថលេខី​នៅ​ទីក្រុង​ប៉ារីស​ឆ្នាំ ១៩៩១ បានបញ្ចប់​ជំលោះ​កម្ពុជា គឺជា​អ្នកទទួលខុសត្រូវខ្ពស់ ចំពោះ​ទង្វើ​របស់​សៀម​។​ប្រទេស​សៀម​ខ្លួនឯង ក៏​ជា​ប្រទេស​ហត្ថលេខី​ក្នុង​កិច្ចព្រមព្រៀង​ហ្នឹង​ដែរ បាន​យល់​ច្បាស់​ដូច​សមា ជិក​អចិន្ត្រៃ​យ៍ទាំង​៥ នៃ​អង្គការ​សន្តិសុខ​អង្គការសហប្រជាជាតិ​ថា ត្រូវគោរព “​អធិបតេយ្យភាព ឯករាជ្យភាព បូ​រណ ភាព​ទឹកដី និង​ការមិន​រំលោភ​ដែនដី ” នៃកម្ពុជា ។ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​នេះ នៅ​ទីក្រុង​បាងកក​ដើម្បី​ចលនា​ប្រជាជន​មួយ ក្រុម​ដែល​បាន​បាត់បង់​ទំនុកចិត្ត​នៃ​អ្នកនយោបាយ ក៏ដូចជា​បាត់បង់​ទំនុកចិត្ត​នៃ​ថ្នាក់ដឹកនាំ​យោធា​បាន និយាយថា “​ខ្លួន​បាន​ត្រៀមខ្លួន​រួចជាស្រេច ធ្វើ​សង្គ្រាម​ជាមួយ​កម្ពុជា​” ។ ​
តែ​នេះ​មិនមែន​ជា​ពេលវេលា​សមស្រប​មួយ​ដើម្បី​បញ្ចៀស​មហន្តរាយ​ទេ ឬ​? ដើម្បី​ត្រៀម​ការងារ​ការទូត​​ដែល​យើង​ត្រូវ​រៀបចំ​ធ្វើឡើង​នៅក្នុង​សិក្ខាសាលា ឬ នៅក្នុង​សន្និសីទ​ទេ​ឬ​? ឬក៏​ជា​ថ្មី​ម្តងទៀត វាសនា​នៃ​ប្រជាជន កម្ពុជា​វា​អាច​ដូចនឹង​ឆ្នាំ ១៩៧០ ឬក៏​ឆ្នាំ ១៩៧៥ ឬក៏​ឆ្នាំ ១៩៧៩ ដែល​ត្រូវ​លេច​នៅ​ក្នុង​ការបាត់បង់ ឬ ត្រូវ​ងើប ឡើង​នៅក្នុង​អត្ថប្រយោជន៍​នៃ​ទំនាក់ទំនង​អន្តរជាតិ ដ៏​សែន​លំបាក​ដើម្បី​រៀបចំ​សេដ្ឋកិច្ច​ទីផ្សារ ប្រសើរ​ជាជាង​ការពារ ប្រជាពលរដ្ឋ​? ។ -

Tuesday, February 10, 2009

អាចារ្យ ហែម ចៀវ និង​ផ្លូវ​លេខ ១១១៣ កោះ​ត្រឡាច​
ដោយ : ស៊ី​អ៊ី​អិន (ថ្ងៃទី 10 មករា 2009)

ព្រះ​អាចារ្យ​ហែម​ចៀវ កើត​ឆ្នាំ ១៨៩៨ អនិច្ចធម្ម ឆ្នាំ ១៩៤២​

ភ្នំពេញ​: អាចារ្យ ហែម ចៀវ បាន​ត្រូវ​រាជការ​បារាំង​អាណានិគមនិយម​ចាប់ខ្លួន នៅ​ថ្ងៃ​ទី ១៧ ខែ​កក្ត​ដា ឆ្នាំ ១៩៤២ នា​ទីក្រុង​ភ្នំពេញ ហើយ​បាន​ត្រូវ​ផ្សឹក​ខុស​នឹង​ពុទ្ធ​វិន័យ រួច​បញ្ជូន​ទៅ​កាន់​គុក​កោះ​ត្រឡាច ដែល​បារាំង​ហៅថា កោះ​ពូ​ឡូ​កុង​ដ័រ (Poulo Condor) បច្ចុប្បន្ន​ស្ថិត​ក្នុង​ប្រទេស​វៀតណាម​មានឈ្មោះ​ថា កូន​សឺ​ន (Con Son) ។​​ លោក​អាចារ្យ​បាន​អន្ចិចកម្ម​ក្នុង​ឆ្នាំ ១៩៤៣ ក្នុង​បន្ទប់​នៃ​គុក​កោះ​ត្រឡាច ដោយជម្ងឺរាគ​មួល ។ ផ្នូរ​សំរាប់​អ្នកទោស ដែលបញ្ចុះ​សាកសព​ព្រះ​គ្រូអាចារ្យ​ហែម ចៀវ នា​កោះ​ដាច់ស្រយាលនោះ មាន​បង់​លេខ ១១១៣ ។ មាន​ឯកសារ​អះអាងថា អដ្ឋិធាតុ​របស់លោក​អាចារ្យ​បាន​ត្រូវគេ​លើក​ដង្ហែរ​យកមក​ភ្នំពេញ នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៧០ ប៉ុន្តែ​ឥឡូវនេះ គេ​ពុំ​ដឹងថា ធាតុ​នោះ​ស្ថិតនៅ​ទីណា​ឡើយ ។​​ គួរបញ្ជាក់​ថា កាលសម័យ​ដើម​ទាំង​គ្រហស្ថ ទាំង​ព្រះសង្ឃ​ដែល​មាន​ចំណេះ​ជ្រៅជ្រះ ហើយ​បង្រៀន​នៅ​សាលា​បាលី គេតែង​ហៅថា អាចារ្យ ដែល​មាន​ន័យ​ស្ទើរតែ​ដូចនឹង​ពាក្យ​សាស្ត្រ​ចារ្យ​ដែរ ។ ចំពោះ​ព្រះតេជព្រះគុណ ហែម ចៀវ លោក​ក៏បង្រៀន​នៅ​សាលា​បាលី​ជាន់​ខ្ពស់​ដែរ ចាប់ពី​ឆ្នាំ ១៩៣២ មក ហេតុ​នោះ​ហើយ​ទើប​អ្នកផង​ហៅ​លោក​ថា អាចារ្យ ហែម ចៀវ ឬ​ព្រះ​គ្រូអាចារ្យ​ហែម ចៀវ ឬ អាចារ្យ​ហែមចៀវ ។​៙ ហេតុ​អ្វី​បារាំង​ចាប់​អាចារ្យ​ចៀវ​​ ក្នុងឋានៈ​ជា​គ្រូបង្រៀន​នៅ​សាលា​បាលី​ជាន់ខ្ពស់ ព្រះគ្រូអាចារ្យ​ហែម ចៀវ គឺជា​គ្រូ​ដ៏​មាន​ឥទ្ធិពល​យ៉ាង​លើសលុប​ទៅលើ​សិស្សគណ​ទាំង​បព្វជិត ទាំង​គ្រហស្ថ ។ បុគ្គលិកលក្ខណៈ និង​ចំណេះដឹង​របស់​ព្រះអង្គ គឺជា​មូលហេតុ​ចំបង​នៃ​ការ​ទាក់ទាញ ។​​ នៅក្នុង​សៀវភៅ​ដែល​មាន​ចំណងជើង​ថា “​អនុស្សាវរីយ៍​ផ្អែមល្ហែម និង​ជូរចត់​” (Souvenir Doux-amers) សម្តេចព្រះនរោត្តម​សីហនុ បាន​ពណ៌នា​ពី​ព្រះ​គ្រូអាចារ្យ ហែម ចៀវ ថា​ជា​ព្រះសង្ឃ​ដែល​មាន​ឥទ្ធព​ល​យ៉ាង​មហស្ចារ្យ​ទៅ​លើ​សិស្សគណ របស់​ព្រះអង្គ​ទាំង​បព្វជិត​ទាំង​គ្រហស្ថ ។​​ នៅ​ឆ្នាំ ១៩២៧ ក្រោយ​ពេល​ប្រឡង​ជាប់​សញ្ញាបត្រ​នៃ​សាលា​បាលី​ជាន់ខ្ពស់ លោក​អាចារ្យ​បាន​ត្រូវ​សម្តេច​សង្ឃរាជ​ជួនណាត ដែល​ពេលនោះ​នៅ​មាន​ព្រះ​គោ​រម្យ​ងារ​ជា​ព្រះ​គ្រូ​សត្ថា​នៅឡើយ ចាត់ឲ្យ​ទៅ​បង្រៀន​អក្សរសាស្ត្រជាតិ នៅ​វត្ត​ក្រាំងដូង ស្រុក​បន្ទាយមាស និង​វត្ត​ក​ន្ថោ ស្រុក​កំពង់ត្រាច ខេត្ត​កំពត ។ គឺ​នៅ​ពេល​នោះ​ឯង ដែល​ព្រះអង្គ​ចាប់ផ្តើម​ផ្សព្វផ្សាយ​ពីស្មារតី​ស្នេហា​ជាតិ និង​ពី​ពុទ្ធោ​វាទ ដែល​ធ្វើឲ្យ​ព្រះកិត្តិនាម​ព្រះអង្គ​ល្បីល្បាញ​ជាលំដាប់ ។​​ បន្ទាប់​ពី​រយៈពេល ៥ ឆ្នាំ ដើរ​ច​ច្រប់​ស្ទើរ​ពេញ​ខេ​ត្តកំពត ដើម្បី​ប​ង្រៀន និង​ទេសនា​អាចារ្យ​ហែម​ចៀវ បាន​ត្រូវ​ចាត់​ឲ្យមក​ធ្វើ​គ្រូបង្រៀន​នៅ​សាលា​បាលី​ជាន់ខ្ពស់​ឯ​ទីក្រុង​ភ្នំពេញ​វិញ នា​ថ្ងៃ​ទី ២២ កុម្ភៈ ១៩៣២ ។​​ ក្រៅពី​បញ្ចូល​ស្មារតី​ស្នេហា​ជាតិ ក្នុងពេល​បង្រៀន​មាន​ឯកសារ​ខ្លះ​បាន​អះអាង​ថា លោកគ្រូ​អាចារ្យ​ហែម​ចៀវ គឺជា“​ខួរក្បាល​អាថ៌កំបាំង​” របស់​សារព័ត៌មាន​ទគរវត្ត ដែល​ជា​សារព័ត៌មាន​ខ្មែរ​ទី ១ ចេញផ្សាយ​លេខ​ដំបូង​នៅ​ថ្ងៃទី ១៩ ធ្នូ ឆ្នាំ ១៩៣៦ និង​ជា​សារព័ត៌មាន មាន​និន្នាការ​ប្រឆាំង​បារាំង​យ៉ាង​ខ្លាំងក្លា​បំផុត ។ រីឯ​អ្នក​ដែល​ចេញ​មុខ​ចេញ​មាត់​របស់​កាសែត​នោះ គឺ​លោក​ប៉ាច ឈឺ​ន និង​លោក ស៊ឺង ង៉ុក​ថាញ់ ។​​ សកម្មភាព​របស់​ព្រះ​គ្រូអាចារ្យ​ហែម​ចៀវ មិន​ចន្លោះ​ពី​ភ្នែក​គិញ​សំងាត់ អាណានិគមនិយម​បារាំង​ទេ : នៅ​ថ្ងៃ ១៧ ខែ​កក្ត​ដា ឆ្នាំ ១៩៤២ ព្រះអង្គ​ត្រូវ​បារាំង​ចាប់​ទៅភ្នំពេញ ឲ្យ​ផ្លាស់​ស្បង់​ចីពរ ហើយ​ដឹក​តាម​រថយន្ត​យក​ទៅ​បាត់ ។ ​ ការចាប់ខ្លួន​នោះ​បាន​បង្ក​ជា​កំហឹង​ដោយ ៣ ថ្ងៃ​ក្រោយមក​ពោលគឺ នៅ​ថ្ងៃ​ទី ២០ កក្ត​ដា ១៩៤២ មហា​បាតុកម្ម​ដ៏​ធំ​មួយ ដែល​មាន​ព្រះសង្ឃ និង​គ្រហស្ថ​រាប់ពាន់​នាក់​ចូលរួម បាន​បះបោរ​ឡើង​ទៅ​ភ្នំពេញ ទាមទារ​ឲ្យមាន​ដោះលែង​ព្រះសង្ឃហែមចៀវ ស្នេហា​ជាតិ ។​​ បារាំង​មិន​ត្រឹមតែ​មិន​ស្តាប់​តាម​ការទាមទារ​នោះទេ គេ​ថែមទាំង​បញ្ជូនព្រះ​អ​ង្គ​ទៅ​កាត់ទោស​នៅ​តុលាការ​ព្រៃនគរ ហើយសំរេច​ក្តី​ឲ្យ​ព្រះអង្គ​ជាប់គុក​អស់ ១ ជីវិត នា​កោះ​ត្រឡាច នៅ​ថ្ងៃ​ទី ២៩ ខែ​ធ្នូ ឆ្នាំ ១៩៤២ ហើយ ១ ឆ្នាំ​ក្រោយមក​ពោល គឺនៅ​ឆ្នាំ ១៩៤៣ ព្រះ​អ​ង្គ​បាន​អនិច្ចធម្ម​ទៅ ។​៙ កុមារ​នៅ​ភូមិ​ដំបូក​មាន​លក្ខណ៍​​ ភូមិ​ដំបូក​មាន​លក្ខណ៍ ដែល​បច្ចុប្បន្ន​ជា​ភូមិ​បែកថ្លាង ឃុំ​ទំ​បន់​ធំ ស្រុក​ពញាឮ ខេត្ត​កណ្តាល គឺជា​ភូមិកំណើត​របស់​ព្រះគ្រូអាចារ្យ​ហែម​ចៀវ ។​​ មាន​មេស្រុក​ហែម ជា​បិតា និង​មាតា​ព្រះនាម​ទីវ កុមារ​ហែម​ចៀវ គឺជា​បុត្រ​ទី ២ ក្នុងចំណោម​កូនប្រុស​ស្រី ៥ រូប : ហែម លី និង​ហែម ហួរ​ប្រុស​, ហែម​សុច និង​ហែម​សាយ ភេទ​ស្រី ។ លោក​ប្រសូត​នៅ​គ្រឹស្តសករាជ ១៨៩៨ បានន័យថា ពេលទទួល​អនិច្ចធម្ម ព្រះអង្គ​ទើប​មាន​ព្រះជន្ម ៤៥ ឆ្នាំ​ប៉ុណ្ណោះ ។​ ​លោតា​ហែម ជា​មេស្រុក​ដំបូក​មាន​លក្ខណ៍ ដែលជា​អ្នក​មាន​មុខមាត់​គួរសម​នៅក្នុង​ភូមិ​​ស្រុក ហេតុនេះ​ទើប​លោក​មានសមត្ថភាព​បញ្ជូន​កុមារ​ហែម​ចៀវ មក​រៀនសូត្រ​នៅ​សំណាក់​ព្រះគ្រូ​សត្ថា​ជួនណាត ។ ពេលនោះ កុមារ​ជនបទ ១ នេះ​ទើបមាន​អាយុ ១២ ឆ្នាំ​ប៉ុណ្ណោះ ។​​ ស្ថិតក្នុង​ភាព​ជា​កូនសិស្សលោក​បាន ៤ ឆ្នាំ ដល់​អាយុ ១៦ ឆ្នាំ ទើប​កុមារ​ហែម​ចៀវ​បាន​បួស​នេន ឬ​បួស​ជា​សាមណេ​ន នៅវត្ត​ឧណ្ណា​លោម ។​ ​ពេល​គំរប់​ព្រះជន្ម ២០ វស្សា ក៏បាន​បួស​ភឹក ឬ​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ ក្នុង​ពុទ្ធសិ​មាវត្ត​លង្កា មាន​ព្រះមហា​និមល​ធម្ម ថោង ជា​ព្រះគ្រូ​ឧបជ្ឈ​រាយ៍ និង​ព្រះគ្រូ​បវរ​វិជ្ជា ល្វីឯម ជា​ព្រះ​គ្រូសូត្រ ។ ទន្ទឹមនឹងនោះ លោក​ជា​កូនសិស្ស​សំណព្វ​របស់សម្តេច​សង្ឃជួនណាត និង​រៀន​ពូកែ​ណាស់ រហូត​ប្រឡង​ជាប់​នាំមុខគេ​ពេល​បញ្ចប់​ការសិក្សា​នៅ​សាលា​បាលី​ជាន់ខ្ពស់ ។​ ​ពេល​ដែល​ព្រះអង្គ​ត្រូវ​បារាំង​ចាប់ខ្លួន​នៅ​ឆ្នាំ ១៩៤២ ព្រះ​គ្រូអាចារ្យ ហែម​ចៀវ មាន​ងារ​ក្នុង​សង្ឃ​ជា​ព្រះ​បា​ឡា​ក់​ឃោសនៈ ។​​ អ្នកស្នេហាជាតិ​រូបនេះ ពេល​ទទួល​អនិច្ចធម្ម​ទៅ ដ៏​សែន​កំសត់​អស្ចារ្យ ។ ផ្នូរ​របស់​ព្រះ​អ​ង្គ​ដែល​មាន​ស្លាក​លេខ ១១១៣ នៅឯ​គុក​កោះ​ត្រឡាច​របស់​អាណានិគម​បារាំង នា​កណ្តាល​មហាសាគរ​លែង​ស្ថិតស្ថេរ​ទៀតហើយ ប៉ុន្តែ​គ្មាន​ខ្មែរ​ណា​ម្នាក់​ភ្លេច​ពី​រឿងរ៉ាវ​ទាំងឡាយ​ខាងលើ​នេះ​ឡើយ ៕ ​

ប៉ះពាល់គេទូទាំងប្រទេសស្រែកថាគេរំលោភសិទ្ធិមនុស្ស


សម្តេច​តេជោ “​ស្នើ​ឲ្យមាន​ការត្រួតពិនិត្យ​ពី​ស្ថាប័​ន​សង្ឃ​រាល់​រឿង​ដែល​ពាក់ព័ន្ធ​ជាមួយ​វិស័យ​សាសនា​”
ដោយ : សិរី (ថ្ងៃទី 9 កុម្ភៈ 2009)

សម្តេច​តេជោ ហ៊ុន សែន​
​ភ្នំពេញ​: សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​សំដែង​ប្រតិកម្ម មិន​ពេញចិត្ត​ចំពោះ​ល្ខោន​អូ​ប៉េ​រ៉ា រឿង “​ទី​ដំរី​យំ​” ដែល​បាន​បង្ហាញ​នូវ​កាយវិការ​ខុសឆ្គង​ចំពោះ​ព្រះពុទ្ធសាសនា ដោយសារ​តែ​តួអង្គ​ព្រះសង្ឃ​វ័យក្មេង ២ អង្គ បង្ហាញ​កាយវិការ​រាំ​បែប​លោត​ក​ញ្ឆែង ។​​ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា “​ខ្ញុំ​គាំទ្រ​ចំពោះ​ប្រតិកម្ម​របស់​ព្រះសង្ឃ​ប្រឆាំងនឹង​ការសំដែង​រឿង “​ទី​ដំរី​យំ​” ហើយ​បាន​ស្នើ​ថា​រាល់​បទ​ចំរៀង និង​វីដេអូ​ដែល​មាន​ពាក់ព័ន្ធ​ជាមួយ​ព្រះសង្ឃ​ចាំបាច់ ត្រូវតែ​ត្រួតពិនិត្យ​ពី​ស្ថាប័ន​សង្ឃ​ជាមុន ។​​ ប្រតិកម្ម​នេះ​បាន​កើតឡើង​នៅក្នុង​ឱកាស​ចូលរួម​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ពុទ្ធា​ភិ​សេក និង​ឆ្លង​សមិទ្ធផល​នានា​នៅ​វត្ត​សន្សំ​កុសល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ កាល​ព្រឹក​ថ្ងៃទី ៨ ខែ​កុម្ភៈ ។​​ សម្តេច​តេជោ​ហ៊ុន សែន បាន​មានប្រសាសន៍​អំពាវនាវ​ចំពោះ​អ្នកនិពន្ធ​ទាំងអស់ និបណ្តា​ក្រុមហ៊ុន ផលិតកម្ម ទាំង​រដ្ឋ ទាំង​ឯកជន បើ​រឿង​ទាំងឡាយ​មាន​ពាក់ព័ន្ធ​ជាមួយ​នឹង​វិស័យ​ព្រះពុទ្ធសាសនា គួរតែ​យក រឿង​នោះ​ទៅ​ឆ្លង​ក្រសួង​ធម្មការ និង​សាសនា និង​សុំ​ឆ្លង​ការត្រួតពិនិត្យ​ពី​សម្តេច​អគ្គ​មហាសង្ឃរាជ​ជាមុនសិន មុន​នឹង​ធ្វើការ​ដាក់បញ្ចាំ​ង ។​​ សម្តេច​បាន​បញ្ជា​ថា ទាំង​ទូរទស្សន៍​រដ្ឋ ទាំង​ទូរទស្សន៍​ឯកជន មិន​ត្រូវ​ឲ្យមាន​បញ្ហា​កើត​បែបនេះ កើតឡើង​ជា​ថ្មី​ម្តងទៀត​ទេ ។ ​ គួររំលឹកថា កន្លងមក​មាន​ការដាក់​បញ្ចាំង​នូវ​ល្ខោន​អូ​ប៉េរា​រឿង “​ទី​ដំរី​យំ​“ ត្រូវ​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍ CTN កាលពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ដែល​ល្ខោន​នោះ បាន​សំដែង​ឲ្យឃើញ​ពី​តួអង្គ​ព្រះសង្ឃ ដែល​សំដែង​កាយវិការ​រាំ​ផង ច្រៀង​ផង ដែល​ធ្វើឲ្យ​មាន​ការ​ប្រតិកម្ម​ពី​មជ្ឈដ្ឋាន​ព្រះសង្ឃ ហើយ​បាន​ទាមទារឲ្យមាន​ការបកស្រាយ ឲ្យបាន​ច្បាស់លាស់ ។ ក្រុម​អ្នកដឹកនាំ​រឿង​ល្ខោន “​ទី​ដំរី​យំ​” បានធ្វើការ​សុំទោស ចំពោះ​ការ​សំដែង​របស់​ខ្លួន ដែល​ធ្វើឲ្យ​មាន​ការប៉ះពាល់​ចំពោះ​ព្រះពុទ្ធ​សាសនា ។​​ នៅក្នុង​ឱកាស​នោះ​ដែរ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ក៏​បាន​ធ្វើ​ការរិះគន់​ផងដែរ ទៅលើ​ខ្សែភាពយន្ត​វីដេអូ​ខ្មែរ​រឿង “​ទុំ​ទាវ ” ដែល​ប្រាក​ចាក​ពី​ខ្លឹមសារ​នៃ​រឿង​និពន្ធ​អក្សរសាស្ត្រ​ខ្មែរ ៕

នាយករដ្ឋមន្ត្រី : ការ​ចំរើន​នៃ​ព្រះពុទ្ធសាសនា​ជា​ម៉ែត្រ​វា​ស់ភាព​ចំរើន​របស់​សង្គម និង​សេដ្ឋកិច្ច

ដោយ : សិរី (ថ្ងៃទី 9 កុម្ភៈ 2009)

សម្តេច​តេជោ ហ៊ុន សែន
សម្តេច​តេជោ ហ៊ុន សែន និង​លោកជំទាវ​នៅ​វត្ត​សន្សំ​កុសល​
សម្តេច​តេជោ ហ៊ុន សែន កាត់​ឫស​សីមា​នៅ​វត្ត​សន្សំ​កុសល​

ភ្នំពេញ: សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍​ជា​ថ្មី​ទៀត​ថា : ការរីកចំរើន​នៃ​ព្រះពុទ្ធសាសនា គឺជា​ម៉ែត្រ​វាស់​អំពី​ការរីកចំរើន​របស់​សង្គម និង​សេដ្ឋកិច្ច ព្រមទាំង​ជា​ម៉ែត្រ​វាស់​នូវ​ស្ថេរភាព និង​សន្តិភាព​របស់​ប្រទេសជាតិ ពិសេស​គឺ​ជា​ម៉ែត្រ​វាស់​ពី​កំរិត​ជីវភាព​របស់​ប្រជាពលរដ្ឋ ។​​ សម្តេចនាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​បែបនេះ​នៅក្នុង​ឱកាស​ចូលរួម​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌសីមា ពុទ្ធា​ភិ​សេក និង​ឆ្លង​សមិទ្ធផល​នានា​នៅ​វត្ត​សន្សំ​កុសល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ កាលពី​ព្រឹក​ថ្ងៃទី ៨ ខែ​កុម្ភៈ ដែល​សមិទ្ធផល​ទាំងអស់​នៅទីនេះ​បាន​ចំណាយ​អស់​ថវិកា​ប្រមាណ ៦២៨.០៨៨ ដុល្លារ​អាមេរិក និង​៥៧០ លាន​រៀល ។​​ សម្តេច​តេជោ​បាន​បន្តថា ការរីកចំរើន​នៃ​ផ្នែក​ពុទ្ធចក្រ ជា​ម៉ែត្រ​វាស់​ដ៏​សំខាន់​មួយ នៃ​ផ្នែក​អាណាចក្រ ។ ការ​វាស់​នោះ​មិនមែន​ជា​ការ​វាស់​ត្រឹម​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​វា​ជា​ម៉ែត្រ​វាស់​សំរាប់​បញ្ហា​ទាក់ទង​ជាមួយនឹង​សន្តិភាព ស្ថេរភាព​នយោបាយ​របស់​ប្រទេស​ផងដែរ ។ សម្តេច​បាន​លើកឡើង ជា​សំណួរ​ថា តើ​ក្នុង​ពេល​ប្រទេស​មាន​កល​យុគ តើ​អ្នកណា​អាច​គោរព​បូជា​ចំពោះ​ព្រះពុទ្ធសាសនា​បាន​នោះ​? មិនថាតែ​កម្ពុជា​ទេ គឺ​គ្រប់ប្រទេស​នៅ​លើ​ពិភពលោក​ពិតជា​មិន​អាច​ទេ ។ ជាក់ស្តែង​ក្នុង​អំឡុង​ឆ្នាំ​១៩៧០ ដល់ ១៩៧៥ វត្ត​សន្សំកុសល ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​មិន​មាន​ពេលវេលា​ដើម្បី​គោរព​បូជា​ទេ ហើយ​វត្ត​អារាម​នេះ​បាន​ក្លាយទៅជា​ទីកន្លែង​សំរាប់​ជនភៀសសឹក