Wednesday, November 18, 2009
វត្តព្រះកែវមរកត (Silver Pagoda)
វត្តព្រះកែរមរកត ត្រូវបានកសាងឡើងតាំងពីឆ្នាំ១៨៩២ដល់ឆ្នាំ១៩០២ តាមលំនាំស្ថាបត្យ កម្មខ្មែរ ហើយត្រូវបានរុះរើសាងសង់ជាថ្មីឡើងវិញនៅក្នុងឆ្នាំ១៩៦២។វត្តនេះពីដើមមាន ឈ្មោះហៅថា វត្តឧបោសថរតនារាម ដោយមកពីព្រះមហាក្សត្រទ្រង់យកទីកន្លែងនេះកាន់ ឧបោសថសីលជារៀងរាល់ថ្ងៃឧបោសថ។ ក្រៅពីនេះក៏មានព្រះវត្តមានព្រះរាជ វង្សានិវង្ស និង នាម៉ឺនសព្វមុខមន្ត្រីក៏បានប្រារព្ធពិធីបុណ្យផ្សេងៗតាមទំនៀមទំលាប់ព្រះពុទ្ធសាសនា នៅទីនេះដែរ។ នៅក្នុងវត្តនេះពុំមានព្រះសង្ឍគង់នៅទេ ។ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទ្រង់គង់នៅនោះ ក្នុងពេលព្រះអង្គសាងព្រះផ្នួសរយៈពេលមួយព្រះវស្សា (ថ្ងៃទី១៤ កើត ខែទុតិយសាធ ឆ្នាំកុរ នព្វស័ក ព.ស២៤៩០ ត្រូវនឹងថ្ងៃទី៣១ ខែកក្តដា ឆ្នាំ១៩៤៧)។ ហេតុដូច្នេះហើយបានជាមានពាក្យ សាមញ្ញហៅថា ព្រះវិហារព្រះកែវ ពោលគឺឥតមានវត្ត ក្នុងពាក្យនោះទេ។ នៅពេលណាដែលព្រះរាជាទ្រង់ប្រារព្វព្រះរាជពិធីតាម ព្រះពុទ្ធសាសនា គឺត្រូវនិមន្តព្រះសង្ឍគង់ពីវត្តដទៃទៀត ក្នុងរាជធានីភ្នំពេញ ដូចជានៅវត្តឧណ្ណាលោម វត្តបទុមវត្តីជាដើម ។ នៅលើជញ្ជាំងថែវមានរូបគំនូរបុរាណ ដែលនិទានពិរឿងរាមកេរ្តិ៍ ពីដើម ដល់ចប់។ គំនូរនេះត្រូវបានគូរឡើងនៅក្នុងឆ្នាំ១៩០៣-១៩០៤ ក្រោមការដឹកនាំ របស់ឧកញ្ញា ទេពនិមិត្ត ឆ្លាក់រួមជាមួយវិចិត្រករខ្មែរចំនួន៤០នាក់។ គំនូរនេះចាប់ ផ្តើមរឿងពីថែវ ខាងកើតផ្នែកខាងត្បូងទៅ ព័ទ្ធមួយជុំថែវទាំងមូលដែលមានប្រវែង ៦៤២ម៉ែត្រ និងកំពស់ ៣ម៉ែត្រ។ ដូចនេះមានន័យថា គេមើលថែវគំនូរនេះតាមរង្វង់ ប្រទក្សិណ។ គំនូរបុរាណនៅជុំ វិញថែវ រឿងរាមកេរ្តិ៍បានបង្ហាញពីលក្ខណៈពិសេស របស់ប្លែកដែលពុំមែនផ្តិតយក ឬក៏ចំលងទាំងស្រុងពីរឿងរាមាយណៈរបស់ឥណ្ឌាឡើយ ពីព្រោះក្នុងរឿងរាមកេរ្តិ៍ ដំណើររឿង មានអន្លើខ្លះហាក់បីដូចជាស្ថិតក្នុងភាពអាថ៌កំបាំង ទាល់តែមើលឱ្យឆ្ងាយតៗទៅមុខ ទើបដឹងដំណើរប្រវត្តិរឿងខាងក្រោមវិញ។ ឬមួយ ទាល់តែ ដឹងរឿងបែបរាមាយណៈខ្លះ ទើបឆាប់ យល់។ ព្រះគ្រូបញ្ញានុរក្ខវង្សា ម៉ៅជី ចាន់ណាReference: http://km.wikipedia.org/wiki/វត្តព្រះកែវមរកត )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment