Saturday, November 28, 2009

ប្រវត្ដិក្រុមភ្លេងពិណពាទ្យ


ក្រុម​ភ្លេងពិណពាទ្យ គឺជា​ក្រុម​ភ្លេងបុរាណ​ខ្មែរ​យើង ដែល​និយម​ប្រគំ​នៅក្នុង​ពិធីបុណ្យផ្សេងៗ ដែលភាគ ច្រើន​ប្រជាជន​ខ្មែរ​យើង តែងតែ​ហៅ​ភ័ន្តច្រឡំ​ថាភ្លេង​សៀម។បើតាម​សៀវភៅ​ជំនុំ​ទំនៀមទម្លាប់​ភ្លេងខ្មែរ បាន​បង្ហាញថា ភ្លេងពិណពាទ្យ គឺជា​ភ្លេង​របស់​ខ្មែរ​សុទ្ធ មាន​ដើមកំណើត​មកពី​ប្រទេស​ឥណ្ឌា “ តាម​ការដែល​ពោលបែបនេះ ក៏​គួរឱ្យ​ជឿ​បានដែរ ព្រោះ​អរិយធម៌​ខ្មែរ​ខ្លះ ត្រូវ​បានទទួល​លំនាំ​អំពី​ប្រទេស​ឥណ្ឌា​នេះ។ ថ្វីបើ​ប្រទេស​ខ្មែរ យើង​មាន​អរិយធម៌​មួយបែប​របស់ខ្លួន​ហើយក៏​ដោយ។ មុននឹង​ទទួល​អរិយធម៌​ខ្លះ​ពី​ប្រទេស​ឥណ្ឌា តាម​ការសរសេរ​ទុក​របស់លោក ឧក​ញ្ញា ឈឹមក្រ​សេម លោក​បាន​បង្ហាញថា គ្រឿង​តូ​តន្ត្រី​របស់​ខ្មែរ​យើង ដែល​លេង សព្វថ្ងៃនេះ បាន​បែក​មកពី​ប្រទេស​ឥណ្ឌា តាំងពី​សម័យ​ព្រេងនាយ លុះ​មកដល់​សម័យ​ក្រោយ វិជ្ជា​តូរ្យតន្ត្រី និង បែប​គ្រឿង​តូរ្យតន្ត្រី​របស់​ខ្មែរ បាន​ផ្សព្វផ្សាយ​ចេញទៅ​ប្រទេស​សៀម ក្នុងសម័យ​ក្រុង​អយុធ្យា (គឺ​រវាង ព.ស ១៨៩៣ មកដល់ ២៣០០) ។ លោក​បាន​សរសេរ​ដូច្នេះ​ដែរ​ថា “ ការ​ពោល​បែបនេះ សូម្បីតែ​សៀម​ខ្លួនឯង​ក៏ ទទួល ស្គាល់​ដូច្នេះ​ដែរ​ថា “ គឺមាន​សំអាង​នៅក្នុង​សៀវភៅ​តំណាង​គ្រឿង​មហោរី​ប៉ី​ពាទ្យ “ របស់​សៀម ” ។ លោក​ក៏បាន សរសេរ​បន្តទៀតថា ក្នុង​តម្រា​នាដ​សាស្ត្រ​របស់​ឥណ្ឌា​មួយ​និយាយថា ភ្លេង​ពិ​ពាទ្យ​ក្នុងសម័យ​ដើម គឺមាន​ច្រើន តែ​បួន​គ្រឿង​ទេ គឺ“ ខ្លុយ . ពិណ . សម្ភោររនិង​ឈឹង ។
ចំនួន​គ្រឿង​នេះ សម​តាម​ពាក្យ​ក្នុង​តម្រា​នាដ​សាស្ត្រ​ថា សម័យមួយ ព្រះ​ឥសូរ​ទ្រង់​គង់​កណ្ដាល​ទេវ​សភាព ដែល​ឋិត​នៅ​កំពូលភ្នំ​កៃលាស មានបំណង​នឹង​សម្ដែង​វិធី​រាំ ឱ្យ​ជា​បែប​ច្បាប់​សម្រាប់​លោកទើប​ស្ដេច​ត្រាស់បង្គាប់ ឱ្យ​ព្រះ​នាង​ឧមា​ទេវី គង់​សុវណ្ណ​ប​ង​ង្គ ឱ្យ​នាង​សរ​សូ​តៅ ជា​ទេពី​ព្រះព្រហ្ម​ដេញ​ពិណ​ឱ្យ​ព្រះ​ឥ​ន្ធ​ផ្ដុំ​ខ្លុយ ឱ្យ​ព្រះព្រហ្ម​គោះ ឈឹង ឱ្យ​ព្រះ​ម៉ែ​ល​ក្ម្សី​ ជាទី​ពី​ព្រះ​នារាយណ៍​ច្រៀង ឱ្យ​ព្រះ​នារាយណ៍​វាយ​ថូនឯ​ព្រះ​ឥសូរ​ព្រះអង្គឯង​ទ្រង់​រាំ ដើម្បី ឱ្យ​ទេវតា គន្ធព្វ​យក្ស​ទាំងឡាយ ដែល​ឡើងទៅ​គាល់​ព្រះអង្គ​មើល​គ្រប់គ្នា ។
ក្រោយ​អំពី​បាន​ចម្លង​បែប​ភ្លេង​តាមរបៀប​ឥណ្ឌា​មកជា​យូរ​ឆ្នាំ ជនជាតិខ្មែរ​ក៏បាន​គិត​កែប្រែ​ផ្លាស់ប្ដូរ និង ថែមថយ​គ្រឿង​ភ្លេងពិណពាទ្យ​នោះ ឱ្យក្លាយ​ទៅជា​ភ្លេង​របស់​ខ្មែរ អាស្រ័យ​សេចក្ដីចម្រើន និង​ការលូតលាស់​នៃ បញ្ញា​ស្មារតី​របស់​ខ្មែរ ក្នុងសម័យ​នោះ។
សព្វថ្ងៃនេះ ភ្លេងពិណពាទ្យ ដែល​មានប្រើ​ក្នុងប្រទេស​ខ្មែរ ពិតមែនតែ​មានការ​ផ្លាស់​ប្ដូរ​គ្រឿង​ភ្លេង​ជាច្រើន តែ​គង់​នៅសល់​បែប​ចាស់​ខ្លះ​នៅ​ឡើង ហើយ​ទោះបី​មិនមាន​ពិណ​ក្នុងចំណោម​គ្រឿង​ភ្លេង​នោះ​សោះ ក៏ដោយ គេ​ក៏ នៅ​និយម​ហៅថា ពិណពាទ្យ ដដែល ។ ភ្លេងពិណពាទ្យ ដែល​យើង​ធ្លាប់​ឃើញ​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃនេះ មានរនាតឯក​មួយគង​វង់​ធំ​មួយ ស្គរធំ​មួយសម្ភោររ​មួយ ស្រ​ឡៃ​ង​មួយ។(ដកស្រង់ពីវេទិកាព័តមានខ្មែរ)

​​​​​​​​​​​​​​​​​​​​​​ រៀបរៀងដោយ​​ ឡុង​ រដ្ឋា

1 comment:

Anonymous said...

hello... hapi blogging... have a nice day! just visiting here....