ដែល​មកពី​កន្លែង​ដទៃ​មក​ជ្រក​ពួន​ទៀត ។​​ សម្តេច​តេជោ បាន​បន្តថា : ចាប់តាំងពី​ឆ្នាំ ១៩៩៨ មក​ប្រទេស​ចាប់ផ្តើម​មាន​សន្តិភាព​ពេញលេញ ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​រាប់​ទាំង​វត្ត​នៅក្នុង​កណ្តាល​ព្រៃ​ជ្រៅ ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​គោរពបូជា ដូច​ជា​វត្ត​កែវ​គីរី​ស្វារៈ​នៅ​ជើងភ្នំ​ព្រះវិហារ​ជា​ដើម ។ សម្តេច​បន្តថា ពេល​នេះ​កម្ពុជា​មាន​ទី​អារាម​មាន​រហូត​ជាង ៤០០០ វត្ត រួម​ជាមួយ​ព្រះសង្ឃ​ជាង ៥ ម៉ឺន​អង្គ ។​​ សម្តេច​តេជោ​បានលើកឡើ​ង​ថា : ដោយ​តម្លៃ​ណា​ក៏ដោយ​យើង​ត្រូវ​រក្សា​នូវ​សន្តិភាព និង​ស្ថេរភាព​នយោបាយ ដែល​យើង​រក​បាន​ដោយ​លំបាក​ណាស់ ។ ចំណុច​នេះ​សំខាន់​ណាស់​សំរាប់​សម្តេច ដែល​បាន​ប្រើ​ជាង​ពាក់កណ្តាល​ជីវិត ទំរាំ​បាន​រកឃើញ​នូវ​រូបមន្ត នៃ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​បង្កើត​ឡើង​ឲ្យ​ប្រទេស​នេះ​បញ្ចប់​បាន​នូវ​សង្គ្រាម និង​បញ្ចប់​បាន​នូវ​ស្ថានភាព​បែកបាក់​របស់​ប្រទេស​កម្ពុជា ។ ដូចនេះ​ទាំង​ព្រះសង្ឃ​ទាំង​គ្រហស្ថ​មាន​កាតព្វកិច្ច​ដូចគ្នា​នៅក្នុង​ការថែរក្សា​សន្តិភាព ស្ថេរភាព​នយោបាយ ដែល​បាន​មក​ដោយ​លំបាក​ណាស់ ៕

ខ្សែស្រឡាយក្សត្រខ្មែរដ៏ល្បីល្បាញគឺព្រះបាទអង្គឌួង

ភ្នំពេញ​ : អ្នកអង្គម្ចាស់​ក្សត្រីអ​ង្គ​ឌួង ណិម សូ​ហ្វីន ទាយាទ​មួយអង្គ​នៃ​ត្រកូល​អង្គឌួង​បាន​រៀបរាប់​ប្រាប់ cen.com.kh ថា​ព្រះករុណា​អង្គឌួង​មាន​បុត្រា​-​បុត្រី សរុប ២១ អង្គ ក្នុងនោះ​ព្រះរាជបុត្រ ១០ អង្គ និង​ព្រះ​រាជបុត្រី ១១ អង្គ ។​ cen.com.kh មិន​ផ្ទៀតផ្ទាត់​ប្រភព​ផ្សេង​ទេ ចំពោះ​ការរៀបរាប់​នេះ ហើយ​សង្ឃឹមថា សម្ដេច​លោក​ឧកញ៉ា ឯកឧត្តម​លោក​-​លោកស្រី អ្នកនាង​កញ្ញា​ដែលមាន​ឯកសារ​បញ្ជាក់​ថែម​រឿងនេះ​នឹង​ជួយ​កែ​តំរូវ ។​​ព្រះរាជបុត្រ​ទាំង ១០ អង្គ​ :១- ក្សត្រា​ច្រឡឹង​(​ព្រះករុណា​ព្រះបាទ​នរោត្តម​)​ប្រសូត ១៨៣៥,​បុត្រ​ជា​មួយ​ក្សត្រី ព្រះ​បរម​រាជ​នី​បែន​២- ក្សត្រា​ឱ​រ៉ា​(​ញ៉ុញ​ឬ​យារ​) (​ព្រះ​កថា​ថន​ញ៉ុញ​-​ជា​លោកម្ចាស់​សម័យ​បាត់ដំបង​) ប្រសូត ១៨៣៥,​បុត្រ​ជា​មួយ​ព្រះ​ម្នាង​ខាំ​៣- ក្សត្រាសំ​អេង​(​ព្រះករុណា​ព្រះបាទ​ស៊ីសុវត្ថិ​)​ប្រសូត ១៨៤០,​បុត្រ​ជា​មួយ​ក្សត្រី ព្រះ​បរម​អច្ឆរិយាអ​ប្បរ​ពៅ​៤- ក្សត្រា​សំ​អ៊ូ​(​ព្រះ​ស៊ី​វត្ថា​)​ប្រសូត ១៨៤១,​បុត្រ​ជា​មួយ ព្រះ​ម្នាង​ខាំ​៥- ក្សត្រា​សិរី​វង្ស ប្រសូត ១៨៤៤,​បុត្រ​ជា​មួយព្រះនាង ទិព្វ​សុ​វណ្ណា​ខៀវ​៦- ក្សត្រា​ច័ន្ទ​វង្ស​,​ប្រសូត ១៨៥២,​បុត្រ​ជា​មួយ​អ្នក​ម្នាង​ចន្ធូ​រ​៧- ក្សត្រា អ៊ុក​,​ប្រសូត ១៨៥៣,​បុត្រ​ជា​មួយ​អ្នក​ម្នាង​ចន្ធូ​រ​៨- ក្សត្រានព​រតន៍​,​ប្រសូត ១៨៥៣,​បុត្រ​ជា​មួយ ព្រះ​នាង​សុជាតិ​បុប្ផា​នួន​(​នួន​ស្រី​)​ឬ​ឈុន​ផាន់ ជា​អានុជ​ពៅ​របស់​ព្រះទេ​ពី​មង្គល​អែវ​(​ក្សត្រីច​ម្ប៉ា​)​ដែល​ជាមួយ​ជីដូនមួយ​របស់​ព្រះករុណា​អង្គឌួង ។​៩- ក្សត្រា​កែវ​មនោ​មារ​,​ប្រសូត ១៨៥៧,​បុត្រ​ជា​មួយ​ព្រះ​នាង​សុជាតិ​នារី​១០- ក្សត្រា​ឆាយ​វង្ស​,​ប្រសូត ១៨៥៩,​បុត្រ​ជា​មួយ​អ្នក​ម្នាង អ៊ឹម​​ព្រះ​រាជបុត្រី​ទាំង ១១ អង្គ​ :១- ព្រះ​រាជធីតា មហាក្សត្រី​ត្រ​ម៉ុល​(​ព្រះរាម​ក្សត្រី​បូរី​)​ប្រសូត ១៨២៧,​បុត្រី​ជាមួយ​ព្រះ​រាជទេពី​មង្គល​អែ​វ​(​ក្សត្រីច​ម្ប៉ា​)២- ព្រះវររាជ​ក្សត្រី ត្រ​អ៊ូ​(​ព្រះ​អានុជ​ក្សត្រីភ​ក្តី​)​ប្រសូត ១៨២៩,​បុត្រី​ជាមួយ​ព្រះ​រាជទេពី​មង្គល​អែ​វ​(​ក្សត្រីច​ម្ប៉ា​)៣- ក្ស​ត្រីមុំ​,​ប្រសូត ១៨៣២,​បុត្រី​ជា​មួយ​អ្នក​ម្នាង​អ៊ុន​៤- ក្សត្រី​កេស​ណី​,​ប្រសូត ១៨៤០,​បុត្រី​ជាមួយ​បងស្រី​របស់​ព្រះបរម​រាជ​នី​បែន​៥- ក្សត្រី​ចង្កុលណី​,​ប្រសូត ១៨៣៩,​បុត្រី​ជាមួយ​ព្រះ​បរម​រាជ​នី​បែន​ក្សត្រី​ចង្កុលណី​ជា​មហេសី​ហ្លួង​ស៊ីសុវត្ថិ​ក្រោយមក​៦- ក្សត្រី​តារារៈ​,​ប្រសូត ១៨៤៣,​បុត្រី​ជាមួយ​អ្នក​ម្នាង​អៀង ក្សត្រីអ​ង្គ​នេះ ក្រោយមក​ក្លាយជា​ជាយា​ហ្លួង​នរោត្តម​៧- ក្សត្រីច័​ន្ទ​វ​តី​(​អ៊ីង​),​ប្រសូត ១៨៤៤,​បុត្រី​ជាមួយ​ព្រះ​ម្នាងក្រមា​មាស​៨- ក្ស​ត្រីពន្ធ​មាលី​(​ពុច​ឬ​ស៊ីវ​),​បុត្រី​ជាមួយ​ព្រះ​ម្នាង​ក្រមា​មាស​៩- ក្សត្រី​ឧបល​,​ប្រ​សូត ១៨៥០,​បុត្រី​ជា​មួយ​អ្នក​ម្នាង​មណី​ជាតិ​១០- ក្សត្រី​មន្ទារ​ទិព្ធមាត ប្រសូត ១៨៥៥,​បុត្រី​ជា​មួយ​អ្នក​ម្នាង​មណី​ជាតិ​១១- ក្សត្រីច័​ន្ទ​ចោម​,​ប្រសូត ១៨៥៧,​បុត្រីជា​មួយ​អ្នកម្នាង​ឆើតឆោម​​ជាយា​ទាំង ១៥ របស់​ព្រះបាទ​អង្គឌួង​ :ចំនួន​ជាយា​ទាំង ១៥ នេះ​ទំនងជា​បាន​កត់ត្រា​សំរាប់តែ​ជាយា​ណា​ដែល​មាន​បុត្រា ឬ​បុត្រី​ជាមួយ​ព្រះបាទ​អង្គឌួង​តែប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត​លេខ​រៀងពី ១ ដល់ ១៥ ដូចខាងក្រោម​នេះ គឺ​រៀបចំ​តាម​លំដាប់​នៃ​ការ​ប្រសូត្រ​បុត្រ​ប៉ុណ្ណោះ ពុំមែន​មានន័យថា​ជា​ជាយា​ទី ១ ឬ​ទី ២ ឡើយ ។១- ព្រះ​រាជទេពី​មង្គល​អែ​វ​,​មាន​បុត្រី ២ អង្គ​:១-១- ព្រះរាជ​ធីតា​មហាក្សត្រត្រ​ម៉ុល​(​ព្រះរាម​ក្សត្រី​បូរី​),​ប្រសូត ១៨២៧១-២- ព្រះវររាជ​ក្ស​ត្រីត្រ​អ៊ូ​(​ព្រះអនុជ​ក្សត្រីភ​ក្តី​)ប្រសូត ១៨២៩២ ព្រះ​បរម​រាជ​នី​បែន​,​មាន​បុត្រា ១ អង្គ និង​បុត្រី ១ អង្គ​២-១- ក្សត្រា​ច្រឡឹង​(​ព្រះករុណា​ព្រះ​នរោត្តម​)​ប្រសូត ១៨៣៥២-២- ក្សត្រី​ចង្កុលណី​(​មហេសី​ហ្លួង​ស៊ី​សុវត្ថិ​)​ប្រសូត ១៨៣៩៣- អ្នក​ម្នាង​អ៊ុន​,​មាន​បុត្រី ១ ព្រះអង្គ​៣-១- ក្សត្រីមុំ, ប្រសូត ១៨៣២ ៤- ព្រះម្នាងខាំ, មានបុត្រា ២ ព្រះអង្គ៤-១- ក្សត្រា​ឱ​រ៉ា​(​ញ៉ុញឬ​យារ​)​ប្រសូត ១៨៣៥៤-២- ក្សត្រា​សំបូរ​(​ព្រះ​ស៊ី​វត្ថា​),​ប្រសូត ១៨៤១៥- ព្រះ​បរម​អច្ឆរិយាអ​ប្បរ​ពៅ​,​មាន​បុត្រា ១ អង្គ​៥-១ ក្សត្រា​សំ​អេង​(​ហ្លួង​ស៊ី​សុវត្ថិ​)​ប្រសូត ១៨៤០៦- បងស្រី​ព្រះ​បរម​រាជ​នីបែន​(​មិន​ស្គាល់​ព្រះនាម​),​មាន​បុត្រី ១ ព្រះអង្គ​៦-១ ក្សត្រី​កេស​ណី​,​ប្រសូត ១៨៤០៧- អ្នក​ម្នាង​អៀង,មាន​បុត្រី ១ ព្រះអង្គ​៧-១ ក្សត្រី​តារារៈ​,​ប្រសូត ១៨៤៣(​ជា​ជាយា​ហ្លួង​នរោត្តម​)៨- ព្រះ​នាង​ទិព្ធ​សុវណ្ណ​ខៀវ​,​មាន​បុត្រា ១ ព្រះអង្គ​៨-១ ក្សត្រា​សិរី​វង្ស​,​ប្រសូត ១៨៤៤៩- អ្នក​ម្នាង​ក្រមា​មាស​,​មាន​បុត្រី ២ ព្រះអង្គ​៩-១ ក្សត្រីច័​ន្ទ​វ​តី​(​អ៊ីង​)​ប្រសូត ១៨៤៤៩-២ ក្ស​ត្រីពន្ធ​មាលី​(​ពុច​ឬ​ស៊ីវ​)១០- អ្នក​ម្នាង​មណី​ជាតិ​,​មាន​បុត្រី ២ ព្រះអង្គ​១០-១ ក្សត្រី​ឧបល​,​ប្រសូត ១៨៥០១០-២ ក្សត្រី​មន្ទារ​ទិព្ធមាត​,​ប្រសូត ១៨៥៥១១- អ្នក​ម្នាង​បន្ធូរ​,​មាន​បុត្រា ២ ព្រះអង្គ​១១-១ ក្សត្រា​ច័ន្ទ​វង្ស​,​ប្រសូត ១៨៥២១១-២ ក្សត្រា​អ៊ុក​,​ប្រសូត ១៨៥៣១២- ព្រះ​នាង​សុជាតិ​បុប្ផា​នួន​(​ក្សត្រីច​ម្ប៉ា​),​មាន​បុត្រា ១ ព្រះអង្គ​១២-១ ក្សត្រា​នព​រតន៍​ប្រសូត ១៨៥៣១៣- ព្រះ​នាង​សុជាតិ​នារី​,​មាន​បុត្រា ១ ព្រះអង្គ​១៣-១ ក្សត្រា​កែវ​មនោ​មារ​,​ប្រសូត ១៨៥៧១៤- អ្នក​ម្នាង​ឆើតឆោម​,​មាន​បុត្រី ១ ព្រះអង្គ​១៤-១ ក្សត្រីច័​ន្ទ​ចោម​,​ប្រសូត ១៨៥៧១៥- អ្នក​ម្នាង​,​មាន​បុត្រា ១ ព្រះអង្គ​១៥-១ ក្សត្រា​ឆាយ​វង្ស​,​ប្រសូត ១៨៥៩​អំពី​ប្រភព​​នរណា​ជា​អង្គឌួង ណិប​សូ​ហ្វីន ?​អ្នកអង្គម្ចាស់​ក្សត្រីអ​ង​ឌួង​ណិប សូ​ហ្វីន មាន​ជីដូន​ទូត​គឺ ក្ស​ត្រីពន្ធ​មាលី ហៅ​ពុច ឬ​ស៊ីវ ដែល​ជាបុត្រ​របស់​ព្រះបាទ​អង្គឌួង និង​ព្រះ​ម្នាង​ក្រមា​មាស បានន័យថា​ជា​ចៅលួត​នៃ​ព្រះករុណា​អង្គឌួង ។ ចំណែក​ខ្សែលោហិត​ខាង​បិតា​វិញ ព្រះអង្គ​ណិម ដែល​ជា​ជីតា​ទួត​(​ស្វាមី​ក្ស​ត្រីពន្ធ​មាលី​)​គឺ​ជា​ចៅ​របស់​ព្រះ​ន​រា​នរាយណ៍​រាមា ឬ​ព្រះអង្គ​ន្ទ​ន ។ ហ្លួង​នរោត្តម​ប្រទាន​សិទ្ធ​ថា ឲ្យ​បុត្រាបុត្រី​របស់​ក្សត្រា​អង្គ​ណិម និង​ក្សត្រីព​ន្ធ​មាលី​ប្រើ​ត្រកូល​ណា​ក៏​បាន​រវៀង​ត្រកូល​អង្គឌួង​និង​ត្រកូល​ន​រា​នរាយណ៍​រាមា ៕​