Wednesday, July 8, 2009
ក្រពះឃ្លានពិតជាគ្មានទេចិត្តតស៊ូ
នៅក្នុងពុទ្ធសាសនាមានពុទ្ធភាសិតមួយឃ្លាដែលព្រះពុទ្ធជាបរមគ្រូទ្រង់ត្រាស់ថា(សព្វេសត្តាអាហារដ្ឋិតិកា)=សត្វលោកទាំង
អស់រស់បានដោយសាអាហារក្នុងអត្ថន័យនៃពុទ្ធភាសិតនេះចង់បញ្ជាក់ថាសត្វទាំងអស់បើខ្វះអាហារបរិភោគហើយគឺមិនមានជីវិតរស់នៅបានទេ។ជីវិតដែលអាចរស់នៅបានក៏ដោយសារមានអាហរសម្រាប់ជួយទ្រទ្រង់ដែរព្រោះសរីរកាយរបស់សត្វ
ទាំងអស់
គឺជាផ្សំឡើងរវាងរូបបរមត្ថ(តាមបែបអភិធម្ម)២៨គឺដី(២១)ទឹក(១២)ភ្លើង(៤)និងខ្យល់(៦)និងមហាភូតរូប២៤ទៀតទើបផ្គុំ
បានជារូបរាង្គកាយមួយ។ហើយរូបទាំង២៨នែះត្រូវអាស្រ័យអាហារជាចាំបាច់។បើខ្វះអាហារគ្មានថាមពលឫក៏កម្លាំងពលំអ្វី
សម្រាប់រស់ទេ។គ្មានខួរក្បាលឯណាទៅគិតពីរការអភវឌ្ឃន័ឫក៏មនសិការស្នេហាជាតិអ្វីដែរ។ឧទាហណ៍ដូចជាពេលចប់
សង្រ្គាម
ថ្មីៗមានមនុស្សជាច្រើនដើម្បីក្រពះសុខចិត្តប្តូរជីវតប្រព្រឹត្តនូវអំពើអាក្រក់ផ្សេងៗមានលួចប្លន់ឆក់កណ្តៀតសព្វបែបយ៉ាង
ហើយអ្នកខ្លះទៀតរហូតដល់ហ៊ានលួចគាស់កកាយយកនូវសម្បត្តិមរតកដូនតាដែលមានអាយុកាលរាប់ពាន់ឆ្នាំទៅលក់ឲបរទេសដើម្បីមានបានដោយមិនគិតពីការខូចខាតនិងការបាត់បង់អ្វីទាំងអស់។អ្នកខ្លះដើម្បីរស់សុខចិត្តវាលូនដាក់ខ្លួនដាក់កាយលើកដៃសុំទានគេគ្រប់ច្រកល្ហកទោះត្រូវគេត្មះត្មះតិះដៀលយ៉ាងណា
ក៏ដោយចុះ។គ្មានមនសិការគ្មានឧត្តគតិគ្មានការគោរពស្រលាញ់ជាតិសាសនាឫទំលៀមទំលាប់អ្វីឡើយបើគ្មានអ្វីដាក់ពោះ
ហើយនោះ។ឧទាហរណ៍ជាក់ស្តែងដូចលោក(ម៉ូកហេងនិងប្រពន្ធកូនស្រាប់)
ចេញទៅសមរភូមិដើម្បីការពារទឹកដីនិងមរតកដូនតាតែត្រូវគេប្រហារដុតផ្ទះចោលរហូតដល់ថ្នាក់យកតង់បាំងមេឃ
នាំប្រពន្ថកូនដេកគិតឡើងគួរឲសង្វេកពេកក្រៃ។សួរមើលថាតើមានឆន្ទះប្រយុទ្ធជាមួយសត្រូវ់ឈ្លានពានទេ?ឆ្លើយជំនួសថាគ្មាន!
នេះព្រោះហេតុអ្វី?គឺព្រោះអត់មានអ្វីជាទីសង្ឃឹមនិងកក់ក្តៅដែលត្រូវយកជីវិតទៅចោលដោយឥតអំពើ(នេះជាទស្សនផ្ទាល់)
យើងបានឃើញនូវបទពិសោធន៍ច្រើនណាស់ពេលដែលខ្មែរកើតសង្រ្គាមគ្នាឯងអស់រយពេលជាង៣០ឆ្នាំអ្នកតស៊ូពិតប្រកដ
ត្រូវបាត់ដៃបាត់ជើងបាត់រហូតដល់ទៅជីវិតតែអ្នកដែលទទួលផលប្រយោជន៍ពិតគឺអ្នកនៅពីក្រោយខ្នងតែប៉ុណ្ណោះ។បច្ច័យ៤
សេដ្ឋកិច្ចគ្រប់គ្រាន់ទើបទ្វើឲមនុស្សមានឆន្ទ៖វីរិយស្នេហាជាតិទឹកដីកេរមរតកដូនតាបានបើរកអ្វីមកច្រកឆ្នាំគ្មានកុំសង្ឃឹម៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment