Saturday, November 28, 2009

ប្រវត្ដិក្រុមភ្លេងពិណពាទ្យ


ក្រុម​ភ្លេងពិណពាទ្យ គឺជា​ក្រុម​ភ្លេងបុរាណ​ខ្មែរ​យើង ដែល​និយម​ប្រគំ​នៅក្នុង​ពិធីបុណ្យផ្សេងៗ ដែលភាគ ច្រើន​ប្រជាជន​ខ្មែរ​យើង តែងតែ​ហៅ​ភ័ន្តច្រឡំ​ថាភ្លេង​សៀម។បើតាម​សៀវភៅ​ជំនុំ​ទំនៀមទម្លាប់​ភ្លេងខ្មែរ បាន​បង្ហាញថា ភ្លេងពិណពាទ្យ គឺជា​ភ្លេង​របស់​ខ្មែរ​សុទ្ធ មាន​ដើមកំណើត​មកពី​ប្រទេស​ឥណ្ឌា “ តាម​ការដែល​ពោលបែបនេះ ក៏​គួរឱ្យ​ជឿ​បានដែរ ព្រោះ​អរិយធម៌​ខ្មែរ​ខ្លះ ត្រូវ​បានទទួល​លំនាំ​អំពី​ប្រទេស​ឥណ្ឌា​នេះ។ ថ្វីបើ​ប្រទេស​ខ្មែរ យើង​មាន​អរិយធម៌​មួយបែប​របស់ខ្លួន​ហើយក៏​ដោយ។ មុននឹង​ទទួល​អរិយធម៌​ខ្លះ​ពី​ប្រទេស​ឥណ្ឌា តាម​ការសរសេរ​ទុក​របស់លោក ឧក​ញ្ញា ឈឹមក្រ​សេម លោក​បាន​បង្ហាញថា គ្រឿង​តូ​តន្ត្រី​របស់​ខ្មែរ​យើង ដែល​លេង សព្វថ្ងៃនេះ បាន​បែក​មកពី​ប្រទេស​ឥណ្ឌា តាំងពី​សម័យ​ព្រេងនាយ លុះ​មកដល់​សម័យ​ក្រោយ វិជ្ជា​តូរ្យតន្ត្រី និង បែប​គ្រឿង​តូរ្យតន្ត្រី​របស់​ខ្មែរ បាន​ផ្សព្វផ្សាយ​ចេញទៅ​ប្រទេស​សៀម ក្នុងសម័យ​ក្រុង​អយុធ្យា (គឺ​រវាង ព.ស ១៨៩៣ មកដល់ ២៣០០) ។ លោក​បាន​សរសេរ​ដូច្នេះ​ដែរ​ថា “ ការ​ពោល​បែបនេះ សូម្បីតែ​សៀម​ខ្លួនឯង​ក៏ ទទួល ស្គាល់​ដូច្នេះ​ដែរ​ថា “ គឺមាន​សំអាង​នៅក្នុង​សៀវភៅ​តំណាង​គ្រឿង​មហោរី​ប៉ី​ពាទ្យ “ របស់​សៀម ” ។ លោក​ក៏បាន សរសេរ​បន្តទៀតថា ក្នុង​តម្រា​នាដ​សាស្ត្រ​របស់​ឥណ្ឌា​មួយ​និយាយថា ភ្លេង​ពិ​ពាទ្យ​ក្នុងសម័យ​ដើម គឺមាន​ច្រើន តែ​បួន​គ្រឿង​ទេ គឺ“ ខ្លុយ . ពិណ . សម្ភោររនិង​ឈឹង ។
ចំនួន​គ្រឿង​នេះ សម​តាម​ពាក្យ​ក្នុង​តម្រា​នាដ​សាស្ត្រ​ថា សម័យមួយ ព្រះ​ឥសូរ​ទ្រង់​គង់​កណ្ដាល​ទេវ​សភាព ដែល​ឋិត​នៅ​កំពូលភ្នំ​កៃលាស មានបំណង​នឹង​សម្ដែង​វិធី​រាំ ឱ្យ​ជា​បែប​ច្បាប់​សម្រាប់​លោកទើប​ស្ដេច​ត្រាស់បង្គាប់ ឱ្យ​ព្រះ​នាង​ឧមា​ទេវី គង់​សុវណ្ណ​ប​ង​ង្គ ឱ្យ​នាង​សរ​សូ​តៅ ជា​ទេពី​ព្រះព្រហ្ម​ដេញ​ពិណ​ឱ្យ​ព្រះ​ឥ​ន្ធ​ផ្ដុំ​ខ្លុយ ឱ្យ​ព្រះព្រហ្ម​គោះ ឈឹង ឱ្យ​ព្រះ​ម៉ែ​ល​ក្ម្សី​ ជាទី​ពី​ព្រះ​នារាយណ៍​ច្រៀង ឱ្យ​ព្រះ​នារាយណ៍​វាយ​ថូនឯ​ព្រះ​ឥសូរ​ព្រះអង្គឯង​ទ្រង់​រាំ ដើម្បី ឱ្យ​ទេវតា គន្ធព្វ​យក្ស​ទាំងឡាយ ដែល​ឡើងទៅ​គាល់​ព្រះអង្គ​មើល​គ្រប់គ្នា ។
ក្រោយ​អំពី​បាន​ចម្លង​បែប​ភ្លេង​តាមរបៀប​ឥណ្ឌា​មកជា​យូរ​ឆ្នាំ ជនជាតិខ្មែរ​ក៏បាន​គិត​កែប្រែ​ផ្លាស់ប្ដូរ និង ថែមថយ​គ្រឿង​ភ្លេងពិណពាទ្យ​នោះ ឱ្យក្លាយ​ទៅជា​ភ្លេង​របស់​ខ្មែរ អាស្រ័យ​សេចក្ដីចម្រើន និង​ការលូតលាស់​នៃ បញ្ញា​ស្មារតី​របស់​ខ្មែរ ក្នុងសម័យ​នោះ។
សព្វថ្ងៃនេះ ភ្លេងពិណពាទ្យ ដែល​មានប្រើ​ក្នុងប្រទេស​ខ្មែរ ពិតមែនតែ​មានការ​ផ្លាស់​ប្ដូរ​គ្រឿង​ភ្លេង​ជាច្រើន តែ​គង់​នៅសល់​បែប​ចាស់​ខ្លះ​នៅ​ឡើង ហើយ​ទោះបី​មិនមាន​ពិណ​ក្នុងចំណោម​គ្រឿង​ភ្លេង​នោះ​សោះ ក៏ដោយ គេ​ក៏ នៅ​និយម​ហៅថា ពិណពាទ្យ ដដែល ។ ភ្លេងពិណពាទ្យ ដែល​យើង​ធ្លាប់​ឃើញ​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃនេះ មានរនាតឯក​មួយគង​វង់​ធំ​មួយ ស្គរធំ​មួយសម្ភោររ​មួយ ស្រ​ឡៃ​ង​មួយ។(ដកស្រង់ពីវេទិកាព័តមានខ្មែរ)

​​​​​​​​​​​​​​​​​​​​​​ រៀបរៀងដោយ​​ ឡុង​ រដ្ឋា

នាគ​ជា​តំណាង​អ្វី​ចំពោះ​ប្រជាជាតិ​ខ្មែរ



មាន​ចម្ងល់​ជាច្រើន​បាន​លើកឡើង​សួរថា ទោះ​នៅ​ទី​ណា​ក៏ដោយ​ឲ្យតែ​មាន​តាំង ឬ​តម្កល់ កសាង​វត្ថុ​បុរាណ បេតិកភណ្ឌ​ជាតិ ឬក៏​ជា​រូបសំណាក​នៅ​ទី​សាធារណៈ ទី​វត្ត​អារាម​នានា គេ​តែងតែ​ឃើញ​រូបចម្លាក់​នាគ​នៅ​សឹង​គ្រប់​ទីកន្លែង​នោះដែរ ។ ជាក់ស្តែង​ដូចជា​រូប​នាគព័ន្ធ​កន្ទុយ​បាញ់​ទឹក​នៅ​សួនច្បារ​វិមានឯករាជ្យ និង​រូប​នាគ​ទាំង​១០០ នៅលើ​វិមានឯករាជ្យ រូប​នាគ​នៅ​បង្កាន់ដៃស្ពាន​ នាគ​នៅ​ខាងត្បូង​វត្ត​ភ្នំ ចម្លាក់​នាគ​វែង​សន្ធៃ​នៅ​ប្រាង្គ​ប្រាសាទ​អង្គរវត្ត នៅ​តាម​ជណ្តើរ​វត្ត​នានា​... ។
នាគ​ជា​តំណាងឱ្យ​ទឹកដី​នគរ​ខ្មែរ ។ នាគ​ជា​អង្គ​សត្វ​ដែល​រស់នៅ​លើ​ដី​ក៏បាន ក្នុង​ទឹក​ក៏បាន ។ នា​គ​គឺ​តំណាង​ឱ្យ​ភាពខ្លាំង​,​ ទន់ភ្លន់ តែ​មាន​ប្ញ​ទ្ធា​នុ​ភាព ។ សត្វ​នាគ​មិនចេះ​ស្លាប់​ទេ តែ​ពេល​ណា​ចាស់​គេ​នឹង​សក​ម្តង ដូច្នេះ​គេ​នៅតែ​ក្មេង​ជា​រៀងរហូត ។ នាគ​ជា​សត្វ​ដែល​មាន​អាយុ​វែង ប្រៀប​ឧបមា​ដូចជា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គ្រាន់​តែ​ជួប​ឧបសគ្គ​ទុក្ខ​លំបាក​វេទនា តែ​មិន​សាបសូន្យ​ឡើយ ។​
ពិត​ប្រាកដ​ណាស់ បើ​និយាយ​ពី​ឈ្មោះ​សត្វ​នាគ គឺ​ស្ទើរតែ​គ្រប់​ប្រទេស​លើ​សកលលោក​សុទ្ធតែ​មាន​រូបភាព​តំណាង​ទាំងអស់ ព្រោះ​នាគ​គឺជា​សត្វ​ក្នុង​រឿងព្រេង ។ ប៉ុន្តែ​រូបភាព​ទាំងនោះ គឺ​មាន​លក្ខណៈ​ខុសៗ​គ្នា ទៅ​តាម​ប្រពៃណី​និង​គោលបំណង​របស់​សញ្ជាតិ​នី​មួយៗ ។ ​នាគ​ចិន​មាន​ភ្នែក​ធំ​លៀន​ត្លែ មាន​ពុកមាត់​វែងៗ ដូច​ភ្នែក​និង​ពុកមាត់​បង្កង មាន​ជើង ។ អាច​នៅ​ក្នុង​ទឹក លើគោក និង​ហោះហើ​រលើ​មេឃ ។ ជាទូទៅ​គេ​ច្រើនគូររូប​នាគ​ហោះ​ក្នុង​ពពក ។​ ជនជាតិ​ចិន​ខ្លះ​បាន​អះអាង​ថា នាគ​របស់​គេ​តំណាងឱ្យ​សេនា​ព្រះ​នៅក្នុង​បាតសមុទ្រ មាន​តួនាទី​ជា​អ្នកគ្រប់គ្រង​ទាំង​ទឹក​ក្នុង​សមុទ្រ ទន្លេ ទាំង​ទឹកភ្លៀង​នៅក្នុង​មេឃ ។ ​ចំណែក​នាគ​របស់​ពួក​អឺរ៉ុប គឺជា​តំណាង​សត្វ​ចម្លែក​មុន​ប្រវត្តិសាស្ត្រ ជា​សត្វ​ពស់​មាន​រូបរាង​ធំ​សម្បើម មាន​ដុះស្លាប​ ឬ​មាន​ក្បាល​ច្រើន ។ សត្វ​នេះ​សាហាវ ប៉ុន្តែ​ច្រើនតែ​ជួយ​ធ្វើ​អន្តរាគមន៍​សម្លាប់​ពួក​យក្ស​ដែល​យាយី​មនុស្ស ។​
ដោយឡែក​នៅ​ប្រទេស​កម្ពុជា នាគ​ជា​តំណាង​សត្វ​ដ៏​មាន​មហិទ្ធិប្ញទ្ធិ និង​រក្សា​សន្តិភាព ។ ន័យ​ដើម របស់​ពាក្យ​នេះ​ចេញពី​បាលី​ ឬ​សំស្ក្រឹត​គឺ​មានន័យ​ថា ​ប្រសើរ ចម្បង បរិសុទ្ធ ។ គេ​អាច​ហៅ​ព្រះ​សព្វញ្ញូ​ពុទ្ធ ព្រះ​បច្ចេកពុទ្ធ ព្រះ​អរ​ហត្ថ​ទាំងអស់​ជា​នាគ ព្រោះ​លោក​លះបង់​លែង​ធ្វើបាប​ដោយ​ដាច់ខាត​ហើយ ។ និយាយ​រួម​ជន​ណាមួយ​ដែល​ប្រព្រឹត្ត​ចាក​ទុច្ចរិត គេ​ហៅថា​នាគ​ទាំងអស់ ។ សត្វ​ណាក៏ដោយ​ខុស​ពី​នាគ​ មាន​ដំរី​ជាដើម បើ​មាន​រូបរាង​ស័ក្តិសម​និង​សីលធម៌​ល្អ ក៏​គេ​ហៅ​ថា​នាគ​ដែរ ។ ចំពោះ​ខ្មែរ សត្វ​នាគ គឺ​សម្គាល់​ទៅ​លើ​សត្វ​ពស់ ដ៏​ធំ​ហើយ​មាន សីលធម៌​ល្អ​ទៀតផង ។​
​ក្នុង​រឿងរ៉ាវ​ផ្នែក​ពុទ្ធសាសនាក្តី ផ្នែក​ព្រហ្មញ្ញសាសនា​ក្តី ផ្នែក​រឿងព្រេង​ប្រវត្តិសាស្ត្រ​ក្តី នាគ​សុទ្ធតែ​ជួយ​យក​អាសា​អ្នក​មាន​បុណ្យ ដូចជា​នាគប្រក់​ព្រះពុទ្ធ នាគ​ធ្វើជា​ព្រ័ត្រ​ក្នុង​រឿង​កូរ​សមុទ្រ​ទឹក​ដោះ នាងនាគ ក្នុង​រឿង​ព្រះថោង​នាងនាគ​ជាដើម ។​
ចំពោះ​លក្ខណៈ​សិល្បៈ​ខ្មែរ នាគ​មាន​តាំងពី​ក្បាល​មួយ ក្បាល​៣ ក្បាល​៥ ក្បាល​៧ ពោល​គឺ​នាគ​អាចមាន​ក្បាល​១ ​ឬ​ក្បាល​ច្រើន ប៉ុន្តែ​ក្បាល​ទាំងនោះ​មិន​ត្រូវ​គូ​ទេ គឺ​ត្រូវ​សេសមួយ​ជានិច្ច ។​
នៅ​ក្នុង​រឿងព្រេង​ស្តីពី​កំណ​កំណើត​ទឹកដី​កម្ពុជា គេ​តែង​និយាយថា​នៅ​កោះ​ដ៏​ធំ​មួយ ដែល​គេ​ហៅថា កោះ​គោកធ្លក​នោះ មាន​ម្ចាស់​ក្ស​ត្រី​មួយ​អង្គ​ជា​បុត្រី​របស់​ស្តេច​នា​គជា​អ្នកគ្រប់គ្រង ។ ថៃ្ង​មួយ​មាន​យុវ​ក្សត្រ​មួយអង្គ​មកពី​ប្រទេស​ឥណ្ឌា​ឈ្មោះ​កម្ពុ​ជៈ បាន​ធ្វើដំណើរ​មក​ដល់​កោះ​នោះ បាន​ជួប​ម្ចាស់​ក្សត្រី ហើយ​បាន​ធ្វើ​សង្គ្រាម​ជាមួយគ្នា​មួយ​ប្រាវ ប៉ុន្តែ​ក្រោយមក​បែរជា​ចាប់ចិត្ត​ស្នេហា​រវាង​គ្នា​នឹង​គ្នា​ទៅវិញ ហើយ​ក៏​រៀប​អាពាហ៍ពិពាហ៍ បង្ក​បង្កើត​ជា​រដ្ឋ​មួយ​ថ្មី មាន​ច្បាប់​ទម្លាប់​ប្រពៃណី និង​វប្បធម៌​ជឿនលឿន​រហូតមក ។ ព្រោះ​ទឹកដី​ដ៏​រុងរឿង​ត្រូវ​កសាង​ដោយ​កូនស្រី​នៃ​ស្តេច​នាគ​នោះ​ហើយ​ដែល​ ខ្មែរ​សន្មត​ថា “​នាគ​” ជា​តំណាងឱ្យមាតុភូមិ​របស់​ខ្លួន ៕(Cambodian Express News)

Friday, November 20, 2009

លោកគ្រូអាចារ្យ ហែម ចៀ


លោកគ្រូអាចារ្យ ហែម ចៀវ ជាមហាថេរមួយអង្គ
បាន​ក្រលេកឃើញប្រជារាស្ត្រទទួលទុក្ខទោសតាមឋា
នខ្លួនជាមនុស្សក្នុងអនានិគមហើយក្នុងសម័យនោះ
(ឆ្នាំ១៩៣៣ -១៩៤២)គេបានលើកលោកជាវីរបុរស
មួយដ៏ឆ្នើមក្នុងផ្លូវនយោបាយរហូតមកដល់សព្វថ្ងៃ។
ព្រះពុទ្ធទ្រង់ត្រាស់សំដែងទុកមកហើយថា
(រូបំជីរតិមច្ចានំនាមរូបំនជីរតិ)រូបរាងកាយរបស់
សត្វទាំងឡយរមែងតែងតែចាស់គ្រាំគ្រាជាធម្មតា
តែនាមនិងគោត្តរបស់សត្វទាំងឡាយ
មិនចាស់គាំគ្រាតាមរូបកាយឡើយរមែងថិតថេរ
នៅដរាបតរាងទៅ។(រិនសារ៉ូ)

Thursday, November 19, 2009

ព្រះពុទ្ធឃោសាចារ្យ(ខៀវណឹយ)


ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំព្រះសពព្រះតេជគុណព្រះពុទ្ធឃោ
សាចារ្យខៀវណឺយ(បញ្ញាវិសាលោ)ដែលជាព្រះសង្ឃសក្យបុត្រ១ព្រះ
អង្គជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់របស់ព្រះសង្ឃនិងប្រជាពុទ្ធបរិស័ទក្នុង
ទូទាំងខេត្តសៀមរាប។ព្រះអង្គជាសង្ឃ១ព្រះអង្គដែលបានលាស់បង់
ព្រះកាយពលដើម្បីពុទ្ធសាសនានិងសង្គមជាតិដោយគ្មានគឹតពីកា
រនឿយហត់អ្វីទាំងអស់។ការបូជាដើម្បីជាតិ​សាសនានេះបានបញ្ញាក់
ឲឃើញនៅក្នុងជីវប្រវត្តសង្ខេបរបស់ព្រះអង្គ។ក្នុងនាមខ្ញុំព្រះករុណា
ជាកូនសិស្សនិងធ្លាប់រស់នៅក្រោមម្លប់របស់ព្រះអង្គពិតជាមានការ
ស្រងូតចិត្តពន់ពេកចំពោះការអនិច្ចធម្មរបស់ព្រះអង្គ​ហើយរឿងដែល
គួរឲហួសចិត្តទៀតនោះពេលដែលព្រះអង្គសុគតហើយខ្ញុំព្រះករុណា
មិនបានយល់ព្រះភ័ក្តព្រះអង្គទៀតបានត្រឹមតែទៅថ្វាយបង្គំព្រះសព
ដែលតម្កល់ទុកសម្រាប់ធ្វើបុណ្យគម្រប់៣ឆ្នាំ។ទោះជាយ៉ាងណាក្នុង
នាមកូនសិស្ស១រូបសូមប្តេជ្ញាថានិងខិតខំប្រឹងប្រែងដើម្បីលើកស្ទួយ
កិក្តិយសវត្តអារាមឲបានរីកចម្រើនតទៅមុខទៀតតាមតែអាច
ធ្វើទៅបាន។

Wednesday, November 18, 2009

ព្រះពុទ្ឋឃោសាចារ្យ ខៀវ ណឺយ (បញ្ញាវិសាលោ) ព្រះរាជាគណៈថ្នាក់ទី២ គណៈមហានិកាយ សម្ភព ព.ស ២៤៧៦/គ.ស១៩៣២ អនិច្ចធម្ម ព.ស ២៥៥០/គ.ស២០០៧


ព្រះជីវប្រវត្តិ
ព្រះពុទ្ឋឃោសសាចារ្យ ខៀវ ណឺយ បញ្ញាវិសាលោ សម្ភពក្នុងបច្ឆិម
យាមទៀបភ្លឺ ថ្ងៃ ព្រហស្បតិ៍ ២រោច ខែបុស្ស ឆ្នាំ វក ចត្វាស័ក ពស
២៤៧៦ ត្រូវនឹងថ្ងៃទី ១២ ខែ មករា ឆ្នាំ១៩៣២ នៅភូមិ ជ្រាវ ឃុំ
ជ្រាវ ស្រុកសៀមរាប ខេត្តសៀមរាប ក្នុងសតវត្ស ទី ២០ ដើម
ទសវត្ស ទី ៤ ក្នុងបន្ទុក គ្រួសារ កសិករតូចមួយ នៅជនបទដែ
លមានកូន ៧ នាក់ មាតា នាម ឪម តុក បិតា នាម ខៀវ ម៉ាន់។
កូនទី ១ ម៉ាន់ រឹម កូនទី ២ ម៉ាន់ មួត កូនទី ៣ ម៉ាន់ មឿន កូន
ទី ៤ ម៉ាន់ លូស កូនទី ៥ ម៉ាន់ ទុយ កូនទី ៦គឺព្រះពុទ្ឋឃោសាចារ្យ
និងកូនទី ៧ ម៉ាន់ ហេង។ ដោយមាតាបិតាជាកសិករ កុមារ ខៀវ
ណឺយ មិនបានរស់ នៅក្នុងគេហដ្ឋានច្រើនប៉ុន្មានទេ មាតាបិតា
ថ្នាក់ថ្នមថែរក្សាច្រើននៅស្រែ ចំការជ្រក ក្រោមម្លប់ឈើ។ លុះ
អាយុបាន ១០ ឆ្នាំ មាតាបិតាបានយក មកប្រគេន អោយស្នាក់នៅ
វត្តរាជបូណ៍ ក្នុងសំណាក់ព្រះគ្រូហ៊ីង ម៉ៅ ជាព្រះចៅអធិការ
ដែលនៅទីនោះកុមារ ខៀវ ណឺយ បានសិក្សា អក្សរសាស្រ្តផងហើយ
និងរៀនធម៌អាថ៍ សិក្ខាវិន័យផង។ រហូតបានអាយុ ១៥ ឆ្នាំ បាន
បួសជា សាមណេរ ក្នុងសំណាក់ព្រះគ្រូ ហ៊ីង ម៉ៅ ក្នុងពេលបួស
ជាសាមណេរ សមណៈ ខៀវ ណឺយ បានសិក្សាធម៌អាថ៍អស់រយៈកាល
ពេលពីរព្រះវស្សា ក៏បានលាចាកសិក្ខាបទ ទៅបំរើឪពុក ម្តាយវិញ។
រហូតដល់អាយុ ២២ បានចូលមកឧបសប្បទាកម្ម ក្នុងសំណាក់ព្រះ
គ្រូឧប្បជ្ឈាយ៍ ហ៊ីង ម៉ៅ ក្នុង ពុទ្ឋសីមាវត្តរាជបូណ៍ដោយបានទទួល
នាមបញ្ញាតិថា បញ្ញាវិសាលោ។ ក្រោយពីបាន ឧបសម្បទា ហើយភិក្ខុ
ខៀវ ណឺយ បានខិតខំសិក្សាធម៌អាថ៍ដោយ មិនមានការធ្វេសប្រហែស
បណ្តែត បណ្តោយពេល វេលាឡើយរហូតទទួល សញ្ញាប័ត្រថ្នាក់ត្រី
ទោឯក និង សញ្ញាប័ត្របាតិមោក្ខកោវិទ អ្នកសំដែងភិក្ខុបោតិមោក្ខ
ដ៏ចំណានមួយព្រះអង្គ។ ក្នុងចន្លោះដែរបានឆ្លៀតសិក្សា វិបស្សនាធុរៈ
ក្នុង សំណាក់ ព្រះគ្រូធម្មាចារ្យ ហ៊ីង ម៉ៅ ដោយឡែកពីគន្ឋធុរៈ
និងវិបស្សនាធុរៈ ភិក្ខុ ខៀវ ណឺយ បានរៀនឆ្លាក់ រចនាព្រមទាំងបាន
ជាមេជាងយ៉ាង ចំណានទៀតផង។ ដោយចំណេះ វិជ្ជានិងចរិយាធម៌ល្អ
សាកសម ជាសក្យបុត្រ ធ្វើអោយព្រះគ្រូចៅអធិការហ៊ីង ម៉ៅព្រមទាំង
ភិក្ខុសាមណេរ និង ញាតិ ញោមពុទ្ធបរិស័ទ ពេញព្រះទ័យ និង
ពេញចិត្តជាខ្លាំង ។
ដោយអកុសលប្រទេស កម្ពុជាបានទទួលភ្លើងសង្គ្រាម ក្នុងរវាងឆ្នាំ១៩៧៥
ពូក ពល ពត បានជន្លៀស ភិក្ខុ ខៀវ ណឺយ អោយទៅស្នាក់នៅវត្ត
គោកធ្លកស្រុកជីក្រែង ខេត្តសៀមរាប ហើយពួកទមិឡឥត សាសនា
បានបង្ខំ អោយលាចាកសិក្ខាបទ អោយធ្វើស្រែចំការ ដាំដំណាំ
ឃ្វាលគោក្របី លើកទំនប់ ជីកប្រឡាយ បង្អត់បាយទឹក យ៉ាងខ្លោច
ផ្សាបំផុត រហូតមកដល់ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ បានវិល ត្រឡប់មក
ស្រុកភូមិវិញបន្ទាប់ពីបានរំដោះដោយ រណសិរ្យសាមគ្គីសង្គ្រោះជាតិ
ក្នុងរវាងឆ្នាំ ១៩៨០ ក៏បាន ឧបសម្បទាម្តងទៀតក្រោម ព្រះរាជាធិបតីភាពរបស់
សម្តេចព្រះអគ្គមហាសង្ឃ ទេព វង្ស ជាព្រះឧបជ្ឈាយ៍ ។
សមិទ្ធផលនានារបស់ព្រះពុទ្ធឃោសាចារ្យ ខៀវ ណឺយ
នៅឆ្នាំ១៩៨២បានជួសជួលស្ពានដែកដែលឆ្លង ស្ទឹងខាង លិចវត្តរាជបូណ៍
(ស្ពានវត្តបូណ៌សព្វថ្ងៃ)។
នៅឆ្នាំ ១៩៨៣ បានកសាងស្ពានលូទឹកមួយកន្លែង មន្ទីរពេទ្យឃុំ
សាលាឃុំ មួយខ្នង មានពីរជាន់ សាលាឆទានមួយខ្នងទៀតនៅភូមិ
សាលា កំរើកអស់ប្រាក់ ពីលានប្រាំ សែនបីម៉ឺនប្រាំពាន់រៀល
ស្មើនិងមាស ៨៤ ជី និង៣ហ៊ុន។
នៅឆ្នាំ ១៩៨៤ បានជួសជួលសាលាបឋមសិក្សា ជ្រាវចំនួន ៣
បន្ទប់អស់ទឹកប្រាក់ មួយលានបួនសែនរៀល ស្មើនិងមាស៥៤ជីនិង៣ហ៊ុន ។
នៅឆ្នាំ ១៩៨៥ បានកសាងសាលាបឋមសិក្សា វត្តរាជបូណ៍ ៣ ខ្នង
៩បន្ទប់ធ្វើអំពីឈើ ប្រក់ក្បឿងអស់ ទឹកប្រាក់ចំនួនសាមសិបប្រាំលាន
ប្រាំមួយម៉ឺនបួនពាន់ពីររយរៀល ស្មើនិងមាស៧០ជីនិង១ហ៊ុន ។
នៅឆ្នាំ ១៩៨៦ បានកសាងសាលាឆទាននៅ ពោធិណរាយ ភូមិកក្រាញ់
ឃុំសៀមរាប ហើយនិង សាលាឆទាននៅភូមិបឹង១ខ្នងទៀត។
នៅឆ្នាំ ១៩៨៨ បានជួយជួសជួលពិដាន មន្ទីរពេទ្យ ខេត្តសៀមរាបចំនួន
២ ខ្នងអស់ទឹក ប្រាក់ចំនួនដប់ប្រាំមួយ លានប្រាំបីសែនរៀលស្មើនិង
មាស៩ជីនិង៦ហ៊ុន ។ និង សាលាបឋមសិក្សាគង់ម៉ុចពីរ អគារចំនួន
៦បន្ទប់អស់ទឹក ប្រាក់ចំនួនប្រាំលានរៀល ស្មើនិង មាស១៤ជីនិង៣ហ៊ុន ។
នៅឆ្នាំ១៩៨៨ ដដែលបានកសាងផ្លូវមួយខ្សែរ ចេញពីផ្លូវ ជាតិលេខ ៦
ទៅដល់សាលាវិទ្យល័យអង្គរ (ផ្លូវលោកតាណឺយ សព្វថ្ងៃ) និងរៀបប្រព័ន្ធ
លូរទឹក និងចាក់កៅស៊ូ នៅឆ្នាំ២០០១ ។
នៅឆ្នាំ ១៩៨៩ ចៅហ្វាយាខេត្តបាននិមន្ត អោយកសាងព្រះវិហារព្រះអង្គចេក
ព្រះអង្គចម ហើយនិង ព្រះអង្គងោកនៅអង្គធំ អស់ទឹកប្រាក់ចំនួន ៨៣២០០០០០រៀល
ប៉េតសិបបីលានពីរសែនរៀល ស្មើនិងមាស៤៦ ជីនិង២ហ៊ុន ។
នៅឆ្នាំ ១៩៩០ ជួសជុលកុដិថ្មបានពីរជាន់១ខ្នងសំណាក់ព្រះសង្ឃរាជក្នុង
វត្តរាជបូណ៍សព្វថ្ងៃ។
នៅឆ្នាំ ១៩៩១បានកសាងសាលាបឋមសិក្សាជ្រាវ១ខ្នង ៤បន្ទប់ធ្វើអំពីថ្ម
ប្រក់ក្បឿង អស់ទឹកប្រាក់ ចំនួន ហាសិបបីលានប្រាំមួយសែន ប្រាំបីម៉ឺន
ពីរពាន់មួយរយរៀល ស្មើ និង១២០តំឡឹង និងកសាងទីស្នាក់ការមួយខ្នងទៀត
នៅឆ្នាំ ដដែលបានធ្វើលូ ប្រឡាយ ចំនួន២ កន្លែង បាននាំប្រជាជន
លើកថ្នល់ពីមុខ សាលាបឋមសិក្សាជ្រាវ រហូតដល់ផ្សារលើហើយ និង
លើកថ្នល់ពីរខ្សែទៀត ពីឃុំសាលាកំរើកដល់ភូមិខ្នារ ចាស់ហើយមួយខ្សែ
ទៀតចាប់ពីខាងកើតសាលា ស្រុកសៀមរាបទៅ ទល់ នឹងអាងក្រពើអស់ទឹក
ប្រាក់ចំនួនចិតសិប ប្រាំលានរៀល ស្មើនិង១៨៧ជីនិង៥ហ៊ុន ។
នៅឆ្នាំ ១៩៩២ បានកសាងសាលាបឋមសិក្សាជន្លង់១ខ្នងចំនួន៣ បន្ទប់អស់
ទឹក ប្រាក់ចំនួន ប្រាំបួនលាន ស្មើនិងមាស៧ជីនិង៥ហ៊ុន ហើយនិង សាលាឆទាន ១ខ្នងខាងកើតអនុវិទ្យាល័យអង្គរអស់ទឹកប្រាក់ចំនួនមួយលានរៀលស្មើនិង៧ជី៥ហ៊ុនមាស ។
ហើយនឹងនិមន្តមកកសាង ក្នុងវត្តបន្តទៀតគឺកុដិពីរខ្នងធ្វើអំពីរឈើ
ចូលរួម ជាមួយ ឧបាសិកា ណន និង ឧបាសកញឹមកសាងបាន
ចំនួន ពីរខ្នងទៀត ផ្នែកសំភារៈតុចំនួន២០ដាក់សាលាជ្រៃ(អនុវិទ្យាល័យស្វាយធំ)
បឋមសិក្សាខ្នារ ៣០ តុ បឋមសិក្សាជ្រាវចំនួន៤០តុ បានធ្វើសាលា
មត្តេយ្យ នៅវត្តគង់ម៉ុចមួយខ្នង។
នៅឆ្នាំ ១៩៩៤បានកសាងសាលាបឋមសិក្សា វត្តរាជបូណ៍មួយខ្នងពីរជាន់ចំនួន
៨ បន្ទប់ បានកសាង ជាមួយសម្តេច ហ៊ុន សែនមួយជាន់ម្នាក់អស់ទឹកមាស
ចំនួន ២៧ ដំឡឹងនិង៥ជី ។
ឆ្នាំ ១៩៩៥ បានកសាងសាលារៀនមួយខ្នងពីរជាន់ ៨បន្ទប់ទៀតក្នុបរិវេន
សាលាវត្ត រាជបូណ៍ ដដែលអស់ ទឹក ប្រាក់ ចំនួនចិតសិបមួយលាន
បួនសែនពីរម៉ឺនប្រាំបីពាន់ ប្រាំរយរៀលស្មើនិងមាស៥៥ដំឡឹង ។
នៅឆ្នាំ១៩៩៥ ដដែលកសាងស្ពានជិតវត្តពោធិ៍ក្រោម ដែលអស់ថវិកា
ចំនួន ប្រាំបួន ពាន់ដុល្លាសហរដ្ឋអាមេរិក ($9,000)និងស្ពានក្នុងភូមិ
ប្រឡាយ ដែលអស់ថវិកាចំនួន ពីរពាន់ប្រាំមួយរយដុល្លាសហរដ្ឋអាមេរិក
($2,600) ។ឆ្នាំ ១៩៩៦ កសាងសាលារៀនភូមិបឹង ជាមួយ
សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេច ព្រះមហាសង្ឃរាជ
នៃព្រះរាជាណាចក្រកម្ពុជា អស់ថរិកា ចំនួនមួយ ពាន់ដុល្លាសហរដ្ឋអាមេរិ
($1,000) ។ឆ្នាំ១៩៩៧ បានសាងផ្លូវថ្នល់មួយុខ្សែទៀតចាប់ ផ្លូវជាតិលេខ ៦
ដល់រោងម៉ាស៊ីន ភ្លើងចាស់អស់ទឹកប្រាក់ បីម៉ឹនដុល្លាសហរដ្ឋអាមេរិក (30 000$) ។
ឆ្នាំ១៩៩៨ កសាងសាលាបឋមសិក្សា វត្តគង់ម៉ុច មួយខ្នង ចំនួន៣ បន្ទប់។
ឆ្នាំ ២០០០ កសាងស្ពានវត្តរាជបូណ៌(ស្ពានវត្តបូណ៌​អតីតស្ពានដែកចាស់)ជាមួយ
សម្តេចព្រះមហាសង្ឃរាជ ទេព​ វង្ស និងញោមញាតិពុទ្ធបរិស័ទជិត ឆ្ងាយ អស់ថវិកាចំនួនដប់បួនម៉ឺនដុល្លាសហរដ្ឋអាមេរិក ($140,000)។
ព្រះសមណសក្តិព្រះពុទ្ធឃោសាចារ្យ
ខៀវ ណឺយ ជាព្រះគ្រូសូត្រស្តាំ វត្តរាជបូណ៌, ព្រះអង្គបានទទួលងារជា
ព្រះញាណកោសល្យ ព្រះរាជាគណៈថ្នាក់ទី ៤ និងឡើងងារជា
ព្រះពុទ្ធឃោសាចារ្យ ព្រះរាជគណៈថ្នាក់ ទី២ នៃគណៈមហានិកាយ
នៃព្រះរាជាណាចក្រកម្ពុជា ។
អនិច្ចធម្ម
ព្រះពុទ្ធឃោសាចារ្យ ខៀវ ណឺយ បញ្ញាវិសាលោ បានអនិច្ចធម្មដោយរោគាពាធ នៅ មន្ទីរពេទ្យកាលឺម៉ែត្រ នៅថ្ងៃ៣ កើតខែចេត្រ ឆ្នាំច អដ្ខស័ក​ពុទ្ធសករាជ ២៥៥០ ត្រូវនិងថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០០៧ វេលាម៉ោង២ និង១០នាទីរសៀល ៕៚
ឯកសារយោង ៖ ព្រះគ្រូបញ្ញានុរក្ខវង្សា ម៉ៅជី ចាន់ណា ជាសិស្សនៅបំរើផ្ទាល់ព្រះពុទ្ធឃោសាចារ្យ

