|
Thursday, July 30, 2009
ប្រវត្តិព្រះពុទ្ធសាសនានៅកម្ពុជា
Saturday, July 25, 2009
រូបថតអនុស្សារីយ៍
Wednesday, July 22, 2009
វីដេអូបុណ្យចូលឆ្នាំខ្មែរ២៥៥៣
សូមជំរាបថាវីដេអូនេះដោយវែងពេកមិនអាចដាក់ចូលក្នុង(youtube)
បានទើបយកមកដាក់នៅទីនេះបើមានខុសឆ្គងសូមជួយកែតម្រូវផង
សូមអរព្រះករុណាទិគុណនិងអរគុណ។
បើអស់លោកអ្នកចង់ទស្សនាសូមចុច(click)លើរូបខាងលើ។
នត្ថិ សន្តិ បរំ សុខំ
គ្មានសេចក្តីសុខណាស្មើរនិងសេចក្តីស្ងប់ឡើយ។
Saturday, July 18, 2009
នាមសមាជិកសមាជិកាចូលរួមទ្រទ្រង់មជ្ឈមណ្ឌលប្រចាំខែ
១. លោក សេង រតនៈ = ១០០០០វ៉ុន
២. លោក កែវ កុសល = ១០០០០
៣. លោក យុន និមល = ១០០០០
៤. លោក កែវ ប៉ូរ៉ាត់ = ១០០០០
៥. លោក កង ចាន់ឆៃយ៉ា = ១០០០០
៦. លោក សេង សមសិត = ១០០០០
៧. លោក ឃន វ៉ាន់ឌី = ១០០០០
៨. លោក ហ៊ុន ធូ = ១០០០០
៩. លោក អាន សារិទ្ធ = ២០០០០
១០.លោក ប៉ូ គឹមស្រស់ = ២០០០០
១១. អ្នកស្រី កេត ភិរម្យ = ២០០០០
១២. លោក ញឹម ឌីរ៉ាម៉ា / នួន សូដា = ៥០០០០
១៣. លោក ម៉ាឡៃ = ២០០០០
១៤. លោក វស្សា សិរីវឌ្ឍន៍ = ២០០០០
១៥.លោក វង្ស មុនីរត្ត័ = ២០០០០
១៦.លោក សំ ចាន់សី = ១០០០០
១៧.លោក រី កៅ = ១០០០០
១៨.ប៊ុន ដានី = ១០០០០
១៩.អ្នកដា / បងដា = ២០០០០
២០.លោក គង្គ ដាវុធ = ១០០០០
២១.លោក ចាន់ សុភាព = ៥០០០
២២.លោក សុខ ផល្លី = ១៥០០០
២៣.លោក សៀង រតនា = ១០០០០
២៤.លោក លន់ ចិត្រ = ១៥០០០
២៥.លោក ព្រាប សុភ័ក្ត = ២០០០០
២៦.លោក អេង សំណាង = ២០០០០
២៧.លោក ប្រាក់ ប៉ុនធឿន = ២០០០០
២៨.លោក ណុប រ៉េត = ២០០០០
២៩.លោក អឿ គក់ = ២០០០០
៣០.លោក ឃីម គឿន = ២០០០០
៣១.លោក ចិន ស៊ុងហេង = ២០០០០
៣២.លោក នួន ប៊ុន = ១០០០០
៣៣.លោក ឃៀង ដែង = ១៥០០០
៣៤.លោក ជិន សិន = ១០០០០
៣៥.លោក ចាន់ ដារ៉ា = ១០០០០
៣៦.លោក ចៅ នឿន = ១០០០០
៣៧.លោក ឯក សំណាង=20000
៣៨.លោកភឿន សុភាព=10000
៣៩.សាំងសៀក=10000
៤០.គង់ម៉េងហ៊ួ=10000
៤១.និមសំអាត=10000
៤២.ឌីណា=10000
៤៣.អេងសាត=10000
៤៤.សាំងទិន=10000
២. លោក កែវ កុសល = ១០០០០
៣. លោក យុន និមល = ១០០០០
៤. លោក កែវ ប៉ូរ៉ាត់ = ១០០០០
៥. លោក កង ចាន់ឆៃយ៉ា = ១០០០០
៦. លោក សេង សមសិត = ១០០០០
៧. លោក ឃន វ៉ាន់ឌី = ១០០០០
៨. លោក ហ៊ុន ធូ = ១០០០០
៩. លោក អាន សារិទ្ធ = ២០០០០
១០.លោក ប៉ូ គឹមស្រស់ = ២០០០០
១១. អ្នកស្រី កេត ភិរម្យ = ២០០០០
១២. លោក ញឹម ឌីរ៉ាម៉ា / នួន សូដា = ៥០០០០
១៣. លោក ម៉ាឡៃ = ២០០០០
១៤. លោក វស្សា សិរីវឌ្ឍន៍ = ២០០០០
១៥.លោក វង្ស មុនីរត្ត័ = ២០០០០
១៦.លោក សំ ចាន់សី = ១០០០០
១៧.លោក រី កៅ = ១០០០០
១៨.ប៊ុន ដានី = ១០០០០
១៩.អ្នកដា / បងដា = ២០០០០
២០.លោក គង្គ ដាវុធ = ១០០០០
២១.លោក ចាន់ សុភាព = ៥០០០
២២.លោក សុខ ផល្លី = ១៥០០០
២៣.លោក សៀង រតនា = ១០០០០
២៤.លោក លន់ ចិត្រ = ១៥០០០
២៥.លោក ព្រាប សុភ័ក្ត = ២០០០០
២៦.លោក អេង សំណាង = ២០០០០
២៧.លោក ប្រាក់ ប៉ុនធឿន = ២០០០០
២៨.លោក ណុប រ៉េត = ២០០០០
២៩.លោក អឿ គក់ = ២០០០០
៣០.លោក ឃីម គឿន = ២០០០០
៣១.លោក ចិន ស៊ុងហេង = ២០០០០
៣២.លោក នួន ប៊ុន = ១០០០០
៣៣.លោក ឃៀង ដែង = ១៥០០០
៣៤.លោក ជិន សិន = ១០០០០
៣៥.លោក ចាន់ ដារ៉ា = ១០០០០
៣៦.លោក ចៅ នឿន = ១០០០០
៣៧.លោក ឯក សំណាង=20000
៣៨.លោកភឿន សុភាព=10000
៣៩.សាំងសៀក=10000
៤០.គង់ម៉េងហ៊ួ=10000
៤១.និមសំអាត=10000
៤២.ឌីណា=10000
៤៣.អេងសាត=10000
៤៤.សាំងទិន=10000
Tuesday, July 14, 2009
មហាឃោសនន្ទ
The suffering of Cambodia has been deep.
From this suffering comes great Compassion.
Great Compassion makes a Peaceful Heart.
A peaceful Heart makes a Peaceful Person.
A Peaceful Person makes a Peaceful Community.
A Peaceful Community makes a Peaceful Nation.
And a Peaceful Nation makes a Peaceful World.
May all beings live in Happiness and Peace.
STEP BY STEP - Maha Ghosananda
Meditations on Wisdom and Compassion
ទស្សនខ្លះៗៗៗៗៗៗ
(រូបំជីរតិមច្ចានំនាមរូបំនជីរតិ)រីរូបរាង្គកាយនៃសត្វលោទាំងឡាយតែងតែចាស់
គ្រាំគ្រាទៅជាធម្មតាតែនាមនិងគោត្តរបស់សត្វលោកមិនចាស់ជរាតាមរូបរាង្គកាយឡើយ។
អ្វីដែលមានកំណើតកើតមកហើយតែងតែជួបប្រទះធម៌៣ប្រការគឺ៖អនិច្ចំទុក្ខំនិងអនត្តា
ធម៌៣ប្រការនេះជាត្រៃលក្ខណ៖ដែលគ្មានបុគ្គលណាក្នុងលោកសន្និវាសនេះអាចគេចរួចបាន។
ទោះអ្នកនោះមានជំនឿលើសាសនាអាទិទេពណាក៏ដោយចុះពេលដែលខ្លួនប្រាណចិត្តគំនិតអារម្មណ៍
ប្រែប្រួលផ្លាស់ប្តូរទោះជាខំបួងសួងអំពាវនាវរកក៏មិនដែលឃើញមានអាទិទេពឫក៏ព្រះជាម្ចាស់ណា
មួយចុះមកជួយបានម្តងសោះញើញតែខ្លួនឯខំប្រឹងរត់ពួនគេចវេស។ជីវិតនេះមានការប្រែប្រួលតាំងតែពី
ចាប់កំណើតរហូតដល់ពេលមរណកាលចូលមកផ្តាច់ផ្តិលយកទៅដោយគ្មានការប្តឹងតវ៉ាឫជជេកវេចញេករក
ខុសរកត្រូវបានឡើយ។មានពេលខ្លះបានជាសុខសប្បាយហឺហាលោតហក់ស្រស់ស្រាយរាក់ទាក់រកគ្នា
ពេលខ្លះកើតទុក្ខបុកម្និញរករឿងទាស់ទែងគ្នាមើយមុខមិនចំពេលខ្លះជាពេលខ្លះឈឺរងាក្តៅពេលខ្លះមានទំរេក
ត្រេកត្រអាលពេលខ្លះស្មោះស្ម័គ្រពេលខ្លះព្រាត់ប្រាស់និរាសចាកទីទៅទំស្នាក់នៅកន្លែញទ៏ទៃទាំងខ្លួនឯងមិនពេញ
ចិត្ត។ពេលខ្លះព្រាត់ឪពុកពេលខ្លះយំសំកុកព្រោះព្រាត់ម្តាយពេលខ្លះព្រាត់កូនពេលខ្លះព្រាត់ប្រពន្ធប្តីរកក្តីសុខសឹងមិន
ឃើញពេលខ្លះត្រូវប្តីបោះបង់ចោលពេលខ្លះត្រូវប្រពន្ធមានសហាយស្មន់កើតទុក្ខធ្ញន់សម្លាប់ខ្លួនខ្លះត្រូវស្ញួនចំណី
ខ្លាចធាត់ខ្លះត្រូវបំប៉នចំណីដើម្បីមានកម្លាំងខ្លាំងប្រឆាំងនិងជំងឺខ្លះរកតែបាយហូបគ្មានខ្លះមានប្រាក់លានទុក
ក្នុងផ្ទះខ្លះស្លាប់ដោយទាន់ហន់ខ្លះស្លន់ស្លោរកពេទ្យជួយជាបន្ទាន់។ខ្លះជាអ្នកចម្រៀងអ្នកសីល្ប៖ខ្លះលោតហក់
ដើម្បីលុយខ្លះប្រថុយដើម្បីបានប្រាក់ខ្លះប្រកាប់ចាក់ដើម្បីឈ្នះចាញ់ខ្លះកំណាញ់ដើម្បីមានបានខ្លះស្វិតស្វាញដើម្បី
ប្រយោជន៍រួមខ្លះសង្រួមដើម្បីប្រយោជន៍ផ្ទាល់ខ្លួនខ្លះលាក់ខ្លួនដើម្បីចំណេញខ្លះបញ្ចេញដើម្បីអំនួតខ្លះធ្វើឆ្កួតដើម្បី
លាភខ្លះសុភាពដើម្បីយសខ្លះបានកេរឈ្មោះដោយឆក់កណ្តៀតខ្លះមានស្នៀតដើម្បីរស់ខ្លះសំដីគំរសដើម្បីគេកោត
ខ្លះធ្វើឆោតដើម្បីមុខមាត់ខ្លះប្រើរំពាត់ដើម្បីប្រហារខ្លះផឹកស្រាដើម្បីបំបាត់ទុក្ខខ្លះគិតចាក់ស្មុគព្រោះរឿងមិនត្រឹមត្រូវ
ខ្លះរអែរអូវព្រោះទម្លាប់ខ្លះនៅជាប់ព្រោះញាមខ្លះរហេមរហាមព្រោះខ្ចិលច្រអូស។ខ្លះល្ញង់ខ្លៅខ្លះចេះដឹងខ្លះខំប្រឹង
ខ្លះដំអក់ខ្លះងិកង៉ក់ខ្លះទន់ជ្រាយខ្លះរបិលរប៉ូចខ្លះខិលខូចខ្លះវៀចវង់ខ្លះជាប់ជង់ព្រោះស្រីស្នេហ៍ខ្លះបោឡែព្រោះ
គេក្បត់ខ្លះនឿយហត់ព្រោះការងារខ្លះរងារអត់មេបាខ្លះសាវ៉ាព្រោះមិនគ្រប់ខ្លះខ្វះម្លប់ជាទីពឹងខ្លះបាត់ប្រលឹង
ព្រោះចាញ់កល់ខ្លះមានកង្វល់ព្រោះតំរេកខ្លះពុនរេកព្រោះប្រយោជន៍ខ្លះហិនហោចពីព្រោះល្បែងខ្លះវង្វេងព្រោះស្តាប់
ខ្ឡះធ្វើត្រាប់ដើម្បីសើចលេងខ្លះលេញភ្លេញដើម្បីសប្បាយខ្លះអត់ប្រាក់ចាយលួចទ្រព្យគេខ្លះទំនេរអត់ការធ្វើ
ខ្លះធ្វើល្ញីល្ញើដើម្បីចេះខ្លះមានចំណេះឥតប្រយោជន៍ខ្លះអាសោចន៍ព្រោះការងារខ្លះមានពៀរព្រោះសាងកម្ម
ខ្លះចេះចាំព្រោះទន្ទេញខ្លះទោមនិញព្រោះអត់បាយខ្លះក្តៅព្រោះគេជំពាក់ខ្លះផ្អើលភ្ញាក់ព្រោះជំនឿខ្លះគេជឿធ្វើឡប់ឡែ
ខ្លះត្រប៉ែព្រោះអាភៀនខ្លះជាប់ញៀនព្រោះបានភ្លក់ខ្លះញីញក់ព្រោះស្រលាញខ្លះចុះចាញ់ព្រោះមិនខំខ្លះសំងំព្រោះ
ខ្មះអៀនខ្លះអៀនព្រៀនព្រោះល្ងិតល្ងង់ខ្លះលិចលង់ព្រោះតំរិះខ្លះមិនចេះអាចធ្វើកើតខ្លះមានកំណើតដោយសារបុណ្យ
ខ្លះមានទារុណដោយប្រព្រឹត្តខ្លះស្វាញស្វិតព្រោះទ្រព្យធនខ្លះជាប់កុនដោយលង់ខ្ឡួនខ្លះជាប់ជួនព្រោះអាណិត
ខ្លះក្បត់ផិតព្រោះតណ្ហាខ្លះសាវ៉ាព្រោះមិនល្មមខ្លះទ្រុតទ្រមព្រោះមិនចេះតមខ្លះមានតំណមធ្វើមិនកើតខ្លះល្អឆើត
តែសម្បកក្រៅខ្លះខ្មៅតែជាខ្លះរងារតែចេះអត់ទ្រាំខ្លះមាំទាំតែទន់ជ្រាយខ្លះរាយម៉ាយតែអត់ធ្មត់ខ្លះមឺងម៉ាត់តែកំសោយ
ខ្លះស្តាយក្រោយព្រោះហួសពេលខ្លះទំរេលព្រោះទម្រន់ខ្លះទោសធ្ងន់ព្រោះទង្វើខ្លះល្ងីល្ងើព្រោះមិនគិតខ្លះប្រឹងយិតតែមិន
ដល់ខ្លះមានអំពល់ព្រោះរឿងគេខ្លះត្រូវគេជេព្រោះនិយាយដើមខ្លះដកដង្ហើមចោលទទេរខ្លះទំនេរនិយាយបូបាច់
ខ្លះបានសម្រេចព្រោះខំប្រឹងខ្លះចូលដណ្តឹងគេមិនអោយខ្លះដង្ហោយរកព្រះជួយខ្លះបានជំនួយតែមិនស្កប់ខ្លះបានកំណប់
តែមិនចេះទុកខ្លះមានជង្រុកតែអត់ស្រូវខ្លះដល់រដូវមិនធ្វើស្រែខ្លះឡែឡែតាមតៀមស្រាខ្លះហឺហាតែសម្បកក្រៅខ្លះញេវញាវ
បានតែមាត់ខ្លះខ្ចាត់ពា្រត់តែមានបថខ្លះសន្មតិតែមិនគោរពខ្លះចូលម្លប់នូវលួចចែចូវខ្លះមានស្រែមិនមានស្រូវខ្លះដល់រដូវដេក
ស្រមុកខ្លះសំកុកនៅវាលស្រែខ្លះលំហែនៅសួនច្បារខ្លះដេកចាំនៅចំការខ្លះស្នេហាខុសប្រពៃណីខ្លះខ្លួនស្រីតែដូចញីខ្លះវក់វី
និងកាមគុណខ្លះមានទុនមិនប្រកបខ្លះលបឆ្លបស្តាប់រឿងគេខ្លះទំនេរអង្គុយរកឆៃខ្លះស្រមៃចង់ក្លាយខ្លួនជាអ្នកមានខ្លះសាងស្ពានដើម្បីបានបុណ្យខ្លះខំធ្វើគុណបែរបានជាទោសខ្លះមានកំហុសចង់កែខ្លួនខ្លះលង់ខ្លួនខំសម្រុកខ្លះបោលបុកព្រោះខ្លាចចាញ់
ខ្លះបានឆ្ងាញ់ភ្លេចគ្រាក្រខ្លះបានល្អភ្លេចរឿងកំសត់ខ្លះសន្មតិថាខ្លួនចេះខ្លះគ្មានចំណេះតែខំប្រឹងខ្លះស្រវឹងនិងលាភយស
ខ្លះខូចឈ្មោះព្រោះអំណាចខ្លះកោងកាចខ្លះស្លូតត្រង់ខ្លះជាគ្រហស្ថខ្លះជាលោកសង្ឃខ្លះស្លៀកស្បង់មិនកោរសក់
ខ្លះដំអក់មិនចេញដើរខ្លះធ្វើដំណើរមិនត្រូវផ្លូវខ្លះចេញទៅទាំងវង្វេញខ្លះចូលចិត្តនៅម្នាក់ឯងខ្លះខែញរែញព្រោះលាភយស
ខ្លះយកឈ្មោះទៅដើរលក់ខ្លះយកលាមកទៅពពាយនាយខ្លះនៅឆ្ងាយអួតថាខ្លួនជិតស្និទ្ធខ្លះនៅជិតដិតមិនហាស្តីខ្លះនិយាយ
ដោយមិនគិតខ្លះរំពឹងគិតទៅបរលោកខ្លះគិតឈ្ងោកក្នុងលោកិយ៍ខ្លះល្បាញល្បីតែសម្បកក្រៅខ្លះល្ងង់ខ្លៅតែចេះដឹងខ្លះ
ប្រិតប្រឹងខ្លះរ៉ាយម៉ាខ្លះរវើរវាយខ្លះម៉ត់ចត់ខ្លះលុតក្រាបព្រោះអំណាចខ្លះកោងកាចព្រោះមានបុណ្យ(បុណ្យស័ក)
ខ្លះមានគុណខ្លះអភ័ព្វខ្លះមានទ្រព្យតែមិនមានសេចក្តីសុខខ្លះសំរុកខំធ្វើការខ្លះនិយាយប្រាចតាមតៀមស្រាខ្លះប្រាថ្នា
ប្រាជ្ញាបុណ្យខ្លះកើតជាមនុស្សខ្លះកើតជាទេវតាខ្លះកើតឋានអសុរាខ្ឡះឋានអវចីព្រោះកម្មខ្ឡួនធ្វើបែងចែកវេងខ្ឡីនេះជាសំដី
របស់ព្រះពុទ្ធមានខ្លះកើតទៅជាឆ្កែឆ្មារបក្សីបក្សាម្រឹគីគាខ្លះទៅជាឡប់ឆ្កួតលីលានេះកម្មបុព្វេដែលខ្លួនសាង។(នៅមានត)
មហាឃោសនន្ទ
អនុសាសន៍ព្រះមហាឃោសនន្ទ
មហាករុណាធម៌
បើខ្ញុំធ្វើអំពើល្អដល់អ្អកណាម្នាក់ អ្នកនោះនឹងក្រេបយកអំពើនេះ រួចផ្តល់បន្តដល់អ្នក
ដទៃទៀត។ បើខ្ញុំប្រព្រឹត្តអំពើមិនល្អដល់អ្អកណាម្នាក់ អ្នកនោះមានកំហឹង និងមានទោស:
ក្នុងខ្លួន ហើយផ្តល់អំពើនេះដល់អ្នកផ្សេងទៀត។ បើពិភពលោកមានការជ្រួលច្របល់ ខ្ញុំ
ត្រូវរកមធ្យោបាយគ្រប់បែបយាង ដើម្បីជួយសម្រួលតាមផ្លូវធម៌។ ការជួយអ្នកដទៃក៏ទុក
ដូចជាជួយខ្លួនឯងដែរ។
បើខ្ញុំសំដែងភារវកិច្ចចំពោះព្រៈពុទ្ទ ខ្ញុំក៏ត្រូវគោរព និងសំដែងភារវកិច្ចដល់អ្នកដទៃគ្រប់
ទីកន្លែងក្នុងពិភពរលាក។ កាយវិការទាំងអស់នេះ លោកសន្មតថា មហាករុណាធម៌។ ករុ
ណាធម៌នឹងផ្ដល់នូវសុភមង្គលដ៏សំខាន់ ដល់គតិ(ចេតនា)របស់មនុស្សលោក។
បើយើងកាពារខ្លួនយើងដោយប្រុងប្រយ័ត្ន ក៏ដូចជាយើងកាពារអ្នកដទៃដែរ។ បើយើង
កាពារជីវិតមនុស្សលោក តាមផ្លូវ ករុណាធម៌ គឹយើងកាពារខ្លួនយើងដែរ។
គ្រួសារនៃមនុស្សលោក
បើយើងទទួលស្គាល់ថា យើងទាំងអស់គ្នារស់នៅក្នុងមហាគ្រួសារនៃមនុស្សលោក ដែលយើងគោរពសាសនា គ្រិស្ត អិស្លាម យូដឹន ហិន្ឌូ និង ព្រះពុទ្ធនោះ យើងអាចរកមធ្យោបាយរួមគ្នាដើម្បីដោះស្រាយឲ្យមាន សន្តិភាព និង ឆ្នៃជីវិតមនុស្សលោក ឲ្យបានប្រកបដោយការរីកចំរើន និង សុភមង្គល។
ដូច្នេះខ្ញុំសូមអំពាវនាវ សូមអោយយើងទាំងអស់គ្នា ជួយសម្រួលផ្នែកសន្តិភាព ឲ្យមានរូបរាងឡើង និង កាពារ ជីវិតមនុស្សឲ្យចាកផុតពីសេចក្តីទុក្ខ។
សន្តិភាពអាចកើតមានឡើង អាស្រ័យទៅលើទឹកចិត្តរបស់មនុស្សលោក។ យើងជាអ្នកស្វែងរកសន្ដិភាព ត្រូវតែជួបជុំគ្នាឲ្យបានញឹកញាប់ ដើម្បីដោះស្រាយ ឲ្យបានសុខសន្ដិភាព សម្រាប់ខ្លួនយើង ប្រទេសជាតិ និង ពិភពលោកទាំងមូល។
(ដកស្រង់ពីមជ្ឈមណ្ឌលខ្មែរនៅស្វិស)
ព្រះអង្គឌួង
ព្រះនាមពេញ ព្រះករុណា ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សាធិបតី ព្រះអង្គ ដួង
ព្រះនាមដើម ដួង
ព្រះនាមក្នុងរាជ ព្រះករុណា ព្រះបាទសម្ដេចព្រះហរិរក្សរាមាមហាឥស្សាធិបតីស្រីសុរិយាបរមធ្មិស្សាវរបរមសុរិន្ទ្រាភូវណៃមហាចក្រពត្តិពិសេនាសាធិបាឥស្សរាកម្ពុជរាជាណាចក្រ ឧភតោសុជាតិរវវរ្ម័ន តម្រង់កម្ពុជាមហាប្រទេសសុរិយាណាចក្រភូមិន្ទរាជវិវត្តន៍ អធិរាជរាមាមហាកាមារដ្ឋធិបាតនរិន្ទ្រា រាជវិសុទ្ធបរមពោធិ ព្រះចៅក្រុងកម្ពុជាធិប្ឌី
ប្រសូត ១៧៩៦
សុវណ្ណគត ១៩ តុលា ១៨៦០
ព្រះបរមមរណនាម ព្រះករុណាបរមកោដ្ឋ ឬ ហ្លួងបរមកោដ្ឋ
ព្រះបិតា អង្គ អេង
រាជាភិសេក ១៨៤៧
គ្រងរាជ្យពី ១៨៤៧ ដល់ ១៨៦០
រជ្ជកាលមុន អង្គ ម៉ី
រជ្ជកាលបន្ទាប់ នរោត្ដម
ព្រះបាទ សម្ដេចព្រះហរិរក្សរាមាធិបតី ព្រះអង្គ ដួង [អានថា៖ អង់ ដួង] ស្ដេចព្រះរាជសម្ភព នាគ.ស.១៧៩៦ និងស្ដេចសុវណ្ណគតនាថ្ងៃទី១៩ ខែតុលា ឆ្នាំ១៨៦០ នៅឯព្រះបរមរាជវាំងក្រុងឧដ្ដុង្គមានជ័យ ក្នុងព្រះបរមនាមថាព្រះករុណាបរមកោដ្ឋ ឬហ្លួងបរមកោដ្ឋ។ ព្រះអង្គ ដួង ជាបឋមក្ស័ត្រិយ៍នៃព្រះរាជអាណាចក្រកម្ពុជាឯករាជ្យ ក្រោយការត្រួតត្រាពីសំណាក់ប្រទេសស្យាម និងអណ្ណាម។
| ព្រះរាជប្រវត្តិ |
សម្ដេចព្រះហរិរក្សរាមាធិបតី អង្គ ដួង ព្រះអង្គព្រះរាជសម្ភពកាលពីគ.ស.១៧៩៦ ទ្រង់ជាព្រះរាជបុត្រនៃ សម្ដេចព្រះនារាយរាមាធិបតី ព្រះអង្គ អេង និងជាព្រះអនុជនៃសម្ដេចព្រះឧទ័យរាជា ព្រះអង្គ ច័ន្ទ។
| ព្រះរាជនិពន្ធ |
ព្រះអង្គ ដួង ទ្រង់ជាអ្នកនិពន្ធខ្មែរដ៏មានព្រះនាមល្បី។ ទ្រង់និពន្ធកំណាព្យ និងអក្សរសិល្ប៍ជាច្រើនទៀតដែលមានគុណតម្លៃដ៏មហិមាសម្រាប់ខេមរជន និងខេមរប្រទេសរហូតមកដល់បច្ចុប្បន្ន។ ស្នាដៃរបស់ទ្រង់រួមមាន រឿងកាកី និងរឿងនាងកង្រី ជាដើម។
| ព្រះរាជបុត្រ |
ព្រះរាជឱរស និងព្រះរាជធីតានៃសម្ដេចព្រះហរិរក្សរាមាធិបតី មានចំនួនទាំងអស់២០ព្រះអង្គ ប្រសូតពីព្រះមហេសី៣ព្រះអង្គ។ ព្រះរាជឱរសពីររបស់ព្រះអង្គក្រោយមកបានក្លាយជាព្រះមហាក្ស័ត្រិយ៍នៃព្រះរាជអាណាចក្រកម្ពុជា គឺ៖
១. ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម ព្រហ្មបរិរក្ស ព្រះចៅក្រុងកម្ពុជាធិបតី (អង្គ រាជាវតី)
២. ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សិរីសុវត្ថិ ព្រះចៅក្រុងកម្ពុជាធិបតី (អង្គ ស៊ីសុវត្ថិ)
| ព្រឹត្តិការណ៍ក្នុងរាជ្យ |
ក្នុងរាជ្យព្រះករុណា ព្រះបាទ អង្គ ដួង ក្រោយពីប្រទេសបានឯករាជ្យពីសំណាក់ស្យាម និងអណ្ណាម, ព្រះអង្គទ្រង់គិតគូរកសាងព្រះរាជអាណាចក្រឡើងវិញ ដូចជាការសាងសង់វត្តអារាម ផ្លូវថ្នល់ជាដើម។ ជាពិសេសនោះទ្រង់បានគិតគូរក្នុងការទាក់ទងជាមួយបារាំងដើម្បីជួយទំនុកបម្រុងកម្ពុជា ដ្បិតព្រះអង្គមិនជឿទុកចិត្តស្យាម និងអណ្ណាមទេ ក៏ប៉ុន្តែព្រះរាជបំណងរបស់ទ្រង់មិនទទួលបានសម្រេចដោយសារបារាំងធ្វើឲ្យបែកការ។
| សមិទ្ធផលនានា |
កសាងកំពង់ផែកំពត និងបញ្ជាឲ្យសាងសង់សំពៅសមុទ្ទធំមួយដើម្បីកម្ពុជាមានទំនាក់ទំនងទៅប្រទេសខាងក្រៅ ក្រោយពីអណ្ណាមបានបិទច្រកសមុទ្ទខ្មែរ នៅឯព្រៃនគរ
សាងសង់ផ្លូវវែងចម្ងាយ១៤០គីឡូម៉ែត្រដើម្បីភ្ជាប់កំពង់ផែកំពត ទៅនឹងរាជធានីឧដ្តុង្គ មានស្ពានធ្វើអំពីឈើ និងសាលាសំណាក់សង់នៅក្បែរត្រពាំងមួយ និងដាក់បង្គោលគីឡូម៉ែត្រ រួចទ្រង់ប្រគល់ឲ្យភូមិដែលនៅក្បែរៗផ្លូវនោះមើលថែរក្សាឲ្យបានល្អ និងផ្លាស់វេនគ្នាយាមសាលាសំណាក់ ដើម្បីបម្រើអ្នកធ្វើដំណើរ
ចំណាយថវិកាលើកដីសង់ផ្លូវពីរាជវាំងឧដ្ដុង្គ មកកាន់កំពង់ហ្លួង
បង្កើតសាលាឧទ្ធរណ៍ នាឆ្នាំ១៨៤៧ ហើយព្រះអង្គយាងចូលរួមប្រសិនបើចាំបាច់
រៀបចំកម្មវិធីសិក្សាឡើងវិញសម្រាប់ព្រះសង្ឃ ដោយមានការយល់ព្រមពីសំណាក់ព្រះសង្ឃ
ទ្រង់បញ្ជាឲ្យសាងសង់សាលាឆទានដើម្បីទ្រង់បានយាងទៅចែកបាយសំឡ និងក្រមាដល់អ្នកបួស និងទុគ៌តជន នៅក្នុងឆ្នាំ១៨៤៩ នៅពេលដែលព្រះនគរកំពុងរងជំងឺប៉េស្តបណ្ដាលឲ្យប្រជារាស្ត្រស្លាប់ជាង៥០០នាក់
សាងសង់បន្ទាយជាច្រើនដើម្បីការពារពីការឈ្លានពានពីសត្រូវ
| ការគ្រប់គ្រងរបស់ទ្រង់តាមបែបពុទ្ធសាសនា |
ព្រះករុណា ព្រះអង្គ ដួង ទ្រង់ម៉ឺងម៉ាត់ណាស់ចំពោះអ្នកណាដែលបំពានច្បាប់ ហើយបានដាក់ទោសធ្ងន់ៗដល់មន្ត្រីធំណាដែលមិនគោរពរាជបញ្ជា។ ក៏ប៉ុន្តែព្រះអង្គប្រកបទៅដោយយុត្តិធម៌ មានព្រះទ័យល្អចំពោះអ្នកក្រីក្រ ទ្រង់មានអំណត់អត់ធន់ចំពោះអ្នកទាំងនោះ។
ការគ្រប់គ្រងរបស់ព្រះអង្គត្រូវបានគិតគូរតាមបែបព្រះពុទ្ធសាសនា ដោយទ្រង់ជាអ្នកជឿជាក់លើពុទ្ធសាសនាយ៉ាងម៉ឺងម៉ាត់ ដូចជា៖
ព្រះអង្គបានដកអ្នកល្ងង់ខ្លៅ និងអ្នកគ្មានសមត្ថភាពចេញពីកិច្ចការរាជការ ហើយបានបដិសេធជំនូនផ្សេងៗ ដែលពួកចៅហ្វាយខេត្តតែងតែថ្វាយព្រះរាជានៅពេលដែលទ្រង់ប្រទានត្រា
ព្រះអង្គមិនអត់ឱនឲ្យទេចំពោះការប្ដឹងផ្ដល់ដែលធ្វើឡើងមិនត្រឹមត្រូវ សរសេរមិនត្រូវតាមក្បួនខ្នាត ពីព្រោះព្រះអង្គមិនចង់ឲ្យសរសេរចម្លងតាមតែគ្នាមិនច្បាស់លាស់ ចង់ប្ដឹងផ្ដល់ត្រូវរត់ទៅរកអ្នកចេះដឹងឲ្យគេសរសេរពាក្យឲ្យ
ព្រះអង្គហាមប្រាមមន្ត្រីរាជការមិនឲ្យផឹកសុរា អ្នកណាជក់អាភៀនត្រូវបណ្ដេះចោល ទ្រង់តឹងតែងត្រង់ចំណុចនេះរហូតទាល់តែគ្មានមន្ត្រីណាម្នាក់ជក់អាភៀនទេ ក្នុងរជ្ជកាលព្រះអង្គ
ទ្រង់បានហាមមិនឲ្យធ្វើធ្នស់បិទជិតស្ទឹងទេ ដើម្បីឲ្យមានត្រីមួយចំនួនរួចផុតពីអ្នកនេសាទ និងដើម្បីឲ្យត្រីអាចធ្វើចរាចរទៅមកបានផង
ទ្រង់ក៏បានហាមប្រាមការបរបាញ់សត្វផងដែរ
| កំណែទម្រង់រាជការ |
នៅទូទាំងព្រះនគរ ព្រះអង្គទ្រង់បានចាត់កំណែទម្រង់ និងរៀបចំព្រះរាជវាំងកម្ពុជាឲ្យមានរបៀបរៀបរយឡើងវិញ និងជួយស្ដារកិត្តិនាមដែលបានបាត់បង់អស់កាលជាយូរមកហើយដោយសារសង្គ្រាម។
កំណែទម្រង់ក្នុងព្រះរាជសំណាក់
នៅក្នុងឆ្នាំ១៨៤៨ ទ្រង់បានសម្រេចប្ដូរពិធីការឲ្យគេហៅព្រះរាជាថា “ ព្រះករុណាវិសេស” និង “ អង្គម្ចាស់ជីវិតលើត្បូង” វិញ
ព្រះរាជមាតាទទួលព្រះឋានៈជា ” ព្រះវររាជជននី” ហើយទ្រង់មានត្រាមួយមានរូបកិន្នរីផង
ព្រះរាជបុត្រីច្បង ព្រះអង្គថ្វាយព្រះឋានៈថា “ សម្ដេចព្រះរាជធីតា”
ព្រះជាយារបស់ព្រះអង្គ អ្នកម្នាងប៉ែន ដែលជាមាតារបស់ព្រះរាជបុត្រាច្បង ទ្រង់បានលើកឲ្យឡើងជា “ ព្រះជាតិក្សត្រី”
អ្នកម្នាងពៅ មាតារបស់ព្រះរាជបុត្រាបន្ទាប់ ទ្រង់លើកឡើងជា “ ព្រះអច្ឆរាអក្សរ”
ទ្រង់បានរៀបចំព្រះរាជសង្ហារសម្គាល់អ្នកទាំងអស់នោះ ព្រមទាំងពាក្យពេចន៍ដែលត្រូវប្រើផង គឺឆ្លើយថា “ ព្រះបាទម្ចាស់” ចំពោះបុរស និង “ ព្រះម៉ែ” ចំពោះនារី
ទ្រង់បានរៀបចំឋានៈស្ត្រីៗ នៅក្នុងព្រះបរមរាជវាំង ហើយបានសម្រេចឲ្យហៅភរិយារបស់មន្ត្រីស័ក្ដិ៤ដល់ស័ក្ដិ១០ថា “ ជំទាវ” ហើយបានអនុញ្ញាតឲ្យអ្នកទាំងនោះបង់កន្សែងពណ៌, ពាក់រយ៉ាមាស ដោតផ្កាលើសក់ ហើយមានប្រអប់ស្លាដូចរបស់ប្ដីដែរ នៅពេលចូលមកក្នុងវាំង
ព្រះអង្គបានឲ្យកាត់បន្ថយក្បួនមន្ត្រីធំៗ ហើយចេញបញ្ជាឲ្យពួកមន្ត្រីទាំងនោះត្រូវស្លៀកខោវែងធំទូលាយ មានជរមាស ឬស្លៀកសំពត់សូត្រ នៅពេលមានពិធីផ្សេងៗ ពាក់អាវពណ៌ ក្រវាត់កំណាត់សំពត់ប៉ាក់ឌិនពណ៌មាស ក្រវាត់ដាវនៅចង្កេះ ទៅណាមកណាជិះគ្រែស្នែង បាំងក្លស់ពណ៌ក្រហមមួយជាន់
កំណែទម្រង់ព្រះនគរ
ព្រះអង្គបានរៀបចំខេត្តសាជាថ្មី ខេត្តណាធំទ្រង់ឲ្យចែកជា២ ឬ៣ ស្រុក។ រួចហើយទ្រង់បានដាក់ឲ្យស្ថិតនៅក្រោមឱវាទមន្ត្រីធំៗត្រួតត្រា
ព្រះអង្គបានកំណត់កាលបរិច្ឆេទព្រះរាជពិធីទ្វារទសមាសទាំង១៧ ហើយបានឲ្យយកចិត្តទុកដាក់គោរពថ្ងៃសីល និងសិក្ខាបទ
ឆ្នាំ១៨៥៣ ទ្រង់បានឲ្យបោះពុម្ពកាត់សំប៉ែតជាប្រាក់សុទ្ធបីប្រភេទ ដែលមានតម្លៃនៅពេលនោះស្មើនឹង៤ហ្វ្រង់, ១ហ្វ្រង់ និង៥កាក់។ នៅលើមុខម្ខាង មានរូបហង្សកវែងដូចរូបហង្ស ដែលគេតែងតែដាក់នៅលើចុងដងទង់ខាងមុខព្រះវិហារ។ នៅលើមុខម្ខាងទៀត មានរូបប្រាសាទបុរាណកំពូល៣ ដែលតំណាងអង្គរវត្ត
| ពិរាល័យ |
នៅកាលគ្រាដែលព្រះអង្គបានយាងទៅកំពត ដើម្បីទៅទតមើលសំពៅពាណិជ្ជកម្មមួយ ដែលទ្រង់បានឲ្យគេធ្វើឡើង រួចប្រគល់ឲ្យជនម៉ាឡេម្នាក់នៅត្រីកាកាន់កាប់។ នៅទីនោះព្រះអង្គបានជួបជាមួយអ្នកស្រាវជ្រាវមូហូត ជជែកជាមួយបានបន្តិច ទ្រង់ក៏បញ្ជាឲ្យគេផ្ដល់មធ្យោបាយដល់គាត់ធ្វើដំណើរមកឧដ្ដុង្គទៀត។
នៅពេលយាងត្រឡប់មកកាន់រាជធានីវិញ ក្រោយពេលដែលលោកមូហូត ចូលគាល់ព្រះអង្គនៅនឹងព្រះរាជដំណាក់ធ្វើពីឈើបានបន្តិច ព្រះបាទអង្គ ដួង ក៏ធ្លាក់ព្រះកាយប្រឈួន ហើយបានសុគតនៅឆ្នាំ១៨៦០ ត្រូវនឹងមហាសករាជ១៧៨២ ចុល្លសករាជ១២២២ (ក្នុងខែកត្ដិក ៥កើត)។
ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពព្រះអង្គ ត្រូវបានធ្វើឡើងក្នុងរជ្ជកាលព្រះបាទ នរោត្ដម និងទ្រង់បានថ្វាយព្រះបរមនាមថា “ ព្រះករុណាបរមកោដ្ឋ” ឬ “ ហ្លួងបរមកោដ្ឋ“ ។
ចេតិយ៍តម្កល់ព្រះអដ្ឋិព្រះអង្គ ត្រូវបានសាងសង់ និងតម្កល់នៅឯព្រះមហាបរមរាជវាំង នាក្រុងភ្នំពេញចតុម្មុខមង្គល។
| ព័ត៌មានទាក់ទង |
ព្រះអង្គអេង, ភាគ១ និងភាគ២
ព្រះមហាគ្រួសារព្រះបាទអង្គ ដួង
(sopeak statement)
Saturday, July 11, 2009
រឿងហួសចិត្ត
តើព្រះករុណាជាម្ចាស់គ្រប់ព្រះអង្គនិងអស់លោកសាធុសប្បុរសទាំងឡាយធា្លប់បានស្គាល់ឈ្មោះដ៏ល្បីល្បាញនៃវត្តមួយមានទីតាំងស្ថិតនៅស្រុកកោះធំខេត្តកណ្តាលដែរឫទេ?វត្តថ្មីនោះពិតជាមានកិត្តិស័ព្ទដ៏ល្បីល្បាញទាំងក្នុងប្រទេសនិងក្រៅប្រទេសហើយមានបរិស័ទរាប់សិបមឺុននាក់
មានសេចក្តីជ្រះថ្លាទៅចូលរួមចាប់សទ្ធាគ្រប់ៗគ្នា។តែរឿងដែលខ្ញុំករុណាអត្មាភាពមានចម្ញល់ជាទីបំផុតនោះគឺ៖អ្នកគ្រប់គ្រងនៅទីអារាមថ្មីថ្មងនោះគឺជាគ្រហស្ថស្លៀកសំលៀកបំពាក់ពណ៌សរតាំងខ្លួនជាពោធិសត្វប្រតិបត្តធម៌ដើម្បីត្រាស់ដឹងនូវមោក្ខធម៌តម្រង់ឆ្ពោះទៅព្រះនិព្វានបានជាស្ពានចំលងសត្វនិករឲរួចចាកទុក្ខហើយថែមទាំងតាំងខ្លួនជាសម្តេចព្រះមហាសង្ឃរាជជួនណាតចាប់កំណើតទៀតផង។ពេលមានកម្មវិធីបុណ្យធំៗដូចជាកឋិនទានបវរណាបច្ច័យ៤សង្ឃទានជាដើមលោកសង្ឃស្លៀកពាក់សរជាអ្នកតំណាងធ្វើគ្រប់កិច្ចកម្មទាំង
នោះ។រឿងដែលជាទីហួសចិត្តបំផុតសម្រាប់ខ្ញុំករុណាអត្មាភាពនោះគឺមានព្រះសង្ឃដែលបួសតាមពុទ្ធបាទរបស់ព្រះបរមគ្រូអ្នកទ្រទ្រង់សីល
សិក្ខាដែលពុទ្ធបរិស័ទគ្រប់ទិសទីថ្វាយបង្គំគោរពជាសរណទីពឹងទីរឮកស្មើដោយជីវិតនោះបែរជាបន្ទាបខ្លួនយ៉ាងទាបបំផុតទៅលុតអង្គុយបក់
ផ្លិតថ្វាយប្រគេនចំពោះបុគ្គលប្រភេទយ៉ាងនិង។ដែលសំដីហាស្តីនិយាយថាដើម្បីពុទ្ធសាសនាទើបគេធ្វើយ៉ាងដូច្នេះ!ទង្វើយកព្រះពុទ្ធសាសនា
យកព្រះសង្ឃជាទីសក្ការជាត្រៃសរណមួយក្នុងចំណោមសរណ៣ទៅបំពារបំពានរបៀបនេះតើអាចចាត់ទុកថាជាអ្នកស្រលាញ់រាប់អានព្រះ
ពុទ្ធសាសនាបានដែរឫទេ?ឫមួយក៏ចាត់ទុកខ្លួនឯងថាជាអរិយបុគ្គលពិតប្រាកដ?ឫមួយក៏ជាអរិយបុគ្គលបោកប្រាស់ភ្នែកអ្នកស៏ទៃ។
ហើយសូមព្រះករុណាជាស្ចាស់ដែលបានធ្វើដំណើរជាមួយអរិយពោធិសត្វនោះទ្រង់មេត្តាពិនិត្រមើលពុទ្ធវិន័យឡើងវិញបើស្រឡាញនិងចង់ឲ
ពុទ្ធសាសនាបានរីកចំរើនកុំឲពួកឆ្លៀតឪកាសនិយមវាបន្លំយកព្រះអង្គជាទីសក្ការទៅធ្វើឡប់ឡែតាមអំពើចិត្តដើម្បីបានជាអំនួតខ្លួនរបស់ពួក
គេតទៅទៀត៕
មានសេចក្តីជ្រះថ្លាទៅចូលរួមចាប់សទ្ធាគ្រប់ៗគ្នា។តែរឿងដែលខ្ញុំករុណាអត្មាភាពមានចម្ញល់ជាទីបំផុតនោះគឺ៖អ្នកគ្រប់គ្រងនៅទីអារាមថ្មីថ្មងនោះគឺជាគ្រហស្ថស្លៀកសំលៀកបំពាក់ពណ៌សរតាំងខ្លួនជាពោធិសត្វប្រតិបត្តធម៌ដើម្បីត្រាស់ដឹងនូវមោក្ខធម៌តម្រង់ឆ្ពោះទៅព្រះនិព្វានបានជាស្ពានចំលងសត្វនិករឲរួចចាកទុក្ខហើយថែមទាំងតាំងខ្លួនជាសម្តេចព្រះមហាសង្ឃរាជជួនណាតចាប់កំណើតទៀតផង។ពេលមានកម្មវិធីបុណ្យធំៗដូចជាកឋិនទានបវរណាបច្ច័យ៤សង្ឃទានជាដើមលោកសង្ឃស្លៀកពាក់សរជាអ្នកតំណាងធ្វើគ្រប់កិច្ចកម្មទាំង
នោះ។រឿងដែលជាទីហួសចិត្តបំផុតសម្រាប់ខ្ញុំករុណាអត្មាភាពនោះគឺមានព្រះសង្ឃដែលបួសតាមពុទ្ធបាទរបស់ព្រះបរមគ្រូអ្នកទ្រទ្រង់សីល
សិក្ខាដែលពុទ្ធបរិស័ទគ្រប់ទិសទីថ្វាយបង្គំគោរពជាសរណទីពឹងទីរឮកស្មើដោយជីវិតនោះបែរជាបន្ទាបខ្លួនយ៉ាងទាបបំផុតទៅលុតអង្គុយបក់
ផ្លិតថ្វាយប្រគេនចំពោះបុគ្គលប្រភេទយ៉ាងនិង។ដែលសំដីហាស្តីនិយាយថាដើម្បីពុទ្ធសាសនាទើបគេធ្វើយ៉ាងដូច្នេះ!ទង្វើយកព្រះពុទ្ធសាសនា
យកព្រះសង្ឃជាទីសក្ការជាត្រៃសរណមួយក្នុងចំណោមសរណ៣ទៅបំពារបំពានរបៀបនេះតើអាចចាត់ទុកថាជាអ្នកស្រលាញ់រាប់អានព្រះ
ពុទ្ធសាសនាបានដែរឫទេ?ឫមួយក៏ចាត់ទុកខ្លួនឯងថាជាអរិយបុគ្គលពិតប្រាកដ?ឫមួយក៏ជាអរិយបុគ្គលបោកប្រាស់ភ្នែកអ្នកស៏ទៃ។
ហើយសូមព្រះករុណាជាស្ចាស់ដែលបានធ្វើដំណើរជាមួយអរិយពោធិសត្វនោះទ្រង់មេត្តាពិនិត្រមើលពុទ្ធវិន័យឡើងវិញបើស្រឡាញនិងចង់ឲ
ពុទ្ធសាសនាបានរីកចំរើនកុំឲពួកឆ្លៀតឪកាសនិយមវាបន្លំយកព្រះអង្គជាទីសក្ការទៅធ្វើឡប់ឡែតាមអំពើចិត្តដើម្បីបានជាអំនួតខ្លួនរបស់ពួក
គេតទៅទៀត៕
Thursday, July 9, 2009
សម្ដេចព្រះមហាសង្ឃរាជា គណធិបតី និលទៀង
ព្រះនាមដើម
និល ទៀង
ព្រះនាមពេញ
សម្ដេចព្រះមហាសង្ឃរាជា គណធិបតី សិរីបរមបពិត្រ ជាសង្ឃនាយកតិលកលោកាចរិយោត្ដមបរមមេធសង្ឃជេដ្ឋា មហាសង្ឃរាជា ធម្មិកវរោត្ដមបរមបពិត្រ ដ៏ជាអធិបតីព្ធដ៏គណសង្ឃក្នុងក្រុងកម្ពុជា ជេដ្ឋារដ្ឋាមហាឥន្ទបត្តនគរបវរបូរីរម្យឧត្ដមរាជបនិជាមហាមគ្គនាយ
ប្រសូត
ព.ស.២៣៦៨/គ.ស.១៨២៤
សុគត
ព.ស.២៤៥៧/គ.ស.១៩១៣
ឋានៈ
សម្ដេចព្រះសង្ឃរាជ
ពីព.ស.
ព.ស.២៤០១ ដល់ ព.ស.២៤៥៧
បន្តដោយ
កែ អ៊ុក
សម្ដេចព្រះមហាសង្ឃរាជ និល ទៀង [អានថា៖ និល ទៀង] នៃគណៈមហានិកាយ (ប្រសូត ថ្ងៃសៅរ៍ ៧កើត ឆ្នាំវក ឆស័ក ព.ស.២៣៦៨/គ.ស.១៨២៤ សុគត ថ្ងៃព្រហស្បតិ៍ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ បញ្ចស័ក ព.ស.២៤៥៧/២ តុលា គ.ស.១៩១៣) ជាសម្ដេចព្រះសង្ឃរាជអង្គទី១ នៃគណៈមហានិកាយ នៃព្រះរាជអាណាចក្រកម្ពុជា។ ទ្រង់កាន់តំណែងពីព.ស.២៤០១ ដល់ ព.ស.២៤៥៧ ក្នុងរជ្ជសម័យព្រះមហាក្ស័ត្រិយ៍៣ព្រះអង្គ គឺ ១. ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតីព្រះអង្គ ដួង ២. ព្រះបាទសម្ដេចព្រះ នរោត្ដម ៣. ព្រះបាទសម្ដេចព្រះ ស៊ីសុវត្ថិ។
| ព្រះរាជជីវប្រវត្តិ |
ព្រះអង្គទ្រង់ប្រសូត នៅថ្ងៃសៅរ៍ ៧កើត ខែអាសាធ ឆ្នាំវក ឆស័ក ព.ស.២៣៦៨ គ.ស.១៨២៤ ក្នុងស្រុកពោធិព្រះបាទ ខេត្តកៀនស្វាយ (ស្រុកកៀនស្វាយ ខេត្តកណ្ដាល បច្ចុប្បន្ន)។ ព្រះអង្គជាបុត្រច្បងនៃ បិតានាម និល មាតានាម ឡឹក។
| ការភៀសព្រះកាយនៅស្រុកសៀម |
ក្នុងគ.ស.១៨៣១ កាលនោះកុមារទៀង ទើបតែ អាយុបាន៨ឆ្នាំ ទ័ពយួន និងសៀម បានពើបប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា នៅតំបន់កៀនស្វាយដើម្បីដណ្ដើមយកស្រុកខ្មែរ។ គ្រួសារសម្ដេចទៀងទាំងប៉ុន្មាន ត្រូវទ័ពសៀមចាប់កេណ្ឌកៀរយកទៅស្រុកសៀម ទុកធ្វើជាទាសាទាសី។ កុមារទៀង និងជីដូន ត្រូវគេបញ្ជូនឲ្យទៅរស់នៅឯទីក្រុងបាងកក។ នៅទីនោះកុមារទៀង បានជួបនឹងមាម្នាក់ឈ្មោះ ពៅ ជាអាមាត្យរបស់ព្រះបាទសម្ដេចព្រះ អង្គ ដួង កាលព្រះអង្គនៅជាព្រះអង្គម្ចាស់ដែលសៀមកេណ្ឌកៀរយកទៅធ្វើជាឈ្លើយ ដែរ។ ចំណែកគ្រួសារសម្ដេចមួយផ្នែកទៀត ត្រូវសៀមបញ្ជូនទុកឲ្យរស់នៅ ស្រុកមង្គលបុរី ក្នុងខេត្តបាត់ដំបង។
| ការសាងព្រះផ្នួស |
ព្រះអង្គមានព្រះជន្មបាន១១ឆ្នាំ ក្នុងឆ្នាំមមី ឆស័ក ព.ស.២៣៧៨ គ.ស.១៨៣៤ បានបំពេញផ្នួសជាសាមណេរ នាវត្តមួយនៅទីក្រុងបាងកក។
ព្រះជន្មបាន២១វស្សា ក្នុងឆ្នាំរោង ព.ស.២៣៨៨ គ.ស.១៨៤៤ សម្ដេចព្រះន័ងក្លៅ ព្រះចៅក្រុងសៀម ទ្រង់ព្រះរាជានុញ្ញាតឲ្យសាមណេរ ទៀង ចូលបំពេញឧបសម្បទា ក្នុងនាគខ្នានព្រះរាជទ្រព្យ នៅវត្តព្រះស្រីរតនសាស្ដាររាម គឺវត្តព្រះកែវមក៌ត ក្រុងបាងកក។
| ការយាងត្រឡប់មកប្រទេសកម្ពុជាវិញ |
ព្រះជន្មបាន២៦វស្សា ក្នុងឆ្នាំរកា ឯកស័ក ព.ស.២៣៩៣ គ.ស.១៨៤៩ ព្រះអង្គបានទៅថ្វាយព្រះពរលាសម្ដេចព្រះន័ងក្លៅ ត្រឡប់មកប្រទេសកម្ពុជាវិញ។ លុះមកដល់ប្រទេសកម្ពុជាហើយ ព្រះបាទហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គ ដួង ទ្រង់សូមនិមន្តឲ្យគង់នៅប្រទេសកម្ពុជា ហើយទ្រង់បានធ្វើព្រះរាជសុភអក្សរ ថ្វាយសម្ដេចព្រះន័ងក្លៅ។
| សម្ដេចព្រះសង្ឃរាជនៃក្រុងកម្ពុជាធិបតី |
ព្រះជន្មបាន៣៤វស្សា ក្នុងឆ្នាំម្សាញ់ នពស័ក ព.ស.២៤០១ គ.ស.១៨៧៥ ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គ ដួង ទ្រង់បានលើកព្រះព្រហ្មមុនី និល ទៀង ឲ្យគ្រងទីសម្ដេចព្រះមហាសង្ឃរាជាក្រុងកម្ពុជា។
លុះរំលងពីនោះមកបានមួយឆ្នាំ ព.ស.២៤០២ គ.ស.១៨៥៨ ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតីព្រះអង្គ ដួង បានតាំងសម្ដេចព្រះមហាសង្ឃរាជ និល ទៀង ជាស្ដេចសង្ឃពេញទី ហើយបានរៀបចំពិធីថ្វាយទឹកក្លស់ទឹកស័ង្ខ នៅក្រុងឧត្ដង្គមានជ័យ មានគោរម្យងារជា “សម្ដេចព្រះមហាសង្ឃរាជា គណធិបតី សិរីបរមបពិត្រ ជាសង្ឃនាយកតិលកលោកាចរិយោត្ដមបរមមេធសង្ឃជេដ្ឋា មហាសង្ឃរាជា ធម្មិកវរោត្ដមបរមបពិត្រ ដ៏ជាអធិបតីព្ធដ៏គណសង្ឃក្នុងក្រុងកម្ពុជា ជេដ្ឋារដ្ឋាមហាឥន្ទបត្តនគរបវរបូរីរម្យឧត្ដមរាជបនិជាមហាមគ្គនាយក” សម្រេចកិច្ចអស់ទ្រទ្រង់សង្ឃព្រះរាជាគណៈទាំង៤សម្រាប់។
| សម្ដេចព្រះសង្ឃរាជនៃព្រះមហាក្សត្រ៣ព្រះអង្គ |
សម្ដេចព្រះមហាសង្ឃរាជ និល ទៀង ព្រះអង្គមានឋានន្តរស័ក្ដិជាមហាសង្ឃរាជ នៅក្នុងរាជ្យ៣គឺ៖
▪ ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតីព្រះអង្គ ដួង
▪ ព្រះបាទសម្ដេចព្រះ នរោត្ដម ព្រះចៅក្រុងកម្ពុជាធិបតី
▪ ព្រះបាទសម្ដេចព្រះ ស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជាធិបតី
| ព្រះទិវង្គត |
ព្រះជន្មបាន៩០វស្សាគត់ នៅក្នុងឆ្នាំឆ្លូវ ព្រះអង្គទ្រង់សោយទិវង្គត នៅថ្ងៃព្រហស្បតិ៍ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ បញ្ចស័ក ព.ស.២៤៥៧ ត្រូវនឹងថ្ងៃទី២ ខែតុលា គ.ស.១៩១៣ វេលាម៉ោង១២និង៤០នាទីអាធ្រាត ដោយព្រះរោគជរាពាធ នៅព្រះរាជតំណាក់វត្តឧណ្ណាលោម ក្រុងភ្នំពេញ៕
ចម្លងចេញពីសៀវភៅព្រះរាជជីវប្រវត្តិ សម្ដេចព្រះសង្ឃរាជ រៀបរៀងដោយ ភិក្ខុបញ្ញាវិមលោ លឹម វាសនា ចៅអធិការស្ដីទីវត្ត អង្គប្រិយសិរីមានជ័យ ឆ្នាំ២០០៤
ប្រភពដើម - នរណាខ្លះនៅកម្ពុជា?
បន្ទាន់សម័យដោយ ភិក្ខុធម្មានន្ទ មីនា 23.
Wednesday, July 8, 2009
ក្រពះឃ្លានពិតជាគ្មានទេចិត្តតស៊ូ
នៅក្នុងពុទ្ធសាសនាមានពុទ្ធភាសិតមួយឃ្លាដែលព្រះពុទ្ធជាបរមគ្រូទ្រង់ត្រាស់ថា(សព្វេសត្តាអាហារដ្ឋិតិកា)=សត្វលោកទាំង
អស់រស់បានដោយសាអាហារក្នុងអត្ថន័យនៃពុទ្ធភាសិតនេះចង់បញ្ជាក់ថាសត្វទាំងអស់បើខ្វះអាហារបរិភោគហើយគឺមិនមានជីវិតរស់នៅបានទេ។ជីវិតដែលអាចរស់នៅបានក៏ដោយសារមានអាហរសម្រាប់ជួយទ្រទ្រង់ដែរព្រោះសរីរកាយរបស់សត្វ
ទាំងអស់
គឺជាផ្សំឡើងរវាងរូបបរមត្ថ(តាមបែបអភិធម្ម)២៨គឺដី(២១)ទឹក(១២)ភ្លើង(៤)និងខ្យល់(៦)និងមហាភូតរូប២៤ទៀតទើបផ្គុំ
បានជារូបរាង្គកាយមួយ។ហើយរូបទាំង២៨នែះត្រូវអាស្រ័យអាហារជាចាំបាច់។បើខ្វះអាហារគ្មានថាមពលឫក៏កម្លាំងពលំអ្វី
សម្រាប់រស់ទេ។គ្មានខួរក្បាលឯណាទៅគិតពីរការអភវឌ្ឃន័ឫក៏មនសិការស្នេហាជាតិអ្វីដែរ។ឧទាហណ៍ដូចជាពេលចប់
សង្រ្គាម
ថ្មីៗមានមនុស្សជាច្រើនដើម្បីក្រពះសុខចិត្តប្តូរជីវតប្រព្រឹត្តនូវអំពើអាក្រក់ផ្សេងៗមានលួចប្លន់ឆក់កណ្តៀតសព្វបែបយ៉ាង
ហើយអ្នកខ្លះទៀតរហូតដល់ហ៊ានលួចគាស់កកាយយកនូវសម្បត្តិមរតកដូនតាដែលមានអាយុកាលរាប់ពាន់ឆ្នាំទៅលក់ឲបរទេសដើម្បីមានបានដោយមិនគិតពីការខូចខាតនិងការបាត់បង់អ្វីទាំងអស់។អ្នកខ្លះដើម្បីរស់សុខចិត្តវាលូនដាក់ខ្លួនដាក់កាយលើកដៃសុំទានគេគ្រប់ច្រកល្ហកទោះត្រូវគេត្មះត្មះតិះដៀលយ៉ាងណា
ក៏ដោយចុះ។គ្មានមនសិការគ្មានឧត្តគតិគ្មានការគោរពស្រលាញ់ជាតិសាសនាឫទំលៀមទំលាប់អ្វីឡើយបើគ្មានអ្វីដាក់ពោះ
ហើយនោះ។ឧទាហរណ៍ជាក់ស្តែងដូចលោក(ម៉ូកហេងនិងប្រពន្ធកូនស្រាប់)
ចេញទៅសមរភូមិដើម្បីការពារទឹកដីនិងមរតកដូនតាតែត្រូវគេប្រហារដុតផ្ទះចោលរហូតដល់ថ្នាក់យកតង់បាំងមេឃ
នាំប្រពន្ថកូនដេកគិតឡើងគួរឲសង្វេកពេកក្រៃ។សួរមើលថាតើមានឆន្ទះប្រយុទ្ធជាមួយសត្រូវ់ឈ្លានពានទេ?ឆ្លើយជំនួសថាគ្មាន!
នេះព្រោះហេតុអ្វី?គឺព្រោះអត់មានអ្វីជាទីសង្ឃឹមនិងកក់ក្តៅដែលត្រូវយកជីវិតទៅចោលដោយឥតអំពើ(នេះជាទស្សនផ្ទាល់)
យើងបានឃើញនូវបទពិសោធន៍ច្រើនណាស់ពេលដែលខ្មែរកើតសង្រ្គាមគ្នាឯងអស់រយពេលជាង៣០ឆ្នាំអ្នកតស៊ូពិតប្រកដ
ត្រូវបាត់ដៃបាត់ជើងបាត់រហូតដល់ទៅជីវិតតែអ្នកដែលទទួលផលប្រយោជន៍ពិតគឺអ្នកនៅពីក្រោយខ្នងតែប៉ុណ្ណោះ។បច្ច័យ៤
សេដ្ឋកិច្ចគ្រប់គ្រាន់ទើបទ្វើឲមនុស្សមានឆន្ទ៖វីរិយស្នេហាជាតិទឹកដីកេរមរតកដូនតាបានបើរកអ្វីមកច្រកឆ្នាំគ្មានកុំសង្ឃឹម៕
Monday, July 6, 2009
បញ្ញា
ពាក្យថាបញ្ញាគឺជាពាក្យដែលមានឬសកល់មកពីភាសាបាលី។បញ្ញានេះបានទទួលមកពីប្រភពច្រើនយ៉ាងតាមបែបព្រះពុទ្ធសាសនាគឺបញ្ញាកើតឡើងពីការស្តាប់បញ្ញាកើតឡើងពីការគិតបញ្ញាកើតពីការរៀនទន្ទិញជាដើម។ល។
តាមបែបខ្មែរបញ្ញាកើតឡើងដោយហេតុ៤យ៉ាងគឺ៖(សុចិបុលិវិនិមុត្តោកថំសោបណ្ឌិតោភវេ)សុ=ប្រឹងស្តាប់គេចិ=រិះរេកត់ចំណាំបុ=សាកសួរសុំាលិ=ចំណាំកត់ត្រាទុកបើបានដោយអង្គ៤គ្រប់ចំនួនយ៉ាងចំណាប់និងបានចេះចាំឆាប់ក្លាយជាអ្នកចេះដឹងក្នុងលោកា។
ព្រះពុទ្ធបរមគ្រូទ្រង់បានត្រាស់ថា៖ម្នាលភិក្ខុទាំងឡាយការស្តាប់គឺជាប្រភពនៃបញ្ញាដ៏សម្ខាន់ណាស់ហេតុនេះអ្នកទាំងឡាយត្រូវប្រើពេលវេលា
ឲបានច្រើនដើម្បីស្តាប់អ្នកដ៏ទៃនិយាយទោះពេលខ្លះអ្នកទាំងនោះនិយាយមិនត្រូវចិត្តយើងក៏ដោយ។ការស្តាប់ដោយយកចិត្តទុកដាក់គឺចំណុចដ៏សម្ខាន់បំផុតជាប្រភពនៃការហូរចូលមកនៃបញ្ញាមានមនុស្សច្រើនណាស់ដែលមិនសូវចូលចិត្តស្តាប់ការនិយាយរបស់អ្នកដ៏
ទៃទេតែមានបំណងចង់ឲគេស្តាប់ខ្លួននិយាយវិញសូម្បីដឹងថាការនិយាយារបស់ខ្លួនមិនសូវមានខ្លឹមសារក៏ដោយហេតុអ្វីបានជាយ៉ាងនេះ?
ចម្លើយមានតែមួយគឺ៖មានឧបាទានប្រកាន់មាំដឹងខ្លួនថាមានបទពិសោធតិចរៀនសូត្របានចន្តិចបន្តួចតែដោយអំណាចមន៖
ក៏ខំប្រឹងនិយាយទាំងទទឹងទទេងគ្មានបែបបទ។
ការស្តាប់ឲបានច្រើនជាងការនិយាយគឺជាការប្រមូលយកបញ្ញាពីគ្រប់ទិសទីមកបញ្ចូលក្នុងខួរក្បាលរបស់យើង។សាសនាវិទ្យាសាស្រ្តនយោបាយនិងទស្សនផ្សេងៗគឺជាគន្លឹះដ៏សម្ខាន់នៃបញ្ញា។ការគិតបន្ទាប់ពីស្តាប់នូវអ្វីដែលបានហូរចូលមកក្នុងត្រចៀករបស់យើងមានការស្តាប់ខ្លះធ្វើឲ
ខួរក្បាលយើងជ្រះថ្លាហើយក៏មានការស្តាប់ខ្វះធ្វើឲខួរក្បាលល្អក់កករផងដែរ។ព្រះពុទ្ធទ្រង់ត្រាស់ថាបន្ទាប់ពីស្តាប់ត្រូវយកចិន្តគឺការគិតមកជា
ចំណុចសម្ខាន់បើខ្វះការគិតការស្តាប់របស់យើងនិងក្លាយជាអាវុធមកធ្វើឲខួរក្បាលយើងពិការជាក់ជាមិនខាន។យើងធ្លាប់បានដឹងបានឮជាច្រើនមកហើយថាមានអ្នកស្តាប់ខ្វះការពិចារណាខ្លះបាត់បង់នូវឧត្តមគតិដែលខ្លួនមានខ្លះទៀតបាត់បង់ទ្រព្យសម្បត្តិហើយម្យ៉ាងទៀតក៏ត្រូវមានទោសទាន់ដោយសារតែការស្តាប់ខ្វះការគិតជាបទដ្ឋាននេះឯង។បើយើងស្តាប់ហើយឲគិតបានច្បាស់លាស់ហើយយល់ថាត្រឹមត្រូវមានប្រយោជន៍សម្រាប់ខ្លួននិងអ្នកដទៃភវនាគឺការទន្ទិញឲបានចេះចាំចុះមិនជាការខុសឆ្គងអ្វីឡើយ។ច្បាស់ណាស់កាលណាបើស្តាប់ហើយយល់ខុសគិតក៏ខុសនិយាយក៏ខុសធ្វើក៏ខុសចិញ្ចឹមជីវិតក៏ខុសព្យាយាមក៏ខុសរហូតដល់ទៅសមាធិក៏ខុស
ទៅតាមនោះដែរ។ហេតុនេះអ្នកប្រាថ្នានូវបញ្ញាគ្រប់រូបអើយគួរតែស្តាប់ហើយគិតចម្រើនឲបានច្រើនដើម្បីឲការគិតរបស់យើងវាបានទូលំទូលាយទីបំផុតបានចាក់ធ្លុះនូវអនុត្តរធម៌ជាទីបំផុតនៃបញ្ញា៕(៧/៦/៥៥៣.២០០៩)រិនសារ៉ូ
Thursday, July 2, 2009
អាសូរព្រះពុទ្ធសាសនាខ្មែរ
យោងទៅតាមការសិក្សាស្រាវជ្រាវតាមប្រវត្តិសាស្រ្តឬឯកសារផ្សេងៗបាបបញា្ជក់យ៉ាងច្បាស់ថា៖ពុទ្ធសាសនាដែលបាន
ចាប់កំណើតកើតឡើងនៅប្រទេសឥណ្ឌានារវាងសតវត្សន៍ទី៦មុនគ.សដោយព្រះសក្យមុនីបរមគោត្តមនោះមក។
ក្រោយព្រះពុទ្ធបរមគ្រូទ្រង់បរិនិពា្វនទៅរវាងប្រមាណ៣០០ឆ្នាំព្រះពុទ្ធសាសនាក៏បានហូរចូលមកដែនសុវណ្ណភូមិ
(កម្ពុជទេស)ដោយព្រះថេរពីរព្រះអង្គគឺ៖ព្រះសោណត្ថេរនិងព្រះឧត្តរត្ថេរ។បន្ទាប់ពីចូលមកក្នុងដែនសុវណ្ណភូមិមក
ព្រះពុទ្ថសាសនាក៏បានក្លាយជាពុទ្ធសាសនាបែបខ្មែរចាប់តាំងពីពេលនោះរហូតមកដល់ពេលបច្ចុប្បន្ន។
ដូនតាខ្មែរគ្រប់សម័យកាលគ្រប់កាល៖ទេស៖បានប្តូរអាយុជីវិតដើម្បីថែរក្សាព្រះពុទ្ធសាសនាដែលជាកេរដំនែល
ដូនតាឲបានគង់វង់ស្ថិតស្ថេររហូតកមដល់សព្វថ្ឡៃ។ពុទ្ធសាសនាខ្មែរបានរួមសុខរួមទុក្ខជាមួយជនជាតិខ្មែរគ្រប់សម័យកាល។
ពេលខ្មែររីកចំរើនក៏មានពុទ្ធសាសនាពេលខ្មែររង់ទុក្ខវេទនាក៏មានពុទ្ធសាសនា។យើងសូមក្រលេកមើលអតីតកាលកន្លងមក
ពេលដែលព្រះនាងឥន្ទ្រទេវីបង្កើតសាកលវិទ្យល័យ២គឺ៖រាជវិហារនិងមហាវិទ្យល័យជ័យស្រី(ព្រះខ័ននិងតាព្រហ្ម)
រាជបណ្ឌិតអ្នកប្រាជ្ញនិងសាស្ត្រាចារ្យគឺសុទ្ធសឹងតែមានប្រភពមកពីព្រះពុទ្ធសាសនា។សម័យភ្នំពេញលង្វេកឧត្តង្គជាពិសេស
សម័យអណានិគមនិយមបារាំងគឺពុទ្ធសាសនាដ៏មានសារ%សម្ខាន់ក៏បានតស៊ូប្តូរអាយុជីវិតដើម្បីឯករាជ្យអធិបតីនិងទំនៀម
ទំលាប់ខ្មែរឲបានគង់វង្សរហូតមកគ្រប់វត្តអារាមក្នុងប្រទេសកម្ពុជាគ្មានវត្តអារាំណាមួយដែលគ្មានការអប់រំបណ្តុះប្រាជ្ញាបារមី
និងចេះដឹងនោះឡើយ។ទាំងព្រះសង្ឃទាំងគ្រហស្ថដែលបានចូលមកគឺត្រូវតែបានទទួលការអប់រំទោះតិចទោះច្រើនក្តី។
ហើយទីវត្តអារាមនេះជាជង្រុកនៃវប្បធម៌និងអរិយធម៌ខ្ខែរគ្រប់បែបយ៉ាង។សម័យពលពតខ្មែររលាយមនុស្សរលាយវប្បធម៌
ដោយហេតុរលាយពុទ្ធសាសនានិងគ្រឹះស្ថានសិក្សាអប់រំនានា។យើងមើលចុះពុទ្ធសាសនាក៏នៅតែយកទ្រូងនិងអាយុជីវិត
ទៅពាំងគ្រាប់រំសេវនៅតាមព្រំដែនខ្មែរ
សៀមទៀតដើម្បីបុព្វហេតុទឹកដីនិងមរត៌កដូនតា។កាយបើឃើញរូបថតនិងទីស្នាក់នៅរបស់វត្តកែវសិក្ខាគិរីស្វារ៖គួរឲសង្វេក
ឥតឧបមា។តែមានពួកឪកាសនិយមខ្លះដែលមានបំណងចង់រំលាយព្រះពុទ្ធសាសនាឲសាបសូន្យអស់ពីទឹកដីកម្ពុជាខំពុះពារ
ព្យាយាមដើម្បីបំបាត់អត្តសញា្ញណពុទ្ធសាសនាខ្មែរ។មានអង្កាមនុស្សធម៌បោកប្រាស់ខ្លះឆ្លៀតឪកាសពេលខ្មែរក្រខ្សត់ខំផ្គត់ផ្គង់ជាចំណីអាហារបន្តិចបន្តួចដើម្បីក្បួចយកខ្មែរខ្លះ
ជាពិសេសគឺកុមានរតូចៗដែលមិនទាន់មានការគិតពិចារណាឲបានជ្រៅជ្រះនៅឡើយដោយការឲនំចំណីស្ករគ្រាប់ជានុយ
សំរាប់ស្ទូចយកអ្នកទាំងនោះឲចូលសាសនារបស់ខ្លួនដែលពិភពខាងលិចគេសឹងតែឈប់ទទួលយក(អាទិទេពនិយម)នោះ
ទៅហើយមិនតែប៉ុណ្ណោះមានពួកខ្លះខំស្រែកជេប្រទុចដៀមដាមសព្វបែបសព្វការមកលើព្រះពុទ្ធសាសនានិងព្រះសង្ឃសាវក
របស់ព្រះមានព្រះភាគយ៉ាងអាក្រក់អាក្រីទៀតផង។អំពើបែបនេះជាហេតុបង្កឲមានវិវាតរវាងគ្នានិងគ្នាដែលមិនអាចចៀសរួច
ពីព្រោះគេក៏មានសិទ្ធិការពាររបស់ផងគេដែរ។
(ថ្ឡៃទី១០កើតខែអាសាឍព.ស២៥៥៣,២,៧,២០០៩)រិនសារ៉ូ
Subscribe to:
Posts (Atom)