Monday, July 6, 2009

បញ្ញា


ពាក្យថា​​បញ្ញាគឺជាពាក្យដែលមានឬសកល់មកពីភាសាបាលី​​។បញ្ញា​​នេះបានទទួលមកពីប្រភពច្រើនយ៉ាង​​តាមបែបព្រះពុទ្ធសាសនាគឺបញ្ញាកើតឡើងពីការស្តាប់​បញ្ញាកើតឡើងពីការគិត​​បញ្ញាកើតពីការរៀនទន្ទិញជាដើម។ល។
តាមបែបខ្មែរបញ្ញាកើតឡើងដោយហេតុ៤យ៉ាងគឺ៖​​​(សុ​ចិ​បុលិ​វិនិមុត្តោ​កថំសោបណ្ឌិតោភវេ)​សុ=ប្រឹងស្តាប់គេ​ចិ=រិះរេកត់ចំណាំ​បុ=សាកសួរសុំា​លិ=ចំណាំកត់ត្រាទុក​បើបានដោយអង្គ៤គ្រប់ចំនួនយ៉ាងចំណាប់និងបានចេះចាំឆាប់ក្លាយជាអ្នកចេះដឹងក្នុងលោកា។
ព្រះពុទ្ធបរមគ្រូទ្រង់បានត្រាស់ថា៖​ម្នាលភិក្ខុទាំងឡាយ​ការស្តាប់គឺជាប្រភពនៃបញ្ញាដ៏សម្ខាន់ណាស់ហេតុនេះអ្នកទាំងឡាយត្រូវប្រើពេលវេលា
ឲបានច្រើនដើម្បីស្តាប់អ្នកដ៏ទៃនិយាយទោះពេលខ្លះអ្នកទាំងនោះនិយាយមិនត្រូវចិត្តយើងក៏ដោយ។ការស្តាប់ដោយយកចិត្តទុកដាក់គឺចំណុចដ៏សម្ខាន់បំផុតជាប្រភពនៃការហូរចូលមកនៃបញ្ញា​មានមនុស្សច្រើនណាស់ដែលមិនសូវចូលចិត្តស្តាប់ការនិយាយរបស់អ្នកដ៏
ទៃទេតែមានបំណងចង់ឲគេស្តាប់ខ្លួននិយាយវិញសូម្បីដឹងថាការនិយាយារបស់ខ្លួនមិនសូវមានខ្លឹមសារក៏ដោយ​ហេតុអ្វីបានជាយ៉ាងនេះ?​
ចម្លើយមានតែមួយគឺ៖​មានឧបាទាន​ប្រកាន់មាំ​​ដឹងខ្លួនថាមានបទពិសោធតិច​​រៀនសូត្របានចន្តិចបន្តួចតែដោយអំណាចមន៖
ក៏ខំប្រឹងនិយាយទាំងទទឹងទទេងគ្មានបែបបទ។
ការស្តាប់ឲបានច្រើនជាងការនិយាយគឺជាការប្រមូលយកបញ្ញាពីគ្រប់ទិសទីមកបញ្ចូលក្នុងខួរក្បាលរបស់យើង។សាសនាវិទ្យាសាស្រ្តនយោបាយនិងទស្សនផ្សេងៗគឺជាគន្លឹះដ៏សម្ខាន់នៃបញ្ញា​​។ការគិតបន្ទាប់ពីស្តាប់នូវអ្វីដែលបានហូរចូលមកក្នុងត្រចៀករបស់យើងមានការស្តាប់ខ្លះធ្វើឲ
ខួរក្បាលយើងជ្រះថ្លាហើយក៏មានការស្តាប់ខ្វះធ្វើឲខួរក្បាលល្អក់កករផងដែរ។ព្រះពុទ្ធទ្រង់ត្រាស់ថា​បន្ទាប់ពីស្តាប់ត្រូវយកចិន្តគឺការគិតមកជា
ចំណុចសម្ខាន់បើខ្វះការគិតការស្តាប់របស់យើងនិងក្លាយជាអាវុធមកធ្វើឲខួរក្បាលយើងពិការជាក់ជាមិនខាន។យើងធ្លាប់បានដឹងបានឮជាច្រើនមកហើយថាមានអ្នកស្តាប់ខ្វះការពិចារណាខ្លះបាត់បង់នូវឧត្តមគតិដែលខ្លួនមានខ្លះទៀតបាត់បង់ទ្រព្យសម្បត្តិហើយម្យ៉ាងទៀតក៏ត្រូវមានទោសទាន់ដោយសារតែការស្តាប់ខ្វះការគិតជាបទដ្ឋាននេះឯង។បើយើងស្តាប់ហើយឲគិតបានច្បាស់លាស់ហើយយល់ថាត្រឹមត្រូវមានប្រយោជន៍សម្រាប់ខ្លួននិងអ្នកដទៃភវនាគឺការទន្ទិញឲបានចេះចាំចុះមិនជាការខុសឆ្គងអ្វីឡើយ។​ច្បាស់ណាស់កាលណាបើស្តាប់ហើយយល់ខុសគិតក៏ខុស​និយាយក៏ខុសធ្វើក៏ខុសចិញ្ចឹមជីវិតក៏ខុសព្យាយាមក៏ខុសរហូតដល់ទៅសមាធិក៏ខុស
ទៅតាមនោះដែរ។ហេតុនេះអ្នកប្រាថ្នានូវបញ្ញាគ្រប់រូបអើយគួរតែស្តាប់ហើយគិតចម្រើនឲបានច្រើនដើម្បីឲការគិតរបស់យើងវាបានទូលំទូលាយ​ទីបំផុតបានចាក់ធ្លុះនូវអនុត្តរធម៌ជាទីបំផុតនៃបញ្ញា៕(៧/៦/៥៥៣.២០០៩)រិនសារ៉ូ

1 comment:

Cioara Andrei said...

Foarte interesant subiectul prezentat de tine.M-am uitat pe blogul tau si imi place tare mult
Sigur am sa mai revin. O zi buna!