សម្តេចតេជោ “ស្នើឲ្យមានការត្រួតពិនិត្យពីស្ថាប័នសង្ឃរាល់រឿងដែលពាក់ព័ន្ធជាមួយវិស័យសាសនា”
ដោយ : សិរី (ថ្ងៃទី 9 កុម្ភៈ 2009)
សម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសំដែងប្រតិកម្ម មិនពេញចិត្តចំពោះល្ខោនអូប៉េរ៉ា រឿង “ទីដំរីយំ” ដែលបានបង្ហាញនូវកាយវិការខុសឆ្គងចំពោះព្រះពុទ្ធសាសនា ដោយសារតែតួអង្គព្រះសង្ឃវ័យក្មេង ២ អង្គ បង្ហាញកាយវិការរាំបែបលោតកញ្ឆែង ។ សម្តេចតេជោបានមានប្រសាសន៍ថា “ខ្ញុំគាំទ្រចំពោះប្រតិកម្មរបស់ព្រះសង្ឃប្រឆាំងនឹងការសំដែងរឿង “ទីដំរីយំ” ហើយបានស្នើថារាល់បទចំរៀង និងវីដេអូដែលមានពាក់ព័ន្ធជាមួយព្រះសង្ឃចាំបាច់ ត្រូវតែត្រួតពិនិត្យពីស្ថាប័នសង្ឃជាមុន ។ ប្រតិកម្មនេះបានកើតឡើងនៅក្នុងឱកាសចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមាពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានានៅវត្តសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលព្រឹកថ្ងៃទី ៨ ខែកុម្ភៈ ។ សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍អំពាវនាវចំពោះអ្នកនិពន្ធទាំងអស់ និបណ្តាក្រុមហ៊ុន ផលិតកម្ម ទាំងរដ្ឋ ទាំងឯកជន បើរឿងទាំងឡាយមានពាក់ព័ន្ធជាមួយនឹងវិស័យព្រះពុទ្ធសាសនា គួរតែយក រឿងនោះទៅឆ្លងក្រសួងធម្មការ និងសាសនា និងសុំឆ្លងការត្រួតពិនិត្យពីសម្តេចអគ្គមហាសង្ឃរាជជាមុនសិន មុននឹងធ្វើការដាក់បញ្ចាំង ។ សម្តេចបានបញ្ជាថា ទាំងទូរទស្សន៍រដ្ឋ ទាំងទូរទស្សន៍ឯកជន មិនត្រូវឲ្យមានបញ្ហាកើតបែបនេះ កើតឡើងជាថ្មីម្តងទៀតទេ ។ គួររំលឹកថា កន្លងមកមានការដាក់បញ្ចាំងនូវល្ខោនអូប៉េរារឿង “ទីដំរីយំ“ ត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN កាលពីថ្ងៃទី២៥ ខែធ្នូ ដែលល្ខោននោះ បានសំដែងឲ្យឃើញពីតួអង្គព្រះសង្ឃ ដែលសំដែងកាយវិការរាំផង ច្រៀងផង ដែលធ្វើឲ្យមានការប្រតិកម្មពីមជ្ឈដ្ឋានព្រះសង្ឃ ហើយបានទាមទារឲ្យមានការបកស្រាយ ឲ្យបានច្បាស់លាស់ ។ ក្រុមអ្នកដឹកនាំរឿងល្ខោន “ទីដំរីយំ” បានធ្វើការសុំទោស ចំពោះការសំដែងរបស់ខ្លួន ដែលធ្វើឲ្យមានការប៉ះពាល់ចំពោះព្រះពុទ្ធសាសនា ។ នៅក្នុងឱកាសនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានធ្វើការរិះគន់ផងដែរ ទៅលើខ្សែភាពយន្តវីដេអូខ្មែររឿង “ទុំទាវ ” ដែលប្រាកចាកពីខ្លឹមសារនៃរឿងនិពន្ធអក្សរសាស្ត្រខ្មែរ ៕

នាយករដ្ឋមន្ត្រី : ការចំរើននៃព្រះពុទ្ធសាសនាជាម៉ែត្រវាស់ភាពចំរើនរបស់សង្គម និងសេដ្ឋកិច្ច
ដោយ : សិរី (ថ្ងៃទី 9 កុម្ភៈ 2009)
សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវនៅវត្តសន្សំកុសល
សម្តេចតេជោ ហ៊ុន សែន កាត់ឫសសីមានៅវត្តសន្សំកុសល
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ជាថ្មីទៀតថា : ការរីកចំរើននៃព្រះពុទ្ធសាសនា គឺជាម៉ែត្រវាស់អំពីការរីកចំរើនរបស់សង្គម និងសេដ្ឋកិច្ច ព្រមទាំងជាម៉ែត្រវាស់នូវស្ថេរភាព និងសន្តិភាពរបស់ប្រទេសជាតិ ពិសេសគឺជាម៉ែត្រវាស់ពីកំរិតជីវភាពរបស់ប្រជាពលរដ្ឋ ។ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះនៅក្នុងឱកាសចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានានៅវត្តសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី ៨ ខែកុម្ភៈ ដែលសមិទ្ធផលទាំងអស់នៅទីនេះបានចំណាយអស់ថវិកាប្រមាណ ៦២៨.០៨៨ ដុល្លារអាមេរិក និង៥៧០ លានរៀល ។ សម្តេចតេជោបានបន្តថា ការរីកចំរើននៃផ្នែកពុទ្ធចក្រ ជាម៉ែត្រវាស់ដ៏សំខាន់មួយ នៃផ្នែកអាណាចក្រ ។ ការវាស់នោះមិនមែនជាការវាស់ត្រឹមផ្នែកសង្គម និងសេដ្ឋកិច្ចប៉ុណ្ណោះទេ ក៏ប៉ុន្តែវាជាម៉ែត្រវាស់សំរាប់បញ្ហាទាក់ទងជាមួយនឹងសន្តិភាព ស្ថេរភាពនយោបាយរបស់ប្រទេសផងដែរ ។ សម្តេចបានលើកឡើង ជាសំណួរថា តើក្នុងពេលប្រទេសមានកលយុគ តើអ្នកណាអាចគោរពបូជាចំពោះព្រះពុទ្ធសាសនាបាននោះ? មិនថាតែកម្ពុជាទេ គឺគ្រប់ប្រទេសនៅលើពិភពលោកពិតជាមិនអាចទេ ។ ជាក់ស្តែងក្នុងអំឡុងឆ្នាំ១៩៧០ ដល់ ១៩៧៥ វត្តសន្សំកុសល ប្រជាពលរដ្ឋនៅតំបន់នេះមិនមានពេលវេលាដើម្បីគោរពបូជាទេ ហើយវត្តអារាមនេះបានក្លាយទៅជាទីកន្លែងសំរាប់ជនភៀសសឹក ដែលមកពីកន្លែងដទៃមកជ្រកពួនទៀត ។ សម្តេចតេជោ បានបន្តថា : ចាប់តាំងពីឆ្នាំ ១៩៩៨ មកប្រទេសចាប់ផ្តើមមានសន្តិភាពពេញលេញ ប្រជាពលរដ្ឋនៅទូទាំងប្រទេសរាប់ទាំងវត្តនៅក្នុងកណ្តាលព្រៃជ្រៅ ក៏ត្រូវបានប្រជាពលរដ្ឋគោរពបូជា ដូចជាវត្តកែវគីរីស្វារៈនៅជើងភ្នំព្រះវិហារជាដើម ។ សម្តេចបន្តថា ពេលនេះកម្ពុជាមានទីអារាមមានរហូតជាង ៤០០០ វត្ត រួមជាមួយព្រះសង្ឃជាង ៥ ម៉ឺនអង្គ ។ សម្តេចតេជោបានលើកឡើងថា : ដោយតម្លៃណាក៏ដោយយើងត្រូវរក្សានូវសន្តិភាព និងស្ថេរភាពនយោបាយ ដែលយើងរកបានដោយលំបាកណាស់ ។ ចំណុចនេះសំខាន់ណាស់សំរាប់សម្តេច ដែលបានប្រើជាងពាក់កណ្តាលជីវិត ទំរាំបានរកឃើញនូវរូបមន្ត នៃនយោបាយឈ្នះឈ្នះ ដែលបង្កើតឡើងឲ្យប្រទេសនេះបញ្ចប់បាននូវសង្គ្រាម និងបញ្ចប់បាននូវស្ថានភាពបែកបាក់របស់ប្រទេសកម្ពុជា ។ ដូចនេះទាំងព្រះសង្ឃទាំងគ្រហស្ថមានកាតព្វកិច្ចដូចគ្នានៅក្នុងការថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ ដែលបានមកដោយលំបាកណាស់ ៕
1 comment:
សុំសួរមួយថា តើលោកអ្នកស្គាល់ពាក្យថា «រឿង»ទេ? រឿងមានរឿងពិតផង រឿងប្រឌិតផងនិងមិនប្រភេទរឿងជាច្រើនទៀត។ ក្នុងនាមខ្ញុំជានិស្សិតខ្មែរមួយរូបខ្ញុំសូមសម្តែងនូវការមិនពេញចិត្តចំពោះការធ្វើការបិទរឿងមិនឲ្យបញ្ចាំងជាផ្ទួនៗ។ រឿងវាគ្រាន់តែជាការស្រមើស្រម៉ៃរបស់និពន្ធ ថាបើសិនជាមានរឿងបែបនេះកើតឡើងមែនតើវានឹងមានអ្វីកើតឡើងជាបន្តបន្ទាប់ទៀត មិនមែនគេចង់បន្ទាបតម្លៃបន្ថោកអីទេ។ អ្នកដែលយល់បែបនេះពិតជាមានចិត្តចង្អៀតចង្អល់ណាស់!!! ហើយជាពិសេស ឲ្យតែលោកនាយករដ្ឋមន្ត្រីនិយាយអី ម៉េចបានជាយើងចេះតែផ្អើលតាមគាត់ចឹង? ខ្ញុំមិនមែនគណបក្សប្រឆាំងទេ ខ្ញុំមិនចង់លូកលាន់ក្នុងរឿងនយោបាយទេ តែអ្វីដែលលោកអ្នកកំពុងធ្វើនេះវាបានកំពុងប៉ះពាល់ដល់អក្សរសិល្ប៍ខ្មែររបស់ខ្ញុំ។
Post a Comment