Wednesday, February 11, 2009

មុននឹងយល់ព្រមត្រូវពិនិត្យ្ឪឲបានច្បាស់

ការ​ពិត​នៃ​ជំនឿ និង ការទុកចិត្ត ត្រូវតែ​ពិនិត្យ​ឡើងវិញ​

ដោយ : ​ដោយ : Raoul Marc JENNAR បណ្ឌិត​នៃ​ការសិក្សា​ខ្មែរ​ (ថ្ងៃទី 19 ធ្នូ 2008)

តាំង​ពី​ភាពអន់ថយ​នៃ​អ​ណា​ចក្រភព​អង្គរ​នា​សតវត្សរ៍​ទី ១៣ ដែល​គ្របដណ្តប់​ប្រទេស​
សៀមទាំងមូលនាពេល​បច្ចុប្បន្ន​នេះ ប្រទេស​សៀម​តាំងពី​ពេលនោះ​មក គេ​មិន​បាន​ស្រាកស្រាន្តក្នុងការទឹកដី
ប្រទេស​ខ្មែរ​ឡើយ ។ ​​ ប្រទេស​បារាំង​ដែល​មាន​អំណាច​ជា​អាណា​ព្យាបាល​កម្ពុជា ជា​អ្នក​បញ្ចប់​​នយោបាយ​វាត​ទីនេះ គឺ​នៅ​ឆ្នាំ ១៩០៤ ដោយ​ប្រទេស​បារាំង​និង​សៀម​បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​ដើម្បី​កំណត់​ព្រំដែន​រវាង​កម្ពុ​ជា​និង​សៀម​ឱ្យ បាន​ចប់សព្វគ្រប់​។ នៅ​ឆ្នាំ​១៩០៧ សន្ធិសញ្ញា​បារាំង​-​សៀម បានប្រគល់​ខេត្ត​ខ្មែរ​៣ ពី​ការកាន់កាប់​របស់​សៀម មក ឱ្យ​កម្ពុជា​។​សន្ធិសញ្ញា​នេះ​បាន​គូសបញ្ជាក់យ៉ាងច្បាស់​បន្ថែមទៀត​នូវ​អនុសញ្ញា​ឆ្នាំ​១៩០៤ កំណត់​ពី​វិធី ការ​កំណត់​ព្រំ ដែន​និង​ការបោះបង្គោល​។​នៅ​ឆ្នាំ ១៩០៨ គណៈកម្មការ​រួម​បារាំង​-​សៀម ដែល​កើតចេញ​ពី​សន្ធិសញ្ញា​នេះ​មាន​តួនា ទី​កំណត់ព្រំដែន​នៅក្នុង​ជួរ​ភ្នំ​ដងរ៉ែក ហើយ​បាន​កំណត់​យ៉ាងច្បាស់​ថា ប្រាសាទ​ព្រះវិហារ​និង​តំបន់​ជុំវិញ​ប្រាសាទ ស្ថិត នៅក្នុង​ទឹកដី​កម្ពុជា តាមរយៈ​ផ្ទាំង​ផែនទី​ភ្នំ​ដងរ៉ែក ។
ដោយ​ទទួលបាន​ការការពារ​អស់​ពេល​យ៉ាង​យូរ​ពី​អាណា​ព្យាបាល​បារាំង ប្រទេស​សៀម​បាន​ទទួលស្គាល់​គំនូស ព្រំដែន​រួម​នៃ​កិច្ចព្រមព្រៀង​រួមគ្នា​នេះ​។ នៅ​ឆ្នាំ​១៩២៥ ប្រទេស​បារាំង និង​សៀម បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មិត្ត ភាព ដែល​មាត្រា ២ ចែងថា “​ភាគី​ហត្ថលេខី​ទទួលស្គាល់ និង​ធានា​ការគោរពទៅវិញទៅមក នូវ​គំនូស​ព្រំដែន ដែល បាន​គូស​នៅក្នុង​ទឹកដី ដែល​អនុលោម​និង​ដោយ​យោង​លើ​ខ្លឹមសារនៃកិច្ចព្រមព្រៀង ដែល​បាន​ចែង​រួចហើយ កាលពី ពេលមុន​” ។ នៅ​ឆ្នាំ ១៩២៦ អនុសញ្ញា​ទន្លេមេគង្គ ចែង​នៅក្នុងមាត្រា ២ បញ្ជាក់​ឡើងវិញ នៃ​សន្ធិសញ្ញា នៃ​ឆ្នាំ ១៩២៥ ។ នៅ​ឆ្នាំ ១៩៣៧ សន្ធិសញ្ញា​មិត្តភាព​ថ្មី​មួយទៀត​បាន​ចែង​ឡើងវិញ​ពី​ខ្លឹមសារ​នៃ​សន្ធិសញ្ញា​នា ឆ្នាំ​១៩២៥ ទាក់ទង​ទៅនឹង​ព្រំដែន​។​នៅក្នុង​សង្គ្រាមលោកលើកទី​២ នៅ​ឆ្នាំ ១៩៤៦ បន្ទាប់​ពី​ប្រទេស​សៀម ដែល​ជា​បក្សសម្ព័ន្ធ​ជា មួយ​ប្រទេស​ជប៉ុន បានកាន់កាប់​ខេត្ត​៣​របស់​ខ្មែរ​វិញ​។ កិច្ចព្រមព្រៀង​នៃ​ដំណោះស្រាយ បារាំង​-​សៀម បន្ទាប់មក​ក៏ ទទួលស្គាល់​សន្ធិសញ្ញា​នៅ​ឆ្នាំ ១៩៣៧ ។ គណៈកម្មការ​សំរបសំរួល​បារាំង​-​សៀម បាន​ចាត់ទុកថា កិច្ចព្រមព្រៀង ឆ្នាំ ១៩០៧ ស្តី​ពី​ព្រំ​ដែង​រវាង​សៀម និង​កម្ពុជា មិន​ត្រូវ​ធ្វើ​ការសើរើ​ឡើងវិញ​ឡើយ ។ ​
ឆ្នាំ ១៩៥៤ នៅពេល​ដែល​កម្ពុជា​បាន​ទទួលឯករាជ្យ យោធា​សៀម​បាន​ចូល​មក​កាន់កាប់​ប្រាសាទ​ព្រះវិហារ និង តំបន់​ជុំវិញ​ប្រាសាទ ។ ខែមិថុនា ឆ្នាំ​១៩៦២ តុលាការ​យុត្តិធម៌​អន្តរជាតិ តាម​ការស្នើសុំ​ពី​កម្ពុជា បាន​កាត់ក្តី​និង​បាន បញ្ជាក់​ឡើងវិញ​ពី​អធិបតេយ្យភាព​កម្ពុជា​ទាក់ទង​ទៅនឹង​ប្រាសាទ​ព្រះវិហារ​និង​តំបន់​ជុំវិញ​ប្រាសាទ​ដោយ​អនុលោម ទៅ​លើ​បន្ទាត់​ព្រំដែន​ដែល​បានចែង​កន្លងមក ហើយ​ក៏​ត្រូវបាន​ទទួល​ស្គាល់​សា​ឡើង​វិញ​ជាថ្មី​ម្តងទៀត​តាមរយៈ​សន្ធិ សញ្ញា​បន្តបន្ទាប់ ហើយ​រហូត​មកដល់ពេលនេះ​មិន​ដែល​មាន​ការទាមទារ​តវ៉ា​អ្វី​ឡើយ​ពី​ប្រទេស​សៀម​។ “​តុលាការ យល់​ថា​អនុលោម​ទៅលើ​ការពន្យល់​នៃ​សន្ធិសញ្ញា​និង​ការប្រកាស​អនុលោម​ទៅ​លើ​បន្ទាត់​ព្រំដែន ដែល​បាន​ចែង​នៅ លើ​ផែនទី​ចំពោះ​តំបន់​ជម្លោះ (​ទំព័រ​ទី ៣៥ នៃ​សាលក្រម​)” ហើយ​សាលក្រម​បញ្ជាក់ថា ប្រទេស​សៀម​ត្រូវ​ដក កម្លាំង​ទាហាន​និង​ប៉ូលីស​ទាំងអស់​ឬ​ឆ្មាំ​ទាំងឡាយ​ដែល​ខ្លួន​បាន​បញ្ជូន​មក​បោះទីតាំង​នៅក្នុង​ប្រាសាទ​និង តំបន់​ជុំវិញ ក្នុង​ទឹកដី​កម្ពុជា (​ទំព័រ​ទី ៣៧)​នៃ​សាលក្រម ។ ​​
នៅ​ខែ​កក្កដា ឆ្នាំ ១៩៦២ ប្រទេស​សៀម​យល់ព្រម​តាម​សាលក្រម​នៃ​តុលាការ​យុត្តិធម៌​អន្តរជាតិ ហើយ​មិន បាន​ប្តឹង​ឧទ្ធរណ៍​ក្នុង​កំឡុងពេល ១០ ឆ្នាំ ដែល​ជា​រយៈពេល ដែល​ប្រទេស​សៀម​អាច​ប្តឹង​តវ៉ា​បាន ។ នៅ​ខែ កក្កដា ឆ្នាំ ១៩៦៧ លោក Thanat Khonnan រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សៀម​ប្រកាសថា​” “​ប្រទេស​សៀម​មិនទាមទារ​អ្វី​ទាំងអស់ ទាក់ទង​ទៅនឹង​ដែនដី​នៃ​កម្ពុជា ។ ជំហរ​របស់​សៀម​ជានិច្ចកាល​តែងតែ​និយាយថា គឺវា​មិន​មាន​ជម្លោះ​នៅលើ​ព្រំប្រទល់ ជាមួយ​កម្ពុជា​ក្នុង​ន័យ​ដែលថា សៀម​បាន​គោរព​ជា​ប្រចាំ​សន្ធិសញ្ញា​ចុះហត្ថលេខា​ជាមួយ​បារាំង​នា​សម័យ​កាលដែល​ប្រទេស បារាំង​ដែល​មាន​អំណាច​ជា​អាណាព្យាបាល​កម្ពុជា​” ។​​​
ខែ មិថុនា ឆ្នាំ ២០០០ កម្ពុជា និង​សៀម​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ស្តីពី​ការកំណត់​ព្រំ​សី​ម៉ា និង ការបោះបង្គោល​ព្រំដែនរ​វា​ង​ប្រទេស​ទាំង​ពីរ ដោយ​ឈរ​លើ​ស្មារតី​នៃ​ការគោរព​សន្ធិសញ្ញា និង​អនុសញ្ញា​ដែល​បាន ចុះហត្ថលេខា និង​រាល់​ផែនទី​ដែល​បាន​បោះពុម្ព ដោយ​អនុវត្ត​ទៅ​លើ​សន្ធិសញ្ញា និង​អនុសញ្ញា​នេះ (​មាត្រា ១​ច ) ។ ឆ្នាំ ២០០១ ប្រទេស​កម្ពុជា​ស្នើសុំ​ជា​ផ្លូវការ​ចុះបញ្ជី​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជីបេ​តិក​ភ័ណ្ឌ​ពិភពលោក​របស់​យូណេស្កូ (UNESCO) ។ ខែ ឧសភា ឆ្នាំ ២០០៣ កម្ពុជា និង​សៀម ចុះហត្ថលេខា​លើ​ឯកសារ​ដែល​មាន​ចំណងជើង​ថា “ Terms of reference and Master plan for the joint survey and demarcation of land Boundary between the kingdom of cambodia and the kingdom of thailand ”(TOR) ។ ឯកសារ​នេះ​ធ្វើឡើង​ដោយ​យោងទៅលើ អនុសញ្ញា​ឆ្នាំ ១៩០៤ សន្ធិសញ្ញា​ឆ្នាំ ១៩០៧ និង​យោង​លើ​ផែនទី​ទាំងឡាយ និង​យោង​លើ​អនុសារណៈ​យោគយល់ គ្នា​នា​ខែ មិថុនា ឆ្នាំ ២០០០ ។ បើ​យើង​និយាយ​អំពី​កិច្ចសន្យា​នៃ MOU និង​កិច្ចសន្យា​នៃ TOR នេះ ផ្ទុយទៅវិញ ប្រទេស​សៀម បាន​បោះពុម្ព​ផែនទី​ជា​ឯកតោ​ភាគី ជាមួយនឹង​គំនូសព្រំប្រទល់​ដែល​ផ្ទុយប្រឡះ​ពី​គំនូស​ផែនទី ដែល​បាន ចូល​ជា​ធរមាន កាលពី​ឆ្នាំ ១៩០៨ ហើយ​ដែល​គូស​ចូលក្នុង​បរិវេណ​នៃ​ប្រាសាទ​ព្រះវិហារ ។ ​​
