Thursday, July 2, 2009

អាសូរព្រះពុទ្ធសាសនាខ្មែរ



យោងទៅតាមការសិក្សាស្រាវជ្រាវ​​តាមប្រវត្តិសាស្រ្តឬឯកសារផ្សេងៗបាបបញា្ជក់យ៉ាងច្បាស់ថា៖​​ពុទ្ធសាសនាដែលបាន

ចាប់កំណើតកើតឡើងនៅប្រទេសឥណ្ឌានារវាងសតវត្សន៍ទី៦មុនគ.ស​ដោយព្រះសក្យមុនីបរមគោត្តមនោះមក។

ក្រោយព្រះពុទ្ធបរមគ្រូទ្រង់បរិនិពា្វនទៅរវាងប្រមាណ៣០០ឆ្នាំព្រះពុទ្ធសាសនាក៏បានហូរចូលមកដែនសុវណ្ណភូមិ

(កម្ពុជទេស)ដោយព្រះថេរពីរព្រះអង្គគឺ៖​​​​ព្រះសោណត្ថេរនិងព្រះឧត្តរត្ថេរ។​បន្ទាប់ពីចូលមកក្នុងដែនសុវណ្ណភូមិមក

ព្រះពុទ្ថសាសនាក៏បានក្លាយជាពុទ្ធសាសនាបែបខ្មែរចាប់តាំងពីពេលនោះរហូតមកដល់ពេលបច្ចុប្បន្ន។

ដូនតាខ្មែរគ្រប់សម័យកាលគ្រប់កាល៖ទេស៖បានប្តូរអាយុជីវិតដើម្បីថែរក្សាព្រះពុទ្ធសាសនាដែលជាកេរដំនែល

ដូនតាឲបានគង់វង់ស្ថិតស្ថេររហូតកមដល់សព្វថ្ឡៃ។​ពុទ្ធសាសនាខ្មែរបានរួមសុខរួមទុក្ខជាមួយជនជាតិខ្មែរគ្រប់សម័យកាល។

ពេលខ្មែររីកចំរើនក៏មានពុទ្ធសាសនាពេលខ្មែររង់ទុក្ខវេទនាក៏មានពុទ្ធសាសនា។យើងសូមក្រលេកមើលអតីតកាលកន្លងមក

ពេលដែលព្រះនាងឥន្ទ្រទេវីបង្កើតសាកលវិទ្យល័យ២គឺ៖​រាជវិហារនិងមហាវិទ្យល័យជ័យស្រី(ព្រះខ័ន​និងតាព្រហ្ម)

រាជបណ្ឌិតអ្នកប្រាជ្ញនិងសាស្ត្រាចារ្យគឺសុទ្ធសឹងតែមានប្រភពមកពីព្រះពុទ្ធសាសនា។សម័យភ្នំពេញ​​លង្វេកឧត្តង្គជាពិសេស

សម័យអណានិគមនិយមបារាំងគឺពុទ្ធសាសនាដ៏មានសារ%សម្ខាន់ក៏បានតស៊ូប្តូរអាយុជីវិតដើម្បីឯករាជ្យអធិបតី​​និងទំនៀម

ទំលាប់ខ្មែរឲបានគង់វង្សរហូតមកគ្រប់វត្តអារាមក្នុងប្រទេសកម្ពុជាគ្មានវត្តអារាំណាមួយដែលគ្មានការអប់រំបណ្តុះប្រាជ្ញាបារមី

និងចេះដឹងនោះឡើយ។ទាំងព្រះសង្ឃទាំងគ្រហស្ថដែលបានចូលមកគឺត្រូវតែបានទទួលការអប់រំទោះតិចទោះច្រើនក្តី។

ហើយទីវត្តអារាមនេះជាជង្រុកនៃវប្បធម៌និងអរិយធម៌ខ្ខែរគ្រប់បែបយ៉ាង។សម័យពលពត​ខ្មែររលាយមនុស្សរលាយវប្បធម៌

ដោយហេតុរលាយពុទ្ធសាសនានិងគ្រឹះស្ថានសិក្សាអប់រំនានា។យើងមើលចុះពុទ្ធសាសនាក៏នៅតែយកទ្រូងនិងអាយុជីវិត

ទៅពាំងគ្រាប់រំសេវនៅតាមព្រំដែនខ្មែរ​

សៀមទៀតដើម្បីបុព្វហេតុទឹកដីនិងមរត៌កដូនតា។​​កាយបើឃើញរូបថតនិងទីស្នាក់នៅរបស់វត្តកែវសិក្ខាគិរីស្វារ៖គួរឲសង្វេក

ឥតឧបមា។តែមានពួកឪកាសនិយមខ្លះដែលមានបំណងចង់រំលាយព្រះពុទ្ធសាសនាឲសាបសូន្យអស់ពីទឹកដីកម្ពុជាខំពុះពារ

ព្យាយាមដើម្បីបំបាត់អត្តសញា្ញណពុទ្ធសាសនាខ្មែរ។មានអង្កាមនុស្សធម៌បោកប្រាស់ខ្លះឆ្លៀតឪកាសពេលខ្មែរក្រខ្សត់ខំផ្គត់ផ្គង់ជាចំណីអាហារបន្តិចបន្តួចដើម្បីក្បួចយកខ្មែរខ្លះ

ជាពិសេសគឺកុមានរតូចៗដែលមិនទាន់មានការគិតពិចារណាឲបានជ្រៅជ្រះនៅឡើយដោយការឲនំចំណីស្ករគ្រាប់ជានុយ

សំរាប់ស្ទូចយកអ្នកទាំងនោះឲចូលសាសនារបស់ខ្លួនដែលពិភពខាងលិចគេសឹងតែឈប់ទទួលយក(អាទិទេពនិយម)នោះ

ទៅហើយមិនតែប៉ុណ្ណោះមានពួកខ្លះខំស្រែកជេប្រទុចដៀមដាមសព្វបែបសព្វការមកលើព្រះពុទ្ធសាសនានិងព្រះសង្ឃសាវក

របស់ព្រះមានព្រះភាគយ៉ាងអាក្រក់អាក្រីទៀតផង។​អំពើបែបនេះជាហេតុបង្កឲមានវិវាតរវាងគ្នានិងគ្នាដែលមិនអាចចៀសរួច

ពីព្រោះគេក៏មានសិទ្ធិការពាររបស់ផងគេដែរ។

(ថ្ឡៃទី​​១០កើតខែអាសាឍព.ស​​២៥៥៣,២,៧,២០០៩)រិនសារ៉ូ

No comments: