Saturday, July 11, 2009

រឿងហួសចិត្ត

តើព្រះករុណាជាម្ចាស់គ្រប់ព្រះអង្គនិងអស់លោកសាធុសប្បុរសទាំងឡាយធា្លប់បានស្គាល់ឈ្មោះដ៏ល្បីល្បាញនៃវត្តមួយមានទីតាំងស្ថិតនៅស្រុកកោះធំខេត្តកណ្តាលដែរឫទេ?វត្តថ្មីនោះពិតជាមានកិត្តិស័ព្ទដ៏ល្បីល្បាញទាំងក្នុងប្រទេសនិងក្រៅប្រទេសហើយមានបរិស័ទរាប់សិបមឺុននាក់
មានសេចក្តីជ្រះថ្លាទៅចូលរួមចាប់សទ្ធាគ្រប់ៗគ្នា។តែរឿងដែលខ្ញុំករុណាអត្មាភាពមានចម្ញល់ជាទីបំផុតនោះគឺ៖អ្នកគ្រប់គ្រងនៅទីអារាមថ្មីថ្មងនោះគឺជាគ្រហស្ថស្លៀកសំលៀកបំពាក់ពណ៌សរតាំងខ្លួនជាពោធិសត្វប្រតិបត្តធម៌ដើម្បីត្រាស់ដឹងនូវមោក្ខធម៌តម្រង់ឆ្ពោះទៅព្រះនិព្វានបានជាស្ពានចំលងសត្វនិករឲរួចចាកទុក្ខហើយថែមទាំងតាំងខ្លួនជាសម្តេចព្រះមហាសង្ឃរាជជួនណាតចាប់កំណើតទៀតផង។​ពេលមានកម្មវិធីបុណ្យធំៗដូចជាកឋិនទាន​បវរណាបច្ច័យ៤សង្ឃទានជាដើមលោកសង្ឃស្លៀកពាក់សរជាអ្នកតំណាងធ្វើគ្រប់កិច្ចកម្មទាំង
នោះ។រឿងដែលជាទីហួសចិត្តបំផុតសម្រាប់ខ្ញុំករុណាអត្មាភាពនោះគឺមានព្រះសង្ឃដែលបួសតាមពុទ្ធបាទរបស់ព្រះបរមគ្រូអ្នកទ្រទ្រង់សីល
សិក្ខាដែលពុទ្ធបរិស័ទគ្រប់ទិសទីថ្វាយបង្គំគោរពជាសរណ‌ទីពឹងទីរឮកស្មើដោយជីវិតនោះបែរជាបន្ទាបខ្លួនយ៉ាងទាបបំផុតទៅលុតអង្គុយបក់
ផ្លិតថ្វាយប្រគេនចំពោះបុគ្គលប្រភេទយ៉ាងនិង។ដែលសំដីហាស្តីនិយាយថាដើម្បីពុទ្ធសាសនាទើបគេធ្វើយ៉ាងដូច្នេះ!ទង្វើយកព្រះពុទ្ធសាសនា
យកព្រះសង្ឃជាទីសក្ការជាត្រៃសរណមួយក្នុងចំណោមសរណ៣ទៅបំពារបំពានរបៀបនេះតើអាចចាត់ទុកថាជាអ្នកស្រលាញ់រាប់អានព្រះ
ពុទ្ធសាសនាបានដែរឫទេ?​ឫ​​មួយក៏ចាត់ទុកខ្លួនឯងថាជាអរិយបុគ្គលពិតប្រាកដ?​ឫ​​មួយក៏ជាអរិយបុគ្គលបោកប្រាស់ភ្នែកអ្នកស៏ទៃ។
ហើយសូមព្រះករុណាជាស្ចាស់ដែលបានធ្វើដំណើរជាមួយអរិយពោធិសត្វនោះទ្រង់មេត្តាពិនិត្រមើលពុទ្ធវិន័យឡើងវិញបើស្រឡាញនិងចង់ឲ
ពុទ្ធសាសនាបានរីកចំរើនកុំឲពួកឆ្លៀតឪកាសនិយមវាបន្លំយកព្រះអង្គជាទីសក្ការទៅធ្វើឡប់ឡែតាមអំពើចិត្តដើម្បីបានជាអំនួតខ្លួនរបស់ពួក
គេតទៅទៀត៕

No comments: