ពាក្យ កឋិន មានន័យថា “កម្រ” ដែលមានសេចក្តីប្រៀបធៀបដូចជាមែកឈើ ដែលគេកាត់ចេញពីដើម យកទៅដោតក្នុងដី រមែងចាប់ប្ញស ដុះមែក លាស់ត្រួយបានដោយកម្រណាស់ យ៉ាងណាមិញ ឯកឋិន ក៏ជាកិច្ចមួយដែលគេធ្វើបានដោយកម្រយ៉ាងនោះ ដែរ ។
កឋិន ជាកិច្ចមួយដែលមានចែងនៅក្នុងវិន័យបញ្ញត្តិ គឺមិនមែជាប្រភេទបុណ្យប្រពៃណីរបស់អ្នកគោរពរាប់អានព្រះពុទ្ធសាសនាដូចជាបុណ្យភ្ជុំបិណ្ឌ និង បុណ្យផ្កាជាដើម ឡើយ ។ ទោះយ៉ាងណា គេឃើញថា កិច្ចនៃកឋិននេះ ក៏បានក្លាយជាបុណ្យមួយផងដែរ ។ កឋិន ជាបុណ្យ និង ជាកិច្ចដែលមានធ្វើតែនៅក្នុងបណ្តាប្រទេសគោរពរាប់អាន ព្រះពុទ្ធសាសនា និកាយថេរវាទ (ហីណយាន ) ប៉ុណ្ណោះ ចំណែកនៅក្នុងមហា សង្ឃិកៈ (មហាយាន ) មិនមានធ្វើឡើយ ។
កឋិនជាប្រភេទបុណ្យចីវរប្បច្ច័យម្យ៉ាងដែរ ប៉ុន្តែជាបុណ្យដែលមានលក្ខណៈពិសេសជាងបុណ្យចីវរប្បច្ច័យ ឯទៀតៗ ដោយហេតុបុណ្យកឋិន ត្រូវតែប្រកបដោយអង្គពិសេសៗជាច្រើន ហើយមិនអាចខ្វះមួយណាបានឡើយ បើមានខ្វះចំណុចណាមួយ កិច្ចនៃបុណ្យនោះ មិនអាចឡើងជាកឋិនឡើយ ។ ឯធាតុសំខាន់ៗនោះគឺ៖
-ចីវរ៖ ចីវរ ត្រូវតែមានលក្ខណៈសម្បត្តិត្រឹមត្រូវតាមពុទ្ធប្បញ្ញត្តិ មិនអាចធ្វើលំៗបានឡើយ ។
-អ្នកទទួល៖ អ្នកទទួល អ្នកក្រាលគ្រង និង អនុមោទនា ត្រូវតែជាភិក្ខុ រីឯសាមណេរ មិនអាចទទួលកឋិនបានឡើយ។
-ភិក្ខុ៖ ភិក្ខុអ្នកទទួល ត្រូវតែជាភិក្ខុដែលបានគង់ចាំវស្សារយៈពេល៣ខែពេញលេញបរិបូរ យ៉ាងត្រឹមត្រូវ តាមពុទ្ធប្បញ្ញត្តិ មិនបានធ្វើអោយដាច់វស្សា ហើយជាភិក្ខុមិនមានការទាស់ទែងខ្វែងគំនិតគ្នា ជាភិក្ខុ ចូលបរិមិកវស្សា គឺចូលវស្សាលើកទី១នៃឆ្នាំ។
-ចំនូននៃការទទួល៖ សម្រាប់ភិក្ខុមួយរូប អាចទទួលកឋិនបានតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ ខុសពីបុណ្យ ចីវរប្បច្ច័យដទៃទៀត ដែលភិក្ខុអាចទទួលនៅពេលណាក៏បាន ហើយទទួលប៉ុន្មានដងក៏បាន។
-ចំនួននៃការធ្វើ៖ សម្រាប់វត្តមួយអាចធ្វើកឋិនបានតែម្តងប៉ុណ្ណោះ ក្នុង១ឆ្នាំ ។
-រយៈពេលធ្វើ៖ រយៈពេលដែលគេអាចធ្វើកឋិនបាន មានត្រឹមតែ២៩ថៃ្ងប៉ុណ្ណោះសម្រាប់រយៈពេល១ឆ្នាំ គឺ ចាប់ពីថៃ្ងមួយរោចខែអស្សុជ ដល់ថៃ១៥កើតខែកត្តិក (ចន្លោះពីខែតុលា និង វិច្ឆិកា )។
