ដោយ : ស៊ីអ៊ីអិន (ថ្ងៃទី 10 មករា 2009)
ព្រះអាចារ្យហែមចៀវ កើតឆ្នាំ ១៨៩៨ អនិច្ចធម្ម ឆ្នាំ ១៩៤២
ភ្នំពេញ: អាចារ្យ ហែម ចៀវ បានត្រូវរាជការបារាំងអាណានិគមនិយមចាប់ខ្លួន នៅថ្ងៃទី ១៧ ខែកក្តដា ឆ្នាំ ១៩៤២ នាទីក្រុងភ្នំពេញ ហើយបានត្រូវផ្សឹកខុសនឹងពុទ្ធវិន័យ រួចបញ្ជូនទៅកាន់គុកកោះត្រឡាច ដែលបារាំងហៅថា កោះពូឡូកុងដ័រ (Poulo Condor) បច្ចុប្បន្នស្ថិតក្នុងប្រទេសវៀតណាមមានឈ្មោះថា កូនសឺន (Con Son) ។ លោកអាចារ្យបានអន្ចិចកម្មក្នុងឆ្នាំ ១៩៤៣ ក្នុងបន្ទប់នៃគុកកោះត្រឡាច ដោយជម្ងឺរាគមួល ។ ផ្នូរសំរាប់អ្នកទោស ដែលបញ្ចុះសាកសពព្រះគ្រូអាចារ្យហែម ចៀវ នាកោះដាច់ស្រយាលនោះ មានបង់លេខ ១១១៣ ។ មានឯកសារអះអាងថា អដ្ឋិធាតុរបស់លោកអាចារ្យបានត្រូវគេលើកដង្ហែរយកមកភ្នំពេញ នៅដើមទសវត្សរ៍ឆ្នាំ ១៩៧០ ប៉ុន្តែឥឡូវនេះ គេពុំដឹងថា ធាតុនោះស្ថិតនៅទីណាឡើយ ។ គួរបញ្ជាក់ថា កាលសម័យដើមទាំងគ្រហស្ថ ទាំងព្រះសង្ឃដែលមានចំណេះជ្រៅជ្រះ ហើយបង្រៀននៅសាលាបាលី គេតែងហៅថា អាចារ្យ ដែលមានន័យស្ទើរតែដូចនឹងពាក្យសាស្ត្រចារ្យដែរ ។ ចំពោះព្រះតេជព្រះគុណ ហែម ចៀវ លោកក៏បង្រៀននៅសាលាបាលីជាន់ខ្ពស់ដែរ ចាប់ពីឆ្នាំ ១៩៣២ មក ហេតុនោះហើយទើបអ្នកផងហៅលោកថា អាចារ្យ ហែម ចៀវ ឬព្រះគ្រូអាចារ្យហែម ចៀវ ឬ អាចារ្យហែមចៀវ ។៙ ហេតុអ្វីបារាំងចាប់អាចារ្យចៀវ ក្នុងឋានៈជាគ្រូបង្រៀននៅសាលាបាលីជាន់ខ្ពស់ ព្រះគ្រូអាចារ្យហែម ចៀវ គឺជាគ្រូដ៏មានឥទ្ធិពលយ៉ាងលើសលុបទៅលើសិស្សគណទាំងបព្វជិត ទាំងគ្រហស្ថ ។ បុគ្គលិកលក្ខណៈ និងចំណេះដឹងរបស់ព្រះអង្គ គឺជាមូលហេតុចំបងនៃការទាក់ទាញ ។ នៅក្នុងសៀវភៅដែលមានចំណងជើងថា “អនុស្សាវរីយ៍ផ្អែមល្ហែម និងជូរចត់” (Souvenir Doux-amers) សម្តេចព្រះនរោត្តមសីហនុ បានពណ៌នាពីព្រះគ្រូអាចារ្យ ហែម ចៀវ ថាជាព្រះសង្ឃដែលមានឥទ្ធពលយ៉ាងមហស្ចារ្យទៅលើសិស្សគណ របស់ព្រះអង្គទាំងបព្វជិតទាំងគ្រហស្ថ ។ នៅឆ្នាំ ១៩២៧ ក្រោយពេលប្រឡងជាប់សញ្ញាបត្រនៃសាលាបាលីជាន់ខ្ពស់ លោកអាចារ្យបានត្រូវសម្តេចសង្ឃរាជជួនណាត ដែលពេលនោះនៅមានព្រះគោរម្យងារជាព្រះគ្រូសត្ថានៅឡើយ ចាត់ឲ្យទៅបង្រៀនអក្សរសាស្ត្រជាតិ នៅវត្តក្រាំងដូង ស្រុកបន្ទាយមាស និងវត្តកន្ថោ ស្រុកកំពង់ត្រាច ខេត្តកំពត ។ គឺនៅពេលនោះឯង ដែលព្រះអង្គចាប់ផ្តើមផ្សព្វផ្សាយពីស្មារតីស្នេហាជាតិ និងពីពុទ្ធោវាទ ដែលធ្វើឲ្យព្រះកិត្តិនាមព្រះអង្គល្បីល្បាញជាលំដាប់ ។ បន្ទាប់ពីរយៈពេល ៥ ឆ្នាំ ដើរចច្រប់ស្ទើរពេញខេត្តកំពត ដើម្បីបង្រៀន និងទេសនាអាចារ្យហែមចៀវ បានត្រូវចាត់ឲ្យមកធ្វើគ្រូបង្រៀននៅសាលាបាលីជាន់ខ្ពស់ឯទីក្រុងភ្នំពេញវិញ នាថ្ងៃទី ២២ កុម្ភៈ ១៩៣២ ។ ក្រៅពីបញ្ចូលស្មារតីស្នេហាជាតិ ក្នុងពេលបង្រៀនមានឯកសារខ្លះបានអះអាងថា លោកគ្រូអាចារ្យហែមចៀវ គឺជា“ខួរក្បាលអាថ៌កំបាំង” របស់សារព័ត៌មានទគរវត្ត ដែលជាសារព័ត៌មានខ្មែរទី ១ ចេញផ្សាយលេខដំបូងនៅថ្ងៃទី ១៩ ធ្នូ ឆ្នាំ ១៩៣៦ និងជាសារព័ត៌មាន មាននិន្នាការប្រឆាំងបារាំងយ៉ាងខ្លាំងក្លាបំផុត ។ រីឯអ្នកដែលចេញមុខចេញមាត់របស់កាសែតនោះ គឺលោកប៉ាច ឈឺន និងលោក ស៊ឺង ង៉ុកថាញ់ ។ សកម្មភាពរបស់ព្រះគ្រូអាចារ្យហែមចៀវ មិនចន្លោះពីភ្នែកគិញសំងាត់ អាណានិគមនិយមបារាំងទេ : នៅថ្ងៃ ១៧ ខែកក្តដា ឆ្នាំ ១៩៤២ ព្រះអង្គត្រូវបារាំងចាប់ទៅភ្នំពេញ ឲ្យផ្លាស់ស្បង់ចីពរ ហើយដឹកតាមរថយន្តយកទៅបាត់ ។ ការចាប់ខ្លួននោះបានបង្កជាកំហឹងដោយ ៣ ថ្ងៃក្រោយមកពោលគឺ នៅថ្ងៃទី ២០ កក្តដា ១៩៤២ មហាបាតុកម្មដ៏ធំមួយ ដែលមានព្រះសង្ឃ និងគ្រហស្ថរាប់ពាន់នាក់ចូលរួម បានបះបោរឡើងទៅភ្នំពេញ ទាមទារឲ្យមានដោះលែងព្រះសង្ឃហែមចៀវ ស្នេហាជាតិ ។ បារាំងមិនត្រឹមតែមិនស្តាប់តាមការទាមទារនោះទេ គេថែមទាំងបញ្ជូនព្រះអង្គទៅកាត់ទោសនៅតុលាការព្រៃនគរ ហើយសំរេចក្តីឲ្យព្រះអង្គជាប់គុកអស់ ១ ជីវិត នាកោះត្រឡាច នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៤២ ហើយ ១ ឆ្នាំក្រោយមកពោល គឺនៅឆ្នាំ ១៩៤៣ ព្រះអង្គបានអនិច្ចធម្មទៅ ។៙ កុមារនៅភូមិដំបូកមានលក្ខណ៍ ភូមិដំបូកមានលក្ខណ៍ ដែលបច្ចុប្បន្នជាភូមិបែកថ្លាង ឃុំទំបន់ធំ ស្រុកពញាឮ ខេត្តកណ្តាល គឺជាភូមិកំណើតរបស់ព្រះគ្រូអាចារ្យហែមចៀវ ។ មានមេស្រុកហែម ជាបិតា និងមាតាព្រះនាមទីវ កុមារហែមចៀវ គឺជាបុត្រទី ២ ក្នុងចំណោមកូនប្រុសស្រី ៥ រូប : ហែម លី និងហែម ហួរប្រុស, ហែមសុច និងហែមសាយ ភេទស្រី ។ លោកប្រសូតនៅគ្រឹស្តសករាជ ១៨៩៨ បានន័យថា ពេលទទួលអនិច្ចធម្ម ព្រះអង្គទើបមានព្រះជន្ម ៤៥ ឆ្នាំប៉ុណ្ណោះ ។ លោតាហែម ជាមេស្រុកដំបូកមានលក្ខណ៍ ដែលជាអ្នកមានមុខមាត់គួរសមនៅក្នុងភូមិស្រុក ហេតុនេះទើបលោកមានសមត្ថភាពបញ្ជូនកុមារហែមចៀវ មករៀនសូត្រនៅសំណាក់ព្រះគ្រូសត្ថាជួនណាត ។ ពេលនោះ កុមារជនបទ ១ នេះទើបមានអាយុ ១២ ឆ្នាំប៉ុណ្ណោះ ។ ស្ថិតក្នុងភាពជាកូនសិស្សលោកបាន ៤ ឆ្នាំ ដល់អាយុ ១៦ ឆ្នាំ ទើបកុមារហែមចៀវបានបួសនេន ឬបួសជាសាមណេន នៅវត្តឧណ្ណាលោម ។ ពេលគំរប់ព្រះជន្ម ២០ វស្សា ក៏បានបួសភឹក ឬបំពេញឧបសម្បទាជាភិក្ខុ ក្នុងពុទ្ធសិមាវត្តលង្កា មានព្រះមហានិមលធម្ម ថោង ជាព្រះគ្រូឧបជ្ឈរាយ៍ និងព្រះគ្រូបវរវិជ្ជា ល្វីឯម ជាព្រះគ្រូសូត្រ ។ ទន្ទឹមនឹងនោះ លោកជាកូនសិស្សសំណព្វរបស់សម្តេចសង្ឃជួនណាត និងរៀនពូកែណាស់ រហូតប្រឡងជាប់នាំមុខគេពេលបញ្ចប់ការសិក្សានៅសាលាបាលីជាន់ខ្ពស់ ។ ពេលដែលព្រះអង្គត្រូវបារាំងចាប់ខ្លួននៅឆ្នាំ ១៩៤២ ព្រះគ្រូអាចារ្យ ហែមចៀវ មានងារក្នុងសង្ឃជាព្រះបាឡាក់ឃោសនៈ ។ អ្នកស្នេហាជាតិរូបនេះ ពេលទទួលអនិច្ចធម្មទៅ ដ៏សែនកំសត់អស្ចារ្យ ។ ផ្នូររបស់ព្រះអង្គដែលមានស្លាកលេខ ១១១៣ នៅឯគុកកោះត្រឡាចរបស់អាណានិគមបារាំង នាកណ្តាលមហាសាគរលែងស្ថិតស្ថេរទៀតហើយ ប៉ុន្តែគ្មានខ្មែរណាម្នាក់ភ្លេចពីរឿងរ៉ាវទាំងឡាយខាងលើនេះឡើយ ៕

No comments:
Post a Comment