ថ្ងៃ ១៨ ខែ មិថុនា ឆ្នាំ ២០០៨ កម្ពុជា និង​សៀម បាន​ចុះហត្ថលេខា​លើ​ការប្រកាស​រួម​មួយ​ថា ថៃ​គាំទ្រ​ការ ស្នើ​សុំ​របស់​កម្ពុជា​ក្នុង​ការចុះបញ្ជី​ប្រាសាទ​ព្រះវិហារ​ជាបេ​តិកភ័​ណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ ហើយថា ការចុះ បញ្ជី​នេះ​ធ្វើ​ឡើង​មិន​ទាក់ទង​ទៅនឹង​ការងារ​ខណ្ឌ​ព្រំ​សី​ម៉ា ដែល​ចែង​ឡើង​ដោយ MOU នៅ​ឆ្នាំ ២០០០​និង​ក្នុង​ទ្រឿ ក្នុង​ឆ្នាំ ២០០៣ ឡើយ ។ ​
នៅ​ថ្ងៃ​ទី ២១ ខែ មិថុនា ឆ្នាំ ២០០៨ ឧត្តមសេនីយ៍ Prem Tinsulatnonda ទីប្រឹក្សា​ឯកជន​នៃ​ស្តេច​សៀម បញ្ជាក់​គាំទ្របាតុករ​សៀម ដែល​ប្រឆាំង​ការចុះបញ្ជី​ប្រាសាទ ។ នៅ​ថ្ងៃ​ទី ១ ខែ កក្កដា ឆ្នាំ ២០០៨ រដ្ឋាភិបាល​សៀម បាន ដកការគាំទ្រ​របស់​ខ្លួន​ចំពោះ​ការចុះបញ្ជី ។ នៅ​ថ្ងៃ​ទី ៧ ខែ កក្កដា ឆ្នាំ ២០០៨ គណៈកម្មការ​បេតិក​ភ័ណ្ឌ​ពិភពលោក បាន​ចុះបញ្ជី​ប្រាសាទ​ជាបេ​តិកភ័​ណ្ឌ​ពិភពលោក រដ្ឋមន្ត្រីការបរទេស​សៀម បាន​ខិតខំ​បដិសេធ​ការចុះបញ្ជី​នេះ ប៉ុន្តែ​ទីបំផុត ថៃ​ទទួល​ត្រូវ​បរាជ័យ ។ នៅ​ថ្ងៃ​ទី ១៥ ខែ កក្កដា ឆ្នាំ ២០០៨ យោធា​ថៃ​រំលោភ​បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា ហើយ ក្នុងន័យនេះ គឺ​រំលោភ​សន្ធិសញ្ញា អនុសញ្ញា និង​ឯកសារ​រួមគ្នា​ដែល​បាន​ចុះហត្ថលេខា​ដោយ​ប្រទេស​ថៃ ។ ​
ចាប់តាំងពី​ពេលនោះ​មក កងទ័ព​សៀម​ដែល​មាន​ចំនួន និង​កម្លាំង​ច្រើន មានប្រៀប​ជាង​កំលាំង​ទ័ព​កម្ពុជា ឆ្ងាយ​ណាស់ បាន​បង្កហេតុ និង ញុះញង់​ប្រដាប់អាវុធ ជា​ច្រើនលើក​ច្រើនសារ​ដោយ​ឆ្លងកាត់​ព្រំប្រទល់ ជាច្រើន​ដង នៅ​ច្រើន​ចំណុច​ក្នុង​ទឹកដី​កម្ពុជា​។​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ បាន​បញ្ចៀស​នូវ​មហន្តរាយ​រហូត មកទល់ពេលនេះ ក៏ប៉ុន្តែ​មិន​បាន​ដោះស្រាយ​អ្វី​ទាល់តែសោះ ។ ​​
តាំង​ពី​រដ្ឋប្រហារ​យោធា​សៀម​ឆ្នាំ ២០០៦ ដែល​ជា​រដ្ឋប្រហារ​លើក​ទី ១៨ ក្នុង​រយៈពេល ៨០ ឆ្នាំ ប្រទេស​សៀម​បាន ឆ្លងកាត់​នូវ​វិបត្តិ​ដ៏​ជ្រៅ​នៅក្នុង​បរិយាកាស​នៃ​ការបញ្ចប់​រជ្ជកាល ឬ ក្នុង​បរិយាកាស​នៃ​ការទាមទារ​របស់​អ្នក​ជាតិនិយម ដែល ជា​ធាតុ​ផ្សំ​នៃ​ការប្រមូលផ្តុំ​ប្រជាជាតិ​មួ​យ​និង​អ្នកនយោបាយ​មួយក្រុម​ផងដែរ ដែល​កំពុង​តែ​បែកបាក់​ផ្ទៃក្នុង​យ៉ាងជ្រៅ​។ ប្រ ទេស​កម្ពុជា​ដែល​បាន​បង្ហាញ​ខ្លួន​យ៉ាង​យឺតៗ​ក្នុង​រយៈពេល​៣០​ឆ្នាំ​គឺជា​ចំណាប់ខ្មាំង​ដ៏​ងាយស្រួល​មួយ​របស​'​សៀម ដែលមាន ប្រជា ជន​រហូតដល់​ទៅ ៧០ លាន​នាក់ ហើយ​ដែល​បាន​បង្ហាញ​ឆន្ទៈ​មើលងាយ​ចំពោះ​ប្រទេស​តូច ដូច​កម្ពុជា​នេះ ដែល​មាន​ប្រជាជន តិចជាង ៥ ដង ។ ​​
ឯកសារ​ទាំងឡាយ​ដែល​បាន​រៀបរាប់​ខាងលើនេះ គឺ​ពិតជា​បានដឹង​ឮ​នៅតាម​ស្ថានទូត​នានា ។ ប្រទេស​ជា ច្រើន​ដែល​ជា​ប្រទេស​ហត្ថលេខី​នៅ​ទីក្រុង​ប៉ារីស​ឆ្នាំ ១៩៩១ បានបញ្ចប់​ជំលោះ​កម្ពុជា គឺជា​អ្នកទទួលខុសត្រូវខ្ពស់ ចំពោះ​ទង្វើ​របស់​សៀម​។​ប្រទេស​សៀម​ខ្លួនឯង ក៏​ជា​ប្រទេស​ហត្ថលេខី​ក្នុង​កិច្ចព្រមព្រៀង​ហ្នឹង​ដែរ បាន​យល់​ច្បាស់​ដូច​សមា ជិក​អចិន្ត្រៃ​យ៍ទាំង​៥ នៃ​អង្គការ​សន្តិសុខ​អង្គការសហប្រជាជាតិ​ថា ត្រូវគោរព “​អធិបតេយ្យភាព ឯករាជ្យភាព បូ​រណ ភាព​ទឹកដី និង​ការមិន​រំលោភ​ដែនដី ” នៃកម្ពុជា ។ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​នេះ នៅ​ទីក្រុង​បាងកក​ដើម្បី​ចលនា​ប្រជាជន​មួយ ក្រុម​ដែល​បាន​បាត់បង់​ទំនុកចិត្ត​នៃ​អ្នកនយោបាយ ក៏ដូចជា​បាត់បង់​ទំនុកចិត្ត​នៃ​ថ្នាក់ដឹកនាំ​យោធា​បាន និយាយថា “​ខ្លួន​បាន​ត្រៀមខ្លួន​រួចជាស្រេច ធ្វើ​សង្គ្រាម​ជាមួយ​កម្ពុជា​” ។ ​
តែ​នេះ​មិនមែន​ជា​ពេលវេលា​សមស្រប​មួយ​ដើម្បី​បញ្ចៀស​មហន្តរាយ​ទេ ឬ​? ដើម្បី​ត្រៀម​ការងារ​ការទូត​​ដែល​យើង​ត្រូវ​រៀបចំ​ធ្វើឡើង​នៅក្នុង​សិក្ខាសាលា ឬ នៅក្នុង​សន្និសីទ​ទេ​ឬ​? ឬក៏​ជា​ថ្មី​ម្តងទៀត វាសនា​នៃ​ប្រជាជន កម្ពុជា​វា​អាច​ដូចនឹង​ឆ្នាំ ១៩៧០ ឬក៏​ឆ្នាំ ១៩៧៥ ឬក៏​ឆ្នាំ ១៩៧៩ ដែល​ត្រូវ​លេច​នៅ​ក្នុង​ការបាត់បង់ ឬ ត្រូវ​ងើប ឡើង​នៅក្នុង​អត្ថប្រយោជន៍​នៃ​ទំនាក់ទំនង​អន្តរជាតិ ដ៏​សែន​លំបាក​ដើម្បី​រៀបចំ​សេដ្ឋកិច្ច​ទីផ្សារ ប្រសើរ​ជាជាង​ការពារ ប្រជាពលរដ្ឋ​? ។ -

No comments: