Thursday, November 19, 2009
ព្រះពុទ្ធឃោសាចារ្យ(ខៀវណឹយ)
ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំព្រះសពព្រះតេជគុណព្រះពុទ្ធឃោ
សាចារ្យខៀវណឺយ(បញ្ញាវិសាលោ)ដែលជាព្រះសង្ឃសក្យបុត្រ១ព្រះ
អង្គជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់របស់ព្រះសង្ឃនិងប្រជាពុទ្ធបរិស័ទក្នុង
ទូទាំងខេត្តសៀមរាប។ព្រះអង្គជាសង្ឃ១ព្រះអង្គដែលបានលាស់បង់
ព្រះកាយពលដើម្បីពុទ្ធសាសនានិងសង្គមជាតិដោយគ្មានគឹតពីកា
រនឿយហត់អ្វីទាំងអស់។ការបូជាដើម្បីជាតិសាសនានេះបានបញ្ញាក់
ឲឃើញនៅក្នុងជីវប្រវត្តសង្ខេបរបស់ព្រះអង្គ។ក្នុងនាមខ្ញុំព្រះករុណា
ជាកូនសិស្សនិងធ្លាប់រស់នៅក្រោមម្លប់របស់ព្រះអង្គពិតជាមានការ
ស្រងូតចិត្តពន់ពេកចំពោះការអនិច្ចធម្មរបស់ព្រះអង្គហើយរឿងដែល
គួរឲហួសចិត្តទៀតនោះពេលដែលព្រះអង្គសុគតហើយខ្ញុំព្រះករុណា
មិនបានយល់ព្រះភ័ក្តព្រះអង្គទៀតបានត្រឹមតែទៅថ្វាយបង្គំព្រះសព
ដែលតម្កល់ទុកសម្រាប់ធ្វើបុណ្យគម្រប់៣ឆ្នាំ។ទោះជាយ៉ាងណាក្នុង
នាមកូនសិស្ស១រូបសូមប្តេជ្ញាថានិងខិតខំប្រឹងប្រែងដើម្បីលើកស្ទួយ
កិក្តិយសវត្តអារាមឲបានរីកចម្រើនតទៅមុខទៀតតាមតែអាច
ធ្វើទៅបាន។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment