Tuesday, July 14, 2009

ទស្សនខ្លះៗៗៗៗៗៗ


(រូបំ​ជីរតិមច្ចានំ​នាមរូបំនជីរតិ)រីរូបរាង្គកាយនៃសត្វលោទាំងឡាយតែងតែចាស់
គ្រាំគ្រាទៅជាធម្មតា​តែនាមនិងគោត្តរបស់សត្វលោកមិនចាស់ជរាតាមរូបរាង្គកាយឡើយ។
អ្វីដែលមានកំណើតកើតមកហើយតែងតែជួបប្រទះធម៌៣ប្រការគឺ៖​អនិច្ចំ​ទុក្ខំ​និងអនត្តា​
ធម៌៣ប្រការនេះជាត្រៃលក្ខណ៖ដែលគ្មានបុគ្គលណាក្នុងលោកសន្និវាសនេះអាចគេចរួចបាន។
ទោះអ្នកនោះមានជំនឿលើសាសនាអាទិទេពណាក៏ដោយចុះពេលដែលខ្លួនប្រាណចិត្តគំនិតអារម្មណ៍
ប្រែប្រួលផ្លាស់ប្តូរទោះជាខំបួងសួងអំពាវនាវរកក៏មិនដែលឃើញមានអាទិទេពឫក៏ព្រះជាម្ចាស់ណា
មួយចុះមកជួយបានម្តងសោះញើញតែខ្លួនឯខំប្រឹងរត់ពួនគេចវេស។ជីវិតនេះមានការប្រែប្រួលតាំងតែពី
ចាប់កំណើតរហូតដល់ពេលមរណកាលចូលមកផ្តាច់ផ្តិលយកទៅដោយគ្មានការប្តឹងតវ៉ាឫជជេកវេចញេករក
ខុសរកត្រូវបានឡើយ។មានពេលខ្លះបានជាសុខសប្បាយហឺហាលោតហក់ស្រស់ស្រាយរាក់ទាក់រកគ្នា
ពេលខ្លះកើតទុក្ខបុកម្និញរករឿងទាស់ទែងគ្នាមើយមុខមិនចំពេលខ្លះជាពេលខ្លះឈឺរងាក្តៅពេលខ្លះមានទំរេក
ត្រេកត្រអាលពេលខ្លះស្មោះស្ម័គ្រពេលខ្លះព្រាត់ប្រាស់និរាសចាកទីទៅទំស្នាក់នៅកន្លែញទ៏ទៃទាំងខ្លួនឯងមិនពេញ
ចិត្ត។ពេលខ្លះព្រាត់ឪពុកពេលខ្លះយំសំកុកព្រោះព្រាត់ម្តាយ​ពេលខ្លះព្រាត់កូនពេលខ្លះព្រាត់ប្រពន្ធប្តីរកក្តីសុខសឹងមិន
ឃើញពេលខ្លះត្រូវប្តីបោះបង់ចោលពេលខ្លះត្រូវប្រពន្ធមានសហាយស្មន់កើតទុក្ខធ្ញន់សម្លាប់ខ្លួន​ខ្លះត្រូវស្ញួនចំណី
ខ្លាចធាត់ខ្លះត្រូវបំប៉នចំណីដើម្បីមានកម្លាំងខ្លាំងប្រឆាំងនិងជំងឺខ្លះរកតែបាយហូបគ្មានខ្លះមានប្រាក់លានទុក
ក្នុងផ្ទះខ្លះស្លាប់ដោយទាន់ហន់ខ្លះស្លន់ស្លោរកពេទ្យជួយជាបន្ទាន់។ខ្លះជាអ្នកចម្រៀងអ្នកសីល្ប៖ខ្លះលោតហក់
ដើម្បីលុយខ្លះប្រថុយដើម្បីបានប្រាក់ខ្លះប្រកាប់ចាក់ដើម្បីឈ្នះចាញ់ខ្លះកំណាញ់ដើម្បីមានបានខ្លះស្វិតស្វាញដើម្បី
ប្រយោជន៍រួមខ្លះសង្រួមដើម្បីប្រយោជន៍ផ្ទាល់ខ្លួនខ្លះលាក់ខ្លួនដើម្បីចំណេញខ្លះបញ្ចេញដើម្បីអំនួតខ្លះធ្វើឆ្កួតដើម្បី
លាភខ្លះសុភាពដើម្បីយស​ខ្លះបានកេរឈ្មោះដោយឆក់កណ្តៀត​ខ្លះមានស្នៀតដើម្បីរស់ខ្លះសំដីគំរសដើម្បីគេកោត
ខ្លះធ្វើឆោតដើម្បីមុខមាត់ខ្លះប្រើរំពាត់ដើម្បីប្រហារខ្លះផឹកស្រាដើម្បីបំបាត់ទុក្ខ​ខ្លះគិតចាក់ស្មុគព្រោះរឿងមិនត្រឹមត្រូវ
ខ្លះរអែរអូវព្រោះទម្លាប់ខ្លះនៅជាប់ព្រោះញាមខ្លះរហេមរហាមព្រោះខ្ចិលច្រអូស។ខ្លះល្ញង់ខ្លៅខ្លះចេះដឹងខ្លះខំប្រឹង
ខ្លះដំអក់​ខ្លះងិកង៉ក់ខ្លះទន់ជ្រាយខ្លះរបិលរប៉ូច​ខ្លះខិលខូចខ្លះវៀចវង់ខ្លះជាប់ជង់ព្រោះស្រីស្នេហ៍ខ្លះបោឡែព្រោះ
គេក្បត់ខ្លះនឿយហត់ព្រោះការងារ​ខ្លះរងារអត់មេបាខ្លះសាវ៉ាព្រោះមិនគ្រប់ខ្លះខ្វះម្លប់ជាទីពឹងខ្លះបាត់ប្រលឹង
ព្រោះចាញ់កល់ខ្លះមានកង្វល់ព្រោះតំរេកខ្លះពុនរេកព្រោះប្រយោជន៍ខ្លះហិនហោចពីព្រោះល្បែងខ្លះវង្វេងព្រោះស្តាប់
ខ្ឡះធ្វើត្រាប់ដើម្បីសើចលេងខ្លះលេញភ្លេញដើម្បីសប្បាយខ្លះអត់ប្រាក់ចាយលួចទ្រព្យគេខ្លះទំនេរអត់ការធ្វើ
ខ្លះធ្វើល្ញីល្ញើដើម្បីចេះខ្លះមានចំណេះឥតប្រយោជន៍ខ្លះអាសោចន៍ព្រោះការងារខ្លះមានពៀរព្រោះសាងកម្ម
ខ្លះចេះចាំព្រោះទន្ទេញ​ខ្លះទោមនិញព្រោះអត់បាយខ្លះក្តៅព្រោះគេជំពាក់ខ្លះផ្អើលភ្ញាក់ព្រោះជំនឿខ្លះគេជឿធ្វើឡប់ឡែ
ខ្លះត្រប៉ែព្រោះអាភៀនខ្លះជាប់ញៀនព្រោះបានភ្លក់ខ្លះញីញក់ព្រោះស្រលាញខ្លះចុះចាញ់ព្រោះមិនខំខ្លះសំងំព្រោះ
ខ្មះអៀនខ្លះអៀនព្រៀនព្រោះល្ងិតល្ងង់ខ្លះលិចលង់ព្រោះតំរិះខ្លះមិនចេះអាចធ្វើកើតខ្លះមានកំណើតដោយសារបុណ្យ
ខ្លះមានទារុណដោយប្រព្រឹត្តខ្លះស្វាញស្វិតព្រោះទ្រព្យធន​ខ្លះជាប់កុនដោយលង់ខ្ឡួនខ្លះជាប់ជួនព្រោះអាណិត
ខ្លះក្បត់ផិតព្រោះតណ្ហាខ្លះសាវ៉ាព្រោះមិនល្មមខ្លះទ្រុតទ្រមព្រោះមិនចេះតមខ្លះមានតំណមធ្វើមិនកើតខ្លះល្អឆើត
តែសម្បកក្រៅខ្លះខ្មៅតែជាខ្លះរងារតែចេះអត់ទ្រាំខ្លះមាំទាំតែទន់ជ្រាយខ្លះរាយម៉ាយតែអត់ធ្មត់ខ្លះមឺងម៉ាត់តែកំសោយ
ខ្លះស្តាយក្រោយព្រោះហួសពេលខ្លះទំរេលព្រោះទម្រន់ខ្លះទោសធ្ងន់ព្រោះទង្វើខ្លះល្ងីល្ងើព្រោះមិនគិតខ្លះប្រឹងយិតតែមិន
ដល់ខ្លះមានអំពល់ព្រោះរឿងគេខ្លះត្រូវគេជេព្រោះនិយាយដើមខ្លះដកដង្ហើមចោលទទេរខ្លះទំនេរនិយាយបូបាច់
ខ្លះបានសម្រេចព្រោះខំប្រឹងខ្លះចូលដណ្តឹងគេមិនអោយខ្លះដង្ហោយរកព្រះជួយខ្លះបានជំនួយតែមិនស្កប់ខ្លះបានកំណប់
តែមិនចេះទុកខ្លះមានជង្រុកតែអត់ស្រូវខ្លះដល់រដូវមិនធ្វើស្រែខ្លះឡែឡែតាមតៀមស្រាខ្លះហឺហាតែសម្បកក្រៅខ្លះញេវញាវ
បានតែមាត់ខ្លះខ្ចាត់ពា្រត់តែមានបថខ្លះសន្មតិតែមិនគោរពខ្លះចូលម្លប់នូវលួចចែចូវខ្លះមានស្រែមិនមានស្រូវខ្លះដល់រដូវដេក
ស្រមុកខ្លះសំកុកនៅវាលស្រែខ្លះលំហែនៅសួនច្បារខ្លះដេកចាំនៅចំការខ្លះស្នេហាខុសប្រពៃណីខ្លះខ្លួនស្រីតែដូចញីខ្លះវក់វី
និងកាមគុណខ្លះមានទុនមិនប្រកបខ្លះលបឆ្លបស្តាប់រឿងគេខ្លះទំនេរអង្គុយរកឆៃខ្លះស្រមៃចង់ក្លាយខ្លួនជាអ្នកមានខ្លះសាងស្ពានដើម្បីបានបុណ្យខ្លះខំធ្វើគុណបែរបានជាទោសខ្លះមានកំហុសចង់កែខ្លួនខ្លះលង់ខ្លួនខំសម្រុកខ្លះបោលបុកព្រោះខ្លាចចាញ់
ខ្លះបានឆ្ងាញ់ភ្លេចគ្រាក្រខ្លះបានល្អភ្លេចរឿងកំសត់ខ្លះសន្មតិថាខ្លួនចេះខ្លះគ្មានចំណេះតែខំប្រឹងខ្លះស្រវឹងនិងលាភយស
ខ្លះខូចឈ្មោះព្រោះអំណាចខ្លះកោងកាចខ្លះស្លូតត្រង់ខ្លះជាគ្រហស្ថខ្លះជាលោកសង្ឃខ្លះស្លៀកស្បង់មិនកោរសក់
ខ្លះដំអក់មិនចេញដើរខ្លះធ្វើដំណើរមិនត្រូវផ្លូវខ្លះចេញទៅទាំងវង្វេញខ្លះចូលចិត្តនៅម្នាក់ឯងខ្លះខែញរែញព្រោះលាភយស
ខ្លះយកឈ្មោះទៅដើរលក់ខ្លះយកលាមកទៅពពាយនាយខ្លះនៅឆ្ងាយអួតថាខ្លួនជិតស្និទ្ធខ្លះនៅជិតដិតមិនហាស្តីខ្លះនិយាយ
ដោយមិនគិតខ្លះរំពឹងគិតទៅបរលោកខ្លះគិតឈ្ងោកក្នុងលោកិយ៍ខ្លះល្បាញល្បីតែសម្បកក្រៅខ្លះល្ងង់ខ្លៅតែចេះដឹងខ្លះ
ប្រិតប្រឹងខ្លះរ៉ាយម៉ាខ្លះរវើរវាយខ្លះម៉ត់ចត់ខ្លះលុតក្រាបព្រោះអំណាចខ្លះកោងកាចព្រោះមានបុណ្យ(បុណ្យស័ក)
ខ្លះមានគុណខ្លះអភ័ព្វខ្លះមានទ្រព្យតែមិនមានសេចក្តីសុខខ្លះសំរុកខំធ្វើការខ្លះនិយាយប្រាចតាមតៀមស្រាខ្លះប្រាថ្នា
ប្រាជ្ញាបុណ្យខ្លះកើតជាមនុស្សខ្លះកើតជាទេវតាខ្លះកើតឋានអសុរាខ្ឡះឋានអវចីព្រោះកម្មខ្ឡួនធ្វើបែងចែកវេងខ្ឡីនេះជាសំដី
របស់ព្រះពុទ្ធមានខ្លះកើតទៅជាឆ្កែឆ្មារបក្សីបក្សាម្រឹគីគាខ្លះទៅជាឡប់ឆ្កួតលីលានេះកម្មបុព្វេដែលខ្លួនសាង។(នៅមានត)​

No comments: