Thursday, February 18, 2010

តួ​នាទីវ​ប្បធម៌​របស់​វត្ត​និង​ព្រះសង្ឃ​ខ្មែរ​



វត្ត​ទាំងឡាយ ព្រះសង្ឃ​គ្រប់​អង្គ​មាន​តួនាទី និង​ភារកិច្ច​ជួយ​បន្ត​មរតក​វប្បធម៌​តាំងពី​សម័យ​បុរាណកាល​មក ។​
ព្រឹទ្ធាចារ្យ ឆេង ផុន ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌ និង​វិបស្សនា​បានបញ្ជាក់​ថា : ប្រទេស​ជាតិ​ទោះបី​ស្ថិតនៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​ក៏​វត្ត​នៅតែ​មាន​តួនាទី​ជា​មជ្ឈមណ្ឌល​វប្បធម៌​ដដែល ហើយ​មាន​ភារកិច្ច​បន្ត​ថែរក្សា​ផ្សព្វផ្សាយ និង​ធ្វើឲ្យ​រស់​រីកចម្រើនត​ទៅ​មុខ​ជានិច្ច​ឲ្យតែ​ព្រលឹង​ជាតិ​នៅ​មាន​កម្លាំង​អត្តសញ្ញាណ​ជាតិ​ច្បាស់លាស់ ។ លោក​ព្រឹទ្ធ​ចារ្យ បាន​លើក​យក​ឯកសារ​ចិន សិលាចារឹក​វ៉ូ​កា​ញ់ និង​សិលាចារឹក​តា​ព្រហ្ម (​ទន្លេ​បាទី​) មក​បញ្ជាក់​បន្ថែមថា : ព្រះពុទ្ធសាសនា (​ថេរវាទ​) បាន​ត្រូវ​ប្រជាជន​គេ​គោរព​រាប់អាន​តាំង​ពី​សតវត្សរ៍​ទី ៦ នៃ​គ្រិស្តសករាជ​មកម្ល៉េះ ដោយ​មាន​ពេល​ខ្លះ​វត្ត​មួយ​សម្រាប់​ប្រជាជន ៨០០ នាក់ និង​ពេលខ្លះទៀត ព្រះសង្ឃ​មួយ​អង្គ​សម្រាប់​ប្រជាជន ៦៦ នាក់ ។​

​គួរបញ្ជាក់​ថា នៅ​កម្ពុជា​ឆ្នាំ ១៩១៦ មាន​វត្ត ២.៥០៥, ឆ្នាំ ១៩៦៩ មាន​វត្ត ៣.៣៦៩ ដោយ​វត្ត​មួយ​សម្រាប់​ប្រជាជន ១.៧៨០ នាក់ និង​ព្រះសង្ឃ​មួយអង្គ​សម្រាប់​ប្រជាជន ៩២ នាក់ ។​

​លោក​ព្រឹទ្ធាចារ្យ ឆេង ផុន បាន​មានប្រសាសន៍ថា : វត្ត​ជា​ស្រែ​បុណ្យ វត្ត​ជា​ថ្នាល​ដ៏​ល្អ វត្ត​ជា​ផ្លូវកែង​សម្រាប់​មនុស្ស សត្វ​ជ្រើសរើស​ផ្លូវ​ជីវិត​របស់​ខ្លួន (​ផ្លូវ​បុណ្យ ផ្លូវបាប​ពូជ​កុសល ពូជ​អ​កុស​ល្អ​អាក្រក់​៘​) និវត្ត​ជា​មជ្ឈមណ្ឌល​ពិសោធន៍​សម្រាប់​មនុស្ស​សត្វ​ជ្រើសរើ​សរក​ភព ។​

​វត្ត​ជា​សាលារៀន​មូលដ្ឋាន​បំផុត និង​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​ក្នុងការ​កម្ចាត់​គ្រោះ​មិន​ចេះអក្សរ​និង​ គ្រោះ​អវិជ្ជា​ដែល​ជា​សត្រូវ​នៃ​ជីវិត​និង​ជា​ហេតុ​នៃ​ទុក្ខ​ទាំងឡាយ​របស់​ មនុស្ស ។​

​វត្ត​ជា​សាលារៀន​ឲ្យ​ចេះរ​ស់​មាន​វិជ្ជា​ជីវិត​និង​វិជ្ជាជីវៈ​ចេះ​អត់ធ្មត់​ស៊ូទ្រាំ ព្យាយាម​ខន្តី​ទ្រាំទ្រ​ការលំបាក​សព្វបែបយ៉ាង​ក្នុង​ជីវិត ។ ឈ្លាសវៃ​ប៉ិនប្រសប់ ស្គាល់​ប្រយោជន៍​ដឹង​សេចក្ដីសុខ​របស់​ខ្លួន និង​អ្នក​ដទៃ​ដោយ​មិន​សុទិដ្ឋិនិយម​ពេល​ជួប​ការសប្បាយ និង​មិន​ទុទ្ទិដ្ឋិនិយម​ពេល​ជួប​ការលំបាក ។ សាលា​វត្ត​អប់រំ​បាន​អ្នកស្នេហាជាតិ​ច្រើនណាស់​និង​អ្នក​ទទួល​ជ័យជំនះ​ក្នុង​ជីវិត​ច្រើន​ណាស់​ដែរ ។​

​វត្ត​ជាឃ្លាំង​អក្សរសាស្ត្រ​អក្សរសិល្ប៍​អ្នក​កវីនិពន្ធ​ជាច្រើន​បានប្រសូត​ចេញពី​វត្ត​ដូចជា :

១ - ព្រះ​នាង​ឥន្ទ្រ​ទេវី​នៅ​សម័យ​អង្គរ (​សតវត្សរ៍​ទី ១២)

២ - បណ្ឌិត​ជ័យ​ន​ន្ន (​សិលាចារឹក​នគរវត្ត​)

៣ - អ្នក​ប៉ាង (​ល្បើក​អង្គរវត្ត​)

៤ - ព្រះ​ឃ្លាំង​នង (​លោក​នេ​យ្យ​ជា​តក​)

៥ - ម៉ឺន​ភក្ដី​អក្ស​រតន់ (​រឿង​សព្វ​សិទ្ធិ​)

៦ - ព្រះ​អរិយ​គា​មនី​ហ៊ីង (​ព្រះ​បទុជ​ន​វង្ស​)

៧ - សន្ធរម៉ុក (​រឿង​ទេវទត្ត​)

៨ - ព្រះ​បទុម​ថេរ​សោម (​រឿង​ទុំ​ទាវ​)

៩ - សុ​ត​ន្ត​ប្រីជា​ឥ​ន្ទ (​គតិ​លោក និរាស​នគរវត្ត​)

១០ - អ្នក​ភិរម្យ​ភាសា​អ៊ូ​ហៅ​ង៉ុយ (​ច្បាប់​ល្បើក​ថ្មី​)

១១ - សម្ដេច​ព្រះសង្ឃរាជ​ជួន​ណាតជោត​ញ្ញាណ (​វចនានុក្រម​ខ្មែរ​)​៘​

​ដូច្នេះ​យើង​ឃើញថា វត្ត​អារាម​នេះ​ហើយ​ជា​កន្លែង​ថែរក្សា​ទ្រទ្រង់​វប្បធម៌​ខ្មែរ​ឲ្យបាន​គង​វង្ស​និង​រីក​ចម្រើន​រហូត​មក ។​

​វត្ត​ជា​ស្ពាន​ត​ភ្ជាប់​បច្ចុប្បន្ន​អតីត​និង​អនាគត​ត​ភ្ជាប់​ឋានកណ្ដាល​ឋាន​ក្រោម​និង​ឋាន​លើ​និង​ពេល​កើត​ពេល​បួស ពេល​រៀបការ ពេល​ឈឺ​និង​ពេល​ស្លាប់​ទៅ​វិញ​ប្រជាជន​សុទ្ធតែ​ត្រូវការ​វត្ត​និង​ព្រះសង្ឃ ព្រះ​ប្រជាជន​យល់ថា សុខទុក្ខ​ទាំងឡាយ​ពេលខ្លះ​យើង​មិន​អាច​ម្ចាស់ការ​បានឡើយ ត្រូវ​ពឹង​កម្លាំង​ខាង​កៅ​និង​កម្លាំង​ខាង​ក្នុង​បូក​បញ្ចូលោ​គ្នា​ទើប​ឈ្នះ​លើ​អសីលធម៌​ខាង​កៅ និង​អសីលធម៌​ខាងក្នុង ។​

​វត្ត​ជា​សារមន្ទីរ​សិល្បៈ ព្រះ​ក្បួនខ្នាត​ធំ​គំនូរ ចម្លាក់ ចម្រៀង សំណង់​ក្បូរក្បាច់​ទាំងឡាយ​ត្រូវបាន​ថែរក្សា​ក្នុង​វត្ត ហើយ​សំណង់​ទាំងឡាយ​ក្នុង​វត្ត​ការតុបតែង​រៀបចំ​លំអ​រចនា​ពណ៌​សម្បុរ​ទាំងឡាយ​នៅក្នុង​វត្ត​ច្រើន​តែ​រក្សា​បាន សំណាង​បាន​ឲ្យ​អ្វី​ដែល​ជា​ចរឹត​ជាតិ​ជា​ពណ៌​សម្បុរ​ជាតិ​.​និង​ជា​អត្តសញ្ញាណ​ជាតិ ។​

​វត្ត​ជា​មជ្ឈមណ្ឌល​កែប្រែ​និង​អប់រំ​មនុស្ស​គ្រប់​វ័យ​និង​ប្រជាជន​គ្រប់​ប្រភេទ ។ មនុស្ស​ប្រមឹក មនុស្ស​ពាល​រហូតដល់​ឧក្រិដ្ឋជន​នៅ​ក្នុង​ភូមិ​ចំណុះជើងវត្ត ត្រូវបាន​ទទួល​ការអប់រំ​និង​កែប្រែ​ឬ​ផ្លាស់ប្ដូរ​ដោយសារ​ចៅអធិការ​វត្ត គ្រូសូត្រ​ឆ្វេង​-​ស្ដាំ​ដែល​ធ្លាប់​មាន​ឥទ្ធិពល​ខ្លាំង​តាំងពី​ជីដូន​ជីតា​រហូត​ដល់​កូនចៅ ។ ព្រះសង្ឃ​ទាំងអស់​នោះ​តំណាង​ឲ្យ​ភាព​បរិសុទ្ធ តំណាង​គុណធម៌​និង​សីលធម៌​ព្រះពុទ្ធ តំណាង​ឲ្យ​សច្ចធម៌​ព្រមទាំង​តំណាង​ឲ្យ​យុត្តិធម៌​ក្នុង​លោក​នេះ ទើប​ធ្វើឲ្យ​ជន​មាន​កំហុសទាំង​នោះ​កែប្រែ​ខ្លួនឯង​ដោយ​ខ្លួនឯង ដោយ​មិន​ចាំបាច់​ប្រើ​អំពើហឹង្សា​និង​ការ​ចាប់បង្ខំ​ទាំងឡាយ​ជា​គំនាប​ឡើយ ។​

​វត្ត​ជា​មុខតំណ​វប្បធម៌​ពី​អតីត​បច្ចុប្បន្ន​និង​ទៅ​អនាគត និយមន័យ​ទីតាំង​មុខងារ ភារកិច្ច​នៃ​វប្បធម៌​សិល្បៈ​ត្រូវ​បាន​បន្ត​តាំងពី​សម័យអង្គរ​មក​ដល់​ សព្វថ្ងៃនេះ ហើយ​និង​បន្ត​ទៅ​អនាគត​ទៀត​។ ឧទាហរណ៍​ស្នាដៃ​សិល្បៈ​ក្រោយៗ​មក​សុទ្ធតែ​បាន​បញ្ជាក់​ពី​ជ័យ​ជំ​នៈ​ដោយ​ ហត្ថ​ពលកម្ម​និង​បញ្ញា​ពលកម្ម​របស់​មនុស្ស​លើ​អវិជ្ជា​លើ​ភាពអន្ធការ លើ​ធម្មជាតិ​ពិសេស​លើ​ចំណុចខ្សោយ​របស់​មនុស្ស​ដោយ​ខ្លួនឯង ។ ទីតាំង​នៃ​វប្បធម៌ វប្បធម៌​ជា​ការងារ​ដោយផ្ទាល់​រវាង​មនុស្ស​និង​ខ្លួនឯង​រវាង​មនុស្ស​និង​ មនុស្ស មនុស្ស​និង​ធម្មជាតិ​ពិសេស​គឺ​មនុស្ស​និង​វាសនា​អនាគត​របស់​មនុស្ស ។​

​វត្ត​ជា​ឡ​ជា​ត្បាល់​កិន : វត្ត​ស្ល​អត្តនោម័តិ​ឲ្យស្រប​នឹង​សត្យានុម័ត​វត្ត​ប្រែក្លាយ​គំនិត​មនុស្ស ទ្រឹស្ដី​របស់​មនុស្ស​ឲ្យក្លាយ​ទៅ​ជា​ការជាក់ស្ដែង​ទៅជា​ប្រាកដនិយម ជីវិរ​និយម បច្ចុប្បន្ន​និយម និង​វត្ត​ជួយ​បណ្ដុះបណ្ដាល​មនុស្ស ហើយ​នឹង​យក​បញ្ញា​ធ្វើ​ជា​ប្រទីប​ដើម្បី​ដើរ​ឆ្លង​អន្តរកាល​នៃ​ជីវិត ៕(ដកស្រង់ពី C.E.N News)rinsaro

No comments: