Saturday, February 20, 2010

រៀបចំ​ពិធីបុណ្យ​សាសនា​នៅ​ខេត្ដសៀមរាប​ចុង​ខែមេសា

ការ​រៀបចំ​របស់​គណៈកម្មការ ​ពិធីបុណ្យ​សាសនា​ដ៏​ធំ​មួយដែល​មានឈ្មោះថាលំ​អាន​អរិយធម៌​និង​ទស្សនីយភាព
រាជធានី​ភ្នំពេញ ៖ ព្រះរាជាណាចក្រកម្ពុជា គ្រោង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ ពិធីបុណ្យ​សាសនា​ដ៏​ធំ​មួយ ដែល​មានឈ្មោះ ថាលំ​អាន​អរិយធម៌​និង​ទស្សនីយភាព​រយៈ ពេល​៣​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​២៧-២៨ និង​ទី​២៩ មេ​សា ឆ្នាំ​២០១០ នៅ​ខេត្ដសៀមរាប ដោយ មានការ​អញ្ជើញ​ចូលរួម​ពី​បណ្ដា​ប្រទេស​នានា ដែល​កាន់សាសនា​ព្រះពុទ្ធ​នៅ​លើ​ពិភពលោក ។ព្រឹត្ដិការណ៍​ដ៏​ធំ និង​មិន​ធ្លាប់​មាន​នេះ​ស្ថិត ក្រោម​ការ​រៀបចំ​របស់​គណៈកម្មការ​រៀបចំ លំ​អាន​អរិយធម៌ និង​ទស្សនីយភាពដែលមាន​សម្ដេចចៅហ្វា​វាំង គង់ សំ​អុល ឧ​ប នាយក​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ព្រះ​បរម​រាជ វាំង និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប ចំ​បុណ្យ​ជាតិ​-​អន្ដរជាតិ ជា​ប្រធាន ។ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ការពារ​ជាតិ ជា​អនុប្រធាន លោក​ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ ជា​អនុប្រធាន​អចិ ន្ដ្រៃ​យ៍ លោក​ហ៊ឹ​ម ឆែម រដ្ឋមន្ដ្រីក្រសួង​វប្ប ធម៌ និង​វិចិត្រសិល្បៈ ជា​អនុប្រធាន លោក មិន ឃិ​ន រដ្ឋមន្ដ្រីក្រសួង​ធម្មការ និង​សាសនា ជា​អនុប្រធាន លោកនាយ​ឧត្ដមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ជា​អនុប្រធាន ។នៅ​ក្នុង​រចនាសម្ព័ន្ធ​របស់​គណៈ​កម្ម ការ​ខាងលើ​នេះ មាន​លេខាធិការដ្ឋាន ដែល មាន​សមាជិក​ចំនួន​១៧​រូប ក្នុង​នោះ​មាន លោក​ជា គាន អនុប្រធាន និង​ជា​អគ្គ​លេខា ធិ​ការ​រង​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំបុណ្យ​ជាតិ​-​អន្ដរជាតិ ជា​ប្រធាន ។នៅ​មានការ​បែងចែក​ការងារ​ទៅ​តាម អនុ​គណៈកម្មការ​ចំនួន​៨​ទៀតគឺ
ទី​១-​អនុ គណៈកម្មការ​រៀបចំ​សិក្ខាសាលា​ការពារបេតិកភណ្ឌ​ភិ​ភព​វប្បធម៌ និង​អភិវឌ្ឍន៍​ទេសចរណ៍ មាន​សមាជិក​ចំនួន​១៨​រូប ក្នុង​នោះ មាន​លោក​សំ ព្រហ្ម​នា រដ្ឋលេខាធិការ​ក្រសួង ទេសចរណ៍ ជា​ប្រធាន ។ ទី​២-​អនុគណៈ កម្ម​ការ​ប្រតិបត្ដិ​ពី​ធី​លំ​អាន​អរិយធម៌ មាន សមាជិក​ចំនួន​២០​រូប ក្នុង​នោះ​លោក​រស់រ៉េ​ន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ជាប្រធាន ។ ទី​៣-​អនុ​គណៈកម្មការ​ប្រតិបត្ដិ លំ​អាន​ព្រះពុទ្ធ​សាសនា មាន​សមាជិក​ចំនួន ២៤​រូប មាន​លោក​មិន ឃិ​ន រដ្ឋមន្ដ្រីក្រសួង ធម្មការ និង​សាសនា ជា​ប្រធាន សម្ដេចព្រះ មហាសុមេធាធិបតី ន​ន្ទ ង៉ែត សម្ដេចព្រះ សង្ឃនាយក​ជា​ប្រធានកិត្ដិយស ។ ទី​៤-​អនុ គណៈកម្មការ​លំ​អាន​ប្រតិបត្ដិ​ទស្សនីយភាព សិល្បៈ មាន​សមាជិក​ចំនួន​១៥​រូប ក្នុង​នោះ លោក​ហ៊ឹ​ម ឆែម រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ជា​ប្រធាន ។ ទី​៥-​អនុគណៈ កម្ម​ការ​ឃោសនា​ផ្សព្វផ្សាយ និង​ពិព័រណ៍ ផលិតផល​កសិកម្ម និង​សិប្បកម្ម មាន​សមា ជិ​ក​ចំនួន​១៧​រូប មាន​លោក​សូ ម៉ា​រ៉ា រដ្ឋ​លេខា ធិ​ការ​ក្រសួងទេសចរណ៍ ជា​ប្រធាន ។ ទី​៦- អនុ​គណៈកម្មការ​សន្ដិសុខ សុវត្ថិភាព​សា​ធា រណៈ និង​សុខុមាលភាព មាន​សមាជិក​ចំនួន ១៥​រូប ដែល​មាន​លោកនាយ​ឧត្ដមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ជា ប្រធាន ។ ទី​៧-​អនុ​គណៈកម្មការ​ពិធីការ និង បដិសណ្ឋារកិច្ច ក្នុង​ពិធីបុណ្យ មាន​សមាជិក ចំនួន​១៦​រូប មាន​លោក​ជា សុខុម អនុប្រធាន អចិន្ដ្រៃយ៍ និង​ជា​អគ្គលេខាធិការ​គណៈ​ក​ម្មា ធិ​ការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្ដរជាតិ ជា ប្រធាន ។ ទី​៨-​អនុ​គណៈកម្មការ​ហិរញវត្ថុ មាន​សមាជិក​ចំនួន​១២​រូប មាន​លោក​ប៊ុ​ន សម រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង ហិរញវត្ថុ ជា​ប្រធាន ។
គណៈកម្មការ​រៀបចំ​លំ​អាន​អរិយធម៌ និង​ទស្សនីយភាព​ខាងលើ​នេះ បាន​ធ្វើការ ប្រជុំ​ចំនួន​៣​លើក​រួច​មក​ហើយ ដើម្បី​ជជែក ពិភាក្សា​អំពី​ការ​រៀប​ចំំ ក៏​ដូច​ជា​បែងចែក​ការ ងារ​ទៅ​តាម​តួនាទី​របស់​អនុ​គណៈកម្មការ នីមួយ​ៗ ។ ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​១១ កុម្ភៈ កន្លង​ទៅ​នេះ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ មានការ​ប្រជុំ​ការងារ​នេះ ក្រោម​អធិបតីភាព សម្ដេចចៅហ្វា​វាំង គង់ សំ​អុល និង​មានការ ចូលរួម​ពី​សមាជិក​របស់​គណៈកម្មការ​យ៉ាង ច្រើន​កុះករ ។ អង្គប្រជុំ​បាន​ឯកភាព​អំពី​និមិត្ដ សញា​សំរាប់​ប្រើប្រាស់​ក្នុង​ពិធីបុណ្យ ដោយ កំណត់​យក​រូប​កងចក្រ​៨​កាំ តំណាង​អដ្ឋង្គិក មគ​ទាំង​៨​នៅ​ផ្នែក​កណ្ដាល​មាន​ផ្កាឈូក​រីក​៧ ទ្រ​ពី​ខាងក្រោម តំណាង​ពេល​ព្រះពុទ្ធ​ទ្រង់ ប្រសូត ។ ជាមួយ​នេះ បាន​ឯកភាព​អំពី​រូប ភាព​ស្ដង់​រោង​បុណ្យ​ទាំង​៨​ទិស ដោយ​កំណត់ យក​រូបភាព​ដែល​មាន​ជហ្វា​ដង​ក្ការ បែប រចនាប័ទ្ម​ខ្មែរ​ដូច​គ្នា​ទាំង​៨​ទិស ក្នុង​កំរិត​ខ្នាត អន្ដរជាតិ ។អង្គប្រជុំ​ដែល​បាន​ដំណើរការ​តាំងពី​ម៉ោង​២​រសៀល រហូត​ដល់​ម៉ោង​៧​យប់ មិន​ទាន់ បាន​សំរេច​ការងារ​ជា​គោលការណ៍​អស់​នៅ ឡើយ​ទេ ។ នៅ​មាន​បញ្ហា​ជា​ច្រើន​ទៀត​ដែល ត្រូវ​ដោះស្រាយ ដូច​ជា​បញ្ហា​អគ្គិសនី ការ​ធ្វើ ការ​ផ្សាយ​បន្ដ​ផ្ទាល់​តាម​ទូរទស្សន៍​ជាតិ នៅ មាន​ជួប​ការ​លំបាក និង​បញ្ហា​ផ្សេង​ៗ​ជា​ច្រើន ទៀត​ដែល​អង្គប្រជុំ​គ្រោង​បើក​ការ​ប្រជុំ​នៅ ថ្ងៃ​ទី​១៧ កុម្ភៈ ខាង​មុខ​នេះ​ទៀត ដើម្បី បញ្ចប់​បញ្ហា​ប្រឈម​នានា។(ដកស្រង់ពីកោះសន្តិភាព)

No comments: