Saturday, November 28, 2009
ប្រវត្ដិក្រុមភ្លេងពិណពាទ្យ
ក្រុមភ្លេងពិណពាទ្យ គឺជាក្រុមភ្លេងបុរាណខ្មែរយើង ដែលនិយមប្រគំនៅក្នុងពិធីបុណ្យផ្សេងៗ ដែលភាគ ច្រើនប្រជាជនខ្មែរយើង តែងតែហៅភ័ន្តច្រឡំថាភ្លេងសៀម។បើតាមសៀវភៅជំនុំទំនៀមទម្លាប់ភ្លេងខ្មែរ បានបង្ហាញថា ភ្លេងពិណពាទ្យ គឺជាភ្លេងរបស់ខ្មែរសុទ្ធ មានដើមកំណើតមកពីប្រទេសឥណ្ឌា “ តាមការដែលពោលបែបនេះ ក៏គួរឱ្យជឿបានដែរ ព្រោះអរិយធម៌ខ្មែរខ្លះ ត្រូវបានទទួលលំនាំអំពីប្រទេសឥណ្ឌានេះ។ ថ្វីបើប្រទេសខ្មែរ យើងមានអរិយធម៌មួយបែបរបស់ខ្លួនហើយក៏ដោយ។ មុននឹងទទួលអរិយធម៌ខ្លះពីប្រទេសឥណ្ឌា តាមការសរសេរទុករបស់លោក ឧកញ្ញា ឈឹមក្រសេម លោកបានបង្ហាញថា គ្រឿងតូតន្ត្រីរបស់ខ្មែរយើង ដែលលេង សព្វថ្ងៃនេះ បានបែកមកពីប្រទេសឥណ្ឌា តាំងពីសម័យព្រេងនាយ លុះមកដល់សម័យក្រោយ វិជ្ជាតូរ្យតន្ត្រី និង បែបគ្រឿងតូរ្យតន្ត្រីរបស់ខ្មែរ បានផ្សព្វផ្សាយចេញទៅប្រទេសសៀម ក្នុងសម័យក្រុងអយុធ្យា (គឺរវាង ព.ស ១៨៩៣ មកដល់ ២៣០០) ។ លោកបានសរសេរដូច្នេះដែរថា “ ការពោលបែបនេះ សូម្បីតែសៀមខ្លួនឯងក៏ ទទួល ស្គាល់ដូច្នេះដែរថា “ គឺមានសំអាងនៅក្នុងសៀវភៅតំណាងគ្រឿងមហោរីប៉ីពាទ្យ “ របស់សៀម ” ។ លោកក៏បាន សរសេរបន្តទៀតថា ក្នុងតម្រានាដសាស្ត្ររបស់ឥណ្ឌាមួយនិយាយថា ភ្លេងពិពាទ្យក្នុងសម័យដើម គឺមានច្រើន តែបួនគ្រឿងទេ គឺ“ ខ្លុយ . ពិណ . សម្ភោររនិងឈឹង ។
ចំនួនគ្រឿងនេះ សមតាមពាក្យក្នុងតម្រានាដសាស្ត្រថា សម័យមួយ ព្រះឥសូរទ្រង់គង់កណ្ដាលទេវសភាព ដែលឋិតនៅកំពូលភ្នំកៃលាស មានបំណងនឹងសម្ដែងវិធីរាំ ឱ្យជាបែបច្បាប់សម្រាប់លោកទើបស្ដេចត្រាស់បង្គាប់ ឱ្យព្រះនាងឧមាទេវី គង់សុវណ្ណបងង្គ ឱ្យនាងសរសូតៅ ជាទេពីព្រះព្រហ្មដេញពិណឱ្យព្រះឥន្ធផ្ដុំខ្លុយ ឱ្យព្រះព្រហ្មគោះ ឈឹង ឱ្យព្រះម៉ែលក្ម្សី ជាទីពីព្រះនារាយណ៍ច្រៀង ឱ្យព្រះនារាយណ៍វាយថូនឯព្រះឥសូរព្រះអង្គឯងទ្រង់រាំ ដើម្បី ឱ្យទេវតា គន្ធព្វយក្សទាំងឡាយ ដែលឡើងទៅគាល់ព្រះអង្គមើលគ្រប់គ្នា ។
ក្រោយអំពីបានចម្លងបែបភ្លេងតាមរបៀបឥណ្ឌាមកជាយូរឆ្នាំ ជនជាតិខ្មែរក៏បានគិតកែប្រែផ្លាស់ប្ដូរ និង ថែមថយគ្រឿងភ្លេងពិណពាទ្យនោះ ឱ្យក្លាយទៅជាភ្លេងរបស់ខ្មែរ អាស្រ័យសេចក្ដីចម្រើន និងការលូតលាស់នៃ បញ្ញាស្មារតីរបស់ខ្មែរ ក្នុងសម័យនោះ។
សព្វថ្ងៃនេះ ភ្លេងពិណពាទ្យ ដែលមានប្រើក្នុងប្រទេសខ្មែរ ពិតមែនតែមានការផ្លាស់ប្ដូរគ្រឿងភ្លេងជាច្រើន តែគង់នៅសល់បែបចាស់ខ្លះនៅឡើង ហើយទោះបីមិនមានពិណក្នុងចំណោមគ្រឿងភ្លេងនោះសោះ ក៏ដោយ គេក៏ នៅនិយមហៅថា ពិណពាទ្យ ដដែល ។ ភ្លេងពិណពាទ្យ ដែលយើងធ្លាប់ឃើញនៅប្រទេសកម្ពុជាសព្វថ្ងៃនេះ មានរនាតឯកមួយគងវង់ធំមួយ ស្គរធំមួយសម្ភោររមួយ ស្រឡៃងមួយ។(ដកស្រង់ពីវេទិកាព័តមានខ្មែរ)
រៀបរៀងដោយ ឡុង រដ្ឋា
Subscribe to:
Post Comments (Atom)
1 comment:
hello... hapi blogging... have a nice day! just visiting here....
Post a Comment