កឋិនត្រូវបានធ្វើតាំងពីសម័យពុទ្ធកាល គឺនៅក្នុងមច្ឆឹមពោធិកាលមកម្ល៉េះ ។ នៅក្នុងគម្ពីរវិន័យបិដកភាគ៨ មហាវគ្គ តិតិយភាគ កឋិនក្ខន្ធកៈ មានដំណាលអំពីមូលហេតុដែលនាំអោយជាកឋិននេះថា មានភិក្ខុ៣០រូបបាននាំគ្នា និមន្តទៅចូលគាល់ ថ្វាយបង្គំព្រះពុទ្ធដែលគង់នៅក្នុងវត្តជេតពន ជិតក្រុងសាវត្ថី ។ ប៉ុន្តែមិនទាន់បានទៅដល់ផង ក៏ដល់ពេលចូលវស្សា ។ ពួកភិក្ខុទាំងនោះ បាននាំគ្នាបវរណាចូលវស្សា នៅពាក់ កណ្តាលផ្លូវ ដោយមានក្តីអផ្សុកដោយ គិតថាពួកខ្លួនបានមកជិតដល់ទៅហើយ គឺនៅចំងាយពីព្រះពុទ្ធតែ៦យោជន៍ទៀតប៉ុណ្ណោះ ។ លុះពេលចេញវស្សា ក៏បាននាំគ្នានិមន្តបន្តដំណើរ ។ ដោយហេតុបន្ទាប់ពីពេលចេញវស្សាភ្លាម ជារដូវដែលមានភ្លៀងធ្លាក់នៅឡើយ ហើយពួកភិក្ខុទាំងនោះ ដោយហេតុតែចង់ចូលគាល់ព្រះពុទ្ធពេក ក៏ចូលគាល់ព្រះអង្គទាំងចីវរទទឹកជោគ និង រងារញ័រញាក់ ។ ព្រះដ៏មានព្រះភាគបានធ្វើសេចក្តីរាក់ទាក់ចំពោះពួកភិក្ខុទាំងនោះ ដោយការសាកសួរសុខទុក្ខ....។ រួចទើបព្រះអង្គត្រិះរិះថា បើតថាគត បានអនុញ្ញាត្តអោយមានកឋិននោះ ម្ល៉េះសមភិក្ខុទាំងឡាយនឹងបានធូរ ស្រាលបន្តិច ។ ព្រះអង្គក៏បានប្រមើលមើលបវេណីរបស់ព្រះពុទ្ធមុនៗមក ក៏បានឃើញថា ព្រះពុទ្ធមុនៗ ក៏សុទ្ធតែបាន អនុញ្ញាត្តអោយមានកឋិនដែរ ទើបព្រះអង្គត្រាស់ហៅពួកភិក្ខុទាំងឡាយមកជួបជុំគ្នា ហើយទ្រង់ប្រកាសថា ម្នាលភិក្ខុ ទាំងឡាយតថាគតអនុញ្ញាត្តអោយពួកភិក្ខុទាំងឡាយដែលបាននៅចាំវស្សាហើយ ក្រាលកឋិនបាន ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ បានក្រាលកឋិនហើយ នឹងសម្រេចអានិសង្ស៥យ៉ាងគឺ ៖
ក- ភិក្ខុអាចត្រាច់ទៅណា ដោយពុំចាំបាច់លាភិក្ខុផងគ្នា
ខ- ភិក្ខុត្រាច់ទៅណា ដោយពុំចាំបាច់យកត្រៃចីវរគ្រប់ប្រដាប់
គ- ឆាន់គណភោជន៍បាន
ឃ- ទុកដាក់អតិរេកចីវរបានតាមត្រូវការ
ង- ចីវរដែលកើតឡើងនៅក្នុងអាវាសណា ចីវរនោះ មានដល់ភិក្ខុទាំងនោះ (ដើម្បីអោយដឹងថា តើអានិសង្សនេះ មានសារសំខាន់យ៉ាងណានោះ ចូរសិក្សាមើលនៅក្នុងសៀវភៅ ភិក្ខុបាតិមោក្ខ ) ។
អានិសង្សទាំង៥យ៉ាងនេះ ជាហេតុជួយសម្រាលដល់បន្ទុករបស់បព្វជិត គឺអ្នកបួសក្នុងព្រះពុទ្ធសាសនា បានខ្លះ ហើយអានិសង្សនេះមានរយៈពេល៥ខែ គិតចាប់ថៃ្ងដែលបានទទួលកឋិនរហូតដល់ថៃ១៥កើតខែផល្គុណ ។
លោកអ្នកប្រាជ្ញទាំងឡាយរមែងពោលសរសើរនូវកឋិន ថាជាវិនយកិច្ច និង ជាទានពិសេស និង ធ្វើបានដោយកម្រ ជាពិសេសអាចជួយសម្រាលបន្ទុកដល់ភិក្ខុសង្ឃបានផង បែបនេះ ទើបកឋិនជាទានមានអានិសង្សច្រើន ជាងចីវរទានឯទៀតៗ ។
អ្នកខ្លះបានលើកឡើងថា ប្រសិនបើវត្តណាមិនមានការហែរកឋិនចូលរយៈពេល៣ឆ្នាំ នោះនឹងត្រូវរំលាយវត្តនោះចោល ។ រឿងនេះ យើងមិនមានឃើញចែងនៅក្នុងគម្ពីរណាមួយនៃព្រះពុទ្ធសាសនាទេ ។
ព្រះភិក្ខុ ព្រះញាណវង្ស ឃឹម សន បានមានព្រះថេរដីកាថា “ចំពោះវត្តណាមិនមានការហែរកឋិនចូល ឬ មិនមានធ្វើកឋិន (ទោះរយៈពេលប៉ុន្មនាឆ្នាំក៏ដោយ )ក៏គ្មានបញ្ហាអ្វីដែរ គ្រាន់តែព្រះសង្ឃដែលគង់នៅក្នុងអារាមនោះ មិនបានទទួលអានិសង្ស ៥ (ដូចដែលបានរៀបរាប់មកខាងដើម ) តែប៉ុណ្ណោះ”។
ពាក្យចចាមអារាមខ្លះដែលមិនគួរមើលរំលងបានលើកឡើងថា អ្នកធ្វើបុណ្យកឋិន ធ្វើអោយ“ដាក់ខ្លួន” និង មានអាយុខ្លី ឬ ឆាប់ស្លាប់ ។ យើងមិនហ៊ានអះអាងយ៉ាងណានៅឡើយទេ ប៉ុន្តែបើតាមការបង្រៀនរបស់ព្រះពុទ្ធសាសនា ទស្សនៈនេះមិនត្រឹមត្រូវទេ។ អ្នកខ្លះយល់ថា គំនិតខាងលើនេះ ជាទស្សនៈរបស់មនុស្សដែលមានទុទិដ្ឋិចំពោះព្រះពុទ្ធសាសនា ប្រឌិតឡើងសំដៅបន្ទុចបង្អាក់អ្នកជ្រះថ្លាចំពោះព្រះពុទ្ធសាសនាតែប៉ុណ្ណោះ ។

ទស្សនវិជ្ជាដ៏សំខាន់មួយក្នុងចំណោមទស្សនៈគ្រឹះរបស់ព្រះពុទ្ធបានបង្រៀនថា“សង្ខារធម៌ ទាំងឡាយ ជារបស់មិនទៀងទាត់”។ ហេតុនេះតាមការពិត សេចក្តីស្លាប់រមែង តែងតែនៅក្បែរខ្លួនមនុស្សចំងាយ មិនដល់មួយគ្រាប់ស្រូវផងទេ ហើយវាតែងតែកើត ឡើងចំពោះមនុស្ស មិនរើសមុខ មិនរង់ចាំកាល មិនដែលគិតថាបុគ្គលចាស់ ក្មេងពេក អ្នកបានធ្វើកឋិន ឬ មិនបានធ្វើឡើយ ។ សេចក្តីស្លាប់អាចកើតឡើងគ្រប់វិនាទី គ្រប់ដង្ហើម ចេញចូល គឺថា ប្រសិនបើខ្យល់ដកដង្ហើមចូលក្នុងខ្លួនហើយ មិនចេញមកវិញ ឬ ចេញហើយមិនចូលទៅវិញទេនោះ ក៏មុខជាស្លាប់ ។ តើនរណាទៅហ្ន៎ ដឹងថា សេចក្តី ស្លាប់កើតឡើងចំពោះបុគ្គលណា នៅពេលណា និង ដោយរបៀបណានោះ ។ នេះយើងមិនទាន់គិតដល់សេចក្តីស្លាប់ដែលកើតឡើងដោយជំងឺ ដោយគ្រោះថ្នាក់ផ្សេងៗ និង ដោយការបៀតបៀនគ្នាផងទេ ។ បើតាមទស្សនៈព្រះពុទ្ធសាសនា គួរតែនិយាយថា បុគ្គលធ្វើកឋិន នឹងមានអាយុយឺនយូរ ព្រោះបានសាងបុណ្យកុសល ជា ហេតុធ្វើអោយព្រះភិក្ខុសង្ឃដែលជាអ្នកទ្រទ្រង់សីល មានការធូរស្រាល និង ជួយលើកតំកើងសម្បត្តិវប្បធម៌ជាតិ និង នាំមកនូវមោទនភាពជាតិផង....។
រាប់រយពាន់ឆ្នាំមកហើយ យើងបានដឹងតៗគ្នា និង បានឃើញដោយផ្ទាល់ភ្នែកថា អ្នកធ្វើបុណ្យកឋិន មានអាយុយឺនយូរ រកទទួលទានមានបាន កាក់កបសុខសាន្ត ត្រាណ ជួបជុំគ្រួសាររហូតចាស់សក់ស្កូវ ។
លោកជ័យ សុវត្ថិ ជាសាស្ត្រាចារ្យផ្នែកអក្សរសាស្ត្រ និង សាសនា នៃពុទ្ធិកវិទ្យាល័យ ប៊ូរ គ្រី បានមានប្រសាសន៍ថា“ទស្សនៈដែលថា ធ្វើកឋិនមានអាយុខ្លី ឬ ដាក់ខ្លួននោះ ជាការយល់ច្រឡំចំពោះទស្សនៈចាស់បុរាណ ពីសំណាក់មនុស្សក្រោយៗមក និង មនុស្សបច្ចុប្បន្ននេះតែប៉ុណ្ណោះ ”។
ស្រដៀងគ្នានេះដែរ លោក សៀង ណាត ជាអតីតៈសមណនិស្សិតបញ្ចប់បរិញ្ញាបត្រ ផ្នែកទស្សនវិជ្ជាព្រះពុទ្ធសាសនា នៃ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និង បរិញ្ញាបត្រនីតិសាស្ត្រ នៃ សាកលវិទ្យាល័យ បៀលប្រាយ បានពន្យល់ថា“កាលពីបុរាណ ស្រុកខ្មែរយើងមិនទាន់ជឿនលឿន ហេតុនេះបើគេចង់ធ្វើបុណ្យកឋិននោះ គេត្រូវជំនះនូវក្តីនឿយលំបាកយ៉ាងច្រើន ដូចជាត្រូវធ្វើដំណើរទៅទិញកំណាត់ វាស់វែងកំណាត់ កាត់ ដេរជាស្បង់ចីពរ ហើយត្រូវស្វែងរកសួរនាំពីលោកអ្នកចេះដឹង ដើម្បីដេរអោយត្រឹមត្រូវតាមខ្នាត តាមទំហំ ជ្រលក់ ពណ៌..... រហូតដល់ប្រមែប្រមូលសាច់ញាតិ មិត្តភក្តិពីគ្រប់ទិសទី និង ទិញសម្ភារៈផ្សេងៗមានបាត្រ ឆ័ត្រ និង គ្រែជាដើម ដែលប្រការនេះ ត្រូវចំណាយ ពេលវេលារាប់ខែ ក្នុងការគិតគូរ ផ្ចុងផ្តើម ផ្គូរផ្គង និង ចាត់ចែងទាំងកំលាំងកាយ ភាពអត់ធ្មត់ និង ក្តីព្យាយាមយ៉ាងខ្ជាប់ខ្ជួន ហត់នឿយស្ទើរតែដេកមិនលក់ មិនបានសម្រាក ហើយការងារទាំងនេះ មិនមែនបុគ្គលណាតែម្នាក់ឯងអាចធ្វើបានឡើយ គឺតែងតែប្រមូលគ្នីគ្នាជួយទើបអាចសម្រចទៅរួច និង ចំណាយធនធានផ្សេងៗយ៉ាងច្រើន ។ គេត្រូវចំណាយទ្រព្យសម្បត្តិ ធនធានដែលមានស្រាប់ និង រវល់មិនបានប្រកបការងារមុខរបរដើម្បីរកទ្រព្យថ្មី ជាហេតុធ្វើអោយគេចាត់ទុកថា “ដាក់ ខ្លួន” ព្រួយ នឿយលំបាក អ្នកខ្លះដោយហេតុតែផ្តោតអារម្មណ៍ខ្វល់នឹងកឋិនពេករហូតដេកមិនលក់ នាំអោយខ្សោយសុខភាព ជាហេតុធ្វើអោយ គេចាត់ទុកថា អាយុខ្លី” ។
ថ្វីត្បិតការបកស្រាយខាងលើនេះ មិនទាន់មានឯកសារយោងអោយបានច្បាស់ លាស់ ហើយយើងក៏មិនទាន់ហ៊ានអះអាងថា ត្រឹមត្រូវមួយរយភាគរយក៏ពិតមែន ប៉ុន្តែយើងយល់ថា ជាការគួរអោយយកគតិគ្រឹះសម្រាប់ វិនិច្ឆ័យចំពោះពាក្យចាចាមអារាមអកុសលនេះដែរ ។ តាមរយៈការបកស្រាយនេះ យើងក៏បានឃើញផងដែរថា ការនឿយលំបាកយ៉ាងធ្ងន់ធរនេះ ជារឿងអតីតកាល ចំណែកបច្ចុប្បន្ននេះ យើងមិនសូវនឿយលំបាកបែបនោះទៀតឡើយ ត្បិតមានសម្ភារៈនានាដូចជាសំពត់កឋិនគឺស្បង់ចីពរជាដើមសុទ្ធតែមានលក់ស្រាប់ ហើយការទំនាក់ទំនងទៀតសោត ក៏ងាយស្រួលច្រើនជាងមុនដែរ ។ ហេតុនេះសប្បុរសទាំងឡាយគួរតែគ្មានអ្វីព្រួយរឿង“ដាក់ខ្លួន” និង “អាយុខ្លី”ទៀតទេ ។ យើងមិនហ៊ាបដិសេធទេ ប៉ុន្តែយើងបានពិចារណាសព្វទិសទៅ ក៏នៅរកមិនឃើញសោះឡើយថា ការធ្វើបុណ្យកឋិន កាត់លាភ និង ថយអាយុនោះ ។
ផលប្រយោជន៍ នៃ កឋិន
កឋិន ជាកិច្ចមួយដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា ហេតុនេះ លោកអ្នកសប្បុរសទាំងឡាយណា បានធ្វើកឋិន ,ចូលរួមចំណែក ឬ ជួយខ្នះខ្នែងក្នុងកឋិន សុទ្ធតែជាអ្នកមានឈ្មោះថាបានចូលរួមចំណែកក្នុងការថែរក្សា កាពារ និង លើកតំកើងព្រះពុទ្ធសាសនាអោយស្ថិតស្ថេរ គង់វង្ស និង រុងរឿង ។
ដោយហេតុតែព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយព្រះពុទ្ធសាសនា ជាមរតកវប្បធម៌ជាតិខ្មែរផងនោះ ទើបការរក្សា លើកតំលៃព្រះពុទ្ធសាសនា មានន័យថា ជាការការពារ និង លើកតំកើង អោយតម្លៃសម្បត្តិរដ្ឋផង និង សម្បត្តិវប្បធម៌ជាតិផង ដែលប្រការនេះនឹងបានជាមោទនភាពជាតិខ្មែរទាំងមូល គឺមិនមែនមោទនភាពតែព្រះសង្ឃ ឬ ចំពោះតែពុទ្ធសាសនិកឡើយ រួមទាំងខ្មែរដែលជាសាសនិករបស់សាសនាផ្សេងដូចជា អ៊ីស្លាមសាសនិក គ្រិស្តបរិស័ទ និង ព្រហ្មញ្ញ និង ខ្មែរទាំងឡាយ ណាដែលគិតថាខ្លួនឯងមិនមែនជាសាសនិករបស់សាសនាណាមួយផង ព្រោះវប្ប ធម៌របស់ជាតិសាសន៍មួយ មិនមែនជារបស់បុគ្គល ឬ ក្រុមណាមួយឡើយ ប៉ុន្តែវាជារបស់ប្រជាជាតិនោះទាំងមូល។ពេលធ្វើកឋិន ក្រៅអំពីសំពត់កឋិនទៅ នៅមានសម្ភារៈប្រើប្រាស់ អាហារ និង ថវិកា ជាដើមផង ។ សម្ភារៈទាំងនោះនឹងបានជាប្រយោជន៍ដល់ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ ក្មេងវត្ត និង ជនឥតទីពឹងពំនាក់ផ្សេងទៀត ប្រើប្រាស់ ហើយមនុស្សទាំងនោះ មិនមែនជាអ្នកណាក្រៅតែពី បងប្អូន កូនក្មួយ សាច់ញាតិ ដូនតា ឬ ជាជនរួមឈាមជាមួយយើងឡើយ ។ ក្រៅពីប្រើប្រាស់ និង ចាត់ចែងក្នុងវត្តទៅ នៅមានវត្តជាច្រើន បានយករបស់ទាំងនោះ ទៅប្រើដើម្បីជាប្រយោជន៍សាធារណៈ ដូចជា សាងសាលារៀន ស្ពាន ថ្នល់ សាលាសំណាក់ និង អាគារពេទ្យជាដើម ផងដែរ ទោះយ៉ាងណា ក្នុងរយៈពេលប្រមាណជា១ទសវត្ស៍ចុងក្រោយនេះ វត្តអារាមមួយចំនួនកំពុងទទួលរងការរិះ គន់ពីមតិសាធារណៈថា បានប្រើប្រាសធនធានច្រើនពេកសម្រាប់ជាការសំញែងនូវថាវរវត្ថុក្នុងវត្តដូចជាព្រះវិហារជា ដើម ហើយថាមិនសូវអើពើចំពោះសង្គម ខណៈដែលប្រទេសជាតិកំពុងធ្វើដំណើរពុះពាឆ្លងកាត់ភាពក្រីក្រ។
ការរក្សាការពារ និង លើកតំកើងព្រះពុទ្ធសាសនា មានន័យថា រក្សាការពារវប្បធម៌សន្តិភាព វប្បធម៌អហឹង្សា វប្បធម៌គំនិតប្រាជ្ញា និង ហេតុផលនិយម (មិនមែនងប់ងល់ នឹង ទស្សនៈ និង ជំនឿ... ) និង ការគោរពសិទ្ធិមនុស្ស ។
កឋិន ក៏ជាកិច្ច និង បុណ្យមួយដែលជួយកាត់បន្ថយនូវបញ្ហាអវិជ្ជមានក្នុងសង្គមផងដែរ ព្រោះថា ទម្រាំបានចេញជាកឋិន គេបានចំណាយចិត្ត និង ប្រមែប្រមូលធនធាន ញាតិមិត្រមកជួបជុំគ្នា សាងក្តីល្អជាមួយគ្នា សាងអំពើ ជាមេត្រីភាពជាមួយគ្នា ដែលការណ៍នេះជាវប្បធម៌ចែករំលែកគ្នាផង ជាពេលសោយសុខដែលកើតចេញពីសន្តិភាពផង និង មិនបានធ្វើអំពើដែលនាំអោយរំខានសង្គមផង ។ កត្តាគួរអោយសោកស្តាយបំផុតនោះ គឺមានការសេពសុរានាពេលបុណ្យនេះ ហើយលើសពីនេះទៀតនោះគឺ មាន ការប្រឈ្លោះ ប្រកាប់ប្រចាក់គ្នានៅពេលបុណ្យទាននេះ ជាទូទៅ គឺពួកយុវជនមួយសាវៗ៕

No comments:
Post a Comment