វត្តព្រះកែវមរកត (Silver Pagoda)


វត្តព្រះកែរមរកត ត្រូវបានកសាងឡើងតាំងពីឆ្នាំ១៨៩២ដល់ឆ្នាំ១៩០២ តាមលំនាំស្ថាបត្យ កម្មខ្មែរ ហើយត្រូវបានរុះរើសាងសង់ជាថ្មីឡើងវិញនៅក្នុងឆ្នាំ១៩៦២។វត្តនេះពីដើមមាន ឈ្មោះហៅថា វត្តឧបោសថរតនារាម ដោយមកពីព្រះមហាក្សត្រទ្រង់យកទីកន្លែងនេះកាន់ ឧបោសថសីលជារៀងរាល់ថ្ងៃឧបោសថ។ ក្រៅពីនេះក៏មានព្រះវត្តមានព្រះរាជ វង្សានិវង្ស និង នាម៉ឺនសព្វមុខមន្ត្រីក៏បានប្រារព្ធពិធីបុណ្យផ្សេងៗតាមទំនៀមទំលាប់ព្រះពុទ្ធសាសនា នៅទីនេះដែរ។ នៅក្នុងវត្តនេះពុំមានព្រះសង្ឍគង់នៅទេ ។ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទ្រង់គង់នៅនោះ ក្នុងពេលព្រះអង្គសាងព្រះផ្នួសរយៈពេលមួយព្រះវស្សា (ថ្ងៃទី១៤ កើត ខែទុតិយសាធ ឆ្នាំកុរ នព្វស័ក ព.ស២៤៩០ ត្រូវនឹងថ្ងៃទី៣១ ខែកក្តដា ឆ្នាំ១៩៤៧)។ ហេតុដូច្នេះហើយបានជាមានពាក្យ សាមញ្ញហៅថា ព្រះវិហារព្រះកែវ ពោលគឺឥតមានវត្ត ក្នុងពាក្យនោះទេ។ នៅពេលណាដែលព្រះរាជាទ្រង់ប្រារព្វព្រះរាជពិធីតាម ព្រះពុទ្ធសាសនា គឺត្រូវនិមន្តព្រះសង្ឍគង់ពីវត្តដទៃទៀត ក្នុងរាជធានីភ្នំពេញ ដូចជានៅវត្តឧណ្ណាលោម វត្តបទុមវត្តីជាដើម ។ នៅលើជញ្ជាំងថែវមានរូបគំនូរបុរាណ ដែលនិទានពិរឿងរាមកេរ្តិ៍ ពីដើម ដល់ចប់។ គំនូរនេះត្រូវបានគូរឡើងនៅក្នុងឆ្នាំ១៩០៣-១៩០៤ ក្រោមការដឹកនាំ របស់ឧកញ្ញា ទេពនិមិត្ត ឆ្លាក់រួមជាមួយវិចិត្រករខ្មែរចំនួន៤០នាក់។ គំនូរនេះចាប់ ផ្តើមរឿងពីថែវ ខាងកើតផ្នែកខាងត្បូងទៅ ព័ទ្ធមួយជុំថែវទាំងមូលដែលមានប្រវែង ៦៤២ម៉ែត្រ និងកំពស់ ៣ម៉ែត្រ។ ដូចនេះមានន័យថា គេមើលថែវគំនូរនេះតាមរង្វង់ ប្រទក្សិណ។ គំនូរបុរាណនៅជុំ វិញថែវ រឿងរាមកេរ្តិ៍បានបង្ហាញពីលក្ខណៈពិសេស របស់ប្លែកដែលពុំមែនផ្តិតយក ឬក៏ចំលងទាំងស្រុងពីរឿងរាមាយណៈរបស់ឥណ្ឌាឡើយ ពីព្រោះក្នុងរឿងរាមកេរ្តិ៍ ដំណើររឿង មានអន្លើខ្លះហាក់បីដូចជាស្ថិតក្នុងភាពអាថ៌កំបាំង ទាល់តែមើលឱ្យឆ្ងាយតៗទៅមុខ ទើបដឹងដំណើរប្រវត្តិរឿងខាងក្រោមវិញ។ ឬមួយ ទាល់តែ ដឹងរឿងបែបរាមាយណៈខ្លះ ទើបឆាប់ យល់។ ព្រះគ្រូបញ្ញានុរក្ខវង្សា ម៉ៅជី ចាន់ណាReference: http://km.wikipedia.org/wiki/វត្តព្រះកែវមរកត )

សាស្ត្រាចារ្យភាសាបាលី ប្រាក់ ព្រុំ បានអនិច្ចកម្មហើយ ដោយរោគាពាធ


លោកសាស្ត្រាចារ្យ (ព្រឹទ្ធាចារ្យ) ប្រាក់ ព្រុំ ដែលជាអ្នកចេះដឹងដ៏ល្បីល្បាញម្នាក់ ក្នុងវិស័យអប់រំ ខាងផ្នែកព្រះពុទ្ធសាសនា បានទទួលអនិច្ចកម្មហើយ កាលពីព្រឹកថ្ងៃពុធ ០៩ រោច ខែកត្តិក ពុទ្ធសករាជ ២៥៥៣ ត្រូវនឹង ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០០៩ វេលាម៉ោង ៣ ទៀប ភ្លឺដោយរោគាពាធ ហើយសពលោក សាស្ត្រាចារ្យ បានតំកល់ ដើម្បីធ្វើបុណ្យ តាមប្រពៃណី ពុទ្ធសាសនាខ្មែរនៅវត្តលង្កា រាជ ធានីភ្នំពេញ ។
លោកសាស្ត្រាចារ្យ ព្រឹទ្ធាចារ្យ ប្រាក់ ព្រុំ មានតួនាទី ជាគ្រូបង្រៀន ភាសាបាលី និងទ្រឹស្តីព្រះពុទ្ធសាសនា នៅតាមបណ្តាពុទ្ធិកសិក្សា នានាក្នុងរាជធានីភ្នំពេញមាន ពុទ្ធិក មហាវិទ្យាល័យព្រះសីហនុរាជ និង ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ជាដើម ដែលសមណសិស្ស​ និស្សិតភាគច្រើនធ្លាប់បានរៀនជា មួយលោក ។
ពិធីបុណ្យមានរយៈពេលបីថ្ងៃ ក្រោមការសោកស្តាយ អាឡោះអាល័យពីក្រុមគ្រួសារ ញាតិ មិត្តជិតឆ្ងាយ ជាពិសេសសមណសិស្ស និស្សិតដែលតែងតែ បានស្តាប់នូវឱវាទណែនាំ និង ការបង្ហាត់បង្រៀន តែចាប់ពីពេលនេះតទៅ នឹងគ្មានឱកាសបាន ទទួលយកចំណេះដឹង ពីលោកសាស្ត្រាទៀតហើយ ។ លោកគ្រូមិន ត្រឹមតែជាអ្នកចេះដឹងដ៏ខ្ពង់ខ្ពស់មួយរូប នៅក្នុង វិស័យព្រះពុទ្ធសាសនា ប៉ុណ្ណោះទេថែមទាំងជា មនុស្សដែលមានគុណធម៌ខ្ពស់ មានអត្តចារិក ស្លូតបូតសុភាពរាបសារ គួរឱ្យគោរពស្រឡាញ់រាប់អាន។ ពិធីបូជាសពលោកសាស្ត្រាចារ្យ បានប្រព្រឹត្តិទៅនៅ រសៀលថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកាឆ្នាំ ២០០៩ ក្រោមអធិបតី ភាពរបស់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែង សម្តេចសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គាធិការ នៃអគ្គាធិការពុទ្ធិកសិក្សាជាតិ នៃព្រះរាជណាចក្រកម្ពុជា និងសម្តេចព្រះឧត្តមបញ្ញា ដួង ផង សមាជិកថេរសភានៃព្រះពុទ្ធសាសនាកម្ពុជា និងព្រះរាជាគណៈ មន្រ្តីសង្ឃ ព្រះសង្ឃ និងពុទ្ធបរិស័ទ ជាច្រើនរយនាក់ ក្រោមការនឹកស្តាយ ស្រណោះ អាឡោះអាល័យ ជាពន់ពេកប្រមាណមិនបាន ៕ព្រះគ្រូបញ្ញានុរក្ខវង្សា ម៉ៅជី ចាន់ណា

Monday, November 16, 2009

ព្រះពុទ្ធសាសនា និង​យុត្តិធម៌​ (​BUDDHISM AND JUSTICE) ៙ យុត្តិធម៌​ជា​ពាក្យ​ស័ក្តសិ​ទ្ធ ព្រោះ​អាច​អោយ​គេ​ឈ្នះ ចាញ់ រស់ ឬ ស្លាប់ បាន


យើង​គប្បី​ចាប់ផ្តើម​ដោយ​ការសិក្សា​ពាក្យ​ថា រាជា ( King ) ។ បើ​តាម​សៀវភៅ​ឈ្មោះ​ព្រះបាទ​ធម្មិក​បាន​អះអាង ថា​ពាក្យ ថា រាជា នេះ ជា​សម្រែក​របស់​មហាជន​ស្រែក​សំដែង​នូវ​ក្តីរីករាយ អំណរ​សាទរ ចំពោះ​បុគ្គល​ណា​ម្នាក់​ដែល​បាន​បំពេញ ការងារ​ជា​ប្រយោជន៍ ឬ​ការពារ​ពួកគេ​រហូត​ដល់​ពួកគេ​ពេញចិត្ត​ពេញ​ប្រមាត់ មិន​អាច​ទប់​ចិត្តបាន ហើយ​បញ្ចេញ​សំលេង​ថា “ រាជា ! រាជា ! ” ដែល​មានន័យថា “ ពេញចិត្ត​ហើយ ! ពេញចិត្ត​ហើយ​! ” ឬ ថា “ ពេញចិត្ត​ណាស់ ! ពេញចិត្ត​ណាស់ ! ” ។​
​​​ដោយ​ឃើញ​ថា បុគ្គល​នោះ​មាន​សមត្ថភាព និង​គុណធម៌​លើស​គេ​ទាំងពួង ធ្វើអោយ​ពួកគេ​ពេញចិត្ត ទុកចិត្ត ស្រលាញ់​ចូលចិត្ត​ប្រគល់​នូវ​នាទី​អោយ​បុគ្គល​នោះ​ជា​អ្នកមើលការខុសត្រូវ​ពួកគេ​ជា​អ្នកសម្រេច​លើ​ជោគវាសនា​របស់​ពួកគេ នាំ​ពួកគេ​ទៅណា ពួកគេ​នឹង​ទៅតាម ពេល​មាន​វិវាទ​កើតឡើង​ម្តងៗ ជា​អ្នកសម្រេច​ថា ពួកគេ​មួយ​ណា​ជា​អ្នក​ខុស និង​ជា​អ្នក​ត្រូវ និង​សម្រេចចិត្តថា បុគ្គល​ណា​គួរ​ដល់​នូវ​ការលើក​តំកើង​បុគ្គល​ណា​គួរ​ដល់​នូវ​ការ​ផ្ចាញ់ផ្ចាល ។ បុគ្គល​នោះ ត្រូវបាន​គេ​ហៅថា “ រាជា ” ដែល​មានន័យថា បុគ្គល​ជា​ទី​ពេញចិត្ត ជាទី​ទុកចិត្ត ។ ប្រការ​នេះ​ក៏​មានចែង​នៅក្នុង​សៀវភៅ​កប្បក​ដ្ឋា​ដែល​និយាយ ពី​ការវិវត្តន៍​ដំបូងៗ​របស់​មនុស្ស និង​ពី​ភាព​លោក​ផងដែរ ។

​រាប់ពាន់​ឆ្នាំ​ក្រោយមក បុគ្គល​ជា រាជា នោះ មិនសូវ​បំពេញការងារ​អោយ​ជាទី​ពេញចិត្ត​របស់​ពួកគេ ដូចជា លំអៀង , ឃោ​ឃៅព្រៃ​ផ្សៃ និង​ភាព​ល្មោភ​ជាដើម ។ ចាប់ពីពេលនោះ​មក តំណែង​ជា​រាជា ជា​តំណែង​ដែល​ភាគច្រើន បាន​មក​ដោយ ការដណ្តើម​គ្នា ។ បុគ្គល​ខ្លះ​មាន​សមត្ថភាព​ដណ្តើមយក​តំណែង​នេះ​ហើយ​ក៏​ធ្វើអោយ​មនុស្ស​ស្រលាញ់​ចូលចិត្ត​បាន​ច្រើន ចំណែក អ្នកខ្លះ​មិន​មាន​គុណធម៌ មិន​មាន​យុត្តិធម៌ ក៏​ប្រើ​សិទ្ធិ​ប្រើ​អំណាច​របស់​ខ្លួន​ក្នុង​នាម​ជា រាជា នោះ ដើម្បី​ប្រព្រឹត្ត​ធ្វើ​អំពើ​សាហាវ ព្រៃផ្សៃ ជិះជាន់ កាប់សំលាប់ រឹបអូស​យក​របស់​ណា​ដែល​ខ្លួន​ចង់​បាន​តាម​ទំនើងចិត្ត ហើយ​ចង់​សម្រេច ដាក់ទោស​ទណ្ឌកម្ម​បុគ្គ​ល​ណា អោយ​បុគ្គល​ណា​ស្លាប់ ឬ​រស់​តាមតែ​អណ្តាត​របស់ខ្លួន ដោយ​ពុំ​គិត​ពី​គុណធម៌ ឬ យុត្តិធម៌​ជា​ដើម ។ ពាក្យ​ថា រាជា ក៏​ក្លាយទៅជា​ពាក្យ​គេ​សំគាល់​លើ​បុគ្គល​ដែល​មាន​សិទ្ធិ​អំណាច​ជាង​គេ​ជាង​ឯង គឺ​ស្តេច ប៉ុន្តែ​គេ​មិនសូវ​បាន​គិត​ដល់​អត្ថន័យ នៃ​ពាក្យ​នេះឡើយ ។​

​នៅក្នុង​មហា​បទុម​ជាត៌​ក ព្រះពុទ្ធ​បាន​សំដែង​អំពី​គោល​ធម៌​សម្រាប់​បុគ្គល​ជា​ស្តេច​ប្រតិបត្តិ ដែល​ត្រូវបាន​គេ​ស្គាល់​ថា ទសពិធ​រាជធម៌ គឺ ធម៌ ឬ​គោលការណ៍ ១០ យ៉ាង​សម្រាប់​ស្តេច ឬ​បុគ្គល​ដែល​ជា​អ្នកដឹកនាំ ( 10 Principle Rules for Kings or Leaders, យើង​នឹង​ធ្វើ​ការសិក្សា​បកស្រាយ​នៅ​គ្រា​ក្រោយៗ​ទៀត ) ។​

​បច្ចុប្បន្ននេះ រាជា ឬ ស្តេច បាន​សាបរលាប​អស់​ពី​ប្រទេស​មួយចំនួន បើ​ទោះជា​នៅ​ក៏ រាជា នោះ មិនសូវ​មាន​កាតព្វកិច្ច ច្រើន​ដូច​ពី​អតីតកាល​ដែរ ។ ជា​តួយ៉ាង​នៅ​ប្រទេស​កម្ពុជា ព្រះរាជា ទ្រង់​គង់​ជា​ម្លប់ តំណាង​ឯករាជ​ជាតិ អធិបតេយ្យភាព និង ឯកភាព​ជាតិ ប៉ុន្តែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ ។ សិទ្ធិអំណាច និង​កាតព្វកិច្ច​ភាគច្រើន​របស់​ព្រះរាជា ពី​អតីតកាល បាន​ត្រូវ គេ​ប្រគល់​ទៅអោយ​បុគ្គល​ម្នាក់​ផ្សេងទៀត​ដែល​នៅ​ប្រទេស​ខ្លះ​គេ​ហៅថា នាយករដ្ឋមន្ត្រី ( Prime Minister) , ប្រធានាធិបតី (President) , អធិការបតី ( Chancellor) ឬ​អគ្គលេខាធិការ ( General Secretary) ជាដើម ដែល​ជា​សរុប​ទៅ​បុគ្គល​ទាំង នោះ​គេ​ហៅថា អ្នកដឹកនាំ ( leader ) ។​

​ដោយ​មិន​ចង់​ដើរ​ជាន់​ដាន​ចាស់ ទើប​កាតព្វកិច្ច​មួយ​ចំនួន ជា​តួយ៉ាង​សិទ្ធ , អំណាច និង​កាតព្វកិច្ច​នៃ​ការសម្រេច​ថា​អ្នកណា​ខុស អ្នក​ណា​ត្រូវ និង​កំណត់​ថា អ្នកណា​មានទោស ឬ​មិន​មាន​ទោស ពោល​គឺ​ការ​វែកញែក​រក​យុត្តិធម៌ ( Rights to provide justice ) នោះ​ត្រូវបាន​ដក​ហូត​ចេញពី នាយករដ្ឋមន្ត្រី , ប្រធានាធិបតី , អធិការបតី ឬ​អគ្គលេខាធិការ​ជា​ដើម​នោះ​ទៀត ហើយ​ប្រគល់​ទៅអោយ​បុគ្គល​ម្នាក់​ទៀត​ដែល​គេ​ហៅថា ចៅក្រម ឬ តុលាការ ( Judge ) ដែល​មានន័យថា ជា​អ្នកអារកាត់​ដោយ មាន​ការថ្លឹងថ្លែង​អោយ​ស្មើភាព ឬ​យុត្តិធម៌​ដោយ​យក​ច្បាប់​ជា​កត្តា​វាស់វែង ( Balanced Judge) ។​

​ទោះជា​សម័យ​បច្ចុប្បន្ន បុគ្គល​ជា​ចៅក្រម ឬ តុលាការ​នោះ​មាន​លក្ខន្តិកៈ​ការងារ​តឹងរឹង​យ៉ាងណាក្តី ក៏​ជារឿយៗ​គេ​ឮ​ការ ឧទ្ទាន​ឡើង​ថា “ អយុត្តិធម៌​ណាស់ ! តុលាការ​លំអៀង​....! ”

​នៅក្នុង​គម្ពីរ​សុត្តន្តបិដក ទីឃ​និកាយ បាដិ​កវគ្គ មាន​កត់ត្រា​អំពី​គោល​ធម៌​សម្រាប់​បុគ្គល​ដែល​មាន​នាទី​ជា​អ្នក​សម្រេចសេចក្តី ឬ វិនិច្ឆ័​យក្តី ជៀសវាង​អោយ​ខាងតែបាន ។ ដូច្នេះ​ពេល​នេះ​បញ្ហា​នៅត្រង់ថា តើ​គេ​ព្រម​អនុវត្ត​ដែរ​ឬ​អត់ ។ ព្រះពុទ្ធ​មិនមែន ជា​អ្នក​អង្កេត​ការណ៍​នៅក្នុង​តុលាការ​ទេ បុ​ន្តែ​ព្រះអង្គ​ទ្រង់​បាន​ជ្រាប​បញ្ហា​នេះ​យ៉ាង​ច្បាស់ ហើយ​បាន​រកឃើញ​ដំណោះស្រាយ​ពី ឫស គល់ នៃ​បញ្ហា ( Resolutions from the matter' roots ) នេះ​ទៀត​ផង​។ ព្រះពុទ្ធ​បាន​ហៅ​បញ្ហា​នេះ​ថា អគតិ ពោល​គឺ​ការ​លំអៀង ( Partiality) ហើយ​វា​មាន​ឫសគល់ ឬ​ប្រភព ៤ យ៉ាង​គឺ​:

១- លំអៀង ឬ​អគតិ​ព្រោះ​ស្រលាញ់ ( ឆន្ទាគតិ​= Prejudice of love or desire: partiality): បុគ្គល​ជា​សាច់ញាតិ ជា​គ្រួសារ ជា​ជន​ជាទី​ស្រលាញ់​របស់​ខ្លួន ជា​បក្ខពួក​របស់​ខ្លួន ឬ​ត្រូវគេ​សូកប៉ាន់​ដោយ​ការផ្តល់​អោយ​នូវ​ប្រយោជន៍​អ្វីមួយ​ជាដើម នៅពេល​ដែល​បុគ្គល​ទាំងនោះ​ប្រព្រឹត្ត​ខុស ពេល​ត្រូវ​គេ​ប្តឹង ក៏​តាំង​មើលរំលង​ទោសានុទោស​នោះៗ ហើយ​រំលប់ រំលាយ រំសាយ​កំហុស​ទាំងនោះ រួចហើយ​ក៏​សម្រេច​អោយ​បុគ្គល​ទាំងនោះ​រួច​ខ្លួន ។ មួយ​វិញ​សោត បុគ្គល​ទាំងនោះ​ប្រព្រឹត្ត​ខុស​មាន​ទំហំធំធេង ដូចជា​វាយដំ ធ្វើបាប​អ្នកទន់ខ្សោយ រឹបអូស​ទ្រព្យសម្បត្តិ​គេ បំពារបំពាន​លើ​អ្នកដទៃ ចាប់រំលោភ ឬ​កាប់​សំលាប់​គេ​ជា​ដើម នៅពេល​មាន​ភស្តុតាង និង​សាក្សី​ជាក់ស្តែង​ពេក ក៏​បែរជា​អោយ​ត្រឹមតែ​សារភាព​កំហុស សុំ​ទោស​ជា​ដើម​ក៏​ចប់​ទៅ ។ តើ​ភាគី​ជនរងគ្រោះ​អាច​ទទួលយក​បាន​ទេ ? សម្រែក​អយុត្តិធម៌​ប្រាកដ​ជា​លាន់ឮ​ឡើង ។​

២- លំអៀង ឬ អគតិ​ព្រោះ ស្អប់ ឬ ខឹង ( ទោសាគតិ = Prejudice of hatred or enmity): ដោយហេតុ​បុគ្គល​នោះ ក្រុម​នោះ ជា​មនុស្ស ឬ​ជា​ក្រុម​គូបដិបក្ខ ឬ​មាន​និន្នាការ​ផ្សេង​ពី​ក្រុម​ខ្លួន​, ជា​មនុស្ស ឬ​ក្រុម​ដែល​ខ្លួន​មិន​ពេញចិត្ត ឬ ធ្លាប់​មាន​គំនុំ​ជាមួយ​ខ្លួន​ជាដើម ។ ពេល​បុគ្គល​នោះ ក្រុម​នោះ​មាន​បញ្ហា​ក្តីក្តាំ​ក៏​កាត់ក្តី​អោយ​ចាញ់ ឬ​បើ​មាន​កំហុស​តិចតួច ក៏ ធ្វើអោយ​មាន​ទោស​ធ្ងន់​ជាដើម ។​

៣- លំអៀង​ឬ​អគតិ​ព្រោះ​វង្វេង ឬ ល្ងង់ខ្លៅ ( មោហាគតិ​= Prejudice of delusion or stupidity): ដោយ ហេតុ​ខ្វះ​ការប្រុងប្រយ័ត្ន ទើប​ទទួលបាន​ភស្តុតាង និង​សាក្សី​ដែល​គេ​ក្លែង បំភ័ន្ត ព័ត៌មាន​មិន​ពិត ទើប​កាត់ក្តី​ខុស ។ ភាព​មិន​ឆ្លៀវឆ្លាស ក្នុង​កិច្ច​អង្កេត និង​ថ្លឹងថ្លែង​ហេតុការណ៍ ក៏​មិន​អាច​វិនិច្ឆ័​យក្តី​អោយបាន​សុក្រឹត ។

៤- លំអៀង ឬ អគតិ​ព្រោះ​ភ័យខ្លាច ( ភយាគតិ = Prejudice of fear): បុគ្គល ( ឬ សាច់ញាតិ បក្សពួក​របស់​បុគ្គល ) ដែល​មាន​ឋានៈ បុណ្យស័ក្ត ឬ ទ្រព្យសម្បត្តិ​ជាដើម ដឹង​ថា​បុគ្គល​ទាំងនោះ​ប្រព្រឹត្តល្មើស​ហើយ ប៉ុន្តែ​នៅតែ មិន​ហ៊ាន​ផ្តន្ទាទោស​ទៅតាម​និយាម​ច្បាប់​ដែល​បាន​កំណត់​រួចហើយ ដោយហេតុតែ​ខ្លាច​ឋានៈ បុណ្យស័ក្ត​បុគ្គល​នោះ​ជា​ដើម ។​

​បុគ្គល​ជា​អ្នក​កាន់​ច្បាប់ ឬ ចៅក្រម តុលាការ​ត្រូវ​តែ​ជៀសវាង​អោយ​ខាងតែបាន​នូវ​អគតិ​ទាំង ៤ នេះ ទើប​អាច​ធានាបាន​ថា យុត្តិធម៌ ( Justice ) នឹង​ប្រព្រឹត្តទៅ​ចំពោះ​មនុស្ស​ទូទៅ ។ ព្រះពុទ្ធ​បាន​បង្រៀន​ថា គេ​អាច​លះបង់​ទ្រព្យសម្បត្តិ ដើម្បី​រក្សា​អវៈយវៈ លះបង់​អវៈយវៈ ដើម្បី​រក្សា​ជីវិត ប៉ុន្តែ​ក្នុង​ករណី​ខានមិនបាន សុខចិត្ត​លះបង់​ជីវិត ( ឬ មុខតំណែង​) ដើម្បី​រក្សា​ធម៌ ។ ធម៌ គឺ​អ្វី​ដែល​ពិត មិន​លំអៀង ឬ យុត្តិធម៌​នេះ​ឯង ។

​ចំណែក​អ្នក​ដឹកនាំ ត្រូវតែ​ប្រយ័ត្ន​អោយ​មែនទែន​កុំអោយ​ធ្លោយ​ធ្លា​ន់​ខ្លួន​ចូល​ទៅក្នុង​អគតិ​ណាមួយ​ជាដាច់ខាត ។ ជា​អ្នកដឹកនាំ​គេ ជារឿយៗ​រមែង​មាន​មនុស្ស​ប្លម អែបអប រណែបរណប ចាក់​ចេក ចាក់​ស្ករ ញុះញង់ ក្លែងបន្លំ​ការពិត ( ជាពិសេស មនុស្ស​នៅ​ក្បែរ​ខ្លួន ) ដែល​ប្រការ​ទាំងនេះ​ឯង ធ្វើអោយ​អ្នកដឹកនាំ​ក្លាយ​ជា​ជន​អគតិ ខ្វះ​យុត្តិធម៌ ខ្វះ​គុណធម៌​ដោយ​មិន​ដឹង​ខ្លួន ឬ ដោយ​ចេតនា​ក៏សឹងមាន ៕

Thursday, November 12, 2009

ប្រវត្តិសង្ខេបសម្តេចព្រះមហាឃោសនន្ទ

​​​​​​







(ដកស្រង់ពីអត្ថបទវត្តត្រៃរតនារាម)

អ្នកប្រាជ្ញខ្មែរសម័យថ្មី(សម្តេចមហាឃោសនន្ទ)


Age 94, May 23, 1913 - March 12, B.E.2550/C.E.2007
Passed away in Massachusetts, United States of America

Leading Buddhist intellectuals and civil society groups have called on the government to address a recent outbreak of offences ranging from drunkenness to rape and a deadly beating all allegedly committed by monks.
They warned that if the behaviour of monks continues to deteriorate, it could seriously diminish the position of Buddhism within Cambodian society.
Miech Ponn, an adviser to the Mores and Customs Commission at the Buddhism Institute, said that in the past, cases of monks’ engaging in sexual relationships were exceptionally rare, and that he had never heard of monks drinking wine, let alone killing people.
“Even though these have been isolated cases, they have the potential to impact Buddhism in Cambodia as a whole,” he said. “I think either the Ministry of Cults and Religions or supreme patriarchs should take action in order not to have such acts – drinking wine and killing people – occur among the monks again.”
Miech Ponn also suggested that the cause of such incidents might be the modern technology to which monks are increasingly exposed. Earlier this month, an 18-year-old monk in Kampong Thom province was charged with beating and injuring a fellow monk who failed to answer a call from the perpetrator on his mobile phone.
Thun Saray, president of the rights group ADHOC, echoed Miech Ponn’s concerns, urged the country’s religious authorities to find ways to strengthen discipline among members of the Buddhist community because of their role in society.
“If monks act the same as other people, they will cease to be respected, and no one will believe in them anymore,” he said. “It is a big loss of honour to Buddhism that there were cases of monks killing people because Buddhism tells people not to kill anything that is alive.”
A fellow monk shaves the head of a boy joining the monkhood in Battambang earlier this year.
Min Khin, minister of cults and religions, said Thursday that he was too busy to speak.
Tep Vong, supreme patriarch of Cambodia, said he was aware a monk had been charged with killing a nun earlier this week in Banteay Meanchey province and welcomed the legal action.
“I do not have any particular advice on the issue because Buddhism already takes a clear position against killing animals and human beings,” he said, adding that anyone who committed a crime should be brought before the courts.
He also insisted that his adviser, Kiet Chan Thouch, chief monk of Wat Leu in Preah Sihanouk province, was not guilty of getting drunk and attacking fellow monks in his pagoda, as was recently alleged.
“I already investigated [Kiet Chan Thouch’s] case, and the accusations against him are untrue,” he said. The supreme patriarch is now pursuing legal action against Kiet Chan Thouch’s accusers, who he said had deliberately set out to damage the man’s reputation.
According to the government, Cambodia has more than 4,300 active pagodas and 60,000 monks. Ninety-five percent of the Kingdom’s population is Buddhist.

ខួប​ទី​៤០ សោយ​ទិវង្គត​នៃ​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត


វេលា​ម៉ោង​២០​និង​២០​នាទី ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​១៩៦៩ គឺ​រយៈ​ពេល​​៤០​ឆ្នាំ​មុន​នេះ វីរ​បុរស​នៃ​ប្រជាជាតិ​ខ្មែរ​យើង សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ទ្រង់​បាន​លា​ចាក​ផែន​ពសុភា លា​ចាក​ស្រុក​ខ្មែរ និង​ប្រជាជន​ខ្មែរ​ដែល​ជា​ទី​ស្រឡាញ់​របស់​ទ្រង់​និង​នៃ​យើង​គ្រប់​ៗ​គ្នា។
ថ្វី​ដ្បិត​តែ​ព្រះ​កាយ​ព្រះ​អង្គ​មិន​បាន​នៅ​ជាមួយ​យើង​ទៀត​ក្ដី​ តែ​ព្រះ​អច្ឆរិយ និង​កេរ្តិ៍​ព្រះ​អង្គ​ជា​ច្រើន​អនេក​បាន​បន្សល់​ទុក​ដល់​ពួក​យើង​រាល់​គ្នា ដោយ​មាន​គុណ​ឥត​គណនា។
សូម​ឧទ្ទិស​កុសល​ផល​បុណ្យ​ទាំង​ហ្លាយ​ជូន​ដល់​សម្ដេច​ព្រះ​សង្ឃ​រាជ សូម​ទ្រង់​ជួប​ប្រទះ​តែ​ឋាន​បរម​សុខ​ និង​ជួយ​បណ្ដាល​ឲ្យ​ជាតិ​ខ្មែរ ប្រទះ​នឹង​សុខ​សន្តិភាព អភិវឌ្ឍនភាព និរន្តរ៍​អើយ៕(ដកស្រង់ពីកំណត់ហេតុសុភ័ក្ត)

Sunday, November 8, 2009

រូបថតកម្មវិធីបុណ្យអកអំបុក

កាលពីថ្ងៃ អាទិត្យ ទី​ ០១ ខែ វិច្ឆិកា ឆ្នាំ២០០៩ ​​មជ្ឈមណ្ឌលព្រះពុទ្ធ
សាសនាខ្មែរបានរៀបចំកម្មវិធីអកអំបុកនៅមជ្ឈមណ្ឌលជនបរទេស
ក្រុងអាន់សាន អាគារជាន់ទី ៣ ដោយមានបងប្អូនប្រជាពលរដ្ឋខ្មែរ
ចូលរួមសប្បាយរីករាយយ៉ាងច្រើនកុះករ។