សភាវៈ ជាបដិបក្ខគ្មានទីបំផុត។ ល្អជាគូ នឹងអាក្រក់ ថ្ងៃជាគូ នឹងយប់ ត្រូវជាគូ នឹងខុស របស់ខ្ញុំជាគូ នឹងរបស់អ្នក ការសរសើរជាគូ
នឹងការនិន្ទា។ សភាវៈទាំងអស់នេះជាបដិបក្ខ នឹងគ្នាគ្មានទីបញ្ចប់ឡើយ ។ វាបង្កើតគ្នាទៅវិញទៅមក ។ ថ្ងៃប្រែទៅជាយប់ សេចក្តីស្លាប់
ប្រែក្លាយទៅជាការកើតឡើងវិញ ។ ស៊ុតប្រែក្លាយទៅជាមេមាន់ ហើយមេមាន់ ប្រែក្លាយទៅជាស៊ុត ។ ដូចគ្នា វាសនាល្អ និង វាសនា
អាក្រក់ ប្រព្រឹត្តទៅគ្មានទីបញ្ចប់ ។មានពេលមួយនោះ កសិករម្នាក់បាត់សេះញីរបស់គាត់ ។ នៅពេលសេះញីបាត់ មនុស្សក្នុងភូមនាំគ្នា និយាយថា ” វាសនាអាក្រក់ណាស់! ” ។ នៅថ្ងៃបន្ទាប់ ស្រាប់តែសេះញីនោះត្រឡប់មកផ្ទះវិញ នាំទាំងសេះឈ្មោលដ៏ល្អមួយមកផង អ្នកភូមិនាំគ្នាសរសើរថា ” វាសនាល្អណាស់! ” ។ ម្សិលមិញគេនិយាយថា ” វាសនាអាក្រក់ណាស់ !” ថ្ងៃនេះគេគិតថា ”វាសនាល្អ
ណាស់! ”។ ម្សិលមិញគេនិយាយថា ” ខាត ” ប៉ុន្តែថ្ងៃនេះ គេនាំគ្នានិយាយថា ” ចំណេញ ” តើមួយណាពិត? ចំណេញនិងខាតគឺជា
ពាក្យផ្ទុយគ្នា។ពេលកូនប្រុសកសិករនោះ កំពុងជិះសេះឈ្មោលដ៏ល្អនោះ ស្រាប់តែធ្លាក់ពីលើខ្នងសេះបាក់ជើង មនុស្សទាំងអស់នៅ
ក្នុងភូមិជាមួយនាំគ្នានិយាយថា ” វាសនាអាក្រក់ណាស់ ” ។ សង្គ្រាមកើត ពួកយុវជនមានកម្លាំងមាំមួន ត្រូវគេចាប់បង្ខំឲ្យទៅធ្វើទា
ហាន ហើយបញ្ជូនឲ្យទៅបាញ់គ្នា ស្លាប់អស់ ជាច្រើននៅលើសមរភូមិ ។ ចំណែកកូនប្រុសកសិករ ដែលបាក់ជើងមិនអាចទៅច្បាំងកើតឡើយ ។តើរឿងនេះ ចំណេញ ឬ ខាត? វាសនាល្អ ឬ វាសនាអាក្រក់? តើនរណាដឹង?
No comments:
Post a Comment