Thursday, February 18, 2010

ព្រះពុទ្ធសាសនា​ចាប់បដិសន្ធិ​​យ៉ាងដូចម្ដេច​ក្រោយ​របប​ខ្មែរក្រហម ?







នៅ​សម័យ​អន្តរ​កប្ប ចន្លោះ​ឆ្នាំ​១៩៧៥-៧៩ ប៉ុល ពត បាន​រំលាយ​ខឿន​ព្រះពុទ្ធសាសនា​ទាំង​វត្ត​អារាម​ទាំង​ព្រះសង្ឃ ទាំង​ឧបាសក ទាំង​ឧបាសិកា ទា​យក ទាំងយិ​កាចោ​ល​ទាំងអស់ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​បំផ្លាញ​គម្ពី​រដិកា​ព្រះពុទ្ធ​សាសនា​មួយ​ចំនួ​ន​ធំ​ទៀត ។​
​នៅ​ថ្ងៃ​សៅរ៍ ៣ កើត ខែ​មិគសិរ ឆ្នាំ​មមែ ស​.​ព​.២៥២២ ត្រូវ​នឹង​ថ្ងៃទី​២ ខែ​ធ្នូ គ​.​ស​.១៩៧៨ ប្រជាជន​បាន​បង្កើត​រណសិរ្ស​មួយ ឈ្មោះ​រណសិរ្ស សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​មាន​គោលការណ៍​១១.​ខ ក្នុង​គោលបំណង​វាយ​រំដោះ​ប្រជាជន​កម្ពុជា ឲ្យបាន​រួច​ផុត​ពី​របប​បន​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ។ លុះដល់​ថ្ងៃ​អាទិត្យ ១០ កើត ខែ​បុស្ស ឆ្នាំ​មមែ ព​.​ស​.២៥២២ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​១៩៧៩ រំដោះប្រជាជន​អោយ​រួចផុត​ពី​របប​បន​ប្រល័យ​ពូជសាសន៍ ប៉ុល ពត បាន​ដូច​បំណង ។ នៅពេល​នោះ​ឯង​ហើយ​ប្រជាជន​កម្ពុជា អាច​មាន​ជំនឿ​លើ​ព្រះពុទ្ធសាសនា​ឡើងវិញ បានជា​បណ្ដើរៗ​ពីព្រោះ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​មាន​យោបល់​ថា ព្រះពុទ្ធសាសនា និង​ចិត្ត​គំនិត​របស់​ប្រជាជន​កម្ពុជា មាន​ភាព​ផ្សារភ្ជាប់​គ្នា​យ៉ាង​ជិតស្និទ្ធ រាប់ពាន់​ឆ្នាំ​កន្លងមកហើយ អាចមាន​អ្នកណា​ម្នាក់​មក​បេះ​បំបែកចេញ​ពី​គ្នា​បាន​ដោយ​ងាយ​ឡើយ ។ សូម្បី​នៅក្នុង​សម័យ​ប៉ុល ពត ពួក ប៉ុល ពត បាន​បំបាក់ស្មារតី​ប្រជាជន​អោយ​លះបង់​ព្រះពុទ្ធសាសនា បើ​អ្នកណា​មិន​ព្រម​លះបង់​ចោល​ទេ នៅ​មាន​ការ​អាឡោះអាល័យ​ព្រះពុទ្ធសាសនា​ពួក ប៉ុល ពត នាំ​យក​អ្នក​នោះ​សំលាប់ចោល​ទាំង​ពូជ ។
​បើ​ទុក​ជា​មាន​ការគាបសង្កត់​សំលាប់​បែប​នេះ​ក៏ដោយ ក៏​ប្រជាជន​មួយចំនួនធំ នៅតែ​លួច​ថ្វាយបង្គំ​ព្រះ​សម្ពុទ្ធ​ក្នុងពេល​ស្ងាត់ ឬ​ក៏​នៅតែ​លើកដៃ​អធិដ្ឋាន​ចិត្ត​ចំពោះ​ព្រះ​សម្ពុទ្ធ​ដែរ ។ ចំណែក​ព្រះសង្ឃ​វិញ ព្រះសង្ឃ​មួយ​ចំនួន​ធំ​ពួក​ប៉ុល​ពត​បង្ខំ​ឲ្យ​សឹក លោក​ក៏​សឹក​តាម​បញ្ជា តែ​ចិត្ត​របស់​ព្រះអង្គ​វិញ នៅតែ​អាល័យ​ភេទ​ផ្នូស ពេលយប់​យក​ស្បង់ ចីព​រ មក​ដេក​អោប ។ នៅ​មាន​ព្រះ​ស​សង្ឃ​មួយ​ចំនួន​តូច​បំផុត​មិន​ព្រម​លះបង់​ភេទបព្វជិត ដោយ​ប្រើ​កល់ល្បិច​ពេល​មាន​ប្រជាជន​អ៊ូអរ យក​សំពត់​សរមក​ស្លៀកដណ្ដប់ តែ​នៅពេល​ស្ងាត់​វិញ​លោក​យក​ស្បង់ ចីព​រ មក​គ្រង ខំ​ភាវនា​ធម៌ មិន​ខ្លាច​សេចក្ដីស្លាប់​ឡើយ ។​
​ដោយ​គ្រាន់តែ​បានដឹងថា រដ្ឋអំណាច​បន្ធូរ​អោយ​ប្រជាជន​មាន​ជំនឿ លើ​ព្រះពុទ្ធសាសនា​បាន​ភ្លាម​ប្រជាជន​ដែល​ធ្លាប់​ជា​ពុទ្ធបរិស័ទ​ពី​ជំនាន់​មុន ងើប​ច្រូងច្រាង​នាំគ្នា​ធ្វើ​បុណ្យ ។ តែ​នៅពេល​នោះ​មិនទាន់​មាន​ព្រះសង្ឃ​នៅឡើយ នាំគ្នា​អញ្ជើញ​លោក​តាៗ​ដែល​ចេះ​ព្រះពុទ្ធសាសនា អោយធ្វើ​ជា​ព្រះសង្ឃ ហើយ​នាំគ្នា​វេរ​បច្ច័យ​៤ ឧ​ទិ្ទស​កុសល ជូន​វិញ្ញាណក្ខន្ធ​បុព្វបុរស​ដូចជា កាល​ព្រះពុទ្ធ​គង់​ធម្មា​ដូចនោះ​ដែរ ។​
​នៅពេល​នោះ​ឯង ព្រះសង្ឃ​អង្គ​ខ្លះ ដែល​ព្រះអង្គ​លប​ស្លៀក​ស្បង់ គ្រង​ចីពរ​អស់​រយៈពេល​ជាង​បី​ឆ្នាំ​កន្លងមកហើយ​នេះ ព្រះអង្គ​ប្រកាស​ខ្លួន​ថា នៅ​សម័យ ប៉ុល ពត ព្រះអង្គ​មិន​ដែល​ឃ្លាត​ចេញពី​ភេទ​បុព្វ​ជិត​ឡើយ ព្រះអង្គ​ស្លៀក​ស្បង់ គ្រង​ចីពរ ជា​ធម្មតា​វិញ ។ ក៏​មាន​ការ​យល់​ថា ការ​ស្លៀកខោ​ពាក់អាវ​ដោយ​ការបង្ខំ​ពី​សត្រូវ សីល​ផ្នូសរ​បស់​ព្រះអង្គ​មិនចាច់​ឡើយ​ពី ព្រោះ​ព្រះអង្គ​បាន​រក្សាសីល​ផ្នួស​របស់ខ្លួន​បាន​ដូច​ធម្មតា ។ ការយល់​ដូចនេះ លោក​យក​ស្បង់​ចីពរ​មក​ស្លៀកដណ្ដប់​ហើយ​ប្រកាស​ខ្លួន​ថា ខ្លួន​ជា​អ្នកបួស​ពិតប្រាកដ ។​
​ដោយ​មាន​ការ​បួស​គ្មាន​សណ្ដាប់ធ្នាប់​បែបនេះ ទើប​ទីស្ដីការ​គណៈកម្មាធិការ​មជ្ឈិម​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា​បាន​ចាត់ចែង​និមន្ដ​ព្រះសង្ឃ ពី​ប្រទេស​វៀតណាម​ចំនួន ៩ អង្គ មក​បំបួស​លោក​អាចារ្យ ដែល​ជា​អតីត​បព្វជិត ហើយ​ដែល​មិន​មាន​ប្រពន្ធ​កូន ធ្វើ​ជា​ពូជ​ព្រះសង្ឃ​ដើម្បី​បំបួស​កុលបុត្រ​បន្តទៅទៀត ។ តាម​ព្រះ​សព​សម្តេច​មង្គលទេពាចារ្យ អ៊ុម ស៊ុម បានឲ្យដឹងថា ព្រះសង្ឃ ៩ អង្គ​ដែល​រដ្ឋាភិបាល​វៀតណាម បាន​ចាត់តាំង​អោយ​មក​បំបួស​នោះ លោក អាចារ្យ តុង ធ្វើ​ជា​ព្រះ​ឧប្បជ្ឈា​យ៍ និមន្ត​មក​ដល់​ក្រុងភ្នំពេញ​ព្រះអង្គ​សុគត ។ សូមបញ្ជាក់​ថា ព្រះអង្គ​ព្រះនាម តុង នេះ ពី​មុន​ពេល​សម័យ​ប៉ុល ពត ឆ្នាំ​១៩៧៥ ព្រះអង្គ​គង់​នៅ​វត្ត​មហាមន្ត្រី ក្រុងភ្នំពេញ ។ ឯ​ព្រសសង្ឃ ១ អង្គ​ទៀត ព្រះនាម​ថាច់ មិញ ជា​ព្រះសង្ឃ​មហាយាន​ព្រះអង្គ​ជា​អ្នកសង្កេតការណ៍ មិនបាន​ចូលរួម​ជា​ការ​រក​សង្ឃ​ទេ ។​
ដូច្នេះ ព្រះសង្ឃ​ជា​ការ​ក​សង្ឃ រៀបចំ​ការ​បំបួស​នោះ​មាន​ចំនួន ៧ អង្គ ៖
១. ព្រះអង្គ យី​វ ងីម ជា​ព្រះ​ឧបជ្ឈា​យ៍​
២. ព្រះអង្គ ថាច់ ធៀង​តុង ជា​គ្រូសូត្រស្តាំ​
៣. ព្រះអង្គ ធី​វ វីត ជា​គ្រូសូត្រឆ្វេង​
ឯ​ព្រះអង្គ ៤ ព្រះ​អង្គ​ទៀត សម្ដេច​មិន​បាន​ស្គាល់ ។ ការរៀបចំ​បំបួស​ធ្វើ​ចំពោះ​អតីត​បព្វជិត ៧​រូប នៅ​ថ្ងៃ​ពុធ ១៣ រោច​ខែ​ភទ្របទ ឆ្នាំ​មមែ ព​.​ស​.២៥២៣ ត្រូវ​នឹង​ថ្ងៃទី ១៩ ខែ​កញ្ញា គ​.​ស​.១៩៧៩ ។​
ឯ​អតីត​បព្វ ៧ រូប​ដែល​ត្រូវ​បំបួស​នោះ ៖

១. ភិក្ខុ កើត វ៉ា​យ មកពី​ខេត្ត កំពង់ធំ ( សុគត ២៥ មករា ១៩៩១ )

២. ភិក្ខុ ប្រាក់ ឌិ​ត មកពី​ខេត្ត តាកែវ​

៣. ភិក្ខុ ឌិន សារុន មកពី​ខេត្ត កណ្ដាល​

៤. ភិក្ខុ អ៊ិត ស៊ុម មកពី​ខេត្ត តាកែវ ( សុគត ០១.០៩.១៩៩៨ )

៥. ភិក្ខុ ន​ន់ ង៉ែត មកពី​ខេត្ត តាកែវ​

៦. ភិក្ខុ កែ​ន វង្ស មកពី​ខេត្ត ព្រៃវែង​

៧. ភិក្ខុ ទេព វង្ស មកពី​ខេត្ត សៀមរាប ។​

​ ​ចាប់ពី​ពេល​បាន​បំបួស​ព្រះសង្ឃ​នេះ​រួចមក ព្រះ​ឧបជ្ឈាយ៍​ព្រះនាម​ឋិត​ស្រី​លោ ដែល​បាន​បំបួស​ភិក្ខុ​ទាំង ៧ អង្គ​នេះ បាន​សម្រេច​ប្រគល់​ភារកិច្ច​អោយ​ភិក្ខុ កើត វ៉ា​យ ធ្វើ​ជា​ព្រះ​ឧបជ្ឈា​យ៍ បំ​បួសភិក្ខុ សាមណេរ បន្តទៅ​ទៀត​ក្រោយ​មក​ភិក្ខុ កើត វ៉ា​យ ព្រះអង្គ​មាន​ព្រះជន្ម​ច្រើន មាន​វត្ត​អារាម​នៅ​ឆ្ងាយ​ពី​ទីក្រុង​ភ្នំពេញ​មាន​ផ្លូវ​លំបាក​ខ្លាំង ហើយ​បើ​ព្រះ​អង្គ​និមន្ត​មក​ក្រុងភ្នំពេញ​ចេះ​តែ​មាន​ព្រះ​អា​ពាធ ។​
​ដោយមាន​មូលហេតុ​នេះហើយ ទើប​ភិក្ខុ កើត វ៉ា​យ និមន្ត​មក​បំបួស​បាន​ត្រឹមតែ​មួយ​លើក​ប៉ុន​នោះ ព្រះអង្គ​បាន​ប្រគល់​នាទី​ព្រះ​ឧបជ្ឈាយ៍​អោយ​ភិក្ខុ ទេព វង្ស បំ​បួសភិក្ខុ សាមណេរ បន្ត​ពី​ព្រះអង្គ​ទៅ​ទៀត ។ បន្ទាប់​ពី​ការ​បំបួស​បាន​ព្រះសង្ឃ ៧ អង្គ​រួច​មក​គណៈកម្មាធិកា​រម​ជ្ឈិ​មរណស្សិ និង​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា មាន​ចំណាប់អារម្មណ៍​លើ ៖
​-​ព្រះពុទ្ធ​សាសនា​បាន​កើត​ហើយ តែ​ការរៀបចំ​ព្រះពុទ្ធសាសនា នៅ​មិនទាន់​មាន​ស​បៀ​បរៀប​រយ​ល្អ​នៅឡើយ ។ ដូចនេះ គួរតែ​រៀបចំ​ព្រះសង្ឃ​អោយ​មាន​ឯកភាព គឺ​គ្មាន​គណៈ​និកាយ​ឡើយ ។​
​-​គួរ​រៀបចំ​ពុទ្ធសាសនា អោយ​មាន​ព្រះសង្ឃ​មជ្ឈិម និង​ក្រសួង​ធម្មការ​សម្រាប់​ជួយ​សំរួល​កិច្ចការ​ព្រះពុទ្ធសាសនា ។​
​-​អ្នក​មាន​សទ្ធា​ចូល​បួស​ក្នុង​ព្រះពុទ្ធសាសនា កាន់តែ​មាន​ច្រើន​ឡើង ។ ឯ​ព្រះសង្ឃ​មជ្ឈិម​អាច​ចេញ​ទៅ​បំបួស​តាម​ខេត្ត​នានា​មិន​ទាន់​ពេល តាម​សំនូមពរ​របស់​ពុទ្ធបរិស័ទ​បាន​ឡើយ ។​
​ដូចនេះ គណៈកម្មការ​មជ្ឈិមរ​ណ​សិរ្ស និង​ក្រុម​ព្រឹក្សា​ប្រជាជន​បដិវត្ត​ន៏​កម្ពុជា បាន​ឯកភាព​ជាមួយ​ព្រះសង្ឃ​មជ្ឈិម​រណសិរ្ស​បង្កើតអោយមាន​ព្រះ​ឧបជ្ឈា​យ៍ និង​ការ​ក​សង្ឃ​នៅ​គ្រប់​ខេត្ត ក្នុងប្រទេស​កម្ពុជា​ទាំងមូល ។​
​ឯការ​បំបួស​នោះ​ទៀតសោត ត្រូវ​គោរព​តាម​សារាចរ​ស្ដីពី​របៀប​បំបួស​កុលបុត្រ ក្នុង​ព្រះពុទ្ធសាសនា​លេខ ២៤-៨១​ស​.​រ ចុះ​ថ្ងៃ​ទី ៥ ខែ មិថុនា គ​.​ស ១៩៨១/​ព​.​ស​.២៥២៤ ។​
សារាចរ​បាន​រៀបរាប់ថា ព្រះពុទ្ធ​សាសនា​បាន​ដុះ​ជាប់​ជា​និស្ស័យ​ចិត្ត​គំនិត​របស់​ប្រជាជន​កម្ពុជា​ជាច្រើន​ពាន់​ឆ្នាំ​មកហើយ ថែមទាំង​បាន​ផ្សារ​ភ្ជាប់​នឹង​ទំ​លាម​ទំលាប់​ខ្មែរ​ទៀតផង ព្រោះហេតុនោះ​ទើប​ប្រជាជន​កម្ពុជា ៩៩ ភាគរយ គោរព​រាប់អាន ។​
​ក្រោយ​ថ្ងៃ​១៧ មេសា ១៩៧៥ មកទល់​នឹង​ថ្ងៃ ៧ មករា ១៩៧៩ រយះ​កាល​ជិត ៤ ឆ្នាំ ព្រះពុទ្ធសាសនា​ត្រូវ​ធ្លាក់​ដល់​សូន្យ ដោយ​ពួក​ទមិឡ​ឥត សាសនា ជា​បន​ប្រល័យពូជសាសន៍ ប៉ុល ពត​, អៀង សារី​, ខៀវ សំផន វា​រលាយ​សូន្យសុង ។ ក្រោយ​ថ្ងៃ​៧ មករា ១៩៧៩ ជា​ថ្ងៃ​ជ័យជំនះ​របស់​រណសិរ្ស សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​បាន​ដេញ​កំចាត់​ពួក​ទមិឡ​ទាំងនោះ បាន​សំរេច​ជោគជ័យ​ជា​ស្ថាពរ​ហើយ អង្គការ​នេះ​ក៏​បាន​បើក​សិទ្ធ និង​សេរីភាព​យ៉ាង​បរិបូរណ៌​ឡើងវិញ អោយ​ប្រជាជន​គ្រប់​ឋានៈ មាន​សិទ្ធ​សេរីភាព​ខាង​ជំនឿ​សាសនា​ជាដើម ។ ប្រជាជន​កម្ពុជា ដែល​ធ្លាប់តែ​មាន​សណ្ដាន​ចិត្ត​គោរព​ប្រតិបត្តិ ព្រះពុទ្ធសាសនា​ទាំង​បុព្វ​ជិត ដែល​ត្រូវ​រងគ្រោះ​ដោយ​បន​ក្បត់ ប៉ុល ពត ផ្សឹក​ក៏ដូចជា​អ្នក​ធ្លាប់​ជឿ គោរព​សាសនាព្រះពុទ្ធ​សាសនា​ទាំងអស់​ដែរ មាន​សទ្ធា​ជ្រះថ្លា​ចូល​កាន់​ភេទ​បព្វ​វិជ្ជា​ឡើងវិញ​ជា​ច្រើន ។ ការ​បួស​នេះ ចាប់ផ្ដើម​ក្រោយពី​ថ្ងៃ​៧ មករា ១៩៧៩ ដោយ​សំអាង​លើ​រដ្ឋ​ប្រគល់​សិទ្ធ សេរីភាព ខាង​ជំនឿ​សាសនា ត្រូវ​នឹង​បំណងប្រាថ្នា​របស់​ខ្លួន​ហើយ ក៏​ចេះតែ​បួស​បាន​តាម​ទំនើងចិត្ត​យល់​ឃើញ​របស់​ខ្លួន​ទៅ រហូតដល់​មាន​អ្នកខ្លះ​គ្រាន់តែ​យក​ព្រះ​ពុទ្ធរូប​ជា​សាក្សី ក៏​ស្លៀកពាក់​ត្រៃចីវរ​សន្មត​ខ្លួន​ថា ជា​បព្វជិត​ក៏មាន​ដោយ​រដ្ឋ​អំណាច​មិន​ទាន់​គិតគូរ​ដល់​ផង ។ លុះ​ក្រោយ​ពី​នោះ​បន្តិច​មក ដោយ​ការ​បួស​នេះ​ច្របូកច្របល់​ពុំ​មាន​លក្ខណៈ​ត្រឹមត្រូវ រដ្ឋ​ក៏​បាន​ចាត់ចែង​និមន្ត​ឧបជ្ឈា​យ៍ និង​ការ​ក​សង្ឃ​មួយចំនួន ពី​ប្រទេស​វៀតណាម មក​បំបួស​អតីត​បព្វជិត ៧ រូប នៅ​វត្ត​ឧណ្ណា​លោម ក្រុងភ្នំពេញ ដើម្បី​ជា​ការបណ្ដុះ​ពូជ​ព្រះសង្ឃ​ជា​លើកដំបូង​នៅ​ថ្ងៃ​ទី ១៩.៩.១៩៧៩ ។​

​ ​បន្ទាប់ពីនោះ​មក រដ្ឋ​ក៏​បាន​ចាប់អារម្មណ៍​ក្នុង​ការរៀបចំ​សាសនា អោយ​បាន​ឯកភាព​ត្រឹមត្រូវ​សមស្រប​ល្អ ។ ផ្ដើម​រៀបចំ​អោយ​មាន​ព្រះសង្ឃ​មជ្ឈិម និង​មាន​ក្រសួង​ធម្មកា​រណ្ដោះ​អាសន្ន ធ្វើ​សារាចរ លេខ​០១ ចុះ​ថ្ងៃ​ទី ០១.១១.៧៩ សំរាប់​អោយ​អ្នក​មាន​សទ្ធា​ចូលរួម​អនុវត្តតាម ដើម្បី​ឲ្យមាន​របៀបរៀប​រយ​ឯកភាព​តែ​មួយ​បែប សមស្រប​ជា​ព្រះសង្ឃ សាមគ្គីភាព​តែមួយគត់​គ្មាន​គណៈ​និកាយ​ឡើយ ។​ ​

​ ​ចាប់​តាំងពី​នោះ​មក ការ​បួស​ក៏​ត្រូវ​អនុវត្ត​តាម​សារាចរ​ខាងលើ​រហូត​មក​បាន​លទ្ធផល​ល្អប្រសើរ ។ ឥឡូវនេះ ដោយ​ការ​បួស​កាន់តែ​ច្រើនឡើងៗ​នៅ​គ្រប់​ខេត្ត​ព្រះសង្ឃ​មជ្ឈិម​ពុំ​អាច​ចេញទៅ​បំបួស​បាន តាម​សំនូមពរ​របស់​ប្រជាជន ។ គណៈកម្មការ​មជ្ឈិមរ​ណស​រ្ស និង​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្ត​កម្ពុជា ឯកភាព​គ្នា​ជាមួយនឹង​ព្រះសង្ឃ​មជ្ឈិម​បង្កើតអោយមាន​ឧបជ្ឈាយ៍ និង​ការ​ក​សង្ឃ​គ្រប់​ខេត្ត ដើម្បី​តំរូវ​តាម​បំណង​របស់​ប្រជាជន ។ ឯកា​របួស​បន្តទៅទៀត តាម​ខេត្ត​ត្រូវអនុវត្ត​តាម​គោលការណ៍​តទៅ​នេះ ។ ការអនុវត្ត​នេះ​ត្រូវបាន​ចែក​ជា​ពីរ​ផ្នែក​គឺ ផ្នែក​ទី​១ អំពី​ឧបជ្ឈាយ៍ និង​ការ​ក​សង្ឃ ផ្នែក​ទី​២ អំពី​កុលបុត្រ​អ្នក​បួស ។​

​ ​ផ្នែក​ទី ១ អំពី​ឧបជ្ឈាយ៍ និង​ការ​ក​សង្ឃ​

​ ​ឧបជ្ឈាយ៍​ជា​អ្នកទទួលខុសត្រូវ​ផ្ទាល់ចំពោះ​ការ​បំបួស​កុលបុត្រ ។ ដូចនេះ ឧបជ្ឈាយ៍​ត្រូវ​ប្រកប​ដោយ​លក្ខណៈ​ដូចខាងក្រោម​នេះ :

១. ភិក្ខុ​ដែល​ត្រូវធ្វើ​ជា​ឧបជ្ឈាយ៍ ត្រូវមាន​សមត្ថភាព​ទូទៅ កំរិតវប្បធម៌​ខាង​ផ្លូវ​សាសនា​, ផ្លូវ​លោក បើ​មិន​ច្រើន​ក៏​បង្គួរ ។​

២. ឧបជ្ឈា​យ៍ ត្រូវ​ជា​អ្នក​ឆ្លៀវឆ្លាស​ប្រតិពល ក្នុង​ពិធី​សង្ឃកម្ម​ផ្សេងៗ ចេះ​ពិន័យ​បព្វជ្ជា​ខន្ធ​កៈយល់​ច្បាប់​នូវ​អក្ខរប្បភេទ​ចេះដឹង​នូវ​ធម៌​សំរាប់​ឧបជ្ឈាយ៍ និង​សិទិ្ធ​វិ​ហា​រិក ចេះ​នាយកធម៌​ហើយ​ប្រតិបត្តិ​ដោយ​ត្រឹមត្រូវ​ចេះ​ចាំ​អនុ​សាសនៈ ៨ យ៉ាង ប្រៀនប្រដៅ​នូវ​ក​ភិក្ខុ​ច្បាស់លាស់ "ផ្ដាំ​នាគ" ។​

៣. មាន​វត្តប្រតិបត្តិ​ខាង​ផ្លូវ​សាសនា ក៏​ដូចជា​ផ្លូវ​លោក និង​មាន​គោលជំហរ​ល្អ ស្មោះត្រង់​ចំពោះ​សា​-​សនា ក៏ដូចជា​ចំពោះ​បដ្តិវត្តន៍ ។​

៤. មាន​សីលធម៌​ស្អាតស្អំ គួរ​ជាទី​គោរព​របស់​សិទ្ធ​វិ​ហារិក និង​បរិស័ទ​ទូទៅ ។​

៥. មាន​ភារកិច្ច​ពិនិត្យ​អោយបាន​ល្អិតល្អន់ ក្នុង​ការជ្រើសរើស​បេក្ខសមណៈ ដែល​មាន​ប្រវត្តិរូប​ស្អាតស្អំ និង​ស្រប​ច្បាប់ ។​

៦. ការជ្រើសរើស​នោះ ត្រូវ​ជៀសវៀង​បក្សពួកនិយម អត្តនោមាតិ​និយម ។​

៧. ករណី​កិច្ច​បំបួស ត្រូវ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ តាម​វិន័យ​បព្វជ្ជា​ខន្ធ​ក​វិធី បំបួស​កុលបុត្រ​ដែល​ដ​ក​ស្រង់​ចេញពី​វិន័យ​បិដ​ក ។​

៨. ការ​ក​សង្ឃ​ជា​កម្មវាចាចារ្យ ត្រូវការ​អនុវត្តតាម​បព្វជ្ជា​ខ​ន្ខ​កៈ​ដែល​ស្រង់​ចេញពី​វិន័យ​បិដ​ក ត្រូវ​តែ​អោយ​ត្រៃ​សរណគមន៍ និង​សូធ្យ​ញត្តិចតុត្ថកម្ម​វាចា​ច្បាស់ ត្រូវ​ឆ្លៀវឆ្លាស​ប្រតិពល​អង់អាច ក្នុង​ការពិនិត្យ​សំលឹង​រំពៃ​ក្នុង​សង្ឃ​កម្មនេះ ដោយ​ច្បាស់លាស់ ។​

៩. ឧបជ្ឈា​យ៍ ការ​ក​សង្ឃ​សំរាប់​ខេត្ត​ណា បំបួស​បាន​តែ​ក្នុង​ខេត្ត​នោះ​ពុំ​អាច​ឆ្លង​ទៅ​បំបួស​ខេត្ត​ដទៃ ឬ​ក៏​ពុំ​អាច​ណែរ​នាំ​អ្នក​ចង់​បួស​ពី​ខេត្ត​ដទៃ​មក​បំបួស​ខេត្ត​របស់​ខ្លួន​បានឡើយ ។​

១០. កាល​បើ​បំបួស​រួចហើយ ព្រះ​ឧបជ្ឈាយ៍​ត្រូវតែ​ចេញ​លិខិត​សំគាល់​ភេទ ដោយ​មាន​រដ្ឋអំណាច​មូលដ្ឋាន​បាន​ឯកភាព​ជាមួយផ​ង ដើម្បី​អោយ​វន​ក​ភិក្ខុ​ដែល​បាន​បួស​ហើយ​កាន់​សំគាល់​តទៅ ។​

១១. ការ​លបលាក់​បំបួស ដោយ​អត្ត​នោ​មតិ ត្រូវ​ហាមឃាត់ ។​

​ ​ផ្នែក​ទី ២ អំពី​កុលបុត្រ​អ្នក​បួស

​ ​កុលបុត្រ​អ្នកបួស គឺជា​បុគ្គល​ដែល​មាន​ជំនឿ​មោះមុត ក្នុង​ធម្ម​វិន័យ​ព្រះទ្ធ​សាសនា ប្ដេជ្ញា​ខ្លួន​ប្រតិបត្តិ​តាម​គោល​មាគ៌ា របស់​ព្រះពុទ្ធ​ជា​ម្ចាស់ ។ ដូចនេះ​កុលបុត្រ​នេះ​ត្រូវតែ​ប្រកប​ដោយ​លក្ខណៈ​ដូចខាងក្រោម :

១. អនុវត្ត តាម​ពុទ្ធសាសនា​តែមួយគត់ គឺជា​ពុទ្ធសាសនា​ខ្មែរ ដែល​ផ្សារភ្ជាប់​នឹង​ទំនៀម​ទំលាប់​ប្រពៃណី​ជាតិខ្មែរ​តាំង​ពី​យូរអង្វែង​មកហើយ ។​

២. ការ​បួស​ក្នុង​សម័យនេះ ត្រូវ​អនុ​រត្ត​តាម​ធម៌​វិន័យ​ពុទ្ធ​បញ្ញាត្តិ និង​ពុទ្ធានុញ្ញាត​ដែល​មាន​ព្រះ​ត្រ័យបិដក​ជា​គោល ដូច​ដែល​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្ត​ន៏​កម្ពុជា​បាន​បណ្តុះ​ពូជ​ព្រះសង្ឃ​អោយមាន​ឡើង​វិញ គឺ​ថ្ងៃ​ទី ១៩.៩.១៩៧៩ ។​

៣. ជាបឋម​នេះ គឺ​លើក​ទី ១ នៃ​ការ​បួស​ឡើងវិញ ។ ត្រូវ​ជ្រើសរើស​យក​តែ​អតីត​បព្វជិត ដែល​ត្រូវ​រងគ្រោះ​ដោយ​ពួក​ទមិឡ​ឥត​សាសនា ក្បត់ជាតិ​ប្រល័យពូជសាសន៍ ប៉ុល ពត បាន​ផ្សឹក​ហើយ​មិន​មាន​គ្រួសារ​ប្រពន្ធ​កូន ហើយ​មិន​ដែល​បាន​បង្ក​លក្ខណៈ​អន្តរាយ​ដល់​បដិវត្តន៍​ម្ដង​ណា​ផង ។​

៤. ការ​បួស​នេះ ត្រូវ​ផ្អែកលើ​ប្រវត្តិរូប​ស្មោះត្រង់​មិន​វៀចវេរ ដែល​ប្រជាជន​គោរព​រាប់អាន និង​មាន​សេចក្តីបញ្ជាក់​ទទួលស្គាល់​ពីរ​រដ្ឋអំណាច​មូលដ្ឋាន ហើយ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមរ​ណ​សិរ្ស​បាន​ពិនិត្យ​សំរេច ។​

៥. កុលបុត្រ​អ្នកបួស ត្រូវ​បួស​នៅក្នុង​ខេត្ត​ដែល​ចេញ​ប្រវត្តិ​រូប គឺ ប្រវត្តិ​រូប ធ្វើ​នៅ​មូលដ្ឋាន​ណា ត្រូវ​បួស​នៅ​មួលដ្ឋាន​នោះ ។ ដាច់ខាត​កុលបុត្រ​អ្នក​បួស មិន​បាន​អនុញ្ញាត​អោយ​ទៅ​បួស​នៅ​ខេត្ត​ដទៃ ក្រៅ​ពី​មូលដ្ឋាន​ចេញ​ប្រវត្តិរូប​អោយ​ឡើយ ។​
​ការ​បួស និង​ការ​បំបួស​ទាំងឡាយ ត្រូវតែ​បាន​អនុវត្ត​តាម​លក្ខណ៍ការណ៍​ខាងលើ​នេះ​ដោយ​ដាច់ខាត ។ បើ​ឧបជ្ឈាយ៍ ការ​សង្ឃ និង​អ្នកបួស​ទាំងឡាយណា​ប្រព្រឹត្ត​ផ្ទុយ​ពីនេះ គណៈសង្ឃ​មជ្ឈិម និង​រដ្ឋអំណាច​បដិវត្ត​ន៍​មិន​ទទួល​គាល់​ដាច់ខាត ហើយ​ក៏​ត្រូវតែ​មាន​វិធានការណ៍​ចាំបាច់​កែ​លំអ​ឡើងវិញ ។​
​សារាចរ​ខាងលើនេះ មាន​ចុះហត្ថលេខា និង​ត្រា​ដោយ លោក ហេង សំរិន ក្នុងឋានៈ​ជា​ប្រធាន​គណៈ​គ​ម្មា​ធិ​ការ​មជ្ឈិម​រណសិរ្ស និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍ ៕(ដកស្រង់ពីC.E.N.News)rinsaro

No comments: