ចិត្តដែលត្រាចរង្គត់ក្នុងកាមគុណ៥(មាន៥៤ដួង)២.រូបាវចរចិត្ត=ចិត្តប្រព្រឹត្តទៅក្នុងរូបឈាន
(១៥ដួង)៣.អរូបាវចរចិត្ត=ចិត្តប្រព្រឹត្តទៅក្នុងអរូបឈាន(មាន១២)៤.លោកុត្តរចិត្ត=ចិត្ត
ដែលឆ្លងផុតចាកលោក(មាន៨ដូង)សរុបចិត្តទាំងអស់៨៩ដួង។សូមលើកយកកាមាវចរចិត្ត
ទី១មកពន្យល់ត្រួសៗ ទី១កាមាវចរចិត្តមាន៥៤ដួងចែកជា៣ផ្នែកធំៗគឺះ១.សោភាណកុសលចិត្ត
២៤(ចិត្តដែលគេចាត់ទុកថាជាកុសល)២.អកុសលចិត្ត១២(ចិត្តបាប)៣.អហេតុកចិត្ត១៨
(ចិត្តកើតឡើងដោយអតើហេតុ)។សូមលើកយកតែអកុសលចិត្ត១២មកជាឧទាហរណ៍អកុសល
ចិត្ត១២នេះកើតមកអំពីអកុសលមូល(រឹសគល់នៃអកុសល)មានអកុសលមូលជាដើមហេតុ
ជាដែនកើតមានចិត្តជាសមុដ្ឋានបុគ្គលដែលត្រូវអកសលចិត្តទាំងនោះគ្របសង្កត់រួបរឹតហើយ
រមែងជាបុគ្គលគ្មានសទ្ធា(មាន៤យ៉ាង=មិនជឿរកម្មគឺទង្វើរដែលខ្លួនធ្វើ១មិនផលនៃកម្ម២
មិនជឿលើកម្មនិងផលរបស់កម្ម៣មិនជឿគុណព្រះរតនត្រៃមិនស្គាល់បាបបុណ្យ
គុណទោសខុសត្រូវនិងអាក្រក់ល្អជាដើមឡើយរមែងគឹតដើម្បីបៀតបៀនខ្លួនឯង
និងអ្នកដ៏ទៃមានការសម្លាប់សត្វលួចទ្រព្យគេលួចប្រពន្ធកូនចៅប្តីសីគេជាដើម
រមែងប្រព្រឹត្តទុច្ចរិតដោយកាយវាចាចិត្តពេញទីជាគ្រឿងធ្វើឲងងឹតធ្វើឲដូចជាគ្មានចក្ខុ
ធ្វើឲគ្មានញាណធ្វើឲរលត់បពា្ញជាប៉ែកខាងអំពើអកុសលដែលមានចិត្តអកុសលគ្របសង្កត់
រួបរឹតយ៉ាងនេះហើយតែងជាទុក្ខប្រកបដោយសេចក្តីចង្អៀតចង្អល់តានតឹងក្តៅក្រហាយ
ចិត្តជាប់ជានិច្ចក្នុងបច្ចុប្បន្នលុះបែកធ្លាយរាងកាយស្លាប់ទៅរមែងទៅកើតក្នុងអបាយភូមិ
(ភូមិដែលគ្មានទេការអភិវឌ្ឍន៍)ដូចគេនាំយកទៅទម្លាក់ពុំខានរមែងទទួលនូវផលនៃអំពើយ៉ាងនោះៗ
ពុំនោះសោតអកុសលចិត្តនោះប្រៀបឧបមាដូចជារបស់ពុលបើគេបរិភោគតែងតែដល់នូវសេចក្តីស្លាប់ពុំខាន។
អកុសលចិត្ត១២នេះណាមួយកាលបើមានហើយអកុសលចិត្តដ៏ទៃដែលមិនទាន់កើតក៏រមែងកើតឡើង
ដែលកើតឡើងហើយក៏រមែងចំរើនច្រើនឡើងហេតុនេះគួរព្យាយាមលះបង់ម្តងបន្តិចៗឲអស់ពីខន្ធសន្តាន។
លោភចិត្ត៨អាចលះបានដោយសមាធិក្ខន្ធទោសចិត្ត២អាចលះបង់បានដោយសីលក្ខន្ធមោហចិត្ត២អាចលះបង់បានដោយបញាខ័ន្ធ។
ការទូន្មានចិត្តគឺជារឿងដែលលំបាកបំផុតក្នុងលោកនេះ។(ពុទ្ធដីការ)
្្លលើើលកមនននន
No comments:
Post a Comment