មរតកសិល្បៈខ្មែរនៅសារមន្ទីរហ្គីមេ ទីក្រុងប៉ារីស ប្រទេសបារាំង (ភាគ១)
សេចក្ដីផ្ដើម
សារមន្ទីរហ្គីមេ នៅទីក្រុងប៉ារីស គឺជាសារមន្ទីរមួយដ៏សំខាន់ជាងគេរបស់ប្រទេសបារាំងនៅទ្វីបអឺរ៉ុប ដែលមានដំកល់នូវមរតកសិល្បៈនៃប្រទេសនានា នៅប៉ែកអាស៊ីអាគ្នេយ៍ ជាពិសេសវត្ថុសិល្បៈបុរាណរបស់ប្រជាជនខ្មែរយើងគ្រប់សម័យកាល ។ ក្រៅពីព្រះរាជណាចក្រកម្ពុជា និងថៃបច្ចុប្បន្ន គឺនៅទីនេះហើយដែលផ្ទុកនូវវត្ថុបុរាណខ្មែរច្រើនជាងគេ ល្អជាងគេ ហើយសំខាន់ជាងគេបំផុត នៅលើពិភពលោក ។
មរតកវប្បធម៌រូបិយ៍ទាំងនោះ ដែលជាស្នាដៃឯករបស់ដូនតាខ្មែរបានមក ដោយមានប្រភព ៤ គឺទី១. ការដឹកជញ្ជូនតាមកាប៉ាល់ទឹកចេញពីមាតុភូមិខ្មែរ នៅសម័យអាណានិគមបារាំង ទី២. ការដឹកជញ្ជូនចេញពីប្រទេសវៀតណាមខាងត្បូង ថៃ (សៀម) និងលាវ ភាគមួយនៃទឹកដីខ្មែរបុរាណក្នុងសម័យខាងលើនេះ ទី៣. តាមរយៈការទិញតាមទីផ្សារនានា និងទី៤. តាមរយៈអំណោយផ្សេងៗ ។
វត្ថុបំណងរបស់យើងនៅទីនេះ គឺការផ្តល់នូវវិសាលភាពនៃព័ត៌មានពាក់ព័ន្ធទៅនឹងវិស័យសិល្បះ ស្ថាបត្យកម្មបុរាណខ្មែរ ជូនចំពោះជនរួមជាតិ ទោះបីនៅមានកង្វះខាតយ៉ាងណាក៏ដោយ ដើម្បីពង្រីកការចេះដឹងទូទៅ ឬក៏គ្រាន់តែជាព័ត៌មានសម្រាប់និស្សិត ប្រយោជន៍នឹងជំរុញការលើកតម្លៃវប្បធម៌បុរាណខ្មែរប៉ុណ្ណោះ តាមរយៈការស្រាវជ្រាវរបស់ខ្លួន ។
១. ក្បាច់ផ្ដែរ
ក្បាច់ផ្តែរសំបូរព្រៃគុក ស.វ ទី៧ ( Cf. Monod, o. 1966, Le Musee Guimet, Paris )
ក្បាច់ផ្តែ រចនាបថព្រៃក្មេង, ប្រាសាទព្រៃក្មេង ប្រវែង ២ម ០៥
បំណែកក្បាច់ផ្ដែររចនាបថប្រែរូប ស.វទី ៩
ផ្ដែររចនាបថរលួស ស.វទី៩ (ប្រាសាទគោកពោធិ៍ )
ផ្ដែររចនាបថកោះកេរ ស.វទី ៩
ផ្ដែររចនាបថគូលែន ស.វទី៩
ផ្ដែររចនាបថឃ្លាំង ស.វទី ១០
ផ្ដែររចនាបថបាពួន (ស.វទី ១១)
ផ្ដែររចនាបថអង្គរវត្ត (ស.វទី ១១-១២)
ផ្ដែររចនាបថបាយ័ន (ចុងស.វទី១២ ដើមទី១៣)
No comments:
Post a Comment