សេចក្ដីស្រង់ខាងក្រោមនេះពីសៀវភៅ Le Sdach Kan របស់ Adhémard Leclère អាចបញ្ជាក់លក្ខណៈនេះបានខ្លះ។
Le royaume avait retrouvé la paix d' autrefois et les habitantsn se l' ancienne monarchie។
ធានី អស់រយៈកាល៣ឆ្នាំ។ អែព្រះបាទស្រីជេដ្ឋាធិរាជ (ស្ដេកន) កាលច្បាំងឈ្នះព្រះបាទស្រីសុគន្ធបទ ហើយធ្វើពិធីរាជា
ភិសេកឡើងសោយរាជនោះ ព្រះអង្គទ្រង់បង្គាប់អោយរាជការ លើកលែងអានាប្រជានុរាស្ដ្រទូទាំងប្រទេសមិនអោយ
បង់ពន្ធក្នុងរយៈពេលមួយឆ្នាំ ហើយគេបានបញ្ជាក់សេចក្ដីថា អានាប្រជានុរាស្រ្ដបានសំបូណ៌សប្បាយ។
ម្យ៉ាងទៀតអានាប្រជានុរាស្រ្ដត្រូវបានកែនអោយបំពេញកិច្ចការធំៗ ដូចជាលើកផ្លូវ សង់ស្ពាន ជីកព្រែក ជីកអូរ លើកទំ
នប់៘ សំរាប់បំរើប្រយោជន៍រួម និង កិច្ចការខ្លះទៀតសំរាប់បំរើផលប្រយោជន៍ព្រះរាជា។
ក្រៅពីកិច្ចការទាំងប៉ុន្មាន ដែលត្រូវបំពេញដូចបានរៀបរាប់មកហើយនេះ ពួកយុវជន ក្នុងព្រះរាជនាចក្រត្រូវជាប់កំនែន
ជា ទាហាន ក្រៅកំនែនទៀត នៅពេលណាស្រុកមានចំបាំង ពួកទាហានប្រភេទនេះ ត្រូវកែនអោយចូលបំរើក្នុងកងទ័ព
ភ្លាមៗ។
ក្នុងករណីស្រុកកើតចំបាំង ទោះជាចំបាំងគ្នាអែងក្ដី ចំបាំងការពារជាតិក្ដី អានាប្រជានុរាស្រ្ដត្រូវជួបប្រទះនឹងទុក្ខវេទនា
យ៉ាងខ្លាំង ព្រោះក្រៅពីការតព្វកិច្ចទាំងប៉ុន្មានដែលត្រូវបំពេញខាងលើ រាស្រ្ដត្រូវប្រមូលទ្រព្យសម្បត្ដិ ស្បៀងអាហារផ្គត់
ផ្គង់អោយកងទ័ពថែមទៀត។ ពិសេសទៅទៀតក្នុងចំបាំងសម័យណាក៏ដូចសម័យណាដែរ អានាប្រជានុរាស្រ្ដរមែងតែ
ងតែស្លាប់ដោយខ្មាំងសត្រូវប្រហារផង ដោយជំងឺតំកាត់ផ្សេងៗផង។ ឆ្លៀតអោកាសដែលមានការវឹកវរដូច្នោះ ចោរខ្មួញ
តែងតែកំរើកថ្លើមធំ ប្លន់កាប់ចាក់នៅគ្រប់ស្រុកគ្រប់ដំបន់។
ក្នុងវិស័យសេដ្ឋកិច្ចគេសង្កេតឃើញមានសកម្មភាពផ្សេងៗដូចតទៅ៖
កសិកម្ម
កសិកម្មទំនងជាសកម្មភាពសេដ្ឋកិច្ចសំខាន់ជាងគេ ព្រះគេបានសង្កេតឃើញថា អ្នកដឹកនាំជាតិតែងតែយកចិត្ដទុកដាក់
នឹងបញ្ហាទឹកណាស់។ ក្នុងការស្ថាបនារាជធានីថ្មីម្ដងៗ ព្រះរាជាតែងនឹកគិតទៅដល់ដីធ្លីសំរាប់អោយរាស្រ្ដធ្វើស្រែចំការ
និងការជីកអូរ ជីកប្រលាយ ជីកព្រែកសំរាប់យកទឹកផ្គត់ផ្គង់ដល់មុខរបរនេះទៀត។ ក្នុងរជ្ជកាលព្រះចន្ទរាជា ព្រះអង្គទ្រង់
អោយគេចាប់ឆ្ការព្រៃ ដើម្បីពង្រីកទំហំដីស្រែចំការ។ ក្នុងគ្រាមានចំបាំងគ្នាអែងក្នុងស្រុក តែកាលណាដល់រដូវវស្សាគេ
តែងតែស្រុះស្រួលគ្នាទាំងសងខាង ដើម្បីរំលាយទ័ពផ្អាកសង្រ្គាម អោយទាហានត្រលប់ទៅកាន់ទីលំនៅរៀងៗខ្លួន និង
ប្រកបរបរធ្វើស្រែចំការ។ ធ្វើយ៉ាងនេះឃើញថា ដូនតាយើងលោកយល់ច្បាស់ណាស់នូវសារៈសំខាន់របស់សេដ្ឋកិច្ចក្នុង
ពេលចំបាំងគឺ «ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ» យ៉ាងមិញបើគ្មានបាយទេ ទាហាន និង អានាប្រជារាស្រ្ដទូទៅ នឹងត្រូវដា
ច់ពោះស្លាប់ ហើយគេគ្មានលទ្ធភាពនឹងធ្វើចំបាំងតទៅទៀតដែរ។
ក្នុងសម័យលង្វែក គឺ នៅពេលដែលព្រះរាជាខ្មែរ បានទាក់ទងជាមួយអ្នកផ្សាយសាសនាព័រទុយកល និង អេស្ប៉ាញ ព្រះ
អង្គតែងបានផ្ដល់ទេយ្យទានជាអង្ករ ដល់អ្នកទាំងនោះដែលរស់នៅក្នុងប្រទេសខ្មែរផង និង ដល់អង្ការធំខាងផ្សាយសាស
នានៅ ម៉ាលាកា ផង។
ពាណិជ្ជកម្ម
ដោយសារទន្លេមេគង្គជាផ្លូវគមនាគមមួយហើយសំខាន់ ក្រុងចតុមុខក៏ក្លាយទៅជាកំពង់ផែមួយដែលមានឈ្មួញបរទេស
ចេញចូលលក់ដូរតាំងពីរជ្ជកាល ព្រះបរមរាជាទី២ ចៅពញាយ៉ាតម៉្លេះ។ ដល់មកសម័យព្រះចន្ទរាជា និង ស្ដេចកន ច្បាំង
គ្នាអែង គេឃើញមេទាំងពីរនេះសុទ្ធតែបានបញ្ជាអោយដដឹកទំនិញយកទៅលក់អែបរទេស ហើយទិញយកគ្រឿងស
ស្រ្ដាវុធយកមកវិញ។ តាមអែកសារអឺរ៉ុប ព្រះបរមរាជាទី៤ កាលដែលទាក់ទងជាមួយជនជាតិអឺរ៉ុបនោះ ព្រះអង្គទ្រង់មា
នសង្ឃឹមថា សកម្មភាពខាងជំនួញ នឹងកើតមានឡើង បន្ទាប់ពីការមកដល់របស់ពួកបព្វជិត តែព្រះអង្គពុំបានទទួលផលល្អ
ក្នុងវិស័យនេះឡើយ។ ក៏ប៉ុន្ដែបើតាមប្រភពដដែលនោះ ឃើញថាក្នុងរជ្ជកាលក្រោយៗមកទៀត មានឈ្មួញបរទេសជា
ច្រើនគឺ ចិន ជប៉ុន ជ្វា បានមកធ្វើជំនួញក្នុងប្រទេសខ្មែរតាមផ្លូវទឹក ជាពិសេសនៅកំពង់ផែចតុមុខនេះអែងដែលជាផ្សារ
លក់គ្រឿងទេស ភ្លុកដំរី ស្បែកសត្វ ជ័រកំញាន ៘
សិប្បកម្ម និង អុស្សាហកម្ម
អុស្សាហកម្មដែលសំខាន់ជាងគេ ទំនងជាការស្លដែក។ អុស្សាហកម្មប្រភេទនេះ មានសន្ទុះខ្លាំងដោយមានការទំនុកបំរុង
ពីព្រះចន្ទរាជា។ ប៉ុន្ដែរបរប្រើដែកជាវត្ថុធាតុដើម មានរបរដំដែកជាដើម ឃើញមានសកម្មភាពរួចទៅហើយតាំងពីរជ្ជ
កាលព្រះបាទ ចៅពញាយ៉ាតម៉្លេះ។
ជំនឿ និងទំនៀមទំលាប់
ទោះបីនៅសម័យនោះ ព្រះពុទ្ធសាសនាបានជ្រួតជ្រាបចូលក្នុងសង្គមខ្មែរហើយក៏ដោយ ក៏ជនជាតិខ្មែរយើងពុំបានលះ
បង់ចោលនូវជំនឿដើមរបស់ខ្លួនឡើយ។ យ៉ាងណាមិញ តាំងពីព្រះរាជាដល់ប្រជារាស្រ្ដតូចតាចគ្រប់ជាន់ថ្នាក់សុទ្ធតែជឿ
ខ្មោចបិសាច អារក្ស អ្នកតា បង់បត់៘ រាជពង្សាវតារខ្មែរបាននិយាយថា កាលកសាងរាជធានីចតុមុខ ព្រះបរមរាជាចៅ
ពញាយ៉ាត ទ្រង់ចាត់អោយសាង ខ្លាងមឿង (អ្នកតាចាំស្រុក) មួយនៅខាងមុខ វត្ដអុណ្ណាលោម និងរូបអ្នកតាបង់បត់ជាច្រើ
នកន្លែងទៀត ទុកជាទ្វារព្រះនគរ ជាបង្ការសឹកសង្រ្គាមពីប្រទេសជិតខាង។ តាពេជ ដែលបានបូជាជីវិត ដើម្បីទៅកែន
ទ័ពបិសាច មកជួយអាសាព្រះ ចន្ទរាជា ក្នុងគ្រាចំបាំងមួយ ស្ដេចកន នោះបានក្លាយទៅជាអ្នកតា១រូប ដែលប្រជារាស្រ្ដខ្មែ
របានធ្វើពិធីគោរពបូជា ជារៀងរាល់ឆ្នាំ។
ក្នុងវិស័យជំនឿលើខ្មោចនេះ គេជឿទៀតថា ដើម្បីកសាងទំនប់ទឹក រឺ ព្រះវិហារអោយជាប់ល្អ គេត្រូវយកអ្នកទោសអស់
ជីវិតទៅកប់ក្រោមទំនប់នោះ រឺ គេត្រូវយកខ្មោចទៅទ្រាប់បាតសសរព្រះវិហារ។
ម្យ៉ាងទៀត ខ្មែរនៅគ្រប់ជាន់ថ្នាក់សុទ្ធតែយល់ថា ការយល់សប្ដិជាការប្រាប់អោយដឹងពីមុនពីហេតុការណ៍ ដែលបំរុងនឹង
កើតឡើង ម៉្លោះហើយគេតែងតែអោយហោរាទស្សន៍ទាយមើលមិនដែលខាន ជាពិសេសក្នុងមជ្ឈដ្ឋានបរមរាជវាំងដែ
លពួកហោរាជាមន្រ្ដីមួយប្រភេទចាំតែបំពេញមុខការខាងទស្សន៍ទាយនេះអែង។
ក្រៅពីនេះ ខ្មែរនៅមានជំនឿមាំលើពាក្យសំបថ ដែលគេយល់ថា មានលក្ខណៈសក្ដិសិទ្ធណាស់។ ពួកនាម៉ឺនសព្វមុខមន្រ្ដី
ពួកសេនាទាហានសុទ្ធតែត្រូវផឹកទឹកពិភទ្ទសច្ចាជារៀងរាល់ឆ្នាំជាការសំដែងភក្ដីភាពរបស់ខ្លួនចំពោះព្រះមហាក្សត្រ។
