Tuesday, July 14, 2009

មហាឃោសនន្ទ


អនុសាសន៍ព្រះមហាឃោសនន្ទ
មហាករុណាធម៌

បើខ្ញុំធ្វើអំពើល្អដល់អ្អកណាម្នាក់ អ្នកនោះនឹងក្រេបយកអំពើនេះ រួចផ្តល់បន្តដល់អ្នក
ដទៃទៀត។ បើខ្ញុំប្រព្រឹត្តអំពើមិនល្អដល់អ្អកណាម្នាក់ អ្នកនោះមានកំហឹង និងមានទោស:
ក្នុងខ្លួន ហើយផ្តល់អំពើនេះដល់អ្នកផ្សេងទៀត។ បើពិភពលោកមានការជ្រួលច្របល់ ខ្ញុំ
ត្រូវរកមធ្យោបាយគ្រប់បែបយាង ដើម្បីជួយសម្រួលតាមផ្លូវធម៌។ ការជួយអ្នកដទៃក៏ទុក
ដូចជាជួយខ្លួនឯងដែរ។

បើខ្ញុំសំដែងភារវកិច្ចចំពោះព្រៈពុទ្ទ ខ្ញុំក៏ត្រូវគោរព និងសំដែងភារវកិច្ចដល់អ្នកដទៃគ្រប់
ទីកន្លែងក្នុងពិភពរលាក។ កាយវិការទាំងអស់នេះ លោកសន្មតថា មហាករុណាធម៌។ ករុ
ណាធម៌នឹងផ្ដល់នូវសុភមង្គលដ៏សំខាន់ ដល់គតិ(ចេតនា)របស់មនុស្សលោក។

បើយើងកាពារខ្លួនយើងដោយប្រុងប្រយ័ត្ន ក៏ដូចជាយើងកាពារអ្នកដទៃដែរ។ បើយើង
កាពារជីវិតមនុស្សលោក តាមផ្លូវ ករុណាធម៌ គឹយើងកាពារខ្លួនយើងដែរ។

គ្រួសារនៃមនុស្សលោក

បើយើងទទួលស្គាល់ថា យើងទាំងអស់គ្នារស់នៅក្នុងមហាគ្រួសារនៃមនុស្សលោក ដែលយើងគោរពសាសនា គ្រិស្ត អិស្លាម យូដឹន ហិន្ឌូ និង ព្រះពុទ្ធនោះ យើងអាចរកមធ្យោបាយរួមគ្នាដើម្បីដោះស្រាយឲ្យមាន សន្តិភាព និង ឆ្នៃជីវិតមនុស្សលោក ឲ្យបានប្រកបដោយការរីកចំរើន និង សុភមង្គល។

ដូច្នេះខ្ញុំសូមអំពាវនាវ សូមអោយយើងទាំងអស់គ្នា ជួយសម្រួលផ្នែកសន្តិភាព ឲ្យមានរូបរាងឡើង និង កាពារ ជីវិតមនុស្សឲ្យចាកផុតពីសេចក្តីទុក្ខ។

សន្តិភាពអាចកើតមានឡើង អាស្រ័យទៅលើទឹកចិត្តរបស់មនុស្សលោក។ យើងជាអ្នកស្វែងរកសន្ដិភាព ត្រូវតែជួបជុំគ្នាឲ្យបានញឹកញាប់ ដើម្បីដោះស្រាយ ឲ្យបានសុខសន្ដិភាព សម្រាប់ខ្លួនយើង ប្រទេសជាតិ និង ពិភពលោកទាំងមូល។

(ដកស្រង់ពីមជ្ឈមណ្ឌលខ្មែរនៅស្វិស)

No comments: