Saturday, February 28, 2009

អាទិទេព



តើអ្នកធ្លាប់មានជំនឿរថាមានអាទិទេពបង្កើតលោកយើងនេះដែរឬទេ?
តើអាទិទេពជានណា?​រស់នៅទីណា?​អាទិទេពខ្លួនឯងកើតឡើងរបៀបណា?​
មានលំនៅឋានដូចមនុស្សដែរឬទេ?​ទទួលទានអ្វីជាអាហារ?​មានប្រពន្ធកូនដែរឬទេ?
ប្រភពត្រួសៗ
២.សាសនាព្រាម្មណ៍​គឺកើតឡើងដោយព្រះ៣អង្គរួមគ្នា​១(ព្រះព្រហ្ម=ជាអ្នកបង្កើតផែនពសុលោក
ចក្រវាឡ៌​និងអ្វីៗទាំអស់ក្នុងលោក​២(ព្រះនរាយណ៍=ជាអ្នកថែរក្សាលោកឲបានគង់វង់និងស្ថិតស្ថេរ)
៣(ព្រះសិវ=ជាអ្នកបំផ្លាញលោក។សាសនានេះមានអាយុកាលប្រហែល២៥០០ឆ្នាំមុនគស។
១.សាសនាគ្រឹះ​ពិភពលោកយើងនេះកើតឡើងដោយសារព្រះជាម្ចាស់(យេហូវ៉ា)ជាអ្នកបង្កើត​អ្វីដែលព្រះមិនបានបង្កើតមិនមានឡើយ។(យេស៊ូគ្រាន់តែជាអាវតាតំណាងព្រះបិតាតែប៉ុណ្ណោះ)។
៣.សាសនាអីស្លាម​ពិភពលោកយើងនេះកើតឡើងដោយសារព្រះជាម្ចាស់(អាឡោះ)ជាងអ្នកបង្កើតព្រះបានបង្កើតសព្វអ្វីៗ។មហាម័តគ្រាន់តែជាអវតារបស់ព្រះម្ចាស់សួគ៌។
មានសាសនាតូចៗដែលមិនសូវមានឈ្មោះបោះសំលេងជាច្រើនដូចជា​សាសនាជេន​ឥណ្ឌា
សាសនាសីក​ឥណ្ឌា​សាសនាជ្វីស​តៅ​សីនតូជាដើមសុទ្ធសឹងអាសអាងថាអ្នកបង្កើតលោកសន្និវាសនេះ។
ចំពោះពុទ្ធសាសនាវិញផ្ទុយស្រឡះអំពីសាសនាខាងលើ​នៅសម័យព្រះពុទ្ធគង់ធរមាន
នៅឡើយមានគណាចារ្យជាច្រើនចូលបង្គំគាល់សួរបពា្ហនេះ​តែព្រះពុទ្ទមិនដែលបានឆ្លើយ
តបវិញទេ! គ្រាន់បពា្ជក់ថាអី្វៗកើតអំពីហេតុ​រលត់សាបសូន្យទៅវិញក៏ដោយសារហេតុនោះ
ដែរ!(ធម្មជាតិ)។ ធម្ម+ជាតិ=​ធម្ម=សភាវ(ធាតុ៤​ដី​ទឹក​ភ្លើង​ខ្យល់)​ជាតិ=កំណើត
អ្វីៗសព្វបែបយ៉ាងកើតឡើងតាមសភាវរបស់វា​រលត់ទៅវិញក៏តាមសភាវរបស់វាដែរ។អ្វីមាន
ការវិវឌ្ឈន៍ផ្លាស់ប្តូរគ្រប់ពេលវេលាពី១វិនាទីទៅ១នាទីពី១នាទីទៅ១ម៉ោងពី១ម៉ោងទៅ១ថ្ឡៃពី១
ថ្ឡៃទៅ១សប្តាហ៍រហូតទៅដល់១សហស្សវត្ស(អនិច្ចំ)។ក្នុងខណះវិវឌ្ឈន៍ប្រែប្រួលជួបនៅបពា្ហ
ច្រើនរាប់មិនអស់(ទុក្ខំ)។ទីបំផុតត្រូវសាបសូន្យទៅវិញ(អនត្តា)។ យើងសាកគឹតហើយ
ពិចារណាលមើល​បើសិនជាមានអ្នកបង្កើតផែនដីចក្រវាឡ៌ទាំងមូលមែនតាមពាក្យគេថា
តើព្រះមួយណាជាបង្កីតមែនទែនន៎?​បើអ្នកចេញមុខថាជាអ្នកបង្កីតផែនដីមានច្រើនក្រុមដល់ម្លះ!​តាមមតិរបស់ខ្ឡុំយល់ថាក្នុងចំណោមអ្នកអាស់អាងថាជាអ្នកបង្កើតទឹក​ដី​ព្រៃព្រឹក្សាលតាវលិ៍្លសព្វបែបយ៉ាងនេះច្បាស់ជាមានអ្នកកុហក់ខ្លះហើយមើលទៅ​ព្រោះផែនដី​ចក្រវាឡ៌មានតែមួយហើយអ្នកបង្កើតមានច្រើនយ៉ាងនេះ!





អ្វីៗទាំងអស់កើតឡើងដោយសារកម្ម(គឺទង្វើរ​ចលនានិងការវិវឌ្ឈន៍)​កម្មសកោម្ហិ​


កម្មទាយាទោ​កម្មយោនី​កម្មពន្ធុ​កម្មបដិសរណា។ល។(ពុទ្ធដីកា)

Friday, February 27, 2009

ទោសនៃអកុសលចិត្ត

អ្នកដឹងទេថា​ចិត្តរបស់យើងទាំងអស់មាន៨៩ដួងបែងចែកទៅជា៤ផ្នែកគឺះ​១.កាមាវចរចិត្ត=
ចិត្តដែលត្រាចរង្គត់ក្នុងកាមគុណ៥(មាន៥៤ដួង)​២.រូបាវចរចិត្ត=ចិត្តប្រព្រឹត្តទៅក្នុងរូបឈាន
(១៥ដួង)​៣.អរូបាវចរចិត្ត=ចិត្តប្រព្រឹត្តទៅក្នុងអរូបឈាន(មាន១២)​៤.លោកុត្តរចិត្ត=ចិត្ត
ដែលឆ្លងផុតចាកលោក(មាន៨ដូង)​សរុបចិត្តទាំងអស់៨៩ដួង។សូមលើកយកកាមាវចរចិត្ត
ទី១មកពន្យល់ត្រួសៗ ទី១កាមាវចរចិត្តមាន៥៤ដួងចែកជា៣ផ្នែកធំៗគឺះ១.សោភាណកុសលចិត្ត
២៤(ចិត្តដែលគេចាត់ទុកថាជាកុសល)​២.អកុសលចិត្ត១២(ចិត្តបាប)​៣.អហេតុកចិត្ត១៨
(ចិត្តកើតឡើងដោយអតើហេតុ)។សូមលើកយកតែអកុសលចិត្ត១២មកជាឧទាហរណ៍​អកុសល
ចិត្ត១២នេះ​កើតមកអំពីអកុសលមូល(រឹសគល់នៃអកុសល)មានអកុសលមូលជាដើមហេតុ​
ជាដែនកើតមានចិត្តជាសមុដ្ឋានបុគ្គលដែលត្រូវអកសលចិត្តទាំងនោះគ្របសង្កត់រួបរឹតហើយ
រមែងជាបុគ្គលគ្មានសទ្ធា(មាន៤យ៉ាង=មិនជឿរកម្មគឺទង្វើរដែលខ្លួនធ្វើ១មិនផលនៃកម្ម២
មិនជឿលើកម្មនិងផលរបស់កម្ម៣​មិនជឿគុណព្រះរតនត្រៃ​មិនស្គាល់បាបបុណ្យ​
គុណទោស​ខុសត្រូវ​និងអាក្រក់ល្អជាដើមឡើយ​រមែងគឹតដើម្បីបៀតបៀនខ្លួនឯង
និងអ្នកដ៏ទៃមានការសម្លាប់សត្វ​លួចទ្រព្យគេ​លួចប្រពន្ធ​កូន​ចៅប្តីសីគេជាដើម
រមែងប្រព្រឹត្តទុច្ចរិតដោយកាយវាចាចិត្តពេញទី​ជាគ្រឿងធ្វើឲងងឹត​ធ្វើឲដូចជាគ្មានចក្ខុ
ធ្វើឲគ្មានញាណ​ធ្វើឲរលត់បពា្ញ​ជាប៉ែកខាងអំពើអកុសល​ដែលមានចិត្តអកុសលគ្របសង្កត់
រួបរឹតយ៉ាងនេះហើយ​តែងជាទុក្ខ​ប្រកបដោយសេចក្តីចង្អៀតចង្អល់​តានតឹង​ក្តៅក្រហាយ
ចិត្តជាប់ជានិច្ចក្នុងបច្ចុប្បន្ន​លុះបែកធ្លាយរាងកាយស្លាប់ទៅ​រមែងទៅកើតក្នុងអបាយភូមិ
(ភូមិដែលគ្មានទេការអភិវឌ្ឍន៍)​ដូចគេនាំយកទៅទម្លាក់ពុំខានរមែងទទួលនូវផលនៃអំពើយ៉ាងនោះៗ
ពុំនោះសោតអកុសលចិត្តនោះប្រៀបឧបមាដូចជា​របស់ពុល​បើគេបរិភោគ​តែងតែដល់នូវសេចក្តីស្លាប់ពុំខាន។
អកុសលចិត្ត១២នេះណាមួយកាលបើមានហើយអកុសលចិត្តដ៏ទៃដែលមិនទាន់កើត​ក៏រមែងកើតឡើង
ដែលកើតឡើងហើយក៏រមែងចំរើនច្រើនឡើង​ហេតុនេះ​គួរព្យាយាមលះបង់ម្តងបន្តិចៗឲអស់ពីខន្ធសន្តាន។
លោភចិត្ត៨​អាចលះបានដោយសមាធិក្ខន្ធ​ទោសចិត្ត២​អាចលះបង់បានដោយសីលក្ខន្ធ​មោហចិត្ត២​អាចលះបង់បានដោយបញាខ័ន្ធ។





ការទូន្មានចិត្តគឺជារឿងដែលលំបាកបំផុតក្នុងលោកនេះ។(ពុទ្ធដីការ)




្្លលើើលកមនននន

Tuesday, February 24, 2009

ការជាវពុទ្ធរូបជូនពលរដ្ឋខ្មែររបស់អ្នកស្រាវជ្រាវជប៉ុន

អ្នកស្រាវជ្រាវ​ជនជាតិ​ជប៉ុន​សម្រាប់​គម្រោងការណ៍​ធ្វើ​កំណាយ​ផ្លូវការ នៅ​ស្ថានីយ៍​បុរេប្រវត្តិ​វិទ្យា​ខ្មែរ​ភូមិ​ស្នាយ ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ បាន​ជាវ​ពុទ្ធរូប​ពី​ថ្ម​ចម្លាក់​នៅ​ភ្នំ​ជញ្ជាំង​ចំនួន ២ អង្គ យក​ទៅ​តម្កល់​ទុក​សម្រាប់​ពលរដ្ឋ​ពុទ្ធបរិស័ទ​គោរពបូជា ។​​ លោក​បណ្ឌិត មី​យ៉ា​ស៊ូកា នាយក​គម្រោង និង​លោក យ៉ូ​ស៊ី​ណូរី យ៉ា​ស៊ូដា ជា​សាស្ត្រ​ចារ្យ​នៅ​មជ្ឈមណ្ឌល​អន្តរជាតិ​ជប៉ុន​សម្រាប់​ស្រាវជ្រាវ បាន​ដឹកនាំ និង​អនុវត្តន៍​ផ្ទាល់​នូវ​ការស្រាវជ្រាវ ដោយ​ធ្វើ​កំណាយ​ផ្លូវការ​នៅ​ស្ថានីយ៍​បុរេប្រវត្តិ​វិទ្យាភូមិ​ស្នាយ តាំងពី​ឆ្នាំ ២០០៨ មកទល់​ឆ្នាំ ២០០៩ នេះ ។ គម្រោងការណ៍​នេះ ទទួល​ការឧបត្ថម្ភ​ពី​ក្រសួង​វប្បធម៌​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​កីឡា ប្រទេស​ជប៉ុន និង​កិច្ចសហប្រតិបត្តិការ​ពី​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា ។​​ ដោយ​ស្ថិតនៅ​ធ្វើការ​ក្នុង​ស្ថានីយ៍​កំណាយ​បុរេប្រវត្តិ​វិទ្យាភូមិ​ស្នាយ អស់លោក​មាន​ទទួល​រាប់អាន និង​ផ្តល់​នូវ​ភាពកក់ក្តៅ​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​អ្នក​ស្រាវជ្រាវ​កម្ពុជា ។ អស់លោក​ស្គាល់ និង​យល់​ច្បាស់​ពី​ទឹកចិត្ត សន្តាន​ចិត្ត​ល្អ និង​ជំនឿ​របស់​ពលរដ្ឋ​កម្ពុជា ។ ហេតុនេះ អស់លោក​ក៏​បាន​ជាវ​ពុទ្ធរូប​ឆ្លាក់​ពី​ថ្មភក់​នៃ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ចំនួន ២ អង្គ គឺ ១ ព្រះអង្គ​ទ្រង់​អង្គុយ​លើ​បល្ល័ង​ធ្វើ​សមាធិ និង ១ អង្គ​ទៀត​ទ្រង់​ឈរ​ធ្វើ​សមាធិ​ដែរ ។​​ នៅ​ថ្ងៃ​ទី ២១/០២/២០០៩ សាស្ត្រ​ចារ្យ​ជនជាតិ​ជប៉ុន​ទាំង​ពីរ​រូប និង​អ្នកស្រាវជ្រាវ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា បានឲ្យដឹក​ពុទ្ធរូប​ទាំង​ពីរ​អង្គ​នោះ ទៅ​តម្កល់ ១ អង្គក្នុង​អគារ​សារមន្ទីរ​បុរេប្រវត្តិ​វិទ្យា​ខ្មែរ ភូមិ​ស្នាយ ដែល​កសាង​កាលពី​ឆ្នាំ ២០០៧-២០០៨ ដឹកនាំ​ដោយ​លោក​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឃឹម សារិទ្ធ និង ១ អង្គ​ទៀត​តម្កល់​នៅ​ត្រង់​គល់​ដើម​ពោធិ​នៃ​ទីទួល​បូរាណ​មួយ មុខ​សារៈមន្ទីរ​នេះ និង​ព័ទ្ធជុំវិញ​ដោយ​វាលស្រែ​ស្រះ​ទឹក ។ ​ ទី​តម្កល់​ពុទ្ធ​រូប និង​អគារ​សារៈមន្ទីរ និង​ទួល​ដើម​ពោធិ​ស្ថិតនៅ​ភូមិ​ស្នាយ ឃុំ​រហាល ដែល​កៀក​នឹង​ផ្លូវជាតិ​លេខ ៦ ក្នុង​ស្រុក​ព្រះនេត្រព្រះ​ ខេត្ត​បន្ទាយមានជ័យ ។​​ សាស្ត្រ​ចារ្យ​មី​យ៉ា​ស៊ូកា និង​យ៉ូ​ស៊ី​ណូរី យ៉ា​ស៊ូដា មានសមានចិត្ត​ប្រកបដោយ​ក្តី​ស្រឡាញ់ជ្រា​ល​ជ្រៅ​ចំពោះ​ប្រជាជន​កម្ពុជា និង​គោ​រពសក្ការៈ​ព្រះពុទ្ធសាសនា ។ ហេតុនេះ ទើប​ពួកគាត់​ជាវ​ពុទ្ធរូប​ទាំង​ពីរ​អង្គ សម្រាប់​តម្កល់​ទុកជូន​គោរពបូជា ក៏ដូចជា​ផ្សារភ្ជាប់​មនោសញ្ចេតនា​ជ​ន​ជាតិ និង​សាសនា​រវាង​កម្ពុជា និង​ជប៉ុន ៕

អត្ថន័យត្រួសៗរបស់ថ្ឡៃសុក្រ

នៅក្នុង​ភាសា​ខ្មែរ បើ​តាម​ការ​ពន្យល់​ក្នុង​វចនានុក្រម​របស់​សម្តេច​ព្រះសង្ឃរាជ​ជួន​ណាត “​សុក្រ​”ជា
ឈ្មោះ​ផ្កាយ​ទី​៦ គឺជា​ផ្កាយ​ប្រចាំ​ទ្វីប ឬ​ផ្កាយព្រឹក ​ហើយក៏​ជា​ឈ្មោះ​ថ្ងៃទី​៦​ក្នុង​សប្តាហ៍​ផងដែរ​។​តាម​ន័យ​នេះ​ខ្មែរ​ជ្រើសរើស​យក​ប្រពន្ធ័​គិតគូ​រមួយ​ដែល​កំណត់​ថា​ថ្ងៃ​អាទិត្យ​គឺជា​ថ្ងៃ​ទី​មួយ​ក្នុង​សប្តាហ៍ ។​សូមបញ្ជាក់​ថា​ថ្ងៃ​សុក្រ គឺជា​ថ្ងៃ​មួយ​ក្នុង​សប្តាហ៌ ស្ថិតនៅ​ចន្លោះ​ថ្ងៃ​ព្រហស្បតិ និង​ថ្ងៃ
សៅរ៍ ។ នៅក្នុង​ប្រទេស​ដែល​កំណត់​ថា​ថ្ងៃ​អាទិត្យ​ជា​ថ្ងៃ​ទី​មួយ​​ថ្ងៃ​សុក្រ​ស្ថិតនៅ​លំដាប់​លេខ​រៀងទី​៦​នៃ​សប្តាហ៌ ។ ក៏ប៉ុន្តែ នៅក្នុង ISO 8601 ដែល​ជា​ស្តង់ដា​អន្តរជាតិ​អំពី​ថ្ងៃ និង​ពេលវេលា កំណត់​ដោយអង្គការ​ស្តង់ដា​កម្ម​អន្តរជាតិ​ (ISO: International Organization for Standadization), នៅក្នុង​ប្រពៃណី​ធ្វើ​ការងារ​, និង​នៅក្នុង​ប្រទេស​ដែល​កំណត់​ថា​ថ្ងៃ​ចន្ទ័​ជា​ថ្ងៃ​ទី​មួយ​នៃ​សប្តាហ៌ ​នោះ​ថ្ងៃ​សុក្រ​ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី​៥ ។​​ នៅក្នុង​ប្រទេស​ដែល​សប្តាហ៌ធ្វើការ​ងារ​មានតែ​៥​ថ្ងៃ ថ្ងៃ​សុក្រ​គឺជា​ថ្ងៃ​ធ្វើការ​ចុងក្រោយ​មុន​ពេល​សំរាក​ចុង​សប្តាហ៌ ហេតុនេះ​ហើយ​គេ​ចាត់ទុក​វា​ថា​​ជា​ថ្ងៃ​បង្កឲ្យមាន​ការ​ធូរស្បើ​យ និង​ជា​ថ្ងៃ​បង្ក​ឲ្យមាន​ការប្រារព្ធ​ពិធី​សប្បាយ​អ្វីមួយ ។ នៅក្នុង​ការិយាល័យ​ខ្លះ និយោជិក​(​អ្នកធ្វើការ​ឲ្យគេ​)​មិន​ត្រូវបាន​គេ​រិត​បន្តឹង​ក្នុង​​ការ​ស្លៀកពាក់​ផ្លូវការ​ពេក​ទេ ។​​​ នៅ​ប្រទេស​អា​រា​ប៊ី​សាអ៊ូ​ឌី​ត និង​ប្រទេស​អ៊ីរ៉ង់ ថ្ងៃ​សុក្រ​គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ការ​សំរាក​ចុង​សប្តាហ៌ បានន័យថា​ថ្ងៃ​សៅរ៌​គឺជា​ថ្ងៃ​ទី​មួយ​នៃ​សប្តាហ៌ធ្វើការ​ងារ ។ប៉ុន្តែ នៅ​ប្រទេស​អ៊ីស្រាអែល ថ្ងៃសុក្រ​គឺជា​ថ្ងៃ​ទី​មួយ​នៃ​ការ​សំរាក​ចុង​សប្តាហ៌ ហើយ​ថ្ងៃអាទិត្យ​គឺជា​ថ្ងៃ​ទី​មួយ​នៃ​សប្តាហ៌​បំពេញការងារ ។​ឈ្មោះ​ថ្ងៃ​សុក្រ​ដែល​ភាសា​អង់គ្លេស​ហៅថា Friday (​ហ្វ្រា​យ​ដេ​យ​)​ផ្តើមចេញ​ពី​ភាសា​អង់គ្លេស
បុរាណ​មាន​ន័យ​ថា​ថ្ងៃ​នៃ​អាទិទេព​ហ្វ្រី​ហ៌្គ​ (Frige ចេញពី​ភាសា​អង់​ហ្គ្លោ​-​សាក់សុង​ហៅថា Frigg) ​ដែល​ជា​អាទិទេព​ស្រី​“​តំណាង​សេចក្តីស្នេហា​”​របស់​ពួក​ជើ​មែន​និក ពាហិរ​និយម (Germanic paganism = ពួក​ជនជាតិ​ជើ​មែន​និក​ដែល​មិន​ជឿ​គ្រឹស្តសាសនា​) ។​រី​ឯ​ពួក​ជើ​មែន​និក​ភាគ​ខាងលិច​វិញ ឈ្មោះថ្ងៃ​សុក្រ​នេះ​បកប្រែ​ចេញពី​ភាសា​ឡាតាំង​មានន័យថា é​ថ្ងៃ​(​នៃ​ផ្កាយព្រះគ្រោះ​)
វីនើស (Venus)” ។​​ទោះជា​យ៉ាង​ដូច្នោះ​ក្តី នៅក្នុង​ភាសា​នៃ​អម្បូរ​ជើ​មែននិក​ភាគច្រើន ឈ្មោះ​ថ្ងៃ​សុក្រនេះ​ត្រូវបាន​គេ​ប្រសិទ្ធ​នាម​តាម​ឈ្មោះ​នៃ​អាទិទេព​ហ្វ្រេយ​ចា (Freyja) ​ដែល​ជា​អាទិទេព​ស្រី“​តំណាង​សេចក្តីស្រឡាញ់ និង​ភាពស្រស់ស្អាត ។ពាក្យ​ថា​ថ្ងៃ​សុក្រ​នេះ​នៅក្នុង​អម្បូរ​ភាសា​រ៉ូ​ម៉ាំង​ភាគច្រើនផ្តើមចេញ​ពី​ភាសាឡាតាំង dies Veneris មានន័យ​ថា​ é​ថ្ងៃ​(​នៃ​ផ្កាយព្រះគ្រោះ​)​ វីនើស ” ​តួយ៉ាង​ដូចជា​ក្នុង​ភាសា​បារាំង​ហៅថា Vendredi, ភាសា​អ៊ីតាលី​ហៅថា Venedi, ភា​សាអេ​ស្ប៉ាញ​ហៅថា Viemes និងភាសា​រ៉ូ​ម៉ានី​ហៅថា Vineri ។គួរបញ្ជាក់​ថា​វីនើស ជា​ឈ្មោះ​នៃ​ផ្កាយព្រះគ្រោះ​មួយ​(​ខ្មែរ​ហៅថា​ភព​
ព្រះ​សុក្រ​) និង​ជា​ឈ្មោះ​នៃ​អាទិទេព​ស្រី​ដ៏​សំខាន់​មួយ​នៅក្នុង​ទេវ​កថា​រ៉ូ​ម៉ាំង​​ដែល​ជា​អាទិទេព​តំណាង​ឲ្យ​ស្នេហា និង សោភ័ណភាព ។ នៅក្នុង​ក្បួន​ហោរាសាស្ត្រ​លោកខាងលិច ដែល​ជា​ក្បួន​ហោរាសាស្ត្រ​គិត​តាម​ប្រពន្ធ័​ព្រះអាទិត្យ ​គេ​ចាត់ទុកថា​ថ្ងៃ​សុក្រ​ជាប់​ទាក់ទង​ទៅនឹង​ភព​ព្រះ​សុក្រ ។ ប្រការ​នេះ​បាន​ធ្វើឲ្យ​គេ​ប្រដូច​ថ្ងៃ​សុក្រ​ទៅនឹង​សេចក្តីស្នេហា​, សន្តិភាព​, ភាព​ធូរស្រាល​ដោយ​ការ​សំរាក ​ហើយ​ក៏​ប្រដូច​ទៅនឹង ប្រពល​ភាព​នៃ​ការ​រំជួលចិត្ត និង​សុបិន្ត​ផងដែរ ។នៅក្នុង​វប្បធ៌មខ្លះ ថ្ងៃ​សុក្រត្រូវបាន​ចាត់ទុក​ថា​ស៊យ ជាពិសេស​គឺ​ថ្ងៃ​សុក្រ​ទី​១៣​។ ការចាត់ទុក​បែបនេះ ក៏​កើត​មាន​ជាពិសេសផងដែរ​ក្នុង​រង្វង់​នាវាចរណ៍ៈ​ ​ជំនឿ​ឆ្វេង​ដែល​នៅ​ស្ថិតស្ថេរ​មកទល់ពេលនេះ គឺ​គេ​ជឿថា វា​ជារឿង​ស៊យ ប្រសិនបើ​គេ​ចាប់ផ្តើម​ចេញដំណើរ​នៅ​ថ្ងៃ​សុក្រ​តាម​ផ្លូវទឹក ។នៅក្នុង​អម្បូរ​ភាសាឥណ្ឌា​ថ្ងៃ​សុក្រហៅថា សុ​ក្រា​វា (Shukravar) ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ឡើង​សំរាប់​ឧទ្ទិស​ដល់​សុ​ក្រា (Shukra)
ដែល​ជា​ឈ្មោះ​ភព​ព្រះ​សុក្រ​​ហៅ​តាម​ភាសាសំស្ក្រឹត ។នៅក្នុង​អម្បូរ​ភាសា​ឥណ្ឌុ-​អឺរុប​ដទៃទៀត ឈ្មោះនៃ​ថ្ងៃ​នេះ​មិន​ជាប់​ពាក់​ពន្ធ័​នឹង​ភព​ព្រះសុក្រ​ទេ​។ ភាសា​រុស្សី​ប្រើប្រាស់​លេខ​ធម្មតា​ដើម្បី​ហៅ​ឈ្មោះ​ថ្ងៃ​ក្នុង​សប្តាហ៍ ​ដោយ​ថ្ងៃ​សុក្រ​ហៅថា​ថ្ងៃទី​៥ (Piatnitsa) ហើយ​បណ្តា​ប្រទេស​ស្លា​វ​ដទៃទៀត ថ្ងៃ​សុក្រ​ក៏​ជា​ថ្ងៃទី​៥​ដែរ​។ ភាសា​ព័រ​ទុយ​ហ្គាល់​ក៏​ប្រើ​លេខ​សំរាប់​ហៅ​ថ្ងៃ​ក្នុង​សប្តាហ៍​ដែរ ប៉ុន្តែ​​គេ​ហៅថា​ថ្ងៃទី​៦ (Sexta-feira) ។ ភាសា​វៀតណាម​ក៏​ហៅ​ថ្ងៃ​សុក្រ​ថា​ថ្ងៃទី​៦​ដែរ ។ថ្ងៃសីល​នៃ​សាសនា​យូ​ដា (Judaism) ចាប់ផ្តើម​នា​ថ្ងៃ​សុក្រ​ពេល​ថ្ងៃ​លិច ហើយ​បញ្ចប់​នៅពេល​ស្បៃ​រាត្រី​ចូលមក​ដល់​នា​ថ្ងៃ​អាទិត្យ ។​ ​នៅក្នុង​គ្រឹស្តសាសនា ថ្ងៃ​សុក្រ​ល្អ​គឺ​ថ្ងៃ​សុក្រ​មុន​បុណ្យ​អ៊ី​ស្ទើ (Easter=​ថ្ងៃ​ដែល​ព្រះ​យេស៊ូ​វ​រស់​ឡើង​វិញ​) ដែល​រំលឹក​ទៅ​ដល់​ការ​ឆ្កាង​ព្រះ​យេស៊ូ​វ ។​​ជាប្រពៃណី សាសនា​រ៉ូ​ម៉ាំង​កាតូលិក តំរូវ​ឲ្យ​ត​មហូប​សាច់សត្វ​ដែល​រស់នៅ​លើ​ដី​នា​ថ្ងៃ​សុក្រ ប៉ុន្តែ​គេ​អនុញ្ញាត​ឲ្យ​ហូបត្រី​។ ចាប់តាំងពី​ក្រុមប្រឹក្សា​វ៉ា​ទី​កង់​ទី​ពីរ​មក (១៩៦២-១៩៦៥) បំរាម​ហូប​សាច់​បានត្រូវ​ដាក់​ចេញ​នៅ​រាល់​ថ្ងៃ​សុក្រ​ក្នុង​ពិធី ឡេន​ធ៍​(Lent=​ពិធី​នៅ​ក្នុង​និកាយ​គ្រឹស្តសាសនា​ខ្លះ មាន​រយៈពេល​៤០​ថ្ងៃ​មុន​បុណ្យ​អ៊ី​ស្ទើ​ ​ដែល​ក្នុង​ពេល​នោះ​គេ​តម​អារ​ហា​រ និង​ធ្វើ​ការ​សូត្រធ៌ម​) ក៏ដូចជា​នៅ​ក្នុង​ថ្ងៃ​អាស វែន​ណេ​ស​ដេយ​ដែរ​(Ash Wednesday= ថ្ងៃ​ទី​មួយ​នៃ​ពិធី​ឡេនធ៍​) ។ ច្បាប់​គ្រឹះ​នៃ​រ៉ូ​ម៉ាំង​កាតូលិក ​នៅតែ​តម្រូវឲ្យ​គ្រឹស្តសាសនិក​ស្វ័យ​ដាក់ទោស​ចំពោះ​អំពើ​បាប ឬ​ធ្វើ​អំពើ​មនុស្សធ៌ម​ខ្លះៗ ឬ​ធ្វើ​ពិធី​សាសនា​នៅ​គ្រប់​ថ្ងៃ​សុក្រ​ទាំង​អស់​ពេញ​មួយឆ្នាំ ទោះ​ជាបាន​តម​សាច់​ឬ​អារ​ហា​រ​ ​ផ្សេង​ទៀត​ហើយ​ក៏​ដោយ ។ ពួកគ្រឹស្តសាសនិក​ប្រពៃណីនិយ​ម
(​ពួក​រ៉ូ​ម៉ាំង​កាតូលិក​)​ខ្លះ នៅតែ​បន្ត​ដោយ​ស្ម័គ្រចិត្ត​នូវ​ទំលាប់​តម​រៀងរាល់ថ្ងៃ​សុក្រ​ដដែល ។​​ពួក​អង់​ហ្គ្លោ​-​កាតូលិក​ខ្លះ (Anglo-Catholics=​និកាយ​មួយ​ដែល​សង្កត់ធ្ងន់​លើ​ការបន្ត​គ្រឹស្តសាសនា​បែបប្រពៃណី​) ក៏​អនុវត្តន៍​តំណម​គ្រប់​ថ្ងៃ​សុក្រ​រាប់ទាំង​ថ្ងៃ​សុក្រ​ក្នុង​ពិធី​ឡេន​ធ៍​ផង ។​ ​ពួក​ព្រះវិហារអ័​រតូ​ដុក​បូពា៍​ទិស (The eastern Orthodox Church = និកាយ​គ្រឹស្តសាសនា​ធំ​ទី​២​លើ​លោក​)​បន្ត​ចាត់​ទុក​គ្រប់​ថ្ងៃ​សុក្រ​(​ក៏​ដូច​ថ្ងៃ​ពុធ​ដែរ​)​ពេញ​មួយឆ្នាំ​ថា​ជា​ថ្ងៃ​តម​ (​លើកលែង​រយៈពេល​មិន​តម​មួយចំនួន​)​ ។ ​តំណម​ក្នុង​ថ្ងៃ​សុក្រ​នោះ​រួមមាន​តម​មិន​ហូប​សាច់ ឬ​ផលិតផល​ពី​សាច់​(​សត្វ​ជើង​បួន​), សត្វ​ស្លាប និង​ផលិតផល​ពី​សត្វ​ស្លាប ។នៅក្នុង​សាសនា​អ៊ីស្លាម ថ្ងៃសុក្រ​គឺជា
ថ្ងៃ​សាធារណៈ​ដែល​គេ​ធ្វើ​សក្ការៈបូជា​នៅក្នុង​ម៉ូស្ក៍ (mosque= ឈ្មោះ​សំរាប់​ហៅ​ព្រះវិហារ​អ៊ីស្លាម​) ។​ ​នៅក្នុង​ប្រទេស​អ៊ីស្លាម​ខ្លះ សប្តាហ៍​ចាប់ផ្តើម​នៅ​ថ្ងៃ​អាទិត្យ​ហើយ​ចប់​នៅ​ថ្ងៃ​សៅរ៍ គឺ​ដូច​ពួក​កាន់សាសនា​យូ​ដា និង​គ្រឹស្ត​ដែរ​។ ប៉ុន្តែ​នៅ​ប្រទេស​អ៊ីស្លាម​ដទៃ​ភាគច្រើន​ផ្សេងទៀត ​ដូចជា​អារ៉ាប៊ីសាអ៊ូឌីត​, អ៊ីរ៉ាក់ និង​អ៊ីរ៉ង់ សប្តាហ៍​ចាប់ផ្តើម​នៅ​ថ្ងៃ​សៅរ៍​ហើយ​ចប់​នៅ​ថ្ងៃ​សុក្រ ។​​- ​ថ្ងៃ​សុក្រ​ល្អ (Good Friday) គឺជា​ថ្ងៃ​សុក្រ​មុន​បុណ្យ​អ៊ី​ស្ទើ គិត​តាម​ប្រក្រតិទិន​គ្រឹ​ស្ទៀន​, រំលឹក​ដល់​ការ​ឆ្កាង​ព្រះ​យេស៊ូ​វ-​ ថ្ងៃ​សុក្រ​ខ្មៅ​(Black Friday)​សំដៅ​ទៅលើ​មហន្តរាយ​ក្នុង​ប្រវត្តិសាស្ត្រ​ណាមួយ​ដែល​កើតឡើង​នៅ​ថ្ងៃ​សុក្រ​​ ​-​ នៅ​សហរដ្ឋអាមេរិក ថ្ងៃ​សុក្រ​ខ្មៅ​គឺជា​រហស្សនាម​នៃ​ថ្ងៃ​បន្ទាប់​ពី​បុណ្យ​ស័ង​ហ្គី​វី​ង​(Thanksgiving), ជា​ថ្ងៃ​ទី​មួយ​នៃ​ទំលាប់​ដើរ​ទិញ​ឥ​វ៉ាន់​សំរាប់​បុណ្យ​គ្រី​ស្មាស់-​ ថ្ងៃ​សុក្រ​ឥត​កង្វល់ (Casual Friday or Dress-down Friday or Aloha Friday) គឺជា​ភាព​ធូរស្បើយ​ពី​ការ​ស្លៀកពាក់​ផ្លូវការ​ទៅ​ធ្វើការ ដែល​ក្រុមហ៊ុន​ខ្លះ​បាន​អនុញ្ញាត ​ពោល​គឺ​ក្នុង​ថ្ងៃ​នោះ​និយោជិក​មិនចាំបាច់​ស្លៀក​ពាក់តាម​ការតម្រូវរ​បស់​ក្រុមហ៊ុន​ទេ ។​

Friday, February 20, 2009

វាសនាល្អនិងវាសនាអាក្រក់

ព្រះពុទ្ធបរមគ្រូ

សភាវៈ ជាបដិបក្ខគ្មានទីបំផុត។ ល្អជាគូ នឹងអាក្រក់ ថ្ងៃជាគូ នឹងយប់ ត្រូវជាគូ នឹងខុស របស់ខ្ញុំជាគូ នឹងរបស់អ្នក ការសរសើរជាគូ
នឹងការនិន្ទា។ សភាវៈទាំងអស់នេះជាបដិបក្ខ នឹងគ្នាគ្មានទីបញ្ចប់ឡើយ ។ វាបង្កើតគ្នាទៅវិញទៅមក ។ ថ្ងៃប្រែទៅជាយប់ សេចក្តីស្លាប់
ប្រែក្លាយទៅជាការកើតឡើងវិញ ។ ស៊ុតប្រែក្លាយទៅជាមេមាន់ ហើយមេមាន់ ប្រែក្លាយទៅជាស៊ុត ។ ដូចគ្នា វាសនាល្អ និង វាសនា
អាក្រក់ ប្រព្រឹត្តទៅគ្មានទីបញ្ចប់ ។មានពេលមួយនោះ កសិករម្នាក់បាត់សេះញីរបស់គាត់ ។ នៅពេលសេះញីបាត់ មនុស្សក្នុងភូមនាំគ្នា និយាយថា ” វាសនាអាក្រក់ណាស់! ” ។ នៅថ្ងៃបន្ទាប់ ស្រាប់តែសេះញីនោះត្រឡប់មកផ្ទះវិញ នាំទាំងសេះឈ្មោលដ៏ល្អមួយមកផង
អ្នកភូមិនាំគ្នាសរសើរថា ” វាសនាល្អណាស់! ” ។ ម្សិលមិញគេនិយាយថា ” វាសនាអាក្រក់ណាស់ !” ថ្ងៃនេះគេគិតថា ”វាសនាល្អ
ណាស់! ”។ ម្សិលមិញគេនិយាយថា ” ខាត ” ប៉ុន្តែថ្ងៃនេះ គេនាំគ្នានិយាយថា ” ចំណេញ ” តើមួយណាពិត? ចំណេញនិងខាតគឺជា
ពាក្យផ្ទុយគ្នា។ពេលកូនប្រុសកសិករនោះ កំពុងជិះសេះឈ្មោលដ៏ល្អនោះ ស្រាប់តែធ្លាក់ពីលើខ្នងសេះបាក់ជើង មនុស្សទាំងអស់នៅ
ក្នុងភូមិជាមួយនាំគ្នានិយាយថា ” វាសនាអាក្រក់ណាស់ ” ។ សង្គ្រាមកើត ពួកយុវជនមានកម្លាំងមាំមួន ត្រូវគេចាប់បង្ខំឲ្យទៅធ្វើទា
ហាន ហើយបញ្ជូនឲ្យទៅបាញ់គ្នា ស្លាប់អស់ ជាច្រើននៅលើសមរភូមិ ។ ចំណែកកូនប្រុសកសិករ ដែលបាក់ជើងមិនអាចទៅច្បាំងកើតឡើយ ។តើរឿងនេះ ចំណេញ ឬ ខាត? វាសនាល្អ ឬ វាសនាអាក្រក់? តើនរណាដឹង?

បា្រសាទខ្មែរនៅទឹកដីសៀម

បា្រសាទភ្នំរូង
សុខោទ័យ ភ្នំរូង

ការភ្ញាក់រលឹករឿយៗនាំមកនៅសេចក្តីចម្រើន។

បា្រសាទភីម៉ៃ(អតីតទឹកដីមហានគរ)

បរមរូបព្រះបាទជ័យវរ្ម័នទី៧(បា្រសាទភីម៉ៃ)


ទិដ្ឋភាពបា្រសាទភីម៉ៃ
ប៉មកណ្តាល
ទិដ្ឋភាពពីខាងមុខ
ទិដ្ឋភាពមើលចំពីមុខ

អប្បមាទេន​សម្បាទេថ
ការមិនធេ្វសប្រហែស​ជាផ្លូវមិនស្លាប់





Saturday, February 14, 2009

តាំងពីសម័យបុរាណកាលមកខែ្មរនៅតែរក្សាបាន វប្បធម៌‌គោរពព្រលឹងដូនតា

តាំងពីសម័យបុរាណកាលមកខែ្មរនៅតែរក្សាបានវប្បធម៌‌គោរព ព្រលឹងដូនតា

ការរស់នៅរបស់មនុស្សតែងជួបនូវការលំបាកស្មុគស្មាញ និងឧបសគ្គ​
ជាច្រើនដែលនាំឲ្យមានការភ័យខ្លាច ព្រមទាំងព្រួយបារម្ភជាច្រើន
អន្លើ ​ក្នុងការឆ្លងកាត់មុខរបរ ឬផលប្រយោជន៍សំរាប់ទ្រទ្រង់ជីវភាព។​
ជា​ពិសេសបញ្អាជំងឺប្រចាំរាងកាយក៏ជាបញ្អាដែលនាំឲ្យមានកង្វល់
និង​​ភ័យព្រួយណាស់ដែរ។​ ទន្ទឹមនឹងការភ័យព្រួយនោះ គេតែងតែ
សែ្វងរក​​វិធីដោះស្រាយតាមផ្លូវភ្លឺផង និងទៅតាមផ្លូវងងឹតផង។
ការដោះស្រាយ​​ផ្លូវភ្លឺគឺទំនាក់ទំនងជាមួយហេតុការណ៍ជាក់សែ្តង
ទៅតាមលទ្ធភាព និង​​​ សមត្ថភាពផ្ទាល់តាម បែបវិជ្ជមាន។ ឯការ
ដោះស្រាយផ្លូវងងឹតនេះ ហើយដែលមានទំនាក់ទំនងជាមួយព្រលឹង
តាមលក្ខណៈនៃ ការបែបន់ អង្វរករ ​ឬសូមឲ្យមានអន្តរាគមន៍ប្រកប
ដោយប្រសិទ្ធភាព ដោយការអុជធូប សែន​ព្រេន សំពះ បួងសួង។ល។
ចំពោះព្រលឹងដែលជាគោលដៅសំរាប់បែរបន់​បួងសួង និងធ្វើទំនាក់
ទំនងតាមផ្លូវងងឹតនោះ មានពីរយ៉ាងគឺ

១- ព្រលឹងម៉ែឪ ​ដូនតា ដែលគាត់បានចែកឋានទៅហើយ ឬបុព្វបុរស
គ្រូបាធ្យាយ ដែលធ្លាប់មានឥទ្ធិពលជួយថែរក្សាកូនចៅ និងដឹកនាំ
អនុជនជំនាន់ក្រោយៗឲ្យ​បានសុខសប្បាយសំបូររុងរឿង។ ​​តាម
ឯកសារវប្បធម៌‌ខែ្មរជាច្រើនបានឲ្យដឹងថា ប្រពៃណីគោរពព្រលឹង
ដូនតានេះ មានជាយូរយារណាស់មកហើយ គឺតាំងពីមុនសម័យ
ប្រវត្តិសាស្រ្តមកម៉េ្លះ។​ ឧទាហរណ៍ ការអុជធូបបែបន់​ព្រលឹងជីដូន
ជីតា ព្រលឹង មាតាបិតា សូមឲ្យមានបានឲ្យបានឆ្លងផុតនូវគ្រោះ
​ចង្រៃផងទាំងឡាយ រហូតបែបន់ឲ្យបានប្រលងជាប់ ទៀតផង
ជាពិសេស​ ឲ្យអ្នកជំងឺដែលត្រូវជាកូន ឬជាចៅបានជាសះស្បើយ
ឃ្លានបាយឃ្លានទឹក រព្ញកចំណីឲ្យដកពិស ដកពុលចេញពីរូបរាង
កាយជាដើម។​​ ជំនឿនេះនៅតែដិតជាប់ក្នុងអារម្មណ៍កូនចៅគ្រប់
ជំនាន់ ទាំងអស់ ព្រោះជា​ធម្មតាកាលពីម៉ែឪនៅរស់ តែងឧបត្ថម្ភកូន
ចៅទាំងសំភារៈ និងជួយចូលរួមផ្លូវ​​ចិត្ត ជាប់ជំពាក់ការ​អាណិត​អាសូរទៅលើកូនប្រុសស្រីដូចជាស្រមោលអន្ទោល​​តាមប្រាណ​​
យ៉ាងនោះដែរ។ ម្ល៉ោះហើយ​ កូនចៅតែងយល់ថា បើទោះជាយាយតា​
ឬម៉ែឪស្លាប់ទៅហើយក្តី ក៏ព្រលឹងរបស់គាត់នៅតែដក់ជាប់ក្នុងការ
ជួយកូនចៅដដែរ។​ យ៉ាងនេះហើយទើបជំនឿនៃការបែរបន់ព្រលឹង
ដូនតានៅតែរក្សានិរន្តរភាព មកទល់​នឹងបច្ចុប្បន្ននេះ។

២- ការគោរពព្រលឹងអ្នកដ៏មានបុណ្យ ដែលហៅថា បារមី ដូចជាបារមី
វត្ថុ, បារមីប្រាសាទ, បារមីវាំង, បារមីព្រះវិហារ, បារមីដើមពោធិ៏ធំ, បារមី
ព្រះអង្គដងកើ, បារមីព្រះអង្គ4មុខវត្តព្រៃជា​ (ស្រុកបាទី ខេត្តតាកែវ),
បារមីព្រះអង្គចេកព្រះអង្គចម, បារមីព្រះអង្គវិហារសួគ៌‌, ព្រះអង្គក្រពុំ
ឈូក ខេត្តក្រចេះ, ព្រះអង្គវត្តស្វាយជ្រំ (ខេត្តស្វាយរៀង), ទសបារមី
វត្តកន្ថោរ (ខេត្តកំពត), ទសបារមីព្រះអង្គភ្នំសន្ទុក (ខេត្តកំពង់ធំ)។
គឺព្រលឹងនេះបានសណ្ឋិតនៅនឹងរូបបដិមា ទោះជាបដិមាដែលជាវត្ថុ
សក្ការៈ ទីឋានបុរាណ ផែ្នកព្រហ្មញ្ញសាសនាក្តី ផែ្នកពុទ្ធសាសនាក្តី។
ចំពោះព្រលឹងដែលច្រើនសណ្ឋិតនៅជាងគេ គឺរូបបដិមា ព្រះសិអារ្យ
មេត្រី (ទ្រង់គឿ្រង មកុដរាជ្យ)។ ព្រលឹងដែលជាបារមីទាំងនោះ បាន
សណ្ឋិតនៅក្នុងបដិមា ជាព្រះពុទ្ធអង្គ ឬជាទេវរូបដែលគេសាងសង់
រួចហើយ។ ចំពោះបដិមាព្រះពុទ្ធអង្គ ឬទេវរូប ទាំងនោះនៅពេលសាង
សង់រួចហើយពុំទាន់ត្រូវគេយកទៅតំកល់នៅលើអាសនៈ ឬក្នុងវត្ត
អារាម ប្រាង្គប្រាសាទ ដើម្បីធ្វើសក្ការបូជាភ្លាមៗនោះទេ ព្រោះថាមិន
ទាន់មានលក្ខណៈពេលលេញ ជាវត្ថុស័ក្តសិទ្ធិនៅឡើយ។​ តាមបណ្ឌិត
មីសែល ត្រាណេ អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌‌ និងវិចិត្រសិល្បៈ
ឲ្យដឹងថា ដើម្បីឲ្យរូបបដិមាក្លាយទៅជាព្រះពុទ្ធពិតៗ គេត្រូវធ្វើពិធីបើក
ព្រះនេត្រព្រះ ដោយហៅវិញ្ញាណ ប$ព្រលឹងព្រះមកសណ្ឋិត និង
ប្រថាប់នៅក្នុងបដិមានោះដោយមានសូត្រមន្តអាគមផង។ ប្រពៃណី
នេះត្រូវបាន​គេកត់ត្រានៅក្នុងសិលាចារឹកខែ្មរសម័យអង្គរ នេះជា
សក្ខីកម្មមួយបង្អាញនូវនិរន្តរភាពនៃវប្បធម៌‌ អារ្យធម៌‌ជាតិខែ្មរយើង។
ឯការបែបន់ និងបួងសួងបារមី គេ តែងប្រារព្ធឡើងដោយលោកអ្នកធំ
ឬអ្នកមុខអ្នកការ អ្នកមានឥទ្ធិពលនៅក្នុងសង្គម បានរៀបចំបាយសី
និង របស់ភ័ស្តុភារជាច្រើនព្រមទាំងមានការប្រគំភេ្លងពិពាទ្យឲ្យទៀត
ផង ដើម្បីថ្វាយដល់បារមី ឲ្យមានភាពគគ្រឹកគគ្រេងមហោឡារិក។

ការបែរបន់ស្រន់ សែនព្រេនទាំងអស់នេះ ដល់ព្រលឹងឬបារមីក៏ជា
ប្រធានបទមួយ ជួយពង្រឹងផ្លូវចិត្តឲ្យមាន សង្ឃឹមកក់ក្តៅបាត់ភ័យ
ព្រួយ និងកាន់តែ​មានការតស៊ូប្រឹងប្រែងខ្លាំងថែមទៀត ប្រកបដោយ
ចិត្តរឹងប៊ឹងខ្ជាប់ខ្ជួននោះ ហើយជាមាគ៌ាដ៏ស័ក្តិសិទ្ធិឆ្ទោះទៅរកជោគជ័យ
ក្នុងដំណើរជីវិតពិតប្រាកដ។

ដោយ លី ហាក់សេង

ដកស្រង់ពីកាសែតកោះសន្តិភាព
​​ឆ្នាំទី៤២ លេខ៦៥៦៦ ថៃ្ងអាទិត្យ ទី០១ ខែកុម្ភៈ ឆ្នាំ២០០៩

Wednesday, February 11, 2009

មុននឹងយល់ព្រមត្រូវពិនិត្យ្ឪឲបានច្បាស់

ការ​ពិត​នៃ​ជំនឿ និង ការទុកចិត្ត ត្រូវតែ​ពិនិត្យ​ឡើងវិញ​

ដោយ : ​ដោយ : Raoul Marc JENNAR បណ្ឌិត​នៃ​ការសិក្សា​ខ្មែរ​ (ថ្ងៃទី 19 ធ្នូ 2008)

តាំង​ពី​ភាពអន់ថយ​នៃ​អ​ណា​ចក្រភព​អង្គរ​នា​សតវត្សរ៍​ទី ១៣ ដែល​គ្របដណ្តប់​ប្រទេស​
សៀមទាំងមូលនាពេល​បច្ចុប្បន្ន​នេះ ប្រទេស​សៀម​តាំងពី​ពេលនោះ​មក គេ​មិន​បាន​ស្រាកស្រាន្តក្នុងការទឹកដី
ប្រទេស​ខ្មែរ​ឡើយ ។ ​​ ប្រទេស​បារាំង​ដែល​មាន​អំណាច​ជា​អាណា​ព្យាបាល​កម្ពុជា ជា​អ្នក​បញ្ចប់​​នយោបាយ​វាត​ទីនេះ គឺ​នៅ​ឆ្នាំ ១៩០៤ ដោយ​ប្រទេស​បារាំង​និង​សៀម​បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​ដើម្បី​កំណត់​ព្រំដែន​រវាង​កម្ពុ​ជា​និង​សៀម​ឱ្យ បាន​ចប់សព្វគ្រប់​។ នៅ​ឆ្នាំ​១៩០៧ សន្ធិសញ្ញា​បារាំង​-​សៀម បានប្រគល់​ខេត្ត​ខ្មែរ​៣ ពី​ការកាន់កាប់​របស់​សៀម មក ឱ្យ​កម្ពុជា​។​សន្ធិសញ្ញា​នេះ​បាន​គូសបញ្ជាក់យ៉ាងច្បាស់​បន្ថែមទៀត​នូវ​អនុសញ្ញា​ឆ្នាំ​១៩០៤ កំណត់​ពី​វិធី ការ​កំណត់​ព្រំ ដែន​និង​ការបោះបង្គោល​។​នៅ​ឆ្នាំ ១៩០៨ គណៈកម្មការ​រួម​បារាំង​-​សៀម ដែល​កើតចេញ​ពី​សន្ធិសញ្ញា​នេះ​មាន​តួនា ទី​កំណត់ព្រំដែន​នៅក្នុង​ជួរ​ភ្នំ​ដងរ៉ែក ហើយ​បាន​កំណត់​យ៉ាងច្បាស់​ថា ប្រាសាទ​ព្រះវិហារ​និង​តំបន់​ជុំវិញ​ប្រាសាទ ស្ថិត នៅក្នុង​ទឹកដី​កម្ពុជា តាមរយៈ​ផ្ទាំង​ផែនទី​ភ្នំ​ដងរ៉ែក ។
ដោយ​ទទួលបាន​ការការពារ​អស់​ពេល​យ៉ាង​យូរ​ពី​អាណា​ព្យាបាល​បារាំង ប្រទេស​សៀម​បាន​ទទួលស្គាល់​គំនូស ព្រំដែន​រួម​នៃ​កិច្ចព្រមព្រៀង​រួមគ្នា​នេះ​។ នៅ​ឆ្នាំ​១៩២៥ ប្រទេស​បារាំង និង​សៀម បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មិត្ត ភាព ដែល​មាត្រា ២ ចែងថា “​ភាគី​ហត្ថលេខី​ទទួលស្គាល់ និង​ធានា​ការគោរពទៅវិញទៅមក នូវ​គំនូស​ព្រំដែន ដែល បាន​គូស​នៅក្នុង​ទឹកដី ដែល​អនុលោម​និង​ដោយ​យោង​លើ​ខ្លឹមសារនៃកិច្ចព្រមព្រៀង ដែល​បាន​ចែង​រួចហើយ កាលពី ពេលមុន​” ។ នៅ​ឆ្នាំ ១៩២៦ អនុសញ្ញា​ទន្លេមេគង្គ ចែង​នៅក្នុងមាត្រា ២ បញ្ជាក់​ឡើងវិញ នៃ​សន្ធិសញ្ញា នៃ​ឆ្នាំ ១៩២៥ ។ នៅ​ឆ្នាំ ១៩៣៧ សន្ធិសញ្ញា​មិត្តភាព​ថ្មី​មួយទៀត​បាន​ចែង​ឡើងវិញ​ពី​ខ្លឹមសារ​នៃ​សន្ធិសញ្ញា​នា ឆ្នាំ​១៩២៥ ទាក់ទង​ទៅនឹង​ព្រំដែន​។​នៅក្នុង​សង្គ្រាមលោកលើកទី​២ នៅ​ឆ្នាំ ១៩៤៦ បន្ទាប់​ពី​ប្រទេស​សៀម ដែល​ជា​បក្សសម្ព័ន្ធ​ជា មួយ​ប្រទេស​ជប៉ុន បានកាន់កាប់​ខេត្ត​៣​របស់​ខ្មែរ​វិញ​។ កិច្ចព្រមព្រៀង​នៃ​ដំណោះស្រាយ បារាំង​-​សៀម បន្ទាប់មក​ក៏ ទទួលស្គាល់​សន្ធិសញ្ញា​នៅ​ឆ្នាំ ១៩៣៧ ។ គណៈកម្មការ​សំរបសំរួល​បារាំង​-​សៀម បាន​ចាត់ទុកថា កិច្ចព្រមព្រៀង ឆ្នាំ ១៩០៧ ស្តី​ពី​ព្រំ​ដែង​រវាង​សៀម និង​កម្ពុជា មិន​ត្រូវ​ធ្វើ​ការសើរើ​ឡើងវិញ​ឡើយ ។ ​
ឆ្នាំ ១៩៥៤ នៅពេល​ដែល​កម្ពុជា​បាន​ទទួលឯករាជ្យ យោធា​សៀម​បាន​ចូល​មក​កាន់កាប់​ប្រាសាទ​ព្រះវិហារ និង តំបន់​ជុំវិញ​ប្រាសាទ ។ ខែមិថុនា ឆ្នាំ​១៩៦២ តុលាការ​យុត្តិធម៌​អន្តរជាតិ តាម​ការស្នើសុំ​ពី​កម្ពុជា បាន​កាត់ក្តី​និង​បាន បញ្ជាក់​ឡើងវិញ​ពី​អធិបតេយ្យភាព​កម្ពុជា​ទាក់ទង​ទៅនឹង​ប្រាសាទ​ព្រះវិហារ​និង​តំបន់​ជុំវិញ​ប្រាសាទ​ដោយ​អនុលោម ទៅ​លើ​បន្ទាត់​ព្រំដែន​ដែល​បានចែង​កន្លងមក ហើយ​ក៏​ត្រូវបាន​ទទួល​ស្គាល់​សា​ឡើង​វិញ​ជាថ្មី​ម្តងទៀត​តាមរយៈ​សន្ធិ សញ្ញា​បន្តបន្ទាប់ ហើយ​រហូត​មកដល់ពេលនេះ​មិន​ដែល​មាន​ការទាមទារ​តវ៉ា​អ្វី​ឡើយ​ពី​ប្រទេស​សៀម​។ “​តុលាការ យល់​ថា​អនុលោម​ទៅលើ​ការពន្យល់​នៃ​សន្ធិសញ្ញា​និង​ការប្រកាស​អនុលោម​ទៅ​លើ​បន្ទាត់​ព្រំដែន ដែល​បាន​ចែង​នៅ លើ​ផែនទី​ចំពោះ​តំបន់​ជម្លោះ (​ទំព័រ​ទី ៣៥ នៃ​សាលក្រម​)” ហើយ​សាលក្រម​បញ្ជាក់ថា ប្រទេស​សៀម​ត្រូវ​ដក កម្លាំង​ទាហាន​និង​ប៉ូលីស​ទាំងអស់​ឬ​ឆ្មាំ​ទាំងឡាយ​ដែល​ខ្លួន​បាន​បញ្ជូន​មក​បោះទីតាំង​នៅក្នុង​ប្រាសាទ​និង តំបន់​ជុំវិញ ក្នុង​ទឹកដី​កម្ពុជា (​ទំព័រ​ទី ៣៧)​នៃ​សាលក្រម ។ ​​
នៅ​ខែ​កក្កដា ឆ្នាំ ១៩៦២ ប្រទេស​សៀម​យល់ព្រម​តាម​សាលក្រម​នៃ​តុលាការ​យុត្តិធម៌​អន្តរជាតិ ហើយ​មិន បាន​ប្តឹង​ឧទ្ធរណ៍​ក្នុង​កំឡុងពេល ១០ ឆ្នាំ ដែល​ជា​រយៈពេល ដែល​ប្រទេស​សៀម​អាច​ប្តឹង​តវ៉ា​បាន ។ នៅ​ខែ កក្កដា ឆ្នាំ ១៩៦៧ លោក Thanat Khonnan រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សៀម​ប្រកាសថា​” “​ប្រទេស​សៀម​មិនទាមទារ​អ្វី​ទាំងអស់ ទាក់ទង​ទៅនឹង​ដែនដី​នៃ​កម្ពុជា ។ ជំហរ​របស់​សៀម​ជានិច្ចកាល​តែងតែ​និយាយថា គឺវា​មិន​មាន​ជម្លោះ​នៅលើ​ព្រំប្រទល់ ជាមួយ​កម្ពុជា​ក្នុង​ន័យ​ដែលថា សៀម​បាន​គោរព​ជា​ប្រចាំ​សន្ធិសញ្ញា​ចុះហត្ថលេខា​ជាមួយ​បារាំង​នា​សម័យ​កាលដែល​ប្រទេស បារាំង​ដែល​មាន​អំណាច​ជា​អាណាព្យាបាល​កម្ពុជា​” ។​​​
ខែ មិថុនា ឆ្នាំ ២០០០ កម្ពុជា និង​សៀម​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ស្តីពី​ការកំណត់​ព្រំ​សី​ម៉ា និង ការបោះបង្គោល​ព្រំដែនរ​វា​ង​ប្រទេស​ទាំង​ពីរ ដោយ​ឈរ​លើ​ស្មារតី​នៃ​ការគោរព​សន្ធិសញ្ញា និង​អនុសញ្ញា​ដែល​បាន ចុះហត្ថលេខា និង​រាល់​ផែនទី​ដែល​បាន​បោះពុម្ព ដោយ​អនុវត្ត​ទៅ​លើ​សន្ធិសញ្ញា និង​អនុសញ្ញា​នេះ (​មាត្រា ១​ច ) ។ ឆ្នាំ ២០០១ ប្រទេស​កម្ពុជា​ស្នើសុំ​ជា​ផ្លូវការ​ចុះបញ្ជី​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជីបេ​តិក​ភ័ណ្ឌ​ពិភពលោក​របស់​យូណេស្កូ (UNESCO) ។ ខែ ឧសភា ឆ្នាំ ២០០៣ កម្ពុជា និង​សៀម ចុះហត្ថលេខា​លើ​ឯកសារ​ដែល​មាន​ចំណងជើង​ថា “ Terms of reference and Master plan for the joint survey and demarcation of land Boundary between the kingdom of cambodia and the kingdom of thailand ”(TOR) ។ ឯកសារ​នេះ​ធ្វើឡើង​ដោយ​យោងទៅលើ អនុសញ្ញា​ឆ្នាំ ១៩០៤ សន្ធិសញ្ញា​ឆ្នាំ ១៩០៧ និង​យោង​លើ​ផែនទី​ទាំងឡាយ និង​យោង​លើ​អនុសារណៈ​យោគយល់ គ្នា​នា​ខែ មិថុនា ឆ្នាំ ២០០០ ។ បើ​យើង​និយាយ​អំពី​កិច្ចសន្យា​នៃ MOU និង​កិច្ចសន្យា​នៃ TOR នេះ ផ្ទុយទៅវិញ ប្រទេស​សៀម បាន​បោះពុម្ព​ផែនទី​ជា​ឯកតោ​ភាគី ជាមួយនឹង​គំនូសព្រំប្រទល់​ដែល​ផ្ទុយប្រឡះ​ពី​គំនូស​ផែនទី ដែល​បាន ចូល​ជា​ធរមាន កាលពី​ឆ្នាំ ១៩០៨ ហើយ​ដែល​គូស​ចូលក្នុង​បរិវេណ​នៃ​ប្រាសាទ​ព្រះវិហារ ។ ​​
ថ្ងៃ ១៨ ខែ មិថុនា ឆ្នាំ ២០០៨ កម្ពុជា និង​សៀម បាន​ចុះហត្ថលេខា​លើ​ការប្រកាស​រួម​មួយ​ថា ថៃ​គាំទ្រ​ការ ស្នើ​សុំ​របស់​កម្ពុជា​ក្នុង​ការចុះបញ្ជី​ប្រាសាទ​ព្រះវិហារ​ជាបេ​តិកភ័​ណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ ហើយថា ការចុះ បញ្ជី​នេះ​ធ្វើ​ឡើង​មិន​ទាក់ទង​ទៅនឹង​ការងារ​ខណ្ឌ​ព្រំ​សី​ម៉ា ដែល​ចែង​ឡើង​ដោយ MOU នៅ​ឆ្នាំ ២០០០​និង​ក្នុង​ទ្រឿ ក្នុង​ឆ្នាំ ២០០៣ ឡើយ ។ ​
នៅ​ថ្ងៃ​ទី ២១ ខែ មិថុនា ឆ្នាំ ២០០៨ ឧត្តមសេនីយ៍ Prem Tinsulatnonda ទីប្រឹក្សា​ឯកជន​នៃ​ស្តេច​សៀម បញ្ជាក់​គាំទ្របាតុករ​សៀម ដែល​ប្រឆាំង​ការចុះបញ្ជី​ប្រាសាទ ។ នៅ​ថ្ងៃ​ទី ១ ខែ កក្កដា ឆ្នាំ ២០០៨ រដ្ឋាភិបាល​សៀម បាន ដកការគាំទ្រ​របស់​ខ្លួន​ចំពោះ​ការចុះបញ្ជី ។ នៅ​ថ្ងៃ​ទី ៧ ខែ កក្កដា ឆ្នាំ ២០០៨ គណៈកម្មការ​បេតិក​ភ័ណ្ឌ​ពិភពលោក បាន​ចុះបញ្ជី​ប្រាសាទ​ជាបេ​តិកភ័​ណ្ឌ​ពិភពលោក រដ្ឋមន្ត្រីការបរទេស​សៀម បាន​ខិតខំ​បដិសេធ​ការចុះបញ្ជី​នេះ ប៉ុន្តែ​ទីបំផុត ថៃ​ទទួល​ត្រូវ​បរាជ័យ ។ នៅ​ថ្ងៃ​ទី ១៥ ខែ កក្កដា ឆ្នាំ ២០០៨ យោធា​ថៃ​រំលោភ​បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា ហើយ ក្នុងន័យនេះ គឺ​រំលោភ​សន្ធិសញ្ញា អនុសញ្ញា និង​ឯកសារ​រួមគ្នា​ដែល​បាន​ចុះហត្ថលេខា​ដោយ​ប្រទេស​ថៃ ។ ​
ចាប់តាំងពី​ពេលនោះ​មក កងទ័ព​សៀម​ដែល​មាន​ចំនួន និង​កម្លាំង​ច្រើន មានប្រៀប​ជាង​កំលាំង​ទ័ព​កម្ពុជា ឆ្ងាយ​ណាស់ បាន​បង្កហេតុ និង ញុះញង់​ប្រដាប់អាវុធ ជា​ច្រើនលើក​ច្រើនសារ​ដោយ​ឆ្លងកាត់​ព្រំប្រទល់ ជាច្រើន​ដង នៅ​ច្រើន​ចំណុច​ក្នុង​ទឹកដី​កម្ពុជា​។​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ បាន​បញ្ចៀស​នូវ​មហន្តរាយ​រហូត មកទល់ពេលនេះ ក៏ប៉ុន្តែ​មិន​បាន​ដោះស្រាយ​អ្វី​ទាល់តែសោះ ។ ​​
តាំង​ពី​រដ្ឋប្រហារ​យោធា​សៀម​ឆ្នាំ ២០០៦ ដែល​ជា​រដ្ឋប្រហារ​លើក​ទី ១៨ ក្នុង​រយៈពេល ៨០ ឆ្នាំ ប្រទេស​សៀម​បាន ឆ្លងកាត់​នូវ​វិបត្តិ​ដ៏​ជ្រៅ​នៅក្នុង​បរិយាកាស​នៃ​ការបញ្ចប់​រជ្ជកាល ឬ ក្នុង​បរិយាកាស​នៃ​ការទាមទារ​របស់​អ្នក​ជាតិនិយម ដែល ជា​ធាតុ​ផ្សំ​នៃ​ការប្រមូលផ្តុំ​ប្រជាជាតិ​មួ​យ​និង​អ្នកនយោបាយ​មួយក្រុម​ផងដែរ ដែល​កំពុង​តែ​បែកបាក់​ផ្ទៃក្នុង​យ៉ាងជ្រៅ​។ ប្រ ទេស​កម្ពុជា​ដែល​បាន​បង្ហាញ​ខ្លួន​យ៉ាង​យឺតៗ​ក្នុង​រយៈពេល​៣០​ឆ្នាំ​គឺជា​ចំណាប់ខ្មាំង​ដ៏​ងាយស្រួល​មួយ​របស​'​សៀម ដែលមាន ប្រជា ជន​រហូតដល់​ទៅ ៧០ លាន​នាក់ ហើយ​ដែល​បាន​បង្ហាញ​ឆន្ទៈ​មើលងាយ​ចំពោះ​ប្រទេស​តូច ដូច​កម្ពុជា​នេះ ដែល​មាន​ប្រជាជន តិចជាង ៥ ដង ។ ​​
ឯកសារ​ទាំងឡាយ​ដែល​បាន​រៀបរាប់​ខាងលើនេះ គឺ​ពិតជា​បានដឹង​ឮ​នៅតាម​ស្ថានទូត​នានា ។ ប្រទេស​ជា ច្រើន​ដែល​ជា​ប្រទេស​ហត្ថលេខី​នៅ​ទីក្រុង​ប៉ារីស​ឆ្នាំ ១៩៩១ បានបញ្ចប់​ជំលោះ​កម្ពុជា គឺជា​អ្នកទទួលខុសត្រូវខ្ពស់ ចំពោះ​ទង្វើ​របស់​សៀម​។​ប្រទេស​សៀម​ខ្លួនឯង ក៏​ជា​ប្រទេស​ហត្ថលេខី​ក្នុង​កិច្ចព្រមព្រៀង​ហ្នឹង​ដែរ បាន​យល់​ច្បាស់​ដូច​សមា ជិក​អចិន្ត្រៃ​យ៍ទាំង​៥ នៃ​អង្គការ​សន្តិសុខ​អង្គការសហប្រជាជាតិ​ថា ត្រូវគោរព “​អធិបតេយ្យភាព ឯករាជ្យភាព បូ​រណ ភាព​ទឹកដី និង​ការមិន​រំលោភ​ដែនដី ” នៃកម្ពុជា ។ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​នេះ នៅ​ទីក្រុង​បាងកក​ដើម្បី​ចលនា​ប្រជាជន​មួយ ក្រុម​ដែល​បាន​បាត់បង់​ទំនុកចិត្ត​នៃ​អ្នកនយោបាយ ក៏ដូចជា​បាត់បង់​ទំនុកចិត្ត​នៃ​ថ្នាក់ដឹកនាំ​យោធា​បាន និយាយថា “​ខ្លួន​បាន​ត្រៀមខ្លួន​រួចជាស្រេច ធ្វើ​សង្គ្រាម​ជាមួយ​កម្ពុជា​” ។ ​
តែ​នេះ​មិនមែន​ជា​ពេលវេលា​សមស្រប​មួយ​ដើម្បី​បញ្ចៀស​មហន្តរាយ​ទេ ឬ​? ដើម្បី​ត្រៀម​ការងារ​ការទូត​​ដែល​យើង​ត្រូវ​រៀបចំ​ធ្វើឡើង​នៅក្នុង​សិក្ខាសាលា ឬ នៅក្នុង​សន្និសីទ​ទេ​ឬ​? ឬក៏​ជា​ថ្មី​ម្តងទៀត វាសនា​នៃ​ប្រជាជន កម្ពុជា​វា​អាច​ដូចនឹង​ឆ្នាំ ១៩៧០ ឬក៏​ឆ្នាំ ១៩៧៥ ឬក៏​ឆ្នាំ ១៩៧៩ ដែល​ត្រូវ​លេច​នៅ​ក្នុង​ការបាត់បង់ ឬ ត្រូវ​ងើប ឡើង​នៅក្នុង​អត្ថប្រយោជន៍​នៃ​ទំនាក់ទំនង​អន្តរជាតិ ដ៏​សែន​លំបាក​ដើម្បី​រៀបចំ​សេដ្ឋកិច្ច​ទីផ្សារ ប្រសើរ​ជាជាង​ការពារ ប្រជាពលរដ្ឋ​? ។ -

Tuesday, February 10, 2009

អាចារ្យ ហែម ចៀវ និង​ផ្លូវ​លេខ ១១១៣ កោះ​ត្រឡាច​
ដោយ : ស៊ី​អ៊ី​អិន (ថ្ងៃទី 10 មករា 2009)

ព្រះ​អាចារ្យ​ហែម​ចៀវ កើត​ឆ្នាំ ១៨៩៨ អនិច្ចធម្ម ឆ្នាំ ១៩៤២​

ភ្នំពេញ​: អាចារ្យ ហែម ចៀវ បាន​ត្រូវ​រាជការ​បារាំង​អាណានិគមនិយម​ចាប់ខ្លួន នៅ​ថ្ងៃ​ទី ១៧ ខែ​កក្ត​ដា ឆ្នាំ ១៩៤២ នា​ទីក្រុង​ភ្នំពេញ ហើយ​បាន​ត្រូវ​ផ្សឹក​ខុស​នឹង​ពុទ្ធ​វិន័យ រួច​បញ្ជូន​ទៅ​កាន់​គុក​កោះ​ត្រឡាច ដែល​បារាំង​ហៅថា កោះ​ពូ​ឡូ​កុង​ដ័រ (Poulo Condor) បច្ចុប្បន្ន​ស្ថិត​ក្នុង​ប្រទេស​វៀតណាម​មានឈ្មោះ​ថា កូន​សឺ​ន (Con Son) ។​​ លោក​អាចារ្យ​បាន​អន្ចិចកម្ម​ក្នុង​ឆ្នាំ ១៩៤៣ ក្នុង​បន្ទប់​នៃ​គុក​កោះ​ត្រឡាច ដោយជម្ងឺរាគ​មួល ។ ផ្នូរ​សំរាប់​អ្នកទោស ដែលបញ្ចុះ​សាកសព​ព្រះ​គ្រូអាចារ្យ​ហែម ចៀវ នា​កោះ​ដាច់ស្រយាលនោះ មាន​បង់​លេខ ១១១៣ ។ មាន​ឯកសារ​អះអាងថា អដ្ឋិធាតុ​របស់លោក​អាចារ្យ​បាន​ត្រូវគេ​លើក​ដង្ហែរ​យកមក​ភ្នំពេញ នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៧០ ប៉ុន្តែ​ឥឡូវនេះ គេ​ពុំ​ដឹងថា ធាតុ​នោះ​ស្ថិតនៅ​ទីណា​ឡើយ ។​​ គួរបញ្ជាក់​ថា កាលសម័យ​ដើម​ទាំង​គ្រហស្ថ ទាំង​ព្រះសង្ឃ​ដែល​មាន​ចំណេះ​ជ្រៅជ្រះ ហើយ​បង្រៀន​នៅ​សាលា​បាលី គេតែង​ហៅថា អាចារ្យ ដែល​មាន​ន័យ​ស្ទើរតែ​ដូចនឹង​ពាក្យ​សាស្ត្រ​ចារ្យ​ដែរ ។ ចំពោះ​ព្រះតេជព្រះគុណ ហែម ចៀវ លោក​ក៏បង្រៀន​នៅ​សាលា​បាលី​ជាន់​ខ្ពស់​ដែរ ចាប់ពី​ឆ្នាំ ១៩៣២ មក ហេតុ​នោះ​ហើយ​ទើប​អ្នកផង​ហៅ​លោក​ថា អាចារ្យ ហែម ចៀវ ឬ​ព្រះ​គ្រូអាចារ្យ​ហែម ចៀវ ឬ អាចារ្យ​ហែមចៀវ ។​៙ ហេតុ​អ្វី​បារាំង​ចាប់​អាចារ្យ​ចៀវ​​ ក្នុងឋានៈ​ជា​គ្រូបង្រៀន​នៅ​សាលា​បាលី​ជាន់ខ្ពស់ ព្រះគ្រូអាចារ្យ​ហែម ចៀវ គឺជា​គ្រូ​ដ៏​មាន​ឥទ្ធិពល​យ៉ាង​លើសលុប​ទៅលើ​សិស្សគណ​ទាំង​បព្វជិត ទាំង​គ្រហស្ថ ។ បុគ្គលិកលក្ខណៈ និង​ចំណេះដឹង​របស់​ព្រះអង្គ គឺជា​មូលហេតុ​ចំបង​នៃ​ការ​ទាក់ទាញ ។​​ នៅក្នុង​សៀវភៅ​ដែល​មាន​ចំណងជើង​ថា “​អនុស្សាវរីយ៍​ផ្អែមល្ហែម និង​ជូរចត់​” (Souvenir Doux-amers) សម្តេចព្រះនរោត្តម​សីហនុ បាន​ពណ៌នា​ពី​ព្រះ​គ្រូអាចារ្យ ហែម ចៀវ ថា​ជា​ព្រះសង្ឃ​ដែល​មាន​ឥទ្ធព​ល​យ៉ាង​មហស្ចារ្យ​ទៅ​លើ​សិស្សគណ របស់​ព្រះអង្គ​ទាំង​បព្វជិត​ទាំង​គ្រហស្ថ ។​​ នៅ​ឆ្នាំ ១៩២៧ ក្រោយ​ពេល​ប្រឡង​ជាប់​សញ្ញាបត្រ​នៃ​សាលា​បាលី​ជាន់ខ្ពស់ លោក​អាចារ្យ​បាន​ត្រូវ​សម្តេច​សង្ឃរាជ​ជួនណាត ដែល​ពេលនោះ​នៅ​មាន​ព្រះ​គោ​រម្យ​ងារ​ជា​ព្រះ​គ្រូ​សត្ថា​នៅឡើយ ចាត់ឲ្យ​ទៅ​បង្រៀន​អក្សរសាស្ត្រជាតិ នៅ​វត្ត​ក្រាំងដូង ស្រុក​បន្ទាយមាស និង​វត្ត​ក​ន្ថោ ស្រុក​កំពង់ត្រាច ខេត្ត​កំពត ។ គឺ​នៅ​ពេល​នោះ​ឯង ដែល​ព្រះអង្គ​ចាប់ផ្តើម​ផ្សព្វផ្សាយ​ពីស្មារតី​ស្នេហា​ជាតិ និង​ពី​ពុទ្ធោ​វាទ ដែល​ធ្វើឲ្យ​ព្រះកិត្តិនាម​ព្រះអង្គ​ល្បីល្បាញ​ជាលំដាប់ ។​​ បន្ទាប់​ពី​រយៈពេល ៥ ឆ្នាំ ដើរ​ច​ច្រប់​ស្ទើរ​ពេញ​ខេ​ត្តកំពត ដើម្បី​ប​ង្រៀន និង​ទេសនា​អាចារ្យ​ហែម​ចៀវ បាន​ត្រូវ​ចាត់​ឲ្យមក​ធ្វើ​គ្រូបង្រៀន​នៅ​សាលា​បាលី​ជាន់ខ្ពស់​ឯ​ទីក្រុង​ភ្នំពេញ​វិញ នា​ថ្ងៃ​ទី ២២ កុម្ភៈ ១៩៣២ ។​​ ក្រៅពី​បញ្ចូល​ស្មារតី​ស្នេហា​ជាតិ ក្នុងពេល​បង្រៀន​មាន​ឯកសារ​ខ្លះ​បាន​អះអាង​ថា លោកគ្រូ​អាចារ្យ​ហែម​ចៀវ គឺជា“​ខួរក្បាល​អាថ៌កំបាំង​” របស់​សារព័ត៌មាន​ទគរវត្ត ដែល​ជា​សារព័ត៌មាន​ខ្មែរ​ទី ១ ចេញផ្សាយ​លេខ​ដំបូង​នៅ​ថ្ងៃទី ១៩ ធ្នូ ឆ្នាំ ១៩៣៦ និង​ជា​សារព័ត៌មាន មាន​និន្នាការ​ប្រឆាំង​បារាំង​យ៉ាង​ខ្លាំងក្លា​បំផុត ។ រីឯ​អ្នក​ដែល​ចេញ​មុខ​ចេញ​មាត់​របស់​កាសែត​នោះ គឺ​លោក​ប៉ាច ឈឺ​ន និង​លោក ស៊ឺង ង៉ុក​ថាញ់ ។​​ សកម្មភាព​របស់​ព្រះ​គ្រូអាចារ្យ​ហែម​ចៀវ មិន​ចន្លោះ​ពី​ភ្នែក​គិញ​សំងាត់ អាណានិគមនិយម​បារាំង​ទេ : នៅ​ថ្ងៃ ១៧ ខែ​កក្ត​ដា ឆ្នាំ ១៩៤២ ព្រះអង្គ​ត្រូវ​បារាំង​ចាប់​ទៅភ្នំពេញ ឲ្យ​ផ្លាស់​ស្បង់​ចីពរ ហើយ​ដឹក​តាម​រថយន្ត​យក​ទៅ​បាត់ ។ ​ ការចាប់ខ្លួន​នោះ​បាន​បង្ក​ជា​កំហឹង​ដោយ ៣ ថ្ងៃ​ក្រោយមក​ពោលគឺ នៅ​ថ្ងៃ​ទី ២០ កក្ត​ដា ១៩៤២ មហា​បាតុកម្ម​ដ៏​ធំ​មួយ ដែល​មាន​ព្រះសង្ឃ និង​គ្រហស្ថ​រាប់ពាន់​នាក់​ចូលរួម បាន​បះបោរ​ឡើង​ទៅ​ភ្នំពេញ ទាមទារ​ឲ្យមាន​ដោះលែង​ព្រះសង្ឃហែមចៀវ ស្នេហា​ជាតិ ។​​ បារាំង​មិន​ត្រឹមតែ​មិន​ស្តាប់​តាម​ការទាមទារ​នោះទេ គេ​ថែមទាំង​បញ្ជូនព្រះ​អ​ង្គ​ទៅ​កាត់ទោស​នៅ​តុលាការ​ព្រៃនគរ ហើយសំរេច​ក្តី​ឲ្យ​ព្រះអង្គ​ជាប់គុក​អស់ ១ ជីវិត នា​កោះ​ត្រឡាច នៅ​ថ្ងៃ​ទី ២៩ ខែ​ធ្នូ ឆ្នាំ ១៩៤២ ហើយ ១ ឆ្នាំ​ក្រោយមក​ពោល គឺនៅ​ឆ្នាំ ១៩៤៣ ព្រះ​អ​ង្គ​បាន​អនិច្ចធម្ម​ទៅ ។​៙ កុមារ​នៅ​ភូមិ​ដំបូក​មាន​លក្ខណ៍​​ ភូមិ​ដំបូក​មាន​លក្ខណ៍ ដែល​បច្ចុប្បន្ន​ជា​ភូមិ​បែកថ្លាង ឃុំ​ទំ​បន់​ធំ ស្រុក​ពញាឮ ខេត្ត​កណ្តាល គឺជា​ភូមិកំណើត​របស់​ព្រះគ្រូអាចារ្យ​ហែម​ចៀវ ។​​ មាន​មេស្រុក​ហែម ជា​បិតា និង​មាតា​ព្រះនាម​ទីវ កុមារ​ហែម​ចៀវ គឺជា​បុត្រ​ទី ២ ក្នុងចំណោម​កូនប្រុស​ស្រី ៥ រូប : ហែម លី និង​ហែម ហួរ​ប្រុស​, ហែម​សុច និង​ហែម​សាយ ភេទ​ស្រី ។ លោក​ប្រសូត​នៅ​គ្រឹស្តសករាជ ១៨៩៨ បានន័យថា ពេលទទួល​អនិច្ចធម្ម ព្រះអង្គ​ទើប​មាន​ព្រះជន្ម ៤៥ ឆ្នាំ​ប៉ុណ្ណោះ ។​ ​លោតា​ហែម ជា​មេស្រុក​ដំបូក​មាន​លក្ខណ៍ ដែលជា​អ្នក​មាន​មុខមាត់​គួរសម​នៅក្នុង​ភូមិ​​ស្រុក ហេតុនេះ​ទើប​លោក​មានសមត្ថភាព​បញ្ជូន​កុមារ​ហែម​ចៀវ មក​រៀនសូត្រ​នៅ​សំណាក់​ព្រះគ្រូ​សត្ថា​ជួនណាត ។ ពេលនោះ កុមារ​ជនបទ ១ នេះ​ទើបមាន​អាយុ ១២ ឆ្នាំ​ប៉ុណ្ណោះ ។​​ ស្ថិតក្នុង​ភាព​ជា​កូនសិស្សលោក​បាន ៤ ឆ្នាំ ដល់​អាយុ ១៦ ឆ្នាំ ទើប​កុមារ​ហែម​ចៀវ​បាន​បួស​នេន ឬ​បួស​ជា​សាមណេ​ន នៅវត្ត​ឧណ្ណា​លោម ។​ ​ពេល​គំរប់​ព្រះជន្ម ២០ វស្សា ក៏បាន​បួស​ភឹក ឬ​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ ក្នុង​ពុទ្ធសិ​មាវត្ត​លង្កា មាន​ព្រះមហា​និមល​ធម្ម ថោង ជា​ព្រះគ្រូ​ឧបជ្ឈ​រាយ៍ និង​ព្រះគ្រូ​បវរ​វិជ្ជា ល្វីឯម ជា​ព្រះ​គ្រូសូត្រ ។ ទន្ទឹមនឹងនោះ លោក​ជា​កូនសិស្ស​សំណព្វ​របស់សម្តេច​សង្ឃជួនណាត និង​រៀន​ពូកែ​ណាស់ រហូត​ប្រឡង​ជាប់​នាំមុខគេ​ពេល​បញ្ចប់​ការសិក្សា​នៅ​សាលា​បាលី​ជាន់ខ្ពស់ ។​ ​ពេល​ដែល​ព្រះអង្គ​ត្រូវ​បារាំង​ចាប់ខ្លួន​នៅ​ឆ្នាំ ១៩៤២ ព្រះ​គ្រូអាចារ្យ ហែម​ចៀវ មាន​ងារ​ក្នុង​សង្ឃ​ជា​ព្រះ​បា​ឡា​ក់​ឃោសនៈ ។​​ អ្នកស្នេហាជាតិ​រូបនេះ ពេល​ទទួល​អនិច្ចធម្ម​ទៅ ដ៏​សែន​កំសត់​អស្ចារ្យ ។ ផ្នូរ​របស់​ព្រះ​អ​ង្គ​ដែល​មាន​ស្លាក​លេខ ១១១៣ នៅឯ​គុក​កោះ​ត្រឡាច​របស់​អាណានិគម​បារាំង នា​កណ្តាល​មហាសាគរ​លែង​ស្ថិតស្ថេរ​ទៀតហើយ ប៉ុន្តែ​គ្មាន​ខ្មែរ​ណា​ម្នាក់​ភ្លេច​ពី​រឿងរ៉ាវ​ទាំងឡាយ​ខាងលើ​នេះ​ឡើយ ៕ ​

ប៉ះពាល់គេទូទាំងប្រទេសស្រែកថាគេរំលោភសិទ្ធិមនុស្ស


សម្តេច​តេជោ “​ស្នើ​ឲ្យមាន​ការត្រួតពិនិត្យ​ពី​ស្ថាប័​ន​សង្ឃ​រាល់​រឿង​ដែល​ពាក់ព័ន្ធ​ជាមួយ​វិស័យ​សាសនា​”
ដោយ : សិរី (ថ្ងៃទី 9 កុម្ភៈ 2009)

សម្តេច​តេជោ ហ៊ុន សែន​
​ភ្នំពេញ​: សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​សំដែង​ប្រតិកម្ម មិន​ពេញចិត្ត​ចំពោះ​ល្ខោន​អូ​ប៉េ​រ៉ា រឿង “​ទី​ដំរី​យំ​” ដែល​បាន​បង្ហាញ​នូវ​កាយវិការ​ខុសឆ្គង​ចំពោះ​ព្រះពុទ្ធសាសនា ដោយសារ​តែ​តួអង្គ​ព្រះសង្ឃ​វ័យក្មេង ២ អង្គ បង្ហាញ​កាយវិការ​រាំ​បែប​លោត​ក​ញ្ឆែង ។​​ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា “​ខ្ញុំ​គាំទ្រ​ចំពោះ​ប្រតិកម្ម​របស់​ព្រះសង្ឃ​ប្រឆាំងនឹង​ការសំដែង​រឿង “​ទី​ដំរី​យំ​” ហើយ​បាន​ស្នើ​ថា​រាល់​បទ​ចំរៀង និង​វីដេអូ​ដែល​មាន​ពាក់ព័ន្ធ​ជាមួយ​ព្រះសង្ឃ​ចាំបាច់ ត្រូវតែ​ត្រួតពិនិត្យ​ពី​ស្ថាប័ន​សង្ឃ​ជាមុន ។​​ ប្រតិកម្ម​នេះ​បាន​កើតឡើង​នៅក្នុង​ឱកាស​ចូលរួម​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ពុទ្ធា​ភិ​សេក និង​ឆ្លង​សមិទ្ធផល​នានា​នៅ​វត្ត​សន្សំ​កុសល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ កាល​ព្រឹក​ថ្ងៃទី ៨ ខែ​កុម្ភៈ ។​​ សម្តេច​តេជោ​ហ៊ុន សែន បាន​មានប្រសាសន៍​អំពាវនាវ​ចំពោះ​អ្នកនិពន្ធ​ទាំងអស់ និបណ្តា​ក្រុមហ៊ុន ផលិតកម្ម ទាំង​រដ្ឋ ទាំង​ឯកជន បើ​រឿង​ទាំងឡាយ​មាន​ពាក់ព័ន្ធ​ជាមួយ​នឹង​វិស័យ​ព្រះពុទ្ធសាសនា គួរតែ​យក រឿង​នោះ​ទៅ​ឆ្លង​ក្រសួង​ធម្មការ និង​សាសនា និង​សុំ​ឆ្លង​ការត្រួតពិនិត្យ​ពី​សម្តេច​អគ្គ​មហាសង្ឃរាជ​ជាមុនសិន មុន​នឹង​ធ្វើការ​ដាក់បញ្ចាំ​ង ។​​ សម្តេច​បាន​បញ្ជា​ថា ទាំង​ទូរទស្សន៍​រដ្ឋ ទាំង​ទូរទស្សន៍​ឯកជន មិន​ត្រូវ​ឲ្យមាន​បញ្ហា​កើត​បែបនេះ កើតឡើង​ជា​ថ្មី​ម្តងទៀត​ទេ ។ ​ គួររំលឹកថា កន្លងមក​មាន​ការដាក់​បញ្ចាំង​នូវ​ល្ខោន​អូ​ប៉េរា​រឿង “​ទី​ដំរី​យំ​“ ត្រូវ​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍ CTN កាលពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ដែល​ល្ខោន​នោះ បាន​សំដែង​ឲ្យឃើញ​ពី​តួអង្គ​ព្រះសង្ឃ ដែល​សំដែង​កាយវិការ​រាំ​ផង ច្រៀង​ផង ដែល​ធ្វើឲ្យ​មាន​ការ​ប្រតិកម្ម​ពី​មជ្ឈដ្ឋាន​ព្រះសង្ឃ ហើយ​បាន​ទាមទារឲ្យមាន​ការបកស្រាយ ឲ្យបាន​ច្បាស់លាស់ ។ ក្រុម​អ្នកដឹកនាំ​រឿង​ល្ខោន “​ទី​ដំរី​យំ​” បានធ្វើការ​សុំទោស ចំពោះ​ការ​សំដែង​របស់​ខ្លួន ដែល​ធ្វើឲ្យ​មាន​ការប៉ះពាល់​ចំពោះ​ព្រះពុទ្ធ​សាសនា ។​​ នៅក្នុង​ឱកាស​នោះ​ដែរ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ក៏​បាន​ធ្វើ​ការរិះគន់​ផងដែរ ទៅលើ​ខ្សែភាពយន្ត​វីដេអូ​ខ្មែរ​រឿង “​ទុំ​ទាវ ” ដែល​ប្រាក​ចាក​ពី​ខ្លឹមសារ​នៃ​រឿង​និពន្ធ​អក្សរសាស្ត្រ​ខ្មែរ ៕

នាយករដ្ឋមន្ត្រី : ការ​ចំរើន​នៃ​ព្រះពុទ្ធសាសនា​ជា​ម៉ែត្រ​វា​ស់ភាព​ចំរើន​របស់​សង្គម និង​សេដ្ឋកិច្ច

ដោយ : សិរី (ថ្ងៃទី 9 កុម្ភៈ 2009)

សម្តេច​តេជោ ហ៊ុន សែន
សម្តេច​តេជោ ហ៊ុន សែន និង​លោកជំទាវ​នៅ​វត្ត​សន្សំ​កុសល​
សម្តេច​តេជោ ហ៊ុន សែន កាត់​ឫស​សីមា​នៅ​វត្ត​សន្សំ​កុសល​

ភ្នំពេញ: សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍​ជា​ថ្មី​ទៀត​ថា : ការរីកចំរើន​នៃ​ព្រះពុទ្ធសាសនា គឺជា​ម៉ែត្រ​វាស់​អំពី​ការរីកចំរើន​របស់​សង្គម និង​សេដ្ឋកិច្ច ព្រមទាំង​ជា​ម៉ែត្រ​វាស់​នូវ​ស្ថេរភាព និង​សន្តិភាព​របស់​ប្រទេសជាតិ ពិសេស​គឺ​ជា​ម៉ែត្រ​វាស់​ពី​កំរិត​ជីវភាព​របស់​ប្រជាពលរដ្ឋ ។​​ សម្តេចនាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​បែបនេះ​នៅក្នុង​ឱកាស​ចូលរួម​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌសីមា ពុទ្ធា​ភិ​សេក និង​ឆ្លង​សមិទ្ធផល​នានា​នៅ​វត្ត​សន្សំ​កុសល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ កាលពី​ព្រឹក​ថ្ងៃទី ៨ ខែ​កុម្ភៈ ដែល​សមិទ្ធផល​ទាំងអស់​នៅទីនេះ​បាន​ចំណាយ​អស់​ថវិកា​ប្រមាណ ៦២៨.០៨៨ ដុល្លារ​អាមេរិក និង​៥៧០ លាន​រៀល ។​​ សម្តេច​តេជោ​បាន​បន្តថា ការរីកចំរើន​នៃ​ផ្នែក​ពុទ្ធចក្រ ជា​ម៉ែត្រ​វាស់​ដ៏​សំខាន់​មួយ នៃ​ផ្នែក​អាណាចក្រ ។ ការ​វាស់​នោះ​មិនមែន​ជា​ការ​វាស់​ត្រឹម​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​វា​ជា​ម៉ែត្រ​វាស់​សំរាប់​បញ្ហា​ទាក់ទង​ជាមួយនឹង​សន្តិភាព ស្ថេរភាព​នយោបាយ​របស់​ប្រទេស​ផងដែរ ។ សម្តេច​បាន​លើកឡើង ជា​សំណួរ​ថា តើ​ក្នុង​ពេល​ប្រទេស​មាន​កល​យុគ តើ​អ្នកណា​អាច​គោរព​បូជា​ចំពោះ​ព្រះពុទ្ធសាសនា​បាន​នោះ​? មិនថាតែ​កម្ពុជា​ទេ គឺ​គ្រប់ប្រទេស​នៅ​លើ​ពិភពលោក​ពិតជា​មិន​អាច​ទេ ។ ជាក់ស្តែង​ក្នុង​អំឡុង​ឆ្នាំ​១៩៧០ ដល់ ១៩៧៥ វត្ត​សន្សំកុសល ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​មិន​មាន​ពេលវេលា​ដើម្បី​គោរព​បូជា​ទេ ហើយ​វត្ត​អារាម​នេះ​បាន​ក្លាយទៅជា​ទីកន្លែង​សំរាប់​ជនភៀសសឹក ដែល​មកពី​កន្លែង​ដទៃ​មក​ជ្រក​ពួន​ទៀត ។​​ សម្តេច​តេជោ បាន​បន្តថា : ចាប់តាំងពី​ឆ្នាំ ១៩៩៨ មក​ប្រទេស​ចាប់ផ្តើម​មាន​សន្តិភាព​ពេញលេញ ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​រាប់​ទាំង​វត្ត​នៅក្នុង​កណ្តាល​ព្រៃ​ជ្រៅ ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​គោរពបូជា ដូច​ជា​វត្ត​កែវ​គីរី​ស្វារៈ​នៅ​ជើងភ្នំ​ព្រះវិហារ​ជា​ដើម ។ សម្តេច​បន្តថា ពេល​នេះ​កម្ពុជា​មាន​ទី​អារាម​មាន​រហូត​ជាង ៤០០០ វត្ត រួម​ជាមួយ​ព្រះសង្ឃ​ជាង ៥ ម៉ឺន​អង្គ ។​​ សម្តេច​តេជោ​បានលើកឡើ​ង​ថា : ដោយ​តម្លៃ​ណា​ក៏ដោយ​យើង​ត្រូវ​រក្សា​នូវ​សន្តិភាព និង​ស្ថេរភាព​នយោបាយ ដែល​យើង​រក​បាន​ដោយ​លំបាក​ណាស់ ។ ចំណុច​នេះ​សំខាន់​ណាស់​សំរាប់​សម្តេច ដែល​បាន​ប្រើ​ជាង​ពាក់កណ្តាល​ជីវិត ទំរាំ​បាន​រកឃើញ​នូវ​រូបមន្ត នៃ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​បង្កើត​ឡើង​ឲ្យ​ប្រទេស​នេះ​បញ្ចប់​បាន​នូវ​សង្គ្រាម និង​បញ្ចប់​បាន​នូវ​ស្ថានភាព​បែកបាក់​របស់​ប្រទេស​កម្ពុជា ។ ដូចនេះ​ទាំង​ព្រះសង្ឃ​ទាំង​គ្រហស្ថ​មាន​កាតព្វកិច្ច​ដូចគ្នា​នៅក្នុង​ការថែរក្សា​សន្តិភាព ស្ថេរភាព​នយោបាយ ដែល​បាន​មក​ដោយ​លំបាក​ណាស់ ៕

ខ្សែស្រឡាយក្សត្រខ្មែរដ៏ល្បីល្បាញគឺព្រះបាទអង្គឌួង

ភ្នំពេញ​ : អ្នកអង្គម្ចាស់​ក្សត្រីអ​ង្គ​ឌួង ណិម សូ​ហ្វីន ទាយាទ​មួយអង្គ​នៃ​ត្រកូល​អង្គឌួង​បាន​រៀបរាប់​ប្រាប់ cen.com.kh ថា​ព្រះករុណា​អង្គឌួង​មាន​បុត្រា​-​បុត្រី សរុប ២១ អង្គ ក្នុងនោះ​ព្រះរាជបុត្រ ១០ អង្គ និង​ព្រះ​រាជបុត្រី ១១ អង្គ ។​ cen.com.kh មិន​ផ្ទៀតផ្ទាត់​ប្រភព​ផ្សេង​ទេ ចំពោះ​ការរៀបរាប់​នេះ ហើយ​សង្ឃឹមថា សម្ដេច​លោក​ឧកញ៉ា ឯកឧត្តម​លោក​-​លោកស្រី អ្នកនាង​កញ្ញា​ដែលមាន​ឯកសារ​បញ្ជាក់​ថែម​រឿងនេះ​នឹង​ជួយ​កែ​តំរូវ ។​​ព្រះរាជបុត្រ​ទាំង ១០ អង្គ​ :១- ក្សត្រា​ច្រឡឹង​(​ព្រះករុណា​ព្រះបាទ​នរោត្តម​)​ប្រសូត ១៨៣៥,​បុត្រ​ជា​មួយ​ក្សត្រី ព្រះ​បរម​រាជ​នី​បែន​២- ក្សត្រា​ឱ​រ៉ា​(​ញ៉ុញ​ឬ​យារ​) (​ព្រះ​កថា​ថន​ញ៉ុញ​-​ជា​លោកម្ចាស់​សម័យ​បាត់ដំបង​) ប្រសូត ១៨៣៥,​បុត្រ​ជា​មួយ​ព្រះ​ម្នាង​ខាំ​៣- ក្សត្រាសំ​អេង​(​ព្រះករុណា​ព្រះបាទ​ស៊ីសុវត្ថិ​)​ប្រសូត ១៨៤០,​បុត្រ​ជា​មួយ​ក្សត្រី ព្រះ​បរម​អច្ឆរិយាអ​ប្បរ​ពៅ​៤- ក្សត្រា​សំ​អ៊ូ​(​ព្រះ​ស៊ី​វត្ថា​)​ប្រសូត ១៨៤១,​បុត្រ​ជា​មួយ ព្រះ​ម្នាង​ខាំ​៥- ក្សត្រា​សិរី​វង្ស ប្រសូត ១៨៤៤,​បុត្រ​ជា​មួយព្រះនាង ទិព្វ​សុ​វណ្ណា​ខៀវ​៦- ក្សត្រា​ច័ន្ទ​វង្ស​,​ប្រសូត ១៨៥២,​បុត្រ​ជា​មួយ​អ្នក​ម្នាង​ចន្ធូ​រ​៧- ក្សត្រា អ៊ុក​,​ប្រសូត ១៨៥៣,​បុត្រ​ជា​មួយ​អ្នក​ម្នាង​ចន្ធូ​រ​៨- ក្សត្រានព​រតន៍​,​ប្រសូត ១៨៥៣,​បុត្រ​ជា​មួយ ព្រះ​នាង​សុជាតិ​បុប្ផា​នួន​(​នួន​ស្រី​)​ឬ​ឈុន​ផាន់ ជា​អានុជ​ពៅ​របស់​ព្រះទេ​ពី​មង្គល​អែវ​(​ក្សត្រីច​ម្ប៉ា​)​ដែល​ជាមួយ​ជីដូនមួយ​របស់​ព្រះករុណា​អង្គឌួង ។​៩- ក្សត្រា​កែវ​មនោ​មារ​,​ប្រសូត ១៨៥៧,​បុត្រ​ជា​មួយ​ព្រះ​នាង​សុជាតិ​នារី​១០- ក្សត្រា​ឆាយ​វង្ស​,​ប្រសូត ១៨៥៩,​បុត្រ​ជា​មួយ​អ្នក​ម្នាង អ៊ឹម​​ព្រះ​រាជបុត្រី​ទាំង ១១ អង្គ​ :១- ព្រះ​រាជធីតា មហាក្សត្រី​ត្រ​ម៉ុល​(​ព្រះរាម​ក្សត្រី​បូរី​)​ប្រសូត ១៨២៧,​បុត្រី​ជាមួយ​ព្រះ​រាជទេពី​មង្គល​អែ​វ​(​ក្សត្រីច​ម្ប៉ា​)២- ព្រះវររាជ​ក្សត្រី ត្រ​អ៊ូ​(​ព្រះ​អានុជ​ក្សត្រីភ​ក្តី​)​ប្រសូត ១៨២៩,​បុត្រី​ជាមួយ​ព្រះ​រាជទេពី​មង្គល​អែ​វ​(​ក្សត្រីច​ម្ប៉ា​)៣- ក្ស​ត្រីមុំ​,​ប្រសូត ១៨៣២,​បុត្រី​ជា​មួយ​អ្នក​ម្នាង​អ៊ុន​៤- ក្សត្រី​កេស​ណី​,​ប្រសូត ១៨៤០,​បុត្រី​ជាមួយ​បងស្រី​របស់​ព្រះបរម​រាជ​នី​បែន​៥- ក្សត្រី​ចង្កុលណី​,​ប្រសូត ១៨៣៩,​បុត្រី​ជាមួយ​ព្រះ​បរម​រាជ​នី​បែន​ក្សត្រី​ចង្កុលណី​ជា​មហេសី​ហ្លួង​ស៊ីសុវត្ថិ​ក្រោយមក​៦- ក្សត្រី​តារារៈ​,​ប្រសូត ១៨៤៣,​បុត្រី​ជាមួយ​អ្នក​ម្នាង​អៀង ក្សត្រីអ​ង្គ​នេះ ក្រោយមក​ក្លាយជា​ជាយា​ហ្លួង​នរោត្តម​៧- ក្សត្រីច័​ន្ទ​វ​តី​(​អ៊ីង​),​ប្រសូត ១៨៤៤,​បុត្រី​ជាមួយ​ព្រះ​ម្នាងក្រមា​មាស​៨- ក្ស​ត្រីពន្ធ​មាលី​(​ពុច​ឬ​ស៊ីវ​),​បុត្រី​ជាមួយ​ព្រះ​ម្នាង​ក្រមា​មាស​៩- ក្សត្រី​ឧបល​,​ប្រ​សូត ១៨៥០,​បុត្រី​ជា​មួយ​អ្នក​ម្នាង​មណី​ជាតិ​១០- ក្សត្រី​មន្ទារ​ទិព្ធមាត ប្រសូត ១៨៥៥,​បុត្រី​ជា​មួយ​អ្នក​ម្នាង​មណី​ជាតិ​១១- ក្សត្រីច័​ន្ទ​ចោម​,​ប្រសូត ១៨៥៧,​បុត្រីជា​មួយ​អ្នកម្នាង​ឆើតឆោម​​ជាយា​ទាំង ១៥ របស់​ព្រះបាទ​អង្គឌួង​ :ចំនួន​ជាយា​ទាំង ១៥ នេះ​ទំនងជា​បាន​កត់ត្រា​សំរាប់តែ​ជាយា​ណា​ដែល​មាន​បុត្រា ឬ​បុត្រី​ជាមួយ​ព្រះបាទ​អង្គឌួង​តែប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត​លេខ​រៀងពី ១ ដល់ ១៥ ដូចខាងក្រោម​នេះ គឺ​រៀបចំ​តាម​លំដាប់​នៃ​ការ​ប្រសូត្រ​បុត្រ​ប៉ុណ្ណោះ ពុំមែន​មានន័យថា​ជា​ជាយា​ទី ១ ឬ​ទី ២ ឡើយ ។១- ព្រះ​រាជទេពី​មង្គល​អែ​វ​,​មាន​បុត្រី ២ អង្គ​:១-១- ព្រះរាជ​ធីតា​មហាក្សត្រត្រ​ម៉ុល​(​ព្រះរាម​ក្សត្រី​បូរី​),​ប្រសូត ១៨២៧១-២- ព្រះវររាជ​ក្ស​ត្រីត្រ​អ៊ូ​(​ព្រះអនុជ​ក្សត្រីភ​ក្តី​)ប្រសូត ១៨២៩២ ព្រះ​បរម​រាជ​នី​បែន​,​មាន​បុត្រា ១ អង្គ និង​បុត្រី ១ អង្គ​២-១- ក្សត្រា​ច្រឡឹង​(​ព្រះករុណា​ព្រះ​នរោត្តម​)​ប្រសូត ១៨៣៥២-២- ក្សត្រី​ចង្កុលណី​(​មហេសី​ហ្លួង​ស៊ី​សុវត្ថិ​)​ប្រសូត ១៨៣៩៣- អ្នក​ម្នាង​អ៊ុន​,​មាន​បុត្រី ១ ព្រះអង្គ​៣-១- ក្សត្រីមុំ, ប្រសូត ១៨៣២ ៤- ព្រះម្នាងខាំ, មានបុត្រា ២ ព្រះអង្គ៤-១- ក្សត្រា​ឱ​រ៉ា​(​ញ៉ុញឬ​យារ​)​ប្រសូត ១៨៣៥៤-២- ក្សត្រា​សំបូរ​(​ព្រះ​ស៊ី​វត្ថា​),​ប្រសូត ១៨៤១៥- ព្រះ​បរម​អច្ឆរិយាអ​ប្បរ​ពៅ​,​មាន​បុត្រា ១ អង្គ​៥-១ ក្សត្រា​សំ​អេង​(​ហ្លួង​ស៊ី​សុវត្ថិ​)​ប្រសូត ១៨៤០៦- បងស្រី​ព្រះ​បរម​រាជ​នីបែន​(​មិន​ស្គាល់​ព្រះនាម​),​មាន​បុត្រី ១ ព្រះអង្គ​៦-១ ក្សត្រី​កេស​ណី​,​ប្រសូត ១៨៤០៧- អ្នក​ម្នាង​អៀង,មាន​បុត្រី ១ ព្រះអង្គ​៧-១ ក្សត្រី​តារារៈ​,​ប្រសូត ១៨៤៣(​ជា​ជាយា​ហ្លួង​នរោត្តម​)៨- ព្រះ​នាង​ទិព្ធ​សុវណ្ណ​ខៀវ​,​មាន​បុត្រា ១ ព្រះអង្គ​៨-១ ក្សត្រា​សិរី​វង្ស​,​ប្រសូត ១៨៤៤៩- អ្នក​ម្នាង​ក្រមា​មាស​,​មាន​បុត្រី ២ ព្រះអង្គ​៩-១ ក្សត្រីច័​ន្ទ​វ​តី​(​អ៊ីង​)​ប្រសូត ១៨៤៤៩-២ ក្ស​ត្រីពន្ធ​មាលី​(​ពុច​ឬ​ស៊ីវ​)១០- អ្នក​ម្នាង​មណី​ជាតិ​,​មាន​បុត្រី ២ ព្រះអង្គ​១០-១ ក្សត្រី​ឧបល​,​ប្រសូត ១៨៥០១០-២ ក្សត្រី​មន្ទារ​ទិព្ធមាត​,​ប្រសូត ១៨៥៥១១- អ្នក​ម្នាង​បន្ធូរ​,​មាន​បុត្រា ២ ព្រះអង្គ​១១-១ ក្សត្រា​ច័ន្ទ​វង្ស​,​ប្រសូត ១៨៥២១១-២ ក្សត្រា​អ៊ុក​,​ប្រសូត ១៨៥៣១២- ព្រះ​នាង​សុជាតិ​បុប្ផា​នួន​(​ក្សត្រីច​ម្ប៉ា​),​មាន​បុត្រា ១ ព្រះអង្គ​១២-១ ក្សត្រា​នព​រតន៍​ប្រសូត ១៨៥៣១៣- ព្រះ​នាង​សុជាតិ​នារី​,​មាន​បុត្រា ១ ព្រះអង្គ​១៣-១ ក្សត្រា​កែវ​មនោ​មារ​,​ប្រសូត ១៨៥៧១៤- អ្នក​ម្នាង​ឆើតឆោម​,​មាន​បុត្រី ១ ព្រះអង្គ​១៤-១ ក្សត្រីច័​ន្ទ​ចោម​,​ប្រសូត ១៨៥៧១៥- អ្នក​ម្នាង​,​មាន​បុត្រា ១ ព្រះអង្គ​១៥-១ ក្សត្រា​ឆាយ​វង្ស​,​ប្រសូត ១៨៥៩​អំពី​ប្រភព​​នរណា​ជា​អង្គឌួង ណិប​សូ​ហ្វីន ?​អ្នកអង្គម្ចាស់​ក្សត្រីអ​ង​ឌួង​ណិប សូ​ហ្វីន មាន​ជីដូន​ទូត​គឺ ក្ស​ត្រីពន្ធ​មាលី ហៅ​ពុច ឬ​ស៊ីវ ដែល​ជាបុត្រ​របស់​ព្រះបាទ​អង្គឌួង និង​ព្រះ​ម្នាង​ក្រមា​មាស បានន័យថា​ជា​ចៅលួត​នៃ​ព្រះករុណា​អង្គឌួង ។ ចំណែក​ខ្សែលោហិត​ខាង​បិតា​វិញ ព្រះអង្គ​ណិម ដែល​ជា​ជីតា​ទួត​(​ស្វាមី​ក្ស​ត្រីពន្ធ​មាលី​)​គឺ​ជា​ចៅ​របស់​ព្រះ​ន​រា​នរាយណ៍​រាមា ឬ​ព្រះអង្គ​ន្ទ​ន ។ ហ្លួង​នរោត្តម​ប្រទាន​សិទ្ធ​ថា ឲ្យ​បុត្រាបុត្រី​របស់​ក្សត្រា​អង្គ​ណិម និង​ក្សត្រីព​ន្ធ​មាលី​ប្រើ​ត្រកូល​ណា​ក៏​បាន​រវៀង​ត្រកូល​អង្គឌួង​និង​ត្រកូល​ន​រា​នរាយណ៍​រាមា ៕​