រាជពង្សាវតារខ្មែរបានកត់ទុកនូវពិធីជាទំនៀមទំលាប់យ៉ាងសំខាន់ពីរ គឺពិធី បុណ្យចូលឆ្នាំថ្មី១ និងពិធី បុណ្យអុំទូក១។
បុណ្យចូលឆ្នាំថ្មី ទំនងជាពិធីបុណ្យសំខាន់ជាងគេ ពីព្រោះទោះបីមានកើតចំបាំងគ្នាអែងក៏ដោយក៏គេត្រូវផ្អាកចំបាំងនោះ
សិនដើម្បីបានរៀបចំពិធីបុណ្យនោះ។ អែពិធី បុណ្យអុំទូកជាអោកាសមួយដែលគេធ្វើការប្រនាំងទូក លយកន្ទោងធំ ទូក
ប្រទីប និងអុជកាំជ្រួច។ គេថាធ្វើដូច្នេះ គឺដើម្បីថ្វាយទៅព្រះចង្កូមកែវ ដែលតំកល់នៅពិភពនាគ អែការអុជកាំជ្រួចរន្ទា
គឺថ្វាយទៅចូលាមណីចេតិយ ដែលតំកល់ព្រះចង្កូមកែវនៅស្ថានត្រៃត្រឹង្ស។
វប្បធម៌
អក្សរ ភាសា អក្សរសិល្ប៍
គួរគប្បីរំលឹកឡើងវិញថា ចាប់តាំងពីដើមស.វ.១៤រៀងមក គេពុំឃើញមានសិលាចារឹកនៅប្រទេសខ្មែរទៀតទេ។លុះដ
ល់មករជ្ជកាលរបស់ព្រះ ចន្ទរាជា ទោះបីពេលនោះរាជធានីពិតប្រាកដតាំងនៅរាជធានីលង្វែកក៏ដោយ ក៏ព្រះរាជាខ្មែរ
តែងនិយមនាំពួកបរិវារទៅគង់នៅតំបន់អង្គរជាហូរហែរៀងមក។ គឺក្នុងសម័យនោះហើយដែលខ្មែរបានកសាងសិលា
ចារឹកឡើងវិញ។ សិលាចារឹកទាំងនោះ គេបានចារទុកក្នុងប្រាសាទ នគរវត្ដ ជា៣អន្លើ គឺនៅទីដែលហៅថា ព្រះពាន់ ត្រង់
ដែលមានព្រះពុទ្ធរូបច្រើននោះខ្លះ នៅថ្នាក់លើបំផុតដែលហៅថា បាកាណនោះខ្លះ និងនៅព្រះរបៀងថ្នាក់ក្រោម។ សិ
លាចារឹកទាំងនោះមានទាំងអស់៤០ ផ្ទាំងមានចំនុចកាលកំនត់ពីគ.ស. ១៥៦៥ ដល់ ១៧៤៦ ប៉ុន្ដែសករាជដែលប្រើគឺជា ម
ហាសករាជ។ សេចក្ដីក្នុងសិលាចារឹកនោះ និយាយពីរឿងធ្វើបុណ្យផ្សេងៗ គឺប្រោសខ្ញុំអោយរួចជាអ្នកជា បំបួសមនុស្ស
លាបំនន់ សាងព្រះ សាងពិដាន និងថ្វាយរបស់ជាពុទ្ធបូជា៘ ជារបស់ស្ដេចខ្លះមន្រ្ដីខ្លះ រាស្រ្ដខ្លះ។
ចំពោះសេចក្ដីក្នុងសិលាចារឹកទាំងនោះ អ្នកស្រាវជ្រាវខ្មែរមួយក្រុមបានបន្ថែមសេចក្ដីទៀតថា «សេចក្ដីអស់នេះ ជាពាក្យ
របស់អ្នកចាលចាញ់ ហើយមានទីពឹងទីរលឹកចំពោះព្រះរតនត្រៃប៉ុណ្ណោះ ជាអ្នកសុខចិត្ដទទួលសេចក្ដីលំបាកវេទនាដោ
យយល់ថា ជាផលនៃកម្មអាក្រក់ដែលខ្លួនបានប្រព្រឹត្ដមកហើយក្នុងអតីតជាតិ តែពុំបានអស់កំលាំងសេចក្ដីប្រឹងប្រែងឡើ
យ តែងខំសន្សំបុណ្យកុសលដើម្បីសេចក្ដីចំរើនដែលខ្លួន និង ដល់ប្រទេស។
ភាសាដែលប្រើក្នុងសិលាចារឹកទាំងនោះ ជាភាសាខ្មែរធម្មតាក្នុងសម័យកន្ដាលពាក្យពេជន៍ បុរាណលាយលំខ្លះដែរ តែ
យើងអាចមើលយល់សេចក្ដីបានច្រើន។ ជាការគួរអោយស្ដាយពេកណាស់ សាស្រ្ដាស្លឹករិត និង ក្រាំង ក្នុងសម័យដែលយើ
ងលើកយកមកសិក្សានេះត្រូវវិនាសបាត់បង់ខ្ទេចខ្ទីអស់ជាច្រើន នេះទំនងជាមកពីសត្រូវជិតខាង កាលដែលចូលមកលុ
កលុយស្រុកទេសយើង គេនាំគ្នាដឹកជញ្ជូនយកទៅទុកជាទ្រព្យសម្បត្ដិផ្ទាល់ទៅ ហើយម្យ៉ាងទៀតប្រហែលជាត្រូវភ្លើង
ឆេះ ក្នុងគ្រាមានសង្គ្រាមនោះហើយ។ ប្រសិនបើមាននៅសេសសល់ គឺនៅតាមវត្ដអារាម តែច្រើនពុំមានឈ្មោះអ្នក
និពន្ធ។ ចំពោះរឿងនេះមានមតិខ្លះយល់ថា មកតែពីរបបគ្រប់គ្រងធ្វើអោយអ្នកនិពន្ធខ្លាចរអា ពុំហ៊ានបញ្ចេញឈ្មោះ
របស់ខ្លួនអោយអ្នកផងស្គាល់ទេ តែមានមតិខ្លះទៀតយល់ថា មកពីអ្នកចារមានទំលាប់អាក្រក់លប់បំបាត់ឈ្មោះអ្នកនិពន្ធ
ចោល ហើយតាំងខ្លួនអែងជាអ្នកនិពន្ធជំនួសវិញ។
ស្នាដៃមួយដែលគេស្គាល់ឈ្មោះអ្នកនិពន្ធពិតប្រាកដគឺ ល្បើកអង្គរ នពន្ធដោយអ្នកប៉ាង ក្នុងគ.ស.១៨៩៨ ជាកាព្យនិយាយ
ពីការកសាងប្រាសាទ អង្គរវត្ដ តាមរបៀបរឿងទេពនិទាន។ ប៉ុន្ដែអ្នកស្រាវជ្រាវខ្មែរខ្លះបានដាក់កាលកំនត់រឿងនេះខិត
មកមុខបន្ដិចទៀត គឺនៅគ.ស. ១៦០៩ វិញ។
សាសនា និងលទ្ធិផ្សេងៗ
ព្រះពុទ្ធសាសនា
ព្រះពុទ្ធសាសនាបែបហីនយានប្រើភាសាបាលី ដែលបានចូលមកប្រតិស្ឋានក្នុងប្រទេសចាប់តាំងពីបដិវត្ដន៍នាយត្រសក់
ផ្អែម បានចារឹករឹសគល់យ៉ាងជ្រៅចូលក្នុងសង្គមខ្មែរ ជនជាតិខ្មែរគ្រប់ស្រទាប់ ចាប់តាំងពីព្រះមហាក្សត្រ ដល់ប្រជារាស្រ្ដ
តូចតាចបំផុតសុទ្ធតែមានជំនឿមុតមាំលើព្រះពុទ្ធសាសនា ដែលគេចានចាត់ទុកថា ជាទីពឹងទីរលឹក ទោះបីគេបានលះប
ង់ចោលជំនឿដើមរបស់គេលើខ្មោច បិសាច អារក្ស អ្នកតា បង់បត់ក៏ដោយ។ សង្គមខ្មែរលែងងាកទៅរកសាសនាព្រាហ្ម
ណ៍ទៀតហើយ។ ប៉ុន្ដែនៅបរមរាជវាំង គេឃើញមានពួកបាគូ (ព្រាហ្មណ៍) ដែលគ្រាន់តែមាននាទីថែរក្សាព្រះខាន់រាជ
ព្រះលំពែងជ័យ និង គ្រឿងបញ្ចក្សត្រ និងរៀបចំធ្វើព្រះរាជពិធីផ្សេងៗតែប៉ុណ្ណោះ។
ក្នុងសម័យនោះ ចំនួនវត្ដអារាមបានកើនឡើងជាលំដាប់។ ព្រះមហាថេរ ដែលមាននាមើលការខុសត្រូវលើការរៀបចំ
ខាងសាសនា និងលើវត្ដអារាមនៅក្នុងខេត្ដនិមួយៗលែងមានលទ្ធភាពបន្ដការគ្រប់គ្រងនោះតទៅទៀតហើយ។ ដោយ
ហេតុនោះ សំដេចព្រះសង្ឃរាជ ដោយមានការព្រមព្រៀងជាមួយ រាជាគណឋានានុក្រម និងសហការីទាំងអស់ ទ្រង់បាន
ស្នើទៅព្រះរាជា សូមអោយមានការកែប្រែដែលមានបែបផែនដូចតទៅ៖
ព្រះមហាថេរមួយអង្គៗ អិលូវត្រូវតែងតាំងជា មេគណៈ ទទួលការខុសត្រូវលើ គណៈសង្ឃក្នុងខេត្ដនិមួយៗ។ ចំនែក
អែ រាជាគណៈ ទាំង៤សំរាប់ និង សំដេចសង្ឃរាជជាអ្នកត្រួតពិនិត្យ និងសំរេចកិច្ចការសាសនាទាំងពួងក្នុងព្រះរាជនាចក្រ
ទាំងមូល។
គួរគប្បីបញ្ជាក់ថា រាជាគណៈ រឺមន្រ្ដីសង្ឃទាំង៤ សំរាប់ ត្រូវចែកជា សំរាប់អែក ទោ ត្រី ចត្វា ដូចមន្រ្ដីជាន់ខ្ពស់ខាងអានា
ចក្រដែរ៖
- សំរាប់អែក ជារាជាគណៈ របស់ក្សត្រីយ៍ទ្រង់រាជ
- សំរាប់ទោ ជារាជាគណៈ របស់ក្សត្រីយ៍អុភយោរាជ
- សំរាប់ត្រី ជារាជាគណៈរបស់សំដេចព្រះមហាអុបរាជ
- សំរាប់ចត្វា ជារាជាគណៈរបស់សំដេចព្រះវររាជជននី
គួរគប្បីបញ្ជាក់ម្យ៉ាងទៀតថា ព្រះសង្ឃ និងវត្ដអារាមក្នុងសម័យនោះមានមុខងារយ៉ាងសំខាន់ក្នុងវិស័យសង្គមកិច្ច។ យ៉ា
ងណាមិញ ព្រះសង្ឈពុំមែនគ្រាន់តែជាស្រែបុណ្យប៉ុណ្ណោះទេ តែព្រះអង្គជាអ្នកអប់រំ ផ្ដល់ចំនេះវិជ្ជាគ្រប់បែបយ៉ាង គិត
ទាំងចំនេះខាងមុខរបរផងដល់ពុទ្ធបរិសទ្ធជើងវត្ដ។ នេះហើយជាកត្ដាមួយធ្វើអោយរាស្រ្ដខ្មែរកាន់តែជក់ចិត្ដលើព្រះពុទ្ធ
សាសនាថែមទៀត។ ពួកយុវជនតែងនិយមចូលទៅបួសអស់មួយរយៈកាល ហើយសិក្ខមកវិញ ទើបអ្នកផងគេចាត់ទុក
ជាមនុស្សពេញលក្ខណៈមានចំនេះចេះដឹង ស្គាល់ខុស ស្គាល់ត្រូវ៘
សាសនាគ្រិស្ដ
ជនជាតិអឺរ៉ុបមានពួកព័រទុយកល និងអេស្បាញជាដើម បានប៉ុនប៉ងយកសាសនាគ្រិស្ដ មកផ្សាយក្នុងប្រទេសខ្មែរចាប់ពី
ពាក់កន្ដាលទី២ នៃស.វ.ទី១៦។ ទោះបីព្រះរាជាខ្មែរភាគច្រើនទ្រង់ទទួលរាក់ទាក់ និងផ្ដល់ជំនួយផ្សេងៗ ជាច្រើនដល់អ្នក
