ខ្ញុំព្រះករុណាអត្មាភាពនិងប្រធានគណៈកម្មការទាំងអស់ព្រមទាំង
បងប្រជាពុទ្ធបរិស័ទនិងប្រជាពលរដ្ឋចំណុះឪ្យមជ្ឈមណ្ឌលព្រះពុទ្ធ
សាសនាខ្មែរនៅប្រទេសកូរ៉េនិងបងខ្មែរនៅទីកន្លែងដទៃៗទៀតក្នុង
ប្រទេសកូរ៉េមានសេចក្តីទុក្ខសោកយ៉ាងក្រៀមក្រំអណោចអធមយ៉ាង
ក្រៃលេងដោយបានទទួលពត៌មានថាមានការគ្រោះថ្នាក់ដោយចៃ
ដន្ននៅលើស្ពានកោះពេជ្របណ្តាលឪ្យបងប្អូនជនរួមជាតិខ្មែរយើង
ប្រមាណជាជាង៣០០នាក់បានទទួលមរណៈភាពនិងចំនួនច្រើន
នាក់ទៀតកំពុងរងរបួសនិងស្លាប់ជាបណ្តើរៗ។អស្រ័យហេតុនេះ
យើងខ្ញុំទាំងអស់គ្នាក្នុងប្រទេសកូរ៉េសូមចូលរួមរំលេកនូវមហាទុក្ខ
សោកក្រៀមក្រំចំពោះក្រុមគ្រួសារនៃជនរងគ្រោះដោយឧបត្ថវហេតុ
ដ៏គួរឪ្យរន្ធត់តក់ស្លុតជាទីបំផុតនេះ។ហើយក៏សូមបួងសួងសំបូងសំរូង
ដល់ដួងវិញ្ញាណខ័ន្ធនៃអ្នកដែលបានទទួលមរណៈភាពដោយឧបត្ថវ
ហេតុនេះបានទៅកើតក្នុងសុគតិភពមានឋានសួគ៌និងព្រះនិព្វាន
កុំបីឃ្លាងឃ្លាតឡើយ។
ហើយមជ្ឈមណ្ឌលព្រះពុទ្ធសាសនាខ្មែរនិងមជ្ឈមណ្ឌលមហាពុទ្ធិនៅ
តំបន់គូមីមានព្រះអង្គសុភ័ក្តិជាតំណាងមានកម្មវិធីនិមន្តព្រះសង្ឃ
សាវករបស់ព្រះពុទ្ធបរមគ្រូជាអ្នកទ្រទ្រងសីលសមាធិ និងបញ្ញាចំនួន
៣០០អង្គដើម្បីសូត្រសត្តបករណាធិធម្មបង្សុកូលឧស្ទិសកុសលដល់អ្នក
ដែលបានចែកឋានទៅដោយគ្រោះថ្នាក់មហាសែនអកុសលនេះ។
ហេតុដូចបានទូលពិតប្រគេនជំរាបជូនខាងលើសូមបងប្អូនខ្មែរដែល
កំពុងស្នាក់អាស្រ័យរស់នៅក្នុងប្រទេសកូរ៉េទាំងចូលរួមរំលេខទុក្ខតាម
រយៈការចូលរួមជាមួយយើងខ្ញុំដោយសទ្ធាជ្រះថ្លា។យើងខ្ញុំបានសម្រេច
យកថ្ងៃអាទិត្យទី២៨ខែវិច្ឆិកាព.ស២៥៥៤ សប្តាហ៍នេះជាថ្ងៃប្រមូល
បច្ច័យសូមអញ្ជើញប្រធាន អនុប្រធានគណៈកម្មការមជ្ឈមណ្ឌល
ព្រះពុទ្ធសាសនាខ្មែរទាំងចូលរួមដោយមេត្រីធម៌
(ផ្ញើរបច្ច័យមកយើងខ្ញុំតាមរយៈ លេខធនាគារ
(110-242-546852,shinhan, rinsaro)
សេអ៊ូល ថ្ងៃអាទិត្យទី២៣ ខែវិច្ឆិកា ឆ្នាំ ព.ស២៥៥៤.២០១០
ភិក្ខុ ជយរក្ខិតោ រិនសារ៉ូ
សូមអរគុណ
No comments:
Post a Comment