ផ្សាយសាសនា ក្នុងបំនងអោយពួកបព្វជិតជួយធ្វើអន្ដរាគមន៍ សុំជំនួយទ័ពមកទប់ទល់នឹងសត្រូវខាងក្នុង និងខាងក្រៅប្រ
ទេសក៏ដោយ ក៏ការប៉ុនប៉ងផ្សាយសាសនាថ្មីនេះ តែងទទួលបរាជ័យគ្រប់ពេលវេលា។
បព្វជិត Gaspar da Cruz ដែលជាអ្នកផ្សាយសាសនាជាតិអឺរ៉ុបទី១ នៅប្រទេសខ្មែរបានទទួលសារភាពថា មានតែខ្មែរ
ម្នាក់(?) ដែលបានចូលសាសនាគ្រិស្ដ ហើយជនជាតិនោះ បានទទួលមរណភាពហើយទៅទៀត។ បព្វជិតអង្គនេះបាន
បញ្ជាក់បន្ថែមទៀតថា ក្រោយមកពួកអ្នកផ្សាយសាសនាជាតិអឺរ៉ុបមានទំនាស់ជាមួយពួកព្រាហ្មណ៍នៅក្នុងវាំង។ ខ្លួនលោ
កផ្ទាល់ ក៏បានធ្វើអោយពួកព្រាហ្មណ៍អាក់អន់ចិត្ដ ដោយលោកបានពន្យល់ដល់ប្រជារាស្រ្ដថា «ព្រះអាទិទេពរបស់ពួក
នេះពុំបានបង្កើតមេឃ និង ដីទេ ហើយអាទិទេពនោះ ជាមនុស្សកាចសាហាវ និងជាអ្នកធ្វើបាបកម្មទៀតផង»។បព្វជិត
កាសើហ្កា Caçega បានកត់ទុកថា បព្វជិត សីលវេសត្រិ Sylvestre បានលាងបាបអោយបានតែពួកអ្នកទោស និង ជន
បរទេស មានចិន ជប៉ុន ជ្វា តែគ្មានខ្មែរម្នាក់សោះ។
គេសង្កេតឃើញថា ការប៉ុនប៉ងបង្កើតអង្គការដោយសាសនាគ្រិស្ដនៅប្រទេសខ្មែរ ត្រូវបានទទួលបរាជ័យជាបន្ដបន្ទាប់
គ្នាគឺ៖
- ការប៉ុនប៉ងទី១ នៅក្នុងរជ្ជកាលព្រះសត្ថាទី១
- ការប៉ុនប៉ងទី២ នៅក្នុងរជ្ជកាលព្រះរាមជើងព្រៃ
- ការប៉ុនប៉ងទី៣ នៅក្នុងរជ្ជកាលព្រះបរមរាជាទី៥ ចៅពញាតន់
- ការប៉ុនប៉ងទី៤ នៅក្នុងរជ្ជកាលព្រះ កែវហ្វាចៅពញាញោម។
លទ្ធិបុគ្គលនិយម
នៅសម័យអង្គរ យើងបានឃើញថា ចាប់តាំងពីស.វ. ទី៩ ដល់ ស.វ. ទឺ១២ គេមានភស្ដុតាងថា លទ្ធិនេះនៅតែមានសកម្ម
ភាពបន្ដទៅទៀត។ ប្រភពនេះបានអោយពត៌មានថា ព្រះចន្ទរាជាបានសាងព្រះវិហារមួយនៅក្នុងខេត្ដរប្អៀរ រួចទ្រង់ត្រា
ស់អោយសាងព្រះពុទ្ធរូបឈើស្នងព្រះអង្គមួយព្រះអង្គ កំពស់ស្មើព្រះអង្គទ្រង់សន្ឋិតកន្ដាល។ ទ្រង់អោយសាងព្រះពុទ្ធរូប
ឈើមួយព្រះអង្គទៀត ស្នងព្រះអគ្គមហេសីព្រះភគវតីស្រីទាវធិតា កំពស់ស្មើព្រះអង្គ សន្ឋិតម្ខាង ទ្រង់សាងព្រះពុទ្ធឈើ
មួយព្រះអង្គទៀត ស្នងព្រះអង្គ សំដេចព្រះស្រីទេវីក្សត្រី ជាសំដេចព្រះរាជបុត្រី កំពស់ស្មើព្រះអង្គសន្ឋិតម្ខាងទៀត។
ប្រភពរាជពង្សាវតារខ្មែរបាននិយាយទៀតថា កាលដែលសំដេចចៅហ្វាដុងជំទាវទេវីនារីសោភ័ណជៃ ដែលត្រូវជាបិតា
មាតាសំដេចព្រះអគ្គមហេសី ស្រីទេពធិតា ព្រះបរមរាជាទី៤ ទ្រង់ត្រាស់បង្គាប់អោយជាងយកថ្មល្អិតល្អ មកសាងជារូប
សំដេចចៅហ្វាដុង១ ជំទាវទេវីនារីសោភ័ណជៃ១ តំកល់រូបទាំង២នោះក្នុងសាលាមួយទុកអោយសំដេចព្រះអគ្គមហេសី
គោរពរៀងមក។
សិល្បៈ
សិល្បៈខ្មែរច្រើនមានទំនាក់ទំនងជិតស្និតជាមួយនឹងសាសនា។ ដោយហេតុថា នៅសម័យនោះ ខ្មែរមានជំនឿស៊ប់តែ
ទៅលើព្រះពុទ្ធសាសនា សិល្បៈខ្មែរក៏មានលក្ខណៈទោរទន់ទៅតាមសាសនានោះដែរ។ សេចក្ដីដកស្រង់តទៅនេះ អាច
បង្ហាញអោយឃើញនូវប្រធាន និងបច្ចេកទេសប្រើក្នុងវិស័យសិល្បៈស្ថាបត្យកម្ម និងចំលាក់ក្នុងសម័យនោះ។
អស់មុខមន្រ្ដី មេការទាំងឡាយ កែនកូនជាងសាងព្រះមហាស្ដូប ព្រះចេតិយធំនិង ព្រះចេតិយតូចជាបរិវារ រចនាដោយថ្ម
តកំផែងខ្ចាត់ខ្វែង អោយជាច្រើនបែបច្រើនយ៉ាង សាងព្រះវិហារមានត្រីសូល៍ កំពូលប្រាំ តាមកំផែង និងព្រះលានព្រះ
អារាមនោះ សឹងឆ្លាក់ឆ្លៅជាភាពមនុស្ស គ្រុឌនាគ សត្វមហឹង្សា គោក្របី និងក្បាច់ភ្ញីផ្កា វល្លិ រចនាថ្លែថ្លា ប្រពៃហើយសា
ងព្រះពុទ្ធរូបបន្ទំ និងសន្ឋិតជាច្រើនអង្គ មានសីមានិងរបៀបរោងទងក្លោងទ្វារកំពូលមុខព្រហ្មសុទ្ធសឹងឆ្លាក់ឆ្លៅដោយថ្ម
តកំផែង ខ្វាត់ខ្វែង ជុំវិញសឹងថ្មបាយអ ថ្មគ្រោមក្រាលថ្មល្អិត ហើយមានរូបសិង្ហតោរាជសីហ៍ ដំរីយក្សដាក់គ្រប់ទ្វារ។
ក្នុងវិស័យសិល្បៈដដែលនេះនាងកញ្ញា Madeleine Giteau បានចាប់អារម្មណ៍យ៉ាងខ្លាំងលើព្រះពុទ្ធរូបទ្រង់គ្រឿងឆ្លាក់ពី
ឈើ រឺ ពីថ្មដែលមានតំកល់នៅក្នុងប្រាសាទអង្គរវត្ដសព្វថ្ងៃ។ នាងយល់ថា ព្រះពុទ្ធរូបទាំងនោះអាចបង្ហាញអោយឃើញ
នូវរចនាបថ ទាំងឡាយនៃសិល្បៈខ្មែរក្នុងសម័យក្រោយអង្គរ។
(ដកស្រង់ចេញពីមជ្ឈមណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វិស)
No comments:
Post a Comment